ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ទីក្រុងចុងឈីង ប្រទេសចិន មានការជូនដំណឹងអំពីសីតុណ្ហភាពខ្ពស់រយៈពេលប្រាំថ្ងៃជាប់ៗគ្នា

2023/08/11 12:14:14 pm        83
ចិន៖ ក្រុមសង្កេតការណ៍នៃទីក្រុងចុងឈីង ភាគនិរតីនៃប្រទេសចិន បានបន្តចេញការជូនដំណឹងពណ៌លឿងទុំសម្រាប់សីតុណ្ហភាពខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃទីប្រាំជាប់ៗគ្នា។យោងតាមក្រុមសង្កេតការណ៍ក្រុងនោះបានឱ្យដឹងថា សីតុណ្ហភាពខ្ពស់បំផុតនៅតំបន់ភាគច្រើននៃទីក្រុងនេះលើសពីកម្រិត៣៧អង្សាសេ ចាប់ពីថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ដល់យប់ថ្ងៃសុក្រ ដោយសីតុណ្ហភាពនោះត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិត៤០អង្សាសេនៅក្នុងតំបន់មួយចំនួនផងដែរ។ទីភ្នាក់ងារនោះបាននិយាយថា ក្នុងរយៈពេល២៤ម៉ោងបន្ទាប់ ទីក្រុងចុងឈីង ភាគខាងលិច និងតំបន់មួយចំនួននៅតាមបណ្តោយទន្លេ Yangtze( យ៉ាងស៊ី) នឹងប្រឈមមុខនឹងហានិភ័យខ្ពស់ពីចំហេះព្រៃ។ ក្រុមមន្ត្រីអនុរក្សព្រៃឈើក្នុងតំបន់បានបង្កើនការល្បាត និងវីដេអូឃ្លាំមើល ហើយក្រុមជំនាញក៏ត្រូវបានបញ្ជូនទៅកាន់តំពន់ព្រៃឈើផងដែរ ដើម្បីបញ្ចៀសគ្រោះថ្នាក់នៅក្នុងតំបន់សំខាន់ៗ។ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានកូដពណ៌ចំនួនបួន ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកពណ៌លឿងទុំ ពណ៌លឿង និងពណ៌ខៀវ៕

កូរ៉េខាងជើងព្រមានពីការខូចខាតដោយទឹកជំនន់ បន្ទាប់ពីព្យុះត្រូពិចបានវាយប្រហារកូរ៉េខាងត្បូង និងជប៉ុន

2023/08/11 12:11:45 pm        89
កូរ៉េខាងជើង៖ ភ្លៀងធ្លាក់ខ្លាំងបានបន្តបោកបក់មកលើប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ ខណៈដែលព្យុះត្រូពិច Khanun បានបោកបក់ទៅលើឧបទ្វីបកូរ៉េ បន្ទាប់ពីបានវាយប្រហារប្រទេសជប៉ុន ដែលបណ្ដាលឲ្យមានមានអ្នកស្លាប់ និងរបួសមួយចំនួន ដោយធ្វើឱ្យទីក្រុងព្យុង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ចំពោះការខូចខាតដោយទឹកជំនន់។ព្យុះនេះបានចុះខ្សោយទៅជាព្យុះទំនាបត្រូពិច ខណៈដែលវាឆ្លងចូលប្រទេសកូរ៉េខាងជើងពេញមួយយប់ ហើយកងកម្លាំងយោធា និងក្រុមមន្ត្រីបក្សកាន់អំណាច ត្រូវបានចល័តដើម្បីកាត់បន្ថយផលប៉ះពាល់របស់ព្យុះ ទៅលើសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ប្រទេសនេះ។នៅក្នុងប្រទេសកូរ៉េខាងត្បូង មនុស្សជិត១៦.០០០នាក់ ត្រូវបានជម្លៀសចេញ ប៉ុន្តែប្រហែលមនុស្សប្រហែល៦០% នៃចំនួននោះ បានត្រឡប់ទៅផ្ទះវិញគិតត្រឹមម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ហើយជើងហោះហើរប្រហែល៣៥០ជើង និងផ្លូវរថភ្លើងចំនួន៤៥០ខ្សែ ត្រូវបានលុបចោល នេះបើយោងតាមក្រសួងមហាផ្ទៃ។ជាមួយនឹងកង្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងការកាប់បំផ្លាញព្រៃឈើដែលធ្វើអោយហានិភ័យទឹកជំនន់កាន់តែធ្ងន់ធ្ងរ ប្រទេសកូរ៉េខាងជើងបាននឹងកំពុងទប់ទល់នឹងព្យុះនេះ ព្រមទាំងប្រឹងប្រែងទប់ទល់ការខូចខាត និងសង្គ្រោះដំណាំផងដែរ។ សារព័ត៌មានកូរ៉េខាងជើង Rodong Sinmun របស់បក្សកំពុងកាន់អំណាច បានរាយការណ៍នៅថ្ងៃសុក្រនេះថា ក្រុមមន្ត្រីត្រូវបានបញ្ជាឱ្យអនុវត្តប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយគ្រប់ពេលវេលា និងរៀបចំផែនការជម្លៀសប្រជាជនផងដែរ៕

សីតុណ្ហភាពឡើងដល់៤៥អង្សាសេ នៅទីក្រុង Cordoba ប្រទេសអេស្ប៉ាញ ខណៈអ្នកទេសចរណ៍កំពុងទប់ទល់នឹងកម្ដៅ

2023/08/11 12:09:26 pm        80
អេស្ប៉ាញ៖ ប្រទេសអេស្ប៉ាញបានបន្តរងគ្រោះ ដោយសាររលកកម្ដៅលើកទីបីនៃរដូវក្តៅនេះកាលពីថ្ងៃព្រហស្បតិ៍ (១០ សីហា) ដោយទែម៉ូម៉ែត្រស្ទង់សីតុណ្ហភាពឡើងដល់កម្រិត៤០អង្សាសេ (១០៤ហ្វារិនហៃ) នៅក្នុងតំបន់ភាគខាងត្បូង និងមេឌីទែរ៉ាណេមួយចំនួន។ទែម៉ូម៉ែត្រស្ទង់សីតុណ្ហភាពឌីជីថល បានកើនឡើងដល់កម្រិត៤៥អង្សាសេ (១១៣ហ្វារិនហៃ) នៅទីក្រុង Cordoba តំបន់ Andalusia ខណៈដែលសីតុណ្ហភាពនៅកន្លែងផ្សេងទៀតនៅក្នុងទីក្រុងនេះបានឡើងខ្ពស់ជាង៤១អង្សាសេ ខណៈដែលអ្នកទេសចរទប់ទល់នឹងកម្ដៅដើម្បីរក្សាភាពត្រជាក់ដោយជ្រកក្នុងម្លប់ និងលុបលាងខ្លួនដោយទឹកត្រជាក់ពីប្រភពទឹកជាដើម។បណ្តាប្រទេសនៅអ៊ឺរ៉ុបភាគខាងត្បូងបានកំពុងប្រឈមមុខនឹងសីតុណ្ហភាពកម្រិតបំបែកកំណត់ត្រាក្នុងរដូវក្តៅនេះ ដែលជំរុញឱ្យក្រុមអាជ្ញាធរព្រមានអំពីហានិភ័យសុខភាព ជាពិសេសចំពោះមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពស្រាប់ផងដែរ៕

អ្នកជំនាញអាកាសធាតុ៖ គ្រោះរាំងស្ងួតកំពុងបំផ្លិចបំផ្លាញដំណាំនៅតំបន់កណ្ដាលភាគខាងលិចអាមេរិក

2023/08/11 12:06:24 pm        113
អាមេរិក៖ ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុកំពុងបង្កបញ្ហាដល់ផលិតកម្មស្បៀងនៅទូទាំងពិភពលោក រួមទាំងនៅតំបន់កណ្តាលភាគខាងលិចរបស់អាមេរិកផងដែរ។ នៅក្នុងរដ្ឋ Wisconsin រដ្ឋ Iowa និងរដ្ឋ Minnesota ដំណាំជាង ៨០% កំពុងប្រឈមមុខនឹងលក្ខខណ្ឌស្ងួតកម្រិតមធ្យម និងខ្លាំង យោងតាមកម្មវិធីត្រួតពិនិត្យគ្រោះរាំងស្ងួតចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ (១០ សីហា)។រដ្ឋ Illinois ក៏ត្រូវបានវាយប្រហារដោយគ្រោះរាំងស្ងួតផងដែរ ខណៈកសិករគិតថានោះដោយសារតែបម្រែបម្រួលអាកាសធាតុ។ រដ្ឋនេះមានតំបន់កំពូលចំនួន៥នៅក្នុងប្រទេស សម្រាប់ផលិតកម្មពោតសរុបក្នុងឆ្នាំ២០២២ និងមានតំបន់កំពូលចំនួន១១តំបន់ សម្រាប់ទិន្នផលសណ្តែកសៀង នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក។ទោះបីជាក្រសួងកសិកម្មសហរដ្ឋអាមេរិក (U.S.D.A.) បានព្យាករណ៍ពីទិន្នផលពោត និងសណ្តែកសៀងដំបូងក្នុងឆ្នាំ២០២៣ក៏ដោយ ក៏ក្រុមអ្នកជំនាញនិយាយថា ភស្តុតាងដែលបង្ហាញថាការរំពឹងទុករបស់កសិករនៅតំបន់កណ្ដាលភាគខាងលិចមួយចំនួន ប្រហែលជាធ្លាក់ចុះដោយសារតែកត្តាដែលទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ។ទោះបីជាកសិករនៅតំបន់កណ្ដាលភាគខាងលិច ធ្វើការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនេះក៏ដោយ ក៏លក្ខខណ្ឌគ្រោះរាំងស្ងួត និងការមិនបន្តធ្លាក់ភ្លៀងធ្លាក់នេះ គឺច្បាស់ណាស់គ្រាន់តែជាការចាប់ផ្តើមនៃអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ ដោយសារការឡើងកម្ដៅផែនដី៕

ក្រុមហ៊ុនអវកាស Virgin Galactic អាមេរិក បានបញ្ជូនអ្នកទេសចរណ៍ទៅកាន់គែមលំហអាកាសជាលើកដំបូង

2023/08/11 12:03:34 pm        74
អាមេរិក៖ ក្រុមហ៊ុនអវកាស Virgin Galactic បានធ្វើការហោះហើរទៅកាន់គែមនៃអវកាសជាមួយនឹងអ្នកទេសចរណ៍ដំបូងរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយអ្នកដំណើរទាំងនោះរួមមាន អតីតកីឡាករអូឡាំពិកជនជាតិអង់គ្លេសដែលបានទិញសំបុត្រកាលពី១៨ឆ្នាំមុនម្នាក់ ម្តាយនិងកូនស្រីពីរនាក់មកពីសមុទ្រ ការ៉ាអ៊ីប ព្រមទាំងអាកាសយានិករបស់ក្រុមហ៊ុនម្នាក់ផងដែរ។ យានអវកាស VSS Unity ដែលបាញ់បង្ហោះតាមអាកាសបានហោះត្រឡប់ទៅកន្លែងចុះចតនៅទីលានអវកាសអាមេរិក ក្នុងវាលខ្សាច់រដ្ឋ ញ៉ូវម៉ិកស៊ិចកូ បន្ទាប់ពីការហោះហើររយៈពេលខ្លី ដែលផ្តល់ឱ្យអ្នកដំណើរនូវអារម្មណ៍គ្មានទំនាញផែនដីរយៈពេលពីរបីនាទីផងដែរ។ការហោះហើររបស់អតិថិជនឯកជនលើកដំបូងនេះត្រូវបានពន្យារពេលជាច្រើនឆ្នាំ ហើយភាពជោគជ័យរបស់បេសកម្មនេះមានន័យថាក្រុមហ៊ុន Virgin Galactic របស់លោក Richard Branson ឥឡូវនេះអាចចាប់ផ្តើមផ្តល់ការហោះហើរប្រចាំខែ ដល់លោក Jeff Bezos អគ្គនាយករបស់ក្រុមហ៊ុនយានអវកាស Blue Origin និងលោក Elon Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអវកាស SpaceX នៅក្នុងអាជីវកម្មទេសចរណ៍អវកាសនេះផងដែរ។យាន VSS Unity ដើរដោយថាមពលថ្មបានទម្លាក់ពីលើយន្តហោះដឹកអ្នកដំណើរ ពីលើរដ្ឋ ញ៉ូវម៉ិកស៊ិចកូ នៅវេលាម៉ោង ៩:២០នាទីព្រឹកម៉ោងក្នុងស្រុក ហើយបានដឹកអ្នកដំណើរ៤នាក់នោះ នៅរយៈកម្ពស់ប្រហែល៥៥ម៉ាយ (៨៨,៥១គីឡូម៉ែត្រ)៕

អ្នកព្យាករណ៍៖ ឱកាសនៃបាតុភូត អ៊ែលនីញ៉ូ មានរហូតទៅដល់៩៥% ខណៈព្យុះសង្ឃរាធំៗមានកំណើនក្នុងឆ្នាំ២០២៣នេះ

2023/08/11 11:58:20 am        73
អាមេរិក៖ ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មានឱកាសច្រើនជាង៩៥% ដែលលក្ខខណ្ឌបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ នឹងគ្របដណ្ដប់ចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើឱ្យហានិភ័យនៃរលកកម្ដៅ និងទឹកជំនន់នៅទូទាំងប្រទេសកាន់តែធ្ងន់ធ្ងរ។ ទីភ្នាក់ងារនោះក៏រំពឹងថា នឹងមានរដូវព្យុះអាត្លង់ទិកដ៏គ្រោះថ្នាក់បន្ថែមទៀតនៅឆ្នាំនេះ ដោយបង្កើនចក្ខុវិស័យព្យុះសង្ឃរាអាត្លង់ទិច ដោយសារតែសីតុណ្ហភាពខ្ពស់លើផ្ទៃសមុទ្រផងដែរ។បាតុភូតអាកាសធាតុ ដែលជាការឡើងកំដៅនៃសីតុណ្ហភាពផ្ទៃខាងលើមហាសមុទ្រនៅភាគខាងកើត និងកណ្តាលប៉ាស៊ីហ្វិក កំពុងជំរុញឱ្យមានគ្រោះមហន្តរាយធម្មជាតិនៅទូទាំងពិភពលោករួចទៅហើយ ដោយហានិភ័យត្រូវបានគេមើលឃើញថាខ្ពស់ជាងមុន សម្រាប់ទីផ្សារដែលកំពុងរីកចម្រើន ដែលប្រឈមនឹងការប្រែប្រួលតម្លៃអាហារ ព្រមទាំងថាមពលផងដែរ។ការរំពឹងទុកចុងក្រោយបំផុតរបស់មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ (CPC) បានឡើងខ្ពស់បន្តិចពីខែកក្កដា ដែលពេលនោះទីភ្នាក់ងារនេះព្យាករណ៍ថា មានឱកាស៩០% នៃបាតុភូតនេះបន្តរហូតដល់រដូវរងា។ កាលពីព្រឹកថ្ងៃដដែលនោះ ការិយាល័យអាកាសធាតុរបស់ប្រទេសជប៉ុនបានព្យាករណ៍ថា ឱកាសនៃបាតុភូត អ៊ែលនីញ៉ូ ឆ្លងកាត់រដូវរងាអឌ្ឍគោលខាងជើងគឺមានកម្រិត៩០%។ អង្គការឧតុនិយមពិភពលោកបានព្រមានកាលពីខែឧសភាថា បាតុភូតអាកាសធាតុដ៏ធ្ងន់ធ្ងរនេះ អាចរួមចំណែកដល់កំណើននៃសីតុណ្ហភាពពិភពលោកផងដែរ៕

របាយការណ៍របស់UN៖ កូរ៉េខាងជើងកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយគេចពីទណ្ឌកម្ម នៅក្នុងឆ្នាំ២០២៣នេះ

2023/08/11 11:55:35 am        70
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបន្តអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងផលិតសម្ភារៈនុយក្លេអ៊ែរនៅឆ្នាំ២០២៣ ហើយកំពុងគេចចេញពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែលមានគោលបំណងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលប៉ាលិស្ទិករបស់រដ្ឋធានីព្យុងយ៉ាង នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលមិនបានផ្សព្វផ្សាយ និងបនាឃើញដោយសារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍។អង្គការឃ្លាំមើលទណ្ឌកម្មឯករាជ្យបានសរសេរនៅក្នុងរបាយការណ៍ទៅកាន់គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថា «បន្ទាប់ពីកម្រិតបំបែកកំណត់ត្រានៃចោរកម្មតាមអ៊ីនធឺណិតក្នុងឆ្នាំ២០២២ ដែលត្រូវបានប៉ាន់ស្មានថាចំនួន១,៧ពាន់លានដុល្លារមក តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពួកចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង បានបន្តកំណត់គោលដៅលួចយកបានដោយជោគជ័យនូវរូបិយវត្ថុគ្រីបតូ និងប្រតិបត្តិការដោះដូរហិរញ្ញវត្ថុផ្សេងទៀតនៅទូទាំងពិភពលោក»។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ មេដឹកនាំកូរ៉េខាងជើង លោក គីំ ជុងអ៊ុន បានជំនួសតំណែងឧត្តមសេនីយ៍ជាន់ខ្ពស់យោធា ហើយបានអំពាវនាវឱ្យមានការត្រៀមបន្ថែមទៀតសម្រាប់លទ្ធភាពនៃសង្គ្រាមដែលអាចកើតមាន ដោយជំរុញការផលិតសព្វាវុធ និងពង្រីកសមយុទ្ធយោធា។កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលប៉ាលិស្ទិករបស់ខ្លួន ចាប់តាំងពីឆ្នាំ២០០៦មក។ វិធានការទាំងនោះត្រូវបានពង្រឹងជាឯកច្ឆ័ន្ទក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែស្ថាប័នដែលមានសមាជិក១៥ប្រទេសនេះ កំពុងត្រូវជាប់គាំងដោយសារតែប្រទេសចិន និងរុស្ស៊ីជំរុញឱ្យពួកគេបន្ធូរបន្ថយចំណាត់ការ ដើម្បីបញ្ចុះបញ្ចូលរដ្ឋធានីព្យុងយ៉ាង ឲ្យត្រឡប់ទៅរកការចរចារំសាយអាវុធនុយក្លេអ៊ែរវិញ៕

ពលរដ្ឋអាមេរិកដែលជាប់ឃុំនៅប្រទេសអ៊ីរ៉ង់ ត្រូវបានប្តូរពីពន្ធនាគារទៅឃុំខ្លួនក្នុងផ្ទះ

2023/08/11 11:52:09 am        53
អាមេរិក៖ ពលរដ្ឋអាមេរិកមួយក្តាប់តូចដែលកំពុងជាប់ឃុំឃាំងក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះ ដែលសារព័ត៌មានអាមេរិក កំពុងរាយការណ៍ថាជាជំហានដំបូងនៅក្នុងកិច្ចព្រមព្រៀងដោះដូរអ្នកទោសដ៏សំខាន់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។ដោយលើកឡើងពីមនុស្សដែលដឹងកិច្ចព្រមព្រៀងនេះច្បាស់ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋសញ្ជាតិអាមេរិក-អ៊ីរ៉ងចំនួន៥នាក់ ត្រូវបានដោះលែងឲ្យឃុំខ្លួនក្នុងផ្ទះវិញ។សារព័ត៌មាននេះ បានបញ្ចេញឈ្មោះអ្នកទោសបីនាក់គឺ ស៊ីអាម៉ាក់ ណាម៉ាហ្ស៊ី (Siamak Namazi) , អ៊ីម៉ាដ សាហ្គី (Emad Sharghi) និង មូរ៉ាដ តាហាហ្ស (Morad Tahbaz) ហើយបាននិយាយថា គ្រួសាររបស់អ្នកទោសពីរនាក់ផ្សេងទៀត កំពុងរក្សាទុកអត្តសញ្ញាណរបស់ពួកគេ។មេធាវីរបស់ណាម៉ាហ្ស៊ី លោក ចារិដ ហ្គែនសឺ (Jared Genser) បានប្រាប់កាសែត New York Timesថា ពួកគេ៤នាក់ ត្រូវបានដោះលែងកាលពីថ្ងៃព្រហស្បតិ៍ពីពន្ធនាគារអ៊ីវីន( Evin ) ដ៏ល្បីរបស់ប្រទេសអ៊ីរ៉ង់ទៅកាន់សណ្ឋាគារមួយក្នុងរដ្ឋធានីនេះ។ សារព័ត៌មាននេះ បានឲ្យដឹងថា អ្នកទោសទី៥ ត្រូវបានដោះលែងមុននេះ៕

រុស្សីបាញ់បង្ហោះយានចុះចតលើឋានព្រះច័ន្ទ ដើម្បីស្វែងរកប្រភពទឹកនៅលើនោះ

2023/08/11 11:49:22 am        79
រុស្សី៖ ប្រទេសរុស្ស៊ីបានបាញ់បង្ហោះយានអវកាសចុះចតឋានព្រះច័ន្ទជាលើកដំបូងក្នុងរយៈពេល៤៧ឆ្នាំ នៅថ្ងៃសុក្រ (១១ សីហា) នេះ ក្នុងគោលបំណងដើម្បីក្លាយជាមហាអំណាចដំបូងគេក្នុងការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាលនៅលើប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលជាតំបន់មួយដែលត្រូវបានគេជឿថាមានស្រទាប់ទឹកកកទឹក។យានចម្លង Soyuz 2.1v ដែលដឹកយាន Luna-25 បានបាញ់ចេញពីទីលានអវកាស Vostochny cosmodrome ( កូសថុចនីកូសម៉ូដ្រូម) ចម្ងាយ៣.៤៥០ម៉ាយល៍ (៥.៥៥០គីឡូម៉ែត្រ) ភាគខាងកើតរដ្ឋធានីម៉ូស្គូ នៅថ្ងៃសុក្រនេះ វេលាម៉ោង២:១១យប់ ម៉ោងនៅទីក្រុងម៉ូស្គូ។ ទីភ្នាក់ងារអវកាសរុស្ស៊ីបាននិយាយថា យាននោះ គ្រោងនឹងចុះទៅឋានព្រះច័ន្ទនៅថ្ងៃទី ២៣ ខែសីហា ខាងមុខនេះ។បេសកកម្មឋានព្រះច័ន្ទរបស់រុស្ស៊ី ដែលជាបេសកកម្មលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៦មក កំពុងប្រកួតប្រជែងជាមួយឥណ្ឌា ដែលបានបញ្ជូនយានចុះចតឋានព្រះច័ន្ទឈ្មោះ Chandrayaan-3 (ចន្ត្រាយាន-3) របស់ខ្លួនកាលពីខែមុន និងកាន់តែមានភាពខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក និងចិន ដែលប្រទេសទាំងពីរនោះមានកម្មវិធីរុករកឋានព្រះច័ន្ទកម្រិតខ្ពស់៕

ប្រព័ន្ធអប់រំនៅក្នុងប្រទេសស៊ូដង់ត្រូវបានដួលរលំ ដោយសារសង្រ្គាម ខណៈការប្រយុទ្ធគ្នានៅតែបន្ត

2023/08/11 11:07:19 am        57
ស៊ូដង់៖ ជម្លោះក្នុងប្រទេសស៊ូដង់ ដែលបានចាប់ផ្ដើមកាលពីពាក់កណ្ដាលខែមេសា បានរុញប្រព័ន្ធអប់រំដែលកំពុងទុនខ្សោយស្រាប់ផងនោះ ឲ្យដួលរលំ ដោយមានសាលាជាច្រើន បានបិទទ្វារ ឬ យកធ្វើជាកន្លែងស្នាក់នៅសម្រាប់ជនភៀសខ្លួន ហើយ ការប្រឡងបញ្ចប់ឆ្នាំថ្នាក់ជាតិសំខាន់បំផុត ត្រូវបានលុបចោល។ ជម្លោះនេះបានបង្កឲ្យមានការប្រយុទ្ធគ្នារាល់ថ្ងៃ នៅតាមផ្លូវនានាក្នុងរដ្ឋធានៅខាទុំ (Khartoum) ជាការកម្រើកឡើងវិញនៃការវាយប្រហារដែលមានគោលដៅជនជាតិភាគតិចនៅក្នុងតំបន់ ដាហ្វួរ (Darfur) និងការផ្លាស់ទីលំនៅរបស់មនុស្សជាង៤ លាននាក់នៅក្នុងប្រទេសស៊ូដង់ និងឆ្លងកាត់ព្រំដែនរបស់ខ្លួនចូលទៅកាន់ប្រទេសជិតខាងផ្សេងទៀត ។ យោងតាមអង្គការសហប្រជាជាតិ សាលារៀនយ៉ាងហោចណាស់៨៩កន្លែង ទូទាំងរដ្ឋចំនួន៧ កំពុងត្រូវបានប្រើប្រាស់ជាជម្រកសម្រាប់ពលរដ្ឋភៀសខ្លួន ដោយបង្កើនក្ដីបារម្ភថា កុមារជាច្រើននឹងពុំមានឱកាសចូលសាលានៅឆ្នាំសិក្សាថ្មីនិងអាចង្កឲ្យមានការកេញ្ចប្រវ័ញ្ចពលកម្មនិងរំលោភបំពានលើកុមារ។ កាលពីថ្ងៃពុធសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានលុបចោលការប្រលងបញ្ចប់ឆ្នាំដ៏សំខាន់នៅតាមសាលា នៅក្នុងតំបន់ទាំងឡាយដែលរងផលប៉ះពាល់ដោយសារសង្គ្រាម ។ មនុស្សមួយចំនួនក្នុងចំណោមអ្នកទាំងឡាយដែលបានរត់គេចចេញពីប្រទេសស៊ូដង់ កំពុងព្យាយាមចូលទៅសិក្សានៅតាមសាលារៀន និងសាកលវិទ្យាល័យនានានៅខាងក្រៅព្រំដែនរបស់ខ្លួន រួមទាំង នៅក្នុងប្រទេសអេហ្ស៊ីប ។ ប៉ុន្តែ នៅក្នុងប្រទេសឆាដវិញ ជាទីដែលមានជនភៀសខ្លួនជាង៣៧៧.០០០នាក់ បានទៅដល់ ពុំមានជម្រើសបែបនេះឡើយ។ លោក អារ៉ាហ្វា អ៊ីប្រាហ៊ីម (Arafa Ibrahim)ដែលជានិសិត្សពេទ្យជនជាតិស៊ូដង់ម្នាក់ នៅក្នុងប្រទេសឆាដ បាននិយាយថា ពួកគេ នឹងវិលទៅរកចំណុចសូន្យ ប្រើសិនបើ ពួកគេពុំបានរៀនសូត្រអ្វីសោះនោះ។ យោងតាមអង្គការជួយសង្រ្គោះកុមារ Save the children ពេលនេះ ចំនួនកុមារពុំបានចូលសាលាបានកើនឡើងពី៦ ,៩ លាននាក់ ដល់ ៩លាននាក់ ខណៈដែលកុមារគ្រប់អាយុចូលសាលារៀនជាង១លាននាក់ បានភៀសខ្លួន និងសាលារៀន យ៉ាងហោចណាស់សាលារៀនចំនួន ១០.៤០០កន្លែង ត្រូវបានបិទទ្វារ ចាប់តាំងពីការវាយប្រយុទ្ធគ្នាបានចាប់ផ្ដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM