ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ចិនជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង

2023/08/15 11:15:47 am        127
ចិន៖ អ្នកនាំពាក្យបេសកកម្មរបស់ចិនប្រចាំនៅUN ក្នុងទីក្រុងញូវយ៉ក បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនជំទាស់នឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលបានគ្រោងទុកស្តីពីការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ព្រោះវានឹងគ្រាន់តែបង្កើនការប្រឈមមុខដាក់គ្នា និង ការបង្កជម្លោះប៉ុណ្ណោះ។  សហរដ្ឋអាមេរិក អាល់បានី និងជប៉ុន បានស្នើសុំកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ វានឹងជាការជួបប្រជុំជាសាធារណៈលើកដំបូងរបស់ក្រុមប្រឹក្សាដែលមានសមាជិកទាំង១៥លើបញ្ហានេះ ចាប់តាំងពីឆ្នាំ ២០១៧មក។អ្នកនាំពាក្យបេសកកម្មរបស់ចិនប្រចាំនៅUN បាននិយាយថា៖«ប្រទេសចិនមើលឃើញថា គ្មានតម្លៃបន្ថែមសម្រាប់ក្រុមប្រឹក្សា ដើម្បីឲ្យមានកិច្ចប្រជុំបែបនេះទេ ហើយនឹងប្រឆាំងវា ដោយបន្ថែមថា អាណត្តិរបស់ក្រុមប្រឹក្សានេះគឺ«ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ មិនមែនបញ្ហាសិទ្ធិមនុស្សទេ»។អ្នកនាំពាក្យរូបនេះ បាននិយាយដោយសំដៅដល់ឈ្មោះផ្លូវការរបស់ប្រទេសនេះ គឺសាធារណរដ្ឋប្រជាធិបតេយ្យមានិតកូរ៉េថា៖«កិច្ចប្រជុំក្រុមប្រឹក្សាស្តីពីសិទ្ធិមនុស្សនៅកូរ៉េខាងជើង ស្ថិតនៅក្រៅអាណត្តិរបស់ក្រុមប្រឹក្សា ធ្វើឲ្យបញ្ហាសិទ្ធិមនុស្សទៅជាបញ្ហានយោបាយ ហើយគ្រាន់តែបម្រើដល់ការបង្កើនការប្រឈមមុខដាក់គ្នានិងការបង្កជម្លោះប៉ុណ្ណោះ»៕

ក្រសួងទេសចរណ៍ នឹងពង្រីកការបណ្តុះបណ្តាលជំ​នាញទេសចរណ៍ជូនអ្នកបម្រើក្រៅប្រព័ន្ធ

2023/08/15 11:08:38 am        44
 ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងបង្កើនសកម្មភាពផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍ ជូនបណ្តាអ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ ដើម្បីឲ្យគាត់មានសមត្ថភាពជំនាញវិជ្ជាជីវៈទេសចរណ៍ច្បាស់លាស់ និងទទួលស្គាល់ត្រឹមត្រូវតាមស្តង់ដារជាតិ និងអាស៊ាន ជាពិសេសគឺការជំរុញផ្តល់សេវាទេសចរណ៍ប្រកបគុណភាព និងភាពវៃឆ្លាត។បើតាមឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែសីហានេះ ថា នៅក្នុងសកម្មភាពពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សម្រាប់អ្នកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍ គឺក្រសួងទេសចរណ៍ នឹងបណ្តុះបណ្តាលឲគាត់មានទទួល​បានបានសញ្ញាបត្រកម្រិត១ ហើយក្រសួងនឹងបន្តបណ្តុះបណ្តាលជំនាញ​ទេសចរណ៍នានាបន្ថែមទៀត ទៅតាមអ្វីដែលគាត់ជួបការខ្វះខាត។ឯកឧត្តម ទ្រី ឈីវ បន្តថា ចាប់ពីឆ្នាំ២០២៣នេះ បណ្តាប្រទេសអាស៊ាន នឹងធ្វើការទទួលស្គាល់ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមស្តង់ដាតែមួយចំនួន៧០មុខជំនាញ ហើយអាចធ្វើការងារបំលាស់ទីបាននៅក្នុងតំបន់អាស៊ាន។ សម្រា​ប់កម្ពុជា នឹងពង្រីកការ​បណ្តុះបណ្តាល​វិជ្ជាជីវៈទេសចរណ៍ទាំងអស់នេះ ឲ្យដល់បណ្តាអ្នក​បម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយនឹងធ្វើការអញ្ជើញគាត់ឲ្យមកទទួលការបណ្តុះបណ្តាលនៅតាមសាលាវិជ្ជាជីវៈទេសចរណ៍ចំនួន៤ ក្នុងនោះ មានសាលាអង្គការ PSE សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ វីដ សាលា ថាលាស នៅក្នុងរាជធានីភ្នំពេញ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុលប្រ៊ូល នៅខេត្តសៀមរាប។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អណត្តិទី៦ ក៏បានថ្លែងជំរុញឲ្យមន្ត្រីជំនាញ ត្រូវបង្កើនសកម្មភាពបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ក្រៅប្រព័ន្ធ និងអ្នក​ធ្វើការងារទេសចរណ៍ដោយប្រយោលនានាទៀតក្នុងវិស័យទេសចរណ៍ ពិព្រោះថា ការងារអភិវឌ្ឍន៍ជំរុញវិស័យទេសចរណ៍ឲ្យមានការរីករចម្រើន គឺយើងត្រូវការជាចាំបាច់អ្នក​ជំនាញទេសចរណ៍មកធ្វើការ ពោល គឺ បើអ្នកបម្រើការ ធ្វើការងារទេសចរណ៍ដោយគ្មានជំនាញនោះទេ គឺ វិស័យទេសចរណ៍មិនអាចរីកចម្រើននោះទេ៕អត្ថបទ ស៊ុម សុខជា.

[BREAKING NEWS] រដ្ឋ Georgia បានចោទប្រកាន់ ត្រាំ ពីបទព្យាយាមបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ដោយខុសច្បាប់

2023/08/15 10:58:56 am        94
អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មលើកទី៤កាលពីថ្ងៃចន្ទ នៅពេលដែលគណៈវិនិច្ឆ័យរបស់រដ្ឋ Georgia បានចេញដីកាចោទប្រកាន់លោកពីបទព្យាយាមបង្វែរលទ្ធផលបាញ់ការបោះឆ្នោតឆ្នាំ២០២០ ទម្លាក់លើប្រធានាធិបតីប្រជាធិបតេយ្យ លោកចូ បៃដិន។ការចោទប្រកាន់ដែលបញ្ចូនដោយមេធាវីសហព័ន្ធ លោក Fani Willis បានបន្ថែមលើបញ្ហាផ្លូវច្បាប់ដែលកំពុងប្រឈមពីលោក ត្រាំ ដែលជាអ្នកនាំមុខគេក្នុងការប្រជែងតំណែងបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤។ដីកាចោទប្រកាន់ដែលមានកម្រាស់៩៨ទំព័រ បានរាយបញ្ជីឈ្មោះជនជាប់ចោទចំនួន១៩នាក់ និងបទល្មើសសរុបចំនួន៤១ករណី។ ជនជាប់ចោទទាំងអស់ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រោងទុក ដែលត្រូវបានប្រើដើម្បីកំណត់គោលដៅលើក្រុមសមាជិកនៃក្រុមឧក្រិដ្ឋកម្មមានអង្គការចាត់តាំង និងផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់២០ឆ្នាំ។ការចោទប្រកាន់នេះបានលើកឡើងពីបទឧក្រិដ្ឋមួយចំនួនដែលលោក ត្រាំ ឬសហការីរបស់លោក ចោទប្រកាន់ថាបានប្រព្រឹត្ត រួមទាំងការផ្តល់សក្ខីកម្មក្លែងក្លាយដល់ក្រុមសមាជិកសភាថា ការក្លែងបន្លំសន្លឹកឆ្នោតបានកើតឡើង និងការជំរុញឱ្យក្រុមមន្ត្រីរដ្ឋ បំពានលើពាក្យសម្បថរបស់ពួកគេ ដោយការផ្លាស់ប្តូរលទ្ធផលបោះឆ្នោត។លោក ត្រាំ បានបដិសេធថាមិនបានធ្វើអ្វីខុសនោះទេ ហើយបានចោទប្រកាន់មេធាវី Willis ដែលជាអ្នកប្រជាធិបតេយ្យជាប់ឆ្នោតថា មានហេតុផលនយោបាយនៅពីក្រោយការចោទប្រកាន់នោះ។ លោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោសរួចហើយថា មិនមានកំហុសក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៣ករណីនោះទេ៕

ចិន ព្រមានជប៉ុន កុំឲ្យលូកដៃជ្រៀតជ្រែកការយាមល្បាតរវាងរុស្ស៊ី និងចិន នៅក្នុងតំបន់

2023/08/15 10:51:00 am        85
ចិន៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក អ៊ូឈាន (Wu Qian) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន បានព្រមានជប៉ុនប្រឆាំងនឹង "ការចាត់វិធានការគ្មានប្រយោជន៍" ដែលរារាំងការល្បាតរួមគ្នាដោយយោធារបសចិន និងរុស្ស៊ីនៅក្នុងតំបន់។អ្នកនាំពាក្យរូបនេះបាននិយាយថា ការតាមដាន និងឃ្លាំមើលយ៉ាងជិតស្និតរបស់ប្រទេសជប៉ុនគឺមានគ្រោះថ្នាក់ខ្លាំងណាស់ និងងាយក្នុងការបង្កឲ្យមានការយល់ច្រឡំ និងការវិនិច្ឆ័យខុស និងគ្រោះថ្នាក់នៅសមុទ្រ ព្រមទាំងនៅលើអាកាស។ យើងជំរុញឲ្យភាគីជប៉ុនបញ្ឈប់ការជ្រៀតជ្រែកគ្មានន័យទាំងនេះ ដោយបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់ការអភិវឌ្ឍប្រកបដោយសន្ទុះខ្លាំងនៃទំនាក់ទំនងទ្វេភាគីរវាងចិន និងជប៉ុន និងប៉ះពាល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ សម្តីនិងទង្វើគ្មានការទទួលខុសត្រូវ។លោកបានបន្ថែមថា យោងតាមផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងយោធាចិន និងរុស្ស៊ី ការបង្កើតកងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងធ្វើការល្បាតដែនសមុទ្ររួមគ្នានៅក្នុងដែនទឹកដែលពាក់ព័ន្ធនៅភាគខាងលិច និងខាងជើងនៃមហាសមុទ្រប៉ាស៊ីហ្វិក។សកម្មភាពនេះមិនសំដៅទៅភាគីទីបីទេ ហើយមិនពាក់ព័ន្ធនឹងស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្នទេ។ ក្នុងពេលធ្វើដំណើរនោះ កងនាវារបស់ចិន និងរុស្ស៊ីបានគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ ហើយបានធ្វើដំណើរលើផ្នែកខាងលើរបស់ដែនសមុទ្រ។ លោក ឈាន Qian បានសង្កត់ធ្ងន់ថា វាគួរតែត្រូវបានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការរវាងយោធាចិន និងរុស្ស៊ីគឺបើកចំហ និងតម្លាភាព ហើយមានគោលបំណងរួមគ្នាការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ ព្រមទាំងរក្សាសន្តិសុខ និងស្ថិរភាពពិភពលោក និងក្នុងតំបន់៕

គីម ជុងអ៊ុន និងពូទីន ផ្លាស់ប្តូរលិខិតគ្នា ប្តេជ្ញាពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ

2023/08/15 10:38:24 am        59
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន (Kim Jong Un) និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានផ្លាស់ប្តូរលិខិតនៅថ្ងៃអង្គារ (ទី១៥ ខែសីហានេះ ដោយប្តេជ្ញាថា នឹងអភិវឌ្ឍន៍ទំនាក់ទំនងរបស់ពួកគេទៅជាអ្វីដែលលោក គីម ហៅថាជា«ទំនាក់ទំនងយុទ្ធសាស្ត្រយូរអង្វែង» ។លិខិតទាំងនោះ គឺការប្រារព្ធខួបលើកទី៧៨នៃការរំដោះកូរ៉េចេញពីការគ្រប់គ្រងអាណានិគមឆ្នាំ១៩១០-៤៥ របស់ប្រទេសជប៉ុន ដែលត្រូវបានគេប្រារព្ធជាថ្ងៃបុណ្យជាតិ ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។KCNA បានឲ្យដឹងថា នៅក្នុងលិខិតរបស់ខ្លួនជូនទៅលោកពូទីន លោកគីម ជុងអ៊ុន បាននិយាយថា មិត្តភាពរបស់ប្រទេសទាំងពីរ ត្រូវបានបង្កើតឡើងនៅក្នុងសង្គ្រាមលោកលើកទី២ ជាមួយនឹងជ័យជម្នះលើប្រទេសជប៉ុន ហើយឥឡូវនេះ កំពុងបង្ហាញយ៉ាងពេញលេញនូវភាពរឹងមាំរបស់ពួកគេ និងឥទ្ធិពលនៅក្នុងការតស៊ូ ដើម្បីកម្ទេចការអនុវត្តតាមអំពើចិត្ត និងអនុត្តរភាពរបស់ពួកចក្រពត្តិនិយម។លោកគីម ត្រូវបានដកស្រង់សម្តីដោយបាននិយាយនៅក្នុងលិខិតនោះថា៖«ខ្ញុំជឿជាក់យ៉ាងមុតមាំថា មិត្តភាព និងសាមគ្គីភាព...នឹងត្រូវបានអភិវឌ្ឍន៍បន្ថែមទៀតឲ្យក្លាយទៅជាទំនាក់ទំនងយុទ្ធសាស្រ្តយូរអង្វែង ស្របតាមតម្រូវការនៃយុគសម័យថ្មី»៕

អ៊ុយក្រែន រាយការណ៍ពីភាពជោគជ័យមួយចំនួន ក្នុងការវាយបកលើកងកម្លាំងរុស្ស៊ី

2023/08/15 10:32:29 am        114
អ៊ុយក្រែន៖ រូបភាពចេញផ្សាយដោយកងពលតូចវាយលុកទី៣របស់អ៊ុយក្រែន បង្ហាញពីទាហានដែលកំពុងបាញ់កាំភ្លើងសំដៅចូលទៅក្នុងលេណដ្ឋាន និងគប់គ្រាប់បែកដៃ។  ការដណ្ដើមបានទឹកដីនៅជិតទីក្រុង បាកម៉ូត (Bakhmut) ភាគខាងកើតដែលកាន់កាប់ដោយរុស្ស៊ី ជាកន្លែងដែលកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានប្រយុទ្ធគ្នាដ៏បង្ហូរឈាមបំផុតនៃសង្រ្គាមមានរយៈពេលជិត១៨ខែ មកនេះ។ កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអ៊ុយក្រែនលោក Volodimir Zelensky បានចុះជួបកងទ័ពនៅតំបន់ជួរមុខអ៊ុយក្រែនភាគខាងកើតនៃតំបន់ដូណេត (Donetsk)។ ដោយកើតមានឡើងស្របពេលដែលប្រទេសនេះ បានរាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និង ជោគជ័យមួយចំនួន ក្នុងការរុញច្រានកងទ័ពរបស់ទីក្រុងមូស្គូ ឲ្យបកក្រោយ នៅក្នុងផ្នែកមួយនៃភាគអាគ្នេយ៍ដែលកងកម្លាំងអ៊ុយក្រែនកំពុងព្យាយាមដណ្តើមយកមកវិញនូវទឹកដីដែលកាន់កាប់ដោយរុស្ស៊ី។យោងតាមអនុក្រសួងការពារជាតិអ៊ុយក្រែន វឌ្ឍនភាពត្រូវបានរារាំងដោយគ្រាប់មីនដែលដាក់ដោយរុស្ស៊ីនៅគ្រប់ទីកន្លែង និងការពង្រឹងបន្ទាយការពារដ៏រឹងមាំ។  កងកម្លាំងអ៊ុយក្រែន បានវាយដណ្ដើមទឹកដីកាន់តែច្រើន ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការដែលបានរង់ចាំជាយូរមកហើយកាលពីខែមិថុនា ប៉ុន្តែក្រុមមន្ត្រីនៅទីក្រុង Kyiv បានទទួលស្គាល់ថា វឌ្ឍនភាពមានភាពយឺតយ៉ាវជាងអ្វីដែលពួកគេចង់បាន។ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានប្រកាសថាខ្លួននឹងបញ្ជូនជំនួយសន្តិសុខថ្មីដល់អ៊ុយក្រែនដែលមានតម្លៃ ២០០លានដុល្លារ៕

ប្រទេសអ៊ីរ៉ង់និយាយថា ខ្លួនប្តេជ្ញាដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូត

2023/08/15 10:17:14 am        156
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក ហ៊ូសសេន អាមីរ៉ាបដូលឡាហៀន ( Hossein Amirabdollahian) បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ កាលពីថ្ងៃចន្ទ (ទី១៤ ខែសីហា)ថា ប្រទេសអ៊ីរ៉ង់ បានប្តេជ្ញាដោះស្រាយជម្លោះនុយក្លេអ៊ែររបស់ខ្លួនជាមួយមហាអំណាចពិភពលោក តាមរយៈការទូត។ការចរចាដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានជាប់គាំង ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២។ដោយត្រូវបរាជ័យមិនអាចស្រោចស្រង់កិច្ចព្រមព្រៀងនេះរស់ឡើងវិញបាន ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១០ ខែសីហា)ថា ពួកគេបានឈានដល់ការយោគយល់មួយ ក្រោមមូលនិធិចំនួន៦ពាន់លានដុល្លាររបស់អ៊ីរ៉ង់ នឹងត្រូវផ្ទេរចេញពីប្រទេសកូរ៉េខាងត្បូង ខណៈដែលជនជាតិអាមេរិក៥នាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ នឹងត្រូវដោះលែង។កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា នឹងមានការរឹតបន្តឹងលើអ្វីដែលអ៊ីរ៉ង់ អាចធ្វើបានជាមួយនឹងមូលនិធិណាមួយ ដែលមិនត្រូវបានបង្កក នៅក្រោមកិច្ចព្រមព្រៀងដែលនាំទៅដល់ការដោះលែងជនជាតិអាមេរិក៥នាក់ពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ នៅក្នុងទីក្រុងតេអេរ៉ង់៕

មនុស្ស២៥នាក់ស្លាប់ និង៦៦រងរបួស ក្នុងអគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ធនៈនៅប្រទេសរុស្ស៊ី

2023/08/15 10:14:55 am        94
រុស្ស៊ី៖ អគ្គិភ័យនៅស្ថានីយប្រងឥន្ធនៈមួយ នៅតំបន់ ដាហ្គេស្ថាន (Dagestan) ភាគខាងត្បូងរបស់ប្រទេសរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់២៥នាក់។ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា អគ្គិភ័យនេះបានចាប់ផ្ដើមកាលពីថ្ងយប់ថ្ងៃចន្ទ នៅហាងជួសជុលរថយន្តមួយក្នុងទីក្រុងកាខាចកាឡា (Makhachkala) ក្នុងតំបន់ដាហ្គេស្តានី (Dagestani) និងបានបង្កឲ្យផ្ទុះឆេះរាលដាលដល់ស្ថានីយប្រេងឥន្ធនៈមួយដែលនៅក្បែរនោះ។ ទីភ្នាក់ងារសារព័ត៌មាន RIA បាននិយាយដោយដកស្រង់សម្ដីរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក វ្លាឌីមៀ ហ្វីសេនកូ(Vladimir Fisenko)ថា ចំនួនមនុស្សរងរបួសបានកើនឡើងដល់៦៦នាក់ ក្នុងនោះ ១០នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់ ។  សារព័ត៌មាន Interfax បានរាយការណ៍ដោយសំអាងប្រភពពីមន្ទីរសុខាភិបាលតំបន់ ដាហ្គេស្តានី ថា មនុស្ស១៣នាក់ ដែលបានរងរបួសគឺជាកុមារ។ សារព័ត៌មាន TASS បានរាយការណ៍ដោយសំអាងប្រភពពីសេចក្ដីថ្លែងការណ៍មួយពីសេវាសង្រ្គោះបន្ទាន់របស់រុស្ស៊ី ថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រើពេលជាង៣ម៉ោងកន្លះ ដើម្បីពន្លត់ភ្លើងដែលបានឆេះរាលដាលទំហំ៦០០ម៉ែត្រក្រឡា ៕

ព្យុះទីហ្វុងឡាន បោកបក់ដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច បណ្ដាលឲ្យលុបចោលជើងហោះហើរ និងកាត់ផ្ដាច់ថាមពល

2023/08/15 10:01:36 am        97
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ជប៉ុន បាននិយាយថា ជើងហោះហើរជាង៨០០ជើង ត្រូវបានលុបចោល និងលំនៅឋានរាប់ម៉ឺនខ្នងគ្មានថាមពលអគ្គិសនីប្រើប្រាស់ ខណៈព្យុះនេះ បោះពួយយឺតៗចូលដល់ដីគោកក្នុងប្រទេសជប៉ុនភាគខាងលិច នៅថ្ងៃអង្គារនេះ ដោយជំរុញឲ្យក្រុមអាជ្ញាធរចេញការព្រមានពីទឹកជំនន់និងបំណាក់ដី ។ ដោយរំកិលខ្លួនចេញពីមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះទីហ្វុងឡាន (Lan) បានបោកបក់ដល់ដីគោក នៅភាគខាងត្បូងខេត្តវ៉ាកាយ៉ាម៉ា (Wakayama) ស្ថិតនៅចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រពីភាគនីរតី ទីក្រុងតូក្យូ ។ព្យុះទីហ្វុង ដែលបានកើតមានបន្ទាប់ពីព្យុះទីហ្វុងខានុន (Khanun ) អំឡុងរដូវឈប់សម្រាកអូប៊ុន( Obon) របស់ជប៉ុន បានវាយប្រហារពាសពេញភាគកណ្ដាលនិងខាងលិចរបស់លប្រទេសជប៉ុន ដោយបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ដ៏មានឥទ្ធិពល ។សារព័ត៌មាន NHK បាននិយាយថា ការដាច់ចរន្តអគ្គិសនីនេះ បានប៉ះពាល់ដល់លំនៅឋានជាង២១.០០០ ខ្នង នៅភាគកណ្ដាលខេត្ត មី អិ (Mie) និងផ្ទះសម្បែងរាប់ពាន់ខ្នងផ្សេងទៀត នៅជិតខេត្តនេះ រួមទាំងខេត្តអូសាកា(Osaka) ផងដែរ។  ដោយរំពឹងទុកពីកម្រិតដ៏គ្រោះថ្នាក់នៃកម្លាំងខ្យល់ និងភ្លៀងធ្លាក់ មុនមួយថ្ងៃ ក្រុមប្រតិបត្តិកររថភ្លើងល្បឿនលឿន ក៏គ្រោងផ្អាកសេវាកម្មផងដែរនៅតំបន់ដែលរងផលប៉ះពាល់មួយនេះ ។ ប្រតិបត្តិករហាងលក់ទំនិញសេវាទាន់ចិត្ត 7-Eleven បានបិទសាខាងហាងជាង១០០ កន្លែង៕

មន្ដ្រីស៊ីម៉ាក់ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួន២.១១៦គ្រាប់ នៅក្នុងបរិវេណវិទ្យាល័យ ព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ

2023/08/14 02:07:18 pm        432
ក្រចេះ៖ ត្រឹមតែរយៈពេលតែ៣ថ្ងៃគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៃកងឯកភាពកំចាត់មីនទី៥ ទទួលទិសខេត្តក្រចេះ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាម បានចំនួន២.១១៦គ្រាប់ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានី កុសមៈ ខេត្តក្រចេះ។ ក្នុងនោះ មានប្រភេទគ្រាប់M79 ចំនួន២.០៣៣គ្រាប់ គ្រាប់DK75 ចំនួន៦៣គ្រាប់ FuzeM48 ចំនួន១៨គ្រាប់ និងគ្រាប់B40, គ្រាប់H107 ចំនួន១គ្រាប់។យោងតាមការវាយតម្លៃស្ថានភាពបញ្ហាគ្រាប់ក្នុងបរិវេណសាលាវិទ្យាល័យ អាចមានចំនួនច្រើនទៀត ដែលទាមទារការ​បិទសាលារៀន​ជាបណ្តោះអាសន្ន ​ដើម្បីអនុញ្ញាតផ្តល់លទ្ធភាពឱ្យ​កម្លាំង​ស៊ីម៉ាក់​អាចបោសសម្អាតធានាសុវត្តិភាពជូនក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូក៏ដូចប្រជាពលរដ្ឋក្នុងតំបន់នេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM