បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា អាចបន្ត បន្ទាប់ពីប្រតិបត្តិការនៅទីក្រុង Rafah បញ្ចប់

2024/06/19 02:42:32 pm        113
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលមួយចំនួន បានរាយការណ៍ថា កងកម្លាំងរបស់អ៊ីស្រាអែល អាចនឹងនៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីបញ្ចប់ប្រតិបត្តិការរបស់ពួកគេនៅទីក្រុងរ៉ាហ្វា(Rafah)។សេចក្តីរាយការណ៍ បានធ្វើឡើងខណៈយោធាអ៊ីស្រាអែល និយាយថាប្រតិបត្តិការនៅទីក្រុងរ៉ាហ្វា នឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ទៀត។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយថា ខ្លួនបានរុះរើស្ទើរតែទាំងស្រុងនូវអង្គភាពកងវរសេនាតូចរបស់ក្រុមហាម៉ាសចំនួនពីរកន្លែងក្នុងចំណោមអង្គភាពកងវរសេនាតូចចំនួនបួនកន្លែង នៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា។កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) បានប្រកាសកាលពីថ្ងៃអង្គារថា កងទ័ពរបស់ខ្លួន បានសម្លាប់អ្នកប្រយុទ្ធរបស់ក្រុមហាម៉ាសរាប់សិបនាក់នៅទីក្រុង Rafah ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានរាយការណ៍កាលពីថ្ងៃអង្គារថា សមាជិកនៃក្រុមអ្នកចរចារបស់អ៊ីស្រាអែល បាននិយាយថា យោធានឹងនៅតែស្ថិតក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយលុកនៅទីក្រុងរ៉ាហ្វា ហើយអ៊ីស្រាអែល នឹងបន្តធ្វើយុទ្ធនាការដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាព។ សេចក្តីរាយការណ៍និយាយថា ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាអាចនៅបន្ត លុះត្រាតែចំណាប់ខ្មាំងទាំងអស់ដែលចាប់ឃុំខ្លួនដោយក្រុមហាម៉ាស ត្រូវបានដោះលែង។មានការព្រួយបារម្ភជាច្រើនថា ជម្លោះអាចអូសបន្លាយពេលតទៅទៀត ដោយសារគម្លាតដ៏ធំទូលាយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងការចរចាសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។ ក្រុមហាម៉ាស កំពុងអំពាវនាវឱ្យមានកិច្ចព្រមព្រៀង ដែលធានាឱ្យមានបទឈប់បាញ់ពេញលេញ ខណៈអ៊ីស្រាអែល កំពុងបញ្ជាក់ច្បាស់ថា ខ្លួនមានគោលបំណងកម្ទេចក្រុមហាម៉ាស។

អ្នកការទូត៖ អ្នកធ្វើធម្មយាត្រាយ៉ាងហោចណាស់៥៥០នាក់ស្លាប់ អំឡុងពេលបុណ្យហាជី

2024/06/19 10:17:27 am        177
ក្រុមអ្នកការទូត កាលពីថ្ងៃអង្គារ បាននិយាយថា អ្នកធ្វើធម្មយាត្រាយ៉ាងហោចណាស់៥៥០នាក់ បានស្លាប់ក្នុងអំឡុងពេលពិធីបុណ្យហាជី ដោយបញ្ជាក់ពីធម្មជាតិមិនអំណោយផលខ្លាំងក្នុងពេលធម្មយាត្រា ដែលសីតុណ្ហភាពឡើងកម្តៅខ្លាំងនៅឆ្នាំនេះ។ អ្នកការទូតអារ៉ាប់ពីរនាក់ ដែលសម្របសម្រួលការឆ្លើយតប បាននិយាយទៅកាន់សារព័ត៌មាន AFPថា យ៉ាងហោចណាស់មនុស្ស៣២៣នាក់នៃអ្នកស្លាប់គឺជាជនជាតិអេហ្ស៊ីប ដែលពួកគេភាគច្រើនស្លាប់ដោយសារជំងឺទាក់ទងទៅនឹងកម្តៅ។អ្នកការទូត និយាយថា យ៉ាងហោចណាស់ជនជាតិហ្ស៊កដានី ចំនួន៦០នាក់ ក៏បានស្លាប់ផងដែរ ដែលកើនឡើងពីចំនួនផ្លូវការ៤១នាក់ ត្រូវបានផ្តល់ឱ្យកាលពីថ្ងៃអង្គារ ។អ្នកស្លាប់ថ្មី ធ្វើឱ្យចំនួនសរុប ដែលត្រូវបានរាយការណ៍មកប្រទេសជាច្រើនរហូតមកដល់ពេលនេះមានចំនួន៥៧៧នាក់ នេះបើយោងតាមតួលេខរបស់សារព័ត៌មាន AFP ។ អ្នកការទូត និយាយថាចំនួនសរុបនៅឯទីបញ្ចុះសពនៅកន្លែងធំបំផុតមួយនៅក្នុងទីក្រុង Mecca មានចំនួន៥៥០នាក់។ ពិធីបុណ្យ ហាជី គឺជាពិធីបុណ្យមួយក្នុងចំណោម សសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម និងប្រជាជនមូស្លីមទាំងអស់ ដែលមានមានន័យថា ត្រូវតែបំពេញពិធិនេះយ៉ាងហោចណាស់ម្តង។មជ្ឈមណ្ឌលឧតុនិយមជាតិប្រទេសអារ៉ាប៊ីសាអូឌីត និយាយថា ធម្មយាត្រានេះ បានរងផលប៉ះពាល់កាន់តែខ្លាំងឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ ខណៈសីតុណ្ហភាពនៅក្នុងតំបន់ធ្វើពិធីសាសនា កើនឡើង០,៤ អង្សាសេ រៀងរាល់ទសវត្សរ៍។ សីតុណ្ហភាពឡើងដល់៥១,៨អង្សាសេ នៅវិហារធំ ហ្គ្រេនម៉ស(Grand Mosque) ក្នុងទីក្រុង Mecca កាលពីថ្ងៃចន្ទ។

ឃ្លាំងស្តុកប្រេង ត្រូវអគ្គិភ័យឆាបឆេះ នៅតំបន់ Rostov របស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយយានដ្រូន

2024/06/18 03:02:04 pm        92
ក្រុមមន្ត្រី បាននិយាយថា ឃ្លាំងស្តុកប្រេងជាច្រើន ត្រូវបានអគ្គិភ័យឆាបឆេះ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន នៅទីក្រុង Azov ក្នុងតំបន់ Rostov ភាគខាងត្បូងនៃប្រទេសរុស្ស៊ី នៅព្រឹកថ្ងៃអង្គារនេះ។លោក Vasily Golubev អភិបាលនៃតំបន់ Rostov ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegramថា៖«យោងតាមទិន្នន័យបឋម មិនមានអ្នកស្លាប់ ឬរងរបួសទេ»។ក្រសួងស្ថានការណ៍គ្រាអាសន្នរបស់រុស្ស៊ី បាននិយាយនៅលើ Telegram ថា ភ្លើងបានរាលដាលពាសពេញដីទំហំ ៥.000ម៉ែត្រគូប ហើយអ្នកពន្លត់អគ្គិភ័យរាប់សិបនាក់ ដែលមានសម្ភារ ២១គ្រឿង កំពុងព្យាយាមពន្លត់អគ្គិភ័យនោះ។សារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីអ៊ុយក្រែនទេ។ ទីក្រុងគីវ តែងតែនិយាយថា ការកំណត់គោលដៅលើថាមពល យោធា និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់រុស្ស៊ី ធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ។ទីក្រុង Azov គឺស្ថិតនៅលើដងទន្លេ Don និងមានចម្ងាយប្រហែល ១៦គីឡូម៉ែត្រ ពីសមុទ្រ Azov។

[UPDATE] មនុស្ស៩នាក់ស្លាប់ និងបាត់ខ្លួន១៧នាក់ ស្របពេលមានភ្លៀងធ្លាក់ខ្លាំងនៅប្រទេសចិនភាគខាងត្បូង

2024/06/18 12:48:55 pm        91
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា មនុស្ស ៩ នាក់បានស្លាប់ និង១៧ នាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបំណាក់ដី ក្នុងនោះអ្នកស្លាប់៥នាក់ និង១៥នាក់បាត់ខ្លួន នៅខេត្តក្វាងទុង (Guangdong) និង៤នាក់ស្លាប់ ២នាក់បាត់ខ្លួន ក្នុង ខេត្ត ហ្វូជៀន (Fujian)ប្រទេសចិនភាគខាងត្បូង។ ភ្លៀងធ្លាក់ដ៏គំហុកបានវាយប្រហារផ្នែកខ្លះនៃខេត្តក្វាងទុង ដែលមានប្រជាជនរស់នៅច្រើន ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន បន្ទាប់ពីអាកាសធាតុអាប់អួរជាច្រើនសប្តាហ៍នៅទូទាំងប្រទេសចិន។ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ដោយដកស្រង់សម្តីពីក្រុមអាជ្ញាធរខេត្តថាមនុស្ស ១៣ នាក់ទៀតត្រូវបានជាប់ក្នុងទឹកជំនន់ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតអំពីស្ថានភាពរបស់ពួកគេទេ។ ទូរទស្សន៍ CCTV ដដែលបានរាយការណ៍ថា ក្រុមអាជ្ញាធរបានបញ្ជូនបុគ្គលិកសង្គ្រោះបន្ទាន់ជាង ១ម៉ឺននាក់ ទៅកាន់តំបន់រងផលប៉ះពាល់ ដើម្បីចាប់ផ្តើមការងារស្វែងរក និងជួយសង្គ្រោះភ្លាមៗ។ ប្រទេសចិន ដែលតំបន់មួយចំនួនកំពុងជួបប្រទះរលកកម្តៅដ៏ខ្លាំង ក៏ត្រូវបានគ្របដណ្ដប់ដោយភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ និងបំណាក់ដីផងដែរ៕

រលកកម្ដៅនាំមកនូវសីតុណ្ហភាពក្តៅខ្លាំងដល់ប្រជាជនទីក្រុង Toronto

2024/06/18 12:43:57 pm        84
ការព្រមានអំពីកម្ដៅ ត្រូវបានចេញនៅទូទាំងតំបន់ភាគខាងត្បូង និងកណ្តាលនៃប្រទេសកាណាដា ខណៈដែលសីតុណ្ហភាព បានកើនឡើងខ្ពស់ដល់ ៣៥អង្សាសេ កាលពីថ្ងៃចន្ទ (១៧ ខែមិថុនា) ដោយក្រសួងបរិស្ថានកាណាដា បានណែនាំប្រជាជនកាណាដាឲ្យប្រុងប្រយ័ត្នពីជំងឺសុរិយរោគ។គួរបញ្ជាក់ថា អ្នករស់នៅទីក្រុង Toronto បាននាំគ្នាបន្តទាញយកអត្ថប្រយោជន៍ពីអាកាសធាតុក្តៅ ដើម្បីដេកអាំងកម្ដៅថ្ងៃ នៅបឹង Ontario ខណៈពេលដែលអ្នកផ្សេងទៀត នាំគ្នាជិះកង់លេងកម្សាន្ត ឬអង្គុយនៅក្នុងហាងហាលវាល។តែយ៉ាងណាក្ដី ភ្នាក់ងារព្យាករណ៍អាកាសធាតុជាតិ បានព្រមានកាលពីថ្ងៃចន្ទថា ប្រព័ន្ធអាកាសធាតុដែលមានសម្ពាធខ្ពស់ ក៏អាចនាំមកនូវសីតុណ្ហភាពក្ដៅខ្លាំងបំផុតដល់ផ្នែកកណ្តាល និងភាគខាងកើតនៃសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះផងដែរ។ហើយជាមួយគ្នានេះ ការព្រមានអំពីកម្ដៅរបស់ក្រសួងបរិស្ថានកាណាដា បានឲ្យដឹងថា សន្ទស្សន៍សំណើមកំពុងឡើងខ្ពស់បំផុតចន្លោះពី ៣៦ ទៅ ៤២អង្សាសេ នៅតំបន់ខ្លះនៃភាគខាងជើងរបស់ប្រទេស៕

គ្រូបង្រៀនតវ៉ាប្រឆាំងនឹងកំណែទម្រង់ការអប់រំ ដោយនិយាយថា បំផ្លាញសិទ្ធិ នៅកូឡុំប៊ី

2024/06/18 12:26:36 pm        73
គ្រូបង្រៀនកូឡុំប៊ីរាប់ពាន់នាក់ និងអ្នកគាំទ្ររបស់ពួកគេ កាលថ្ងៃចន្ទ (ទី១៧ ខែមិថុនា) បាននាំគ្នាដើរដង្ហែតាមដងផ្លូវក្នុងទីក្រុង Bogota ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់អប់រំ ដែលកំពុងដំណើរការ នៅក្នុងសភា។ក្រុមអ្នកតវ៉ាបានអះអាងថា កំណែទម្រង់ដែលបានគ្រោងឡើងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិគ្រូបង្រៀន និងសុចរិតភាពនៃប្រព័ន្ធអប់រំសាធារណៈ។កូដកម្មឈ្មោះ «Take of Bogota» ដឹកនាំដោយសហជីពគ្រូបង្រៀនដ៏ធំ Fecode បាននាំគ្នាដើរទៅកាន់អគាររដ្ឋសភា នៅទីលាន Bolivar ខណៈដែលគ្រូបង្រៀន និងអ្នកតវ៉ាទាំងនោះ បានកាន់ទង់ជាតិកូឡុំប៊ី និងបដាប្រឆាំងនឹងសេចក្ដីស្នើច្បាប់នោះ។សហជីប Fecode បានអះអាងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកព្រឹទ្ធសភាបានរួមបញ្ចូលវិសោធនកម្មលើសេចក្ដីស្នើច្បាប់ដែលពួកគេបានព្រមព្រៀងពីដំបូងជាមួយរដ្ឋាភិបាល ដែលធ្វើឲ្យខូចដល់ការអប់រំសាធារណៈ ដោយធ្វើឲ្យការអប់រំជាឯកជនភាវូបនីយកម្ម និងលុបបំបាត់ថ្នាក់មត្តេយ្យសិក្សាពីប្រព័ន្ធសាធារណៈ ក្នុងចំណោមផ្សេងៗទៀត។គួរបញ្ជាក់ថា សហជីពបានផ្តួចផ្តើមធ្វើកូដកម្មថ្នាក់ជាតិ កាលពីថ្ងៃទី១២ ខែមិថុនា ដោយអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ដំណើរការ ចំពោះសេចក្ដីស្នើច្បាប់នោះ៕

បំណាក់ដី បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ នៅតំបន់ភ្នំភាគខាងជើង ប្រទេសវៀតណាម

2024/06/18 12:19:12 pm        90
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា បំណាក់ដីនៅជម្រាលភ្នំមួយ បណ្តាលឱ្យមនុស្ស៤នាក់ ស្លាប់ នៅក្នុងខេត្ត Bac Kan ភាគខាងជើងប្រទេសវៀតណាម នៅព្រឹកថ្ងៃអង្គារនេះ។ មនុស្ស៥ នាក់ក្នុងគ្រួសារមួយ កំពុងដេកនៅក្នុងលំនៅឋានរបស់ពួកគេ ដែលស្ថិតនៅលើភ្នំមួយក្នុងស្រុក Pac Nam នៅពេលដែលឧបទ្ទវហេតុកើតឡើង ។បំណាក់ដី បានកប់លើលំនៅឋានរបស់ពួកគេទាំងស្រុង ហើយមនុស្ស៤នាក់ក្នុងចំណោមពួកគេ ក្នុងនោះរួមមានទាំងទារកអាយុមួយខែម្នាក់ ត្រូវបានកប់ក្នុងបំណាក់ដី ខណៈមនុស្សម្នាក់ក្នុងគ្រួសារនេះ អាច គេចខ្លួនរួច។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា បរិមាណទឹកភ្លៀងធ្លាក់នៅក្នុងតំបន់នេះ មានរហូតដល់ ៩០ មីលីម៉ែត្រ ចាប់តាំងពីម៉ោង ៨ យប់ម្សិលមិញ រហូតដល់ម៉ោង៦:៣០ នាទីព្រឹកថ្ងៃអង្គារនេះ។ យោងតាមការិយាល័យស្ថិតិរបស់ប្រទេសវៀតណាម បានឱ្យដឹងថា គ្រោះមហន្តរាយធម្មជាតិ បានបណ្តាលឱ្យមនុស្ស៣៩នាក់ស្លាប់ និងបាត់ខ្លួន នៅក្នុងប្រទេសវៀតណាម ចាប់តាំងពី ខែមករា ដល់ខែឧសភា។

អគ្គិភ័យនៅរដ្ឋ California ធ្វើឲ្យការភ័យខ្លាចពីរដូវចំហេះព្រៃដ៏គ្រោះថ្នាក់មានខ្លាំងឡើងៗ

2024/06/18 12:16:58 pm        132
អ្នកពន្លត់អគ្គិភ័យ នៅរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (ទី១៧ ខែមិថុនា) នេះ បានប្រឹងប្រែងទប់ទល់ជាមួយនឹងអណ្ដាតភ្លើងឆាបឆេះដ៏ធំបំផុតរបស់រដ្ឋ រហូតមកទល់ពេលនេះ ក្នុងឆ្នាំ២០២៤ ខណៈដែលការភ័យខ្លាចមានកាន់តែខ្លាំងឡើងៗ ចំពោះស្ថានភាពដ៏អាក្រក់ ដែលអាចកើតឡើងនៅក្នុងខែដ៏ក្តៅ និងហួតហែង នាពេលខាងមុខ។ចំហេះព្រៃ នៅភាគខាងជើងនៃទីក្រុង Los Angeles បានឆាបឆេះយ៉ាងលឿនលើផ្ទៃដីជិត ៦.០៧០ហិចតា កាលពីចុងសប្តាហ៍ ដោយនាំឲ្យមានការជម្លៀសទាំងបង្ខំ ចំពោះអ្នកបោះតង់ជាង ១.០០០នាក់ពីសួនកម្សាន្ត និងការបិទបឹង សម្រាប់ជិះទូកលេងដ៏ពេញនិយមមួយ។អ្នកពន្លត់អគ្គិភ័យប្រហែល ១.១៥០នាក់ កំពុងប្រឹងប្រែងទប់ស្កាត់នូវអ្វីដែលហៅថា «Post Fire» (អ្វីកើតមានក្រោយអគ្គិភ័យ) ដោយបានពន្លត់អណ្តាតភ្លើងជាមួយនឹងការបាញ់ទឹកចេញពីយន្តហោះចំនួន ៧គ្រឿង ហើយចំហេះនៅសល់ត្រឹមតែ ៨ភាគរយប៉ុណ្ណោះ ត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា។មជ្ឈមណ្ឌលអគ្គិភ័យអន្តរកម្មជាតិ បានព្រមានថា អគ្គិភ័យនេះកំពុង «បង្ហាញពីសកម្មភាពអគ្គិភ័យដ៏ខ្លាំងក្លា» ដោយការមើលឃើញមានភាពពិបាក ហើយខ្យល់បក់មានល្បឿនរហូតដល់ ៨០គីឡូម៉ែត្រ ក្នុង ១ម៉ោង ដែលទាំងនេះបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកពន្លត់អគ្គិភ័យ។ផ្ទៃដីប្រហែល ១៧.០០០ហិកតា ត្រូវបានឆាបឆេះរួចហើយ នៅរដ្ឋ California ក្នុងឆ្នាំ២០២៤ ដោយមានប្រហែល ៥០ភាគរយខ្ពស់ជាងមធ្យមភាគរយៈពេល ៥ឆ្នាំ ត្រឹមដំណាក់កាលនេះ។ ដោយយោងតាមនិន្នាការចំហេះរបស់ជាតិ ចំហេះព្រៃនៅឆ្នាំ២០២៤ មានចំនួនតិចជាងមុន ប៉ុន្តែមានទំហំធំជាងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ៕

ពលរដ្ឋអាមេរិកជាង៧៥លាននាក់ ដាក់ឲ្យនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ពីរលកកម្ដៅខ្លាំង

2024/06/18 12:09:50 pm        83
មនុស្សជាង៧៥លាននាក់នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានដាក់ឲ្យនៅក្រោមការប្រុងប្រយ័ត្នខ្ពស់ពីរកលកម្ដៅខ្លាំង កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈរលកកម្ដៅឆ្ពោះទៅកាន់ភាគខាងកើត ហើយតំបន់ Mid-Atlantic និង New England ទំនងជានឹងជួបប្រទះសីតុណ្ហភាពក្ដៅខ្លាំង ៩០ហ្វារិនហៃ។ កាលពីឆ្នាំមុន សហរដ្ឋអាមេរិក បានមើលឃើញរលកកម្ដៅក្ដៅបំផុតខុសពីអាកាសធាតុក្ដៅផ្សេងៗ រយៈពេលជាង២ថ្ងៃចាប់តាំងពីឆ្នាំ១៩៣៦មក។ ក្រុមមន្ត្រី បានព្រមានជាថ្មីទៀត ដល់ប្រជាពលរដ្ឋឲ្យបង្កើនការប្រុងប្រយ័ត្នជាមុន។ ផ្នែកភាគច្រើននៃតំបន់ភាគខាងលិច និងឦសាន ស្ថិតក្រោមការព្រមានពីការហក់ឡើងសីតុណ្ហភាពក្ដៅខ្លាំង ឬតាមដានយ៉ាងយកចិត្តទុកដាក់។ កម្ដៅដ៏គ្រោះថ្នាក់តែងកើតឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពិសេសនៅក្នុងទីក្រុង ហ្វូនិក (Phoenix) ជាទីដែលមនុស្ស ៦៤៥នាក់ បានស្លាប់ ទាក់ទងនឹងអាកាសធាតុក្ដៅក្នុងឆ្នាំ២០២៣ ។ សីតុណ្ហភាព នៅទីនោះបានហក់ឡើងខ្ពស់ដល់១១២ ហ្វារិនហៃ ស្មើនឹង៤៤,៤អង្សាសេ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ។ មន្ត្រីព្យាករអាកាសធាតុ បាននិយាយថា រយៈពេល២សប្ដាហ៍ដំបូងនៃខែមិថុនានេះ នៅក្នុងទីក្រុងហ្វូនិក រដ្ឋ អារីហ្សូណា បានជួបប្រទះអាកាសធាតុក្ដៅបំផុតមិនធ្លាប់មាន៕

មនុស្ស ១១នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូក២គ្រឿង

2024/06/18 11:47:28 am        98
ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា មនុស្សយ៉ាងហោចណាស់១១ នាក់បានស្លាប់ និងជាង៦០ នាក់កំពុងបាត់ខ្លួន ដោយសារការលិចទូកចំនួនពីរគ្រឿង នៅឯឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអ៊ីតាលី។អង្គការសប្បុរសធម៌អាល្លឺម៉ង់ រ៉េសខ្យូហ្ស៊ីប (RESQSHIP) បាននិយាយថា ខ្លួនបានស្រង់មនុស្សចំនួន ៥១ នាក់ពីការលិចទូកឈើ ហើយបានរកឃើញសាកសពចំនួន ១០ នាក់ដែលជាប់នៅខាងក្រោមទូកក្បែរកោះ ឡាំផេដូសា (Lampedusa) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ អង្គការក្រុមគ្រូពេទ្យមនុស្សធម៌អន្តរជាតិ (MSF) បាននិយាយថា នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយនៅថ្ងៃដដែលនោះ មនុស្សជាង៦០ នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន ក្នុងនោះ២៦ នាក់ក្នុងចំណោមពួកគេ បារម្ភថាជាកុមារ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិខាងលើនេះ បាននិយាយថា ទូកទាំងនោះបានដឹកជនអន្តោប្រវេសន៍ ដែលបានចេញដំណើរពីប្រទេសលីប៊ី និងទួរគី។យោងតាម រ៉េសខ្យូហ្ស៊ីប ឲ្យដឹងថា អ្នកនៅរស់រានមានជីវិតពីការលិចទូកនៅជិតកោះឡាំផេដូសា របស់អ៊ីតាលី ត្រូវបានប្រគល់ទៅឱ្យឆ្មាំឆ្នេរសមុទ្រអ៊ីតាលី ហើយត្រូវបាននាំយកទៅច្រាំងនៅព្រឹកថ្ងៃចន្ទ ខណៈអ្នកស្លាប់កំពុងត្រូវបានបញ្ជូនទៅកាន់កោះនេះ ។ ទីភ្នាក់ងារជនភៀសខ្លួន UNHCR អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ទូកនេះបានចេញដំណើរពីប្រទេសលីប៊ី ហើយកំពុងដឹកជនអន្តោប្រវេសន៍ពីប្រទេសស៊ីរី អេហ្ស៊ីប ប៉ាគីស្ថាន និងបង់ក្លាដែស ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍធនធានមនុស្ស
06/21/2026 12:06 PM
ស្ត្រីម្នាក់ស្លាប់ និងមនុស្ស១.៧០០ នាក់ត្រូវបានជម្លៀសក្នុងអគ្គិភ័យលើសណ្ឋាគារឆ្នេរសុមុទ្រនៅសាធារណរដ្ឋដូមីនីក
06/21/2026 12:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/21/2026 12:06 PM
ស.ស.យ.ក រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធវីរៈកងទ័ព ឥស្សរជនអ្នកស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្ត្រកោះថ្ម
06/21/2026 12:06 PM
សហគ្រាសក្នុងស្រុកគាំទ្រវិធានការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
06/21/2026 12:06 PM
អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានសម្លាប់មនុស្សប្រាំនាក់ក្នុងទីក្រុង Zaporizhzhia
06/21/2026 12:06 PM
អភិបាលខេត្តកំពង់ឆ្នាំង ព្រមានដកតំណែងមន្ត្រីរូបណាពាក់ព័ន្ធនឹងបទល្មើសនេសាទ
06/21/2026 12:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ២០នាក់ទៀតនៅលីបង់ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់
06/21/2026 11:06 AM
ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អញ្ជើញបិទវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញានៅខេត្តបាត់ដំបង
06/21/2026 11:06 AM
ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២
06/21/2026 11:06 AM