បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

តំបន់សមុទ្រការ៉ាអ៊ីប រងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ បន្ទាប់ពីខ្យល់ព្យុះទីមួយប្រចាំរដូវកាល

2024/07/10 01:08:30 pm        48
បណ្ដាមេដឹកនាំនៅទូទាំងតំបន់ការ៉ាអ៊ីប (Caribbean) នៅតែកំពុងទូទាត់ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលបង្កឡើងដោយព្យុះអាត្លង់ទិកដំបូងបំផុតក្នុងកំណត់ត្រាដែលកើនឡើងដល់កម្រិតអតិបរមាប្រភេទទី៥ បន្ទាប់ពីព្យុះនេះបានបន្សល់ទុកដាននៃការបំផ្លិចបំផ្លាញដ៏ធំធេងនៅលើប្រទេសកោះហ្សាម៉ាអ៊ីក និងប្រជុំកោះនៃភាគខាងកើតតំបន់ការ៉ាអ៊ីប។នាយករដ្ឋមន្ត្រីប្រទេសកោះ ហ្រ្គើណាដ លោក ឌីកខុន មីតឆែល (Dickon Mitchell) បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា «គ្មានការសង្ស័យទេ ដែលថាគ្រោះមហន្តរាយនេះនឹងជះឥទ្ធិពលធ្ងន់ធ្ងរទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ ហ្រ្គើណាដ (Grenada)។ ការខាតបង់គឺអាចមានតម្លៃរាប់រយលានដុល្លារ ហើយនិងត្រូវចំណាយរាប់រយលានដុល្លារទៀតដើម្បីសាងសង់ឡើងវិញ»។ជំនន់ទឹកភ្លៀង និងកម្ទទេចកម្ទីបានរារាំងការវាយតម្លៃផលប៉ះពាល់នៅក្នុងប្រទេសហ្សាម៉ាអ៊ីក ដែលមានវិស័យកសិកម្មដំបូងគេបានរាយការណ៍អំពីការខូចខាតជាង ៦ លានដុល្លារ។ ទោះបីជាមានការបំភាយឧស្ម័នតិចតួចក៏ដោយ ក៏បណ្ដាប្រទេសការ៉ាអ៊ីបស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះបម្រែបម្រួលអាកាសធាតុ ដែលកំពុងបង្កើនភាពញឹកញាប់ និងកម្រិតនៃព្យុះដ៏ខ្លាំងក្លា។ តំបន់នេះបានអំពាវនាវជាយូរមកហើយឱ្យមានសកម្មភាពបន្ថែមទៀតពីប្រទេសអ្នកមានទ្រព្យដែលបំពុលបរិស្ថាន ឱ្យគោរពការសន្យាអាកាសធាតុរបស់ពួកគេ និងពិចារណាលើការបន្ធូរបន្ថយបំណុល ប៉ុន្តែការផ្តល់ហិរញ្ញប្បទានទាក់ទងនឹងអាកាសធាតុ និងប្រាក់កម្ចី បានប្រមូលយកប្រាក់រាប់ពាន់លានដុល្លារត្រឡប់ទៅឱ្យប្រទេសអ្នកមានទាំងនោះវិញ៕

មនុស្សជាង ១៣០ ត្រូវជាប់ខ្លួននៅក្បែរព្រំដែនតំបន់ទីបេ របស់ចិន ដោយសារព្យុះភ្លៀងខ្លាំង

2024/07/10 01:01:30 pm        110
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា មនុស្សជាង ១៣០ នាក់ រួមទាំងអ្នកទេសចរត្រូវបានជាប់ខ្លួននៅក្នុងតំបន់ទីបេ (Tibet) ក្បែរព្រំដែនតំបន់ភ្នំហិម៉ាឡៃដ៏រដិបរដុបរបស់ប្រទេសចិន ជាមួយប្រទេសនេប៉ាល់ នៅថ្ងៃពុធ (១០ កក្កដា) នេះបន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរបានធ្វើឱ្យមានបំណាក់ដី និងទឹកជំនន់ ដែលកាត់ផ្តាច់បណ្ដាញផ្លូវថ្នល់។ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ផ្នែកជាច្រើននៃផ្លូវហាយវ៉េដ៏សំខាន់មួយឆ្ពោះទៅកាន់ទីប្រជុំជនទីបេ ដាច់ស្រយាល ចិនថាង (Zhentang) ត្រូវបានបំផ្លាញដោយទឹកជំនន់ ឬត្រូវបានរារាំងដោយបំណាក់ដី ស្របពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃអាទិត្យមក។រហូតមកដល់ពេលនេះ មនុស្ស ៣៤២ នាក់ដែលជាប់គាំងត្រូវបានជម្លៀសទៅកាន់ក្រុងផ្សេងទៀតដោយក្រុមអ្នកជួយសង្គ្រោះ ប៉ុន្តែយ៉ាងហោចណាស់ ១៣០ នាក់ រួមទាំងអ្នកទេសចរនៅតែជាប់ខ្លួននៅក្នុងតំបន់ជុំវិញក្រុង ចិនថាង ដោយសារតែផ្លូវខូចខាត ភ្លៀងធ្លាក់ខ្លាំង និង «កង្វះកម្លាំងកាយ» ដោយសារតែផ្លូវត្រូវឆ្លងកាត់ឆ្ងាយខ្លាំងពេក។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្រមានថា ព្យុះនៅក្នុងតំបន់រហូតដល់ថ្ងៃព្រហស្បតិ៍ នឹងបង្កើត «កម្រិតនៃការលំបាកកាន់តែខ្លាំង» ក្នុងការងារជួយសង្គ្រោះ។ យោងតាមការព្យាករអាកាសធាតុជាតិបានឱ្យដឹងថា ភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំង ត្រូវបានគេរំពឹងថានឹងកើតមាននៅក្នុងភាគនិរតីនៃប្រទេសចិន រួមទាំងផ្នែកខ្លះនៃតំបន់ទីបេ ខេត្តស៊ីឈួន (Sichuan) និងខេត្ត យ៉ុនណាន (Yunnan)៕

កងទ័ពជើងទឹកកូឡុំប៊ី ប្រទះឃើញជនអន្តោប្រវេសន៍១៥នាក់ នៅលើសមុទ្រ ម្នាក់ស្លាប់ និង ៤នាក់ បាត់ខ្លួន

2024/07/10 12:48:18 pm        118
យោងតាមការរាយការណ៍ចែករំលែកដោយកងទ័ពជើងទឹករបស់ប្រទេសអាមេរិកខាងត្បូង កាលពីថ្ងៃអង្គារបានឲ្យដឹងថា ជនអន្តោប្រវសេន៍១៥នាក់ ត្រូវបានប្រទះឃើញកំពុងរសាត់អណ្តែតនៅលើសមុទ្រ មានចម្ងាយប្រហែលមួយម៉ាយ ពីភាគខាងលិចកោះ San Andres របស់ប្រទេសកូឡុំប៊ី។អាជ្ញាធរ បានជួយសង្គ្រោះមនុស្សពេញវ័យ៩នាក់ មាន ជនជាតិកូឡុំប៊ី អេក្វាឌ័រ អ៊ីរ៉ង់ នីការ៉ាហ្គ័រ កាហ្សាក់ស្ថាន និងវ៉េណេស៊ុយអេឡា។អាជ្ញាធរ ក៏បានជួយសង្គ្រោះអនីតិជន ដែលរួមមានពីរនាក់មកពីប្រទេសកាហ្សាក់ស្ថាន បីនាក់មកពីវ៉េណេស៊ុយអេឡា និងម្នាក់ទៀតមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ។អាជ្ញាធរ បានរកឃើញសាកសពមនុស្សម្នាក់ និងបន្តស្វែងរកមនុស្ស៤នាក់ទៀត។ យោងតាមមេបញ្ជាការអង្គភាពឆ្មាំល្បាតឆ្នេរ កោះ San Andres បាននិយាយថា ជនអន្តោប្រវេសន៍ទាំងនេះ កំពុងព្យាយាមដើម្បីបានទៅដល់កោះមួយមានឈ្មោះថា Corn Island នៅក្នុងប្រទេសនីការ៉ាហ្គ័រ។

ចំនួនអ្នកជំងឺដោយសារក្ដៅខ្លាំងនៅជប៉ុនកើនឡើងបួនដង ខណៈសីតុណ្ហភាពក្ដៅខ្លាំងសម្លាប់មនុស្ស៦នាក់

2024/07/10 12:16:54 pm        157
ទិន្នន័យបឋមពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យបានបង្ហាញកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថា ចំនួនអ្នកជំងឺបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺក្ដៅខ្លាំងពេក ឬសុរិយរោគ ក្នុងសប្តាហ៍នេះ បានកើនឡើងបួនដងធៀបនឹងសប្តាហ៍មុន ខណៈសីតុណ្ហភាពក្ដៅខ្លាំងឡើងដល់៤០ អង្សាសេនៅក្នុងទីក្រុងមួយចំនួន ស្របពេលមានរលកកម្ដៅក្ដៅខ្លាំង។ ក្នុងអំឡុងពេលនោះ មនុស្សចំនួន៩.១០៥នាក់ បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់សម្រាប់ករណីការសង្ស័យថាមានជំងឺសុរិយរោគនៅទូទាំងប្រទេស ដែលច្រើនជាងពីរដងនៃចំនួន ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើង ទៅមានចំនួន ៥.៣៧៨ នាក់ ស្មើនឹង ៥៩,១ នៃចំនួនសរុប។ស្ថានភាពក្តៅ និងសំណើមនៅពីក្រោយការស្លាប់ថ្មីៗមួយចំនួននៅក្នុងប្រទេសជប៉ុន បានជំរុញអ្នកស្រុកឱ្យប្រើប្រាស់ "ជម្រកត្រជាក់" ថ្មីដែលបានបង្កើតឡើងនៅជុំវិញរដ្ឋធានីកាលពីថ្ងៃអង្គារ ៩ កក្កដារួមទាំងនៅកន្លែងទេសចរណ៍ដ៏ពេញនិយម Tokyo Tower ។វិធានការនេះបានធ្វើឡើងខណៈអ្នកស្លាប់ដោយសារអាកាសធាតុក្ដៅខ្លាំងបានកើនឡើងដល់៦នាក់ ។ ក្រុមអាជ្ញាធរក្នុងប្រទេសជប៉ុនបានព្រមានកាលពីថ្ងៃអង្គារចំពោះហានិភ័យនៃជំងឺសុរិយរោគ នៅទីក្រុងតូក្យូ និងតំបន់នានានៅភាគខាងកើត និងខាងលិច ហើយបានជំរុញឱ្យប្រជាជនជៀសវាងការហាត់ប្រាណ ខណៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មនុស្សមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះខ្លះបានស្លាប់ ដោយសាររោគសញ្ញានៃជំងឺសុរិយរោគក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

ជនសង្ស័យ ជាមុខសញ្ញាឆក់យ៉ាងសកម្ម ចំនួន០៤នាក់ ត្រូវនគរបាលឃាត់ខ្លួន

2024/07/09 04:44:18 pm        124
ភ្នំពេញ៖ មុខសញ្ញាចាស់ឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការឃាត់ខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងវេលាម៉ោង០២និង៥០នាទី ទាបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះសំណាក់យីហោ ដូងមាសថ្មី ផ្លូវលេខ០៣ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនបានសហការគ្នាជាមួយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន បានការធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង០៤ នាក់មានឈ្មោះ ទី១៖ឈ្មោះ ថៃ បញ្ញា ហៅ ភុច ភេទប្រុស អាយុ១៩ឆ្នាំ ។ទី២៖ឈ្មោះ ស៊ី សុភ័ក្រ ហៅ តេង ភេទប្រុស អាយុ១៨ឆ្នាំ ។ទី៣៖ឈ្មោះ រ៉េត វិរះ ហៅ ឆ្កែ ភេទប្រុស អាយុ១៧ឆ្នាំ ។ និងទី៤៖ឈ្មោះ យ៉ាន់ ឧត្តម ហៅ ភេទប្រុស អាយុ២១ឆ្នាំ ។ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលបានដកហូតរួមមាន៖ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-3204(របស់ជនសង្ស័យ) និងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KS-5724(របស់ជនសង្ស័យ)។បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបាននគរបាលឃាត់និងកសាងសំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ អត្ថបទ ៖ កុម្ភះ

សាកសពអ្នក​ឡើងភ្នំជនជាតិអាមេរិកម្នាក់ ត្រូវបានរកឃើញនៅប៉េរូ បន្ទាប់ពីបាត់ខ្លួនអស់ ២២ឆ្នាំ

2024/07/09 01:43:57 pm        176
នគរបាលប៉េរូ បាននិយាយកាលពីថ្ងៃចន្ទ (០៨ កក្កដា) ថា សាកសពអ្នកឡើងភ្នំជនជាតិអាមេរិកម្នាក់ ដែលបានបាត់ខ្លួនកាលពី ២២ ឆ្នាំមុន ខណៈពេលកំពុងឡើងភ្នំព្រិលនៅប្រទេសប៉េរូ ត្រូវបានរកឃើញបន្ទាប់ពីសាកសពត្រូវបង្ហាញឱ្យឃើញដោយសារការរលាយទឹកកកដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ។លោក វីលៀម ស្តែមហ្វល (William Stampfl) ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០០២ ក្នុងវ័យ ៥៩ ឆ្នាំ នៅពេលដែលបំណាក់ព្រិលដ៏ធំបានកប់សាកសពរបស់លោកនៅលើភ្នំ វ័រស្ការ៉ាន (Huascaran) ដែលមានកម្ពស់ជាង ៦.៧០០ ម៉ែត្រ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះមិនទទួលបានលទ្ធផលទេនៅពេលនោះ។នគរបាលប៉េរូបាននិយាយថា សាកសពរបស់លោកត្រូវបានបង្ហាញដោយការរលាយទឹកកកនៅលើជួរភ្នំ ខឌីលឡេរ៉ា ប្លង់កា (Cordillera Blanca) នៃតំបន់ភ្នំអង់។ រាងកាយរបស់លោក Stampfl ក៏ដូចជាសម្លៀកបំពាក់ ខ្សែសុវត្ថិភាព និងស្បែកជើងកវែងរបស់លោកត្រូវបានរក្សាបានយ៉ាងល្អដោយសារភាពត្រជាក់ នេះបើយោងតាមរូបភាពចែកចាយដោយនគរបាល។ លិខិតឆ្លងដែនរបស់លោកត្រូវបានរកឃើញក្នុងចំណោមវត្ថុផ្សេងទៀត ដែលអនុញ្ញាតឱ្យនគរបាលងាយស្រួលកំណត់អត្តសញ្ញាណសាកសព។តំបន់ភ្នំនៅភាគពាយព្យនៃប្រទេសប៉េរូ ជាទីដែលមានកំពូលភ្នំព្រិលជាំច្រើនដូចជា ភ្នំ វ័រស្ការ៉ាន និងភ្នំ ខាសសាន (Cashan) គឺជាទីពេញចិត្តរបស់អ្នកឡើងភ្នំមកពីជុំវិញពិភពលោក។ កាលពីខែឧសភា សាកសពរបស់អ្នកឡើងភ្នំជនជាតិអ៊ីស្រាអែលម្នាក់ត្រូវបានគេរកឃើញនៅទីនោះ ជិតមួយខែបន្ទាប់ពីបានបាត់ខ្លួន។ ហើយនៅក្នុងខែមិថុនា អ្នកឡើងភ្នំជនជាតិអ៊ីតាលីដែលមានបទពិសោធន៍ម្នាក់ ត្រូវគេរកឃើញថាបានស្លាប់ ក្រោយធ្លាក់ពីលើភ្នំ ខណៈពេលដែលព្យាយាមឡើងទៅកំពូលភ្នំអង់មួយទៀត៕

ពលរដ្ឋប៉ាឡេស្ទីន រត់គេចពីការប្រយុទ្ធ ខណៈអ្នកសម្រុះសម្រួលជំរុញកិច្ចព្រមព្រៀងបទឈប់បាញ់

2024/07/09 11:25:59 am        82
ពលរដ្ឋប៉ាឡេស្ទីន បានរត់ភៀសខ្លួនចេញពីការប្រយុទ្ធគ្នាខ្លាំងនៅទីក្រុងហ្កាហ្សា ខណៈយោធាអ៊ីស្រាអែល បានពង្រីកបទបញ្ជាជម្លៀសខ្លួន រយៈពេល៩ខែក្នុងសង្រ្គាមរបស់ខ្លួនជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។យោងតាមមន្ត្រីបាននិយាយឲ្យដឹងថា ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ក្រុមហាម៉ាស និងអ៊ីស្រាអែល បានដាក់ការទាមទាររបស់ពួកគេសម្រាប់កិច្ចចរចាបទឈប់បាញ់ ខណៈអ្នកសម្រុះសម្រួលមកពីប្រទេសអេហ្ស៊ីប និងកាតា កំណត់ពេល ដើម្បីរៀបចំកិច្ចប្រជុំថ្មី ក្នុងសប្តាហ៍នេះ។យោងតាមទីភ្នាក់ងារការពារជនស៊ីវិល នៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ទាហាន និងរថក្រោះរបស់អ៊ីស្រាអែល បានរុលចូលទៅក្នុងផ្នែកខ្លះនៅទីក្រុងហ្កាហ្សា នៅភាគខាងជើងទឹកដីដែលត្រូវបានហ៊ុមព័ទ្ធ ហើយបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ មនុស្សរាប់ពាន់នាក់កំពុងបន្តភៀសខ្លួនម្តងទៀត។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលម្នាក់ បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា យោធាអ៊ីស្រាអែល បានអំពាវនាវឱ្យពលរដ្ឋប៉ាឡេស្ទីន ចាកចេញពីផ្នែកមួយចំនួននៅភាគខាងលិចទីក្រុងហ្កាហ្សា( Gaza City) ដោយបានពង្រីកតំបន់ជម្លៀសខ្លួននៅក្នុងទីក្រុងធំបំផុតរបស់ដែនដីនេះ ដោយមានបទបញ្ជាមិនដល់២សប្តាហ៍ ។ នៅកន្លែងផ្សេងទៀតក្នុងតំបន់ហ្កាហ្សា រូបភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ AFPTV បានបង្ហាញសមាជិកអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន យកសាកសពចេញពីគំនរបាក់បែក បន្ទាប់ពីការវាយប្រហារនៅស្រុក Jabalia តំបន់ហ្កហ្សា។ យោធាអ៊ីស្រាអែល បានរាយការណ៍ថា ការវាយប្រហារបានដាក់ទៅលើគោលដៅជាច្រើនកន្លែង នៅក្នុងទីក្រុង Rafah និងទីក្រុង Khan Yunis ភាគខាងត្បូងតំបន់ហ្កហ្សា។

[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅរដ្ឋអាសាមប្រទេសឥណ្ឌា ឡើងដល់៧៨នាក់

2024/07/09 11:18:21 am        76
សារព័ត៌មាន PTI របស់ឥណ្ឌា បានរាយការណ៍ថា មនុស្ស ៨នាក់ទៀតបានស្លាប់នៅក្នុងរដ្ឋអាសាម (Assam) ខណៈស្ថានភាពទឹកជំនន់នៅរដ្ឋភាគឦសាននៅតែធ្ងន់ធ្ងរនៅឡើយ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ បំណាក់ដី និងព្យុះក្នុងរដ្ឋមួយនេះ នៅឆ្នាំនេះ បានកើនឡើងដល់ ៧៨ នាក់ ។ ភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវថ្នល់ និងផ្លូវរថភ្លើងកាលពីថ្ងៃចន្ទ ទី៨ កក្កដា នៅក្នុងរដ្ឋធានីហិរញ្ញវត្ថុ ម៉ុមបៃរបស់ប្រទេសឥណ្ឌា ដោយជំរុញឱ្យអាជ្ញាធរបិទសាលារៀន និងមហាវិទ្យាល័យមួយចំនួន ខណៈទឹកជន់លិចច្រាំងទន្លេនៅរដ្ឋអាសាមភាគឦសាន បានប៉ះពាល់មនុស្សជាង ២លាននាក់។ ប្រជាជនសរុបចំនួន ២២.៧៤.២៨៩ នាក់ នៅក្នុងស្រុកចំនួន ២៨ នៃរដ្ឋនេះ បាននិងកំពុងប្រឈម នឹងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ឌូប្រ៊ី (Dhubri) គឺជាស្រុកដែលរងគ្រោះខ្លាំងជាងគេ ដោយមានប្រជាពលរដ្ឋ ចំនួន ៧.៥៤.៧៩១ នាក់ បានប្រឈមការរំខានដោយសារទឹកជំនន់។ ទឹកជន់លិចផ្លូវ ១៧២ ខ្សែ ស្ពាន ៦ ខ្សែ និងទំនប់ទឹក ៨ កន្លែង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ ទន្លេចំនួន ៩ រួមមាន ទន្លេព្រហ្មបុត្រ (Brahmaputra) ទន្លេ បារ៉ាក់ និងដៃរបស់ទន្លេនេះ កំពុងទប់ទល់កម្រិតទឹកខ្លាំង និងហូរលើសកម្រិតគ្រោះថ្នាក់នៅកន្លែងជាច្រើនក្នុងរដ្ឋនេះ៕

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី នៅនេប៉ាល់កើនឡើងដល់៧០នាក់ ៥នាក់បាត់ខ្លួន

2024/07/09 10:11:12 am        182
យោងតាមទីស្នាក់ការនគរបាលនេប៉ាល់ រហូតមកដល់ពេលនេះ មនុស្ស ៧០ នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះមហន្តរាយ រួមទាំងទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរ ។ អ្នកនាំពាក្យនគរបាលកណ្តាល ដែលជាអធិការរងលោក ដាន បាហាឌូ កាគី (Dan Bahadur Karki) បានប្រាប់សារព័ត៌មាន RSS ថា មនុស្ស ៧០ នាក់បានស្លាប់ ៨៦ នាក់បានរងរបួស ហើយមនុស្ស៥នាក់បានបាត់ខ្លួននៅក្នុងឧបទ្ទវហេតុទឹកជំនន់ និងបំណាក់ដីដែលបានកើតឡើងនៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី ១០ ខែមិថុនារហូតដល់សប្ដាហ៍នេះ។ នគរបាលបាននិយាយថា មនុស្សដែលរងរបួសក្នុងឧបទ្ទវហេតុបែបនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក។ ឧបទ្ទវហេតុទឹកជំនន់ និងបំណាក់ដីបានកើតឡើងចំនួន៩៦៦លើកក្នុងអំឡុងពេលនេះ ស្របពេលដែលផ្ទះចំនួន ៨៦ ខ្នងត្រូវបានខូចខាត និងគោចំនួន ៣៣៥ ក្បាលបានងាប់។ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានរងផលប៉ះពាល់នៅបច្ចុប្បន្ននេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ហើយកងកម្លាំងនគរបាលចំនួន៤.៧៩០នាក់ ត្រូវបានចល័តនៅក្នុងការងារជួយសង្គ្រោះ អំឡុងពេលនេះ៕

ព្យុះប៊ើរៀល សម្លាប់មនុស្សបីនាក់ និងកាត់ផ្ដាច់ថាមពលសម្រាប់ពលរដ្ឋ២,៧លាននាក់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក

2024/07/09 09:02:28 am        176
មនុស្សយ៉ាងហោចណាស់ ៣ នាក់បានស្លាប់ ខណៈព្យុះសង្ឃរា ប៊ើរៀល (Beryl) បានបោកបក់ចូលភាគអាគ្នេយ៍នៃរដ្ឋតិចសាស់ (Texas) ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់មនុស្សប្រមាណ២លាន៧សែននាក់ ខណៈនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំងក្លា។ នៅពេលព្យុះសង្ឃរា ប៊ើរៀល បានវាយប្រហារដំបូងនៅព្រឹកថ្ងៃចន្ទក្នុងរដ្ឋតិចសាស់ ព្យុះដ៏មានឥទ្ធិពលនេះបានបោកបក់ចូលមកដល់ដីគោក ជាព្យុះសង្ឃរាប្រភេទទី ១ ប៉ុន្តែចាប់តាំងពីពេលនោះមកត្រូវបានធ្លាក់ចុះជាព្យុះត្រូពិចវិញ។ ក្រុមមន្ត្រីបានព្រមានពីខ្យល់បក់បោកខ្លាំង និងកម្រិតទឹកភ្លៀងរហូតដល់ ១៥ អ៊ីញ ឬស្មើ ៣៨សង់ទីម៉ែត្រ និង ជាព្យុះដែលគំរាមកំហែងដល់អាយុជីវិត ។ ជើងហោះហើរជាង១.៣០០ នៅអាកាសយានដ្ឋានដ៏ធំបំផុតរបស់ក្រុងហ៊ូស្តុនត្រូវបានលុបចោល។ការិយាល័យអភិបាលរដ្ឋបានដាស់តឿនអ្នកស្រុកម្តងហើយម្តងទៀតកុំឱ្យមើលស្រាលព្យុះដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់នៅតំបន់សមុទ្រការ៉ាអ៊ីប ប៉ុន្មានថ្ងៃមុន។ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ដ៏គំហុក បានកើតឡើងនៅក្នុងតំបន់ជាច្រើននៅរដ្ឋតិចសាស់ ជាទីដែលកម្ពស់ទឹកភ្លៀងបានហក់ឡើងខ្ពស់ក្នុងរយៈពេល២ឬ៣ម៉ោង ប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM