អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

នគរបាលប្រទេសហៃទី ចាប់ខ្លួនជនសង្ស័យក្នុងឃាតកម្មលើប្រធានាធិបតីលោក Jovenel Moise

2023/10/20 11:58:52 am        133
នគរបាលជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នគរបាលប្រទេសហៃទី បានចាប់ខ្លួនអតីតមន្ត្រីយុត្តិធម៌លោក Joseph Felix Badio ក្នុងករណីឃាតកម្មលើប្រធានាធិបតីលោក ហ្សូវ៉ិនណែល ម៉យអ៊ីស (Jovenel Moise) ។លោក Badio ត្រូវបានចោទប្រកាន់ដោយការស៊ើបអង្កេតពីការចេញបញ្ជាឲ្យអ្នកវាយប្រហារ ដែលបានធ្វើសកម្មភាពវាយប្រហារកាលពីខែកក្កដា ឆ្នាំ២០២១។ យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នគរបាលប្រដាប់អាវុធ បានស្ទាក់ចាប់លោក Badio ខណៈលោកកំពុងបើកបររថយន្តចេញពីចំណតរថយន្តនៅផ្សារទំនើបមួយកន្លែង ក្នុងតំបន់ Petion-Ville ជាយក្រុងព័រអូប្រាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍។ លោក Badio ត្រូវបានក្រុមមន្ត្រី និងក្រុមសិទ្ធមនុស្សប្រទេសហៃទី គិតថាជាជនសង្ស័យសំខាន់ម្នាក់ ក្នុងផែនការឃាតកម្ម ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្ម ឃាតកម្មដែលបានប៉ុនប៉ង និងចោរកម្មប្រដាប់អាវុធ។ លោក Moise ត្រូវបានបាញ់សម្លាប់ នៅក្នុងបន្ទប់ដេករបស់លោក បន្ទាប់ពីក្រុមប្រដាប់អាវុធមួយក្រុមសម្រុកចូលទៅក្នុងលំនៅឋានរបស់លោក នៅតំបន់ភ្នំ ខាងលើទីក្រុងព័រអូប្រាំង។ ក្រុមអ្នកស៊ើបអង្កេត បានចោទប្រកាន់ លោក Badio ពីការចេញបញ្ជាឲ្យអ្នកវាយប្រហារជនជាតិកូឡំប៊ី អនុវត្តការវាយប្រហារដ៏ឃោឃៅនេះ។

ប្រមុខការពារជាតិ៖ កងទ័ពអ៊ីស្រាអែល នឹងចូលទៅតំបន់ហ្កាហ្សា ក្នុងពេលឆាប់ៗនេះ

2023/10/20 11:52:00 am        123
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់កងទ័ព ដែលបានប្រមូលផ្តុំនៅព្រំដែនតំបន់ហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ថា ពួកគេនឹងអាចមើលឃើញតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីន «ពីខាងក្នុង» ឆាប់ៗនេះ ដោយសំដៅដល់ការវាយលុកតាមដីគោក ដែលគេរំពឹងទុក ក្នុងគោលបំណងបំផ្លាញក្រុមហាម៉ាស ថាអាចនឹងខិតជិតមកដល់។អ៊ីស្រាអែល បានវាយលុកតំបន់ហ្កាហ្សា ដោយការវាយប្រហារតាមអាកាសបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ជុំវិញការវាយប្រហារថ្ងៃទី៧ តុលា ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ១៤០០នាក់។ អ៊ីស្រាអែល បានដាក់មនុស្ស ២,៣លាននាក់ នៃតំបន់ហ្កាហ្សា ស្ទ្រីប ឱ្យស្ថិតនៅក្រោមការឡោមព័ទ្ធ ព្រមទាំងបានទម្លាក់គ្រាប់បែក ក្នុងការវាយប្រហារ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សជាងមួយលាននាក់គ្មានផ្ទះសម្បែង។លោក Gallant បានប្រាប់ក្រុមទាហានថា «ពេលនេះ អ្នកមើលឃើញតំបន់ហ្កាហ្សា ពីចម្ងាយ ប៉ុន្តែអ្នកអាចនឹងមើលឃើញទីក្រុងនេះពីខាងក្នុង នៅពេលឆាប់ៗនេះ ហើយបញ្ជាក៏នឹងមកដល់ក្នុងពេលខាងមុខផងដែរ»។ សូមបញ្ជាក់ថា កងទ័ពមិនត្រូវបានគេរំពឹងថា នឹងចូលក្នុងតំបន់នេះ ពេលដែលមេដឹកនាំបរទេសកំពុងធ្វើទស្សនកិច្ចនោះទេ។ ភ្លាមៗបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោក Gallant នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចេញវីដេអូមួយ ដោយបង្ហាញរូបលោក កំពុងនៅជាមួយក្រុមកងទ័ព នៅជិតព្រំដែន ហើយសន្យាថានឹងទទួលជ័យជម្នះ។ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុង អាម៉ាន់ ថា «ការចង្អុលបង្ហាញទាំងអស់របស់អ៊ីស្រាអែលនោះ គឺមានន័យថា សោកនាដកម្មដ៏អាក្រក់បំផុត នឹងខិតជិតមកដល់ហើយ»៕

របាយការណ៍របស់UN៖ ក្រុមជនអន្ធពាលហៃទី គ្រប់គ្រងសាលារៀន និងគ្លីនិក ខណៈដែលរដ្ឋាភិបាលអវត្តមាន

2023/10/20 11:42:38 am        131
ក្រុមជនអន្ធពាលហៃទីគ្រប់គ្រងសាលារៀន គ្លីនិក និងមូលនិធិជំនួសរដ្ឋាភិបាលដែលអវត្តមានកាន់តែខ្លាំងឡើង បើទោះបីជាក្រុមឧក្រិដ្ឋជនរបស់ពួកគេជួយមេដឹកនាំក្រុមអន្ធពាល ប្រមូលថវិកា និងទិញផ្ទះប្រណីតដែលមានអាងហែលទឹកនៅក្នុងប្រទេសក្រីក្របំផុតនៃអឌ្ឍគោលនេះក៏ដោយ។នោះគឺជាការរកឃើញមួយនៃរបាយការណ៍ដ៏ទូលំទូលាយរបស់អង្គការសហប្រជាជាតិ ដែលបានចេញផ្សាយ កាលពីថ្ងៃពុធ។របាយការណ៍១៥៦ទំព័រពីក្រុមអ្នកជំនាញរបស់UNបានឲ្យដឹងថា៖«ក្រុមជនអន្ធពាលកាន់តែរឹងមាំ កាន់តែសម្បូរបែប ប្រដាប់អាវុធកាន់តែប្រសើរ និងមានស្វ័យភាពកាន់តែច្រើន»។ របាយការណ៍នោះ បានចង្អុលបង្ហាញពីការជួញដូរអាវុធដែលរកកម្រៃបានយ៉ាងច្រើនពីសហរដ្ឋអាមេរិក ដែលផ្តល់ឲ្យក្រុមជនអន្ធពាល នូវអាវុធដ៏ប្រល័យយ៉ាងច្រើន។ក្រុមអ្នកជំនាញនេះ បានរិះគន់ការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិ «គ្មានប្រសិទ្ធភាព» ហើយបានបញ្ជាក់ថា មានប្រទេសមួយចំនួនឆ្លើយតបទៅនឹងសំណើ ដើម្បីតាមដានអាវុធដែលរឹបអូសបានទាំងនោះ។ក្រុមជនអន្ធពាល បានកាន់តែរឹងមាំឡើង ដោយរួមបញ្ចូលគ្នា នៅក្នុងរដ្ឋធានីជុំវិញសម្ព័ន្ធភាព G9 និង G-Pep ខណៈដែលការប្រយុទ្ធគ្នា កាន់តែកើនឡើងនៅលើដីស្រែចំការភាគខាងជើងសំខាន់ៗ។

ពលរដ្ឋតំបន់ហ្កាហ្សា ប្រឈមនឹងស្ថានភាពកាន់តែយ៉ាប់យ៉ឺន ខណៈខ្វះប្រេងឥន្ធនៈ និងទឹក

2023/10/20 10:46:35 am        131
ពលរដ្ឋប៉ាឡេស្ទីនមួយចំនួនដែលបានភៀសខ្លួនចេញពីតំបន់សង្គ្រាមបានសម្រុកទៅផ្សាររបស់ទីក្រុងខាន់យូនីស(Khan Younis) ដើម្បីទិញទំនិញស្តុកទុកតាមលទ្ធភាព ស្របពេលដែលស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សាកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមអាជីវករបាននិយាយថា ដោយសារកង្វះអគ្គិសនីខ្លាំង និងការផ្គត់ផ្គង់សំខាន់ៗដូចជាទឹក អាហារ ប្រេងឥន្ធនៈ និងធនធានវេជ្ជសាស្ត្រ ចំនួនទំនិញនៅផ្សារនេះ កំពុងថយចុះយ៉ាងឆាប់រហ័ស។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដើម្បីកាត់បន្ថយ ទុក្ខវេទនារបស់មនុស្ស ដែលកំពុងកើតឡើងនៅក្នុងតំបន់នេះ។ ចំនួនអ្នកស្លាប់ និងរបួសដែលចេះកើនឡើង និងស្ថានភាពកាន់តែយ៉ាប់យ៉ឺន បញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការបន្ទាន់ សម្រាប់ការដោះស្រាយជម្លោះដ៏មហន្តរាយនេះ។ ប្រភពពីកងកម្លាំងសន្តិសុខអេហ្ស៊ីបបាននិយាយថារថយន្តដឹកទំនិញជាង ១០០គ្រឿងកំពុងរង់ចាំនៅជិតច្រកព្រំដែនរ៉ាហ្វា(Rafah)ក្នុងទឹកដីអេហ្ស៊ីបកាលពីថ្ងៃព្រហស្បតិ៍ ទោះបីជាវាមិនត្រូវបានគេរំពឹងថាជំនួយនឹងចូលទៅដល់មុនថ្ងៃសុក្រក៏ដោយ ។ ការខាតបង់របស់មនុស្សក្នុងជម្លោះដ៏យូរអង្វែងនេះ គឺមិនអាចប៉ានស្មានបាន ក្នុងនោះ ជនជាតិប៉ាឡេស្ទីនចំនួន ៣.៤៧៨នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា និងជាង១.៤០០នាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល។ពិភពលោកឈរមើលដោយអស់ដង្ហើម ដោយសង្ឃឹមថានឹងមានការបញ្ចប់យ៉ាងឆាប់រហ័សចំពោះអំពើហិង្សា និងរកឃើញផ្លូវឆ្ពោះទៅរកសន្តិភាពសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា៕

ជនភៀសខ្លួនប៉ាឡេស្ទីននៅជំរំតង់និយាយថា ពួកគេចង់មានបទឈប់បាញ់ ដើម្បីត្រឡប់ទៅផ្ទះវិញ

2023/10/20 10:35:02 am        174
ជនភៀសខ្លួនប៉ាឡេស្ទីនម្នាក់ឈ្មោះអាស្មាសាបា (Asmaa Sabah) ដែលកំពុងរស់នៅក្នុងជំរំតង់មួយនៅទីក្រុយខាន់យូនីស(Khan Younis) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍១៩ តុលា ថាស្ថានភាពបច្ចុប្បន្នរបស់អ្នកស្រី ធ្វើឲ្យនឹកឃើញដល់ការភៀសខ្លួនរបស់ជនជាតិប៉ាឡេស្ទីនកាលពីឆ្នាំ១៩៤៨។ខណៈកំពុងអង្គុយជុំកូនៗក្នុងជំរំតង់ អ្នកស្រី Sabah និយាយថា យើងបានចាកចេញពីផ្ទះទៅស្នាក់នៅក្នុងជម្រកតង់ ដូចដូនតារបស់យើងដែរ។ យើងទាំងអស់គ្នា មិនស្មានទេ ថាអាចមកស្នាក់នៅក្នុងជំរំតង់នៅទីនេះ។ ជំរំតង់ចំនួន១២០កន្លែង ត្រូវបានដំឡើងនៅក្នុងជំរំមួយដែលបានបង្កើតឡើងនៅបរិវេណទីស្នាក់ការកណ្តាល របស់ទីភ្នាក់ងារការងារនិងជំនួយរបស់អង្គការសហប្រជាជាតិ UNRWA ក្នុងទីក្រុងខាន់ យូនីស (Khan Younis) ដើម្បីធ្វើជាផ្ទះសម្រាប់អ្នកមកដល់ពីភាគខាងជើងតំបន់ហ្កាហ្សា។ ប្រជាពលរដ្ឋក្នុងតំបន់ហ្កាហ្សា ធន់នឹងជំងឺជាច្រើនឆ្នាំមកហើយ ដោយបានរួចជីវិតពីសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ការបិទផ្លូវ និងការអត់ការងារធ្វើនៅក្នុងតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ ប៉ុន្តែការវាយប្រហាររបស់ពួកហាម៉ាសនៅថ្ងៃទី៧ ខែតុលា ដែលជាការប្រឆាំងដ៏ធំបំផុតប្រឆាំងនឹងអ៊ីស្រាអែលចាប់តាំងពីសង្រ្គាម យ៉ុម គីបពួ (Yom Kippur) ពីថ្ងៃទី៦ខែតុលា ១៩៧៣ ដល់ថ្ងៃទី២៥ តុលា ១៩៧៣ បន្ទាប់មកការវាយប្រហារដ៏ខ្លាំងក្លាបំផុតមិនធ្លាប់មានរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានបង្កើតឲ្យមានជាវិបត្តិដ៏ធ្ងន់ធ្ងរ ស្របពេលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់នៅភាគខាងជើងត្រូវបានគេបញ្ជាឱ្យភៀសខ្លួនទៅកាន់តំបន់រងការឡោមព័ទ្ធភាគខាងត្បូង៕

សហភាពអឺរ៉ុបរឹតបន្តឹងច្បាប់ការធ្វើអន្តោប្រវេសន៍ បន្ទាប់ពីការវាយប្រហារនៅក្នុងប្រទេសបារាំង និងទីក្រុងព្រុចសែល

2023/10/20 10:25:04 am        146
ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុប បានជំរុញដល់បណ្ដារដ្ឋជាសមាជិកឲ្យប្រឹងប្រែងរឹតត្បិតលើច្បាប់ធ្វើអន្តោប្រវេសន៍បន្ថែមទៀត និងបណ្ដេញអ្នកទាំងឡាយដែលចាត់ទុកថាជាការបង្កហានីភ័យដល់សន្តិសុខ ស្របពេលក្ដីបារម្ភចេះតែកើនឡើង ពាក់ព័ន្ធការវាយប្រហារជាបន្តបន្ទាប់ដោយកក្រុមសកម្មប្រយុទ្ធ។ ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌ បានជួបពិភាក្សាគ្នា ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្រូបង្រៀនម្នាក់នៅក្នុងប្រទេសបារាំង និងជនជាតិស៊ុយអែត២នាក់ នៅក្នុងទីក្រុងព្រុចសែល ត្រូវបានធ្វើឃាតពីសំណាក់ជនសង្ស័យក្រុមអ៊ីស្លាមជ្រុលនិយម។ នគរបាលទូទាំងអឺរ៉ុប រក្សាការប្រុងប្រយ័ត្នខ្ពស់ ក្រោយសង្រ្គាមរវាងអ៊ីស្លាម និងក្រុមហាម៉ាស។ សង្រ្គាមរវាងអ៊ីស្រាងែល និងក្រុមហាម៉ាស បង្កក្ដីបារម្ភយ៉ាងខ្លាំងថាអាចនឹងនាំឲ្យមានអំពើហិង្សាពីក្រុមសកម្មប្រយុទ្ធបន្ថែមទៀត នៅលើទ្វីបមួយនេះ។ ក្រុមរដ្ឋជាសមាជិកមួយចំនួន រួមទាំង អូទ្រីស សាធារណរដ្ឋឆែក និងប៉ូឡូញ បានអនុវត្តន៍ការត្រួតពិនិត្យដ៏តឹងរ៉ឹងរួចទៅហើយ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស។ សហភាពអឺរ៉ុប ជាប្លុកមួយដែលមានប្រជាជនប្រមាណ៤៥០ លាននាក់បានកត់ត្រាការមកដល់មិនទៀងទាត់ នៃក្រុមជនអន្តោប្រវេសន៍ ចំនួន២៥០.០០០ នៅឆ្នាំនេះ ដែលមួយផ្នែកធំបានជួយដោយក្រុមអ្នករត់ពន្ធមនុស្ស ជាវិបត្តិមួយដែលប្រទេសអ៊ីតាលី អេស្ប៉ាញ និងអាល្លឺម៉ង់បានសម្តែងការព្រួយបារម្ភនាពេលថ្មីៗនេះ ៕

បញ្ចុះសពដំរីសំបូរ ធ្វើតាមបែបខ្មែរផង និងជនជាតិដើមភាគតិចផង

2023/10/20 09:54:58 am        815
មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២០ តុលានេះ អង្គការELIE ក្រោមគម្រោង Elephant Valley Project កំពុងរៀបចំបញ្ចុះសពដំរីសំបូរ ដោយពិធីបុណ្យគឺធ្វើតាមបែបខ្មែរផង និងជនជាតិដើមភាគតិចផង ដើម្បីឧទ្ទិសកុសល្យជូនសំបូរ ។សូមរម្លឹកថា សំបូរជាសត្វដំរីបម្រើលើវិស័យទេសចរណ៍នៅភ្នំពេញ ក្រោយពេលចូលនិវត្តន៍សំបូរត្រូវបានយកមករស់នៅខេត្តមណ្ឌលគិរី នៅជ្រលងភ្នំសត្វដំរី ជួបជុំជាមួយសត្វដំរីញីឈ្មោលផ្សេងទៀតជាង ១០ក្បាល រយៈពេលជិត៩ឆ្នាំ រហូតសំបូរចាស់ឈឺងាប់នៅអាយុ៦៣ឆ្នាំ ។

សមត្ថកិច្ចបង្រ្កាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែងនៅខេត្តស្វាយរៀង ដកហូតឡេ និងសារធាតុផ្សំបានជាងពីរតោន

2023/10/19 03:22:35 pm        7478
ស្វាយរៀង ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានលួចឆ្មក់បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយបានដកហូតឡេក្លែងក្លាយ និងសារធាតុផ្សំជាង២តោន ខណៈម្ចាស់ទីតាំង និងមេការត្រូវបានឃាត់ខ្លួនយកទៅសួរនាំបន្ថែម ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។យោងតាមរបាយការណ៍របស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលទូរទស្សន៍BTVទទួលបាន នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្លាំង ជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាតិ នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ក្រោយធ្វើការចុះឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃើញ និងដកហូត ឡេលាបខ្លួនម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម, ឡេលាបមុខ TD Night cream (ផលិតផលសម្រេច) ៤០០គីឡូក្រាម, ម៉ាស៊ីនក្រឡុកឡេចំនួន៣៦គ្រឿង, វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេចំនួន ៩មុខ ស្មើ១,៨៦៨គីឡូក្រាម ,សំបកកញ្ចប់ក្រដាសវេចខ្ចប់ ៤៥០គីឡូក្រាម, ប្លាស្ទិកវេចខ្ចប់ ១៣កេស, និងសំបកខ្លងសម្រាប់វេចខ្ចប់ ១,០០៥គីឡូក្រាម។របាយការណ៍បានបញ្ជាក់ទៀតថា ក្រោយបានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះ បានដកហូតវត្ថុតាងទាំងអស់ និងបិទផ្លុំបេរទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ៥០ឆ្នាំ និងលោក សុខ តាយ អាយុ២៧ឆ្នាំ (មេការ) មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់ផងដែរ ៕ អត្ថបទ ៖ បាន ចក់

មនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅប្រទេសបូលីវី

2023/10/19 02:54:26 pm        98
មនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ និងមនុស្សប្រហែល ២០នាក់ បានរងរបួសនៅភាគខាងលិចប្រទេសបូលីវី បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបង្កគ្រោះថ្នាក់នៅលើផ្លូវហាយវេ កាលពីល្ងាចថ្ងៃអង្គារ។ បើយោងតាមមន្ត្រីម្នាក់ កាលពីថ្ងៃពុធ (១៨ តុលា) បានឲ្យដឹងថា គ្រោះថ្នាក់នោះបានកើតឡើងនៅម៉ោងប្រហែល ៩ យប់ (ម៉ោងក្នុងស្រុក) នៅជិតទីក្រុងខារ៉ាហ្សានី (Charazani) ភាគខាងលិច។លោក អេដហ្គា ខូតេស (Edgar Cortez) ប្រធាននាយកដ្ឋាននគរបាល ឡាប៉ាស បាននិយាយថា ចំនួនអ្នកស្លាប់ ដែលរាប់បញ្ចូលទាំងអ្នកបើកបររថយន្តក្រុង នៅតែជាតួលេខបឋមនៅឡើយ។ ប្រធាននគរបាលរូបនេះបានបន្តថា ក្រុមមន្រ្តីបានចាប់ផ្តើមជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងរថយន្តក្រុងនោះ កាលពីព្រឹកថ្ងៃពុធផងដែរ។គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសបូលីវី កើតមានជាញឹកញាប់ ហើយបើយោងតាមរបាយការណ៍របស់នគរបាល បានឲ្យដឹងថា គ្រោះថ្នាក់ទាំងនោះភាគច្រើនបណ្តាលមកពីកម្រិតនៃការមើលឃើញមិនល្អ ភាពគ្មានទំនួលខុសត្រូវរបស់អ្នកបើកបរ និងការទទួលទានគ្រឿងស្រវឹងផងដែរ៕

ប្រជាជនរុស្ស៊ីប្រហែល១.000នាក់ នៅតំបន់ហ្គាហ្សា ស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីជម្លៀសចេញ

2023/10/19 01:19:16 pm        158
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី១៧ ខែតុលា បានឲ្យដឹងថា ប្រជាជនរុស្ស៊ីប្រហែល ១.000 នាក់ និងក្រុមគ្រួសាររបស់ពួកគេ បានស្នើសុំឲ្យរដ្ឋាភិបាលរុស្ស៊ីជួយក្នុងការជម្លៀសចេញពីតំបន់ហ្គាហ្សាស្ទ្រីប។សេចក្តីថ្លែងការណ៍ បានកំណត់អត្តសញ្ញាណជនជាតិរុស្ស៊ី ១.000នាក់ និងគ្រួសាររបស់ពួកគេថា ជា«ចំណាប់ថ្នូរដោយគ្មានហេតុផលនៃការបិទផ្លូវយោធារបស់តំបន់ហ្គាហ្សា»។ សេចក្តីថ្លែងការណ៍នោះ ក៏បានរិះគន់ «មនុស្ស៣នាក់ធ្វើការរួមគ្នា ឬហៅថាTroika លោកខាងលិច»របស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសផ្សេងទៀតសម្រាប់ការរារាំងសំណើរបស់រុស្ស៊ីឲ្យមានសេចក្តីសម្រេចបទឈប់បាញ់ ដែលបានស្នើឡើង នៅអង្គការសហប្រជាជាតិ។សំណើដែលស្នើឡើងដោយរុស្ស៊ី មិនទទួលស្គាល់ការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអែល ឬសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ដោយជំរុញឲ្យតំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ Linda Thomas-Greenfield បោះឆ្នោតប្រឆាំងនឹងវានោះ។ដោយសារសហរដ្ឋអាមេរិកជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការបោះឆ្នោតរបស់លោកស្រី Thomas-Greenfield មានន័យថា សំណើសុំសេចក្តីសម្រេចរបស់រុស្ស៊ីនេះ ត្រូវបានវេតូ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM