សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់

សន្តិសុខ និង សង្គម

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/11 12:08:04 pm        292
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧១នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៥០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៧៣០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ៣៥៨ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អ្នកទោស៣នាក់ហើយ ក្នុងចំណោម៧នាក់ដែលបានរត់ចេញពីគុកខេត្តស្ទឹងត្រែង ត្រូវបានចាប់ខ្លួនមកវិញ

2021/11/10 07:06:29 am        925
ស្ទឹងត្រែង ៖ បន្ទាប់ពីការរត់ចេញពីគុកខេត្តស្ទឹងត្រែង អស់រយៈពេលពីរថ្ងៃ អ្នកទោសចំនួន៣នាក់ ក្នុងចំណោម៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមកវិញជាបន្ដបន្ទាប់ ហើយការស្វែងរកអ្នកទោស៤នាក់ទៀត កំពុងត្រូវបានធ្វើបន្ត។នគរបាលខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញនេះ ទី១​.មានឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរ ជាប់ទោសពីបទជួញដូរគ្រឿងញៀន ,ទី២.ឈ្មោះ វ៉ាន់ ភូ ជាប់ទោស២០ឆ្នាំ រឿងបទល្មើសជួញដូរគ្រឿងញៀន អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកានេះ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទី៣.ឈ្មោះ កិត ងិន ជាប់៤ឆ្នាំ រឿងបទល្មើសគ្រឿងញៀន។សូមបញ្ជាក់ថា ក្រុមអ្នកទោសចំនួន៧នាក់ បានហែកគុករត់គេចខ្លួន កាលពីវេលាម៉ោង៣និង២០នាទី ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកានេះ ដោយការគាស់ក្ដារ​ជញ្ជាំង​បន្ទប់ឃុំឃាំង ​រួចនាំគ្នាទម្លុះរបងថ្ម ខណៈដែលឆ្មាំគុក បានបញ្ជាក់ថា ក្នុងយប់កើតហេតុនោះ វាមានភាពចៃដន្យ គឺអំពូលភ្លើងតាមបង្គោល បានដាច់ងងឹតឈឹង ហើយអំពូលភ្លើងបំភ្លឺផ្លូវ​សាធារណៈរបស់ខេត្ត​ ក៏បានដាច់ដែរ​ ធ្វើឲ្យឱកាសនៃការរត់គេចកាន់តែល្អ សម្រាប់ពួក​អ្នកទោសទាំងនោះ ​ព្រោះកម្លាំងអនុរក្ស​ ពិបាកក្នុងការតាមប្រមាញ់ ​ដោយមើលមិនឃើញ។កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង ​ពិសេសស្រុកថាឡាបរិវ៉ាត់​ បាននឹងកំពុងខិតខំតាមស្វែងរកចាប់ ខ្លួនអ្នកទោស៤នាក់ទៀត ៕អត្ថបទ៖ មាស ផល្លា

តុលាការបង្គាប់ឱ្យចាប់ខ្លួន ឧកញ៉ា លី សាយឃាង ករណីរំលោភលើទំនុកចិត្ត និងបទបរិហារកេរ្តិ៍ជាសាធារណៈ

2021/11/10 05:06:40 am        813
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឧកញ៉ា លី សាយឃាង ទាក់ទិនករណីរំលោភលើទំនុកចិត្ត និងបទបរិហារកេរ្តិ៍ជាសាធារណៈ ។ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឧកញ៉ា លី សាយឃាង ដែលពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ ទៅតាមបទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។នៅក្នុងដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០៩២ “ធ” ដចន របស់លោក សេង លាង ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យល់ឃើញថា ជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ រំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០១៨ និងអំឡុងឆ្នាំ ២០១៩ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ហេតុដូច្នេះ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មកចំពោះចៅក្រមស៊ើបសួរដើម្បីធ្វើការសាកសួរបំភ្លឺការពិត។ចៅក្រមស៊ើបសួរបានសម្រេច២ចំណុច គឺ១ បង្គាប់ឲ្យនាំឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ និងចំណុចទី២ បង្គាប់ទៅកងកម្លាំងសាធារណៈ ឲ្យចាប់ និងនាំខ្លួនឈ្មោះលី សាយឃាង ប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់៕

ជនសង្ស័យ៦នាក់នគរបាលបញ្ជូនខ្លួនទៅតុលាការ ពាក់ព័ន្ធករណី ធាក់ប្លន់និងប្រើដាវកាប់យកម៉ូតូ

2021/11/09 03:02:36 pm        453
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានបើកការស៊ើបសួរលើសំណុំរឿងជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធបទល្មើស «ធ្វើសកម្មភាព ធាក់ម៉ូតូផ្តួលរួចយកកំបិត និងដាវកាប់ប្លន់យកម៉ូតូក្នុង៣ករណីផ្សេងគ្នា» ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ជនសង្ស័យលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សាត្រូវបាន សមត្ថកិច្ច​ បានឲ្យដឹងថា ទី១.ឈ្មោះឌឹម ប៉េងអ៊ី អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ,ទី២.ឈ្មោះ អាន សត្យា ហៅយ៉ា អាយុ ១៨ឆ្នាំ ជាជាងម៉ាស៊ីនត្រជាក់ ,ទី៣ឈ្មោះ សេង បូរី អាយុ១៨ឆ្នាំ ជាសិស្ស ,ទី៤ ឈ្មោះ គឹម សុខសានបញ្ញាអាយុ១៨ឆ្នាំ ជាសិស្ស, ទី៥ ឈ្មោះ ឡាយ ស្រីមានហៅទីអាយុ១៧ឆ្នាំជាអ្នកលក់អីវ៉ាន់តាមអនឡាញ និង ទី៦.ឈ្មោះ ហ៊ួន ស៊ិង អាយុ៣៣ឆ្នាំជាគ្រូបង្រៀន មានលំនៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។នគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកំរិត​ស្រាល​នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវហើយ ឈានទៅឃាត់ខ្លួន បានជា​បន្តបន្ទាប់​កាលពីថ្ងៃទី០៥ ​ទី០៦និងទី០៧​ ខែវិច្ឆិកាឆ្នាំ២០២១ បន្ទាប់ពី ធ្វើសកម្មភាពលួច​មាន​ស្ថាន​ទម្ងន់​ទោស ​ដោយការប្រព្រឹត្តអំពើហិង្សា (ធាក់ម៉ូតូផ្តួលរួចយកកំបិត និងដាវកាប់ប្លន់យកម៉ូតូ) ក្នុង៣ករណីផ្សេងគ្នា។នៅក្នុងការឃាត់ខ្លួននគរបាលក៏បានសហការ ជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណ្ឌដូនពេញ ​និងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ​នៃស្នងការនគរបាលខេត្តព្រៃវែងផងដែរ។មន្រ្តី​ជំនាញ បានបន្តទៀតថា ជនសង្ស័យ ជាមុខសញ្ញាធាក់ប្លន់យកម៉ូតូយ៉ាងសកម្ម ចំនួន៣ករណី​ផ្សេង គ្នា ១ប្រព្រឹត្តិនៅចំណុចផ្លូវបេតុង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលា​ម៉ោង​ប្រមាណ៤និង៣០នាទីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ ធាក់និងកាប់ប្លន់យកម៉ូតូម៉ាកហុង ឌ្រីមសេរី២០១៨ ពាក់ស្លាកលេខភ្នំពេញ១GW.៩៥២៧ ។ ករណីទី២ នៅចំណុច ភូមិព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីវេលាម៉ោង​ប្រមាណ​៥ទាបភ្លឺ ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ និងលើកទី៣ កាប់ប្លន់យកម៉ូតូកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅសង្កាត់ព្រៃស​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។បន្ទាប់ពីឃាត់ខ្លួននគរបាលដកហូតបានម៉ូតូជនរងគ្រោះ និង ម៉ូតូដែលជិះធ្វើសកម្មភាព​ចំនួន​៥គ្រឿង​ព្រមទាំង​ស្លាកលេខ ​ម៉ូតូមួយចំនួនផងដែរ។បច្ចុប្បន្នក្រុមជនត្រូវចោទទាំង៦នាក់នេះ កំពុងស្ថិតក្នុងដំណាក់​កាល​តំណាង​អយ្យការ​បើក​ការស៊ើប​សួរ​នៅឡើយ ​បន្ទាប់​មក​នឹងធ្វើការចោទប្រកាន់​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​បន្ត​ទៀត​ តាម​នីតិវិធី៕អត្ថបទ ៖ កុម្ភៈ

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/09 11:55:01 am        199
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៦៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៤០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៥៩១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ២២៧ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ក្មេងស្រីម្នាក់បានស្លាប់ ខណៈផ្ទះបណ្តែតទឹកជាង ២០ខ្នង បានខូចខាតដោយសារផ្ទុះនៅខេត្តកំពង់ឆ្នាំង​រសៀលថ្ងៃនេះ

2021/11/08 08:51:39 pm        295
កំពង់ឆ្នាំង៖ ក្នេងស្រីម្នាក់បានស្លាប់ភ្លាមៗ ខណៈផ្ទះបណ្តែតទឹកជាង ២០ខ្នងបានក្រឡាប់ផ្ងាជើងនិងរបើកដំបូលដោយសារមានករណីខ្យល់ព្យុះដ៏ខ្លាំងមួយ បានកើតឡើងនៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ក្រោយពីកើតហេតុភ្លាមៗឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងឲ្យចុះជួយសង្រ្គោះ និងអន្ករាគមន៍ផងដែរ ដោយរបាយការណ៍បឋមបានបង្ហាញថា ក្មេងស្រីម្នាក់អាយុ៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងផ្ទះពលរដ្ឋចំនួន១៥ខ្នង បានរបើកដំបូល និងចំនួន៦ខ្នងទៀតបានផ្ងាជើង៕ អត្ថបទ៖ បាន ចក់

ខែ​តុលា​ឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាប​គ្រឿង​ញៀន​ជាង​ ៥០០​ករណី សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ៣២៤គីឡូក្រាម​

2021/11/08 07:01:42 pm        281
​ភ្នំពេញ៖ យោង​តាម​របាយ​ការដែល BTV ទទួល​បាន​ពី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បញ្ជាក់​ឲ្យ​ដឹង​ថា លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រឆាំង​បទល្មើស​គ្រឿងញៀន កាលពី​ខែតុលា ឆ្នាំ ២០២១ សមត្ថកិច្ច​បង្ក្រាប សរុប ៥១៤​​ករណី ឃាត់​មនុស្ស ១០៨៣​នាក់ ស្រី ៦៨​នាក់។ ក្នុងនោះ ជួញដូររក្សាទុកចាត់ចែង ៤២១​ករណី ឃាត់ ៨៣២​នាក់ (​ស្រី ៦០​នាក់​) កែច្នៃ ០១​ករណី ឃាត់ ០២​នាក់ ដាំ​ដុះ ០២​ករណី ប្រើប្រាស់ ៩០​ករណី ឃាត់ ២៤៩​នាក់ (​ស្រី ០៨​នាក់​)។ អនុវត្ដន៍​ដីកា​៖ ៥៧​ដីកា ឃាត់ ៤៨​នាក់ (​ស្រី ០១​នាក់​) ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ៣២kg កញ្ឆា ២៥១៧​​ដើម និង​សារធាតុ​ផ្សំ​គីមី​ជាង ៦kg​។ សម្ភារៈ​ចាប់​យក​រួមមាន រថយន្ដ ០៨​គ្រឿង​,​ទូក​ធំ ០១​គ្រឿង​,​ម៉ូតូ ១៧២​​គ្រឿង​,​ទូរស័ព្ទ ៥៤២​​គ្រឿង​,​ជញ្ជីង ៣៣​គ្រឿង​,​អាវុធខ្លី ០១​ដើម និង​អាវុធ​វែង ១០​ដើម ​(​កែច្នៃ ១០​ដើម​) ។​ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រឆាំង​គ្រឿងញៀន គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូតដល់​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​បង្ក្រាប​សរុប ៥២១៦​​ករណី ឃាត់​មនុស្ស ១១៣៧៤​​នាក់ ស្រី ៦៨៨​​នាក់ (​ជនបរទេស ៣១០​​នាក់ ស្រី ៤៥​នាក់​)​។ ក្នុង​នោះ ជួញដូរ​រក្សាទុក​ កែច្នៃ​ចាត់ចែង ៣៧២៤​​ករណី ឃាត់ ៧១៨៩​​នាក់ (​ស្រី ៤៩៦​នាក់​) ដាំ​ដុះ ៣៣​ករណី ឃាត់ ០៩​នាក់ (​ស្រី ០៥​នាក់​) ប្រើប្រាស់ ១៤៥៩​​ករណី ឃាត់ ៤១៧៦​​នាក់ (​ស្រី ១៨៧​​នាក់​)​។ អនុវត្ដ​ន៍​ដីកា​៖ ៤២២​​ដីកា ឃាត់ ៣៨៥​​នាក់ (​ស្រី ១៧​នាក់​) ​វត្ថុ​តាង​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង ១ton ៣៨៥​k និង ៨៩,៤៥​g, កញ្ឆា ៥០​,០៨៨​​ដើម​, កញ្ឆា​ស្ងួត​ជាង ១៤០​kg និង​សារធាតុ​ផ្សំ​គីមី ១ton ១៣៩​kg រថយន្ដ ១១៥​​គ្រឿង​,​ម៉ូតូ ១៥០៤​​គ្រឿង​,​ទូរស័ព្ទ ៥២៨៧​​គ្រឿង​,​ជញ្ជីង ៣០១​​គ្រឿង​, ​អាវុធខ្លី ៣៩​ដើម និង​អាវុធ​វែង ៣៨​ដើម (​កែច្នៃ ២៨​ដើម​)៕ អត្ថបទ៖ ​តារា​វុទ្ធី​

អ្នកទោស៧នាក់ បានរត់ចេញពីពន្ធនាការខេត្តស្ទឹងត្រែង

2021/11/08 04:03:29 pm        259
ស្ទឹងត្រែង ៖ អ្នកទោសចំនួន៧នាក់ បានរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កាលពីវេលាទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកានេះ ដែលពន្ធនាគារមានទីតាំងនៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ប្រភពពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងបឋមថា នាវេលាទៀបភ្លឺថ្ងៃនេះ ​ខណៈមន្ត្រីអនុរក្សពន្ធនាគារ ដើរល្បាត ក៏បានឃើញជញ្ជាំង ត្រូវបានអ្នកទោសចំនួន៧នាក់ ទម្លាយរត់គេចខ្លួន ហើយក្រុមអនុរក្ស បានបាញ់ចំនួន៤គ្រាប់ ដើម្បីគំរាមបញ្ឈប់សកម្មភាពរត់គេច តែអ្នកទោសទាំងនោះនៅតែបន្តរត់គេចខ្លួនបាត់។ប្រភពដដែលបានបន្តថា ក្រុមអ្នកទោស ដែលបានគេចខ្លួននោះ ៦នាក់ ជាប់ទោសជាឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ​និងម្នាក់ទៀតជាប់ទោសចោរកម្ម ​មានស្ថានទម្ងន់ទោស។តាមការពិនិត្យទីតាំងជាក់ស្តែង នគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះ និងកំណាត់ឈើ។លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ​បានឱ្យដឹងថា ​ក្នុងចំណោមអ្នកទោស៧នាក់ មានម្នាក់ ​ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុង​ករណី​បទឧក្រិដ្ឋ​ជន​ជួញដូរ​គ្រឿង​ញៀន ​ឆ្លងដែនពីប្រទេសជិតខាងចូលមកប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចចុះប្រតិបត្តិការ​បង្ក្រាបបានកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។លោកបានបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងចម្រុះ បានចុះប្រមាញ់តាមគោលដៅ និងកំពង់ឡោមព័ទ្ធ តំបន់ភ្នំប្រាសាទ ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់៕អត្ថបទ៖ មាស ផល្លា

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/08 12:14:03 pm        209
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៦១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៣៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៥១៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ១៦០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អគ្គីភ័យឆាបឆេះផ្ទះស្តុកនំកញ្ចប់នៅក្នុងបុរី ពិភពថ្មី ចំការដូង សមត្ថកិច្ចចេញជួយអន្តរាគមន៍

2021/11/06 01:23:00 pm        725
ភ្នំពេញ ៖ ទីតាំងផ្ទះស្តុកនំកញ្ចប់មួយកន្លែងនៅក្នុងបុរី ពិភពថ្មី ចំការដូង ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើដល់សមត្ថកិច្ចពន្លត់អគ្គីភ័យបញ្ចេញរថយន្តជួយអន្តរាគមន៍ភ្លាមៗ ។ហេតុការនេះ កើតឡើងកាលពីវេលាម៉ោង ១២ និង២៥នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។សមត្ថកិច្ច ប្រាប់ឲ្យដឹងថា ការសន្និដ្ឋាននៅក្នុងករណីគ្រោះអគ្គីភ័យនេះ គឺឆាបឆេះដោយសារ​ឆ្លង​ចរន្តអគ្គិសនី ។ ម្ចាស់ផ្ទះឈ្មោះ ទី រិទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ​ ស្នាក់នៅកន្លែងកើតហេតុ ផ្ទះលេខ១៦០ ផ្លូវលេខ៧ ភូមិប្រការ​ សង្កាត់ព្រៃស ខ​ណ្ឌដង្កោ រាជធានីភ្នំពេញ ។នៅក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង បាញ់​ទឹកអស់ទាំងអស់​ ដោយមិនមានមនុស្សណាម្នាក់ទទួលគ្រោះថ្នាក់នោះឡើយ ៕តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី៖បំណងនៃកិច្ចប្រជុំស្អែកជាមួយនាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ គឺដើម្បីសម្រេចឲ្យមានបទឈប់បាញ់គ្នា
07/27/2025 11:07 PM
សាលាបឋមសិក្សាស្ថាពរខេត្តព្រះវិហារ ទទួលអំណោយមួយចំនួនពីសប្បុរសជន
07/27/2025 10:07 PM
ច្ចសន្ទនាតាមទូរស័ព្ទរបស់ ឯកឧត្តម Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា
07/27/2025 10:07 PM
គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោសុវត្ថិភាព ក្នុងការចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោក លើកទី៦
07/27/2025 09:07 PM
ឯកឧត្តម ឌិត ទីណា ស្វាគមន៍ពលករដែលបន្តចាកចេញពីប្រទេសថៃមកកម្ពុជាវិញ
07/27/2025 07:07 PM
ក្រុមការងារមន្ទីរបរិស្ថានខេត្តព្រះវិហារ កំពុងរៀបចំអនាម័យបរិស្ថាន នៅតាមមណ្ឌលសុវត្ថិភាពជនភៀសសឹកដែលរដ្ឋបាលខេត្ត បានរៀបចំទទួលទាំង ១១កន្លែង
07/27/2025 06:07 PM
ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពានភាគីថៃ និងលើកទឹកចិត្តវីរកងទ័ពជួរមុខកម្ពុជា
07/27/2025 06:07 PM
ឯកឧត្តម ឌិត ទីណា ចូលរួមរំលែកទុក្ខវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារដែនដី
07/27/2025 06:07 PM
[BREAKING NEWS] រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ស្តីទីថៃ ជួបគ្នានៅប្រទេសម៉ាឡេស៊ីស្អែកនេះ
07/27/2025 06:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធជាមួយទ័ពសៀមឈ្លានពាន ដែនអធិបតេយ្យភាពកម្ពុជា
07/27/2025 05:07 PM