ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

សវនាការរបស់លោក Trump នៅទីក្រុងវ៉ាស៊ីនតោន ត្រូវកំណត់ធ្វើឡើងនៅខែមីនាឆ្នាំ២០២៤ ចំពេលការតតាំងដ៏ស្វិតស្វាញនៃតំណែងប្រធានាធិបតីក្នុងគណបក្សសាធារណរដ្ឋ

2023/08/29 10:04:27 am        108
អាមេរិក៖ លោក Donald Trump នឹងត្រូវកាត់ទោសនៅខែមីនា ឆ្នាំ២០២៤ពាក់ព័ន្ធការព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ ២០២០ របស់លោកមួយថ្ងៃមុនក្រុមអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋជាង១០ នៅសហរដ្ឋអាមេរិក នឹងសម្រេចចិត្តថាតើត្រូវផ្តល់ឱកាសឲ្យលោកចូលដណ្តើមយកតំណែងនៅសេតវិមានឡើងវិញឬយ៉ាងណា។ចៅក្រមសហរដ្ឋអាមេរិក លោកស្រី តានយ៉ា ឆាកខាន់(Tanya Chutka) កាលពីថ្ងៃចន្ទបានកំណត់ថ្ងៃជំនុំជម្រះក្ដីនៅថ្ងៃទី៤ ខែមីនាសម្រាប់សំណុំរឿងសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន ដែលជាការកាត់ទោសព្រហ្មទណ្ឌមួយក្នុងចំណោមការកាត់ទោសចំនួន៤ដែលអតីតប្រធានាធិបតីរូបនេះត្រូវប្រឈម។បញ្ហានេះបានកើតឡើងមួយថ្ងៃមុន "Super Tuesday" ដែលជាកាលបរិច្ឆេទដ៏សំខាន់បំផុតនៅក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនប្រធានាធិបតីក្នុងគណបក្សសាធារណរដ្ឋ នៅពេលដែលរដ្ឋនានាចាប់ពីរដ្ឋ ម៉េន (Maine) ដល់រដ្ឋ California នឹងរៀបចំការប្រកួតជ្រើសរើសបេក្ខជនរបស់ពួកគេ។ ការស្ទង់មតិបង្ហាញថា លោកTrump នាំមុខគូប្រជែងរបស់លោកយ៉ាងច្រើនលើសលុប។ការសម្រេចចិត្តរបស់លោកស្រីឆាកខាន់(Chutkan) មានន័យថា លោក Trump ទំនងជានឹងត្រូវកាត់ក្តីនៅក្នុងសំណុំរឿងព្រហ្មទណ្ឌយ៉ាងតិចបីដាច់ដោយឡែកពីគ្នា ខណៈលោកកំពុងធ្វើយុទ្ធនាការសម្រាប់ការតែងតាំងរបស់គណបក្សដើម្បីតតាំងជាជាមួយលោកប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ កាលបរិច្ឆេទជំនុំជម្រះក្នុងសំណុំរឿងព្រហ្មទណ្ឌទីបួនមិនទាន់ត្រូវបានកំណត់នៅឡើយទេ។លោកក៏ជាចុងចោទនៅក្នុងបណ្តឹងរដ្ឋប្បវេណីចំនួនបីដែលគ្រោងនឹងធ្វើឡើងក្នុងរយៈពេល៦ខែខាងមុខនេះផងដែរ។ ក្រុមមេធាវីរបស់លោក Trump បានជំរុញឲ្យមានកាលបរិច្ឆេទកាត់ក្តីនៅខែមេសា ឆ្នាំ២០២៦ ប៉ុន្តែលោកស្រីឆាកខាន់ បាននិយាយថា ពួកគេមិនត្រូវការពេលយូរដើម្បីរៀបចំសំណុំក្ដីទាំងនេះនោះទេ។ការកាត់ក្តីលើកទី៣គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ លើការចោទប្រកាន់របស់សហព័ន្ធនៅរដ្ឋ Florida ដោយចោទប្រកាន់ថាលោក Trump ពីបទរក្សាទុកកំណត់ហេតុ ដែលត្រូវបានចាត់ថ្នាក់ដោយខុសច្បាប់ បន្ទាប់ពីចាកចេញពីសេតវិមាន និងព្យាយាមរារាំងយុត្តិធម៌។ លោក Trump មិនបានចូលរួមសវនាការកាលពីថ្ងៃចន្ទទេ។នៅទីក្រុងវ៉ាស៊ីនតោន ក្រុមមេធាវីរបស់លោក Trump បាននិយាយថា ពួកគេត្រូវការពេលវេលាដើម្បីរៀបចំភស្តុតាងរបស់រដ្ឋាភិបាល ដែលមានសរុបប្រហែល ១២,៨ លានទំព័រ៕

បុរសដែលវាយនារី រឿងសាចទឹកដាក់គ្នា ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនបានហើយ

2023/08/28 03:37:59 pm        3654
ភ្នំពេញ ៖ បុរសម្នាក់គ្រាន់តែរឿងជិះម៉ូតូសាចទឹកដាក់គ្នា បានផ្ទុះ​កំហឹង​ទះ​កំផ្លៀង​ ទៅ​លើនារីម្នាក់ កាលពីពេលកន្លងមកនេះ​ ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួនបានហើយ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ជនសង្ស័យរូបនេះសមត្ថកិច្ចកំពុងសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ នេះបើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ៕ តារាវុទ្ធី

បេសកកម្មភពព្រះចន្ទរបស់ឥណ្ឌា បញ្ជូនទិន្នន័យស្តីពីប្រវត្តិសីតុណ្ហភាពនៃប៉ូលខាងត្បូងរបស់ព្រះចន្ទមកផែនដី

2023/08/28 03:00:32 pm        149
ឥណ្ឌា៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននិយាយកាលពីថ្ងៃអាទិត្យ (២៧សីហា) ថា បន្ទុកនៅលើយានចុះចតនៃបេសកកម្មព្រះចន្ទ ចន្ត្រាយាន-3 (Chandrayaan-3) របស់ប្រទេសឥណ្ឌា បានបញ្ជូនទិន្នន័យការសង្កេតដំបូងរបស់ខ្លួន អំពីប្រវត្តិសីតុណ្ហភាពនៃផ្ទៃប៉ូលខាងត្បូងរបស់ព្រះចន្ទមកផែនដី។អង្គការនេះបានបន្ថែមថា បន្ទុកដែលហៅថា ការពិសោធន៍លើផ្ទៃព្រះចន្ទ (ChaSTE) របស់យានចន្ត្រា បានវាស់ទម្រង់សីតុណ្ហភាពនៃផ្ទៃព្រះចន្ទជុំវិញប៉ូលខាងត្បូង ដើម្បីស្វែងយល់ពីឥរិយាបថកម្ដៅនៃផ្ទៃព្រះចន្ទ។ទីភ្នាក់ងារ ISRO បាននិយាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជាបណ្ដាញសង្គម Twitter ថា «បន្ទុកនោះមានឧបករណ៍ស៊ើបអង្កេតសីតុណ្ហភាព ដែលបំពាក់ដោយឧបករណ៍ជ្រៀតចូល ដែលមានសមត្ថភាពឈានដល់ជម្រៅ១០សង់ទីម៉ែត្រនៅក្រោមផ្ទៃព្រះចន្ទ។ទិន្នន័យក្រាបដែលបានបញ្ជូនមកនោះ បង្ហាញពីបម្រែបម្រួលសីតុណ្ហភាពនៃផ្ទៃព្រះច័ន្ទ ឬផ្ទៃនៅជិតភពព្រះចន្ទនៅជម្រៅផ្សេងៗ ដូចដែលបានកត់ត្រាក្នុងអំឡុងពេលការជ្រៀតចូលរបស់យាននេះ។ នោះគឺជាទម្រង់ដំបូងបង្អស់សម្រាប់សីតុណ្ហភាពប៉ូលខាងត្បូងរបស់ព្រះចន្ទ ចំណែកការសង្កេតលម្អិតកំពុងដំណើរការបន្តទៀត»។ ការវិវត្តន៍នេះបានកើតឡើងរយៈពេលបួនថ្ងៃ បន្ទាប់ពីបេសកកម្មអវកាសរបស់ឥណ្ឌា បានចុះចតដោយជោគជ័យលើផ្ទៃព្រះចន្ទនៅថ្ងៃទី២៣ ខែសីហា៕

សាលារៀនមួយកន្លែងនៅប្រទេសឥណ្ឌាត្រូវបានបិទ បន្ទាប់ពីគ្រូប្រាប់សិស្សឲ្យវាយមិត្តរួមថ្នាក់ជនជាតិម៉ូស្លីមរបស់ខ្លួន

2023/08/28 02:25:52 pm        207
ឥណ្ឌា៖ ក្រុមអាជ្ញាធរក្នុងរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា បានបិទសាលាឯកជនមួយកន្លែង បន្ទាប់ពីគ្រូបង្រៀនម្នាក់របស់សាលានេះ បានប្រាប់ឱ្យសិស្សទះកំផ្លៀងមិត្តរួមថ្នាក់របស់ជនជាតិម៉ូស្លីមរបស់ពួកគេ។ ក្រុមមន្ត្រីបាននិយាយថា សាលារៀនឈ្មោះ Neha Public School ត្រូវបានបិទដោយសារតែគ្រឹះស្ថាននេះ «មិនបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់នាយកដ្ឋានអប់រំ»។ក្រុមមន្ត្រីបាននិយាយថា សិស្សានុសិស្សរបស់សាលានេះ នឹងត្រូវផ្លាស់ទៅសាលារៀនរដ្ឋាភិបាល ឬសាលាផ្សេងទៀតដែលនៅជិតនោះ។ ជាមួយគ្នានេះ អ្នកគ្រូនៅសាលាឯកជននេះឈ្មោះ Tripta Tyagi បានប្រាប់ទូរទស្សន៍ NDTV ថា អ្នកស្រីមិនខ្មាស់នឹងទង្វើរបស់ខ្លួននោះទេ។វីដេអូមួយបានបង្ហាញអ្នកស្រី Tyagi ប្រាប់សិស្សរបស់ខ្លួនឱ្យទះកំផ្លៀងមិត្តរួមថ្នាក់ជនជាតិមូស្លីមអាយុប្រាំពីរឆ្នាំ នៅសាលាឯកជនតូចមួយក្នុងសង្កាត់ Muzaffarnagar ត្រូវបានចែករំលែកជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីចុងសប្តាហ៍។ ឪពុករបស់ជនរងគ្រោះបានរាយការណ៍ប្រាប់នគរបាល ហើយបានដកកូនរបស់ខ្លួនចេញពីសាលា ប៉ុន្តែលោកមិនបានប្ដឹងនោះទេ។ វីដេអូនេះបានបង្កឱ្យមានការខឹងសម្បារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយមានអ្នកប្រើប្រាស់ជាច្រើនបាននិយាយថា គួរតែចាត់វិធានការប្រឆាំងនឹងគ្រូបង្រៀនម្នាក់នោះ៕

ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសលីប៊ី ជុំវិញការទាក់ទងជាមួយអ៊ីស្រាអែល

2023/08/28 02:22:45 pm        140
លីប៊ី៖ នាយករដ្ឋមន្ត្រីលីប៊ី បានផ្អាកតំណែងរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បន្ទាប់ពីលោកស្រីបានជួបក្រៅផ្លូវការជាមួយសមភាគីអ៊ីស្រាអែល។ ប្រទេសលីប៊ី មិនទទួលស្គាល់អ៊ីស្រាអែលទេ ដោយសាររដ្ឋធានីទ្រីប៉ូលីគាំទ្របុព្វហេតុប៉ាឡេស្ទីន ហើយកិច្ចប្រជុំរវាងរដ្ឋមន្រ្តីទាំងពីរនោះបានបង្កឱ្យមានការតវ៉ាជាច្រើន។ការតវ៉ាទាំងនោះ បានផ្ទុះឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលី និងទីក្រុងមួយចំនួនទៀត បន្ទាប់ពីមានព័ត៌មាននៃកិច្ចប្រជុំនេះត្រូវបានផ្សាយ។ ផ្លូវជាច្រើនខ្សែត្រូវបានបិទ និងមានការដុតសំបកកង់ ហើយក្រុមបាតុករបានគ្រវីទង់ជាតិប៉ាឡេស្ទីន ទោះបីជាការតវ៉ាហាក់ដូចជាមានស្ថានភាពតួចតាចក៏ដោយ។អ៊ីស្រាអែលកំពុងព្យាយាមកសាងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសអារ៉ាប់ និងមូស្លីមច្រើនជាងមុន ដូចជាប្រទេសលីប៊ី ដែលសម្បូរទៅដោយប្រេងនេះជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាប្រធានាធិបតីរបស់ប្រទេសលីប៊ី ដែលតំណាងឱ្យខេត្តចំនួនបីរបស់ខ្លួន បាននិយាយថា វាខុសច្បាប់ក្នុងការធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល។ប្រទេសលីប៊ី បានស្ថិតក្នុងភាពចលាចលអស់ជាច្រើនឆ្នាំ ដោយប្រទេសនេះបានបែងចែករវាងរដ្ឋាភិបាលបណ្តោះអាសន្ន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅទីរដ្ឋធានីទ្រីប៉ូលី និងគូប្រជែងមួយនៅភាគខាងកើត៕

ទាហានម៉ារីនអាមេរិក ៣នាក់ស្លាប់ ៨នាក់រងរបួសបន្ទាប់ពីការធ្លាក់យន្តហោះនៅអូស្ត្រាលី

2023/08/28 02:19:59 pm        138
អាមេរិក៖ អាជ្ញាធរនិយាយថា ទាហានម៉ារីនអាមេរិក៨នាក់បានស្ថិតនៅក្នុងមន្ទីរពេទ្យនៅថ្ងៃចន្ទនេះ ដែលម្នាក់ក្នុងចំណោមពួកគេ ស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពី ការធ្លាក់យន្តហោះយោធា នៅប្រទេសអូស្ត្រាលីភាគខាងជើង បណ្តាលឲ្យមេបញ្ជាការរបស់ពួកគេ៣នាក់ស្លាប់។ កងម៉ារីន ២៣នាក់ បានជិះនៅលើយន្តហោះ Boeing MV-22B Osprey នៅពេលយន្តហោះបានធ្លាក់នៅកោះ Melville ភាគខាងជើងទីក្រុង Darwin កាលពីព្រឹកថ្ងៃអាទិត្យ អំឡុងសមយុទ្ធយោធា សម្រាប់កងទ័ពមានមូលដ្ឋានក្នុងតំបន់។រដ្ឋមន្ត្រីប្រចាំដែនដីភាគខាងជើងលោកស្រី Natasha Fyles បាននិយាយថាទាហានម៉ារីន៨នាក់នៅកំពុងទទួលការព្យាបាល ហើយលោកស្រីមានបំណងធានាដល់ក្រុមគ្រួសាររបស់ពួកគេថា ពួកគេកំពុងទទួលបានការថែទាំងល្អបំផុត ហើយយើងកំពុងធ្វើការដើម្បីធានាបានថា ពួកគេត្រូវបានគាំទ្រ។ អាជ្ញាធរបានចាប់ផ្តើមការស៊ើបអង្កេតចំពោះអ្វីដែលបានបណ្តាលឲ្យយន្តហោះធ្លាក់ ហើយកិច្ចប្រឹងប្រែងកំពុងធ្វើឡើងដើម្បីរកឲ្យឃើញសាកសពទាហានម៉ារីន៣នាក់ដែលបានស្លាប់។ ស្នងការនគរបាលដែនដីភាគខាងជើង លោក Michael Murphy បានប្រាប់អ្នករាយការណ៍ព័ត៌មាន ពីការរកឃើញ និងការស៊ើបអង្កេត ថានឹងអូសបន្លាយពេល ដែលនឹងនៅបន្តនិងស្មុគស្មា្ញញ ហើយក្រុម មន្ត្រីកំពុងរំពឹងថានឹងស្ថិតនៅទីតាំងធ្លាក់យន្តហោះរយៈពេលយ៉ាងហោចណាស់១០ថ្ងៃ។ កាលពីពេលដំបូងលោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា យន្តហោះបានបុកដី នៅក្នុងដីព្រៃ ប៉ុន្តែអ្នកឆ្លើយតបបន្ទាន់ ត្រូវបានគេជួយក្នុងកិច្ចប្រឹងប្រែងដំបូងរបស់ពួកគេនៅទីតាំងព្រលានយន្តហោះនៅក្បែរនោះ៕

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបនិងអ៊ីតាលីពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងក្នុងតំបន់

2023/08/28 01:48:18 pm        177
អេហ្ស៊ីប៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក សាមេ សូគ្រី ( Sameh Shoukry) និងសមភាគីអ៊ីតាលីលោក អង់តូនីញ៉ូ តាចានី (Antonio Tajani) បានពិភាក្សាគ្នាកាលពីថ្ងៃអាទិត្យអំពីបញ្ហាទ្វេភាគី និងក្នុងតំបន់។ក្រសួង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោកតាចានី បានស្តាប់ពីការវាយតម្លៃរបស់សូគ្រីអំពីការវិវឌ្ឍនៅក្នុងប្រទេសនីហ្សេ និងវិធីដោះស្រាយវិបត្តិតាមរយៈមធ្យោបាយការទូត ដើម្បីការពារសន្តិសុខ និងស្ថិរភាពរបស់ប្រទេសនីហ្សេ និងក្នុងតំបន់នេះ។ពួកគេក៏បានពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសលីប៊ី ដែលលោកសូគ្រី បានជូនដំណឹងដល់សមភាគីអ៊ីតាលីរបស់លោកអំពីចក្ខុវិស័យរបស់ប្រទេសអេហ្ស៊ីបទាក់ទងនឹងការវិវឌ្ឍនៅក្នុងស្ថានភាពនយោបាយ និងសន្តិសុខ។លោកសូគ្រី ក៏បានពិនិត្យឡើងវិញនូវមធ្យោបាយ ដើម្បីគាំទ្រដំណោះស្រាយ ដែលធានាដល់ការរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតី នៅក្នុងប្រទេសលីប៊ី នៅក្នុងឱកាសដំបូងបំផុត។លើសពីនេះទៀត អ្នកការទូតកំពូលទាំងពីរ បានដោះស្រាយលក្ខខណ្ឌទូទៅ និងបញ្ហាប្រឈមនានានៅក្នុងតំបន់មេឌីទែរ៉ាណេ រួមទាំងបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ផងដែរ៕

មនុស្សរាប់រយនាក់ត្រូវបានជម្លៀសបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដី

2023/08/28 01:06:57 pm        132
ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍នៅថ្ងៃចន្ទនេះថា ពលរដ្ឋរាប់រយនាក់ ត្រូវបានជម្លៀសចេញនៅប្រទេសចិនភាគខាងកើត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដី នៅក្នុងខេត្តជាច្រើន។រូបភាពបង្ហាញ លើបណ្តាញCCTV បានបង្ហាញពីបុគ្គលិកសង្គ្រោះបន្ទាន់ កំពុងជម្លៀសពលរដ្ឋវ័យចំណាស់នៅលើកៅអីវិលក្នុងទីក្រុង Xuchang( ស៊ូឆាង) ក្នុងខេត្ត Henan( ហ៊ើណាន) បន្ទាប់ពីទឹកជំនន់ បានកើនឡើងដល់ កម្ពស់៣.៣ហ្វីត ដែលកំពុងធ្វើឲ្យពលរដ្ឋជាប់គាំងខ្លួន។Yidu ជាទីក្រុងនៅខេត្ត Hubei បានចេញការប្រកាសអាសន្នព័ណ៌ក្រហម ដែលជាការព្រមានធ្ងន់ធ្ងរ នៅក្នុងប្រព័ន្ធប្រកាសអាសន្នអំពីអាកាសធាតុកម្រិតទី៤ ខណៈឃ្លីបវីដេអូ ដែលថតដោយ CCTV បានបង្ហាញពីយានយន្ត កំពុងបើកបរកាត់ផ្លូវមានទឹកជន់លិចខ្លាំង ហើយគ្រឿងចក្ររុញដី កំពុងសម្អាត កម្ទេចថ្មពីបំណាក់ដី។ប្រទេសចិន បានត្រៀមទប់ទល់ជាច្រើនសប្តាហ៍មកហើយ នូវទឹកភ្លៀងនិងទឹកជំនន់ ក្នុងពេលរដូវក្តៅមានសំណើមមិនប្រក្រតី។ កាលពីចុងខែកក្កដាព្យុះជាច្រើនបណ្តាលមកពីព្យុះទីហ្វុង Doksuri បានបណ្តាលឲ្យមានទឹកភ្លៀងក្នុងកំណត់ត្រាវាយបក់មកលើប្រទេសចិន ក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ ដោយទីក្រុងប៉េកាំងជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុត ក្នុងរយៈពេល១៤០ឆ្នាំមកនេះ។

រដ្ឋមន្ត្រីការបរទេសរបស់លីប៊ី ត្រូវបានផ្អាកពីតំណែង បន្ទាប់ពីជួបជាមួយសមភាគីអ៊ីស្រាអែល

2023/08/28 01:04:34 pm        140
លីប៊ី៖ នាយករដ្ឋមន្ត្រីលីប៊ី បានផ្អាកតំណែងរដ្ឋមន្ត្រីការបរទេស លោកស្រី Najla Mangoush កាលពីថ្ងៃអាទិត្យ ហើយបានបញ្ជូនលោកស្រីទៅធ្វើការស៊ើបអង្កេត បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក Eli Cohen បានជួបលោកស្រីកាលពីសប្តាហ៍មុន បើទោះបីជាប្រទេសទាំងពីរនេះមិនមានទំនាក់ទំនងផ្លូវការជាមួយគ្នាក៏ដោយ។ សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលស្តីពីកិច្ចប្រជុំនេះ ដែលក្នុងនោះបាននិយាយថា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន បង្កឱ្យមានការតវ៉ាតូចៗជាច្រើននៅក្នុងប្រទេសលីប៊ី ដែលមិនទទួលស្គាល់អ៊ីស្រាអែល។សេចក្តីថ្លែងការណ៍របស់នៃក្រសួងប្រទេសលីប៊ី បាននិយាយថា អន្តរកម្មនេះមិនរួមបញ្ចូល «ការពិភាក្សា កិច្ចព្រមព្រៀង ឬការពិគ្រោះណាមួយនោះទេ» ហើយបានបន្ថែមថា ក្រសួងបន្តការបដិសេធទាំងស្រុង និងយ៉ាងដាច់ខាតនៃការធ្វើឱ្យមានលក្ខណៈធម្មតាជាមួយអ៊ីស្រាអែល។ក្រសួងការបរទេសរបស់អ៊ីស្រាអែលបាននិយាយថា កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ដោយបន្ថែមថាពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន និងជំនួយរបស់អ៊ីស្រាអែលក្នុងបញ្ហាមនុស្សធម៌ កសិកម្ម និងការគ្រប់គ្រងទឹក។ គោលនយោបាយការបរទេសលីប៊ី មានភាពស្មុគស្មាញដោយសារជម្លោះជាច្រើនឆ្នាំរបស់ខ្លួន និងការបែងចែកផ្ទៃក្នុងដ៏ជូរចត់របស់ខ្លួនជុំវិញការគ្រប់គ្រងរដ្ឋាភិបាល និងភាពស្របច្បាប់នៃចលនាណាមួយដែលធ្វើឡើងដោយរដ្ឋបាលទ្រីប៉ូលីមួយនេះផងដែរ៕

បេក្ខជនប្រធានាធិបតីសឹង្ហបុរី ជំរុញឱ្យជៀសវាងការយកការបោះឆ្នោតប្រធានាធិបតីធ្វើជាបញ្ហានយោបាយ

2023/08/28 01:02:25 pm        121
សឹង្ហបុរី៖ បេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតរបស់សឹង្ហបុរី លោក Tharman Shanmugaratnam បានជំរុញឱ្យបេក្ខជនដទៃទៀត ជៀសវាងការយកការបោះឆ្នោតប្រធានាធិបតី ទៅធ្វើនយោបាយ បន្ទាប់ពីបេក្ខភាពប្រធានាធិបតីលោក Tan Kin Lian ត្រូវបានគាំទ្រដោយប្រធានគណបក្សសឹង្ហបុរី ជឿនលឿន(PSP) គឺលោកបណ្ឌិត Tan Cheng Bock ។អ្នកនាំពាក្យម្នាក់មកពីក្រុមយុទ្ធនាការរបស់លោក Tharman កាលពីថ្ងៃអាទិត្យ (២៧ សីហា) បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការយល់ព្រមរបស់លោកបណ្ឌិត Tan Kin ក្នុងការគាំទ្រលោក Tan Kin Lian ថា «លោក Tharman បានដាស់តឿនចំពោះបេក្ខជនប្រធានាធិបតីទាំងអស់ថា ត្រូវជៀសវាងការធ្វើនយោបាយលើការបោះឆ្នោតប្រធានាធិបតី»។ក្រៅពីលោកបណ្ឌិត Tan អ្នកនយោបាយប្រឆាំងផ្សេងទៀត ក៏បានគាំទ្រលោក Tan Kin Lian ផងដែរ។ កាលពីថ្ងៃអាទិត្យ បេក្ខជនប្រធានាធិបតីលោកោ Ng Kok Song បាននិយាយថា សមាជិកបក្សប្រឆាំងដែលគាំទ្រលោក Tan Kin Lian កំពុងព្យាយាមធ្វើឱ្យប្រជាជនសិង្ហបុរីមានការភាន់ច្រឡំ និងធ្វើឱ្យមាននិន្នាការនយោបាយ ដោយការប៉ុនប៉ងធ្វើនយោបាយលើការបោះឆ្នោតប្រធានាធិបតី។ អតីតប្រធានផ្នែកវិនិយោគ GIC រូបនេះបាននិយាយថា តាមរយៈការធ្វើដូច្នេះ សមាជិកបក្សប្រឆាំងទាំងនេះកំពុងបង្ខូចកិត្តិយសការិយាល័យប្រធានាធិបតី ដែលមិនឲ្យមានការប្រកាន់បក្សពួក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM