អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

កុបកម្មប្រឆាំងជនជាតិជ្វីហ្វនៅរុស្ស៊ី ធ្វើឱ្យជនជាតិជ្វីហ្វក្នុងស្រុកមួយចំនួនមានអារម្មណ៍មិនស្ងប់

2023/11/03 10:44:18 am        133
ជនជាតិជ្វីហ្វមួយចំនួន ដែលទៅកាន់ទីបញ្ចុះសពរបស់ជនជាតិជ្វីហ្វដ៏ធំទូលាយមួយនៃទីក្រុង Derbent ក្នុងតំបន់ដាហ្គេស្ថាន (Dagestan) ដែលមានជនជាតិមូស្លីមរស់នៅភាគច្រើន របស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២ វិច្ឆិកា) ថា កុបកម្មប្រឆាំងជនជាតិជ្វីហ្វ កាលពីរយៈពេលបួនថ្ងៃមុន បានធ្វើឱ្យពួកគេមានអារម្មណ៍មិនស្ងប់ទាល់តែសោះ។កុប្បកម្ម ដែលបានកើតឡើងនៅអាកាសយានដ្ឋាននៃរដ្ឋធានីក្នុងតំបន់ Makhachkala ចម្ងាយ ១០៧គីឡូម៉ែត្រ ពីទីក្រុង Derbent បានមើលឃើញអ្នកស្រុកដាហ្គេស្ថាន រាប់រយនាក់ ដែលភាគច្រើនជាបុរសវ័យក្មេង បានសម្រុកចូលតាមអគារស្ថានីយ និងនៅតាមផ្លូវដើរនានានៃអាកាសយានដ្ឋាន ដើម្បីរារាំងជនជាតិអ៊ីស្រាអែល និងជនជាតិជ្វីហ្វ ដែលទើបតែមកដល់ក្នុងប្រទេសរុស្ស៊ី នៅលើជើងហោះហើរពីទីក្រុង Tel Aviv របស់អ៊ីស្រាអែល។នគរបាលបានធ្វើការចាប់ខ្លួនមនុស្សជាង ៨០នាក់ ហើយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដែលបានចោទប្រកាន់លោកខាងលិច និងអ៊ុយក្រែន ថាបានបង្កបញ្ហានេះកើតឡើងនោះ បានកោះប្រជុំបន្ទាន់ជាមួយបណ្ដាប្រមុខសន្តិសុខដើម្បីពិភាក្សាពីអ្វីដែលអាចធ្វើបាន ដើម្បីការពារមិនឲ្យហេតុការណ៍បែបនោះកើតឡើងម្តងទៀត។សហគមន៍ជ្វីហ្វ ដែលស្ថិតនៅភាគកណ្តាលនៃទីក្រុង Derbent មួយនេះ ធ្លាប់មានប្រជាជនចំនួន ១៣.០០០នាក់ក្នុងឆ្នាំ១៩៨៩ រយៈពេលពីរឆ្នាំមុនការដួលរលំនៃសហភាពសូវៀត ប៉ុន្តែចាប់តាំងពីការដួលរលំនោះមក ចំនួនមនុស្សបានធ្លាក់ចុះមកត្រឹមរាប់រយនាក់ប៉ុណ្ណោះ។ មនុស្សជាច្រើនបានឆ្លៀតយកប្រយោជន៍ពីព្រំដែនដែលទើបបើកថ្មីដើម្បីធ្វើអន្តោប្រវេសន៍ទៅកាន់អ៊ីស្រាអែល រួមទាំងផ្លាស់ទៅទីក្រុងមូស្គូ ឬទីក្រុងផ្សេងទៀតក្នុងប្រទេសរុស្ស៊ី ផងដែរ៕

ការស្អប់ខ្ពើមជនជាតិជ្វីហ្វ បានរីករាលដាលកាន់តែខ្លាំងទូទាំងពិភពលោក ស្របពេលសង្រ្គាមនៅតំបន់ហ្កាហ្សា

2023/11/02 02:26:55 pm        115
ប្រទេសជាច្រើនជុំវិញពិភពលោក បានចាប់ផ្តើមមើលឃើញកំណើននៃការស្អប់ខ្ពើមចំពោះជនជាតិជ្វីហ្វ ដោយបានផ្ទុះឡើងកាន់តែខ្លាំង ស្របពេលជម្លោះជុំថ្មីនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ រូបតំណាងក្នុងទង់ជាតិអ៊ីស្រាអែល គឺរូបផ្កាយខៀវ ដែលត្រូវបានប្រើថ្នាំបាញ់ជាប់ជញ្ជាំងរាប់សិបផ្ទាំង បានគ្របដណ្តប់លើអគារលំនៅឋានក្នុងទីក្រុងប៉ារីស ក្នុងសប្តាហ៍នេះ ក្នុងឧប្បត្តិហេតុមួយ ដែលទីក្រុង និងរដ្ឋាភិបាលបារាំង ចាត់ទុកថាបង្កឡើងដោយអ្នកប្រឆាំងនឹងជនជាតិជ្វីហ្វ។អគារនានា ដែលមានស្លាកសញ្ញាគំនូរបែបនេះ គ្រាន់តែជាឧទាហរណ៍មួយក្នុងចំនោមឧទាហរណ៍ថ្មីៗនៃឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ ដែលបានកើនឡើងទូទាំងពិភពលោក ចាប់តាំងពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ព្រមទាំងសង្រ្គាមជាបន្តបន្ទាប់ លើក្រុមអ៊ីស្លាមនិយមមួយនេះ ដែលបានចាប់ផ្តើមដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ស្ទ្រីប មក។នៅសហរដ្ឋអាមេរិក ក្រុមមន្ត្រីសេតវិមាន បានសម្តែងការព្រួយបារម្មណ៍ក្នុងសប្តាហ៍នេះចំពោះរបាយការណ៍ជាច្រើនស្តីពីឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ។ ក្រុមមន្ត្រីរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ក៏បានជួបជាមួយបណ្ដាមេដឹកនាំជនជាតិជ្វីហ្វ សញ្ជាតិអាមេរិក ដើម្បីពិភាក្សាអំពីវិធីទប់ស្កាត់ការកើនឡើងនៃការប្រឆាំងជនជាតិជ្វីហ្វ ជាពិសេសនៅតាមបណ្ដាសកលវិទ្យាល័យអាមេរិក។នៅក្នុងបណ្ដាប្រទេសជាច្រើន មានដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអាហ្វ្រិកខាងត្បូង បានបង្ហាញកំណើនបញ្ហាទាំងនោះយ៉ាងច្បាស់ ដោយចំនួនឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងរាប់រយភាគរយចាប់តាំងពីថ្ងៃទី៧ ខែតុលា មកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

UN៖ ការវាយប្រហាររបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួនតំបន់ហ្កាហ្សា អាចជាឧក្រិដ្ឋកម្មសង្គ្រាម

2023/11/02 02:18:34 pm        118
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (១ វិច្ឆិកា) ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើជំរំជនភៀសខ្លួនដ៏ធំបំផុតរបស់តំបន់ហ្កាហ្សា ស្រ្ទីប «អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម»។ ការវាយប្រហាររបស់អ៊ីស្រាអែល បានកំណត់គោលដៅលើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) ចំនួនពីរដងក្នុងរយៈពេលពីរថ្ងៃ ដោយបានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាប់សិបនាក់ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីប៉ាឡេស្ទីន គ្រប់គ្រងដោយក្រុមហាម៉ាស។ការិយាល័យសិទ្ធិមនុស្ស របស់UN បានសរសេរនៅលើបណ្ដាញសង្គម X ថា «ដោយសារចំនួនជនស៊ីវិលស្លាប់ និងរបួសច្រើន ព្រមទាំងទំហំដ៏ធំនៃការបំផ្លិចបំផ្លាញ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើជំរំជនភៀសខ្លួន ចាបាលីយ៉ា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ប្រតិបត្តិការទាំងនេះគឺជាការវាយប្រហារមិនសមាមាត្រ ដែលអាចឈានដល់ឧក្រិដ្ឋកម្មសង្គ្រាម»។សូមបញ្ជាក់ថា គោលការណ៍សមាមាត្រ ដែលអង្គការសហប្រជាជាតិសំដៅទៅលើនោះ ដើរតួនាទីសំខាន់ក្នុងច្បាប់សង្គ្រាម ដែលកំណត់ដោយអនុសញ្ញាទីក្រុងហ្សឺណែវ។ ឧក្រិដ្ឋកម្មនៃសង្រ្គាមមួយត្រូវបានប្រព្រឹត្តឡើង នៅពេលដែលការវាយប្រហារត្រូវបានធ្វើឡើងដោយចេតនាប្រឆាំងនឹងជនស៊ីវិល ឬប្រសិនបើទំហំនៃការខូចខាតដល់ជនស៊ីវិល គឺហួសប្រមាណបើប្រៀបធៀបទៅនឹងអត្ថប្រយោជន៍យោធា៕

សភាអាមេរិក បរាជ័យក្នុងការបណ្តេញសមាជិកបក្សសាធារណរដ្ឋ លោក George Santos ចេញពីតំណែង

2023/11/02 02:13:19 pm        126
ការបោះឆ្នោតបណ្ដេញសមាជិកសភាមកពីបក្សសាធារណៈរដ្ឋ លោក ចច សានតូស (George Santos) ចេញពីសភាតំណាងរាស្រ្តអាមេរិក បានបរាជ័យកាលពីថ្ងៃពុធ (១ វិច្ឆិកា) នៅពេលដែលសមាជិកសភាតិចជាង ពីរភាគបី បានគាំទ្រសេចក្ដីសម្រេចនេះ។សមាជិកសភាមកពីរដ្ឋញ៉ូវ យ៉ក វ័យ ៣៥ឆ្នាំរូបនេះ បានផ្ដល់ចម្លើយពីភាពគ្មានទោសក្នុងការចោទប្រកាន់របស់ខ្លួន ពីឧក្រិដ្ឋកម្មេជាច្រើនករណី រួមទាំងការសម្អាតប្រាក់ដើម្បីទូទាត់ការចំណាយផ្ទាល់ខ្លួន ការទទួលបានអត្ថប្រយោជន៍ពីភាពគ្មានការងារធ្វើដោយខុសច្បាប់ និងទូទាត់ប្រាក់ពីប័ណ្ណឥណទានរបស់ម្ចាស់ជំនួយ ដោយគ្មានការយល់ព្រមពីពួកគេផងដែរ។សមាជិកសភានៃបក្សសាធារណៈរដ្ឋមកពីរដ្ឋញ៉ូវ យ៉ក ផ្សេងទៀត បាននិយាយកាលពីខែមុនថា ពួកគេនឹងដាក់ចេញនូវសេចក្ដីសម្រេចមួយដើម្បីបណ្តេញលោក សាន់តូស ចេញពីតំណែង ប៉ុន្តែចំណាត់ការនេះត្រូវបានពន្យារពេលជាច្រើនសប្តាហ៍ នៅពេលដែលសភាអាមេរិក ពុំមានអ្នកដឹកនាំបន្ទាប់ពីការបណ្តេញអតីតប្រធានសភា លោក Kevin McCarthy ចេញពីតំណែង។ការបណ្តេញសមាជិកសភា តម្រូវឱ្យមានការបោះឆ្នោតដោយសំឡេងពីរភាគបីនៃសភា។ មានតែមនុស្ស ៥នាក់ប៉ុណ្ណោះ ដែលត្រូវបានបណ្តេញចេញពីសភាក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ ដោយមនុស្ស ៣នាក់ ត្រូវបានបោះឆ្នោតបណ្ដេញចេញដោយសារការប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងសង្គ្រាមស៊ីវិល របស់ប្រទេសមួយនេះ៕-

ការតវ៉ាបានផ្ទុះឡើងនៅភាគនិរតីនៃប្រទេសឥណ្ឌា ជុំវិញបញ្ហាការងារ

2023/11/02 01:32:29 pm        73
ឧបទ្ទវហេតុនៃការតវ៉ា និងអំពើហឹង្សាជាបន្តបន្ទាប់ ដោយប្រជាជននៃសហគមន៍ ម៉ារ៉ាថា (Maratha) ត្រូវបានរាយការណ៍ពីរដ្ឋ ម៉ាហារ៉ាស្រ្តា (Maharashtra) ភាគនិរតីនៃប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។តម្រូវការចម្បងរបស់បាតុករ គឺទទួលបានឳកាសការងារក្នុងគ្រឹះស្ថានឧត្តមសិក្សា និងការងាររដ្ឋាភិបាល។ ឧប្បត្តិហេតុនៃការតវ៉ា និងអំពើហឹង្សា ត្រូវបានរាយការណ៍ពីស្រុកចំនួន ៨ នៅទូទាំងរដ្ឋរបស់ឥណ្ឌាមួយនេះ។ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ មនុស្សរាប់រយនាក់ ត្រូវបាននគរបាលក្នុងតំបន់ឃាត់ខ្លួនពីបទប្រើប្រាស់ហិង្សា និងបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល។ ជាមួយគ្នានោះដែរ គេហដ្ឋាន និងការិយាល័យរបស់សមាជិកសភាថ្នាក់រដ្ឋចំនួនពីររូប ត្រូវបានដុតបំផ្លាញនៅក្នុងស្រក ប៊ីដ (Beed) កាលពីថ្ងៃចន្ទ។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា បន្ទាប់ពីមានការតវ៉ា និងឧបទ្ទវហេតុនៃអំពើហិង្សាដោយសហគមន៍ ម៉ារ៉ាថា កងកម្លាំងសន្តិសុខជាច្រើនត្រូវបានបញ្ជូនទៅការពាររដ្ឋមន្ត្រី និងជុំវិញអចលនទ្រព្យដែលគ្រប់គ្រងដោយមន្រ្តីថ្នាក់ខ្ពស់ទាំងនោះនៅទូទាំងរដ្ឋ ម៉ាហារ៉ាស្រ្តា របស់ប្រទេសឥណ្ឌា មួយនេះផងដែរ៕

រដ្ឋមន្ត្រីការពារជាតិ និងហិរញ្ញវត្ថុរបស់អ៊ីស្រាអែល ប៉ះទង្គិចគ្នាជុំវិញប្រាក់ពន្ធប៉ាឡេស្ទីន

2023/11/02 01:15:42 pm        190
រដ្ឋមន្ត្រីការពារជាតិ និងហិរញ្ញវត្ថុរបស់អ៊ីស្រាអែល បានប៉ះទង្គិចគ្នាកាលពីថ្ងៃពុធ (១ វិច្ឆិកា) ជុំវិញបញ្ហាថាតើប្រាក់ចំណូលពន្ធមួយចំនួនរបស់តំបន់វេស ប៊ែង (West Bank) គួរតែត្រូវបានផ្ទេរទៅឱ្យអាជ្ញាធរប៉ាឡេស្ទីន ឬយ៉ាងណា ដោយគូសបញ្ជាក់ភាពតានតឹងដែលកំពុងតែកើនឡើងដល់រដ្ឋាភិបាល ខណៈកងកម្លាំងអ៊ីស្រាអែល កំពុងបន្តសង្គ្រាមនៅតំបន់ហ្កាហ្សា។រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Yoav Gallant បានអំពាវនាវឱ្យប្រគល់ចំណូលពន្ធ ដែលប្រមូលបានដោយអ៊ីស្រាអែល តំណាងឲ្យប៉ាឡេស្ទីន នៅក្នុងផ្នែកខ្លះនៃតំបន់ វេស ប៊ែង ដែលនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អ៊ីស្រាអែល នោះត្រូវបញ្ជូនទៅប៉ាឡេស្ទីន វិញដោយគ្មានការពន្យារពេល។ ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich ដែលជាអ្នកនយោបាយប្រកាន់ជំហរតឹងក្នុងគណបក្សជាតិសាសនានិយម និងមានការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមអ្នកតាំងលំនៅជនជាតិជ្វីហ្វ នៅតំបន់វេស ប៊ែង បានឆ្លើយតបទៅវិញថា លោក Gallant កំពុងធ្វើ «កំហុសដ៏ធ្ងន់ធ្ងរ» ក្នុងការទាមទារឱ្យមានការប្រគល់មូលនិធិដល់ប៉ាឡេស្ទីន។រដ្ឋមន្ត្រីទាំងពីររូបនេះ ធ្លាប់មានជម្លោះរួចមកហើយកាលពីដើមឆ្នាំនេះ នៅពេលដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានបណ្តេញលោក Gallant ចេញពីតំណែង ជុំវិញការប្រឆាំងរបស់លោកចំពោះផែនការប្រកួតប្រជែងដ៏ជូរចត់របស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរប្រព័ន្ធតុលាការ មុនពេលលុបចោលការសម្រេចនោះវិញនៅចំពោះមុខការប្រឆាំងដ៏ធំពីសាធារណៈជន៕

ព្យុះ Ciaran បានវាយបោកបក់មកលើឆ្នេរភាគខាងត្បូងចក្រភពអង់គ្លេស

2023/11/02 01:08:20 pm        100
រលកខ្ពស់ៗ បានវាយខ្ទប់មកលើជញ្ជាំងផ្លូវតាមបណ្តោយឆ្នេរសមុទ្រ កាលពីថ្ងៃពុធ ខណៈព្យុះ Ciaran បានវាយបោកបក់មកលើទីក្រុង Penzance ក្នុងតំបន់លំហែរកាយ នៅឆ្នេរភាគខាងត្បូងប្រទេសអង់គ្លេស។អង្គភាពសេវាអាកាសធាតុជាតិចក្រភពអង់គ្លេសបាននិយាយថា ព្យុះ Ciaran នឹងឆ្លងកាត់ ទៅភាគខាងត្បូង ចូលពាក់កណ្តាលចក្រភពអង់គ្លេសនៅល្ងាចថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នេះ។ការិយាល័យឧត្តុនិយម បាននិយាយថាខ្យល់បក់ខ្លាំង អាចវាយបក់នៅតាមតំបន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសអង់គ្លេស ជាកន្លែងដែលមានសន្ទុះខ្យល់ពី៧០ ទៅ៨០ ម៉ាយស៍ក្នុងមួយម៉ោង ដែលអាចកើតមាននៅទីតាំងដែលបានបង្ហាញមួយចំនួននឹងត្រូវរងការវាយបោកបក់ដោយព្យុះ មានល្បឿនលើសពី ៨៥ ម៉ាយស៍ក្នុងមួយម៉ោង។

ទាហានអ៊ីស្រាអែល បង្ហាញសព្វាវុធ ដែលត្រូវបានប្រើប្រាស់ដោយក្រុមហាម៉ាស់ ក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា

2023/11/02 11:43:20 am        315
កាលពីថ្ងៃពុធ ទាហានអ៊ីស្រាអែល បានបង្ហាញទីតាំងលាក់អាវុធដ៏ធំ និងគ្រឿងផ្គត់ផ្គង់ យកមកពីក្រុមសកម្មជនហាម៉ាស់ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា។ សព្វាវុធដែលរឹបអូសបានរួមមាន អាវុធប្រភេទបេRPG របស់ក្រុមហាម៉ាស់ គ្រាប់បែកបំផ្លាញសិរីរាង្គ គ្រាប់រ៉ុក្កែត និងសព្វាវុធផ្សេងៗទៀត។រថក្រោះរបស់អ៊ីស្រាអែល កំពុងមានសកម្មភាពនៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេលយ៉ាងហោចណាស់៤ថ្ងៃមកនេះ បន្ទាប់ពីជាច្រើនសប្តាហ៍នៃការទម្លាក់គ្រាប់បែកតាមអាកាស ក្នុងការសងសិកសម្រាប់ការវាយប្រហារធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីនលើជនស៊ីវិលភាគច្រើន កាលពីថ្ងៃទី ៧ ខែតុលា និងបានចាប់មនុស្សជាចំណាប់ថ្នូរជាង២០០នាក់។ ក្រុមសកម្មប្រយុទ្ធ បានឆ្លើយតបវិញ ដោយមីស៊ីលប្រឆាំងរថក្រោះ និងការបាញ់កាំភ្លើងយន្ត។ ក្រុមសកម្មប្រយុទ្ធជាច្រើននាក់ត្រូវបានសម្លាប់ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ពីចំនួននោះទេ។

ប្រេស៊ីលនឹងដាក់ពង្រាយយោធានៅតាមអាកាសយានដ្ឋាន កំពង់ផែ និងព្រំដែនអន្តរជាតិសំខាន់ៗ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម

2023/11/02 11:29:36 am        83
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បាននិយាយកាលពីថ្ងៃពុធថា លោកកំពុងបញ្ជូនកងកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើនសន្តិសុខ នៅតាមអាកាសយានដ្ឋាន កំពង់ផែ និងព្រំដែនអន្តរជាតិសំខាន់ៗមួយចំនួនរបស់ប្រទេសនេះ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មដែលមានការរៀបចំ នៅក្នុងប្រទេសដ៏ធំបំផុតរបស់អាមេរិកឡាទីន។ការសម្រេចចិត្តនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកនៃក្រុមឧក្រិដ្ឋជន បានដុតរថយន្តក្រុងរាប់សិបគ្រឿងក្នុងទីក្រុង Rio de Janeiro ដែលជាក់ស្តែងជាការសងសឹកចំពោះនគរបាលដែលបានសម្លាប់ក្មួយប្រុសរបស់មេដឹកនាំរបស់ពួកគេ។លោក Lula បាននិយាយក្នុងសន្និសីទកាសែតក្នុងទីក្រុងប្រេស៊ីលយ៉ា ( Brasilia) បន្ទាប់ពីបានចុះហត្ថលេខាលើក្រឹត្យនេះថា៖ «យើងបានឈានដល់ស្ថានភាពធ្ងន់ធ្ងរហើយ ដូច្នេះយើង បានសម្រេចចិត្តឲ្យរដ្ឋាភិបាលសហព័ន្ធចូលរួមយ៉ាងសកម្មជាមួយនឹងលទ្ធភាពទាំងអស់ក្នុងការជួយរដ្ឋាភិបាលរដ្ឋ និងប្រេស៊ីល ខ្លួនឯង ដើម្បីកម្ចាត់ឧក្រិដ្ឋកម្មដែលមានការរៀបចំនេះ»។ប្រទេសប្រេស៊ីល នឹងប្រមូលផ្តុំសមាជិកចំនួន ៣.៦០០នាក់នៃកងទ័ព កងទ័ពជើងទឹក និងទ័ពអាកាស ដើម្បីបង្កើនការល្បាត និងត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Rio de Janeiro និង Sao Paulo ក៏ដូចជាកំពង់ផែសមុទ្រចំនួនពីរនៅ Rio និងកំពង់ផែ Santos របស់ Sao Paulo ដែលជាកំពង់ផែដ៏មមាញឹកបំផុតនៅអាមេរិកឡាទីន និងជាមជ្ឈមណ្ឌលនាំចេញកូកាអ៊ីន។

ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ ព្រមានប៉ាគីស្ថាន អំពីការនិរទេសដោយបង្ខំពលរដ្ឋអាហ្វហ្គានីស្ថានដែលគ្មានឯកសារ

2023/11/02 11:21:11 am        91
នគរបាល បានចាប់ផ្តើមរុះរើផ្ទះសង់ពីដីល្បប់ នៅក្នុងជំរំពលរដ្ឋអាហ្វហ្គានីស្ថានមួយកន្លែង នៅជាយក្រុងអ៊ីស្លាម៉ាបាដ កាលពីល្ងាចថ្ងៃពុធ ទី១ ខែ វិច្ឆិកា មុនពេលវេលាផុតកំណត់នៅពេលពាក់កណ្តាលអាធ្រាត សម្រាប់ជនភៀសខ្លួនគ្មានឯកសារ ឲ្យចាកចេញ បើមិនដូច្នេះទេត្រូវប្រឈមមុខការបណ្តេញចេញ។ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) កំពុងព្រមានថា ការបណ្តេញចេញតាមផែនការរបស់ប្រទេសប៉ាគីស្ថាន នូវជនជាតិបរទេសគ្មានឯកសារជាងមួយលាននាក់ ប្រឈមហានិភ័យ បង្កឲ្យមានមហន្តរាយសិទ្ធមនុស្ស។ កាលពីខែមុន ប្រទេសប៉ាគីស្ថាន បានកំណត់ថ្ងៃទី១ ខែវិច្ឆិកា ចាប់ផ្តើមកាលបរិច្ឆេទ សម្រាប់ការបណ្តេញចេញជនអន្តោប្រវេសន៍គ្មានឯកសារទាំងអស់ រួមមានទាំងពលរដ្ឋអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់។ប្រទេសប៉ាគីស្ថាន បានលើកឡើងពីហេតុផលសន្តិសុខ ដោយមិនអើពើចំពោះការអំពាវនាវឲ្យពិចារណាឡើងវិញ ពីសំណាក់អង្គការសហប្រជាជាតិ ក្រុមសិទ្ធមនុស្ស និងស្ថានទូតប្រទេសលោកខាងលិច។ជនភៀសខ្លួននៅជំរំពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានរុះរើ ត្រូវបានគេផ្តល់ពេល២សប្តាហ៍ដើម្បីសម្អាត បានត្អូញត្អែរថា ពួកគេពុំបានផ្តល់ឲ្យពេលវេលាគ្រប់គ្រាន់ឡើយ។ មួយចំនួនក្នុងចំណោមអ្នកទាំងនេះត្រូវបានបញ្ជាឲ្យចាកចេញ បានចំណាយពេលច្រើនទសវត្សរ៍ នៅក្នុងប្រទេសប៉ាគីស្ថាន។ ក្រសួងមហាផ្ទៃ បាននិយាយថាមនុស្ស១៤០.៣២២ នាក់ បានស្ម័គ្រចិត្តចាកចេញរួចហើយជាច្រើនថ្ងៃមកនេះ ដែលរថយន្តជាច្រើនគ្រឿង បានដាក់ឥវ៉ាន់គរខ្ពស់ និងដាក់ប្រជ្រៀតមនុស្ស ដែលបានធ្វើឲ្យស្ទះចរាចរណ៍ផ្លូវធំៗ ចេញក្រៅប្រទេសនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អារ៉ាប់រួម រិះគន់ការសម្រុកចូលបរិវេណវិហារអ៊ីស្លាម Al-Aqsa ដោយក្រុមអ្នកតាំងលំនៅឋានអ៊ីស្រាអែល
06/01/2026 12:06 PM
អាមេរិក និងអ៊ីរ៉ង់ បាញ់ផ្លោងដាក់គ្នាជាថ្មីទៀតលើគោលដៅរៀងៗខ្លួន ខណៈនៅតែពុំទាន់រកឃើញចំណុចបញ្ចប់សង្គ្រាមបាន
06/01/2026 12:06 PM
សហរដ្ឋអាមេរិក៖ បម្រាមលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI អនុវត្តចំពោះក្រុមហ៊ុនចិននៅខាងក្រៅប្រទេសចិន
06/01/2026 11:06 AM
មន្ត្រីអាមេរិក៖ អាមេរិកស្នើផែនការដើម្បីបន្ធូរបន្ថយភាពតានតឹងនៅប្រទេសលីបង់
06/01/2026 11:06 AM
ប្រភពការទូត៖ ការឈ្លានពាននៅលីបង់របស់អ៊ីស្រាអែល «ធ្វើឱ្យប៉ះពាល់ដល់លទ្ធភាព» នៃដំណោះស្រាយ
06/01/2026 11:06 AM
អ៊ីរ៉ង់និយាយថា មិនទុកចិត្តសហរដ្ឋអាមេរិកទេ ខណៈលោក Trump រឹតបន្តឹងលក្ខខណ្ឌ
06/01/2026 11:06 AM
ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន
06/01/2026 11:06 AM
Jonas Vingegaard គ្រងជើងឯកប្រណាំងកង់ Grand Tour លើកទីបួនក្រោយឈ្នះ Giro d’Italia
06/01/2026 11:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងប្រមូលចំណូលឆ្នាំ២០២៦នេះ ក្នុងរង្វង់ជិត ៤០០ ប៊ីលានរៀល
06/01/2026 11:06 AM
ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន
06/01/2026 10:06 AM