ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

បញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការករណីទំលាក់យោង

2021/11/13 12:22:41 pm        1140
ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កសាងសំណុំរឿងបញ្ជូន ជនសង្ស័យ ៣នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីទំលាក់យោង ។លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូលទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ករណី​ឆបោក (ប្រើល្បិចយកខ្សែកកាឡៃដូរយកខ្សែកពិត) ឬទំលាក់យោង កើតហេតុនៅ​ចំណុច​តាមផ្លូវបេតុង ​ភូមិត្រពាំងគល់ ​សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១ ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌកំបូល​សហការ​ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទោក ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ចំណែកម្នាក់ទៀតគេចខ្លួន ។ជនសង្ស័ទាំង៣នាក់ ដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ យិន វ៉ាន់នី ហៅ តាខ្មៅ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ គោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ( គ្មានសារធាតុញៀន) ។ ២.ឈ្មោះ ជី ណាង ហៅម៉ែអាឈុន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ក្បាលដំរី២ សង្កាត់កាកាប១ ខណ្ឌពោធីសែនជ័យ ( គ្មានសារធាតុញៀន) ។៣.ឈ្មោះ សួន ស្រីមុំ ហៅ យាយស្វិត ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ដីថ្មី សង្កាត់គោកឃ្លាងខណ្ឌ សែនសុខ ( គ្មានសារធាតុញៀន) ។ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ តោ ភេទប្រុស អាយុប្រហែល ៤២ឆ្នាំ គេចខ្លួន ។ជនសង្ស័យទាំង៣ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងបញ្ជូន​ទៅតុលាការ ​នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕អត្ថបទ ៖ តារាវុទ្ធី

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦០នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/13 11:55:20 am        314
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦០នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៦១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៨៦២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ៤៨១ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សមត្ថកិច្ចរកឃើញកាំភ្លើងវែងប្រភេទAK ៤០ដើម និងប្រភេទM79 ចំនួន៣ដើម នៅស្រុកភ្នំព្រឹក

2021/11/13 11:37:27 am        2685
បាត់ដំបង ៖ អភិបាលស្រុកភ្នំព្រឹក បានថ្លែងប្រាប់ទូរទស្សន៍BTVនៅមុននេះបន្តិចថា សមត្ថកិច្ចបានរកឃើញកាំភ្លើងវែងប្រភេទអាកាស្វ័យ AK ចំនួន៤០ដើម និងប្រភេទM79 ចំនួន៣ដើម នៅចំការមៀនមួយកន្លែងស្ថិតក្នុងភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។អភិបាលស្រុកភ្នំព្រឹក បានឲ្យដឹងបន្ថែមថា នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ចំណុច​ចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក មានប្រជាពលរដ្ឋ​ប្រទះឃើញ កាំភ្លើងប្រភេទវែង​ និងបានរាយការណ៍ជូនសមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានរុករកឃើញកាំភ្លើងវែងប្រភេទ អាកាស្វ័យ AK ចំនួន៤០ដើម បង់ចំនួន៤៧បង់ និងកាំភ្លើងM79 ចំនួន៣ដើម ។សមត្ថកិច្ចបានយកអាវុធទាំងអស់ ប្រគល់ជូនកងពលថ្មើជើងលេខ៥៣ និងការិយាល័យ​គ្រប់គ្រង​អាវុធគ្រឿងផ្ទុះ នៃស្នងការនគរបាលខេត្តបាត់ដំបង ដើម្បីស៊ើបអង្កេតស្រាវជ្រាវបន្ត៕

ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង នៅជ្រៃធំដោយភ្នាល់ប្រាក់រាប់ម៉ឺនដុល្លារបន្តលេងរាល់ថ្ងៃដោយមិនខ្លាចរំខានដល់អាជ្ញាធរ

2021/11/13 10:22:47 am        314
 កណ្ដាល៖ ទីតាំងសង្វៀនជល់មាន់ និងល្បែងអាប៉ោងខុសច្បាប់មួយកន្លែង ដែលស្ថិតនៅ (ហ្គ្រេនដ្រាយហ្គនរីសត) ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានភ្លាល់ទឹកប្រាក់ម្តងៗរាប់ពាន់ រាប់ម៉ឺនដុល្លារក្នុងការជល់មាន់មួយគូ និងអាប៉ោងមួយក្តាបន្តលេងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចរំខានដល់អាជ្ញាធរនោះឡើយ ខណៈការលេងនេះ មានការជួបជុំទ្រង់ទ្រាយធំស្រែកហោរកញ្ជ្រៀវដោយមិនខ្លាចអាជ្ញាធរ និងខ្លាចការឆ្លងរីករាលដាលនូវមេរោគកូវីដ-១៩នោះឡើយ។ ប្រជាពលរដ្ឋអះអាងថា បានទៅប្តឹងអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសារ តែពុំទាន់មានវិធានការនៅឡើយរហូតដល់សព្វថ្ងៃនេះ។បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ និងរស់នៅតំបន់នោះបានឲ្យដឹងទៀតថា ពួកគាត់មានការភ័យខ្លាច ដោយមានរថយន្តទំនើបៗឆ្លងកាត់ជាច្រើនខុសប្រក្រតី ដោយពួកគាត់ព្រួយបារម្ភចំពោះកូនៗរបស់ពួកគាត់ដើរឆ្លងថ្នល់ ខណៈរថយន្តទាំងនោះបានបើកឆ្ពោះទៅកន្លែងតែមួយ ពោល គឺកន្លែង (ហ្គ្រេនដ្រាយហ្គនរីសត) ដែលគេដឹងថា លួចលែងល្បែងភ្នាល់មាន់ អាប៉ោង និងប៊ៀខុសច្បាប់ទ្រង់ទ្រាយធំ។មានការអះអាងថា មានអ្នកជាខ្នងបង្អែកនៅពីក្រោយ ទើបកន្លែងសង្វៀនជល់មាន់មួយកន្លែងនេះហ៊ានបើកដោយសេរី ដោយមិនខ្លាចទាំងឆ្លងមេរោគកូវីដ១៩ជាដើមនោះ។ទាក់ទងការផ្តល់ព័ត៌មានពីពលរដ្ឋតំបន់នេះ មិនអាចសុំការបំភ្លឺពីលោក ស៊ឹម ឃាង អធិការស្រុកកោះធំបានទេ ដោយទូរស័ព្ទហៅមិនចូល។ តែទោះជាយ៉ាងនេះក្តី បងប្អូនប្រជាពលរដ្ឋបានស្នើទៅអជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យករណីនេះ ព្រោះបើនៅតែបន្តសកម្មភាពប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនទៀតនោះ ពួកគាត់ខ្លាចតែមានការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅតំបន់នេះ ហើយអាជ្ញាធរ ឬក្រសួងសុខាភិបាលធ្វើការបិទ វានឹងរំខានដល់ការរកស៊ី និងការរស់នៅរបស់ពួកគាត់ទៀត ជាពិសេសខ្លាចមានការបិទសាលាបន្តទៀតដែលធ្វើ ឲ្យកូនៗរបស់គាត់មិនបានចូលរៀនទៀតនោះ៕

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/12 12:10:01 pm        281
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៥៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៧៩៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ៤២១ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សមត្ថកិច្ចចម្រុះ តាមប្រមាញ់អ្នកទោសគាស់ជញ្ជាំងគុករត់គេចខ្លួន បានម្នាក់ទៀតហើយ

2021/11/12 04:57:42 am        714
ស្ទឹងត្រែង​៖ ក្នុងសកម្មភាពចុះប្រតិបត្តិការទាំងយប់ទាំងថ្ងៃ របស់កម្លាំងសមត្ថកិច្ចចម្រុះ ក្នុងការស្វែងរកចាប់ខ្លួនអ្នកទោស ដែលបានលួចគាស់ជញ្ជាំងគុក និងទម្លុះរបងរត់គេចខ្លួនកាលវេលាម៉ោង៣និង២០នាទីទបភ្លឺថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមកនេះ ត្រូវបានក្របួចជាប់ជនជាតិឡាវម្នាក់ទៀតហើយ ។ លោកវរសេនិយទោ ជិប ហួរ នាយរងសេនាធិការ ប្រតិបត្តិការសិករងខេត្តស្ទឹងត្រែងបានឲ្យBTV ដឹងថា នៅវេលាម៉ោង៨ព្រឹកថ្ងៃ១២វិច្ឆិកានេះ កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនក្រុមអ្នកទោសបានម្នាក់បន្ថែមទៀត ដែលមានឈ្មោះ ចាក់លី ចឺតាលី ជាជនជាតិឡាវ ដែលតុលាការបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀនឆ្លងដែន។លោកបន្តថា ករណីដែលឈានដល់ការចាប់ខ្លួនអ្នកទោសម្ចាក់ជាជនជាតិឡាវខាងលើបាននាពេលនេះ គឺមានការចូលរួមសហការពីប្រជាពលរដ្ឋ បានឃើញ និងឃាត់ខ្លួនហើយប្រគល់ជូនឲ្យសមត្ថកិច្ច ដែលអ្នកទោសរូបនេះ បានដើរក្នុងចំណុចកោះស្ងួយ ស្ថិតនៅក្នុងភូមិកោះស្រឡៅ ឃុំកោះស្នែងស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។អ្នកទោសជាប់ពន្ធនាគារមួយជីវិតរូបនេះបានសារភាពចំពោះមុខសមត្ចកិច្ចថា ខ្លួនជាអ្នករៀបចំគម្រោងការក្នុងសកម្មភាពគាស់ជញ្ជាំងគុករត់ចេញ ដោយមានការផ្ដល់សម្ភារៈ ពីមនុស្សស្រីម្នាក់ដែលចេញចូលធ្វើការងារក្នុងពន្ធធាគារនោះ ជាអ្នករៀបចំពីខាងក្រៅ។អ្នកទោសឈ្មោះ ចាក់លី ចឺតាលី បានឆ្លើយសារភាពបន្ដថា គម្រោងការគាស់គុកដើម្បីរត់ចេញនេះ មានរយៈពេល១ឆ្នាំហើយ ហើយសម្ភារៈសម្រាប់ធ្វើសកម្មភាពគាស់នេះ គឺត្រៀមរយៈពេលប្រមាណជា ៣ទៅ៤ខែមុននេះប៉ុណ្ណោះ ។ករណីអ្នកទោស៧នាក់ ដែលធ្វើសកម្មភាពគាស់ជញ្ជាំងបន្ទប់ឃុំឃាំង និងទម្លុះរបងគុករត់ចេញនាពេលកន្លងមក រហូតមកដល់ថ្ងៃទី១២វិច្ឆិកា២០២១នេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់ខេត្តស្ទឹងត្រែងសហការជាមួយកម្លាំងនគបាលក្រសួងមហាផ្ទៃ បានធ្វើការចាប់ខ្លួនបានចំនួន ៤នាក់ហើយ ក្នុងនោះមានជនជាតិឡាវ ២នាក់ និងខ្មែរ២នាក់។ បច្ចុប្បន្នសមត្ថកិច្ចកំពង់បន្តស្វែងរកអ្នកទោសចំនួន ៣នាក់បន្ថែមទៀត ដែលកំពង់រត់គេច ហើយសមត្ថកិច្ចក៏បានកំណត់មុខសញ្ញា និងគោលដៅការលាក់ខ្លួនអ្នកទោសទាំង ៣នាក់នោះហើយ៕ អត្ថបទ​៖ មាស ផល្លា សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗ

មាន​ទីតាំង​សង្វៀន​ជល់​មាន់ និង​អាប៉ោង​ខុសច្បាប់​មួយកន្លែង​នៅ​ជ្រៃ​ធំ ​ដោយ​ភ្នាល់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​មិន​ខ្លាច​រអា​អាជ្ញាធរ និង​ឆ្លង​កូ​វីដ​-១៩

2021/11/12 02:45:04 am        692
​កណ្ដាល៖ ទីតាំង​សង្វៀន​ជល់​មាន់ និង​ល្បែង​អាប៉ោង​ខុសច្បាប់​មួយ​កន្លែង ដែល​ស្ថិតនៅ (​ហ្គ្រេ​ន​ដ្រា​យ​ហ្គ​ន​រី​សត​) ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ដោយ​បាន​ភ្នាល់​ទឹកប្រាក់​ម្តង​ៗ​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​ក្នុង​ការ​ជល់​មាន់​មួយ​គូ និង​អាប៉ោង​មួយ​ក្តារ​ជា​រៀងរាល់ថ្ងៃ ខណៈ​ការ​លេង​នេះ​ មានការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​ស្រែក​ហោរ​កញ្ជ្រៀវ​ដោយ​មិន​ខ្លាច​អាជ្ញាធរ និង​ខ្លាច​ការ​ឆ្លង​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩​នោះ​ឡើយ​។ ប្រជាពលរដ្ឋ​អះអាងថា បាន​ទៅប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនលើក​ច្រើនសារ តែ​ពុំទាន់​មាន​វិធានការ​នៅឡើយ​រហូតដល់​សព្វថ្ងៃ​នេះ​។​​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់ និង​រស់នៅ​តំបន់​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ពួកគាត់​មានការ​ភ័យខ្លាច ដោយមាន​រថយន្ត​ទំនើប​ៗ​ឆ្លងកាត់​ជាច្រើន​ខុស​ប្រក្រតី ដោយ​ពួកគាត់​ព្រួយបារម្ភ​ចំពោះ​កូនៗ​របស់​ពួកគាត់​ដើរ​ឆ្លង​ថ្នល់ ខណៈ​រថយន្ត​ទាំងនោះ​បាន​បើក​ឆ្ពោះទៅ​កន្លែង​តែមួយ ពោល គឺ​កន្លែង​(​ហ្គ្រេ​ន​ដ្រា​យ​ហ្គ​ន​រី​សត​) ដែល​គេ​ដឹង​ថា លួច​លែង​ល្បែង​ភ្នាល់មាន់ អាប៉ោង និង​បៀរ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​។​​មានការ​អះអាង​ថា មាន​អ្នកជា​ខ្នងបង្អែក​នៅ​ពីក្រោយ ទើប​កន្លែង​សង្វៀន​ជល់​មាន់​មួយកន្លែង​នេះ​ហ៊ាន​បើក​ដោយ​សេរី ដោយ​មិន​ខ្លាច​ទាំង​ឆ្លង​មេរោគ​កូ​វីដ​-១៩​ជាដើម​នោះ​។​​ទាក់ទង​ការ​ផ្តល់​ព័ត៌មាន​ពី​ពលរដ្ឋ​តំបន់​នេះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ស៊ឹម ឃាង អធិការ​ស្រុក​កោះធំ​បានទេ ដោយ​ទូរស័ព្ទ​ហៅ​មិន​ចូល​។តែ​ទោះជា​យ៉ាងនេះ​ក្តី បងប្អូន​ប្រជាពលរដ្ឋ​ បានស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​កណ្តាល ចុះ​ត្រួតពិនិត្យ​ករណី​នេះ ព្រោះ​បើ​នៅតែ​បន្តសកម្មភាព​ប្រមូលផ្ដុំ​គ្នា​លេង​យ៉ាង​គឃ្លើន​ទៀត​នោះ ពួកគាត់​ខ្លាច​តែមាន​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩​នៅ​តំបន់​នេះ ហើយ​អាជ្ញាធរ ឬ​ក្រសួងសុខាភិបាល​ធ្វើ​ការបិទវា​នឹង​រំខាន​ដល់​ការរកស៊ី និង​ការរស់នៅ​របស់​ពួកគាត់​ទៀត ជាពិសេស​ខ្លាច​មានការ​បិទ​សាលា​បន្តទៀត​ដែល​ធ្វើឲ្យ​កូនៗ​របស់គាត់​មិនបាន​ចូលរៀន​ទៀត​នោះ​៕​

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/11 12:08:04 pm        359
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៧១នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៥០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៧៣០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ៣៥៨ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អ្នកទោស៣នាក់ហើយ ក្នុងចំណោម៧នាក់ដែលបានរត់ចេញពីគុកខេត្តស្ទឹងត្រែង ត្រូវបានចាប់ខ្លួនមកវិញ

2021/11/10 07:06:29 am        1023
ស្ទឹងត្រែង ៖ បន្ទាប់ពីការរត់ចេញពីគុកខេត្តស្ទឹងត្រែង អស់រយៈពេលពីរថ្ងៃ អ្នកទោសចំនួន៣នាក់ ក្នុងចំណោម៧នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនមកវិញជាបន្ដបន្ទាប់ ហើយការស្វែងរកអ្នកទោស៤នាក់ទៀត កំពុងត្រូវបានធ្វើបន្ត។នគរបាលខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញនេះ ទី១​.មានឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរ ជាប់ទោសពីបទជួញដូរគ្រឿងញៀន ,ទី២.ឈ្មោះ វ៉ាន់ ភូ ជាប់ទោស២០ឆ្នាំ រឿងបទល្មើសជួញដូរគ្រឿងញៀន អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកានេះ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទី៣.ឈ្មោះ កិត ងិន ជាប់៤ឆ្នាំ រឿងបទល្មើសគ្រឿងញៀន។សូមបញ្ជាក់ថា ក្រុមអ្នកទោសចំនួន៧នាក់ បានហែកគុករត់គេចខ្លួន កាលពីវេលាម៉ោង៣និង២០នាទី ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកានេះ ដោយការគាស់ក្ដារ​ជញ្ជាំង​បន្ទប់ឃុំឃាំង ​រួចនាំគ្នាទម្លុះរបងថ្ម ខណៈដែលឆ្មាំគុក បានបញ្ជាក់ថា ក្នុងយប់កើតហេតុនោះ វាមានភាពចៃដន្យ គឺអំពូលភ្លើងតាមបង្គោល បានដាច់ងងឹតឈឹង ហើយអំពូលភ្លើងបំភ្លឺផ្លូវ​សាធារណៈរបស់ខេត្ត​ ក៏បានដាច់ដែរ​ ធ្វើឲ្យឱកាសនៃការរត់គេចកាន់តែល្អ សម្រាប់ពួក​អ្នកទោសទាំងនោះ ​ព្រោះកម្លាំងអនុរក្ស​ ពិបាកក្នុងការតាមប្រមាញ់ ​ដោយមើលមិនឃើញ។កម្លាំងសមត្ថកិច្ចខេត្តស្ទឹងត្រែង ​ពិសេសស្រុកថាឡាបរិវ៉ាត់​ បាននឹងកំពុងខិតខំតាមស្វែងរកចាប់ ខ្លួនអ្នកទោស៤នាក់ទៀត ៕អត្ថបទ៖ មាស ផល្លា

តុលាការបង្គាប់ឱ្យចាប់ខ្លួន ឧកញ៉ា លី សាយឃាង ករណីរំលោភលើទំនុកចិត្ត និងបទបរិហារកេរ្តិ៍ជាសាធារណៈ

2021/11/10 05:06:40 am        1146
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឧកញ៉ា លី សាយឃាង ទាក់ទិនករណីរំលោភលើទំនុកចិត្ត និងបទបរិហារកេរ្តិ៍ជាសាធារណៈ ។ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឧកញ៉ា លី សាយឃាង ដែលពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ ទៅតាមបទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។នៅក្នុងដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០៩២ “ធ” ដចន របស់លោក សេង លាង ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យល់ឃើញថា ជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ រំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០១៨ និងអំឡុងឆ្នាំ ២០១៩ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ហេតុដូច្នេះ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មកចំពោះចៅក្រមស៊ើបសួរដើម្បីធ្វើការសាកសួរបំភ្លឺការពិត។ចៅក្រមស៊ើបសួរបានសម្រេច២ចំណុច គឺ១ បង្គាប់ឲ្យនាំឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ និងចំណុចទី២ បង្គាប់ទៅកងកម្លាំងសាធារណៈ ឲ្យចាប់ និងនាំខ្លួនឈ្មោះលី សាយឃាង ប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ផ្ទុះកំហឹងលើមេដឹកនាំអ៊ីស្រាអែល ជុំវិញសកម្មភាពយោធានៅលីបង់ដែលប៉ះពាល់ការចរចាជាមួយអ៊ីរ៉ង់
06/02/2026 09:06 AM
អ៊ីរ៉ង់ ព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ និងហ្កាហ្សា គំរាមដល់កិច្ចចរចាបទឈប់បាញ់របស់អាមេរិក
06/02/2026 09:06 AM
ប្រមុខUN៖ សំខាន់ណាស់ក្នុងការរក្សាទុកកងកម្លាំងUN នៅលីបង់ ក្រោយកងកម្លាំងរក្សាសន្តិភាពបច្ចុប្បន្នផុតអាណត្តិ
06/02/2026 09:06 AM
លីបង់ ប្រកាសបទឈប់បាញ់ដោយផ្នែករវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា ប៉ុន្តែការវាយប្រហារនៅតែបន្ត
06/02/2026 09:06 AM
មនុស្ស៤នាក់ស្លាប់ និងមួយចំនួនរងរបួសបន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីទូទាំងអ៊ុយក្រែន
06/02/2026 09:06 AM
លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការយ៉ាងលឿន ទោះមានការគំរាមកំហែងពង្រីកសង្គ្រាមក៏ដោយ
06/02/2026 08:06 AM
ក្រសួងសេដ្ឋកិច្ចដាក់ឱ្យប្រើប្រាស់ជាកាតព្វកិច្ច​ ប្រព័ន្ធវិក្កយបតអឡិចត្រូនិកកម្ពុជាជំហានទី៤
06/02/2026 08:06 AM
ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM