ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

អ៊ុយក្រែននិយាយថា ខ្លួនបានចូលចតដាក់ទាហាននៅឆ្នេរសមុទ្រតំបន់គ្រីម៉េគ្រប់គ្រងដោយរុស្សី

2023/08/25 11:51:51 am        133
អ៊ុយក្រែន៖ មន្ត្រីក្នុងទីក្រុង Kyiv បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានអនុវត្តប្រតិបត្តិការដ៏ស្មុគស្មាញ និងប្រកបដោយមហិច្ឆតាបំផុតរបស់ពួកគេរហូតមកដល់បច្ចុប្បន្ន ប្រឆាំងទីតាំងយោធារុស្ស៊ី នៅក្នុងតំបន់គ្រីម៉េដែលត្រូវបានចូលគ្រប់គ្រង។ យោងតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងពិសេសបានចូលចតនៅឆ្នេរភាគខាងលិចតំបន់គ្រីម៉េ នៅជិតទីតាំងតាំងលំនៅក្រុង Olenivka និងក្រុង Mayak ក្នុងប្រតិបត្តិការរួមគ្នាជាមួយកងទ័ពជើងទឹករបស់ប្រទេស។ ខណៈកំពុងបំពេញភារកិច្ច អ្នកការពារអ៊ុយក្រែនបានប៉ះទង្គិចជាមួយអង្គភាពអ្នកចូលកាន់កាប់។ ជាលទ្ធផល សត្រូវបានបាត់បង់ក្នុងចំណោមបុគ្គលិករបស់ខ្លួន និងបានបំផ្លាញយុទ្ធោបករណ៍របស់សត្រូវ។ខណៈពួកគេនៅទីនោះ អង្គភាពអ៊ុយក្រែន បានលើកទង់ជាតិ។ អាជ្ញាធរដែលតែងតាំងដោយរុស្ស៊ីនៅតំបន់គ្រីម៉េ ឧបទ្វីបអ៊ុយក្រែនដែលត្រូវបានចូលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងរបស់ទីក្រុងមូស្គូតាំងពីឆ្នាំ ២០១៤ ពុំបានឆ្លើយតបទៅនឹងការអះអាងនេះទេ។ ប្រតិបត្តិការនេះ នឹងបង្កើតបានជាចលនាដ៏ក្លាហានបំផុតរបស់ទីក្រុង Kyiv ចាប់តាំងពីការចាប់ផ្តើមការវាយបករបស់ខ្លួនលើកងទ័ពរុស្ស៊ី ដែលរហូតមកដល់ពេលនេះមានការរីកចម្រើនតិចតួចប៉ុណ្ណោះ។ ថ្មីៗនេះ ទីក្រុង Kyiv បានបង្កើនការវាយប្រហារដោយយានដ្រូនលើតំបន់គ្រីម៉េ ក្នុងការជំរុញដើម្បីបង្អាក់កិច្ចខិតខំប្រឹងប្រែងផ្នែកភស្តុភារ និងការផ្គត់ផ្គង់របស់រុស្ស៊ី ។តំបន់នេះ មានប្រព័ន្ធការពារដែនអាកាស និងទីតាំងមីស៊ីលយ៉ាងទូលំទូលាយ រួមទាំងប្រព័ន្ធទំនើបៗផងដែរ។ យោធាអ៊ុយក្រែនបាននិយាយថាពួកគេបានបំផ្លាញប្រព័ន្ធការពារមីស៊ីល S-400 នៅក្នុងតំបន់នោះ។ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរុស្ស៊ីក្រៅផ្លូវការ បាននិយាយអំពីការបាញ់ប្រហារនៅជិតទីតាំងបោះជំរុំនៅ តំបន់ Cape Tarkhankut ជាចំណុចចុងភាគខាងលិចនៅតំបន់គ្រីម៉េ មុនពេលថ្ងៃរះកាលពីថ្ងៃព្រហស្បតិ៍៕

ក្រុមប្រទេស BRICS ស្វាគមន៍សមាជិកថ្មី ក្នុងការជំរុញឱ្យរុះរើសណ្ដាប់ធ្នាប់ពិភពលោក

2023/08/25 11:48:53 am        160
BRICS៖ ប្លុកនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍BRICS បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីទទួលស្គាល់ប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប អាហ្សង់ទីន និងអារ៉ាប់រួម ក្នុងចំណាត់ការមួយមានគោលបំណងពន្លឿនការយុទ្ធនាការជំរុញខ្លួន ដើម្បីរុះរើសណ្ដាប់ធ្នាប់ពិភពលោក ដែលខ្លួនមើលឃើញថាហួសសម័យកាលទៅហើយ។ក្នុងការសម្រេចគាំទ្រការពង្រីកប្លុក ដែលជាការសម្រេចលើកទីមួយក្នុងរយៈពេល១៣ឆ្នាំមកនេះ បណ្ដាមេដឹកនាំ BRICS បានបើកទ្វារចំហសម្រាប់ការពង្រីកនាពេលអនាគត ខណៈដែលប្រទេសរាប់សិបទៀត បានសម្តែងចំណាប់អារម្មណ៍ក្នុងការចូលរួមជាក្រុមនេះ ដែលពួកគេសង្ឃឹមថាអាចឈានដល់ការអភិវឌ្ឍកម្រិតសកល។ការពង្រីកនេះ បានបន្ថែមភាពរឹងមាំផ្នែកសេដ្ឋកិច្ចដល់ក្រុម BRICS ដែលសមាជិកបច្ចុប្បន្នរបស់ប្លុកនេះគឺប្រទេសចិន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់ពិភពលោក ក៏ដូចជាប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង។ វិធានការនេះក៏អាចពង្រីកមហិច្ឆតាដែលខ្លួនបានប្រកាសក្នុងការក្លាយជាម្ចាស់ជើងឯកនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូងផងដែរ។ប្រធានាធិបតីអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បាននិយាយនៅពេលលោកដាក់ឈ្មោះប្រទេសចូលជាសមាជិក ក្នុងអំឡុងកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃរបស់មេដឹកនាំ ដែលលោកកំពុងធ្វើជាម្ចាស់ផ្ទះនៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងថា សមាជិកថ្មីទាំង៦ប្រទេសនេះ នឹងក្លាយជាសមាជិកផ្លូវការរបស់ប្លុកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕

ប្រទេសកូស្តារីកា រឹបអូសបានកូកាអ៊ីន ២.២តោន ហើយជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន

2023/08/25 11:44:41 am        194
កូស្តារីកា៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នគរបាលប្រទេសកូស្តារីកា បានស្ទាក់ចាប់បានទូកមួយគ្រឿងកំពុងដឹកកូកាអ៊ីនជាង ២.៤តោន តាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូងរបស់ប្រទេស។ អង្គភាពឆ្មាំឆ្នេរ រួមជាមួយនគរបាលប្រឆាំងគ្រឿងញៀន បានរកឃើញនាវាមុជទឹកនៅចម្ងាយប្រមាណ២០០គីឡូម៉ែត្រ នៅឆ្នេរប៉ែកនិរតី នៅប្រទេសអាមេរិកកណ្តាលមួយនេះ។អាជ្ញាធរនិយាយថា មនុស្ស៣នាក់ត្រូវបានឃុំខ្លួន នៅក្នុងប្រតិបត្តិការនេះ ហើយនឹងត្រូវបានស៊ើបអង្កេតពីបទជួញដូរ ផលិត និងកាន់កាប់គ្រឿងញៀន។រដ្ឋមន្ត្រីសន្តិសុខ ប្រទេសកូស្តារីការ លោក Mario Zamora និយាយថា ការដឹកជញ្ជូនគ្រឿងញៀន បានចាកចេញពីប្រទេសកូឡំប៊ី ឆ្ពោះទៅកាន់ប្រទេសកូស្តារីកា និងបន្តការនាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក៕

វៀតណាមប្រញាប់ប្រញាល់បង្កបង្កើនផលស្រូវឲ្យបានច្រើន ខណៈតម្រូវការកើនឡើងបន្ទាប់ពីការបម្រាមនាំចេញអង្កររបស់ឥណ្ឌា

2023/08/25 11:41:52 am        118
វៀតណាម៖ វៀតណាមកំពុងមើលឃើញកំណើនតម្រូវការ និងតម្លៃអង្កររបស់ខ្លួនឡើងខ្ពស់ បន្ទាប់ពីប្រទេសឥណ្ឌាដែលជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេរបស់ពិភពលោក បានដាក់ការទប់ស្កាត់ការនាំចេញអង្ករកាលពីខែមុន។ ក្រុមឈ្មួញឧស្សាហកម្មបាននិយាយថា ការកើនឡើងនៃតម្លៃអង្ករពិភពលោក គឺជាឱកាសសម្រាប់វៀតណាមក្នុងការជំរុញផលិតកម្ម និងការនាំចេញ ប៉ុន្តែការព្រួយបារម្ភបានកើតឡើងចំពោះបញ្ហាអាកាសធាតុមិនអំណោយផល ដោយសារបម្រែបម្រួលអាកាសធាតុដែលប៉ះពាល់ដល់ដំណាំនាពេលអនាគត។ឥណ្ឌាបានដាក់បម្រាមការនាំចេញអង្ករស ដែលមិនមែនជាប្រភេទអង្ករបាស្មាទីរបស់ខ្លួនកាលពីខែកក្កដា ដើម្បីរក្សាតម្លៃអង្ករសំរូបនៅក្នុងស្រុក ដោយសារអតិផរណា និងការភ័យខ្លាចនៃកង្វះខាតអង្ករ។ ការទប់ស្កាត់នេះ បានកើតឡើងបន្ទាប់ពីការដាក់កំហិតលើការនាំចេញអង្ករខូច កាលពីខែកញ្ញាឆ្នាំមុន ដែលបម្រាមនោះនៅតែមាន។ការសម្រេចនេះបានធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើង នៅពេលដែលអ្នកទិញបានងាកទៅរកប្រភពផ្សេងទៀត ស្របពេលមានការព្រួយបារម្ភថាការផ្គត់ផ្គង់មានកម្រិត នឹងជំរុញឱ្យមានអតិផរណាស្បៀងអាហារពិភពលោក ព្រមទាំងបណ្តាលឱ្យមានការទប់ស្កាត់ស្រដៀងគ្នាដោយអ្នកផ្គត់ផ្គង់ផ្សេងទៀតផងដែរ៕

ប្រទេសនីហ្សេ អនុញ្ញាតឲ្យទាហានម៉ាលី និងបួគីណាហ្វាសូ ចូលទឹកដីរបស់ខ្លួនក្នុងករណីមានការវាយប្រហារ

2023/08/25 11:34:24 am        118
នីហ្សេ៖ ប្រទេសទាំងនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនីហ្សេ បានអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសម៉ាលី និងបួគីណាហ្វាសូ ធ្វើអន្តរាគមន៍លើទឹកដីរបស់ខ្លួន ក្នុងករណីមានការវាយប្រហារណាមួយកើតឡើង ដែលជាលទ្ធភាពសញ្ញាមួយដែលរបបយោធានៅប្រទេសនីហ្សេ មានផែនការរក្សាការទប់ទល់នឹងសម្ពាធក្នុងតំបន់ឲ្យថយចុះ។ប្លុកអាហ្រ្វិកខាងលិចដ៏សំខាន់ ឬ ECOWAS បាននិងកំពុងព្យាយាមចរចាជាមួយក្រុមមេដឹកនាំរដ្ឋប្រហារ ប៉ុន្តែបានព្រមានថា ខ្លួនត្រៀមជាស្រេចក្នុងការបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសនីហ្សេ ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងការទូត បរាជ័យ។ហានិភ័យនៃការកើនឡើងណាមួយដែលបង្កឲ្យមានអស្ថិរភាពក្នុងតំបន់ដែលហែកហួរដោយក្រុមបះបោរ ខណៈដែលប្រទេសជិតខាងដែលដឹកនាំដោយរបបយោធារបស់ប្រទេសនីហ្សេ គឺម៉ាលី និងបួគីណាហ្វាសូ បាននិយាយថា ពួកគេនឹងគាំទ្រនីហ្សេក្នុងជម្លោះណាមួយជាមួយប្លុកអាហ្វ្រិកខាងលិច ឬECOWAS។កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធមិត្តទាំងបី បាននិយាយថា ពួកគេ បានជួបប្រជុំគ្នានៅរដ្ឋធានីនីញ៉ាម៉េ(Niamey)នៃប្រទេសនីហ្សេ ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខនិងបញ្ហារួមផ្សេងទៀត។

អ្នកប្រយុទ្ធក្រុមហ៊ុន Wagner ខឹងសម្បារនិងប្តេជ្ញាសងសឹកបន្ទាប់ពីមេដឹកនាំរបស់ពួកគេស្លាប់

2023/08/25 11:22:45 am        197
រុស្ស៊ី៖ កងកម្លាំងក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner កំពុងខឹងសម្បាប្រឆាំងជនក្បត់ជាតិរុស្ស៊ី និងកំពុងរៀបចំផែនការសងសឹកបន្ទាប់ពីការស្លាប់ជាក់ស្តែងរបស់មេដឹកនាំពួកគេគឺលោក Yevgeny Prigozhin ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះកាលពីថ្ងៃពុធ។ សេចក្តីថ្លែងការណ៍ដែលបានបង្ហោះកាលពីយប់មិញដោយ Grey Zone ជាគណនីតេឡេក្រាមជិតស្និទ្ធនឹងមេដឹកនាំក្រុមហ៊ុនទាហានស៊ីឈ្នួលWagner បានបង្ហាញការខឹងសម្បា។ សេចក្តីថ្លែងការណ៍និយាយថា ប្រធានក្រុមហ៊ុន Wagner ជាវីរបុរសរបស់ប្រទេសរុស្ស៊ីជាអ្នកស្នេហាជាតិពិតប្រាកដនៃប្រទេសរបស់លោក ដែលលោក Yevgeny Viktorovich Prigozhin បានស្លាប់ដោយសារសកម្មភាពរបស់ជនក្បត់ចំពោះប្រទេសរុស្ស៊ី។វាពុំច្បាស់ថាអ្វីដែលនាំទៅដល់ការធ្លាក់យន្តហោះនោះទេ ប៉ុន្តែវាត្រូវបានគេយល់ដឹងជាទូទៅថាជាការធ្វើឃាតដោយអាជ្ញាធររុស្ស៊ី ជាការវាយតម្លៃដែលគណនី Grey Zone ហាក់ដូចជាយល់ស្រប។ អង្គភាពសេវាព័ត៌មានរុស្ស៊ីឯករាជ្យ Mozhem Obysanit បានរាយការណ៍ថា អតីតអ្នកក្រោមបង្គាប់ក្រុមហ៊ុន Wagner និងអ្នកគាំទ្ររបស់របស់លោក Prigozhin កំពុងដាក់បណ្តាសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ព្រមទាំងគំរាមសងសឹកលើពួកគេ។លោក Prigozhin ទំនងជាត្រូវបានសម្លាប់នៅពេលដែលយន្តហោះរបស់លោកបានធ្លាក់ក្នុងផ្លូវធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg កាលពីថ្ងៃពុធ ដែលមានរយៈពេលពីរខែបន្ទាប់ពីមានការបះបោររយៈពេលខ្លីប្រឆាំងក្រសួងការពារជាតិរុស្ស៊ី។ វិទ្យាស្ថានសម្រាប់ការសិក្សាអំពីសង្រ្គាមនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានចាត់ទុកការធ្លាក់យន្តហោះនេះថាជា «ការធ្វើឃាត» និងជាចុងបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីដើម្បីបំផ្លាញក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ៕

កូរ៉េខាងជើងប្តេជ្ញាវិធានការដ៏លើសលប់ និងគ្រោងទុកជាមុន បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន

2023/08/25 11:13:26 am        82
កូរ៉េខាងជើង៖ មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូប បាននិយាយថា ប្រទេសកូរ៉េខាងជើង បានរិះគន់កិច្ចប្រជុំមួយនៅវិមានសម្រាកលំហែCamp David ក្នុងចំណោមសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនថា ជា«កំណែទម្រង់អាស៊ីនៃអង្គការណាតូ»ហើយបានប្តេជ្ញាចាត់វិធានការ«លើសលប់និងគ្រោងទុកមុន»ប្រឆាំងនឹងសម្ព័ន្ធភាពត្រីភាគីនេះ។កាលពីថ្ងៃព្រហស្បតិ៍ នៅថ្ងៃដដែលនោះ ប្រទេសកូរ៉េខាងជើង បានបរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មជាលើកទីពីរក្នុងរយៈពេលបីខែ ដោយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើងលោក កាង ស៊ុនណាម (Kang Sun Nam) បានចោទប្រកាន់មេដឹកនាំទីក្រុងវ៉ាស៊ីនតោន សេអ៊ូល និងតូក្យូថាមាន «មហិច្ឆតាលោភលន់ ដើម្បីគ្រប់គ្រងពិភពលោក» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។បន្ទាប់មក លោកបាននិយាយថា ប្រទេសកូរ៉េខាងជើង នឹងមិនអត់ឲ្យចំពោះទង្វើអរិភាពយោធាប្រឆាំងនឹងរដ្ឋរបស់យើងទាល់តែសោះ ហើយ[នឹង]ចាត់វិធានការដ៏លើសលប់ និងគ្រោងទុកជាមុន ជាការឆ្លើយតបទៅនឹងកិច្ចប្រជុំនេះ នេះបើយោងតាមកាសែតកូរ៉េខាងត្បូង Kyunghyang Shinmun (ក្យុងយ៉ាង      ស៊ីនមុន)។លោកកាង បានបន្ថែមថា«ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងក្នុងការអនុវត្តនេះ គឺពិតជាមិនផ្លាស់ប្តូរ»៕

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ូឌី គូសបញ្ជាក់ពីការព្រួយបារម្ភជាមួយប្រធានាធិបតីចិន លោកស៊ីលើបញ្ហាព្រំដែន

2023/08/25 11:09:30 am        112
ឥណ្ឌា៖ លេខានៃក្រសួងការបរទេសឥណ្ឌា បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោកណារិនដ្រា ម៉ូឌី ( Narendra Modi) បានថ្លែងទៅកាន់ប្រធានាធិបតីចិន លោកស៊ី ជីនពីង ( Xi Jinping) នៅក្រៅវេទិកាកិច្ចប្រជុំកំពូលប្រ៊ីក(BRICS) នៅទីក្រុងចូហាននេប៊ើក(Johannesburg) ហើយបានលើកឡើងពីការព្រួយបារម្ភរបស់ឥណ្ឌាអំពីបញ្ហាព្រំដែនតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង(LAC)។លេខានៃក្រសួងការបរទេស លោក វីណាយ ក្វាត្រា (Vinay Kwatra) បាននិយាយថា លោក ម៉ូឌី និង លោក ស៊ី បានយល់ព្រម«ដឹកនាំក្រុមមន្ត្រីពាក់ព័ន្ធរបស់ពួកគេ ឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការដកថយពីខ្សែបន្ទាត់នៃការគ្រប់ជាក់ស្តែងនោះ និងបន្ធូរបន្ថយភាពតានតឹងឲ្យបានឆាប់។ ទំនាក់ទំនងរវាងប្រទេសជិតខាងប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរ មានភាពជូរចត់អស់រយៈពេលជាង៣ឆ្នាំបន្ទាប់ពីទាហានពីភាគីទាំងពីរ បានប៉ះទង្គិចគ្នានៅព្រំដែនហិម៉ាឡៃ ក្នុងខែមិថុនា ឆ្នាំ២០២០ ដែលបាន  បណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់។ខណៈពេលដែលស្ថានភាពនៅលើព្រំដែនប្រវែងជិត ៣.000 គីឡូម៉ែត្រ (១.៨៦០ ម៉ាយ) បានស្ងប់ស្ងាត់ចាប់តាំងពីពេលនោះមក ការប្រឈមមុខដាក់គ្នា នៅបន្តនៅក្នុងតំបន់ពីរបីប៉ុណ្ណោះ។លោកក្វាត្រា បាននិយាយថា នៅខាងក្រៅវិទិកាកិច្ចប្រជុំកំពូលប្រ៊ិក(BRICS) លោកម៉ូឌី បានថ្លែងបញ្ជាក់ទៅកាន់លោកស៊ីអំពីក្តីបារម្ភរបស់ឥណ្ឌាលើបញ្ហាដែលមិនទាន់បានដោះស្រាយនៅតាមបណ្តោយព្រំដែនតាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង(LAC)៕

ចិន ជំរុញឲ្យអាមេរិក លុបចោលកិច្ចព្រមព្រៀងលក់អាវុធឲ្យកោះវ៉ាត់ជាបន្ទាន់

2023/08/25 11:06:41 am        144
ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាតចំពោះគម្រោងលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ហើយជំរុញឲ្យសហរដ្ឋអាមេរិកលុបចោលការសម្រេចចិត្តរបស់ខ្លួនជាបន្ទាន់។  យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តការលក់ប្រព័ន្ធស្រាវជ្រាវ និងតាមដានសម្រាប់យន្តហោះចម្បាំង F-16 និងឧបករណ៍ផ្សេងៗទៀត ទៅឲ្យកោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារអាមេរិក ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាងវិនប៊ីន (Wang Wenbin) បាននិយាយថា ការលក់គ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិកទៅកាន់តំបន់តៃវ៉ាន់របស់ប្រទេសចិន បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងខ្លឹមសារដែលបានចែងនៃសេចក្តីប្រកាសរួមចំនួនបីរវាងចិន-អាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍ថ្ងៃទី១៧ ខែសីហា ឆ្នាំ ១៩៨២ ។ ការលក់នេះក៏បំពានលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ផងដែរ ដែលបំផ្លាញអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសចិន និងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។  លោក Wang បាននិយាយថា៖ កិច្ចព្រមព្រៀងនេះបញ្ជូនសញ្ញាខុសធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួនតៃវ៉ាន់ដែលកំពុងស្វែងរកឯករាជ្យភាព។ លោកបាននិយាយថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។ លោកបានចង្អុលបង្ហាញថា បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ដែលមិនមានការជ្រៀតជ្រែកពីបរទេសឡើយ៕

សមត្ថកិច្ចបញ្ជូនជនសង្ស័យ១១នាក់ ករណីរំដោះអ្នកទោសទៅតុលាការ

2023/08/25 10:27:31 am        556
ភ្នំពេញ៖  មន្ទីរប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី២៥សីហានេះ បានបញ្ជូនជនសង្ស័យទាំង១១នាក់ ពាក់ព័ន្ធករណីរដោះអ្នកទោសពាក់ព័ន្ធគ្រឿងញៀននៅខេត្តសៀមរាបទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ មេក្លោងឧក្រិដ្ឋជនជនជាតិចិន ដែលចាប់ខ្លួនបានត្រឡប់មកវិញឈ្មោះ CHEN HSIN HAN មុនពេលប្លន់រំដោះ ត្រូវបានតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង៥០ឆ្នាំ ពីបទ«ជួញដូរគ្រឿងញៀន»។ ក្រុមឧក្រិដ្ឋជនទាំងអស់នេះ មានចម្រុះជាតិសាសន៍ ក្នុងនោះមាន ជនជាតិចិនតៃវ៉ាន់, ខ្មែរអាមេរិក និងតួកគី។ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល ២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែ។ នៅថ្ងៃកើតហេតុ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានឧក្រិដ្ឋជន៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះដោយផ្ទាល់នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាលនៅក្នុងពន្ធនាគារប៉ុន្ដែមិនធូរស្រាល។ក្រៅពីឧក្រិដ្ឋជន៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នាជាមួយកម្លាំងសមត្ថកិច្ច។ សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ ពិរុទ្ធជនដែលជាមេក្លោងត្រូវបានរំដោះទៅនោះ ឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង៥០ឆ្នាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM