ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ក្រុមឧទ្ទាម Houthi នៅយ៉េម៉ែនអះអាងថា បានចាប់នាវាដឹកទំនិញរបស់អ៊ីស្រាអែល នៅសមុទ្រក្រហម ប៉ុន្តែអ៊ីស្រាអែលបដិសេធ

2023/11/20 02:01:13 pm        144
ក្រុមឧទ្ទាម Houthi នៅប្រទេសយ៉េម៉ែនបានអះអាងថា បានចាប់នាវាដឹកទំនិញរបស់អ៊ីស្រាអែលនៅសមុទ្រក្រហមភាគខាងត្បូងកាលពីថ្ងៃអាទិត្យ ប៉ុន្តែអ៊ីស្រាអែល បានបដិសេធថាពុំមែនជានាវារបស់ខ្លួននោះទេ និងបាននិយាយថា គ្មានជនជាតិអ៊ីស្រាអែលក្នុងចំណោមនាវិករបស់ខ្លួនឡើយ។ អ្នកនាំពាក្យយោធា ក្រុមឧទ្ទាម Houthi លោក Yahya Sarea បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងទ័ពជើងទឹកក្រុម Houthi បានធ្វើប្រតិបត្តិការយោធានៅសមុទ្រក្រហម។ យើងបានរឹបអូសនាវារបស់អ៊ីស្រាអែល ហើយនាំយកនាវានោះទៅកាន់ឆ្នេរសមុទ្រយ៉េម៉ែន។ ដោយបន្តការគម្រាមកំហែងរបស់ក្រុមឧទ្ទាមក្នុងការដាក់គោលដៅទៅលើនាវាទាំងអស់ដែលជាកម្មសិទ្ធិ ឬជាប់ទាក់ទងជាមួយអ៊ីស្រាអែល លោក Sarea បានអំពាវនាវឱ្យ ប្រទេសទាំងអស់ដែលពលរដ្ឋធ្វើការនៅសមុទ្រក្រហម បញ្ឈប់សកម្មភាពណាមួយជាមួយនាវា ឬនាវាដែលត្រូវបានជួលដោយអ៊ីស្រាអែល។ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានព្រមានថាការប្លន់បែបនេះគឺជា ឧបទ្ទវហេតុធ្ងន់ធ្ងរបំផុតនៃផលវិបាកសាកល។ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា នាវានេះត្រូវបានដំណើរការដោយក្រុមហ៊ុនជប៉ុន ជួលពីក្រុមហ៊ុនចក្រភពអង់គ្លេស។ ការិយាល័យនាយករដ្ឋមន្ត្រីបានអះអាងថា នាវាត្រូវបានចាប់ដោយក្រុមឧទ្ទាម Houthi គាំទ្រដោយប្រទេសអ៊ីរ៉ង់ តាមសំណើរបស់អ៊ីរ៉ង់។ ប៉ុន្តែប្រទេសអ៊ីរ៉ង់ នៅមិនទាន់ឆ្លើយតបទៅនឹងការចោទប្រកាន់នេះទេ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា នាវាដឹកទំនិញដែលត្រូវបានចាប់ ត្រូវបានចុះបញ្ជីនៅក្រុមហ៊ុនចក្រភពអង់គ្លេសដោយមានកម្មសិទ្ធិមួយផ្នែកជាប់ពាក់ព័ន្ធទៅនឹងសហគ្រិនជនជាតិអ៊ីស្រាអែល ។ ចាប់តាំងពីមានការកើនឡើងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីដើមខែតុលា ក្រុមឧទ្ទាម Houthi បានបើកការវាយប្រហារជាច្រើនលើក ដាក់គោលដៅទៅលើអ៊ីស្រាអែលពីប្រទេសយ៉េម៉ែន ដោយប្រើប្រាស់យានដ្រូន និងមីស៊ីល។

ប្រជាជនថៃរាប់រយនាក់ នឹងត្រូវជម្លៀសចេញពីមីយ៉ាន់ម៉ា ស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង

2023/11/20 01:31:07 pm        96
ក្រសួងការបរទេសថៃ បាននិយាយកាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ថា ជនជាតិថៃជាងពីររយនាក់ ដែលជាប់នៅក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅភាគខាងជើងនៃសហភាពមីយ៉ាន់ម៉ា រវាងទាហានរដ្ឋាភិបាលរបបសឹក និងក្រុមជនជាតិភាគតិចប្រដាប់អាវុធ កំពុងត្រូវបានជម្លៀសទៅកាន់ប្រទេសថៃ តាមរយៈប្រទេសចិន។យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ព្រមទាំងត្រូវបានវាយលុកផ្នែកខ្លះនៃភាគខាងជើងរបស់ខ្លួន ខណៈពួកគេកំពុងទប់ទល់នឹងការវាយលុកសម្របសម្រួលដ៏ធំបំផុត ដែលបានចាប់ផ្តើមកាលពីខែមុនដោយសម្ព័ន្ធមិត្តនៃជនជាតិភាគតិចចំនួនបីក្រុម និងក្រុមតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ។ក្រសួងការបរទេសថៃបាននិយាយថា ជនជាតិថៃមួយក្រុមមានគ្នា ២៦៦នាក់ និងចំនួនមិនជាក់លាក់នៃជនជាតិហ្វីលីពីន និងសិង្ហបុរី កំពុងត្រូវបានជម្លៀសចេញពីទីក្រុង Laukkaing ភាគខាងជើងរដ្ឋ សាន ទៅកាន់ព្រំដែនមីយ៉ាន់ម៉ា-ចិន ដោយមានជំនួយពីក្រុមអាជ្ញាធរមីយ៉ាន់ម៉ា។ក្រសួងការបរទេសនេះបានបន្ថែមថា ក្រុមជម្លៀសនេះនឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងប្រទេសចិន ហើយបន្ទាប់មកនឹងហោះហើរពីទីក្រុងគុនមីង របស់ប្រទេសចិន តាមជើងហោះហើរចំនួនពីរទៅកាន់ទីក្រុងបាងកក ដែលពួកគេនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យពីការជួញដូរមនុស្ស និងកំណត់ត្រាឧក្រិដ្ឋកម្មផ្សេងៗ៕

ពលរដ្ឋអ៊ីស្រាអែល ទាមទារឲ្យរដ្ឋាភិបាលបង្កើតបទឈប់បាញ់ជាថ្នូរនឹងការដោះលែងចំណាប់ថ្នូរ

2023/11/20 01:24:57 pm        117
ក្រុមបាតុករអ៊ីស្រាអែលរាប់ពាន់នាក់ រួមទាំងសមាជិកគ្រួសារនៃចំណាប់ថ្នូរដែលក្រុមហាម៉ាស ចាប់បានយកទៅ បានដើរដង្ហែក្បួនពីទីក្រុង Tel Aviv ទៅកាន់ទីក្រុងហ្សេរុយសាឡឹម ដើម្បីជំរុញឱ្យរដ្ឋាភិបាលបង្កើតបទឈប់បាញ់ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។ក្រុមបាតុករបានសម្រុកទៅកាន់ទីក្រុងហ្សេរុយសាឡឹម បន្ទាប់ពីចេញតវ៉ារយៈពេល៥ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារនៅទីក្រុង Tel Aviv ដោយកាន់ទង់ជាតិអ៊ីស្រាអែល និងស្លាកសញ្ញាផ្សេងៗមានរូបថតជនរងគ្រោះដែលត្រូវបានក្រុមហាម៉ាសចាប់ចូលតំបន់ហ្កាហ្សា។ ពួកគេបានប្រមូលផ្ដុំគ្នានៅការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu)អំពាវនាវឱ្យធ្វើការងារបន្ថែមទៀតដើម្បីដោះលែងអ្នកត្រូវចាប់ឃុំទាំងនោះ ។ យោងតាមកងកម្លាំងការពារអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស ដាក់គោលដៅយោធាអ៊ីស្រាអែល និងទីប្រជុំជននានាកាលពីថ្ងៃទី ៧ ខែតុលា មនុស្សយ៉ាងហោចណាស់១.៤០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែលត្រូវបានសម្លាប់ ហើយមនុស្សសរុបចំនួន ២៣៩ នាក់ ភាគច្រើនជាជនស៊ីវិលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងក្នុងអំឡុងវាយប្រហាររបស់ក្រុមហាម៉ាស៕

UN៖ ជនជាតិប៉ាឡេស្ទីនជាង ២០០នាក់ ត្រូវបានសម្លាប់ នៅតំបន់វេសបែង

2023/11/20 01:21:52 pm        135
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសៅរ៍ថា ជនជាតិប៉ាឡេស្ទីនជាង ២០០ នាក់ ត្រូវបានសម្លាប់នៅតំបន់វេសបែង ចាប់តាំងពីថ្ងៃទី៧ ខែតុលា ដោយបង្កើនការព្រួយបារម្ភអំពីយុទ្ធនាការយោធារបស់អ៊ីស្រាអែល។កងកម្លាំងការពារអ៊ីស្រាអែល បានកំណត់កិច្ចប្រតិបត្តិការរបស់ខ្លួន ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសថា ជាយុទ្ធនាការប្រឆាំងនឹងកងជីវពលប៉ាឡេស្ទីន ដែលខ្លួនចាត់ទុកថា ជាអង្គការភេរវកម្ម។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស បានបើកកិច្ចប្រតិបត្តិការពីដំបូងចេញពីតំបន់ហ្កាហ្សា មិនមែនតំបន់វេសបែងនោះទេ ដោយទាក់ទាញការចាប់អារម្មណ៍លើបណ្តាញអ៊ីនធឺណិតចំពោះវិសាលភាពនៃការឆ្លើយតបរបស់អ៊ីស្រាអែល។ការិយាល័យUN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនជាតិប៉ាឡេស្ទីន ១៩៨នាក់ រួមទាំងកុមារ ៥២នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅតំបន់វេបែង ខណៈដែល ៨នាក់ផ្សេងទៀតរួមទាំងកុមារម្នាក់ ត្រូវបានសម្លាប់ដោយអ្នកតាំងលំនៅ អ៊ីស្រាអែលខុសច្បាប់។ទីភ្នាក់ងារនេះ បាននិយាយថា ប្រហែល ៦៦ភាគរយនៃអ្នកទាំងនោះ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការស្វែងរក និងចាប់ខ្លួនរបស់អ៊ីស្រាអែល ពីដំបូងនៅក្នុងអភិបាលខេត្ត Jenin និង Tulkarm ។ ចំណែក ២៤ភាគរយផ្សេងទៀត ត្រូវបានសម្លាប់នៅក្នុងការតវ៉ាដែលគាំទ្រតំបន់ហ្កាហ្សា ខណៈដែល ៧ភាគរយ ត្រូវបានសម្លាប់ដោយចោទប្រកាន់ថា បានវាយប្រហារកងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងលំនៅខុសច្បាប់។

តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ករណីបាញ់ជាង២០០គ្រាប់លើភ្នំគិរីរម្យ

2023/11/20 12:24:01 pm        600
កំពង់ស្ពឺ៖ តុលាការខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ករណីបាញ់បោះសេរីជាង ២០០គ្រាប់លើភ្នំគិរីរម្យ។ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោក សេង រិទ្ធី នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេដឹងថា ជាមេខ្លោង​ក្នុងការបាញ់បោះសេរីជាង ២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យកន្លងមក។ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឲ្យចាប់ខ្លួន​ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ និងបញ្ជាដល់កង​កម្លាំង​សាធារណៈឲ្យស្រាវជ្រាវ​រកចាប់ និងនាំខ្លួនឈ្មោះខាងលើនេះ​ទៅប្រគល់ជូនសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការតាមច្បាប់ ព្រមទាំងបញ្ជាដល់​ប្រធាន​ពន្ធនាគារ ​ឬមណ្ឌលឃុំខ្លួនឲ្យទទួល និង​ឃុំខ្លួនបុគ្គលនេះ និងត្រូវនាំទៅបង្ហាញដល់ចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត។ឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ ​មានមុខរបរមន្ត្រីនគរបាល ​មានទីកន្លែងកំណើត និង​ទីលំនៅបច្ចុប្បន្ននៅផ្ទះលេខ ២២ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ពីបទ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និង​ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត ​ប្រព្រឹត្តនៅចំណុចចំការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង៣០នាទីរសៀល រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៦ និង ០០ នាទី ព្រឹក ដែលជាបទល្មើស​ព្រហ្មទណ្ឌមានចែង ​និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រង​អាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ។ក្នុងសំណុំរឿងនេះ តុលាការខេត្តកំពង់ស្ពឺយល់ឃើញថា ជនត្រូវចោទត្រូវបានចោទប្រកាន់​ចំពោះ​បទល្មើសព្រហ្មទណ្ឌមជ្ឈិម ឬឧក្រិដ្ឋ ដែលច្បាប់អនុញ្ញាតឲ្យផ្តន្ទាទោសដាក់ពន្ធនាគារ។ ជាងនេះទៀត បន្ទាប់ពីបានប្រព្រឹត្តបទល្មើស ជនត្រូវចោទបានរត់គេចខ្លួន និងមិនដឹងជារស់​នៅទីណា ដើម្បីឲ្យកិច្ចស៊ើបសួរអាចប្រព្រឹត្តទៅ​បានពេញ​លេញគប្បីបង្គាប់ឲ្យចាប់ខ្លួន​ជនត្រូវចោទខាងលើ ស្របតាមយោបល់របស់តំណាងអយ្យការ។ក្នុងសំណុំរឿងនេះដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូង​ខេត្តកំពង់ស្ពឺ បានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យ៥នាក់​មាន១-ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធ ២-ឈ្មោះ ប៊ិន ភារម្យ ៣-ឈ្មោះ ប៊ិន ភាលុច និង ៤-ឈ្មោះ ឈិត លីហៀង ៥-ឈ្មោះ កង តារាវិឆៃ ព្រមទាំងបក្ខពួក ពីបទ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ​ និងគ្រាប់រំសេវ និងបាន​បញ្ចូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធីច្បាប់៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅហ្វីលីពីន កើនឡើងដល់៨នាក់

2023/11/20 11:25:19 am        143
មន្ត្រីការពារស៊ីវិលរបស់ប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃអាទិត្យ (១៩ វិច្ឆិកា) ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៨ នាក់ហើយ។ ការិយាល័យការពារជនស៊ីវិលបាននិយាយថា មនុស្សពីរនាក់ ដែលបានបាត់ខ្លួននៅក្នុងបំណាក់ដី បន្ទាប់ពីរញ្ជួយដីកាលពីថ្ងៃសុក្រ ដែលបានវាយប្រហារយ៉ាងជ្រៅពីកោះ មីនដានណាវ (Mindanao) ត្រូវបញ្ជាក់ថាបានស្លាប់។អ្នកស្លាប់ចុងក្រោយ គឺមកពីខេត្ត សារ៉ាងហ្កានី (Sarangani) អ្នកផ្សេងទៀតត្រូវបានសម្លាប់នៅក្នុងខេត្ត សៅ កូតាបាតូ (South Cotabato) និងខេត្ត ដាវាវ អូស៊ីឌែនថល (Davao Occidental) ខណៈមនុស្ស ១៣នាក់ បានរងរបួសពីការរញ្ជួយ ដែលបានធ្វើឱ្យមនុស្សជាច្រើនមានការភ័យស្លន់ស្លោ និងបានធ្វើឱ្យលំនៅឋានជាង ៥០ខ្នង និងអគារផ្សេងទៀតត្រូវខូចខាត។ទីភ្នាក់ងារនេះបាននិយាយថា អគ្គិសនីត្រូវបានស្ដារឡើងវិញ ហើយផ្លូវភាគច្រើនឥឡូវនេះអាចធ្វើដំណើរឆ្លងកាត់បានឡើងវិញ។ គ្រោះរញ្ជួយដីកើតឡើងជាញឹកញាប់នៅក្នុងប្រទេសហ្វីលីពីន ដែលស្ថិតនៅតំបន់កងភ្លើងប៉ាស៊ីហ្វិក ដែលទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកពិពណ៌នាថាជា «តំបន់រញ្ជួយដី និងតំបន់សកម្មបំផុតនៃភ្នំភ្លើងនៅក្នុងពិភពលោក»៕

មនុស្ស ១៧ម៉ឺននាក់ ធ្វើការតវ៉ាដ៏ធំបំផុតនៅអេស្ប៉ាញ ប្រឆាំងនឹងច្បាប់លើកលែងទោសតំបន់កាតាឡាន់

2023/11/20 11:22:18 am        160
មនុស្សប្រហែល ១៧០.០០០នាក់ បានដើរដង្ហែក្បួនឆ្លងកាត់ទីក្រុងម៉ាឌ្រីដ របស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសៅរ៍ នៅក្នុងការតវ៉ាដ៏ធំបំផុតប្រឆាំងនឹងច្បាប់លើកលែងទោស ដែលគណបក្សសង្គមនិយមអេស្ប៉ាញ បានយល់ព្រមលើសំណើរបស់ក្រុមផ្តាច់ខ្លួននៃសហគមន៍កាតាឡូនីញ៉ា ក្នុងឆ្នាំ២០១៧ ដើម្បីបង្កើតរដ្ឋាភិបាលមួយ។បាតុកម្ម ដែលជាការតវ៉ាចុងក្រោយបង្អស់នៅក្នុងទីក្រុងនានាទូទាំងប្រទេសប្រឆាំងនឹងការលើកលែងទោសនេះ បានកើតឡើងរយៈពេលពីរថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីបក្សសង្គមនិយមអេស្ប៉ាញ លោក ប៉េដ្រូ សានឆេស (Pedro Sanchez) បានឈ្នះតំណែងក្នុងអាណត្តិរយៈពេល ៤ ឆ្នាំដោយមានការគាំទ្រពីបណ្ដាគណបក្សជាតិនិយមកាតាឡាន់ និងបក្សបាស៎កេ (Basque) ជាថ្នូរនឹងការយល់ព្រមលើច្បាប់នោះ។ក្រុមបាតុករជាច្រើនគ្រវីទង់ជាតិអេស្ប៉ាញ និងកាន់ស្លាកសញ្ញាដែលសរសេរថា «ជនក្បត់ សានឆេស» និង «កុំលក់ប្រទេសអេស្ប៉ាញ» បានធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ដែលសមាគមតុលាការចំនួនបួន គណបក្សនយោបាយប្រឆាំង និងមេដឹកនាំអាជីវកម្មបាននិយាយថា គំរាមកំហែងដល់នីតិរដ្ឋ និងការបំបែកអំណាច៕-

អ៊ីស្រាអែល ជិតឈានដល់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង និងផ្អាកការប្រយុទ្ធគ្នា

2023/11/20 11:18:53 am        135
អ៊ីស្រាអែល បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សាជាថ្នូរនឹងការដោះលែងចំណាប់ថ្នូររហូតដល់៥០នាក់ ត្រូវបានរំពឹងទុកក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។កិច្ចព្រមព្រៀងនេះ បានកើតឡើង នៅពេលដែលមន្រ្តីអាមេរិក បាននិយាយថា ការចរចា បានឈានចូលដំណាក់កាលមួយ«ច្បាស់លាស់» បន្ទាប់ពីនាយករដ្ឋមន្រ្តីកាតា ជាទីដែលកិច្ចពិភាក្សា កំពុងត្រូវបានរៀបចំនេះ បាននិយាយថា មានតែ «ព័ត៌មានលម្អិតតិចតួច» ដែលត្រូវសម្រេច។សេចក្តីព្រាងឯកសារកិច្ចព្រមព្រៀង ត្រូវបានគេរាយការណ៍ថា ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស «ស្ត្រីនិងកុមាររាប់សិបនាក់» នឹងត្រូវបានដោះលែង «ជាថ្នូរនឹងការផ្អាកប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ»។ លទ្ធភាពទម្លាយភាពទាល់ច្រក កើតឡើង នៅពេលដែលនាយសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានចុះហត្ថលេខាលើផែនការកាលពីថ្ងៃអាទិត្យ ដើម្បីពង្រីកការវាយលុក នៅក្នុងតំបន់ហ្កាហ្សា មុនពេលជំរុញទៅភាគខាងត្បូង ត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ។ការរុលទៅមុខភាគខាងត្បូង ត្រូវបានគេមើលឃើញថា ជាពេលវេលាដ៏សំខាន់មិនត្រឹមតែសម្រាប់ជនស៊ីវិលដែលជាប់ខ្លួន នៅក្នុងទឹកដីប៉ុណ្ណោះទេ ប៉ុន្តែក៏មានកិច្ចខិតខំប្រឹងប្រែងរបស់លោក បេនចាមីន នេតានីយ៉ាហ៊ូ (Benjamin Netanyahu) ក្នុងការបន្តការគាំទ្រផ្នែកការទូតដល់ការអំពាវនាវកាន់តែខ្លាំងឡើង ឲ្យមានបទឈប់បាញ់ និងជំនួយបន្ថែមទៀត។

ពលរដ្ឋហ្កាហ្សា ស្វែងរកជម្រកកក់ក្ដៅគេចចេញពីខ្យល់ និងវភ្លៀង ខណៈស្ថានភាពធ្ងន់ធ្ងរស្រាប់

2023/11/20 11:15:37 am        107
មានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់បោកបក់ខ្លាំងនៅខាងក្រៅមន្ទីរពេទ្យ ណាស័រ (Nasser) ក្នុងទីក្រុង Khan Younis តំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ បានបន្ថែមបន្ទុកពីលើស្ថានភាពធ្ងន់ធ្ងររួចទៅហើយសម្រាប់ ប្រជាពលរដ្ឋហ្កាហ្សា ស្របពេលមានជម្លោះនៅតែបន្តរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ។ ពលរដ្ឋហ្កាហ្សាជាច្រើនបានស្វែងរកទីជម្រកនៅខាងក្រៅមន្ទីរពេទ្យនានា ហើយពេលនេះ អ៊ីស្រាអែលកំពុងត្រៀមពង្រីកការវាយលុករបស់ខ្លួនលើក្រុមហាម៉ាស ទៅកាន់តំបន់ពាក់កណ្តាលភាគខាងត្បូងនៃដែនដីហ្កាហ្សា បន្ទាប់ពីការវាយប្រហារតាមអាកាសបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ រួមទាំងជនស៊ីវិលដែលត្រូវបានគេរាយការណ៍ថាកំពុងជ្រកនៅសាលារៀនចំនួនពីរកន្លែង។ ការពង្រីកយុទ្ធនាការនេះ អាចបង្ខំមនុស្សរាប់សែននាក់ដែលបានភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ឱ្យជម្លៀសចេញម្តងទៀត រួមជាមួយនឹងអ្នកស្រុក Khan Younis ជាទីក្រុងដែលមានមនុស្សជាង៤០០.០០០នាក់ ដែលបានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចទៅហើយនោះ។ ការទម្លាក់គ្រាប់បែក បានធ្វើឲ្យអគារនិងលំនៅឋានប្រជាពលរដ្ឋនៅតំបន់ហ្កាហ្សាភាគខាងជើង បាក់រលំរាបដល់ ខណៈប្រជជន២ភាគ៣នៃតំបន់រងការឡោមព័ទ្ធ មានប្រជាជាន២,៣លាននាក់ មួយនេះបានរត់គេចខ្លួនចូលទក្នុងភាគខាងត្បូង៕

អង្គការសុខភាពពិភពលោកនិយាយថា មន្ទីរពេទ្យធំបំផុតក្នុងតំបន់ហ្កាហ្សា ក្លាយជាតំបន់មរណៈ

2023/11/20 11:00:53 am        145
អង្គការសុខភាពពិភពលោកបាននិយាយថា មន្ទីរពេទ្យ Dar al-Shifa ដែលជាមន្ទីរពេទ្យធំជាងគេនៅតំបន់ហ្កាហ្សាស្ទ្រីប បានក្លាយទៅជា "តំបន់មរណៈ" ជាមួយនឹងផ្នូររួមដ៏ធំនៅច្រកចូល ហើយនៅសល់បុគ្គលិកតែ ២៥នាក់ប៉ុណ្ណោះ សម្រាប់ការមើលថែអ្នកជំងឺធ្ងន់ធ្ងរចំនួន២៩១នាក់ បន្ទាប់ពីមានការបញ្ជាពីកងទ័ពអ៊ីស្រាអែល ដើម្បីជម្លៀសចេញ។ អង្គការសុខភាពពិភពលោក បានចូលទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅទីក្រុង ហ្កាហ្សា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីត្រូវបានវាយឆ្មក់ដោយកងកម្លាំងអ៊ីស្រាអែលកាលពីដើមសប្តាហ៍នេះ។ អ៊ីស្រាអែលបានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធហាម៉ាសបានប្រើប្រាស់មន្ទីរពេទ្យ al-Shifa នេះ ជាមជ្ឈមណ្ឌលបញ្ជា ដោយកំណត់ថា នោះគឺជាគោលដៅសំខាន់ក្នុងប្រតិបត្តិការយោធារបស់ខ្លួន ទោះបីជាមានការរិះគន់ពីអន្តរជាតិក៏ដោយ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ចេញវីដេអូឃ្លីបកាលពីថ្ងៃអាទិត្យ នៃអ្វីដែលខ្លួនបាននិយាយថា គឺជាផ្លូវរូងក្រោមដីប្រវែង ៥៥ ម៉ែត្រ ជម្រៅ ១០ ម៉ែត្រ ដែលបានរកឃើញនៅក្រោមអគារក្នុងអគារមន្ទីរពេទ្យ។ កងកម្លាំងអ៊ីស្រាអែល ក៏បានបញ្ចេញវីដេអូ ដែលវាបាននិយាយថាបានបង្ហាញពីចំណាប់ខ្មាំងជនជាតិថៃម្នាក់ និងជនជាតិនេប៉ាល់ម្នាក់ ចាប់តាំងពីការសម្លាប់រង្គាលពីក្រុមហាម៉ាសកាលពីថ្ងៃ ៧ តុលា ដែលហាក់ដូចជាបានមកពីប្រព័ន្ធ CCTV របស់មន្ទីរពេទ្យ Shifa ។ មិនត្រូវបានគេប្រាប់ពីអត្តសញ្ញាណបុរសទាំងពីរនាក់នោះទេ។ប្រធានមន្ទីរពេទ្យបាននិយាយថា មនុស្សប្រហែល២.៥០០នាក់ ស្ថិត ក្នុងចំណោមពួកគេជាច្រើននាក់ដែលឈឺ និងរងរបួស រួមទាំងពិការផង បានដើរទៅភាគខាងត្បូងពីតំបន់ al-Shifa កាលពីថ្ងៃសៅរ៍ បន្ទាប់ពីត្រូវបានគេប្រាប់ឱ្យចាកចេញ។ កាលពីថ្ងៃអាទិត្យ អង្គការសុខភាពពិភពលោក និងអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានចាប់ផ្តើមជម្លៀសអ្នកដែលមិនអាចរត់ចេញដោយថ្មើរជើង រួមទាំងទារកចំនួន ៣២ នាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ អ្នកដែលមានរបួសធ្ងន់ធ្ងរដោយសារកង្វះថ្នាំប្រឆាំងមេរោគអង់ទីប៊ីយោទិច និងអ្នកជំងឺ ២៩ នាក់ដែលមានរបួសឆ្អឹងខ្នងធ្ងន់ធ្ងរ៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM