អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

ចិន ជំរុញឲ្យមានទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅថែមទៀតជាមួយរុស្ស៊ី ទោះមានការរិះគន់ពីលោកខាងលិចក៏ដោយ

2023/09/20 10:18:30 am        89
ចិន៖ ប្រទេសចិន កាលពីថ្ងៃអង្គារ បានបង្កើនទំនាក់ឆ្លងព្រំដែន ជាមួយរុស្ស៊ី និង ពាណិជ្ជកម្មទៅវិញទៅមកកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការវិនិយោគ ខណៈសម្ព័ន្ធមិត្តទាំង២ បានប្ដេជ្ញាបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែប្រសើរជាងមុន ទោះបីជាមានការមិនពេញចិត្តពីលោកខាងលិច បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុន ក៏ដោយ ស្របពេលដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក Wang Yi ទៅកាន់ទីកក្រុង មូស្គូ សម្រាប់ការពិភាក្សាជាយុទ្ធសាស្ត្រដែលឈានទៅរកការបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់ទីក្រុងប៉េកាំងនៅខែក្រោយ។  យោងតាមសេចក្ដីថ្លែងការណ៍ពីក្រសួងពាណិជ្ជកម្មរបស់លោក រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក  វ៉ាង   វ៉ិនតាវ (Wang Wentao) បាននិយាយក្នុងកិច្ចពិភាក្សានៅទីក្រុងប៉េកាំង ថា សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាង ចិន រុស្ស៊ី បានបន្តយ៉ាងស៊ីជម្រៅ និងកាន់តែរឹងមាំ ក្រោមការណែនាំជាយុទ្ធសាស្ត្រនៃប្រមុខរដ្ឋទាំង២។   ខណៈសង្រ្គាមអ៊ុយក្រែនឈានចូលដល់ឆ្នាំទី២ ហើយរុស្ស៊ី រងទណ្ឌកម្មពីលោកខាងលិច ទីក្រុងមូស្គូ បានពឹងផ្អែកលើសម្ព័ន្ធមិត្តក្រុងប៉េកាំង សម្រាប់ការគាំទ្រសេដ្ឋកិច្ច ការផ្គត់ផ្គង់លើតម្រូវការរបស់ចិនផ្នែក ប្រេង និងឧស្ម័ន ព្រមទាំងគ្រាប់ធញ្ញជាតិផងដែរ។ ទិន្នន័យពន្ធគយចុងក្រោយបង្អស់របស់ចិន បង្ហាញថា កាលពីខែសីហា ការនាំចូលទំនិញរបស់ចិនពីរុស្ស៊ី បានឡើងដល់៣% កាលពីដើមឆ្នាំមុន រហូតដល់១១,៥ពាន់លានដុល្លារអាមេរិក ផ្ទុយពីខែកក្កដា ដែលធ្លាក់ចុះ៨% ៕

អារ៉ាប៊ីសាអ៊ូឌីត ស្វាគមន៍លទ្ធផលវិជ្ជមាននៃកិច្ចចរចា ដើម្បីគាំទ្រដំណើរការសន្តិភាពនៅយ៉េម៉ែន

2023/09/20 10:05:51 am        99
អារ៉ាប៊ីសាអ៊ូឌីត៖ អារ៉ាប៊ីសាអ៊ូឌីត បានស្វាគមន៍លទ្ធផលវិជ្ជមានពីការពិភាក្សា ដើម្បីឈានដល់ផែនទីបង្ហាញផ្លូវ ដែលគាំទ្រដល់ដំណើរការសន្តិភាពក្នុងប្រទេសយ៉េម៉ែន បន្ទាប់ពីកិច្ចពិភាក្សារបស់ក្រុមអ្នកចរចាហ៊ូធីជាមួយអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងរីយ៉ាដ។ ប្រភពដែលដឹងច្បាស់ពីកិច្ចប្រជុំនេះ និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមហ៊ូធី បាននិយាយថា ក្រុម បេសកជនពិសេសហ៊ូធី បានចាកចេញពីទីក្រុងរីយ៉ាដ កាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចារយៈពេល៥ជាមួយមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតស្តីពីការបញ្ចប់ជម្លោះរយៈពេល៨ឆ្នាំ នៅប្រទេសយ៉េម៉ែន។រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បានថ្លែងកាលពីថ្ងៃពុធថា ព្រះរាជាណាចក្រនេះ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការសន្ទនាក្នុងចំណោមភាគីជម្លោះទាំងអស់ក្នុងប្រទេសយេម៉ែន។ រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីបានជួបជាមួយគណៈប្រតិភូហ៊ូធី។ព្រះអង្គម្ចាស់ Khalid bin Salman បានថ្លែងនៅក្នុងសារបង្ហោះនៅលើកម្មវិធីផ្ញើសារXថា៖«ខ្ញុំបានសង្កត់ធ្ងន់លើការគាំទ្ររបស់ព្រះរាជាណាចក្រសម្រាប់ប្រទេសយ៉េម៉ែន និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ការសន្ទនាក្នុងចំណោមភាគីទាំងអស់ ដើម្បីឈានទៅដល់ដំណោះស្រាយនយោបាយដ៏ទូលំទូលាយមួយ ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ»៕

អ៊ីរ៉ង់ទាមទារឲ្យសហរដ្ឋអាមេរិកបង្ហាញសុច្ឆន្ទៈ ក្រោយពីការចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

2023/09/20 09:29:36 am        92
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែបង្ហាញ «សុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត»របស់ខ្លួនក្នុងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ ខណៈដែលការចរចាដោយប្រយោលជាច្រើនខែរវាងគូសត្រូវ ដែលមានរយៈពេលយូរ មិនបានឈានទៅដល់ចំណុចណាមួយឡើយ។លោករ៉េស៊ី បាននិយាយនៅក្នុងសុន្ទរកថានៅឯមហាសន្និបាតUN ដោយសំដៅទៅលើផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) រវាងទីក្រុងតេអេរ៉ង់ និង មហាអំណាចទាំង៦ថា៖«តាមរយៈការចាកចេញពីJCPOA សហរដ្ឋអាមេរិក បានរំលោភលើកិច្ចព្រមព្រៀង និងគោលការណ៍នៃសេចក្តីស្មោះត្រង់។ សហរដ្ឋអាមេរិក គួរតែបង្ហាញពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួន»។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបោះបង់ចោលកិច្ចព្រមព្រៀងនោះ ក្នុងឆ្នាំ២០១៨ ដោយបានលើកហេតុផលថា វាមានចិត្តល្អពេកចំពោះទីក្រុងតេអេរ៉ង ហើយបានស្តារឡើងវិញនូវទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់បំពានបន្តិចម្តងៗនូវដែនកំណត់នុយក្លេអ៊ែររបស់កិច្ចព្រមព្រៀងនេះ។បន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានព្យាយាមចរចារអំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលប្រទេសអ៊ីរ៉ង់ បានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ៕

ពលរដ្ឋអាមេនីតវ៉ាសុំជំនួយពីអង្គការសហប្រជាជាតិ ខណៈអាស៊ែបៃហ្សង់វាយប្រហារតំបន់ការ៉ាបាក់

2023/09/20 09:27:22 am        130
អាមេនី៖ នគរបាលអាមេនី បានប្រើគ្រាប់បែកដៃដើម្បីបំបែកក្រុមបាតុករ ដែលព្យាយាមសម្រុកចូលទៅក្នុងអគាររដ្ឋាភិបាលមួយក្នុងរដ្ឋធានី យ៉េរ៉េវ៉ាន់ (Yerevan) កាលពីថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងបាតុកម្មប្រឆាំងនឹងអំពើហិង្សានៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh)។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សជាច្រើននាក់បានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នា រួមទាំងមន្ត្រីនគរបាល ហើយអ្នកតវ៉ាមួយចំនួនក៏ត្រូវបានចាប់ខ្លួនផងដែរ។ក្រុមអ្នកតវ៉ាបាននិយាយថា «អង្គការសហប្រជាជាតិត្រូវតែធ្វើតាមអាណត្តិរបស់ខ្លួន ព្រោះតែប្រជាជននៅទីតំបន់នេះកំពុងរងទុក្ខ។ មានអំពើប្រល័យពូជសាសន៍ មានការបោសសម្អាតជនជាតិភាគតិច មានភាពអត់ឃ្លាន មានអ្វីៗគ្រប់យ៉ាងដែលអង្គការសហប្រជាជាតិប្រឆាំង កំពុងកើតឡើងនៅទីនេះ ហើយពួកគេត្រូវធ្វើអ្វីម្យ៉ាង ព្រោះពួកគេជាអង្គការពិភពលោកតែមួយគត់ ដែលមានអាណត្តិអាចរកដំណោះស្រាយសម្រាប់បញ្ហាទាំងនេះបាននាពេលបច្ចុប្បន្ន»។អាស៊ែបៃហ្សង់បានបញ្ជូនកងទ័ព ដែលគាំទ្រដោយការវាយប្រហារដោយកាំភ្លើងធំចូលទៅក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ ដែលគ្រប់គ្រងដោយអាមេនីកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងការប៉ុនប៉ងនាំយកតំបន់ដែលបែកបាក់មួយនេះ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដោយបង្ខំ ដោយបង្កើនការគំរាមកំហែងនៃសង្រ្គាមថ្មីមួយជាមួយប្រទេសជិតខាងអាមេនី។ ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាទឹកដីអាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកមួយនៃតំបន់នេះត្រូវបានគ្រប់គ្រងដោយក្រុមអាជ្ញាធរផ្ដាច់ខ្លួនអាមេនី ដែលនិយាយថាតំបន់នេះជាទឹកដីកំណើតដូនតារបស់ពួកគេ ៕

ការតវ៉ាផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីកាណាដា ជុំវិញការស្លាប់សកម្មជនផ្ដាច់ខ្លួន

2023/09/20 09:24:37 am        109
ឥណ្ឌា៖ ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាភាគខាងជើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau)បានចោទប្រកានទីកក្រុង New Delhi ថាទីភ្នាក់ងារចារកម្មរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីគ (Sikh)។  ដោយលើកពាក្យស្លោករួមជាមួយរូបផូស្ទ័ររបស់លោក Trudeau ក្រុមកម្មករមកពីតំបន់ Dogra Front នៅក្នុងទីក្រុង ចាំមួ (Jammu) បាននិយាយថា លោកនាយករដ្ឋមន្ត្រីកាណាដាបានចោទប្រកាន់ទីក្រុង New Delhi បំភិតបំភ័យអ្នកបោះឆ្នោតរបស់លោក។ កាណាដា មានចំនួនប្រជាជនកាន់សាសនាស៊ីគច្រើនបំផុត ក្រៅពីរដ្ឋពុនចាប(Punjab) របស់ឥណ្ឌាដោយមានប្រជាជនប្រហែល ៧៧សែននាក់ត្រូវគេរាយការណ៍កាន់សាសនាស៊ីគ ជាសាសនារបស់ពួកគេក្នុងជំរឿនកាលពីឆ្នាំ២០២១។ លោក Trudeau បានប្រាប់សភានៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាន់មួយកាលពីថ្ងៃចន្ទថា រាល់ការជាប់ពាក់ព័ន្ធនៃរដ្ឋាភិបាលបរទេសក្នុងការសម្លាប់ពលរដ្ឋកាណាដា គឺជាការបំពានមិនអាចទទួលយកបាន នៃអធិបតេយ្យភាពរបស់យើង ។មេដឹកនាំការតវ៉ា បាននិយាយថា លោក Trudeau កំពុងព្យាយាមប្រមូលការគាំទ្រខាងនយោបាយក្នុងចំណោមអ្នកកាន់សាសនាស៊ីគ នៅកាណាដា ដោយចោទប្រកាន់ឥណ្ឌាថាមានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះទៅវិញ៕

ម៉ិកស៊ិក រំលឹកខួបរញ្ជួយដីដ៏ខ្លាំង ជាមួយសមយុទ្ធ

2023/09/20 09:22:26 am        121
ម៉ិកស៊ិក៖ ពលរដ្ឋនៅក្នុងទីក្រុង Mexico City បានជម្លៀសខ្លួនចេញពីលំនៅឋាននិង អគារសម្រាប់ការធ្វើសមយុទ្ធរញ្ចួយដីក្នុងភាពអាសន្នមួយកាលពីថ្ងៃអង្គារ នៅថ្ងៃនៃការរំលឹកខូបរញ្ជួយដីដ៏មហន្តរាយនៅឆ្នាំ២០១៧ និងឆ្នាំ១៩៨៥។អាជ្ញាធរបានបានប្រកាសអាសន្នរញ្ជួយដី នៅក្នុងទីក្រុង Mexico City ហើយបុគ្គលិកការិយាល័យ បានចាប់ផ្តើមអនុវត្តរត់សម្រាប់ការជម្លៀសបន្ទាន់ចេញពីអគារ។ សមយុទ្ធនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីធានបានថាពលរដ្ឋបានត្រៀមខ្លួនសម្រាប់ហេតុការណ៍រញ្ជួយដីធំៗនៅពេលក្រោយ។ រញ្ជួយដីធំចុងក្រោយនៅប្រទេសម៉ិកស៊ិកនៅក្នុងឆ្នាំ២០១៧ បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ រញ្ជួយដីកម្រិត៧,១ រិចទ័រ បានវាយប្រហារប្រទេសម៉ិកស៊ិកភាគកណ្តាល ក្នុងឆ្នាំ២០១៧ ប៉ុន្មានម៉ោងបន្ទាប់ពីសមយុទ្ធជម្លៀសខ្លួននៃការរំលឹកខួប។ អគាររាប់ម៉ឺនកន្លែងត្រូវបានបំផ្លាញ មនុស្សរាប់សិបនាក់បានស្លាប់ ខណៈសាលារៀននិងការិយាល័យបានបាក់រលំ ហើយកាលពីឆ្នាំ ១៩៨៥ រញ្ជួយដីដ៍ធំ បានសម្លាប់មនុស្សរាប់ពាន់នាក់៕

ប្រធានាធិបតីហ្គាតេម៉ាឡា បដិសេធលទ្ធភាពនៃការធ្វើរដ្ឋប្រហារក្រោយការបោះឆ្នោត

2023/09/20 09:19:57 am        139
ហ្គាតេម៉ាឡា៖ ប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei បាននិយាយនៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ថា លោកនឹងប្រគល់តំណែងប្រធានាធិបតីទៅឱ្យប្រធានាធិបតីជាប់ឆ្នោត លោក Bernardo Arevalo នៅថ្ងៃទី១៤ ខែមករា ខាងមុខនេះ។ ការអត្ថាធិប្បាយរបស់លោក Giammattei នេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ អំពីហានិភ័យនៃរដ្ឋប្រហារនៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ បន្ទាប់ពីការបោះឆ្នោតកាលពីខែមុន។កាលពីសប្តាហ៍មុន ការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់ក្នុងប្រទេសហ្គាតេម៉ាឡា បានឆ្មក់ចូលកន្លែងបោះឆ្នោត និងបើកសន្លឹកឆ្នោតដែលបានបិទជិត ដោយក្នុងនោះប្រធានាធិបតីជាប់ឆ្នោតលោក Bernardo Arevalo និងគណបក្ស Semilla របស់លោកបានទទួលជ័យជម្នះ។ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ភាពមិនប្រក្រតីក្នុងការចុះឈ្មោះសមាជិកបក្ស Semilla មុនការបោះឆ្នោត ដែលគណបក្សនេះបានបដិសេធ។ លោក Giammattei ក៏បានរិះគន់ «ការជ្រៀតជ្រែកពីបរទេសដែលមិនចាំបាច់» នៅក្នុងដំណើរការបោះឆ្នោតនៅប្រទេសមួយនេះផងដែរ៕

កូដកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តរបស់ក្រុមកម្មករនៅសហរដ្ឋអាមេរិក បានឈានចូលថ្ងៃទីបួន

2023/09/19 01:20:59 pm        82
កូដកម្មរបស់បណ្ដាសមាជិកនៃសហជីពកម្មករសម្ព័ន្ធយានយន្ត (UAW) បានចូលដល់ថ្ងៃទី៤ នៅរោងចក្រផលិតរថយន្ត Ford ក្នុងទីក្រុង Wayne រដ្ឋ មីឈីហ្គិន (Michigan) សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (១៨ កញ្ញា)។ បុគ្គលិករបស់សហជីពកម្មករសម្ព័ន្ធយានយន្ត UAW លោក Stu Jackson បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា លោកសង្ឃឹមថានឹងសម្រេចបានការបង្កើនប្រាក់បៀវត្ស៍ចំនួនពីរខ្ទង់ និងប្រាក់ឧបត្ថម្ភថ្លៃចំណាយប្រចាំថ្ងៃ ដោយសារតែតម្លៃប្រេង និងអាហារ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក។កូដកម្មមានការសម្របសម្រួល ដែលត្រូវបានគេមើលឃើញថាជាកូដកម្មរបស់សហជីពនៅរោងចក្រផលិតរថយន្តធំទាំងបី ក្នុងពេលដំណាលគ្នាជាលើកដំបូងនោះ បានកើតឡើងនៅពេលដែលការយល់ព្រមពីសហជីពការងារក្នុងចំណោមកម្មករជនជាតិអាមេរិក គឺឈានដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បើទោះបីជាសមាជិកភាពនៅក្នុងសហជីពបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ មុនពេលកំណើនសេដ្ឋកិច្ចនាពេលថ្មីៗនេះក៏ដោយ។កម្មករ UAW ប្រហែល១២.៧០០នាក់ កំពុងធ្វើកូដកម្ម ដែលជាផ្នែកមួយនៃសកម្មភាពការងារផ្តោតលើរោងចក្រដំឡើងរថយន្តនៅសហរដ្ឋអាមេរិកដ៏ធំបំផុតចំនួនបី ដែលត្រូវបានគេស្គាល់ថាឈ្មោះ Detroit Three បន្ទាប់ពីកិច្ចព្រមព្រៀងការងាររយៈពេល៤ឆ្នាំមុនបានផុតកំណត់មក៕

កាណាដាបណ្ដេញមន្រ្តីការទូតឥណ្ឌា ជុំវិញករណីឃាតកម្មចោទប្រកាន់មួយ ដែលថារដ្ឋាភិបាលឥណ្ឌាសម្លាប់មនុស្សលើទឹកដីកាណាដា

2023/09/19 01:15:59 pm        87
កាណាដាបានបណ្តេញមន្ត្រីការទូតជាន់ខ្ពស់ឥណ្ឌាចេញពីប្រទេសរបស់ខ្លួន បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ពណ៌នាពីការចោទប្រកាន់ដែលគួរឲ្យទុកចិត្ត ដែលថាភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ពាក់ព័ន្ធទៅនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃក្រុមជនជាតិភាគតិចសាសនា ស៊ីគ (Sikh) នៅខេត្ត ប្រ៊ីធធីស កូឡំប៊ី (British Columbia) របស់ប្រទេសកាណាដា កាលពីខែមិថុនា។សេចក្តីប្រកាសនេះ បានបង្ហាញពីភាពកាន់តែអាក្រក់នៃទំនាក់ទំនងទ្វេភាគី ខណៈឥណ្ឌាមិនសប្បាយចិត្តរួចទៅហើយ ដោយក្រុមអាជ្ញាធរកាណាដាមិនបង្រ្កាបលើក្រុមបាតុករគាំទ្រសាសនា ស៊ីគ ដែលចង់បានរដ្ឋឯករាជ្យរបស់ខ្លួន។លោក Trudeau បាននិយាយថា ភ្នាក់ងារសន្តិសុខនៃប្រទេសរបស់លោក បានតាមដានយ៉ាងសកម្មនូវការចោទប្រកាន់ដែលអាចជឿទុកចិត្តបាន នៃទំនាក់ទំនងដ៏មានសក្តានុពលរវាងរដ្ឋាភិបាលឥណ្ឌា និងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃក្រុមជនជាតិភាគតិចសាសនា ស៊ីគ និងជាពលរដ្ឋកាណាដា លោក Hardeep Singh Nijjar កាលពីខែមិថុនា នៅក្នុងប្រទេសកាណាដា។លោក Hardeep Singh Nijjar ត្រូវបានគេបាញ់សម្លាប់នៅខាងក្រៅវិហារសាសនាស៊ីគ ក្នុងទីក្រុង Surrey ខេត្ត ប្រ៊ីធធីស កូឡំប៊ី ប្រទេសកាណាដា កាលពីថ្ងៃទី១៨ ខែមិថុនា។ យោងតាមសារព័ត៌មាន Tribune បានឲ្យដឹងថា លោក Nijjar បានគាំទ្រដែនដីកំណើត ស៊ីគ ក្នុងទម្រង់ជារដ្ឋឯករាជ្យ Khalistani ហើយត្រូវបានប្រទេសឥណ្ឌាចាត់ទុកលោកថាជា «ភេរវករ» នៅក្នុងខែកក្កដា ឆ្នាំ២០២០ ផងដែរ៕

ប្រទេសប៉ូឡូញប្រុងប្រយ័ត្នខ្ពស់ ចំពោះជនអន្តោប្រវេសន៍មកពីប្រទេសបេឡារុស

2023/09/19 12:56:55 pm        76
រដ្ឋាភិបាលប្រទេសប៉ូឡូញកំពុងបង្កើនសន្តិសុខ នៅព្រំដែនរបស់ខ្លួន ខណៈមនុស្សកាន់តែច្រើន ព្យាយាមចូលមកប្រទេសប៉ូឡូញដោយខុសច្បាប់ ពីប្រទេសបេឡារុស។ ប្រទេសទាំងពីរ មានព្រំដែនរួម ប្រវែង៤០០គីឡូម៉ែត្រ ហើយប្រទេសប៉ូឡូញ សង្ស័យថា ប្រទេសបេឡារុសកំពុងប្រើប្រាស់ជនអន្តោប្រវេសន៍ដោយចេតនា ដើម្បីធ្វើឲ្យតំបន់មានអស្ថិរភាព។អ្នកនាំពាក្យនៅឆ្មាំព្រំដែនប្រទេសប៉ូឡូញ បានប្រាប់សារព័ត៌មាន NHK ថាមិនមែនមានការឆ្លងកាត់តែមួយថ្ងៃនេះទេ ដោយគ្មានការឆ្លងដែនខុសច្បាប់នោះ។ មនុស្សជាង ២០.០០០ ឆ្លងកាត់ព្រំដែន និងការឆ្លងកាត់ដែលប៉ុនប៉ង កើតមានឡើងចាប់តាំងពីខែមករា រហូតដល់ខែសីហា នៅឆ្នាំនេះ ដែលមានចំនួនជិត៥.០០០នាក់ ច្រើនជាងឆ្នាំ២០២២។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM
គណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ផ្សព្វផ្សាយ​សេចក្តី​ជូន​ដំណឹង​ស្ដីពី​រដូវបិទនេសាទ
05/31/2026 12:05 PM