ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

កម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនលោក William Guang និងបក្ខពួក ទៅកាន់តុលាការរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៤នេះ

2021/12/24 04:27:04 pm        791
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានបញ្ជូនខ្លួនលោក William Guang និងបក្ខពួក ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង០៤រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ។សូមរំលឹកថា នៅព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ អង្គភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញនូវវីដេអូ សកម្មភាពក្រុមលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដឹកនាំប្លន់ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី បន្លំជាមន្ត្រីនគរបាលយុត្តិធម៌ចុះអនុវត្តដីកា និងសកម្មភាពលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ដែលលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ជាមេខ្លោង និងសារភាពទៀតថា : (លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang: ខ្ញុំជាអ្នកដឹកនាំប្លន់ដោយផ្ទាល់! )សូមបញ្ជាក់ថាវេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។បន្ទាប់មកអាវុធហត្ថរាជធានីភ្នំពេញ បានបើកកាស្រាវជ្រាវ កំណត់មុខសញ្ញា ដោយធ្វើការផ្ទៀងផ្ទាត់ ភិនភាគពួកចោរ និងរថយន្តធ្វើសកម្មភាព រកឃើញតម្រុយថាករណីនេះ មានការជាប់ពាក់ព័ន្ធជាមួយកូនចៅផ្ទាល់របស់ មេបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្ងំឃ្លាំមើលមុខសញ្ញាអស់ពេលមួយយប់មួយថ្ងៃ។ក្រោមការចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានទទួលការអនុញ្ញាតពី លោកព្រះរាជអាជ្ញា ច្រឹងខ្មៅ ដោយចាត់ឲ្យលោកព្រះរាជអាជ្ញារង សិត វណ្ណៈ ចុះមកសម្របសម្រួល កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសំដៅ ទៅកាន់ផ្ទះរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ដោយជំហ៊ានដំបូង ឃាត់ខ្លួនមនុស្សចំនួន០២នាក់ ដែលបានបើកឡានចេញពីផ្ទះដើម្បីសួរនាំ និងបន្តសម្រុកចូលក្នុងផ្ទះដែលជាសម្បុកចោរ ឃាត់ខ្លួនមនុស្ស ចំនួន១០នាក់បន្ថែមទៀត សរុប១២នាក់ (ប្រុស០៩នាក់ ស្រី០៣នាក់) ដោយក្នុងនោះ ក៏មានទាំងលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោកផងដែរ។ក្រោមវិធានការជំនាញ លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក បានសារភាពថាប្រតិបត្តិការប្លន់ផ្ទះ អ៊ាន សៀវម៉ី គឺរូបគេជាអ្នកដឹកនាំដោយផ្ទាល់ ដែលក្នុងនោះ រូបគេ រួមជាមួយកូនចៅ៤នាក់ផ្សេងទៀត ប្រដាប់ដោយអាវុធចំនួន ៥ដើម (AK ០១ដើម និងកាំភ្លើងខ្លី០៤ដើម) បានចូលទៅបន្លំជាសមត្ថកិច្ចចុះអនុវត្តដីកា ហើយក៏ឆ្លៀតឱកាស ភ្ជង់ប្លន់ម្ចាស់ផ្ទះ។ វីល្លៀម គ័ង បានបន្ថែមថា ពេលចូលក្នុងផ្ទះរូបខ្លួនបានកាន់កាំភ្លើងខ្លី០១ដើម ឧបករណ៍ផ្តាច់សេវាទូរស័ព្ទ ០១គ្រឿង និងស្ពាយសាក់កាដូ ០១ តែដោយសាររូបខ្លួន មីញូបភ្នែក ហើយមិនបានពាក់វ៉ែនតា ខ្លួនក៏ត្រឡប់ចូលទៅអង្គុយចាំក្នុងរថយន្តវិញ។ ក្រោយពេលកូនចៅខ្លួន យកបានគ្រឿងពេជ្រជាច្រើនឈុតហើយ ទើបនាំគ្នាចូលឡានគេចខ្លួនតែម្តង ប៉ុន្តែយ៉ាងណា ក៏នៅតែមិនអាចរត់រួចពីសំណាញ់ច្បាប់ដដែល។បច្ចុប្បន្ន សុំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ រងចាំការចោទប្រកាន់ បញ្ជូនទៅចៅក្រមស៊ើបសួរ លើអង្គសេចក្តី៕ អត្ថបទ៖ កុម្ភះ

វិវាទរវាងសហជីពណាហ្គា និងក្រុមហ៊ុននៅតែបន្ត ខណៈវិស័យរដ្ឋព្យាយាមស្វែងរកដំណោះស្រាយ

2021/12/24 01:40:45 pm        301
ភ្នំពេញ៖ បើទោះបីជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញ បានព្យាយាមសម្របសម្រួលដោះស្រាយករណីវិវាទការងារ រវាងក្រុមហ៊ុនណាហ្គាវើលដ៍ លីមីធីត និងភាគីបុគ្គលិកសហជីព យ៉ាងណាក៏ដោយ ក៏បញ្ហានេះនៅតែចម្រោងចម្រាស់ ដោយសារភាគីទាំងពីរប្រកាន់គោលជំហររៀងៗខ្លួន បន្តអូសបន្លាយការតវ៉ាមកដល់ពេលនេះ មានរយៈពេល ៧ថ្ងៃហើយ។នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះកម្មករបុគ្គលិក និងសហជីពសរុបជាង២០០នាក់​បាន​បន្តមក​ធ្វើកូដកម្ម​នៅខាងមុខក្រុមហ៊ុនណាហ្គាវើល និងបាន​ធ្វើ​សន្និសីទសារព័ត៌មាន​នៅវេលាម៉ោង០៩ និង៣០នាទីព្រឹក។ តំណាងសហជីព បានលើកឡើងថា កម្មករសរុប ៣៦៥នាក់ដែលទាមទាឲ្យក្រុមហ៊ុន​ទទួល​បាន​ចូលធ្វើការងារវិញ ឥលូវនេះ នៅសល់តែចំនួន២៧៦នាក់ប៉ុណ្ណោះ ដូច្នេះក្រុមហ៊ុនមាន​លទ្ធភាព​អាចទទួលឲ្យចូលបំរើការងារវិញបាន។​ ចំពោះក្រុមកម្មករ ​បុគ្គលិកចុះកម្មសិក្សា គឺ​សំណូមពរ​ដល់ក្រុមហ៊ុនឲ្យទទួលចូលធ្វើការវិញ និង​បញ្ចូល​ជាបុគ្គលិកពេញសិទ្ធិ។តំណាងសហជីព បន្ថែមថា រយៈពេល០៣ថ្ងៃ ដែលតំណាងកម្មករសហជីពចូលស្ដាប់ និង​ជជែករក​ដំណោះស្រាយជាមួយអាជ្ញាធរ គឺមិន​មានដំណោះស្រាយណាមួយដែល​អាច​ទទួលយក​បានឡើយ។នៅក្នុងសេចក្តីប្រកាសព័តមាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីដោះស្រាយ​វិវាទការងារ​នៅក្រុមហ៊ុន ណាហ្គាវើលដ៍ ​លីមីតធីត ​និងភាគីសហជីព ក្រសួងការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានឲ្យដឹងថា ​ក្រោយពីការប្រជុំពិភាក្សា ភាគីទាំងពីរនៅតែមិនទាន់​ព្រមព្រៀង​ក្នុងការបញ្ចប់វិវាទនៅឡើយ ​ដោយសារតំណាងក្រុមហ៊ុន នឹងពិចារណាលើរូបមន្តក្នុងការ​គណនា​ប្រាក់បំណាច់​បញ្ចប់កិច្ចសន្យាការងារជូនកម្មករនិយោជិតចំនួន ​៨៥នាក់ ដែលបាន​ឯកភាព​ទទួល​យកការទូទាត់​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យាការងារស្របតាមច្បាប់​ ក្រោមការ​សម្របសម្រួល​របស់ក្រសួងការងារ ប៉ុន្តែក្រុមហ៊ុនមិន​ព្រមទទួល​យកកម្មករនិយោជិត​ដែលកំពុងតវ៉ាផ្សេងទៀត​ឲ្យចូល​ធ្វើការវិញទេ។ ដោយឡែក តំណាងកម្មករនិយោជិត ភាគីសហជីព ​ទាមទារឲ្យដោះស្រាយជាកញ្ចប់ ដោយ​តម្រូវឲ្យ​ក្រុមហ៊ុន​ទទួលយកកម្មករនិយោជិតដែលកំពុងតវ៉ាឲ្យចូលធ្វើការជាមុន ​ទើបកម្មកនិយោជិតចំនួន ៨៥នាក់ផ្សេងទៀត ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់​កិច្ចសន្យាការងារ​ស្របតាមច្បាប់។ពាក់ព័ន្ធបញ្ហាខាងលើ ​កាលពីថ្ងៃទី២២ ខែធ្នូកន្លងទៅ នៅសាលារាជធានីភ្នំពេញ​ ក៏បាន​បើកកិច្ចប្រជុំ​ស្តីពីការដោះស្រាយវិវាទការងារនេះដែរ​ ប៉ុន្តែជាលទ្ធផលភាគីទាំងពីរពុំបានរំសាយការប្រមូលផ្តុំគ្នា​ធ្វើការសំដែងមតិដោយខុសច្បាប់ តាមការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ហើយ​បង្ក​ឲ្យប៉ះពាល់ដល់សន្តិសុខ ​សណ្តាប់ធ្នាប់ ​និងរបៀបរៀបរយសាធារណៈ៕អត្ថបទ ៖ ម៉ឺន កុម្ភៈ 

សង្វៀនជល់មាន់ដ៏ធំក្នុងស្រុកអន្លង់វែង កំពុងភ្នាល់លេងដាក់លុយរាប់លានរៀល មិនមាន​សមត្ថកិច្ច​ធ្វើការចុះ​បង្រ្កាប

2021/12/24 01:03:36 pm        253
ឧត្តរមានជ័យ៖ បនល្បែងស៊ីសង សង្វៀនជល់មាន់មួយកន្លែង​ ក្នុងស្រុកអន្លង់វែង ​កំពុងលេង​ភ្នាល់​ដាក់លុយ​រាប់លានរៀល ​ថ្ងៃខ្លះ​មាន​ទៅ​ដល់រាប់ពាន់ដុល្លារ​ ក្នុងមួយគូៗក៏មាន មិនទាន់​ឃើញ​សមត្ថកិច្ច​ធ្វើការចុះបង្រ្កាបនោះឡើយ ទោះបីដឹងថា កន្លែងទីតាំងបនល្បែងនេះ ធ្វើការបើកលេង​យ៉ាង​គគ្រឹកគគ្រេង​ជារៀងរាល់ថ្ងៃ​ រាប់ខែកន្លងមកហើយយ៉ាងណាក៏ដោយ។បនល្បែងសង្វៀនជល់មាន់ដ៏ធំនេះ ស្ថិតនៅចំណុចក្រោយផ្ទះប្រជាពលរដ្ឋ ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយធ្វើដំណើរចូលតាមផ្លូវលំទល់មុខ​ផ្ទះសំណាក់ត្រពាំងប្រិយ៍ ប្រមាណ​ជាងបីរយម៉ែត្រ​។បញ្ហានេះទាំងអស់នេះ ធ្វើឲ្យប្រជាពលរដ្ឋរស់ក្បែរតំបន់នោះ ​មានការសង្ស័យថា ជាទីតាំងបនល្បែង​មួយដែលជាឆ្នាំងបាយរបស់មន្ត្រីមានសមត្ថកិច្ច នឹងអាជ្ញាធរមូលដ្ឋានហើយមើលទៅ ទើបមិន​ការ​បង្ក្រាបយ៉ាងដូច្នេះ។​ទង្វើដែលក្រុម​ញៀនល្បែងជល់មាន់ទាំងអស់នេះ គឺហាក់បីដូចជា​ផ្គើន​ទៅ​នឹងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលយ៉ាងច្បាស់តែម្តង។ពិសេសនោះ គឺផ្គើនទៅនឹងវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ​ដោយ​បង្កើន​ឲ្យ​មាន​ការជួបជុំគ្នាច្រើននៅក្នុងកន្លែងតែមួយនោះ។យ៉ាងណាម៉ិញ ប្រជាពលរដ្ឋរស់នៅក្បែរមូលដ្ឋាននោះ ​បាន​សំណូមពរដល់​ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី មេត្តា​មាន​វិធានទប់ស្កាត់​នឹងបង្រ្កាប​បនល្បែង​ជល់មាន់នេះផង ដើម្បីធានាឲ្យបាននូវភូមិឃុំមានសុវត្ថិភាព​ ជូនពលរដ្ឋដែលមិនមាន​ល្បែង​ស៊ីសង​គ្រប់ប្រភេទ​នៅតាមមូលដ្ឋាននោះ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៦នាក់​នៅ​ថ្ងៃ​នេះ

2021/12/24 11:45:29 am        79
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៦នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់០១នាក់ ​ដោយសារ​ជំងឺ​កូវីដ-១៩ គឺមិនបានចាក់វ៉ាក់សាំងនោះទេ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៧នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៤០នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨៤៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រថយន្តដឹកទំនិញធុនធំ ឡើងចុះស្ពានរួចដាច់ហ្វ្រាំង បានជ្រុលបុករះរថយន្ត ម៉ូតូកង់បី និងម៉ូតូជាច្រើនគ្រឿង និងមនុស្សរងរបួសជាង ១០នាក់

2021/12/23 09:54:00 am        245
ភ្នំពេញ៖ រថយន្តដឹកទំនិញធុនធំ ឡើងស្ពានព្រះមុន្នីវង្សចាស់ រួចចុះស្ពានវិញ ដាច់ហ្វ្រាំង ជាន់លែងស៉ីបានជ្រុលបុករះរថយន្ត ម៉ូតូកង់បី និងម៉ូតូ ជាច្រើនគ្រឿងបណ្ដាលឲ្យមានមនុស្សប្រុស-ស្រីរងរបួសធ្ងន់ស្រាលបញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចចុងស្ពានអាកាសព្រះមុន្នីវង្សចាស់ខាងលិច ចំណុចស្ថានីយប្រេងឥន្ធនៈ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានរថយន្តធុនធំប្រភេទដឹកទំនិញ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3G-3338 ចុះពីលើស្ពានព្រះមុន្នីវង្សចាស់ ក្នុងទិសដៅពីកើតមកលិច ខណៈចុះដល់ចុងស្ពាន ចំណុចក្បែរប្រេងឥន្ធនៈឡានដឹកទំនិញបានដាច់ហ្វ្រាំងជាន់លែងជាប់ បានជ្រុលល្បឿនបុករះ រថយន្តចំនួន០៣គ្រឿង រួមមានរថយន្តម៉ាកព្រូស រថយន្តម៉ាកlexus330 រថយន្តម៉ាក PaJero ម៉ូតូកង់បីចំនួន០៤គ្រឿង និងម៉ូតូចំនួន០៣គ្រឿងបន្ថែមទៀត រួមទាំងបណ្ដាលឲ្យមនុស្សប្រុស-ស្រីចំនួន១៣នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យជាបន្តបន្ទាប់។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះដែរម្ចាស់រថយន្តដឹកទំនិញបានព្យាយាមរត់គេចខ្លួន រហូតដល់ផ្លូវជាតិលេខ២ ម្ដុំប៉ុស្តិ៍រដ្ឋបាលចាក់អង្រែទើបត្រូវបាននគរបាលឃាត់ខ្លួនបាន។ក្រោយពេលកើតហេតុសង្កេតឃើញមាននគរបាលមូលដ្ឋានខណ្ឌចំការមន និងនគរបាលចរាចរណ៍នៅគោលដៅស្ពានអាកាសព្រះមុន្នីវង្ស ចុះដល់ទីតាំងកើតហេតុដើម្បីធ្វើកាសម្រួលចរាចរណ៍ ជៀសវាងបង្កការកក់ស្ទះចរាចរណ៍កាន់តែខ្លាំង។ និងធ្វើការវាស់វែងស្ទួចយករថយន្តបង្ក និងរថយន្តម៉ូតូកងបី ម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៤នាក់​នៅ​ថ្ងៃ​នេះ

2021/12/23 12:12:46 pm        507
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៤នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះ ពុំមានករណីស្លាប់ ​ដោយសារ​ជំងឺ​កូវីដ-១៩នោះទេ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៦នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៣៤​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨៣៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អំពៅស្កររបស់កសិករខេត្តស្វាយរៀង ហុចផលច្រើននិងលក់បានថ្លៃជាងឆ្នាំមុន

2021/12/22 04:58:45 pm        566
ស្វាយរៀង៖ ប្រជាកសិករក្នុងខេត្តស្វាយរៀង បានចាប់ផ្ដើមប្រមូលផលដំណាំអំពៅស្ករជាបណ្ដើរៗហើយ ដែលទិន្នផលអំពៅច្រើនជាងឆ្នាំមុន និងតម្លៃលើទីផ្សារក៏ល្អជាងឆ្នាំមុនបន្តិចដែរ។អំពៅស្ករប្រមាណជាង ៦ពាន់ហិកតា របស់ប្រជាកសិករក្នុងក្នុងស្រុករមាសហែក រំដួល ស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ដែលមានចំនួនប្រមាណ ៦ពាន់ហិកតា បានហុចផលហើយ ក្រោយការដាំដុះកាលពីដើមរដូវវស្សាកន្លងមក។កសិករចាប់ផ្ដើមប្រមូលផលដោយក្ដីរីករាយជាមួយកំណើនទិន្នផលអំពៅជាងឆ្នាំមុន និងតម្លៃល្អជាងឆ្នាំមុនផងដែរ។អ្នកដាំអំពៅស្ករ បានBTVកាលពីម្សិលមិញថា ក្នុងឆ្នាំនេះ អំពៅស្ករ បានហុចផលក្នុងមួយហិកតា ពី៤៥ ទៅ៥០តោន ​ជាផលល្អដោយសារមិនមានការបំផ្លាញដោយទឹកជំនន់ដូចកាលពីឆ្នាំមុន។ អំពៅស្ករ ដែលត្រូវបានដឹកដល់ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម អាចលក់បានតម្លៃចន្លោះពី២៩ ទៅ៣៥ដុល្លារ ក្នុងមួយតោន (ជាអំពៅដែលមានកម្រិតជាតិស្ករ 10CCS និង៨CCS) ដែលបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុនតម្លៃនេះកើនឡើងបន្តិច។លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានបញ្ជាក់ថា ខេត្តស្វាយរៀង នៅឆ្នាំ២០២១នេះ ដំណាំកសិឧស្សាហកម្ម រួមមាន អំពៅស្ករ ដំឡូងមី ពោត ស្វាយចន្ទី កៅស៊ូ និងដំណាំរួមផ្សំ ប្រមាណជិត ១ម៉ឺនហិកតា ត្រូវបានដាំដុះ។ បច្ចុប្បន្ន ក្រុមកសិករបាននឹងកំពុងធ្វើការប្រមូលផលជាបណ្ដើរៗហើយ បន្ទាប់ពីបញ្ចប់ការងារ​ប្រមូល​ផល​ស្រូវវស្សាបានជាង ៥សែនតោន៕ អត្ថបទ៖ ភា សារិត

អាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពមួយចំនួន ត្រូវដុតកម្ទេចចោល

2021/12/22 12:50:35 pm        376
ត្បូងឃ្មុំ៖ សាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ បានដុតបំផ្លាញចោលអាល់កុល ជិតពីរពាន់លីត្រ ដែលមានសារធាតុមេតាណុល និងទំនិញភេសជ្ជៈចម្រុះខូចគុណភាពមួយចំនួនទៀត ដែលត្រូវបានរឹបអូសយកពីអ្នកលក់ ក្នុងពេលកន្លងមក។លោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អាល់កុលដែលត្រូវបានបំផ្លាញចោល គឺអាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាធ្វើឱ្យពុលដល់ស្បែក ផ្លូវដង្ហើម ងងឹតភ្នែក និងស្លាប់បាន បើផឹកវាជាពិសេសមិនអាចកម្ចាត់មេរោគកូវីដ-១៩។លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ឱ្យប្រុងប្រយ័ត្ន មុននឹងទិញ ក៏ដូចជាប្រើ ប្រាស់អាល់កុល និងទំនិញលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះអាល់ កុលក្លែងក្លាយ ទំនិញចំណីអាហារខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។លោក បានអំពាវនាវផងដែរដល់អ្នកផលិត និងអ្នកលក់ កុំក្លែងបន្លំ និងបន្ថែមសារធាតុគីមី​ហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន​ ហើយវាជាអំពើខុសច្បាប់ ដែល​នឹង​ត្រូវ​ទទួលទោសចំពោះ មុខច្បាប់៕ អត្ថបទ៖ ថុង សីហា

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ០៣នាក់​នៅ​ថ្ងៃ​នេះ

2021/12/22 12:06:39 pm        292
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ០៣នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះ ចំនួនមនុស្ស​ស្លាប់​ ១នាក់ដោយសារ​ជំងឺ​កូវីដ-១៩ ​គឺមិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០០៦នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៤៣០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៨២៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ក្រុមហ៊ុនចិនបោះទុន ៣០០លានដុល្លារបង្កើតរោងចក្រផលិតកង់រថយន្ត​ នៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ

2021/12/21 01:55:24 pm        782
ព្រះសីហនុ៖ ក្រុមហ៊ុនចិន Jiangsu General Science Technology Co ltd បានបោះទុនវិនិយោគទឹកប្រាក់ ៣០០លានដុល្លារ បង្កើតរោងចក្រផលិតកង់រថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ ។ តាមរយៈការបង្កើតរោងចក្រផលិតកង់រថយន្ត នឹងបង្កើតទីផ្សារក្នុងស្រុកសម្រាប់ផលិតផលកៅស៊ូកម្ពុជា ដោយកាត់បន្ថយពឹងផ្អែកទាំងស្រុងលើការនាំចេញកៅស៊ូ។ពិធីចុះហត្ថលេខាលើគម្រោងនេះ ត្រូវបានធ្វើឡើងតាមវិដេអូអនឡាញ កាលពីថ្មីៗនេះ នៅក្រោមវត្តមានរបស់លោក ឡុង ឌីម៉ង់ អភិបាលខេត្តរងព្រះសីហនុ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hodu Group មានមូលដ្ឋានក្នុងទីក្រុងវូស៊ី នៃខេត្តជាំងស៊ូ ប្រទេសចិន។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ។នៅពេលដំណើរការផលិត ក្រុមហ៊ុន Jiangsu General Science Technology Co,​ Ltd នឹងអាចផលិតកង់​រថយន្ត​ប្រមាណ​ ៦លានកង់រថយន្ត ក្នុងមួយឆ្នាំ។​ ដោយបានបង្កើតការងារប្រមាណ ១ ៦០០កន្លែង ក្រុមហ៊ុនគ្រោងនាំចេញកង់រថយន្តផលិតចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទៅ​ទីផ្សារប្រទេស អាមេរិក និងប្រេស៊ីល។ជុំវិញការបង្កើតរោងចក្រផលិតកង់រថយន្តខាងលើនេះ ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា និងជាអនុប្រធានក្រុមហ៊ុនចម្ការកៅស៊ូ អាន ម៉ាឌី គ្រុប​ លើកឡើងថា​ ច្រវ៉ាក់​ផលិតកម្មផលិតកង់រថយន្ត ​នឹងបង្កើតទីផ្សារក្នុងស្រុកសម្រាប់វិស័យកៅស៊ូ ​ដែលពីមុននេះ កម្ពុជា ពឹងផ្អែកទាំងស្រុងលើការនាំចេញ។កាលពីខែវិច្ឆិកាកន្លងទៅ រោងចក្រកៅស៊ូមួយ វិនិយោគដោយក្រុមហ៊ុនចិន ស្ថិតក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងបាវិត​ បានចាប់ផ្តើមដំណើរការផលិតកង់រថយន្ត ​ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។កម្ពុជា​ទទួល​បាន​ចំណូល​ពី​ការនាំចេញ​កៅស៊ូ ​និង​ឈើ​កៅស៊ូ​ជាង​៣២៦ ​លាន​ដុល្លារ ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើមឆ្នាំ ២០២១ ​។ ​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​។ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​ បាន​បង្ហាញថា ចាប់ពី​ខែមករា ​ដល់​ខែសីហា​ កម្ពុជា​រក​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ​និង​ឈើ​កៅស៊ូ​សរុប ៣២៦លានដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន​ ​១៩ម៉ឺន​តោន​កើន ៨ភាគរយ បើ​ធៀប​នឹង​រយៈពេល​​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ឈើ​កៅស៊ូ ចំនួន ៤ ៣៧៩ ម៉ែត្រគុប​៕ អត្ថបទ៖ វណ្ណៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ
06/02/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់​រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិនៅខែសីហាខាងមុខនេះ
06/02/2026 05:06 PM
គ្រូ U19 កម្ពុជា ប្ដេជ្ញាយកលទ្ធផលល្អជូនជាតិ ក្នុងការប្រកួតជើងឯកយុវជនអាស៊ាន នៅឥណ្ឌូនេស៊ី
06/02/2026 05:06 PM
ក្រសួងបរិស្ថាន៖ UN គាំទ្រយុទ្ធសាស្ត្រហិរញ្ញប្បទាន NDC 3.0 ដើម្បីការពារព្រៃឈើ និងគ្រប់គ្រងសំណល់ឆ្លាតវៃ
06/02/2026 04:06 PM
ប្រមុខការទូតកម្ពុជា៖ កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សា​ចំនួនពីរ​រូប​រួច​ហើយ​ដែល​ជា​អ្នក​ច្បាប់​ល្បីៗ​ ដើម្បីចូលរួមអនុវត្តយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS
06/02/2026 04:06 PM
ការិយាល័យតំណាង អ.ដ.ក. ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តព្រះវិហារ ដើម្បីបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែជិតប្រជាពលរដ្ឋ!
06/02/2026 04:06 PM
រដ្ឋបាលខណ្ឌសែនសុខ បន្តយកចិត្តទុកដាក់ក្នុងស្តារប្រព័ន្ធលូបង្ហូរទឹកសំខាន់ៗ ក្នុងមូលដ្ឋាន ដើម្បីបញ្ចៀសការជន់លិចលង់ក្នុងរដូវភ្លៀង
06/02/2026 04:06 PM
សម្ដេចតេជោ ហ៊ុន សែន៖ រយៈពេល៥ខែឆ្នាំនេះកម្ពុជាទទួលបានចំណូលពន្ធដារជាង ៥៣ភាគរយនៃផែនការឆ្នាំ២០២៦
06/02/2026 04:06 PM
សេចក្តីព្រាងច្បាប់រំលាយសភាអ៊ីស្រាអែល ឆ្លង​ផុត​ដំណាក់​កាល​ដំបូង នៅសភា
06/02/2026 04:06 PM
ហ្វីលីពីន និងវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងសុវត្ថិភាពដែន​សមុទ្រ
06/02/2026 04:06 PM