បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីប្រើប្រាស់ និងរក្សាទុកសារធាតុញៀន

2024/06/22 03:44:16 pm        246
កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធាន​មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ធ្វើការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់ នូវសាធាតុញៀន ក្នុងសង្កាត់សំរោង និងសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៦នាក់។អាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យ ចំនួន៦នាក់ ១-ឈ្មោះ ខេង ណេត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន។ ២-ឈ្មោះ ទុំ សាន់ទិ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ៣-ឈ្មោះ ឆាន់ថន វ៉ាន់ថៃ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរធ្វើស្រែ។ ៤-ឈ្មោះ អៀម ដា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងឡាន។ ៥-ឈ្មោះ ណាក់ ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរលក់ដូរ។ ៦-ឈ្មោះ ឌី បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ ។វត្ថុតាងដកហូតបានរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ៣កញ្ចប់ តូច ២កញ្ចប់ ធំ ១កញ្ចប់ ទម្ងន់ ៣៣.៦១ក្រាម ទូរស័ព្ទដៃ ៣គ្រឿង ដាវ ១ដើមនិងសម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។

រុស្ស៊ីបើកការវាយប្រហារ «ទ្រង់ទ្រាយធំ» លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន

2024/06/22 03:35:28 pm        241
អ៊ុយក្រែន នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារ «ទ្រង់ទ្រាយធំ» ពេញមួយយប់លើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅភាគខាងលិច និងខាងត្បូងរបស់ប្រទេស។ក្រសួងថាមពលបានប្រាប់ឲ្យដឹងថា «ឧបករណ៍នៅឯកន្លែង (ប្រតិបត្តិករ) Ukrenergo ក្នុងតំបន់ Zaporizhzhia និង Lviv បានរងការខូចខាត» ដោយបន្ថែមថា បុគ្គលិក ២នាក់បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅតំបន់ Zaporizhzhia។ ក្រសួងបានបន្ថែមទៀតថា នេះគឺជា «ការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពល» ក្នុងរយៈពេល ៣ខែកន្លងមកនេះ។គួរបញ្ជាក់ថា ដោយមានរយៈពេលជាង ២ឆ្នាំនៅក្នុងការលុកលុយរបស់រុស្ស៊ី ការវាយប្រហារដោយមីស៊ីល និងយានដ្រូន បានធ្វើឲ្យខូចដល់សមត្ថភាពផលិតអគ្គិសនីរបស់អ៊ុយក្រែន ហើយបានបង្ខំឲ្យទីក្រុងគីវផ្ដាច់ចរន្តអគ្គិសនី និងនាំចូលការផ្គត់ផ្គង់ពីសហភាពអឺរ៉ុប។កាលពីថ្ងៃទី២០ ខែមិថុនា អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងនោះរួមទាំងស្ថានីយថាមពលមួយ បានរងការខូចខាតនៅក្នុងការវាយប្រហារយ៉ាងខ្លាំងក្លាពេញមួយយប់ ដែលបានបណ្តាលឲ្យបុគ្គលិក ៧នាក់ រងរបួស។DTEK ដែលជាក្រុមហ៊ុនថាមពលឯកជនធំជាងគេនៅអ៊ុយក្រែន បានប្រាប់ថា ការវាយប្រហារបានបង្កឲ្យមាន «ការខូចខាតយ៉ាងធ្ងន់ធ្ងរ» ដល់រោងចក្រមួយរបស់ខ្លួន។ ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានបំផ្លាញពសមត្ថភាពផ្ដល់ថាមពលពាក់កណ្ដាលរបស់អ៊ុយក្រែន៕

មនុស្ស ៦នាក់ ត្រូវបានរកឃើញស្លាប់នៅក្នុងបំណាក់ដី ក្នុងខេត្ត Fujian របស់ចិន

2024/06/22 01:40:57 pm        133
ទូរទស្សន៍រដ្ឋ CCTV នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ បានរាយការណ៍ថា មនុស្ស ៦នាក់ ត្រូវបានរកឃើញថា បានបាត់បង់ជីវិតហើយ បន្ទាប់ពីបានបាត់ខ្លួនកាលពី ១សប្តាហ៍មុន អំឡុងមានបំណាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍របស់ប្រទេសចិន។CCTV បានឲ្យដឹងថា បុគ្គលិកជួយសង្គ្រោះបានរកឃើញសពអ្នកទាំងនោះ បន្ទាប់ពីចាប់ផ្ដើមការស្វែងរកយ៉ាងទូលំទូលាយ ចាប់តាំងពីបាត់បង់ទំនាក់ទំនងជាមួយជនរងគ្រោះ កាលពីថ្ងៃទី១៦ ខែមិថុនា។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា បានវាយប្រហារភាគខាងត្បូងប្រទេសចិន បន្ទាប់ពីការចាប់ផ្តើមដំបូងនៃរដូវទឹកជំនន់ប្រចាំឆ្នាំ។ជាមួយគ្នានេះ ទូរទស្សន៍ CCTV បានផ្សព្វផ្សាយថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៣៨នាក់ហើយ កាលពីថ្ងៃទី២១ ខែមិថុនា នៅក្នុងទីក្រុង Meizhou ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ជាកន្លែងដែលភ្លៀងធ្លាក់ខ្លាំងបាននាំឲ្យមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ និងបំណាក់ដី ដែលបានបំផ្លាញផ្ទះសម្បែងកម្ពស់ទាបៗរាប់រយខ្នង ហើយនិងបង្កការខូចខាតដល់ផ្លូវថ្នល់ និងដំណាំដាំដុះ៕

កាកបាទក្រហម៖ មនុស្ស ២២នាក់ ស្លាប់ក្នុងការវាយប្រហារនៅក្បែរការិយាល័យរបស់ខ្លួន នៅតំបន់ហ្កាហ្សា

2024/06/22 01:35:40 pm        124
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រាប់ឲ្យដឹងថា ការិយាល័យរបស់ខ្លួន នៅហ្កាហ្សា បានរងការខូចខាតដោយការបាញ់ផ្លោង ខណៈហេតុការណ៍នេះបានសម្លាប់មនុស្ស ២២នាក់ ដែលបានស្វែងរកទីជម្រក នៅជុំវិញបរិវេណការិយាល័យរបស់ខ្លួន។សេចក្តីថ្លែងការណ៍របស់ ICRC បានរៀបរាប់ថា៖ «គ្រាប់មីស៊ីលហោះពត់ពែនធុនធ្ងន់ បានធ្លាក់ក្នុងចម្ងាយប៉ុន្មានម៉ែត្រពីការិយាល័យ និងលំនៅឋានរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ កាលពីរសៀលថ្ងៃសុក្រ (ទី២១ ខែមិថុនា)»។ ហើយសេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា ភាគីទាំងអស់មានកាតព្វកិច្ចត្រូវចាត់វិធានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជនស៊ីវិល និងទីកន្លែងមនុស្សធម៌។អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការស៊ើបអង្កេតដំបូង បានបង្ហាញថា មិនមាន «តម្រុយ» ដែលថា IDF បានធ្វើការវាយប្រហារនៅក្នុងតំបន់នោះទេ ប៉ុន្តែបានបន្ថែមថា ហេតុការណ៍នេះ «កំពុងស្ថិតក្រោមការត្រួតពិនិត្យ»។ICRC បាននិយាយថា៖ «ការវាយប្រហារបានធ្វើឲ្យខូចខាតដល់រចនាសម្ព័ន្ធនៃការិយាល័យរបស់ ICRC ដែលត្រូវបានហ៊ុមព័ទ្ធដោយជនស៊ីវិលភៀសខ្លួនរាប់រយនាក់ដែលរស់នៅក្នុងតង់ ក្នុងនោះរួមទាំងសហសេវិកប៉ាឡេស្ទីនរបស់យើងជាច្រើននាក់ផងដែរ»។ICRC បានប្រាប់បន្ថែមថា៖ «ឧបទ្ទវហេតុនេះបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ នៅមន្ទីរពេទ្យកាកបាទក្រហម ដែលនៅក្បែរនោះ ដោយមន្ទីរពេទ្យបានទទួលសពមនុស្ស ២២នាក់ និងអ្នករបួស ៤៥នាក់ ខណៈមានរបាយការណ៍ពីអ្នករងរបួសបន្ថែម។ ឧបទ្ទវហេតុសន្តិសុខធ្ងន់ធ្ងរ គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ»៕

រយៈពេល៣ថ្ងៃសាលាដំបូងរាជធានី-ខេត្ត ចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន៥៨ករណី ឃាត់ជនសង្ស័យ ១២៨ នាក់

2024/06/22 12:05:36 pm        121
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៥៨ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១៤៣ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១២៨ នាក់។ អ្នកនាំពាក្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់ ​យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ គ៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពី​គ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និង​បទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕

មនុស្សបីនាក់ស្លាប់ និង១០នាក់រងរបួសក្នុងការបាញ់ប្រហារនៅផ្សារទំនើប រដ្ឋ Arkansas

2024/06/22 10:40:15 am        174
នគរបាលរដ្ឋ Arkansas សហរដ្ឋអាមេរិក បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងនៅរដ្ឋ Arkansas កាលពីថ្ងៃសុក្រ ដោយបានសម្លាប់ជនស៊ីវិល ៣នាក់ និងរងរបួស ១០នាក់ផ្សេងទៀត រួមទាំងមន្ត្រីនគរបាលពីរនាក់។នាយកនគរបាល រដ្ឋ Arkansas លោក Mike Hagar បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ជនសង្ស័យ បានរងរបួសនៅក្នុងការបាញ់ប្រហារជាមួយនគរបាល ហើយត្រូវបានចាប់ខ្លួន។ការបាញ់ប្រហារ បានកើតឡើងនៅហាងលក់គ្រឿងទេស ម៉េត បាត់ឈ័រ(Mad Butcher) ក្នុងទីក្រុងហ្វ័ដៃស៍(Fordyce) ជាទីក្រុងមានមនុស្សចំនួន៣.២០០នាក់ ។អភិបាលរដ្ឋ លោកស្រី Sarah Huckabee Sanders បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោកស្រី ត្រូវបានគេរាយការណ៍អំពីឧប្បត្តិហេតុនេះ។ រូបភាពវីដេអូ បានបង្ហាញពីអង្គភាពសេវាសង្គ្រោះបន្ទាន់ ស្ថិតនៅជុំវិញតំបន់ដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅផ្សារទំនើប Arkansas ។នគរបាលនិយាយថា ជាអកុសល យើងអាចបញ្ជាក់បានថា ជនស៊ីវិលស្លូតត្រង់ចំនួន១១នាក់ត្រូវបានគេបាញ់ ហើយបីនាក់ក្នុងចំណោមនោះបានស្លាប់។ មន្ត្រីអនុវត្តច្បាប់ពីរនាក់ បានរងរបួសនៅក្នុងការបាញ់តជាមួយខ្មាន់កាំភ្លើង ខណៈជនសង្ស័យក៏ត្រូវបានបាញ់ឲ្យរងបួស និងត្រូវបានចាប់ខ្លួន។ នគរបាល ពុំបានពន្យល់អំពីស្ថានការណ៍នៃការបាញ់ប្រហារនោះទេ ហើយមន្ត្រីនគរបាលដែលរងរបួស និងជនសង្ស័យ ត្រូវបានគេរំពឹងថានៅមានជីវិត បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីពេទ្យ។

ចំនួនអ្នកស្លាប់ដោយសោកនាដកម្មគ្រឿងស្រវឹងមានសារធាតុពុលនៅឥណ្ឌា កើនឡើងដល់៥១នាក់

2024/06/22 10:38:00 am        142
យោងតាមមន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារករណីគ្រឿងស្រវឹងមានសារធាតុពុល នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់យ៉ាងហោចណាស់៥១នាក់ ហើយមនុស្សជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចាប់តាំងពីថ្ងៃពុធមក មនុស្សជាង ១៥០នាក់ ដែលមានអាការក្អួត ឈឺពោះ និងរាគ ត្រូវការការព្យាបាល បន្ទាប់ពីបានផឹកស្រាលាយជាមួយសារធាតុមេតាណុល។ផលិតផលនេះ ត្រូវបានផលិតឡើងនៅក្នុងស្រុក កាឡាគូរីឈី(Kallakurichi) មានចម្ងាយប្រហែល ១៥០ ម៉ាយ ពីរដ្ឋធានីរដ្ឋចេនណៃ(Chennai)។ រដ្ឋាភិបាលរដ្ឋ បាននិយាយថា នគបាល បានចាប់ខ្លួនមនុស្ស៤នាក់ពីបទលក់ស្រាខុសច្បាប់ និងបានរឹបអូសស្រានោះ។ រដ្ឋាភិបាល និយាយថា ខ្លួនបានចាត់វិធានការវិន័យចំពោះមន្ត្រីចំនួន១០នាក់ ជុំវិញការខកខានមិនបានទប់ស្កាត់ឧបទ្ទវហេតុនេះ។អ្នកស្លាប់ដោយសារគ្រឿងស្រវឹងផលិតខុសច្បាប់ ដែលគេស្គាល់ក្នុងស្រុកថា «ស្រាមានតម្លៃថោក» គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដោយសារមនុស្សជាច្រើនពុំមានលទ្ធភាពទិញស្រាមានម៉ាកយីហោ។ សាធារណជន និងសកម្មជន បានអំពាវនាវម្តងហើយម្តងទៀត ឲ្យមានការបង្ក្រាបអ្នកលក់ស្រាប្រភេទនេះ។រដ្ឋាភិបាល នៅក្នុងរដ្ឋ Tamil Nadu បាននិយាយថា ខ្លួនកំពុងចាត់វិធានការដើម្បីកំណត់អត្តសញ្ញាណអ្នកដែលជាប់ពាក់ព័ន្ធក្នុងការផលិតមេតាណុល ជាសារធាតុគីមីពុល ដែលជាធម្មតាប្រើសម្រាប់គោលបំណងឧស្សាហកម្ម។ ការបូជាសពទ្រង់ទ្រាយធំ បានធ្វើឡើងរួចហើយ ហើយក្រុមគ្រួសារបានធ្វើពិធីសាសនាចុងក្រោយ។ មនុស្សរាប់សិបនាក់ បានស្លាប់កាលពីឆ្នាំមុននៅក្នុងឧបទ្ទវហេតុដូចគ្នានេះនៅក្នុងសង្កាត់មួយជិតរដ្ឋ Tamil Nadu ។

ភ្លៀងធ្លាក់ខ្លាំងបំផ្លាញមន្ទីរពេទ្យកុមារនៅប្រទេសម៉ិកស៊ិក ជំរុញឱ្យមានការជម្លៀសអ្នកជំងឺចេញ

2024/06/22 10:04:04 am        117
បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនម៉ោង ប្រព័ន្ធលូបង្ហូរទឹកនៅមន្ទីរពេទ្យកុមារនៅក្រុង Oaxaca ភាគខាងត្បូងប្រទេសម៉ិកស៊ិក បានបាក់ស្រុតដោយធ្វើឲ្យជន់លិចតំបន់មួយចំនួន។ភ្លៀងធ្លាក់ ដែលជាផ្នែកមួយនៃព្យុះត្រូពិច Alberto បានវាយប្រហារប្រទេសម៉ិកស៊ិកក្នុងសប្តាហ៍នេះ ជំរុញឱ្យអាជ្ញាធរជម្លៀសអ្នកជំងឺ និងអ្នកដ៏ទៃទៀតចេញពីមន្ទីរពេទ្យ ហ្គីលឺម៉ូ ហ្សារ៉ាត មីចានហ្គូស(Guillermo Zarate Mijangos) ។កងកម្លាំងជួយសង្គ្រោះ និងយោធា បានមកជួយមនុស្សប្រហែល៨០នាក់ រួមទាំងអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ ដែលបានជាប់គាំងខ្លួន រយៈពេលជាច្រើនម៉ោងដោយសារទឹកជំនន់។អាជ្ញាធរ បានរាយការណ៍ថាពុំមានអ្នករងរបួសទេ ហើយអ្នកជំងឺដែលត្រូវបានជម្លៀសចេញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ផ្សេងទៀត ដើម្បីបន្តព្យាបាល។

សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី

2024/06/22 10:00:21 am        402
បុរសជាកសិករម្នាក់បានស្លាប់យ៉ាងឆាប់រហ័សបន្ទាប់ពីត្រូវសត្វថ្លែនខាំ ដោយហេតុការណ៍នេះកើតឡើងកាល ក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយនេះជាករណីទី២ ដែលសត្វថ្លែនខាំមនុស្សស្លាប់ក្នុងខេត្តមណ្ឌលគិរី ព្រោះកន្លងទៅថ្មីៗ កុមារម្នាក់ក៏បានបាត់បង់ជីវិតក្នុងករណីថ្លែនខាំផងដែរ ។ជនរងគ្រោះឈ្មោះ កង អ៊ីន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបកសិករ ។ បើតាមភរិយាជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ៧យប់ថ្ងៃទី ២០ មិថុនា ប្ដីរបស់គាត់បានឲ្យគាត់ និងកូនៗចេញពីមុងព្រោះមានថ្លែនខាំគាត់ ហើយនៅពេលដែលប្ដីគាត់រៀបវាយថែ្លននោះ វាក៏ធ្លាក់ទៅដីបាត់ទៅ ។ ប្រភពបន្តថា បន្តិចក្រោយមកប្ដីរបស់គាត់ក៏មានអាការៈចុកទ្រូង រឹងថ្គាម ។ ឃើញសភាពមិនស្រួលគាត់ក៏បានពឹងឱ្យអ្នកជិតខាងជូនទៅកាន់មន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យគាត់ក៏បានទទួលដំណឹងថា ប្ដីរបស់គាត់ស្លាប់ទៅហើយ ។ ក្រោយការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសខាងលើពិតជាស្លាប់ដោយសារសត្វថ្លែនខាំមែន ។សូមបញ្ជាក់ថា នេះជាករណីស្លាប់ដោយសារសត្វថ្លែនខាំលើកទី២ហើយនៅក្នុងខេត្តមណ្ឌលគិរី ខណៈដែលករណីដូចគ្នានេះ លើកទីមួយគឺកើតឡើងលើក្មេងប្រុសម្នាក់រស់នៅក្នុងភូមិពូរ៉ាប៉េត (អូរតេ) ឃុំក្រង់តេះ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី និងជាសិស្សពូកែផង បានស្លាប់គួរឲ្យអាសូរកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ព្រោះសត្វថ្លែនខាំ ៕

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅខេត្តក្វាងទុង ប្រទេសចិន កើនឡើងដល់៣៨នាក់

2024/06/22 09:09:59 am        55
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន ក្នុងសប្តាហ៍នេះ បានកើនឡើងដល់ ៣៨ នាក់ គិតត្រឹមថ្ងៃសុក្រ។ ប្រទេសចិន បានទប់ទល់ទៅនឹងអាកាសធាតុក្តៅខ្លាំងក្នុងរដូវក្តៅនេះ ខណៈទឹកជំនន់ជន់លិចនៅភាគខាងត្បូងបានកើតឡើង ក្នុងពេលរលកកម្ដៅបានវាយបក់នៅទូទាំងភាគខាងជើង។ភ្លៀងធ្លាក់នៅខេត្តក្វាងទុងដែលមានប្រជាជនរស់នៅច្រើនក្នុងសប្តាហ៍នេះ បានបង្កឱ្យមានទឹកជំនន់ និងបំណាក់ដី ដោយតំបន់មួយចំនួនមានការជន់លិចខ្លាំង។អាជ្ញាធរ បាននិយាយថា មនុស្ស៩នាក់ បានស្លាប់នៅជុំវិញទីក្រុង ម៉ីចូវ(Meizhou) បណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើងដល់៣៨ នាក់ នៅខេត្តក្វាទុង គិតត្រឹមរសៀលថ្ងៃសុក្រ។ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា ដោយសារតែភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយ ការស្វែងរកនិងជួយសង្គ្រោះមនុស្សដែលជាប់គាំង មានការពិបាក និងប្រើពេលវេលាយូរ។ប្រព័ន្ធផ្សព្វផ្សាយ និយាយថាមនុស្សជាង៥៥.០០០នាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ ហើយលំនៅឋានជាង ២.២០០០ខ្នងនិងផ្លូវជិត៤.៧០០កន្លែង បានបាក់រលំ និងរងការខូចខាត។យោងតាមទូរទស្សន៍ CCTV បានឱ្យដឹងថា គ្រោះមហន្តរាយនេះ ក៏បានបំផ្លាញស្ថានីយ៍អគ្គិសនីរាប់រយ កន្លែងនិងបំពង់បង្ហូរទឹក ព្រមទាំងដំណាំជិត៧.០០០ហិកតា។ទូរទស្សន៍រដ្ឋ បាននិយាយថា ការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ បណ្តាលមកពីទឹកជំនន់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន៨០៥,៧ លានដុល្លារអាមេរិក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM