ស្នងការរាជធានី ដាក់ចេញនូវគោលការណ៍បង្ការ ទប់ស្កាត់រាល់បទល្មើស និង អនុវត្ត​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈនគរបាល
ក្មេងទំនើង៣នាក់​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ​ត្រូវបានឃាត់ខ្លួន ធ្វើកិច្ច​សន្យា​អប់រំ​ណែនាំ​ដោយ​មាន​ការធានាពីអាណាព្យាបាល ដើម្បី​អប់រំ​នៅ​មូលដ្ឋាន​បន្ត
រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង

សន្តិសុខ និង សង្គម

ជនជាតិកាណាដាកាន់សាសនាស៊ីគ (Sikhs) តវ៉ាប្រឆាំងរដ្ឋាភិបាលឥណ្ឌាជុំវិញឃាតកម្មមេដឹកនាំផ្ដាច់ខ្លួន

2023/09/26 08:43:23 am        101
កាណាដា៖  ជនជាតិកាណាដាកាន់សាសនាស៊ីគ(Sikhs) បានធ្វើបាតុកម្មតូចមួយនៅខាងក្រៅបេសកកម្មការទូតរបស់ប្រទេសឥណ្ឌាកាលពីចន្ទ មួយសប្តាហ៍បន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) និយាយថា អាចមានជាប់ពាក់ព័ន្ធរវាងទីក្រុង New Delhi និងការសម្លាប់អ្នកតស៊ូមតិបំបែកខ្លួន សាសនាស៊ីគ (Sikh) នៅខេត្ត ប្រ៊ីធីសកូឡុំប៊ី (British Columbia) ។  ក្រុមអ្នកតវ៉ាប្រហែល ១០០ នាក់នៅទីក្រុងតូរ៉ុនតូ(Toronto)បានដុតទង់ជាតិឥណ្ឌា និងវាយរូបក្រដាសកាតុងកាត់របស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដោយស្បែកជើង។ បាតុករប្រហែល ២០០នាក់ក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុល ក្នុងទីក្រុង វ៉ាន់កូវ៉ើ(Vancouver)ផងដែរ។នៅទីក្រុងអូតាវ៉ា មនុស្សតិចជាង ១០០ នាក់បានប្រមូលផ្តុំគ្នានៅមុខការិយាល័យឧត្តមស្នងការឥណ្ឌា (ស្ថានទូត)ក្នុងរដ្ឋធានីនេះ។ពួកគេបានគ្រវីទង់ជាតិពណ៌លឿង ដែលបង្ហាញពិភពលោកថា ខាហាលីស្ថាន (Khalistan) ដែលសំដៅលើការគាំទ្ររបស់ពួកគេក្នុងការធ្វើឱ្យរដ្ឋ ពុនចាប(Punjab) របស់ឥណ្ឌាក្លាយជារដ្ឋឯករាជ្យសម្រាប់សាសនិកស៊ីគ (Sikhs) ជាបុព្វហេតុដែលលោក នីចា (Nijjar) បានធ្វើយុទ្ធនាការ។ប្រទេសកាណាដាគឺជាផ្ទះសម្រាប់សាសនិកស៊ីគ ប្រហែល ៧៧០.០០០ នាក់ ជាចំនួនប្រជាជនខ្ពស់បំផុតនៃអ្នកកាន់សាសនាស៊ីគ នៅខាងក្រៅរដ្ឋកំណើត ពុនចាបរបស់ពួកគេ - ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះមានបាតុកម្មជាច្រើនដែលបានធ្វើឱ្យឥណ្ឌាខឹង។  ចំណែកប្រទេសឥណ្ឌាវិញ បានចាត់ទុកការចោទប្រកាន់របស់លោក Trudeau ថាជារឿងមិនសមហេតុផល។ ឥណ្ឌា បានព្រមានអ្នកធ្វើដំណើរកាលពីសប្តាហ៍មុនថាមានការកើនឡើង សកម្មភាពប្រឆាំងឥណ្ឌា នៅក្នុងប្រទេសកាណាដាដោយជំរុញឱ្យ ប្រុងប្រយ័ត្នបំផុត ប៉ុន្តែពុំបានផ្តល់ភស្តុតាងឬព័ត៌មានលម្អិតនៃឧបទ្ទវហេតុជាក់លាក់ណាមួយនោះទេ៕

អាមេរិកបដិសេធសំណើរបស់ប្រមុខការទូតអ៊ីរ៉ង់ ដើម្បីធ្វើទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន

2023/09/26 08:04:28 am        311
អាមេរិក៖ សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបដិសេធសំណើរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដើមម្បីធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដោយចង្អុលបង្ហាញពីការព្រួយបារម្ភអំពីកំណត់ត្រារបស់ទីក្រុងតេអេរ៉ង់ រួមទាំងការឃុំខ្លួនអតីតពលរដ្ឋអាមេរិកផងដែរ។តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amir-Abdollahian) បានព្យាយាមធ្វើដំណើរទៅទស្សនាផ្នែកនៃផលប្រយោជន៍កុងស៊ុលរបស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។អ្នកនាំពាក្យ Matthew Miller បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«ពួកគេ បានធ្វើសំណើនេះ ហើយវាត្រូវបានបដិសេធដោយក្រសួងការបរទេស» ។លោក បាននិយាយថា៖«យើងមានកាតព្វកិច្ចអនុញ្ញាតឲ្យមន្ត្រីអ៊ីរ៉ង់ និងមន្ត្រីរដ្ឋាភិបាលបរទេសផ្សេងទៀតធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កសម្រាប់កិច្ចការរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែយើងមិនមានកាតព្វកិច្ចអនុញ្ញាតឲ្យពួកគេ ធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននោះទេ៕

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា ៣ថ្ងៃជាប់ៗគ្នា ខណៈអំពើហិង្សានៅតំបន់វេសបែង កាន់តែខ្លាំងឡើង

2023/09/25 02:27:58 pm        180
យោធាអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានត្រូវចំទីតាំងឈរឃជើងរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា រយៈពេលបីថ្ងៃជាប់គ្នា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅជិតរបងព្រំដែន បានបាញ់បង្ហោះប៉េងប៉ោងមានឧបករណ៍បង្កចំហេះចូលទៅអ៊ីស្រាអែល ហើយបានគប់គ្រឿងផ្ទុះទៅលើទាហាន។ ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅភាគខាងជើងតំបន់វេសបែង ដែលមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា បានសម្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់។នេះគឺជាការបង្ហូរឈាមចុងក្រោយបំផុត នៅក្នុងការកើនឡើងនៃអំពើហិង្សាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏សប្បាយរីករាយរបស់ជនជាតិជ្វីហ្វ។ ការកើនឡើងនៃអំពើហិង្សា ជាបន្តបន្ទាប់នៅតាមព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន បានបង្កើនទិដ្ឋភាពនៃការកើនឡើងភាពតានតឹង ជាលើកដំបូង ចាប់តាំងពីជម្លោះរយៈពេលដ៏ខ្លី កាលពីខែឧសភាឆ្នាំមុន រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាដឥស្លាមប៉ាឡេស្ទីន។វាគឺជាពេលវេលាដ៏លំបាក និងគួរឲ្យព្រួយបារម្ភ។ ជនជាតិជ្វីហ្វ ត្រូវបានកំណត់ឲ្យប្រារព្ធពិធីបុណ្យ យ៉ុម គីពើ (Yom Kippur) ដែលជាថ្ងៃដ៏ពិសិដ្ឋបំផុត នៅលើប្រតិទិនរបស់ពួកគេ នៅយប់ថ្ងៃអាទិត្យ បន្ទាប់មកដោយពិធីបុណ្យស៊ុកកូត (Sukkot) ពេញមួយសប្តាហ៍ នៅចុងខែនេះ។ពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសពីការវាយប្រហារនៅតំបន់ហ្គាហ្សានោះទេ។ នៅព្រឹកថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បានបាញ់ និងបានបង្ករបួសដល់ជនជាតិប៉ាឡេស្ទីន៥នាក់ ដែលកំពុងប្រមូលផ្តុំគ្នានៅរបងបែងចែងតាមបណ្តោយព្រំដែនអ៊ីស្រាអែល ជាមួយនឹងហ្វូងមនុស្សដ៏ច្រើនកុះករ។ នេះគឺជាយុទ្ធសាស្ត្រដែលដ៏ងាយស្រួលសម្រាប់ប៉ាឡេស្ទីន នៅតំបន់ហ្គហ្សា ដែលតវ៉ានឹងការបិទផ្លូវរយៈពេល ១៦ ឆ្នាំដែលអ៊ីស្រាអែលដាក់ ដោយមានជំនួយពីអេហ្ស៊ីប។ អ៊ីស្រាអែល បាននិយាយថា ការបិទផ្លូវ គឺចាំបាច់ ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលកំពុងកាន់អំណាច ពីការបំពាក់អាវុធដោយខ្លួនឯង។

ពលរដ្ឋអូស្ត្រាលី ត្រូវបានព្រមានឲ្យត្រៀមទប់ទល់សម្រាប់គ្រោះមហន្តរាយធម្មជាតិដែលខិតជិតមកដល់

2023/09/25 02:23:19 pm        83
អាជ្ញាធរគ្រប់គ្រងគ្រោះអាសន្នជាន់ខ្ពស់របស់ប្រទេស បានព្រមានថា ប្រទេសអូស្ត្រាលីកំពុងប្រឈមគ្រោះមហន្តរាយធម្មជាតិខ្លាំង និងមហន្តរាយលាយឡំគ្នាដែលអាចកើតមាន ឆ្លងកាត់រដូវក្តៅនេះ។ លោក Brendan Moon អគ្គសម្របសម្រួលទទួលបន្ទុកគ្រប់គ្រងគ្រាអាសន្នជាតិរបស់ប្រទេសអូស្ត្រាលី បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងកង់បេរ៉ានៅថ្ងៃចន្ទនេះថា ពលរដ្ឋអូស្ត្រាលី គួមានផែនការសម្រាប់ផលប៉ះពាល់ នៃមហន្តរាយជាបន្តបន្ទាប់ នៅក្នុងរដូចក្តៅនៅពេលខាងមុខ។ លោក និយាយថា យើងនឹងជួបប្រទះកម្តៅក្តៅជាងនេះ រដូវស្លឹកឈើជ្រុះកាន់តែស្ងួតហូតហែង និងរដូវក្តៅ ប៉ុន្តែយើងគួតែត្រៀមទប់ទល់សម្រាប់ភាពអាចកើតមាននៃព្យុះស៊ីក្លូន ទឹកជំនន់ ចំហេះព្រៃ និងរលកកម្តៅ។ លោក Moon បាននិយាយនៅមុនពេល កិច្ចប្រជុំការត្រៀមទប់ទល់គ្រោះមហន្តរាយជាតិលើទី១ ដែលចាប់ផ្តើមនៅទីក្រុងកង់បេរ៉ា នៅថ្ងៃចន្ទនេះ។ អ្នកតំណាងជាង២៥០នាក់ មកពីរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងដែនដី ព្រមទាំងអ្នកជំនាញមកពីអង្គភាពសេវាសង្គ្រោះបន្ទាន់ និងឧស្សាហកម្ម ត្រូវបានអញ្ជើញមកចូលរួមកិច្ចប្រជុំរយៈពេល២ថ្ងៃ ដើម្បីធានាបានការឆ្លើយតបដែលពាក់ព័ន្ធចំពោះគ្រោះមហន្តរាយធម្មជាតិ នៅរដូវក្តៅ។កាលពីលើកមុន អ្នកជំនាញ បានព្រមានថាប្រទេសអូស្ត្រាលី កំពុងប្រឈមមុខរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុត ចាប់តាំងពី អគ្គិភ័យ Black Summer ដ៏មហន្តរាយកាលពីឆ្នាំ២០១៩-២០២០ ដែលបានឆេះបំផ្លាញផ្ទៃដីជាង២៤០.០០០គីឡូម៉ែត្រក្រឡា។ ទោះបីជាមានការព្រមានក៏ដោយ រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្ន លោក Murray Watt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទនេះថា លោកមានទំនុកចិត្តលើផែនការឆ្លើយតបរបស់រដ្ឋាភិបាល។ យើងដឹងថា ដោយសារតែបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយនានានឹងកើនឡើងញឹកញាប់ និងខ្លាំង ជាមូលហេតុដែលយើងត្រូវមានវិធានការសំខាន់ៗដើម្បីកសាងភាពធន់ និងសមត្ថភាពឆ្លើយតប។

មេដឹកនាំក្រុមម៉ាហ្វីយ៉ាអ៊ីតាលីលោក Messina Denaro បានទទួលមរណភាពដោយសារជំងឺមហារីកពោះវៀនធំ

2023/09/25 01:31:58 pm        148
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍នៅថ្ងៃចន្ទនេះ ដោយលើកប្រភពពីសារព័ត៌មានអ៊ីតាលីថា មេដឹកនាំក្រុមម៉ាហ្វីយ៉ាអ៊ីតាលីលោក Messina Denaro ដែលត្រូវបានចាប់ខ្លួនកាលពីខែមករាកន្លងទៅ ក្រោយរត់គេចអស់រយៈពេល ៣០ឆ្នាំនោះ បានទទួលមរណភាពហើយដោយសារជំងឺមហារីកពោះវៀនធំ ។ លោក Messina Denaro វ័យ ៦១ឆ្នាំ បានកើតជំងឺមហារីកពោះវៀនធំនៅពេលចាប់ខ្លួនលោក ។ ស្របពេលដែលស្ថានភាពសុខភាពរបស់លោកកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ លោកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចេញពីពន្ធនាគារដែលមានការយាមកាមយ៉ាងតឹងរឹង ស្ថិតនៅតំបន់ភាគកណ្តាលប្រទេសអ៊ីតាលី ជាទីដែលលោកត្រូវបានឃុំឃាំងដំបូង ។ លោកត្រូវបានតុលាការកាត់ទោសពីបទព្រហ្មទណ្ឌជាច្រើនករណី រួមទាំងការរួមចំណែករបស់លោកក្នុងការរៀបផែនការធ្វើឃាតក្រុមរដ្ឋអាជ្ញាធរប្រឆាំងក្រុមម៉ាហ្វីយ៉ា លោក Giovanni Falcone និងលោក Paolo Borsellino កាលពីឆ្នាំ ១៩៩២ គឹជាឧក្រិដ្ឋកម្មមួយដែលបានធ្វើឲ្យប្រទេសអ៊ីតាលីតក់ស្លុតយ៉ាងខ្លាំង និងនាំឲ្យមានវិធានការបង្រ្កាបក្រុមម៉ាហ្វីយ៉ា ។ លោកគឺជាអ្នកទទួលខុសត្រូវផងដែរសម្រាប់ការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុង Rome, Florence និងទីក្រុង Milan កាលពីឆ្នាំ ១៩៩៣ ដែលបានសម្លាប់មនុស្ស ១០នាក់ ក៏ដូចជាជួយរៀបចំការចាប់ជម្រិតក្មេងប្រុស Giuseppe Di Matteo អាយុ ១២ឆ្នាំ ដើម្បីព្យាយាមរារាំងឪពុកក្មេងប្រុសពីការផ្តល់ភស្តុតាងប្រឆាំងនឹងក្រុមម៉ាហ្វីយ៉ា ។ ក្មេងប្រុសម្នាក់នេះ ត្រូវបានចាប់ខ្លួនអស់រយៈពេល ២ឆ្នាំ ហើយក្រោយមកត្រូវបានសម្លាប់ចោល ។ ដោយសារព័ត៌មានអ៊ីតាលីដាក់រហ័សនាមថាជា “ឪពុកធម៌ចុងក្រោយ” លោក Messina Denaro ពុំត្រូវបានគេជឿថា បានផ្តល់ព័ត៌មានណាមួយដល់ក្រុមនគរបាលនោះឡើយ ក្រោយរូបលោកត្រូវបានចាប់ខ្លួននៅក្រៅគ្លីនិកសុខភាពឯកជន ស្ថិតក្នុងទីក្រុង Palermo រដ្ឋធានីកោះ Sicilyកាលពីថ្ងៃទី ១៦ ខែមករាកន្លងទៅ ។ យោងតាមប្រវត្តិសុខភាពដែលបែកធ្លាយដល់សារព័ត៌មានអ៊ីតាលី បានឲ្យដឹងថា លោកបានទទួលការវះកាត់មហារីកពោះវៀនធំនៅឆ្នាំ ២០២០ និងឆ្នាំ ២០២២ ដោយប្រើឈ្មោះក្លែងក្លាយ ។ គ្រូពេទ្យនៅគ្លីនិកទីក្រុង Palermo បាននិយាយប្រាប់កាសែត La Repubblica ថា សុខភាពរបស់លោកធ្ងន់ធ្ងរខ្លាំងរួចទៅហើយ រយៈពេលច្រើនខែមុនការចាប់ខ្លួនរបស់លោក ៕

ប្រទេសឈីលីដំឡើងកម្រិតអាសន្នពីពណ៌លឿងទុំ ដល់កម្រិតពណ៌ក្រហមសម្រាប់ភ្នំភ្លើង Villarrica

2023/09/25 01:26:37 pm        108
កាលពីថ្ងៃអាទិត្យម្សិលមិញ សេវាកម្មរុករករ៉ែ និងភូគព្ភសាស្រ្តជាតិឈីលី បានដំឡើងកម្រិតអាសន្នសម្រាប់ភ្នំភ្លើង Villarrica ពីកម្រិតពណ៌លឿងទុំ ដល់កម្រិតពណ៌ក្រហម ដោយពួកគេលើកឡើងពីសកម្មភាពកម្រើកកើនឡើងរបស់ភ្នំភ្លើង ។ ស្ថិតនៅក្នុងចំណោមភ្នំភ្លើងកម្រើកខ្លាំងបំផុតនៅអាមេរិកខាងត្បូង ភ្នំភ្លើង Villarrica មានទទឹងមាត់ប្រវែង ២០០ម៉ែត្រ ហើយនិងបានផ្ទុះលើកចុងក្រោយកាលពីឆ្នាំ ២០១៥ ធ្វើឲ្យមានការជម្លៀសខ្លួនមនុស្សទ្រង់ទ្រាយធំ ប៉ុន្តែវាពុំបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។ ការប្រកាសកម្រិតពណ៌ក្រហម មានន័យថាមាននូវលទ្ធភាពខ្ពស់ ដែលការផ្ទុះភ្នំភ្លើង នឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ គួរឲ្យដឹងថា ភ្នំភ្លើង Villarrica ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសឈីលី ហើយនិងស្ថិតក្នុងចំណោមភ្នំភ្លើងកម្រើកខ្លាំងបំផុតនៅក្នុងប្រទេសមួយនេះ ។ សកម្មភាពរញ្ជួយមិនមែនជាសូចនាករតែមួយនៃសកម្មភាពកម្រើកដ៏ខ្លាំងក្លារបស់ភ្នំភ្លើងនោះទេ ។ មាននូវសញ្ញាជាច្រើនទៀតដូចការបំភាយឧស្ម័ន ការខូចទ្រង់ទ្រាយភ្នំភ្លើង ហើយនិងសកម្មភាពមាត់ភ្នំភ្លើង ត្រូវបានគេសង្កេតផងដែរ ។ ទាំងអស់នេះគឺជាសូចនាករថា ភ្នំភ្លើងអាចនឹងផ្ទុះ ហើយក្រុមអាជ្ញាធរត្រូវតែដំឡើងកម្រិតប្រកាសអាសន្នរបស់ភ្នំភ្លើង ក៏ដូចជាត្រៀមខ្លួនជម្លៀសមនុស្សចេញពីតំបន់ងាយរងគ្រោះ ឬតំបន់ប្រឈមនឹងហានិភ័យខ្ពស់ ៕

ពលរដ្ឋឥណ្ឌាកាន់សាសនាស៊ីគ ព្រួយបារម្ភអំពីអនាគត ខណៈជម្លោះជាមួយកាណាដា កាន់តែកើនឡើង

2023/09/25 01:23:03 pm        99
ជម្លោះដ៏ជូរចត់រវាងប្រទេសឥណ្ឌា និងកាណាដា ជុំវិញការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីគ កំពុងប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជននៅក្នុងរដ្ឋ ភុនចាប (Punjab) ជាទីដែលជនជាតិស៊ីគ ភ័យខ្លាចទាំងការប្រតិកម្មពីរដ្ឋាភិបាលជាតិនិយមហិណ្ឌូ របស់ប្រទេសឥណ្ឌា និងការគំរាមកំហែងដល់អនាគតរបស់ពួកគេសម្រាប់ជីវិតកាន់តែប្រសើរឡើងនៅអាមេរិកខាងជើង។ពលរដ្ឋកាន់សាសនាស៊ីគ មានត្រឹមតែ២%ប៉ុណ្ណោះ នៃប្រជាជនឥណ្ឌាសរុបចំនួន១,៤ពាន់លាននាក់ ប៉ុន្តែពួកគេភាគច្រើនរស់នៅក្នុងរដ្ឋ ភុនចាប ដែលជារដ្ឋមានប្រជាជនចំនួន ៣០លាននាក់ និងជាទីដែលសាសនារបស់ពួកគេបានចាប់កំណើតកាលពី៥០០ឆ្នាំមុន។ ក្រៅពីរដ្ឋ ភុនចាប ក៏មានប្រជាជនកាន់សាសនាស៊ីគ ជាច្រើនរស់នៅក្នុងប្រទេសកាណាដាផងដែរ ជាទីនៃការតវ៉ាជាច្រើនបានកើតឡើងដែលបានធ្វើឱ្យប្រទេសឥណ្ឌាខឹងសម្បា។នៅក្នុងភូមិ បាស៊ីងពូរ៉ា (Bharsinghpura) ដែលជាស្រុកកំណើតរបស់អតីតមេដឹកនាំផ្ដាច់ខ្លួន ដែលត្រូវបានសម្លាប់ លោក Hardeep Singh Nijjar មានការចងចាំតិចតួចប៉ុណ្ណោះអំពីរូបលោក ប៉ុន្តែជម្លោះរវាងប្រទេសកាណាដា និងឥណ្ឌាបានធ្វើឱ្យមនុស្សព្រួយបារម្ភជាខ្លាំងនៅក្នុងភូមិដ៏តូចមួយនេះ។ ប្រទេសឥណ្ឌាគឺជាប្រភពនិស្សិតអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា ដែលតួលេខ នោះបានកើនឡើង ៤៧% កាលពីឆ្នាំមុនដល់ចំនួន ៣២០.០០០នាក់។ ខណៈពេលសិស្សមួយចំនួន និងឪពុកម្តាយរបស់ពួកគេព្រួយបារម្ភអំពីជម្លោះរវាងប្រទេសទាំងពីរថាអាចប៉ះពាល់ដល់ការរំពឹងទុកនៃការអប់រំនោះ អ្នកផ្សេងទៀតកំពុងគិតអំពីផលប៉ះពាល់សម្រាប់ជនជាតិស៊ីគ នៅក្នុងប្រទេសឥណ្ឌា៕

មនុស្ស១៤នាក់បានស្លាប់ និង៦០នាក់ត្រូវបានចាប់ជំរិត ក្នុងការវាយប្រហារនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា

2023/09/25 01:11:04 pm        84
ក្រុមអ្នកស្រុក និងមេដឹកនាំក្នុងតំបន់បាននិយាយថា ក្រុមខ្មាន់កាំភ្លើងនៅក្នុងប្រទេសនីហ្សេរីយ៉ា បានសម្លាប់មនុស្ស៨នាក់កាលពីថ្ងៃអាទិត្យ (២៤ កញ្ញា) និងបានចាប់ជំរិតមនុស្សយ៉ាងហោចណាស់៦០នាក់ផ្សេងទៀត នៅក្នុងសហគមន៍ចំនួនពីរ នៅភាគពាយព្យនៃរដ្ឋ Zamfara រយៈពេលពីរថ្ងៃបន្ទាប់ពីក្រុមប្រដាប់អាវុធនោះ បានចាប់ជំរិតមនុស្សរាប់សិបនាក់ពីសាកលវិទ្យាល័យមួយក្នុងរដ្ឋ។ប្រភពពីនគរបាល និងអ្នកបើកបរម្នាក់ ដែលបានមើលឃើញការវាយប្រហារបាននិយាយថា នៅកន្លែងផ្សេងទៀត នៅភាគឦសាននៃប្រទេសនេះ ក្រុមបះបោរអ៊ីស្លាមដែលសង្ស័យ បានស្ទាក់ចាប់ក្បួនរថយន្ត ក្រោមការអមការពារដោយយោធា ដោយបានសម្លាប់ទាហានពីរនាក់ និងជនស៊ីវិល៤នាក់ផងដែរ ដោយធ្វើឲ្យតួលេខអ្នកស្លាប់សរុបមានចំនួន១៤នាក់។ សាក្សីបាននិយាយថា ក្រុមអ្នកវាយប្រហារបានដុតរថយន្តចំនួន៥គ្រឿង ហើយបានរត់គេចជាមួយនឹងរថយន្តដឹកទំនិញមួយគ្រឿងផងដែរ។លោកប្រធានាធិបតី Bola Tinubu មិនទាន់បានពន្យល់ពីមធ្យោបាយ ដែលលោកនឹងដោះស្រាយអសន្តិសុខ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសនេះនៅឡើយទេ។ អ្នកស្រុកបាននិយាយថា កាលពីព្រឹកថ្ងៃអាទិត្យ ខ្មាន់កាំភ្លើងបានព្យាយាមវាយប្រហារមូលដ្ឋានទ័ពខាងមុខនៅក្នុងសហគមន៍ជនបទ Magami នៃរដ្ឋ Zamfara ប៉ុន្តែត្រូវបានបណ្តេញចេញ។ រដ្ឋ Zamfara គឺជារដ្ឋមួយក្នុងចំណោមរដ្ឋ ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការចាប់ជំរិតដើម្បីទារយកប្រាក់លោះខ្លួន ដោយក្រុមជនអន្ធពាលប្រដាប់អាវុធដែលគេស្គាល់ថាជាក្រុមចោរនៅក្នុងប្រទេសនេះផងដែរ៕

ចំនួនអ្នកស្លាប់ដោយអគ្គិភ័យនៅរោងចក្រផលិត ឧបករណ៍វាយកូនហ្គោលកើនឡើងដល់៩នាក់

2023/09/25 12:08:56 pm        162
ចំនួនអ្នកស្លាប់ ដោយសារអគ្គិភ័យ នៅរោងចក្រផលិតឧបករណ៍វាយកូនហ្គោល នៅកោះតៃវ៉ាន់ភាគខាងត្បូងកាលពីថ្ងៃចុងសប្តាហ៍ បានកើនឡើងដល់យ៉ាងហោចណាស់៩នាក់។ មន្ត្រីបាននិយាយនៅថ្ងៃចន្ទនេះថា ចំនួននេះបូករួមទាំងអ្នកពន្លត់អគ្គិភ័យ ដែលបានស្លាប់នៅក្នុងការផ្ទុះ។យោងតាមរដ្ឋាភិបាលតំបន់ បានឲ្យដឹងថា អគ្គិភ័យ ដែលបានចាប់ផ្តើមកាលពីល្ងាចថ្ងៃសុក្រ និងបន្តរហូតពេញមួយយប់ បានធ្វើឲ្យរងរបួសមនុស្សជាង១០០នាក់ ដែលភាគច្រើនជាកម្មករនៅក្នុងរោងចក្រ ក្នុងតំបន់ Pingtung ។ មន្ត្រីតំបន់ បានប្រាប់សារព័ត៌មាន AFP ថា មនុស្សម្នាក់នៅតែត្រូវបានចុះបញ្ជីថានៅបាត់ខ្លួននៅឡើយ ខណៈការធ្វើតេស្តបន្ថែមទៀតត្រូវការដើម្បីផ្ទៀងផ្ទាត់ការកំណត់អត្តសញ្ញាណបំណែកសាកសព ដែលត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ទីភ្នាក់ងារសារព័ត៌មានកណ្តាលកោះតៃវ៉ាន់ ដោយដកស្រង់សម្តីមន្ត្រីអគ្គិភ័យតំបន់ Pingtung បាននិយាយថា ការផ្ទុះបានបណ្តាលឲ្យផ្នែកនៃអគារ បានបាក់រលំនៅម៉ោងប្រហែល៦:១០ នាទីថ្ងៃសុក្រ ម៉ោងក្នុងតំបន់ ដែលបានធ្វើឲ្យជាប់ក្រុមអ្នកពន្លត់អគ្គិភ័យ និងកម្មករនៅក្រោមកម្ទេចកម្ទី ហើយការផ្ទុះលើកទី២ កើតឡើងរយៈពេល២០នាទីក្រោយមក។ មូលហេតុនៃអគ្គិភ័យនៅពុំទាន់ដឹងច្បាស់នៅឡើយ។ មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អាស៊ីតដែលមានសារធាតុអ៊ីដ្រូហ្សែនគីមីច្រើន ត្រូវបាស្តុកទុកនៅខាងក្នុងរោងចក្រ ដែលអាចបង្កឲ្យមានការផ្ទុះធំមួយលើក និងការផ្ទុះទ្រង់ទ្រាយតូចៗជាច្រើន។ មេដឹកនាំលោកស្រី Tsai Ing-wen និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានពិនិត្យកន្លែងកើតហេតុដើម្បីបង្ហាញការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងសន្យាស៊ើបអង្កេតរកមូលហេតុអគ្គិភ័យនេះ។

ក្រុមហ៊ុនផលិតអាហារប្រអប់ជប៉ុន ត្រូវបានហាមឃាត់មិនឲ្យធ្វើប្រតិបត្តិការ ជុំវិញការពុលអាហារ

2023/09/25 12:00:34 pm        153
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា ក្រុមហ៊ុនផលិតអាហារប្រអប់ នៅប្រទេសជប៉ុនភាគឦសាន ត្រូវបានហាមឃាត់ ដោយអាជ្ញាធរសុខភាពសាធារណៈមិនឲ្យធ្វើប្រតិបត្តិការដោយសារតែ មានករណីពុលអាហាររាប់រយករណី បណ្តាលមកពីផលិតផលរបស់ខ្លួន។Yoshidaya ជាក្រុមហ៊ុនផលិតអាហារប្រអប់ក្នុងតំបន់ ដែលត្រូវបានគេស្គាល់យ៉ាងសាម័ញ្ញថា Bento ជាភាសាជប៉ុន បានផ្អាកប្រតិបត្តិការដោយស្ម័គ្រចិត្ត ចាប់ផ្តើមពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីត្រូវបានហាមឃាត់ពីប្រតិបត្តិការកាលពីថ្ងៃសៅរ៍ដោយអាជ្ញាធរសុខភាពសាធារណៈ នៅក្នុងខេត្ត Aomori ។ មនុស្សជិត៣០០នាក់ មកពីខេត្តចំនួន ២៤ នៅក្នុងប្រទេសនេះ ដែលច្រើនជាងពាក់កណ្តាលនៃចំនួនខេត្តនៅទូទាំងប្រទេសជប៉ុន បានរាយការណ៍ពីរោគសញ្ញា ដូចជា រាគ និងក្អួត បន្ទាប់ពីទទួលទានអាហារច្រកប្រអប់ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុង Hachinohe ខេត្ត Aomori ។មន្ត្រីសុខភាពសាធារណៈ ក្នុងក្រុង Hachinohe និយាយថា ចំនួនអ្នកជំងឺអាចកើនឡើងបន្ថែមទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញបទបញ្ជា ៩ ចំណុច ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/15/2025 10:07 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជាចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំ AIPA
07/15/2025 08:07 PM
សហគមន៍ជនបទយេម៉ែនកំពុងជួបការលំបាកខ្លាំង ស្របពេលដែលគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរទៅ
07/15/2025 08:07 PM
ប៉េរ៉ូបើកឡើងវិញតំបន់បុរាណវិទ្យាអាយុកាល ៣.៨០០ឆ្នាំ Penico ដល់ភ្ញៀវទេសចរ
07/15/2025 08:07 PM
រដ្ឋមន្ត្រីសុខាភិបាល បន្តរំលឹក «គំនិត ពេលវេលា និងសុចរិតភាព គឺជាកត្តាគន្លឹះឈានទៅរកភាពជោគជ័យយូរអង្វែង ទាំងក្នុងជីវិតការងារ ទាំងក្នុងជីវិតបុគ្គលម្នាក់ៗ»
07/15/2025 08:07 PM
UN ៖ ជនប៉ាឡេស្ទីន ៨៧៥នាក់ ត្រូវបានសម្លាប់នៅជិតទីតាំងចែកចាយជំនួយក្នុងតំបន់ហ្កាហ្សា
07/15/2025 08:07 PM
វិមានក្រឹមឡាំង៖ សេចក្តីថ្លែងការណ៍របស់លោក Trump ស្តីពីរុស្ស៊ី និងលោក Putin គឺធ្ងន់ធ្ងរ និងត្រូវការការវិភាគ
07/15/2025 08:07 PM
បារាំង៖ សន្និសីទ UN នឹងពិភាក្សា អំពីហ្កាហ្សាក្រោយសង្គ្រាម និងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/15/2025 07:07 PM
កូរ៉េខាងត្បូងកោះអញ្ជើញមន្ត្រីអនុព័ន្ធការពារជាតិជប៉ុន ដើម្បីតវ៉ា ជុំវិញការអះអាងសិទ្ធិលើកោះ
07/15/2025 07:07 PM
លោក Netanyahu ស្ថិតក្រោមសម្ពាធនយោបាយកាន់តែខ្លាំង ក្រោយមានគណបក្សដកខ្លួន
07/15/2025 07:07 PM