ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

លោក DeSantis សាកល្បងកែប្រែយុទ្ធសាស្រ្ត ឆ្នាំ២០២៤ ដើម្បីផ្តួលលោកTrump

2023/08/01 12:17:20 pm        103
អាមេរិក៖ រសៀលថ្ងៃអាទិត្យ (ទី៣១ ខែកក្កដា) សម្រាប់លោក Ron DeSantis បានចាប់ផ្តើមនៅភោជនីយដ្ឋានមួយ។ អភិបាលរដ្ឋផ្លរីដា (Florida) រូបនេះ បានដើរចូលទៅក្នុងស្តង់មួយ ដើម្បីជជែកលេងជាមួយគូស្វាមីភរិយាថ្មីថ្មោង។ បន្ទាប់មក លោកបានសួរនាំនៅកន្លែងសាច់អាំងមួយ នៅខាងក្រៅរោងពណ៌ក្រហមតូចមួយ ជាទីដែលក្រុមអ្នកដើរកម្សាន្ត បានចូលមកអង្គុយទទួលទានហតដក ( hotdog) ។ថ្ងៃនៃការធ្វើយុទ្ធនាការរបស់លោក ដើម្បីទទួលបានការតែងតាំងតំណែងប្រធានាធិបតី ក្នុងគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ បានបញ្ចប់នៅភោជនីយដ្ឋានលក់ម្ហូបបង្កង ដែលអាចមើលឃើញបឹង ជាទីដែលអ្នកដំណើរកម្សាន្ត បានថតរូបលោកកាន់ក្ដាមថ្មនៅក្នុងដៃ។នេះគឺជាថ្ងៃដំបូងនៃ«ការចាប់ផ្តើមឡើងវិញ» របស់លោក DeSantis សម្រាប់យុទ្ធនាការ នៅរដ្ឋ New Hampshire ( ញូវ ហែមស្ហៀ) ដែលជារដ្ឋលេខ២ ក្នុងប្រតិទិននៃការប្រកួតប្រជែងឈរឈ្មោះរបស់គណបក្សសាធារណរដ្ឋបន្ទាប់ពីរដ្ឋ Iowa។ ការឈ្នះនៅទាំងរដ្ឋ២ អាចផ្តល់សន្ទុះ ក្នុងការទប់ទល់នឹងលោក Donald Trump ដែលជាបេក្ខជននាំមុខ និងអតីតប្រធានាធិបតី។យោងតាមអ្នកដែលស្និទ្ធនឹងលោក DeSantis បានឲ្យដឹងថា ដោយបានចំណាយប្រាក់លឿនជាងការរំពឹងទុក គិតចាប់តាំងពីការប្រកាសបេក្ខភាពរបស់លោក កាលពីខែឧសភា និងបានបរាជ័យក្នុងការយកឈ្នះលើពិន្ទុនាំមុខប្រហែល ៣០ពិន្ទុរបស់លោក Trump នៅក្នុងការស្ទង់មតិនៃការប្រកួតប្រជែងបឋមរបស់គណបក្សសាធារណរដ្ឋ ឥឡូវនេះ អភិបាលរដ្ឋរូបនេះ កំពុងពឹងលើព្រឹត្តិការណ៍តូចៗ ដែលជាព្រឹត្តិការណ៍បន្ថែមភាពស្និទ្ធស្នាលជាងមុនជាមួយអ្នកបោះឆ្នោត៕

ពួកតាលីបង់ និងអាមេរិក បើកកិច្ចចរចាជាផ្លូវការលើកដំបូង ចាប់តាំងពីចូលកាន់កាប់អាហ្វហ្គានីស្ថាន

2023/08/01 12:10:44 pm        170
តាលីបង់៖ ក្រុមមេដឹកនាំតាលីបង់ បានជួបជាមួយមន្ត្រីមកពីសហរដ្ឋអាមេរិកក្នុងប្រទេសកាតាជាលើកដំបូង ចាប់តាំងពីវិលត្រឡប់មកកាន់អំណាច នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីពីរឆ្នាំមុន។អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ភាគីទាំងពីរ បានពិភាក្សាអំពីវិធានការកសាងទំនុកចិត្ត ក្នុងអំឡុងពេលកិច្ចពិភាក្សារយៈពេលពីរថ្ងៃ រួមទាំងការដកទណ្ឌកម្ម និងបម្រាមធ្វើដំណើរ ក៏ដូចជាការប្រគល់ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ដែលត្រូវបានកាន់កាប់នៅបរទេស។លោកអាប់ឌុល កាហា បាឃី (Abdul Qahar Balkhi) បាននិយាយថា គណៈប្រតិភូ ក៏បានពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងបញ្ហាសិទ្ធិមនុស្សផងដែរ។ពុំទាន់មានប្រទេសណាមួយ បានទទួលស្គាល់ពួកតាលីបង់ជាផ្លូវការទេ ចាប់តាំងពីការវិលត្រឡប់មក កាន់អំណាចមកវិញ។ក្រុមនេះ បានចូលមកកាន់អំណាច កាលពីខែសីហា ឆ្នាំ ២០២១ នៅពេលដែលរដ្ឋាភិបាលគាំទ្រដោយលោកខាងលិចរបស់ប្រទេសអាហ្វហ្គានីស្ថាន បានដួលរលំ បន្ទាប់ពីការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីប្រទេសដ៏ចលាចលនេះ បន្ទាប់ពីជម្លោះ២០ឆ្នាំ។

ក្រុមពលរដ្ឋជប៉ុន និងកូរ៉េខាងត្បូង ប្រមូលផ្តុំគ្នាប្រឆាំងនឹងផែនការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរ

2023/08/01 12:06:59 pm        116
ជប៉ុន៖ ក្រុមពលរដ្ឋជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ បានប្រមូលផ្តុំគ្នានៅមុខនិវេសនដ្ឋានរបស់នាយករដ្ឋមន្ត្រីក្នុងទីក្រុងតូក្យូ ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដាយអ៊ិឈិ (Fukushima Daiichi)ចូលទៅក្នុងសមុទ្រ។ក្រុមអ្នកតវ៉ាមកពីប្រទេសទាំងពីរ បានលើកបដាដែលសរសេរថា«ពលរដ្ឋកូរ៉េ និងជប៉ុនប្រឆាំងការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរ ចូលទៅក្នុងសមុទ្រ» និង«រដ្ឋាភិបាលជប៉ុន គួរតែលុបចោលជាបន្ទាន់នូវការបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រ»។បាតុករខ្លះ បាននិយាយថា ការសន្យារបស់រដ្ឋាភិបាលជប៉ុន ក្នុងសម្លាប់មេរោគក្នុងទឹកដែលបំពុលដោយនុយក្លេអ៊ែរ មុនពេលបញ្ចេញវាទៅក្នុងសមុទ្រ គឺមិនសមហេតុផលទាល់តែសោះ ព្រោះវានឹងនៅតែបំផ្លាញបរិស្ថានសមុទ្រ។អ្នកតវ៉ាម្នាក់មកពីក្រុមពលរដ្ឋជប៉ុន បាននិយាយថា៖ខ្ញុំគិតថា វាជាការលេងសើច ដែលនិយាយថា ទឹកកខ្វក់នុយក្លេអ៊ែរ ត្រូវបានសម្លាប់មេរោគ មុនពេលត្រូវបានបញ្ចេញនោះ។ វាដូចគ្នាថាតើទឹកទាំងនោះសម្លាប់មេរោគឬអត់ ដោយសារបរិមាណសារធាតុវិទ្យុសកម្មសរុបដែលបញ្ចេញចូលទៅក្នុងសមុទ្រ នឹងមិនផ្លាស់ប្តូរទេ៕

រដ្ឋប្រហារនៅប្រទេសនីហ្សេចាប់យកគោលដៅរុស្ស៊ី ប្រឆាំងលោកខាងលិច

2023/08/01 11:54:11 am        154
នីហ្សេ៖ អ្នកនយោបាយជាន់ខ្ពស់ជាច្រើននាក់ នៅក្នុងប្រទេសនីហ្សេ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ ខណៈមេដឹកនាំរដ្ឋប្រហារយោធា បានបំពានការអំពាវនាវជាអន្តរជាតិដើម្បីស្តារឡើងវិញនូវការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ និងឲ្យប្រធានាធិបតីដែលត្រូវបានបណ្តេញចេញតំណែងលោក Mohamed Bazoum ចូលកាន់តំណែងវិញ។រូបថតមួយសន្លឹកដែលបានបង្ហាញដោយ ប្រធានាធិបតីប្រទេសឆាតលោក Mahamat Idriss Deby ត្រូវបានគេឃើញនៅខាងឆ្វេង ដែលបានមកធ្វើទស្សនកិច្ចដើម្បីព្យាយាមសម្របសម្រួលរវាងមេដឹកនាំរដ្ឋប្រហារ និងរដ្ឋាភិបាល ដែលត្រូវបានបណ្តេញចេញ ទំនងជារូបភាពដំបូងរបស់លោក Bazoum ចាប់តាំងពីរការដណ្តើមអំណាច ដែលកំពុងបង្ហាញរូបលោកកំពុងញញឹមនិងពុំមានរងរបួសអ្វីឡើយ។ រដ្ឋប្រហារនេះ បានបញ្ជូនរលកភ័យខ្លាចនៅទូទាំងអាហ្វ្រិកខាងលិច ដោយងាកចេញអតីតសម្ព័ន្ធមិត្តប្រទេសលោកខាងលិចរបស់ប្រទេសនីហ្សេ មកចាប់យកដៃគូដូចជាប្រទេសរុស្ស៊ី និងមេដឹកនាំយោធាដ៏ទៃទៀតនៅក្នុងតំបន់។ លោក Aneliese Bernard នាយកទីប្រឹក្សាស្ថិរភាពយុទ្ធសាស្ត្រ ដែលកាលពីពេលមុននៅក្រសួងការបរទេសប្រទេសនីហ្សេ និយាយថា មានទ្រឹស្តីនិងពាក្យចរចាមអារ៉ាមជាច្រើនសម្រាប់មូលហេតុដែលនាំឲ្យរដ្ឋប្រហារនេះកើតឡើងនៅពេលនេះ ប៉ុន្តែរដ្ឋប្រហារយោធាពុំមែនជារឿងថ្មីនោះទេសម្រាប់តំបន់នេះ។  សហរដ្ឋអាមេរិក មហាអំណាចអតីតអាណានិគមនិយមបារាំងនិងប្រទេសលោកខាងលិចផ្សេងទៀត មានកងទ័ពនៅក្នុងប្រទេសនីហ្សេ ហើយកំពុងធ្វើការជាមួយរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងកងកម្លាំងសកម្មប្រយុទ្ធដែលជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដា៕

នីហ្សេនឹងប្រឈមការដាក់ទណ្ឌកម្ម ខណៈលទ្ធិប្រជាធិបតេយ្យបានដួលរលំ ដែលជាការបន្ថែមបន្ទុកកាន់តែធ្ងន់ធ្ងរដល់ប្រទេសដែលមានប្រជាជនជាង២៥លាននាក់មួយនេះ

2023/08/01 11:41:39 am        137
នីហ្សេ៖ ប្រទេសជិតខាងកំពុងដាក់ទណ្ឌកម្មសេដ្ឋកិច្ចជុំវិញរដ្ឋប្រហារកាលពីសប្តាហ៍មុន ដែលបានផ្តួលរំលំដៃគូប្រជាធិបតេយ្យចុងក្រោយរបស់លោកខាងលិចប្រឆាំងនឹងក្រុមជ្រុលនិយមនៅអាហ្វ្រិកខាងលិច ហើយគ្រួសារទាំងឡាយ នៅក្នុងប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកមួយនេះ អាចបង្កើនការចំណាយខ្ពស់។ខណៈភាពចលាចលកើតចេញពីការដណ្ដើមអំណាច បានហៀរចេញពីតាមដងផ្លូវដល់ទីផ្សារនានា ប្រភពមួយចំនួនបាននិយាយថាធនាគារកណ្ដាលប្រចាំតំបន់ បានលុបចោលប្រាក់ធានារ៉ាប់រងចំនួន៣០ពាន់លាន CFA ឬស្មើ៥១លានដុល្លារដែលបានគ្រោងទុកសម្រាប់នីហ្សេ ដែលបានគ្រោងធ្វើឡើងកាលពីថ្ងៃចន្ទ នៅក្នុងទីផ្សារបំណុលតំបន់អាហ្វ្រិកខាងលិច ក្រោយការដាក់ទណ្ឌកម្ម។ នៅរដ្ឋធានីរបស់ប្រទេសនីហ្សេ មនុស្សជាច្រើនរស់នៅក្នុងជម្រកបណ្តោះអាសន្នដែលចងភ្ជាប់ជាមួយបន្ទះឈើ ក្រដាស និងផ្ទាំងកៅស៊ូតង់ ដោយសារពួកគេមិនអាចមានលទ្ធផលបង់ថ្លៃជួលផ្ទះបាន។ ពួកគេរកប្រាក់ដើម្បីចិញ្ចឹមកូនបានព្រឹកខ្វះល្ងាចប៉ុណ្ណោះ ។ លោក Salou Hassan និងក្រុមគ្រួសាររបស់លោករស់នៅក្នុងខ្ទមពីរបន្ទប់នៅសងខាងផ្លូវរួមជាមួយមនុស្សប្រហែល ១៤០នាក់ផ្សេងទៀត ។ គ្រួសារនេះសម្រាកលើបន្ទះឈើជិតឥដ្ឋ ដោយគ្មានភ្លើង ឬទឹកប្រើប្រាស់ ហើយពួកគេងូតទឹកតាមទុយយោផ្កាឈូកសាធារណៈ។  លោក Hassan ដែលមានកូនប្រុសអាយុ ៥ និង ៦ឆ្នាំ បាននិយាយកាលពីថ្ងៃចន្ទថា ផ្នែកដ៏លំបាកបំផុតគឺការស្វែងរកអាហារសម្រាប់កូនរបស់លោក៕

ថ្នាំញៀនតម្លៃ ១១លានដុល្លារ ត្រូវបានប្រទះឃើញលាក់ទុក ក្នុងម់ាស៊ីនបោកខោអាវ នៅប្រទេសឈីលី

2023/08/01 11:38:29 am        109
ឈីលី៖ គ្រឿងញៀនខុសច្បាប់តម្លៃជាង ១០លានដុល្លារអាមេរិក ត្រូវនគរបាលប្រទេសឈីលីរឹបអូសបាន បន្ទាប់ពីគ្រឿងញៀននេះ ត្រូវបានរកឃើញលាក់ទុកក្នុងគ្រឿងប្រើប្រាស់អេឡិចត្រូនិក (ម៉ាស៊ីនបោកខោអាវ ទូទឹកកក...)។ការរុករកចាប់បាននេះ គឺជាផ្នែកមួយនៃប្រតិបត្តិការរយៈពេល២ខែ នៅទីក្រុងកំពង់ផែ Vaparaiso ប្រទេសឈីលី ហើយយោងតាមក្រុមមន្ត្រី បានឲ្យដឹងថា កងកម្លាំងសន្តិសុខរបស់ឈីលី រឹបអូសបានថ្នាំញៀនចំនួន ១៨៤គីឡូក្រាម ដែលលាក់នៅក្នុងគ្រឿងឧបករណ៍ប្រើប្រាស់ចំនួន៧។ថ្នាំញៀននេះ ត្រូវបានគេរាយការណ៍ថា នាំចូលមកពីប្រទេសហូឡង់។ តម្លៃនៃសារធាតុខុសច្បាប់នេះ ត្រូវបានគេប៉ាន់ប្រមាណថា គឺប្រហែល ១១ លានដុល្លារ។លំនៅឋានចំនួន៨កន្លែង ត្រូវបានឆ្មក់ចូលឆែកឆេរ ដែលជាផ្នែកមួយនៃការបង្ក្រាបនេះ។ ពលរដ្ឋកូឡុំប៊ី ៥នាក់ ត្រូវបានចាប់ខ្លួន ព្រមទាំងរឹបអូសថ្នាំញៀនមួយចំនួនផ្សេងទៀត កាំភ្លើងខ្លីមួយដើម និងរថយន្តប៉ុន្មានគ្រឿងផងដែរ៕

លោក Musk គំរាមប្តឹងក្រុមអ្នកស្រាវជ្រាវ ដែលបានចងក្រងឯកសារអំពីកំណើននៃសារបង្ហោះដែលនាំឲ្យមានការស្អប់ខ្ពើម

2023/08/01 11:30:04 am        121
អាមេរិក៖ ក្រុមហ៊ុន X ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកាលពីមុនត្រូវបានគេស្គាល់ថាឈ្មោះ Twitter បានគំរាមប្តឹងក្រុមអ្នកស្រាវជ្រាវឯករាជ្យ ដែលឯកសារការស្រាវជ្រាវរបស់ពួកគេបានកត់ត្រាកំណើននៃសារស្អប់ខ្ពើមនៅលើគេហទំព័របណ្ដាញសង្គមរបស់ខ្លួន ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានទិញយកកាលពីឆ្នាំមុនដោយលោក Elon Musk មក។មេធាវីម្នាក់ដែលតំណាងឱ្យគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានសរសេរទៅកាន់មជ្ឈមណ្ឌលប្រឆាំងការស្អប់ខ្ពើមឌីជីថលកាលពីថ្ងៃទី២០ ខែកក្កដា ដោយគំរាមចាត់វិធានការផ្លូវច្បាប់ជុំវិញការស្រាវជ្រាវរបស់អង្គការមិនរកប្រាក់ចំណេញ ជុំវិញការនិយាយបែបស្អប់ខ្ពើម និងការសម្របសម្រួលខ្លឹមសារមិនច្បាស់លាស់។ លិខិតនេះបានចោទប្រកាន់ថាការបោះពុម្ពផ្សាយការស្រាវជ្រាវរបស់មជ្ឈមណ្ឌល CCDH ហាក់ដូចជាមានបំណង "ធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន Twitter ដោយការជំរុញអ្នកផ្សាយពាណិជ្ជកម្មឱ្យចេញឆ្ងាយពីវេទិកានេះ ជាមួយនឹងការចេញផ្សាយអត្ថបទបែបញុះញ៉ង់" ។នៅក្នុងលិខិតនោះ មេធាវីឈ្មោះ Alex Spiro បានស្នើដោយគ្មានភស្តុតាងថា មជ្ឈមណ្ឌលនេះបានទទួលមូលនិធិពីដៃគូប្រកួតប្រជែងមួយចំនួនរបស់ក្រុមហ៊ុន X ទោះបីជាមជ្ឈមណ្ឌលក៏បានបោះពុម្ពរបាយការណ៍រិះគន់អំពីក្រុមហ៊ុន TikTok ក្រុមហ៊ុន Facebook និងវេទិកាធំផ្សេងទៀតក៏ដោយ។ការគំរាមកំហែងនៃបណ្តឹងនាពេលថ្មីៗនេះរបស់ក្រុមហ៊ុន X បានជំរុញឱ្យមានការព្រួយបារម្ភពីតំណាងរាស្រ្តសហរដ្ឋអាមេរិកដូចជាលោក Adam Schiff ជាអ្នកប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រនីញ៉ា ដែលបាននិយាយថា មហាសេដ្ឋីរូបនេះកំពុងព្យាយាមប្រើការគំរាមកំហែងនៃសកម្មភាពផ្លូវច្បាប់ដើម្បីដាក់ទណ្ឌកម្មក្រុមមិនស្វែងរកប្រាក់ចំណេញ ដែលព្យាយាមឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានឥទ្ធិពលមួយនេះ ទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន៕

មនុស្ស១១នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉េកាំង បន្ទាប់ពីព្យុះទីហ្វុងវាយប្រហារប្រទេសចិន

2023/08/01 11:21:56 am        152
ចិន៖ នៅតំបន់ជាយក្រុងភាគខាងលិចនៃទីក្រុងប៉េកាំង រថយន្តជាច្រើនត្រូវបានទឹកហូរនាំទៅឆ្ងាយ កាលពីថ្ងៃចន្ទ ខណៈដែលភ្លៀងធ្លាក់ឥតឈប់ឈរចាប់តាំងពីចុងសប្តាហ៍បានប្រែក្លាយផ្លូវនានាទៅជាទន្លេ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ និងមនុស្ស២៧នាក់បាត់ខ្លួន ព្រមទាំងបណ្ដាលឲ្យមនុស្សរាប់រយនាក់ទៀតជាប់គាំង បើទោះបីជាមានការជម្លៀសមនុស្សរាប់ម៉ឺននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេពេញមួយយប់ក៏ដោយ។ផ្លូវរាប់រយខ្សែត្រូវបានជន់លិច ក្នុងរដ្ឋធានីរបស់ប្រទេសចិនមួយនេះ ជាមួយនឹងវីដេអូដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បង្ហាញពីរថយន្តដែលលិចទឹកពាក់កណ្តាលនៅក្នុងតំបន់ Mentougou ត្រូវបានទឹកហូរនាំទៅយ៉ាងលឿន ខណៈដែលកម្រិតដែលនៅសេសសល់នៃព្យុះទីហ្វុង Doksuri បានបណ្ដាលឲ្យមាន ភ្លៀងធ្លាក់យ៉ាងខ្លាំងលើទីក្រុង ដែលមានមនុស្សរស់នៅជិត២២លាននាក់នេះ។សាកសពមនុស្ស១១នាក់ត្រូវបានគេរកឃើញ ក្នុងអំឡុងពេលល្បាតបន្ទាន់ក្នុងតំបន់ Mentougou ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានបញ្ជូននមនុស្សរាប់រយនាក់ទៅកាន់ទីសុវត្ថិភាពនៅក្នុងតំបន់ផ្សេងទៀតនៃទីក្រុងនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សជាង៣១.០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេក្នុងទីក្រុងប៉េកាំង ការដ្ឋានសំណង់ជាង៤.០០០ទីតាំងត្រូវបានបញ្ឈប់ អគារជិត២០.០០០កន្លែងត្រូវបានត្រួតពិនិត្យមើលការខូចខាត ហើយកន្លែងទេសចរណ៍នៅក្នុងទីក្រុងត្រូវបានបិទ។អាកាសយានដ្ឋានទាំងពីរនៅក្នុងរដ្ឋធានីប៉េកាំងបានលុបចោលជើងហោះហើរជាង២០០ជើងកាលពីរសៀលថ្ងៃចន្ទ ដោយមានការពន្យារពេលជិត៦០០ដំណើរ នេះបើយោងតាមកម្មវិធីតាមដានជើងហោះហើរ Flight Master ហើយផ្លូវចំនួន៣៥៨ខ្សែក្នុងទីក្រុងប៉េកាំងត្រូវបានរងផលប៉ះពាល់ដោយភ្លៀងគិតត្រឹមថ្ងៃចន្ទផងដែរ៕

មនុស្ស ១៧នាក់ស្លាប់ ពេលជើងទម្រដំណើរការម៉ាស៊ីនបាក់រលំនៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា

2023/08/01 11:18:06 am        142
ឥណ្ឌា៖ ជើងទម្រសម្រាប់ដំណើរការម៉ាស៊ីនមួយ បានរលំបាក់នៅក្បែរក្រុង Shahpur ក្នុងតំបន់ Thane របស់រដ្ឋ Maharashtra ហើយនៅក្នុងឧបទ្ទវហេតុដ៏អកុសលនេះ ទីភ្នាក់ងារព័ត៌មាន ANI បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៧នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស។ភ្លាមៗ ពេលនិយាយទៅកាន់ទីភ្នាក់ងារព័ត៌មាន ANI នគរបាលក្រុង Shahpur បាននិយាយថា៖ «មនុស្ស ១៤នាក់ បានស្លាប់ និង ៣នាក់ទៀត រងរបួស បន្ទាប់ពីជើងទម្រសម្រាប់ដំណើរការម៉ាស៊ីន បានរលំបាក់ នៅជិតក្រុង Shahpur ក្នុងតំបន់ Thane។ ម៉ាស៊ីននេះ កំពុងត្រូវបានប្រើប្រាស់ ក្នុងការសាងសង់ដំណាក់កាលទី៣ នៃគម្រោងផ្លូវល្បឿនលឿន Samruddhi Express Highway»។ផ្លូវល្បឿនលឿនប្រវែង ៧០១គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុង Mumbai និង Nagpur នេះ ឆ្លងកាត់តំបន់ចំនួន១០ ដែលរួមមាន Nagpur, Washim, Wardha, Ahmednagar, Buldhana, Aurangabad, Amravati, Jalna, Nashik និង Thane៕

មនុស្ស២នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នានៅប្រទេសសេណេហ្គាល់ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងត្រូវបានឃុំខ្លួន

2023/08/01 11:15:07 am        86
សេណេហ្គាល់៖ បាតុកម្មម្តងម្កាលបានផ្ទុះឡើងនៅក្នុងរដ្ឋធានីរបស់ប្រទេសសេណេហ្គាល់កាលពីថ្ងៃចន្ទ (៣១ កក្កដា) ខណៈដែលឥស្សរជនបក្សប្រឆាំងដ៏សំខាន់ម្នាក់គឺលោក Ousmane Sonko ត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងដោយចោទប្រកាន់ពីបទរៀបចំការបះបោរប្រឆាំង និងបទល្មើសផ្សេងៗទៀត។ យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសនេះបានឲ្យដឹងថា មនុស្ស២នាក់បានស្លាប់ក្នុងហេតុការណ៍តវ៉ានោះ។រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ះទង្គិចបានចាប់ផ្តើមបន្ទាប់ពីប្រទេសសេណេហ្គាល់ បានរឹតបន្តឹងការប្រើប្រាស់សេវាអ៊ីនធឺណិតកាលពីព្រឹកថ្ងៃចន្ទ ដោយសារតែការរីករាលដាលនៃ "សារបង្កឲ្យមានការស្អប់ខ្ពើម" នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកគាំទ្ររបស់លោក Sonko បានខឹងសម្បាចំពោះទស្សនៈដែលថា ការផ្តន្ទាទោសរបស់លោក Sonko អាចរារាំងលោកមិនឲ្យឈរឈ្មោះបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។ក្រុមអ្នកតវ៉ាបានបិទផ្លូវជាតិដោយដុតសំបកកង់រថយន្ត និងដាក់រថយន្តដឹកដីពោរពេញដោយក្រួសបាំងផ្លូវ ដែលនាំឱ្យរថយន្តជាច្រើនខ្សែបង្កការកកស្ទះចរាចរណ៍នៅខាងក្រៅទីក្រុង ហើយយ៉ាងហោចណាស់រថយន្តក្រុងមួយគ្រឿងត្រូវបានដុតបំផ្លាញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM