រយៈពេល៣សប្តាហ៍ខែឧសភានេះ សមត្ថកិច្ច បង្ក្រាប Online Scams ចំនួន ៥០ទីតាំង ឃាត់ខ្លួនជនបរទេសសង្ស័យប្រមាណ ៣ ៣២០នាក់ និងបណ្តេញចេញជាង១ពាន់នាក់
ស្នងការរាជធានីដាក់បទបញ្ជាដល់នគរបាលឱ្យចុះពិនិត្យផ្សព្វផ្សាយណែនាំចំពោះរថយន្តដឹកសិស្ស និងកម្មករដែលលើសចំនួនដើម្បីបញ្ចៀសគ្រោះថ្នាក់
ជន​ជាតិចិន ១៦៥នាក់ ពាក់​ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា
កម្លាំងសមត្ថកិច្ចបង្ក្រាបករណីសង្ស័យ Online Scams ៣ទីតាំងនៅភូមិសាស្រ្តរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិចិន ២៦នាក់

សន្តិសុខ និង សង្គម

សាធារណជនគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីឱ្យបញ្ជូនក្រុមក្មេងទំនើងទៅជួយការងារសមរភូមិមុខ

2026/04/27 02:50:40 pm        196
បណ្តាសាធារជន បានបង្ហាញការគាំទ្រខ្ពស់ចំពោះការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃកម្ពុជា ឱ្យមានការសិក្សាផ្លូវច្បាប់ ដើម្បីចាត់បញ្ជូន​ក្រុម​ក្មេង​ទំនើង​ទៅ​ជួយ​ការ​ងារ​នៅ​សមរភូមិមុខ។លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកកម្មករកម្ពុជា តំណាងកម្មករនិយោជិក និង​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ សមាជិកសមាជិកា ជិត៦ម៉ឺននាក់ បានសម្តែងការគាំទ្រ​គំនិត​ផ្ដួច​ផ្ដើម​ដ៏​វាង​វៃ​របស់សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ដែលបាន​គិតគូរ​ដោះ​ស្រាយ​បញ្ហា​ក្រុម​ក្មេង​ទំនើង​នៅ​ក្នុង​សង្គមជាតិ បើស្របពេលដែលកងកម្លាំងសមត្ថកិច្ចបាននឹងកំពុងព្យាយាមទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់ផងដែរ។គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំ ណាល​ជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុង​ឱកាស​អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្ម អន្តរជាតិ ១ឧសភា សម្តេច​ធិបតី ​ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមក្មេងទំនើង ដែលដាក់នៅ​ក្នុង​ពន្ធនាគារ​ច្រើន​នាំ​អស់​តែ​បាយ ដូច្នេះគប្បីត្រូវនាំពួកគេយកទៅអប់រំនៅសមរភូមិមុខវិញ វាប្រសើរជាង ដោយ​ឱ្យ​ពួក​គេ​ជួយ​បម្រើ​ផ្នែក​វិស្វកម្មតាមទម្ងន់ទោសរបស់ពួកគេ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំដល់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និង​អគ្គមេបញ្ជាការកងទ័ព ត្រូវបញ្ជូនក្មេងទំនើងទៅសមរភូមិបីខែ ឬ៦ខែ តាមទម្ងន់ទោស ដើម្បី​ជួយ​ធ្វើ​លេណដ្ឋាន ដើម្បីឱ្យពួកគេដឹងថា អ្នកនៅជួរមុខលំបាកយ៉ាងណា ខណៈយុវជន​ដូច​គ្នា​អ្នក​នៅ​ជួរ​មុខគេកំពុងតែឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ ចំណែក​ក្មេង​ទំនើង​ដែល​កំពុង​មាន​ឱកាស​មាន​សេរីភាព នៅសមរភូមិក្រោយ បែរជាដើរបង្ករឿងកាប់ចាក់គ្នាបំផ្លាញប្រទេសទៅវិញ ដូច្នេះ​ត្រូវនាំពួកគេទៅ ដើម្បីជាប្រយោជន៍ជាតិ៕ អត្ថបទ៖ លីហេង

បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់

2026/04/25 05:26:05 pm        705
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការចុះបង្រ្កាបអគារលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីតាំង១ កន្លែង មានចំនួន ២អគារ ស្ថិតនៅចំណុចជិតសាលារៀនព្រហ្មនិមិត្ត ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផលបានរកឃើញជនបរទេសចម្រុះជាតិសាសន៍។តាមព័ត៌មានបឋម សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់ និងរកឃើញឧបករណ៍សម្ភារៈ ដែលប្រព្រឹត្តបទល្មើសមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តនីតិវិធី ៕

កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌ៧មករា ឃាត់ជនបរទេស៤០នាក់

2026/04/25 12:46:53 pm        302
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ Online Scams នៅក្នុងអាគារខុនដូរប៉ោលី (BAOLI INTER CITY) ស្ថិតក្នុងភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។ ជាលទ្ធផល នៃប្រតិបត្តិការ កម្លាំងអាជ្ញាធរចម្រុះ បានឃាត់ខ្លួនជនបរទេស៤០នាក់ ដោយបែងចែងជា០៣ផ្នែកពាក់ព័ន្ធ ក្នុងនោះរួមមាន ៖ ១. ជាប់ពាក់ព័ន្ធករណី ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពឆបោកអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគ រកឃើញ ៖ ជនបរទេសសរុបចំនួន២២នាក់ មាន០២សញ្ជាតិ ក្នុងនោះ ជនជាតិចិន ២០នាក់ (ប្រុស) និងជនជាតិរុស្ស៊ីចំនួន ០២នាក់ (ស្រី ០១នាក់) ។ សម្ភារៈវត្ថុតាងដែលបានដកហូតរួមមានដូចខាងក្រោម៖ ទូរស័ព្ទដៃ ចំនួន៥០៦គ្រឿង , កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន២០ គ្រឿង , ធុង CPU ចំនួន១៨គ្រឿង , អេក្រង់ (MONITOR) ចំនួន១៥គ្រឿង , កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន ០២ គ្រឿង។បានបន្តឆែកឆេរបន្ទប់លេខ ៣២០៦A ជាន់ទី៣២ (ឃ្លាំង) ដកហូតបានទូរស័ព្ទដៃចំនួន១២២គ្រឿង , កុំព្យូទ័រលើតុ (ALL IN ONE) ចំនួន១៥ គ្រឿង , ធុង CPU ចំនួន១២គ្រឿង , អេក្រង់ (MONITOR) ចំនួន ២០ គ្រឿង។២. ឃាត់ជនជាតិបង់ក្លាដេស១២នាក់ ជាប់ពាក់ព័ន្ធករណីឆបោក Online Scams ក្រោមរូបភាពប្រើប្រាស់រូបថតនារីស្អាតៗ បោកប្រាស់លេងល្បែងលើវេបសាយក្លែងក្លាយ ដោយបានដកហូតសម្ភារៈ រួមមាន ៖ទូរស័ព្ទដៃ ចំនួន០២គ្រឿង , កុំព្យូទ័រយួរដៃ (LAPTOP) ចំនួន០៥គ្រឿង។៣. រកឃើញជនបរទេស០៦នាក់ (ស្រី ០៣នាក់) ក្នុងនោះមាន ជនជាតិថៃ០២នាក់ (ស្រី), ជនជាតិមីយ៉ាន់ម៉ា០១នាក់ (ប្រុស), ជនជាតិវៀតណាម ០១នាក់ (ស្រី) និងជនជាតិចិន ០២នាក់ ជាប់ពាក់ព័ន្ធនឹងគ្មានលិខិតឆ្លងដែន ។ បច្ចុប្បន្ន ជនសង្ស័យទាំង៤០នាក់ ត្រូវបញ្ចូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕ លីហេង

ជន​ជាតិចិន ៣២៩នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា

2026/04/24 05:09:58 pm        230
នៅយប់ថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣២៩នាក់ ស្រី១១នាក់ ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត

2026/04/24 03:53:50 pm        889
តំណាងអយ្យការបានសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី ១នាក់ និងផ្កាយពីរ១នាក់​ ពី​បទ​ស៊ី​សំណូក​, បទសម្អាតប្រាក់ និងបទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និង​អ្នក​ពាក់​ព័ន្ធ​ចំនួន​ ៤នាក់ផ្សេងទៀតត្រូវចោទពីបទសមគំនិតក្នុងអំពើស៊ីសំណូក, និងបទ​សម​គំនិត​ក្នុង​អំពើ​សម្អាត​ប្រាក់​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និង​ពី​បទ​សូក​ប៉ាន់​។លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការបានប្រាប់ BTV នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២៦ នេះថា ករណីនេះ តំណាងអយ្យការបនសម្រចបើកការស៊ើបសួរលើមនុស្សចំនួន ៤នាក់មានដូចជា៖ ១- ឈ្មោះ អ៊ុក ហៃសីឡា ពីបទ ស៊ីសំណូក , បទសម្អាតប្រាក់ និងបទ មិនប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមមាត្រា ៣២ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្ប​ទាន​ភេរវកម្ម​។២-ឈ្មោះ សរ សំណាង ពីបទ ស៊ីសំណូក , បទសម្អាតប្រាក់ និងបទ មិនប្រកាសទ្រព្យសម្បត្តិ និង​បំណុល តាមមាត្រា ៣២ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ, មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្ប​ទាន​ភេរវកម្ម​។៣-ឈ្មោះ កូ ពិសី , ៤-ឈ្មោះ យ៉ាត កុសល ហៅ អួង ពីបទសមគំនិតក្នុងអំពើស៊ីសំណូក, និង​បទ​សម​គំនិតក្នុងអំពើសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា ៥៩៤ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម។៥-ឈ្មោះ មាស ម៉ារិន ពីបទ ផ្តើមគំនិតក្នុងអំពើស៊ីសំណូក, សមគំនិតក្នុងអំពើសូកប៉ាន់ និង បទ​សម្អាត​ប្រាក់ តាមមាត្រា ២៨, មាត្រា ២៩ , មាត្រា ៥៩៤ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយយ និងមាត្រា ៣៨ នៃច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។៦-ឈ្មោះ HOANG CHI PHU ហៅ Tony ឬហៅ Nam ភេទប្រុស ជនជាតិវៀតណាម។ (គេចខ្លួន)ពីបទ សូកប៉ាន់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ។សូម​ជម្រាបថា ជនសង្ស័យទាំង ៥នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូន​ទៅ​សាលា​ដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។សូម​ជម្រាប​ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងអ្នក​ពាក់​ព័ន្ធ​សរុ​បចំនួន​៤​នាក់ ​ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព

តំណាងអយ្យការ មិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយមន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀតនៅឡើយទេពាក់ព័ន្ធករណីសង្ស័យស៊ីសំណូក និងសម្អាតប្រាក់ពីក្រុមឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា

2026/04/23 04:29:45 pm        173
ភ្នំពេញ៖មកដល់ពេលនេះ តំណាងអយ្យការមិនទាន់បញ្ចប់ការស៊ើបអង្កេត និងស្តាប់ចម្លើយឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ រួមទាំងអ្នកពាក់ព័ន្ធពីរនាក់ទៀត ពាក់ព័ន្ធករណីសង្ស័យស៊ីសំណូកពីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online និងសម្អាតប្រាក់ នៅឡើយទេ។ នេះបើតាម អ្នកនាំពាក្យតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ។ពាក់ព័ន្ធនឹង​ករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការបានបញ្ជាក់ថា៖ «តំណាងអយ្យការមិនទាន់បញ្ជប់ការ​ស៊េីបអង្កេត​ និងស្តាប់ចម្លេីយ​នៅឡេីយទេ​»។សូមជម្រាបថា ជនសង្ស័យជា មន្ត្រីជាន់ខ្ពស់នគរបាល២រូប និងជនសង្ស័យពីររូបទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍ប្រាប់ BTV ថា ៖ អង្គភាពប្រឆាំងអំពើពុករលួយបញ្ជួនខ្លួនមនុស្សចំនួន ៤នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៤កន្លះរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីស៊ីសំណូក Online Scams និងសម្អាតប្រាក់។មន្ត្រីនគរបាលដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនមានដូចជា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីសង្ស័យស៊ីសំណូកពីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online និងសម្អាតប្រាក់។ ចំណែកអ្នកេះពាក់ព័ន្ធចំនួន ២រូប ផ្សេងទៀត មិនត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបង្ហាញអត្តសញ្ញាណនៅឡើយទេ។សូមជម្រាបថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធសរុបចំនួន៤នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព

ប្រព័ន្ធលូបង្ហូរទឹក ជាផ្នែកសំខាន់ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា

2026/04/23 02:42:35 pm        112
ប្រព័ន្ធលូបង្ហូរទឹក គឺជាផ្នែកដ៏សំខាន់ដែលអាជ្ញាធរនៅតាមថ្នាក់មូលដ្ឋានទាំងអស់ ត្រូវ​ចាំ​បាច់​គិត​គូរ​យក​ចិត្តទុកដាក់ ដើម្បីបញ្ចៀសការជន់លិចនៅមុនរដូវវស្សាចូលមកដល់។ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរ នៃរដ្ឋបាលខណ្ឌ៧មករា និង​ការិយាល័យ​សាធារណៈ​ការ ​ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ចេញរថយន្ត​ជា​ច្រើន​គ្រឿង ​ចុះកាយ និងស្តារប្រព័ន្ធលូបង្ហូរទឹកមួយខ្សែនៅលើផ្លូវលេខ១៨២ ទល់មុខផ្សារអូរឫស្សី ស្ថិត​​ក្នុងសង្កាត់បឹងព្រលឹត ដែលជាប្រព័ន្ធលូមេអាទិភាពសំខាន់មួយក្នុងមូលដ្ឋាន ដែល​បាន​ដើរ​តួនាទី​សំខាន់​បម្រើដល់ការបង្ហូរទឹកជាចាំបាច់។ លោកប៉ែន ធឿន ប្រធានការិយាល័យសាធារណៈការខណ្ឌ៧មករាបានឲ្យដឹងថា អាជ្ញាធរខណ្ឌ បាន​ចាប់​ផ្តើមអនុវត្តន៍ការកាយ និងស្តារប្រព័ន្ធលូអាទិភាពខាងលើនេះ មានលូមុខកាត់៨តឹក ប្រវែង​ជិត ៦០០ម៉ែត្រ គិតចាប់ពីផ្លូវលេខ១៦១ ដល់ផ្លូវលេខ៩៣ ដែលមានពលរដ្ឋរស់នៅ និង​កំពុងប្រើប្រាស់លើដងផ្លូវខាងលើប្រមាណ៦៨០គ្រួសារ។ ចំពោះកិច្ចការងារកាយ និងស្តារប្រព័ន្ធលូបង្ហូរទឹកនេះ អាជ្ញាធរទាំង១៤ខណ្ឌ នៅទូទាំង​រាជ​ធានី​ភ្នំពេញ ​ក៏បាននឹងកំពុងយកចិត្តទុកដាក់ផងដែរ ក្នុងការធានា​ឲ្យ​ប្រព័ន្ធ​លូ​តូច​ធំ​ក្នុង​មូល​ដ្ឋាន​របស់​ខ្លួន​ អាចហូរទឹកបានដោយមិនមានការរាំងស្ទះ បង្កឡើងដោយឧបសគ្គណាមួយ ដូចជាកាក​សំណល់ ​ឬសំរាមនានា ដើម្បីបញ្ចៀសការជន់លិច ក្នុងពេលដែល​រដូវ​វស្សា​កាន់​តែ​កៀក​គិត​មក​ដល់​៕ អត្ថបទ ៖ លីហេង 

គណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងឆបោកអនឡាញ និងគ្រឿងញៀននៅខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់

2026/04/21 07:30:28 pm        302
ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ Online Scams និងបទល្មើសគ្រឿងញៀននៅអគារខុនដូរ ZHUOYUFENG ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ឃាត់ជនបរទេស៥៥នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកសេង ហៀង និង លោកថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។ ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ កម្លាំងអាជ្ញាធរចម្រុះ បានរកឃើញជនសង្ស័យជាជនបរទេសសរុប៥៥នាក់ ស្មើ០៧សញ្ជាតិ ក្នុងនោះរួមមាន ៖ ជនបរទេសស្នាក់នៅខុសច្បាប់ ( គ្មានលិខិតឆ្លងដែន លើសទិដ្ឋការ ៤៤នាក់ និងជនបរទេសប្រព្រឹត្ត Online Scams ជាជនជាតិវៀតណាម ១១នាក់ ( ស្រី០៣នាក់ ) ។ ក្នុងការបង្ក្រាប កម្លាំងសមត្ថកិច្ច ធ្វើការដកហូតវត្ថុតាបពាក់ព័ន្ធរួមមាន ៖ កុំព្យូទ័រយួរដៃ ១៤គ្រឿង , ទូរស័ព្ទដៃ ០៦គ្រឿង និងគ្រឿងញៀនចម្រុះសរុបជាង១០គីឡូក្រាមផងដែរ ។ ផ្នែកតាមកោសល្យវិច្ច័យរបស់សមត្ថកិច្ចជំនាញ រកឃើញថា ៖ ក្រុមជនសង្ស័យ បានប្រព្រឹត្តិបទល្មើសគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញឲ្យជនរងគ្រោះដាក់ប្រាក់ដើម្បីទទួលបានប្រាក់ចំណេញ។បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរនាំបន្ថែម និងចាត់វិធានការទៅតាមផ្លូវច្បាប់នៅពេលខាងមុខ ៕ លីហេង

នគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យ ១១នាក់ករណីហិង្សាវាយកម្ទេចរថយន្តក្បែរវត្តភ្នំ

2026/04/21 02:44:44 pm        259
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញមុខជនសង្ស័យ ១១នាក់​ជា​សាធារណៈ​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (វាយកម្ទេចរថយន្ត ១គ្រឿងម៉ាក អាវតា០៧ ស៊េរី​ឆ្នាំ​២០២៥ ​ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MUSTA.FA កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ដែលជាថ្ងៃចូលឆ្នាំថ្ងៃទីបី។ នគរបាលរាជធានីភ្នំពេញប្រាប់ឲ្យដឹងថា ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការ​រង​នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយ​ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌដូនពេញ បាន​ស្រាវ​ជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែល​មាន​សកម្ម​ភាពវាយកម្ទេចរថយន្ត ១គ្រឿងម៉ាក អាវតា០៧ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ​កម្ពុជា MUSTA.FA បង្កឡើងដោយក្រុមក្មេងទំនើងនៅចំណុចមុខហាងម៉ាស្សា មយូរ៉ា លើ​ផ្លូវ​លេខ ​៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រហែល ១៩ និង៣៧នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦ ដោយឃាត់ខ្លួនមនុស្ស ១១នាក់ ក្នុង​នោះ​មាន​ជន​សង្ស័យម្នាក់បានចូលសារភាពដោយខ្លួនឯង។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​រាជ​ធានី​ភ្នំពេញ​ប្រាប់​ឲ្យ​ដឹង​ថា ​ជនសង្ស័យទាំង ១១នាក់មានឈ្មោះ ម៉ាន់ ទ្បុងថាដា ហៅ ដា ភេទប្រុស អាយុ១៧ឆ្នាំ ឈ្មោះ ​ឯក សុខមាន ហៅ មាន ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ សុខ ជា ហៅ ជា ភេទប្រុស អាយុ ១៨ឆ្នាំ ឈ្មោះ ឆុន រ៉ាយុទ្ធ ហៅ យុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ឈ្មោះ នី សាគី ហៅ ភ្លោះ ភេទ​ ប្រុស អាយុ២០ឆ្នាំ ឈ្មោះ នី រ៉ាវី ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ សូរ្យ វិសុទ្ធ ភេទប្រុស អាយុ​១៦ឆ្នាំ ឈ្មោះ ញ៉ ឆាលី ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ មឿង ពិសី ភេទប្រុស អាយុ១៦ឆ្នាំ ឈ្មោះ ភឹម វិសាល ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ហូសាន់ សើហ្វីអ៊ី ភេទប្រុស ដោយ​ដក​ហូត​វត្ថុ​តាង​មាន ​ដុំថ្ម ចំនួន ៤ដុំ ផ្លាកលេខរថយន្ត ១បន្ទះ។លោកវរសេនីយ៍ឯក ម៉ម សាវន បញ្ជាក់ឲ្យដឹងថា ចំពោះ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​នេះ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ កំពុងបន្តការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត។ ចំពោះ​ជន​សង្ស័យ​ទាំង ​១១នាក់ នគរបាលជំនាញ​ការិយាល័យ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដើម្បីផ្តន្ទាទោសតាមនីតិវិធី៕ អត្ថបទ៖ តារាវុទ្ធី 

ជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ

2026/04/19 07:20:19 pm        1748
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមបង្ហោះជាសាធារណៈ មានបុរសម្នាក់ បាន​ប្រើ​សម្ដី​មិន​សមរម្យ និងរកវាយទៅលើជនបរទេស ជាអ្នកទេសចរណ៍ ត្រូវបាននគរបាលខណ្ឌដូនពេញ បាន​ចុះ​ស្រាវ​ជ្រាវ​បន្ទាន់ និងបានសាកសួរបងប្អូនប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូកង់បី នៅក្បែរ​ទីតាំង​កើត​ហេតុ​ផង​ដែរ។ហេតុការណ៍នោះបានកើតឡើងកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ មកម្លេះ ស្ថិតនៅ​របង​វត្ត​ឧណ្ណា​លោម មូលដ្ឋានសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាម​ការបញ្ជាក់ពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បាន​ប្រាប់​BTV ​នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះថា ក្រោយមានបទបញ្ជាពីឯកឧត្តម ឧត្តម​សេនីយ៍​ឯក ​ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក​អធិការ​បាន​ណែ​នាំ​ទៅនគរបាលផែនជំនាញ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះទៅ​ដល់​ទីតាំង​កើត​ហេតុ ​បានធ្វើការសួរនាំនិងស្រាវជ្រាវ បានជួបជាមួយបុរសម្នាក់ អ្នករត់កង់បី កាល​ពី​ថ្ងៃ​កើត​ហេតុ ​បានឃើញហេតុ ក៏បានបញ្ជាក់ជាមួយនគរបាលថា បុរសដែល​ឈ្លោះនិ​ង​រក​វាយ​ទៅលើ​ជ​ន​បរេស ​ជាជនអនាថា គ្មានទីលំនៅច្បាស់លាស់ ដើរគ្រប់ទីកន្លែង និងដេកតាមទីសាធារណៈ។លោក សួន គឹមសុង ជាអ្នករត់ម៉ូតូកង់បី បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃកើតហេតុ មាន​សប្បុរស​ជន​មក​ចែកអំណោយ ដល់លោកតាលោកអ៊ុំ ធាក់ស៉ីក្លូ ជននោះ ក៏បាននៅជិតទីនោះដែរ ហើយ​ស្រាប់​តែ​មាន​ជនបរទេស ដើរមក បានប៉ះពាក្យសម្ដីគ្នាដូចក្នុងរូបភាព វីឌីអូ។លោកអធិការនគរបាលខណ្ឌដូនពេញ បានបញ្ជាក់បន្ថែមថា យ៉ាងណាកម្លាំងនគរបាល និង​បន្ត​ស្រាវ​ជ្រាវ​រកបុរស នោះ នាំមក សួរនាំ ដើម្បីអនុវត្តបន្តចំពោះមុខ៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋលីបង់ជម្លៀសខ្លួន ព្រួយបារម្ភពីការកើនឡើងភាពតានតឹងជាមួយអ៊ីស្រាអែល
05/26/2026 08:05 PM
ពលរដ្ឋអ៊ីរ៉ង់មិនទុកចិត្តបទឈប់បាញ់ ខណៈអាមេរិកថា កិច្ចព្រមព្រៀងត្រូវការពេលប៉ុន្មានថ្ងៃទៀត
05/26/2026 08:05 PM
ពលរដ្ឋអ៊ុយក្រែននៅទីក្រុងគីវនិយាយថា ការព្រមានវាយប្រហារជាប្រព័ន្ធរបស់រុស្ស៊ី គ្មានអ្វីថ្មីនោះទេ
05/26/2026 08:05 PM
អ៊ីរ៉ង់ទាមទារឲ្យ​បញ្ចេញ​ទ្រព្យបង្កក ១២ពាន់លានដុល្លារ ក្នុងកិច្ចព្រមព្រៀងដែលអាចមានជាមួយអាមេរិក
05/26/2026 08:05 PM
ជប៉ុនគ្រោងដាក់ចេញថវិកា ១៩ពាន់លានដុល្លារបន្ថែមទៀត ខណៈវិបត្តិថាមពលអ៊ីរ៉ង់ បង្កការគំរាមកំហែង
05/26/2026 07:05 PM
អ្នករួចជីវិត និង​មន្ត្រី៖ ការវាយប្រហារដោយយានដ្រូន​ សម្លាប់មនុស្សយ៉ាងតិច ១៤នាក់ នៅ​​ក្រុងព្រំដែន​របស់​ស៊ូដង់
05/26/2026 07:05 PM
ក្រសួងការបរទេសអ៊ីរ៉ង់ ប្រកាស​ថា សហរដ្ឋអាមេរិកបានរំលោភបទឈប់បាញ់
05/26/2026 07:05 PM
អង់គ្លេសបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតប្រចាំខែឧសភាពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៣,៥អង្សាសេ
05/26/2026 07:05 PM
គម្រោងរួមគ្នារបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP ផ្តល់ធុងសំរាមបន្ថែមចំនួន ៣ ០០០ធុង ដល់ក្រសួងបរិស្ថាន ដើម្បីគាំទ្រភាពស្អាតនៅកម្ពុជា
05/26/2026 07:05 PM
ហ្គាណាជម្លៀសពលរដ្ឋចេញ ខណៈបាតុកម្មប្រឆាំងអន្តោប្រវេសន៍នៅអាហ្វ្រិកខាងត្បូង
05/26/2026 07:05 PM