ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

កម្ពុជាបន្តកត់ត្រាការធ្លាក់ចុះនៃករណីឆ្លងជំងឺកូវីដ-១៩មកនៅត្រឹម ២៩នាក់នៅថ្ងៃនេះ ខណៈអ្នកស្លាប់មានត្រឹម ៤នាក់

2021/11/26 11:59:40 am        281
ភ្នំពេញ៖ កម្ពុជាបន្តកត់ត្រាចំនួនធ្លាក់ចុះនៃករណីឆ្លងជំងឺកូវីដ-១៩ មកនៅត្រឹម ២៩នាក់នៅថ្ងៃនេះ ខណៈចំនួនអ្នកស្លាប់ដោយសារជំងឺនេះ មានត្រឹមតែ ៤នាក់ប៉ុណ្ណោះ។ក្នុងរបាយការណ៍ចេញនៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មនុស្ស ២៩នាក់ទៀត ត្រូវបាន​រកឃើញ​ឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីសំណាករបស់ពួកគេត្រូវបានពិនិត្យដោយម៉ាស៊ីនវិភាគមេរោគ PCR ក្នុងនោះ ៦នាក់ គឺជាករណីនាំចូលពីក្រៅប្រទេស។ក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា មនុស្ស ៤នាក់ទៀត បានស្លាប់ដោយសារជំងឺផ្លូវដង្ហើម​មួយ​ប្រភេទនេះ ក្នុងនោះអ្នកស្លាប់ ២នាក់ មិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះឡើយ។គិតត្រឹមថ្ងៃនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុប ​បានកើនដល់ ២,៩២២នាក់ហើយ គិតចាប់តាំងពីថ្ងៃទី១១ ខែមីនាកន្លងមក ​នៅពេលដែលកម្ពុជាបានកត់ត្រាករណីស្លាប់ដំបូង។បើតាមក្រសួងសុខាភិបាល ករណីឆ្លងជំងឺកូវីដ-១៩សរុបនៅកម្ពុជា បានកើនដល់ ១២០,០៣៨នាក់​ហើយនៅទូទាំងប្រទេសគិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺនេះកាលពីឆ្នាំ២០២០កន្លងមក។ប៉ុន្តែក្រសួងបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩រហូតដល់ ​១១៦,៤១៧នាក់ហើយ ត្រូវបានព្យាបាល​ជា​សះស្បើយឡើងវិញ៕

រថយន្តសាំយ៉ុងមួយគ្រឿងដាច់ហ្វ្រាំជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ស្រាល

2021/11/25 11:00:46 am        1920
កំពង់ចាម ៖ មានករណីរថយន្តសាំយ៉ុងមួយគ្រឿងដាច់ហ្វ្រាំជ្រុលទៅបុករថយន្តមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស ៦នាក់ រងរបួសធ្ងន់ស្រាល នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម ។ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩នឹង៣០នាទី នៅចំណុចរង្វង់មូលគល់ស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម រវាងរថយន្តម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T. 9750 បើកបរពីទិសដៅ ពីកើតទៅលិច បើកបញ្ច្រាសរង្វង់មូលទៅបុកប៉ះ និងរថយន្តម៉ាក ហ្វុយហ្សូ ពណ៌បៃតង ពាក់ស្លាកលេខ ចង្កូតស្ដាំ KCH.0038 សណ្តោងសឺមីរ៉ឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A.0397 (ដឹកស្រូវចំនួន២៥តោន) ។ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមនុស្សបាត់បង់អាយជីវិតឡើយ ប៉ុន្តែ មាន​មនុស្ស៦នាក់​រង​របួសធ្ងន់ស្រាល​ នឹងបាន​បញ្ជូន​ទៅមន្ទីរពេទ្យខេត្តភ្លាមៗ។បច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ចយកវត្ថុតាងទាំងពីរមករក្សាទុកជាបណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុងកំពង់ចាម​ និងកសាងសំណុំរឿងតាមនីតិវិធី៕

ជន​សង្ស័យ​ម្នាក់​ ក្នុងចំណោមបក្ខពួក២នាក់ លួចកាច់.កម៉ូតូមិនសម្រេច​ត្រូវពលរដ្ឋចាប់ ប្រគល់​ឲ្យ​សមត្ថកិច្ច

2021/11/25 01:48:30 pm        671
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលលួចកាច់សោរ.កម៉ូតូ មួយគ្រឿងមិនសម្រេច ត្រូវប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះ អ៊ុ ស្រី អាយុជាង៥០ឆ្នាំ ​ស្នាក់នៅម្តុំទីតាំងកើតហេតុ មានស្រុកកំណើតក្នុងខេត្តកណ្តាល។ ជនសង្ស័យ មានឈ្មោះ សំ ញ៉ាញ់ ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល​ ក្នុងភូមិសាមគ្គីសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ​រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ​មុនពេលកើតហេតុ ជនរង​គ្រោះ​ជា​ម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រឹមសង់សេ១២៥ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ 1FP-2668 ទុកចោល​នៅ​ចិញ្ចើម​ផ្លូវ ខណៈពេលនោះ ជនរងគ្រោះបានចុះទៅបត់ជើងតូច ស្រាប់តែពេលនោះ ក៏លេច​មុខ​ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកម្នាក់ បានមកធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូ តែ​មិន​បានសម្រេច ក៏ត្រូវជនរងគ្រោះឃើញទាន់ស្រែក​ផ្អើល​ឆាឡោថា ចោរៗ ភ្លាមៗនោះ ប្រជាពលរដ្ឋ​នាំគ្នា​ដេញ​តាមចាប់ឃាត់បានម្នាក់ រឺឯម្នាក់ទៀត​បានរត់គេចខ្លួន។ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕អត្ថបទ៖ កុម្ភះ

សមត្ថកិច្ចខេត្តស្ទឹងត្រែង រឹបអូសគ្រឿងញៀនប្រមាណ១៧០គីឡូក្រាមពីក្រុមឧក្រិដ្ឋជនឡាវ

2021/11/25 05:45:11 am        1019
ស្ទឹងត្រែង ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែង កាលពីព្រលប់ថ្ងៃទី២៤ ខែវិច្ឆិកានេះ បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយរបស់ក្រុមឧក្រិដ្ឋកម្មជនឡាវ និងបានរឹបអូសគ្រឿងញៀនចំនួន១៧០កញ្ចប់ធំ ដែលតាមការប៉ាន់ ស្មានគឺប្រមាណ១៧០គីឡូក្រាម។កម្លាំងនគរបាលវរការពាព្រំដែនប៉ុស្ដិ៍អូរស្វាយ និងកម្លាំងប្រតិបត្តិការសឹករងស្រុកបូរីអូរស្វាយ ខេត្ត ស្ទឹងត្រែង បានសហការគ្នាប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនតាមទូក ក្នុង​គោលបំណង​ជួញដូរ ដែលមានប្រភពចេញមកពីប្រទេសឡាវ។សមត្ថកិច្ច បានឱ្យដឹងថា គ្រឿងញៀនទាំងនេះ ត្រូវបានក្រុមឧក្រិដ្ឋជនដឹកតាមទូកចេញមកពីកោះ ស្ដាំ ក្នុងទឹកដីឡាវ ហើយឆ្លងចូលមកទឹកដីកម្ពុជា​ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលវរការពារព្រំដែន ដែល ​កំពុងចេញល្បាត ​ដេញស្ទាក់ឃាត់បាននៅចំណុចក្បាលកោះល្ង ក្នុងស្រុកបូរីអូរស្វាយសែនជ័យ ។សមត្ថកិច្ច មិនបានឃាត់ខ្លួនឧក្រិដ្ឋជួញដូរគ្រឿងញៀនទាំងនោះទេ ​ដោយសារពួកគេគេចខ្លួនបាន ចំណែកគ្រឿងញៀន ​ដែលរឹបអូសបាន ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ នៃ​ការិយាល័យ​ប្រឆាំងគ្រឿងញៀនស្នងការខេត្តស្ទឹងត្រែង ៕អត្ថបទ៖ មាស ផល្លា

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៣២នាក់​នៅ​ថ្ងៃ​នេះ

2021/11/25 11:52:37 am        243
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស៣២នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៣នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩១៨នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១២០,០០៩​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៣៨៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៣៤នាក់​នៅ​ថ្ងៃ​នេះ

2021/11/24 12:48:57 pm        398
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស៣៤នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៥នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ៣នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩១៤នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១១៩,៩៧៧​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៣៥៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

តុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន មន្ដ្រីយោធា៣នាក់ទៀត ក្នុងករណីជួញដូរអាវុធជាច្រើនដើមនៅបាត់ដំបង

2021/11/24 12:19:00 pm        5218
បាត់ដំបង ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនមន្ដ្រីយោធា៣នាក់ទៀត តាមការចោទប្រកាន់របស់តំណាងអយ្យការ នៅក្នុងសំណុំរឿងជួញដូរអាវុធជាច្រើនដើម ក្នុងខេត្តបាត់ដំបង។សំណុំរឿងជួញដូរអាវុធជាច្រើនដើមក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងឈានដល់មានការឃាត់ខ្លួន​មនុស្ស​មួយចំនួន មានទាំងថ្នាក់ឧត្ដមសេនីយ៍យោធាផងដែរ មកដល់ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហម ម៉េងសែ ​អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និង​ជា​ចៅក្រមស៊ើប​សួរ​ក្នុងសំណុំរឿងនេះ បានសម្រេចឃុំខ្លួនមនុស្ស៣នាក់ទៀត​ សរុបចំនួន៧នាក់ហើយ ក្នុង​សំណុំរឿង​ជួញដូរអាវុធនេះ។ការសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនមន្ដ្រីយោធាទាំងនេះ​ គឺតាមការចោទប្រកាន់របស់លោក ប្លង់ សុផល ព្រះរាជអជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាល​ពី​រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ​ឆ្នាំ២០២១ ដែលបានចោទមន្ដ្រីទាំង៣នាក់នោះ​ពីបទជួញដូរនាំចេញ និង​សន្និធិអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ​តាមមាត្រា ៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។ជនត្រូវចោទទាំង៧នាក់ ដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្នុងសំណុំរឿងជួញដូរអាវុធនេះ មានទី១៖ ឧត្ដមសេនីយ៍ត្រី អូន ពិសិដ្ឋ បម្រើការងារ​នៅ​អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ​ក្រសួងការពារជាតិ។ ទី២៖ មន្ត្រីយោធា​ជា​អតីត​អនុប្រធាន​ផ្នែកសឹករង។ ទី៣៖ ជាមន្ត្រីយោធាធម្មតា ទី៤៖ ឈ្មោះ គង់ ណោរ៉ាន់ ភេទប្រុស អាយុ៦២ឆ្នាំ។ ទី៥៖ ឈ្មោះ យូ សំណាង ភេទប្រុស អាយុ៤១ឆ្នាំ។ ទី៦៖ ឈ្មោះ ព្រុំ សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំ និង​ម្នាក់ទៀតមិនត្រូវបានគេស្គាល់ឈ្មោះ។ក្នុងសំណុំរឿងនេះ កម្លាំងកងរាជអាវុធហត្ថ និងនគរបាលជាតិបានសហការគ្នាចាប់ខ្លួនមនុស្សជា បន្ត​បន្ទាប់ កាលពីថ្ងៃទី១៩ និងថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ទីកន្លែងផ្សេងៗគ្នា ក្នុង​ខេត្តសៀមរាប និងខេត្តបាត់ដំបង ។សូមជម្រាបថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អាវុធជាច្រើនដើមត្រូវបានប្រជាពលរដ្ឋ​ប្រទះ​ឃើញ និងសមត្ថកិច្ចរកឃើញជាបន្តបន្ទាប់ ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី ២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក​ខេត្តបាត់ដំបង ដោយមិនទាន់មានការអះអាងថា ជា​ការ​លាក់​ ដើម្បីហេតុផលអ្វីឱ្យប្រាកដនៅឡើយទេ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

តុលាការសម្រេចចោទប្រកាន់មន្ដ្រីយោធា៣នាក់ទាក់ទិនករណីលាក់អាវុធជាច្រើនដើមនៅខេត្តបាត់ដំបង

2021/11/23 09:58:25 am        837
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានបញ្ចប់ការសាកសួរក្នុងតំណាក់កាលអយ្យការហើយក្នុងសំណុំរឿងលាក់អាវុធជាច្រើនដើមក្នុងខេត្តបាត់ដំបង ហើយនៅថ្ងៃស្អែកចៅក្រមស៊ើបសួរនឹងបន្តនីតិវិធីសួរដេញដោលបន្ត ក្រោយតំណាងអយ្យការបានធ្វើការចោទប្រកាន់។សំណុំរឿងលាក់អាវុធជាច្រើនដើមក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងឈានដល់មានការឃាត់ខ្លួនមនុស្សមួយចំនួន មានទាំងថ្នាក់ឧត្ដមសេនីយ៍យោធាផងដែរនោះ សមត្ថកិច្ចបានបន្តនីតិវិធីដល់ស្ថាប័នតុលាការហើយ។ បន្ទាប់ពីធ្វើការសាកសួរអស់ជាច្រើនម៉ោងនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្លង់ សុផល ព្រះរាជអជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា តំណាងអយ្យការបានបើកការស៊ើបសួរលើសុំណុំរឿងរបស់ជនត្រូវចោទទាំង៣នាក់ ពីបទ «ជួញដូរ នាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តា មមាត្រា ៤៨៨ និងមាត្រា ២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ »រួចបញ្ជូនទៅចៅក្រមស៊ើបសួរបន្តតាមនីតិវិធី។ក្រោយការសម្រេចចោទប្រកាន់ពីតំណាងអយ្យការជនត្រូវចោទទាំង៣នាក់ត្រូវបានកម្លាំង កងរាជអាវុធហត្ថ នាំខ្លួនចេញពីសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ដដែល នឹងត្រូវនាំខ្លួនទៅកាន់សាលាដំបូងរាជធានីម្ដងទៀតនៅថ្ងៃស្អែកទី២៤ វិច្ឆិកា ដើម្បីចៅក្រមស៊ើបសួរបន្តនីតិវិធី មុននឹងសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ឬមិនឃុំនោះ។ការនាំខ្លួនជនត្រូវចោទទាំង៣នាក់នាព្រឹកមិញ និងនាំចេញពីតុលាការវិញនារសៀលថ្ងៃដដែលនេះឃើញមានវត្តមានឧត្តមសេនីយ៍យោធាឈ្មោះ អ៊ួន ពិសិដ្ឋ និងបក្ខពួក២នាក់ទៀត ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថដឹកតាមរថយន្ត។ការចាប់ខ្លួន មនុស្សជា បន្តបន្ទាប់ពាក់ព័ន្ធករណី ជួញដូរ អាវុធ ខុសច្បាប់នេះបានធ្វើ ឡើងកាលពីថ្ងៃទី ១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅទីកន្លែងផ្សេងៗគ្នា ដោយ ឧត្តម សេនីយ៍ ត្រីយោធាឈ្មោះ អ៊ួន ពិសិដ្ឋ ភេទ ប្រុស ជាអនុប្រធាន រោង ជាងជួសជុល ចម្រុះចំណុះអគ្គនាយកដ្ឋាន បច្ចេក ទេសម្ភារៈនៃ ក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួន នៅមុខភោជនីយដ្ឋានស្យាម ស៊ី ហ្វូត ស្ថិតក្នុង ភូមិចុង កៅស៊ូ សង្កាត់ ស្លរក្រាម ក្រុង សៀមរាប ខេត្តសៀមរាប។ ក្រោយមកសមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនមនុស្ស ចំនួន២នាក់ទៀត ដែលជា មន្ត្រី យោធា នៅ ខេត្តបាត់ដំបង មាន ព្រិន្ទបាលឯក វី វិន ហាយ ជាយោធា សឹករងស្រុក ភ្នំ ព្រឹកខេត្តបាត់ដំបងចាប់ខ្លួន កាលពី ថ្ងៃទី ១៩ ខែវិច្ឆិកានៅ ស្រុកកំរៀង ខេត្តបាត់ដំបង  និងអ្នកទី៣ វរសេនីយ ទោ ប៉ុល នី ភេទ ប្រុស មន្ត្រី យោធា នៅអង្គភាព សឹករង ស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ខ្លួនកាលពី ថ្ងៃទី ២០ ខែវិច្ឆិកា នៅស្រុកកំរៀង ខេត្តបាត់ដំបង ។សូមជម្រាបថា កាលពី ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ អាវុធជាច្រើន ដើមត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងសមត្ថកិច្ច រកឃើញជា បន្តបន្ទាប់ដែលបាន លាក់ទុក នៅចំណុច ចំការមៀន ស្ថិតក្នុង ក្រុមទី ២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមិនទាន់មានការអះអាងថា ជាការលាក់ដើម្បីហេតុផលអ្វីឱ្យប្រកាដនៅឡើយទេ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

នាំខ្លួនមន្ដ្រីយោធា៣នាក់ មកតុលាការ ទាក់ទិនករណីលាក់អាវុធជាច្រើនដើម នៅខេត្តបាត់ដំបង

2021/11/23 01:02:08 pm        364
ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនខ្លួនឧត្ដមសេនីយ៍យោធាម្នាក់ និងបក្ខពួក ២នាក់ មកដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ទាក់ទិន​នឹង​ការ​រកឃើញ ករណីលាក់អាវុធជាច្រើនដើម នៅខេត្តបាត់ដំបង។ការនាំខ្លួនមនុស្សទាំង៣នាក់នេះ គេឃើញមានវត្តមានឧត្តមសេនីយ៍យោធាម្នាក់ឈ្មោះ អ៊ួន ពិសិដ្ឋ និងបក្ខពួក២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនតាមរថយន្តមកកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីតំណាងអយ្យការ និងចៅក្រមស៊ើបសួរបន្តនីតិវិធីសួរដេញដោល ដោយ​មិនទាន់​មាន​ការសម្រេចបែបណានៅឡើយទេ នៅវេលាថ្ងៃត្រង់នេះ។ការចាប់ខ្លួនមនុស្សជា បន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់នេះ បានធ្វើឡើង​កាល​ពី​ថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីកន្លែងផ្សេងៗគ្នា ​ដោយឧត្តមសេនីយ៍ត្រីយោធា​ឈ្មោះ អ៊ួន ពិសិដ្ឋ ភេទ ប្រុស ជាអនុប្រធានរោងជាងជួសជុលចម្រុះចំណុះអគ្គនាយក​ដ្ឋាន​បច្ចេកទេស​សម្ភារៈនៃក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួន នៅមុខភោជនីយដ្ឋានស្យាមស៊ី ហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ ​សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ក្រោយមកសមត្ថកិច្ច ក៏បានបន្តឃាត់ខ្លួនមនុស្សចំនួន២នាក់ទៀត ដែលជាមន្ត្រីយោធានៅ​ខេត្តបាត់ដំបង មានព្រិន្ទបាលឯក វីវិន ហាយ ជាយោធាសឹករងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី ១៩ខែវិច្ឆិកានៅ ស្រុកកំរៀង ខេត្តបាត់ដំបង និងទី៣ វរៈសេនីយទោ ប៉ុល នី ភេទប្រុសមន្ត្រីយោធា នៅអង្គភាពសឹករងស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅស្រុកកំរៀង ខេត្តបាត់ដំបង ។សូមជម្រាបថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ អាវុធជាច្រើនដើម ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ជាបន្តបន្ទាប់ ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមិនទាន់មានការអះអាងថា ជា​ការ​លាក់​ដើម្បី​ហេតុផល​អ្វី​ឱ្យប្រកដនៅឡើយទេ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

កម្ពុជា​បន្ត​កត់ត្រា​ការ​ធ្លាក់​ចុះ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ទូទាំង​ប្រទេស​មក​នៅ​ត្រឹម៣៩នាក់​នៅ​ថ្ងៃ​នេះ

2021/11/23 12:07:54 pm        313
ភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស៣៩នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ក្រសួង​បាន​ឱ្យ​ដឹង​បន្ថែម​ថា មនុស្ស​ចំនួន ៤នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុងនោះ២នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ឡើយ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ២,៩០៩​នាក់​ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុបបាន​កើន​ឡើង​ដល់ ១១៩,៩៤៣​នាក់​នៅ​ទូទាំង​ប្រទេស។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៦,៣២០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតយុទ្ធជនរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍មរតកតេជោធិបតីថ្លុកព្រីង ខេត្តកំពង់ធំ ចំនួន ២០៦ គ្រួសារ ទទួលបានអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​
06/02/2026 12:06 PM
អាកាសយានដ្ឋានអន្តរជាតិតេជោជាប់ចំណាត់ថ្នាក់លេខ ៥ ជាស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក
06/02/2026 12:06 PM
ក្រសួងព័ត៌មាន បើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
06/02/2026 12:06 PM
ចិន បង្កើនវិធានការទប់ស្កាត់គ្រោះមហន្តរាយ ខណៈរដូវទឹកជំនន់ចូលមកដល់
06/02/2026 12:06 PM
ភាគហ៊ុនសកល​​​គ្មានស្ថិរភាព​ ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ា បានធ្វើឱ្យសុទិដ្ឋិនិយម AI ធ្លាក់ចុះ
06/02/2026 12:06 PM
ក្រុមជ្វីហ្វជ្រុលនិយម ប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងយេរូសាឡឹម ជុំវិញការកែណ្ឌកងទ័ព
06/02/2026 12:06 PM
រ៉ូម៉ានី ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីថាជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប
06/02/2026 12:06 PM
ការវាយប្រហាររបស់ក្រុមជាប់ទាក់ទងជាមួយរដ្ឋអ៊ីស្លាម បានសម្លាប់មនុស្សច្រើននាក់ នៅកុងហ្គោ
06/02/2026 11:06 AM
នគរបាលប្រើកាណុងបាញ់ទឹក បំបែកក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល នៅរដ្ឋធានីប្រទេសឈីលី
06/02/2026 11:06 AM
លោកTrump ៖ កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចនឹងឈានដល់ «ក្នុងពេលមួយសប្តាហ៍ទៀត»
06/02/2026 11:06 AM