ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១២នាក់​នៅ​ថ្ងៃ​នេះ

2021/12/14 12:00:37 pm        265
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១២នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ អ្នកស្លាប់ទាំង៣នាក់នេះ គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៩២នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣៨២​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៧៣៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ពលករខ្មែរជាង ១០០នាក់ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកតាមច្រកខេត្តបាត់ដំបង

2021/12/13 01:28:13 pm        612
បាត់ដំបង៖ ពលករខ្មែរចំនួន ១២០នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង ខេត្ដបាត់ដំបង ខណៈការបើកសាកល្បងទទួលពលករកម្ពុជា ចូលធ្វើការនៅក្នុងប្រទេសថៃ តាមច្រកទ្វារ ព្រំដែនអន្តរជាតិដូង-បានឡែម ចំនួនពីរថ្ងៃ មានពលរដ្ឋខ្មែរជាង ៦០នាក់ បានចូលទៅធ្វើការស្របច្បាប់ ក្នុងខេត្តចាន់បុរី ប្រទេសថៃ ។លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរៈ ៨១៩ កាលពីម្សិលមិញ បានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មក​ស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្ដបាត់ដំបង ដែលមានពលករសរុបចំនួន១២០នាក់ ។បន្ទាប់ពីសាកសួរ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួចដោយគោរពតាមវិ ធានការរបស់ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ បានធ្វើតេស្តរហ័សជាលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់ ក្នុងនោះ ពលករចំនួន៣២នាក់ បានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ដោយសារមិនទាន់បានចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ។លោក មាស តារា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ដបាត់ដំបង បានឱ្យដឹងថា ការបើកសាកល្បងទទួលពលករខ្មែរ ​ទៅកាន់ប្រទេសថៃ ​តាមច្រកទ្វាព្រំដែនអន្តរជាតិដូង-បានឡែម ចំនួន ពីរថ្ងៃ គឺថ្ងៃទី៨-៩ ខែធ្នូនេះ មានពលរដ្ឋកម្ពុជាបានឆ្លងដែនស្របច្បាប់ទៅធ្វើការ​នៅ​ខេត្តចាន់បុរី ប្រទេសថៃ ចំនួន៦១នាក់។ក្នុងកិច្ចប្រជុំពិភាក្សាដើម្បីពង្រឹងកិច្ចសម្ព័ន្ធមេត្រីភាពសហប្រតិបត្ដិការ រវាងកម្ពុជា និងថៃ កាលពី ដើមខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម សុថេ ថងយ៉ាំ អភិបាលខេត្ដចាន់បុរី បានបញ្ជាក់ថា ពលករកម្ពុជា ដែល អាចឆ្លងដែនទៅបម្រើការងារនៅប្រទេសថៃ ត្រូវគោរពតាមលក្ខខណ្ឌ ដូចជា ពលករត្រូវមាន​ថៅកែជាជន ជាតិថៃធានា និងកំណត់កាលបរិច្ឆេទធ្វើដំណើរឱ្យបានជាក់លាក់។ពលករត្រូវភ្ជាប់មកនូវលិតខិតធ្វើ ដំណើរឆ្លងដែន ដែលចេញដោយប្រទេសកម្ពុជា ឬលិខិតផ្សេងៗ ដែលចេញដោយក្រសួងការងារ និង តម្រូវឱ្យពលករភ្ជាប់មកជាមួយនូវឯកសារភស្ដុតាង បញ្ជាក់ថា ធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ១៩ ​មិនឱ្យលើស ៧២ម៉ោងនោះទេ ព្រមនឹងបណ្ណចាក់វ៉ាក់សាំង​បាន​២លើក ដែលយ៉ាងហោចណាស់ ត្រូវបានចាក់វ៉ាក់លើស ពី១៤ថ្ងៃឡើង ។ឯកឧត្ដម បន្ថែមថា ពលករកម្ពុជា តម្រូវឱ្យធ្វើចត្តាឡីស័កយ៉ាងតិចបំផុត៧ថ្ងៃ និងត្រូវតេស្ដរកជំងឺ កូវីដ-១៩ពីរលើក​ ក្នុងពេលកំពុងធ្វើចត្តាឡីស័ក ​ដោយលើកទី១ ត្រូវតេស្ដនៅថ្ងៃដំបូងនៃការធ្វើ​ចត្តា​ឡីស័ក និងតេស្ដលើកទី២ ​នៅថ្ងៃទី៦ ឬទី៧​ នៃការធ្វើចត្តាឡីស័ក ហើយពលករកម្ពុជា ត្រូវបាន​អនុញ្ញាតឱ្យបម្រើ ការងារនៅក្នុងប្រទេសថៃ រយៈពេល៣០ថ្ងៃប៉ុណ្ណោះក្នុងការបោះត្រាម្ដង៕អត្ថបទ៖ នឿត សុភក្ត្រ

ករណីបង្ក្រាបគ្រឿងញៀននៅខេត្តកំពង់ស្ពឺ ដកហូតថ្នាំញៀន ១៤០០គីឡូក្រាម សមត្ថកិច្ចបាញ់សម្លាប់ជនជាតិចិនម្នាក់

2021/12/13 12:13:52 pm        737
កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ចនគរបាល កាលពីយប់មិញ បានបើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅទីតាំងកែច្នៃក្រុមហ៊ុនចិនមួយក្នុងខេត្តកំពង់ស្ពឺ និងបានបាញ់សម្លាប់ជនជាតិចិនម្នាក់ ដោយសារជនសង្ស័យបានបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច។កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១២ ខែធ្នូម្សិលមិញ បានសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន៤ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ នៅខេត្តកំពង់ស្ពឺ ដោយដកហូតថ្នាំញៀនបានចំនួន ១៤០០គីឡូក្រាម។ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាប ករណីគ្រឿងញៀនដ៏ធំសម្បើមនេះ បានធ្វើឡើងនៅក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង.ក នៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១២ ខែធ្នូនេះ ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាងមន្ទីរប្រឆាំងគ្រឿងញៀន សហការ និងស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ កោះកុង ព្រះសីហនុ និងរាជធានីភ្នំពេញ។លោកបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ក្រុមឈ្មួញគ្រឿងញៀន បានបាញ់មកលើកម្លាំង សមត្ថកិច្ច ​បណ្ដាលឱ្យមានការផ្ទុះអាវុធតទល់គ្នា បណ្ដាលឱ្យមានជនសង្ស័យម្នាក់ស្លាប់នៅនឹង​កន្លែងនិងពីរនាក់ត្រូវបានចាប់ខ្លួន៕អត្ថបទ៖ ម៉ឺន កុម្ភៈ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១៥នាក់​នៅ​ថ្ងៃ​នេះ

2021/12/13 12:04:14 pm        258
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៥នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ ២នាក់ គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៨៩នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣៧០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៧២០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

រថយន្តកូរ៉េដឹកទំនិញ បើកបុកជាមួយម៉ូតូជិះគ្នា២នាក់ បណ្តាលឲ្យរងរបួសធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ

2021/12/11 03:03:31 pm        670
ភ្នំពេញ៖ រថយន្តកូរ៉េដឹកទំនិញមួយគ្រឿង បើកបរក្នុងល្បឿនលឿនក៏ជ្រុលទៅបុកជាមួយម៉ូតូ​មួយគ្រឿងដែលជិះគ្នា២នាក់​បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០៣ ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេល​កើត​ហេតុគេបានឃើញរថយន្តកូរ៉េដឹកទំនិញ មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2G-5971 ដោយបើកបរក្នុងទិសដៅពីកើតមកលិច មកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបានបុកគ្នា​ជាមួយ​នឹងម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីសង់ សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CS-0496 ដែលជិះ​បញ្ច្រាសទិសគ្នា ​ក្នុងនោះបានបណ្ដាលឲ្យមនុស្ស២នាក់ បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយមកដឹកយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ក្រោយពេលកើតហេតុ ​ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនទុកនៅនឹងកន្លែង និង​បាន​ទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ ​ដើម្បីចុះមកធ្វើការវាស់វែង ​យករថយន្ត និងម៉ូតូ ទៅ​រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕អត្ថបទ៖ កុម្ភះ

ថ្ងៃនេះ មានហេតុការណ៍អគ្គិភ័យពីរករណីក្នុងរាជធានី បំផ្លាញផ្ទះពលរដ្ឋជិត១០០ខ្នង

2021/12/10 12:45:22 pm        371
ភ្នំពេញ៖ នគរបាលបានឱ្យដឹងថា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ មាន​គ្រោះ​អគ្គិភ័យ​ចំនួន២លើក បានឆាបឆេះផ្ទះប្រជាពលរដ្ឋ។ គ្រោះអគ្គិភ័យលើកទី១ បានកើត​ឡើងនៅ​វេលាម៉ោង៦ និង៣០នាទីព្រឹក ត្រង់តំបន់សំណង់មិនរៀបរយស្របតាមផ្លូវរថភ្លើង ស្ថិតក្នុងក្រុម៣៤ ក្រុម​៣៥ និងក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ​ខណ្ឌដូនពេញ។ អគ្គិភ័យនេះបានឆាបឆេះរយៈពេល​ជិត​២ម៉ោង និងបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋសរុបចំនួន ៨០ខ្នងផ្ទះ ដោយមិនមានគ្រោះថ្នាក់​ដល់​មនុស្ស​នោះទេ។​ គ្រោះអគ្គីភ័យនេះ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី។នគរបាលបន្ថែមថា ក្រោយមកនៅវេលាម៉ោង៨ និង១៥នាទីព្រឹកថ្ងៃដដែលនេះ គ្រោះអគ្គិភ័យ​មួយលើក​ទៀត​បានកើតឡើងនៅតំបន់សំណង់មិនរៀបរយជាប់មាត់ទន្លេសាប ​ក្បែរផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ​ខណ្ឌឫស្សីកែវ ដោយបានបំផ្លិចបំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន១៧ខ្នងផ្ទះ ​ហើយគ្រោះអគ្គិភ័យនេះ ក៏បណ្ដាលមកពីឆ្លងចរន្តអគ្គិភ័យដែរ ។សមត្ថកិច្ច បានឱ្យដឹងទៀតថា គ្រោះអគ្គិភ័យលើកទី២នេះ មិនបណ្ដាលឱ្យមានគ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ។ គ្រោះអគ្គីភ័យទាំង២លើកនេះ​ នគរបាលបង្ការ និងពន្លត់អគ្គិភ័យ ​និងក្រុមហ៊ុន​ឯកជន​ជា​ច្រើន​បាន​ចេញ​រថយន្តពន្លត់អគ្គិភ័យបាញ់​ទឹក​អន្តរាគមន៍ជា​បន្តបន្ទាប់ផងដែរ៕អត្ថបទ៖ ក្រុមសន្តិសុខ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១៥នាក់​នៅ​ថ្ងៃ​នេះ

2021/12/10 12:04:00 pm        298
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៥នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៣នាក់ គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៧៨នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣២៧​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦៨០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

អភិបាលខណ្ឌទួលគោក ដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាប ទីតាំងអ៊ីនធើណែតបង្កប់ល្បែងស៊ីសងឃាត់ខ្លួនមនុស្ស៥នាក់

2021/12/09 03:22:53 pm        1212
ភ្នំពេញ៖ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះបង្ក្រាបល្បែងភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធ័រណេត មួយកន្លែងឃាត់ខ្លួនមនុស្ស៥នាក់ និងវត្ថុតាងមួយចំនួនទៀត។ប្រតិបត្តិការនេះ បានធ្វើឡើងនាវេលាម៉ោង ០៤ និង១១នាទីរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ចំណុចទីតាំងអ៊ីនធើណែត យីហោ សេវាកម្មកុំព្យូទ័រ ស្ថិតនៅ ផ្ទះលេខ ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្រ្តីអាជ្ញាធរខណ្ឌទួលគោក បានឲ្យដឹង មុនឈានដល់ការ​ឆ្មក់​ចុះ​បង្ក្រាប់​ទីតាំង​បើក​អ៊ីនធ័រណេត មួយកន្លែង ដែលលួចបង្កប់ការភ្នាល់បាល់​តាមប្រព័ន្ធអនឡាញ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោកបានទទួលព័ត៌មានរហូតស្រាវជ្រាវ និង បាន​ចុះបង្ក្រាប​ជាក់ស្តែង​ ទីតាំងនេះតែម្ដង។ ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥នាក់ រួមមាន បុគ្គលិកម្នាក់​ និងអ្នកភ្នាល់៤នាក់ ព្រមទាំង ​បានដកហូតសម្ភារៈ រួមមានកុំព្យូទ័រចំនួន០៩ឈុត។បច្ចុប្បន្ននេះ ទីតាំងអ៊ីនធើណែត យីហោ សេវាកម្មកុំព្យូទ័រ ត្រូវបានអាជ្ញាធរបិទ ​។ដោយឡែកមនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១២នាក់​នៅ​ថ្ងៃ​នេះ

2021/12/09 12:12:18 pm        342
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១២នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៣នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ អ្នកទាំងបីនាក់នេះ គឺមិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៧៤នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣១២​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦៦៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម ១៤នាក់​នៅ​ថ្ងៃ​នេះ

2021/12/08 11:48:20 am        242
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ១៤នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ២នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩៧១នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២០,៣០០​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៦៥៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកស្រី Frederiksen ធានាបានតំណែង​នាយករដ្ឋមន្ត្រីដាណឺម៉ាកអាណត្តិទី៣
06/02/2026 03:06 PM
ចិនអំពាវនាវឲ្យ​គ្រប់​​ភាគី​អត់ធ្មត់ ក្រោយមាន​​ឧប្បត្តិហេតុយាន​ដ្រូន នៅរ៉ូម៉ានី
06/02/2026 03:06 PM
លោក Trump ចុះហត្ថលេខាលើសេចក្តីប្រកាសកែសម្រួលពន្ធ​ដែកថែប អាលុយមីញ៉ូម និងទង់ដែង
06/02/2026 03:06 PM
សមាជិកភាគច្រើន​នៃ​ក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសការ​បង្កើន​ប្រតិបត្តិការ​​របស់អ៊ីស្រាអែល នៅលីបង់
06/02/2026 03:06 PM
មន្រ្តីជាន់ខ្ពស់៖ ដើម្បីចូលរួមការប្រកួតទទួលបានជោគជ័យ គ្រូបង្វឹក គ្រូជំនួយ ទាំងអស់​ត្រូវ​ផ្អែក​ទៅ​លើ​យុទ្ធសាស្រ្ត ៥ចំណុច
06/02/2026 03:06 PM
អ៊ីរ៉ង់សម្លឹង​​កិច្ចព្រមព្រៀងបណ្ដោះអាសន្ន​ជាមួយ​អាមេរិក ដើម្បីសម្រាល​បញ្ហា​​សេដ្ឋកិច្ច និងចំណេញ​ពេល​ថែម
06/02/2026 03:06 PM
ក្រុម AOT បន្តសង្កេតការណ៍ផ្ទាល់ស្ថានភាពព្រំដែននៅច្រកអានសេះ ជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ
06/02/2026 02:06 PM
លោក Conor ជាអ្នកបុកគ្រឹះ ខណៈ ធារី ជាអ្នកសាងសង់ ដើម្បីជំរុញភាពខ្លាំង ISI ត្រៀមរដូវកាលថ្មី
06/02/2026 02:06 PM
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការពារ​បូរណភាព​ទឹកដី​ទាំង​ព្រំដែន​គោក និងព្រំដែនសមុទ្រ ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ
06/02/2026 01:06 PM
ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ កំពុងអនុវត្តយ៉ាងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន បន្ទាប់ពីបញ្ជូនទៅមណ្ឌលអប់រំប្រែទី៤ និងពន្ធនាគារខេត្តឧត្តរមានជ័យ
06/02/2026 01:06 PM