សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

សន្តិសុខ និង សង្គម

រថយន្តដឹកឈើលើស​ទម្ងន់​បណ្ដាលឲ្យបាក់កង់ផ្នែកខាងមុខ ​រ៉េចង្កូតបុកសួនច្បារក្រឡាប់ផ្ងារជើង

2022/01/07 08:55:21 am        571
ភ្នំពេញ៖ រថយន្តធុនធំដឹកឈើ (អុសដុត) ផ្ទុកលើសទម្ងន់ បណ្ដាលឲ្យបាក់ដែកជន្ទាសរថយន្តកង់ផ្នែកខាងមុខ រ៉េចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើងចាក់ឈើពេញផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរឡើយ។ហេតុការណ៍គ្រោះថ្នាក់ចរាណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៨ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុចទល់មុខហាងនំប៉័ង ក្បែររង្វង់មូលតាព្រហ្ម សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានរថយន្តធុនធំមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខព្រះសីហនុ 3A-1309 ដឹកឈើដុំកង់ៗ ពេញរថយន្តតាមបណ្ដោយ​ផ្លូវ​ជាតិលេខ៦A ក្នុងទិសដៅពីព្រែកលាភមកភ្នំពេញ ​ខណៈមកដល់ចំណុចកើតហេតុរថយន្ត បាន​បាក់ដែក​ជន្ទាស​រថយន្តកង់ខាងមុខ រ៉េចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាល​ឲ្យរថយន្ត​ក្រឡាប់​ផ្ងារជើង​ធ្លាក់ឈើរាយពេញផ្លូវ ​តែសំណាងល្អក្នុងហេតុការណ៍នេះ​មិនបណ្ដាល​ឲ្យមាន​មនុស្ស​រងរបួសធ្ងន់ធ្ងរឡើយ។ក្រោយពេលកើតហេតុ កម្លាំងនគរបាលប្រចាំនៅគោលដៅរង្វងមូលជ្រោយចង្វារ​ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ដើម្បីការសម្រួលចរាចរណ៍​និងរើឈើ​ចេញរថយន្តរួច ស្ទួច​រថយន្ត​ទៅរក្សារទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រងចាំដោះស្រាយតាមផ្លូវច្បាប់៕អត្ថបទ៖ កុម្ភៈ

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​១៨នាក់ ជាប្រភេទអូមីក្រុងទាំងអស់

2022/01/06 12:00:05 pm        240
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៥៥៣នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៩៨២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​មេខ្លោង ​២​នាក់​ទៀត ​ដែល​ដឹកនាំ​ការ​តវ៉ា​នៅមុខ​ក្រុមហ៊ុន​ណា​ហ្គា​

2022/01/05 11:58:15 am        517
​ភ្នំពេញ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​មេខ្លោង​ ២​នាក់​ទៀត​ ដែល​ដឹកនាំ​ការតវ៉ា​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ និង​បក្ខពួក​ម្នាក់​ត្រូវបាន​ដាក់ឱ្យ​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ​។​បន្ទាប់ពី​ដំណើរការ​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ ពេញ​មួយថ្ងៃ នា​ព្រលប់​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២​នេះ ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ឹម វណ្ណៈ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​មេខ្លោង​២​នាក់​ជា​បណ្ដោះអាសន្ន និង​បក្ខពួក​ម្នាក់​ត្រូវបាន​ដាក់ឱ្យ​ស្ថិត​នៅក្រោម​ការត្រួតពិនិត្យ ដែល​បាន​ដឹកនាំ​ការតវ៉ា​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍​។​​ក្នុង​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ គឺ​បាន​បង្គាប់​ឱ្យកម្លាំង​សមត្ថកិច្ច​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ឈឹម ស៊ីថរ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ទៅកាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ និង​ជន​ត្រូវ​ចោទ​ឈ្មោះ សុខ ណា​រិ​ទ្ធ ត្រូវ​នាំខ្លួន​ទៅកាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ចំពោះ​ឈ្មោះ សុខ គង្គា ត្រូវ​បាន​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។ មានន័យថា ឈ្មោះ ឈឹម ស៊ីថរ និង​ឈ្មោះ សុខ ណា​រិ​ទ្ធ ត្រូវបាន​តុលាការ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​។​​សូមបញ្ជាក់ថា ក្នុង​សំណុំ​រឿងនេះ​មាន​ជន​ត្រូវ​ចោទ​ចំនួន​៩​នាក់ គិត​មកដល់ពេលនេះ​ជន​ត្រូវ​ចោទ​ទាំង​៩​នាក់ ត្រូវបាន​ឃាត់ខ្លួន​បាន​ទាំង​អស់ហើយ និង​ត្រូវបាន​តុលាការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ចំនួន​៨​នាក់ អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​៦​នាក់​នោះ រួមមាន​ដូចជា​៖ ១. រី សុវណ្ណ​ឌី ២.​សុន ស្រី​ពេ​ជ ៣. ហៃ សុភាព ៤. ឃ្លាំង សុ​បិ​ន្ត ៥.​ទូច សិរី​មាស និង​ទី​៦. ឈឹម សុខន ទី​៧. ឈឹម ស៊ីថរ និង​ទី​៨ សុខ ណា​រិ​ទ្ធ។​​គួរ​រំលឹក​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២២ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ភស្តុតាង​មួយចំនួន ដែល​បញ្ជាក់ថា ការរៀបចំ​ប្រមូលផ្តុំ​ធ្វើ​ការតវ៉ា​នៅខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ គឺ​មាន​ការផ្តល់​ថវិកា​រាប់ម៉ឺន​ដុល្លារ​ពី​អង្គការ​ចាត់តាំង​នៅក្រៅ​ប្រទេស​។​​ការតវ៉ា​របស់​ក្រុមបាតុករ​កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានធ្វើការ​សម្របសម្រួល និង​អំពាវនាវ​ឱ្យ​ផ្អាក​សកម្មភាព​តវ៉ា ដើម្បី​អបអរសាទរ​ដល់​ការឆ្លង​ឆ្នាំ​សកល​២០២២ ប៉ុន្តែ ​ក្រុមបាតុករ​មិនបាន​បញ្ឈប់​សកម្មភាព​តាម​ការ​អំពាវនាវ​នោះឡើយ ទើប​ឈានដល់​មានការ​អនុវត្ត​ច្បាប់ និង​ស្រាវជ្រាវ​រក​ឫសគល់​នៃ​បញ្ហា​តវ៉ា​នេះ​ផងដែរ​៕ ​អត្ថបទ៖ ប្រាក់ វ៉ាន់ដា​

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ របស់ក្រសួងមហាផ្ទៃចុះត្រួតពិនិត្យមជ្ឈមណ្ឌលកែសម្ផស្សផ្ការំដួល

2022/01/05 11:23:01 am        123
ភ្នំពេញ ៖  គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ របស់ក្រសួងមហាផ្ទៃ បានចុះធ្វើការឆែកឆេរ ននិងត្រួតពិនិត្យនៅមជ្ឈមណ្ឌលកែសម្ផស្សមួយកន្លែងដែលមានឈ្មោះថា ផ្ការំដួល ។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង០៥ល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០២២ ដែលមានទីតាំងជាប់នឹងផ្លូវលេខR8  ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងត្រួតពិនិត្យ  តែមិនទាន់ដឹងថាជាករណីអ្វីអោយពិត្យប្រាកដនោះទេ ព្រោះគ្មានការបញ្ជាក់ពីសម្ថកិច្ច ។​ អត្ថបទ ៖ កុម្ភះ

សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន ភ្លាត់ស្នៀតជនសង្ស័យដណ្តើមបានកាំភ្លើងបាញ់រះ៥គ្រាប់ ត្រូវពលរដ្ឋរបួសធ្ងន់២នាក់

2022/01/04 01:03:04 pm        1495
ភ្នំពេញ ៖ មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ផ្ទះអាវុធ ក្នុងនោះស្ត្រីចំណាស់ម្នាក់រងរបួសត្រូវស្មាស្តាំ និងនារីម្នាក់ទៀតរងរបួសត្រូវដើមដៃស្តាំ បន្ទាប់ពីមានកម្លាំងសមត្ថកិច្ចមួយក្រុមចុះទៅបង្ក្រាបគ្រឿងញៀន ត្រូវបានជនសង្ស័យដណ្តើមបានកាំភ្លើង បាញ់រះ៥គ្រាប់ផ្ទួនៗ ផ្អើលរត់ជាន់ជើងគ្នា ទាំងសមត្ថកិច្ច ទាំងពលរដ្ឋ កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវលំ តំបន់សម្បុកគ្រឿងញៀន គោកបញ្ជាន់ ភូមិថ្មគោល៣១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ប្រជាពលរដ្ឋរងគ្រោះ ដោយត្រូវគ្រាប់កាំភ្លើង ទាំង២នាក់ ទី១ ឈ្មោះ ទេព សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។ ទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ ។តាមប្រជាពលរដ្ឋ បានឲ្យដឹងថា តំបន់គោកបញ្ជាន់ នាពេលបច្ចុប្បន្ន ក្នុងខណ្ឌពោធិសែនជ័យ ជាប់ចំណាត់ថ្នាក់ល្បីខាង ជួញដូរ ជក់ លក់ គ្រឿងញៀន មិនចាញ់ បឹងឈូក មុខមន្ទីរពេទ្យ​លោកសង្ឃ​កន្លងមកចាប់លែងៗ ចាប់មិនចេះអស់ ហើយមុនកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ មួយក្រុម៥ទៅ៦នាក់ ចុះទៅ​បង្ក្រាប​គ្រឿងញៀន​នៅចំណុចខាងលើ ភ្លាត់ស្នៀតត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ វាយតដៃដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ច បាញ់សំដៅលើសមត្ថកិច្ច១គ្រាប់ ត្រូវដៃ​របួសម្នាក់ផ្អើលឆោឡោ ​ជនសង្ស័យរត់ ​សមត្ថកិច្ចដេញតាមចាប់ ត្រូវបានជនសង្ស័យបាញ់រះ៤គ្រាប់ ទៀត​ បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយ របួសស្ត្រីម្នាក់កំពុងនៅក្នុងផ្ទះ និង​ត្រូវ​ចំនារីម្នាក់​កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ​ដណ្តើមយកកាំភ្លើងបានវិញ ។ពលរដ្ឋ បន្តទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យ​ ដណ្តើមយកកាំភ្លើងបានវិញ សមត្ថកិច្ចនាំ​ឡើងរថយន្ត នាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ត្រូវបាន​ក្រុម​គ្រួសារ​ដឹក​យកទៅពេទ្យរៀងខ្លួន​ ស្ត្រីចំណាស់ ដឹកតាមម៉ូតូកង់បីយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យកាល់ម៉ែត្រ ចំណែក​នារីរងគ្រោះត្រូវ​បានដឹកតាមម៉ូតូ​កង់បី​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិចិនតុង ។ហេតុការណ៍ផ្ទុះអាវុធ ​ផ្តើមចេញពីកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបគ្រឿងញៀន ត្រូវបានជនសង្ស័យ​តដៃ​ដណ្តើម​បានកាំភ្លើងបាញ់រះខាងលើ ​សមត្ថកិច្ចមូលដ្ឋានបានចុះទៅសាកសួរ ដល់​ទីតាំង​កើតហេតុ រួចបន្តទៅតាមសាកសួរជនរងគ្រោះនៅមន្ទីរពេទ្យ ​រីឯកម្លាំងមួយក្រុម ដែល​ពលរដ្ឋអះអាងថា ​នគរបាលប្រឆាំងគ្រឿងញៀន ​អគ្គស្នងការនគរបាលជាតិ ក្រោយពីឃាត់បាន​ជនសង្ស័យនាំគ្នា​ចាកចេញទៅបាត់អស់ ៕អត្ថបទ៖ កុម្ភះ

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ សម្រេច​បើក​ការ​ស៊ើប​សួរ​លើ​អតីត​បុគ្គលិក​ណាហ្គាវើលដ៍ ០៩​នាក់ និង​បក្ខ​ពួក​មួយ​ចំនួន​ទៀត

2022/01/03 12:13:44 pm        301
ភ្នំពេញ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បើក​ការ​ស៊ើប​សួរ​ទៅ​លើ​មេដឹកនាំ​សហជីព ៩​រូប និង​បក្ខ​ពួក​មួយ​ចំនួន​ទៀត ដែល​ជា​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ ក្រោម​ការ​ចោទ​ពី​បទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»។សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានបញ្ជាក់​ថា តុលាការ​សម្រេច​បើក​ការ​ស៊ើប​សួរ​ទៅ​លើ​ឈ្មោះ ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​អតីត​បុគ្គលិក ៨​រូប​ទៀត ក្នុង​នោះ​មាន​បុរស ២​នាក់​ផង​ដែរ។ក្រៅ​ពី​បុគ្គល​ទាំង ៩​រូប​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ក៏​បញ្ជាក់​ថា បើក​ការ​ស៊ើប​សួរ​លើ​បុគ្គល​មួយ​ចំនួន​ទៀត ដែល​តុលាការ​ចាត់​ទុក​ជា​«បក្ខ​ពួក»​ផង​ដែរ។សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បញ្ជាក់​បន្ថែម​ថា បុគ្គល​ទាំង ៩​នាក់ និង​បក្ខ​ពួក​មួយ​ចំនួន ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​សួរ​នៅ​ក្រោម​ការ​ចោទ​ពី​បទ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ទៅ​តាម​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។ក្រុម​អតីត​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ជាច្រើន​រយ​នាក់ បាន​ចេញ​តវ៉ា​នៅ​មុខ​អគារ​ក្រុមហ៊ុន​នេះ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​កន្លង​មក​នេះ​ជុំ​វិញ​វិវាទ​ការងារ៕

កម្ពុជា​បន្ដ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​៦នាក់ ក្នុងនោះប្រភេទអូមីក្រុង៤នាក់

2021/12/31 12:20:03 pm        404
ភ្នំពេញ៖ ​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ក្នុងនោះ​ប្រភេទអូមីក្រុង៤នាក់​ ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៩៣នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៩១៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រថយន្តដឹកដីធុនធំបុករថយន្តដឹកដីដូចគ្នាពីក្រោយបណ្ដោយឲ្យរថយន្តរងការខូចខាត

2021/12/31 11:19:37 am        518
ភ្នំពេញ៖ រថយន្តដឹកដីធុនធំបុករថយន្តដឹកដីដូចគ្នាពីក្រោយ បណ្ដោយឲ្យរថយន្តរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីឈ្នះឈ្នះ មូលដ្ឋានសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តដឹកដីធុនធំជាច្រើនគ្រឿងដឹកដី ខណៈកំពុងបើកបរតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើតស្រាប់តែមាន​រថយន្ត​ដឹកដី​ខាងមុខបានបត់ រថយន្តដឹកដីបន្ទាប់បានអក់ហ្សឺបន្តិចដែរនោះ រថយន្តដឹកដីធុនធំមកពី​ក្រោយ​បានជ្រុលល្បឿនបុករថយន្តដឹកដីពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែក​ខាងមុខ​ស្ទើទាំងស្រុង និងរថយន្តមួយគ្រឿងទៀតខូចខាតផ្នែកខាងក្រោយ តែសំណាងល្អមិន​បណ្ដាល​ឲ្យមានមនុស្សរងរបួសឡើយ។ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុរួចធ្វើការ​វាស់វែង​យករថយន្ត​ចេញ​កន្លែងកើតហេតុ​ដើម្បី​បញ្ចៀស​ចរាចរណ៍​ជៀសវាង​បង្កការ​កក់ស្ទះ និងរងចាំតំណាង​ក្រុមហ៊ុនទាំង២​មកចចារគ្នានៅពេលក្រោយ៕អត្ថបទ៖ កុម្ភះ

Update៖នគរបាលជំនាញបញ្ជូនខ្លួនក្រុមជនសង្ស័យចំនួន៩នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាង៣៥០គីឡូក្រាម

2021/12/29 09:40:35 pm        392
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសុំណុំរឿង ក្រុមជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀនឆ្លងដែន បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន និងរឹបអូសគ្រឿងញៀនជាង ៣៥០ គីឡូក្រាម នៅរាជធានីភ្នំពេញ រួចបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ប្រតិបត្តិការនេះ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។សូមរំលឹកថាកាលពីវេលាម៉ោង០៥ និង ៥៥នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំ គ្រឿង ញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរគ្រឿងញៀន លោក វរ:សេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរគ្រឿងញៀន លោក វរ:សេនីយ៍ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ(ក១)  ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស សមត្ថកិច្ចគយ កំពង់ផែព្រះសីហនុ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាប។  ករណីនេះផ្ដើមចេញពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន រួមជាមួយសមត្ថកិច្ចកម្ពុជា ទទួលបានព័ត៌មានជំនាញហើយ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ ទើបឈានទៅបង្ក្រាបព្រមគ្នានេះ សមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រឹដ្ឋជនពាក់ព័ន្ធ នៅឯប្រទេសចិនផងដែរ។ជាមួយគ្នានោះដែរក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ច ធ្វើឡើងនៅ២គោលដៅ ផ្សេងគ្នា (នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងនៅចំណុច ភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ដកហូតគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE)សរុបរួមទម្ងន់ ៣៤៧ គីឡូក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន ។រួមទាំងទ្រព្យសម្បត្តិ ដូចជា រថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973 , ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946 , ទូរស័ព្ទដៃ ចំនួន ១០គ្រឿង , ប្រាក់ចំនួន ៣០០ ដុល្លារអាមេរិក។ សូមបញ្ជាក់ថា ក្រុមឧក្រឹដ្ឋជន បានរៀបចំបញ្ជូនគ្រឿងញៀនក្នុងបំពង់ដែកមកកាន់កម្ពុជា បំរុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣" ។បច្ចុប្បន្ន ក្រុមជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕ អត្ថបទ៖ កុម្ភះ​

ឆេះផ្ទះឈើមួយខ្នងនៅខណ្ឌដង្កោខូចខាតទាំងស្រុង

2021/12/27 09:40:48 am        377
ភ្នំពេញ៖ ផ្ទះឈើលើថ្មក្រោមមួយខ្នងនៅចំណុចផ្លូវបេតុង ភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានអណ្តាតភ្លើងឆាបឆេះខូចខាតទាំងស្រុង កាលពីវេលាម៉ោង ១១ និង២០នាទីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដង្កោ ដឹកនាំដោយលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ​ពន្លត់អគ្គីភ័យ​នៃស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ ចុះទៅដល់កន្លែងកើតហេតុផងដែរ ។ដោយសារស្ថានភាពផ្លូវ​រាងវែង​ឆ្ងាយ​បន្តិចហើយថែមទាំងមានខ្យល់បក់ទៀតនោះ ទើបធ្វើអោយអណ្តាតភ្លើងឆាបឆេះកាន់តែលឿន បណ្តាលឲ្យ​ផ្ទះនោះ​ឆាបឆេះអស់ទាំងស្រុង ដោយមិនអាចជួយអន្តរាមន៍ទាន់ពេលវេលាបានឡើយ ។ជុំវិញករណីនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមូលហេតុ ​នៃការឆេះអោយបានពិតប្រាកដ ៕ អត្ថបទ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋបាលខេត្តសៀមរាប ត្រៀមសម្របសម្រួលកន្លែងស្នាក់នៅ និងផ្គត់ផ្គង់​អាហារ​ជូន​បង​ប្អូនភៀសខ្លួនពី​​ខេត្ត​ឧត្តរមានជ័យ និងខេត្តព្រះវិហារ
07/25/2025 07:07 AM
TOP STORY | សម្ដេចតេជោ៖ថាក់ សុីន ប្រើប្រាស់សង្រ្គាមដើម្បីសងសឹក ហ៊ុន សែន ដែលលទ្ធផលចុងក្រោយគឺប្រជាជនជាអ្នករងគ្រោះ
07/25/2025 12:07 AM
ប្រធានអាស៊ានប្តូរវេន អំពាវនាវដល់មេដឹកនាំកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងសន្ទនាដោយសន្តិវិធី
07/24/2025 11:07 PM
ទេសរដ្ឋមន្រ្តី គន់ គីម ចុះសួរសុខទុក្ខ និងរៀបចំបញ្ជូនអំណោយជូនជនភៀសសឹកក្នុងខេត្តឧត្តរមានជ័យ
07/24/2025 10:07 PM
កុមារខ្វះអាហារូបត្ថម្ភទទួលការព្យាបាលនៅមន្ទីរពេទ្យហ្កាហ្សា ខណៈវិបត្តិអត់ឃ្លានកាន់តែអាក្រក់ខ្លាំង
07/24/2025 09:07 PM
ហ៊្សកដានី បញ្ជូនជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ស្របពេលដែលភាពអត់ឃ្លានកាន់តែអាក្រក់ខ្លាំង
07/24/2025 09:07 PM
រថយន្តក្រុងធ្វើដំណើរទៅកាន់ទីក្រុង Sweida ប្រទេសស៊ីរី ដើម្បីជម្លៀសជនស៊ីវិល
07/24/2025 09:07 PM
ថៃបាននឹងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងរំលោភបំពានច្បាប់អន្តរជាតិ
07/24/2025 09:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពបូជា និងបួងសួងឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន ពិសេសក្នុងបេសកកម្មការពារបូរណភាពទឹហកដីពីសត្រូវឈ្លានពាន
07/24/2025 09:07 PM
កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមរៀបចំចុះ MoU ជាមួយបង់ក្លាដែស លើកិច្ចសហប្រតិបត្តិការវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
07/24/2025 09:07 PM