ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta នៅខេត្តបន្ទាយមានជ័យ មិនមានលក្ខណៈធ្ងន់ធ្ងរ

2021/08/31 11:25:20 am        317
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ចំនួនជាង១៧០០ករណី ដោយក្នុងនោះខេត្តបន្ទាយមានជ័យ ឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ នៃអ្នកឆ្លងប្រភេទបំប្លែងថ្មីដែលតា តែយ៉ាងណា ស្ថានភាពនៃការឆ្លងវីរុសថ្មី នៅក្នុងខេត្តមួយនេះ មិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ មាន​ប្រសាសន៍​ថា សម្រាប់ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី​ដែលតា មានទាំងពលករត្រឡប់មកពីប្រទេសថៃ និងការឆ្លងនៅក្នុងសហគមន៍ ។ឯកឧត្តម បន្តថា ចំពោះការឆ្លងក្នុងសហគមន៍នេះ បានរកឃើញលើប្រជាពលរដ្ឋ និង​មន្ត្រីសុខាភិបាល ហើយអ្នកជំងឺឆ្លងប្រភេទបំប្លែងថ្មី Detlta ទាំងអស់នោះ គឺត្រូវបានដាក់​ឲ្យសម្រាក​ព្យាបាល​នៅទីតាំងផ្សេងពីអ្នកជំងឺកូវីដ១៩ ឆ្លងប្រភេទធម្មតា រួមទាំងមានការយកចិត្តទុកថែទាំ​ព្យាបាល​យ៉ាងខ្លាំង ពីសំណាកមន្ត្រីសុខាភិបាលជួរមុខ ដើម្បីកុំឲ្យមានការឆ្លងរាលដាលកាន់តែខ្លាំង​នៅក្នុងសហគមន៍ ។អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា “បន្ទាប់ពីមានការរកឃើញ ករណីឆ្លងវីរុសប្រភេទថ្មី Detla នេះ អាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រង ដោយប្រើប្រាស់វិធាន​ការណ៍​ទាំងអប់រំ រដ្ឋបាល និងច្បាប់ ហើយបច្ចុប្បន្ន ក្នុងខេត្តមានកន្លែងសម្រាប់ព្យាបាល របស់អ្នកជំងឺ​កូវីដ១៩ ចំនួន១៣ទីតាំង និងមណ្ឌលចត្តាឡីស័កជាង ២០កន្លែង” ។សម្រាប់វិធានការទប់ស្កាត់ ការឆ្លងរាលដាលកាន់តែខ្លាំងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នេះ ជា​ពិសេសប្រភេទបំប្លែងថ្មី Delta អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងធ្វើការបិទខ្ទប់ផ្សារមួយ​ចំនួន​នៅក្នុងក្រុងសិរីសោភ័ណ និងតាមបណ្ដាស្រុកមួយចំនួន រួមទាំងបានដាក់តំបន់ខ្លះ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ និងបន្តអនុវត្តបំរាមគោចរនៅពេលយប់ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta ចំនួន៣២៥នាក់ ខណៈនៅទូទាំងប្រទេសកម្ពុជា បានរកឃើញសរុបចំនួន ១ ៧៥២នាក់ ប៉ះពាល់រាជធានីខេត្ត ចំនួន២៣ លើកលែងតែខេត្តកែប និងក្រចេះ ៕

ខេត្តបាត់ដំបង មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទDelta ក្នុងសហគមន៍ឡើយ

2021/08/30 12:40:59 pm        419
បាត់ដំបង ៖ ទោះបីជាជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទDelta មានការឆ្លងរាលដាលក្នុងសហគមន៍​ខេត្ត​មួយចំនួនរួចទៅហើយ ដែលបង្កឲ្យមានការព្រួយបារម្ភខ្ពស់ ប៉ុន្តែសម្រាប់ខេត្តបាត់ដំបង រហូតមកពេលនេះ មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ ប្រភេទDelta ក្នុងសហគមន៍ឡើយ ។លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងប្រាប់​ទូរទស្សន៍BTV ឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះថា សម្រាប់​ខេត្តបាត់ដំបង មិនទាន់​មានការរីករាលដាលឆ្លងមេរោគបម្លែងថ្មីប្រភេទDelta ចូល​ក្នុងសហគមន៍​ឡើយ គឺមានតែករណី​នាំចូល៣៣ករណី និងបានព្យាបាលជាសះស្បើយចំនួន៩ករណី ។លោកបានឲ្យដឹងទៀតថា សម្រាប់ការរៀបចំព្យាបាលអ្នកកើតកូវីដ១៩ បំប្លែងថ្មីប្រភេទDelta ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយមានការត្រួតពិនិត្យសុខភាពជាប្រចាំហើយ​ទោះបីជាពួកគាត់បានជាសះស្បើយ ពិនិត្យឃើញលទ្ធផលអវិជ្ជមានមួយលើក ឬក៏ពីរលើកហើយក្ដី ប៉ុន្តែក្រុមគ្រូពេទ្យនៅតែបន្តតាមដានសុខភាពរបស់ពួកគាត់ជាប្រចាំ ដើម្បីប្រាកដថា ពួកគាត់​បានជា​សះស្បើយ​ដាច់មិនមាននាំមេរោគទៅចម្លងក្នុងសហគមន៍។គួរកត់សម្គាល់ ថា ខេត្តបាត់ដំបងមួយរយៈពេលចុងក្រោយនេះ ករណីឆ្លងកូវីដ១៩ថ្មីមានការថយចុះ ចំណែកករណីជាសះស្បើយ មានការកើនឡើងជាបន្តបន្ទាប់ ដោយសារ រដ្ឋបាលខេត្ត​មានវិធានការ​ច្បាស់លាស់ និងគ្រប់គ្រងស្ថានភាពកូវីដ១៩បានល្អ ។ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះខេត្តបាត់ដំបង បានរកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ ៦១៤នាក់ ព្យាបាលជាសះស្បើយចំនួន ៤ ៧៨៤នាក់ ស្លាប់ចំនួន៧៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧៥៧នាក់៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤០៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣២៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/30 11:53:55 am        468
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤០៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣២៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣១៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៩០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៨៩២នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៨ ៤៤៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩២ ៦១៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤០១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៧៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/28 12:08:17 pm        313
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤០១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៧៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៨៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៦នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៨៧០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៧ ៧៧៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩១ ៧៧០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤២៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​២៩១នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/26 12:14:44 pm        306
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤២៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ២៩១នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣១២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៨៤១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៦ ៩៩៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩០ ៩៥៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កំណើន​ពលករ​ឆ្លងដែន​មកពីថៃ ​តាមច្រកអូរស្មាច់​មាន​​ការ​ធ្លាក់ចុះច្រើន

2021/08/26 10:39:01 am        563
ឧត្តរមានជ័យ ៖ ក្នុងរយៈពេលមួយសប្តាហ៍ចុងខែសីហា ឆ្នាំ២០២១នេះ កំណើនលំហូរពលករខ្មែរ ឆ្លងដែនមកពីស្រុកថៃ គឺហាក់បីដូចជាមានការថយចុះច្រើន ក្នុងមួយថ្ងៃមានចំនួនជាង២០០នាក់ តែប៉ុណ្តោះ បើធៀបនឹងពាក់កណ្តាលដើមខែសីហាវិញនោះ គឺមានចំនួនដល់ទៅ ៥០០នាក់ក្នុងមួយថ្ងៃៗ។លោក ឌី រ៉ាដូ អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាព​កំណើនពលករខ្មែរ ឆ្លងមកពីថៃចូលតាមច្រកអូរស្មាច់ មានការថយចុះច្រើនជាងមុន គឺមួយ​ថ្ងៃមានត្រឹម២០០នាក់ ហើយចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩នោះ ខាងក្រុមគ្រូពេទ្យជួរមុខបាន​រកឃើញជាបន្តបន្ទាប់ ប៉ុន្តែមានចំនួនតិចតូចមិនមានច្រើនដូច​ករណីមុនៗនោះឡើយ ទាំងការឆ្លងក្នុងសហគមន៍ផងនោះ។លោកបន្តថា ទោះបីជាស្ថានភាពកំណើនពលករឆ្លងដែនមកពីថៃ បច្ចុប្បន្ន​មិនមានករណីឆ្លងច្រើន​យ៉ាងណាក្តីក៏យើងនៅបន្តអនុវត្តវិធានការ​ការព្វកិច្ច​ពាក់ម៉ាក ​ការរក្សាគម្លាតឲ្យបាន​ខ្ជាប់ខ្ជួន ជាប់​ជាប្រចាំ ដើម្បីទប់ស្កាត់ការកាត់ផ្តាច់កុំឲ្យមានការចម្លងបន្តក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់។តាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត គិតត្រឹមម៉ោង៧:៣០នាទីថ្ងៃទី២៥ សីហា ចំនួនពលករ​ចូលមកថ្មី​មានចំនួន១៨៤នាក់ ស្រី៨១នាក់ វិជ្ជមាន២៣នាក់ ស្រី១១នាក់ សហគមន៍៣៤នាក់ ជាសះស្បើយ១០២នាក់ សរុបមកអ្នកឆ្លងកូវីដ-១៩ក្នុងខេត្តមាន៦.៣៥៩ករណី ១.៤២៥ករណី កំពុងសម្រាកព្យាបាល១០ករណីស្លាប់ ៕អត្ថបទ ៖ ឃិនសារិទ្ធ

បន្ទាយមានជ័យ រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២៣០នាក់ មានទាំងពលករ និងក្នុងសហគមន៍

2021/08/26 10:11:50 am        356
ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីសុខាភិបាលខេត្ត បានរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ប្រភេទបំប្លែងថ្មីដែលតា (Detla) ចំនួន២៣០ករណី ដែលតួលេខនេះគឺឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានរកឃើញរហូតដល់ចំនួន ៣៧៥ករណី នេះបើគិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែសីហានេះ បានថ្លែងថា ចំពោះការរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នៅក្នុងខេត្តបន្ទាយមានជ័យនេះ មានទាំងពលករត្រឡប់មកពីប្រទេសថៃ និងឆ្លងក្នុងសហគមន៍ ដោយអ្នកជំងឺកូវីដ១៩ បំប្លែងថ្មីនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល ដាច់ដោយឡែកពីអ្នកជំងឺកូវីដ១៩ ប្រភេទធម្មតា ។ឯកឧត្តមបន្តថា ដោយសារកំណើនអ្នកជំងឺកូវីដ១៩ បានរកឃើញជាបន្តបន្ទាប់ អាជ្ញាធរខេត្ត បានរៀបចំនូវកន្លែងព្យាបាលធំថ្មី គឺមណ្ឌលព្យាបាល ហ៊ុន សែនខ្លាកូន ស្ថិតក្នុងក្រុងសិរីសោភ័ណ ដោយដាក់អ្នកជំងឺអាការៈស្រាលចូលហើយ គឺបានចំនួនប្រមាណ២០០០នាក់ អ្នកជំងឺជាពលករសុទ្ធ ។ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្រៅពីនោះអាជ្ញាធរកំពុងរៀបចំជិតរួចហើយ ទីតាំងព្យាបាល​មួយទៀត​នៅមណ្ឌលផ្សារ អឹងវណ្ណម៉ៅ ស្ថិតក្នុងស្រុកមង្គលបូរី​សម្រាប់ដាក់អ្នកជំងឺឆ្លងក្នុង​សហគមន៍ ហើយកំពុងរៀបចំមណ្ឌលចត្តាឡីសក្ត​មួយទៀត នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អាចដាក់ពលករបានចំនួន ៣០០០នាក់ ។ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា ចំពោះការវិធានការ អាជ្ញាធរបានរៀបចំអ្នកជំងឺប្រភេទបំប្លែងថ្មី Detla នៅមណ្ឌលដាច់ដោយឡែកពីអ្នកជំងឺផ្សេង, បន្តស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ឲ្យធ្វើចត្តាឡីសក្តតាមការណែនាំ, បន្តអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងវិធានការបង្ការលើការរីក​រាលដាល, បន្តអនុវត្តបំរាមគោរចរ និងហាមការជួបជុំ និងរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ៕

អគ្គីភ័យឆាប់ឆេះ មន្ទីរពេទ្យសុខលាភមេត្រី ខណ្ឌបឹងកេងកង បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជំងឺ​និង​បុគ្គលិកពេទ្យ

2021/08/25 05:54:01 am        739
ភ្នំពេញ៖ អគ្គីភ័យឆាប់ឆេះមន្ទីរពេទ្យពហុព្យាបាល «សុខលាភមេត្រី» ជាន់ផ្ទាល់ដីបណ្ដាលឲ្យ​ខូចខាត​សម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យ និងបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកពេទ្យរត់ចេញផងដែរ តែសំណាងល្អមិនបណ្ដាលឲ្យ​រាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចមន្ទីរពហុព្យាបាល និងសម្ភារៈសុខលាភ មេត្រី ផ្ទះលេខ៤៧D ផ្លូវលេខ៣៦០ ភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។នគរបាលបានឲ្យដឹងថា ម្ចាស់មន្ទីរពេទ្យឈ្មោះ សុខ វិសាលគន្ធ ភេទប្រុស​ អាយុ ២៥ឆ្នាំ មុខរបរ ម្ចាស់គ្លីនិក។តាមប្រភពដដែល បានបន្ដថា នៅមុនពេលកើតហេតុឃើញមានផ្សែងហ៊ុយចេញពីបន្ទប់ផ្ទាល់ដី ស្រាប់តែបង្កជាអណ្ដាតភ្លើង បុគ្គលិកពេទ្យបានយកបំពង់ពន្លត់​អគ្គីភ័យ​បាញ់​ពន្លត់តែមិនរលត់ បាន​រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ទាក់ទង​ទៅ​កម្លាំងនគរបាលជំនាញចេញរថយន្តពន្លត់​អគ្គីភ័យ​ចេញជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង បានទាន់ពេលវេលា។លោកវរះសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ បានប្រាប់ឲ្យដឹងថា ដើមចម​នៃការឆាបឆេះនេះបានកើតឡើង​ដោយ​មូល​ហេតុឆ្លងចរន្ត​អគ្គិសនី ​នៅបន្ទប់វះកាត់តូចនៅបន្ទប់ផ្ទាល់ដី។ទីតាំងឆាបឆេះប្រភេទសំណង់​ ថ្មបេតុង​ ទំហំ១២ម៉ែត្រ​គុណ​២០ម៉ែត្រ។ ខូចខាតសម្ភារៈ​ មាន​ម៉ាស៊ីន​ត្រជាក់,​តុ ទូ ​ដាក់​សម្ភារៈប្រើ​ប្រាស់​មួយចំនួន នឹងពុំបណ្ដាលឲ្យ​ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។លោកនាយការិយាល័យ បានបញ្ជាក់ឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គីភ័យ​បាន​មកដល់ទីតាំងកើតហេតុចំនួន៧គ្រឿង ប្រើប្រាស់ចំនួន៥គ្រឿង រួមមាន រថយន្តការិយាល័យ​បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ៥គ្រឿង​ ប្រើប្រាស់​ទឹក​ចំនួន​ ៥ឡាន​ ស្មើនឹង​២០ម៉ែត្រគូប​ និងរថយន្តក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ ពុំបាន​ប្រើប្រាស់ទឹកទេ។មន្រ្តីជំនាញ បានបញ្ជាក់ឲ្យដឹងផងដែរថា ខណៈអគ្គីភ័យកំពុងឆាបឆេះ ធ្វើអោយបុគ្គលិក​នៃ​មន្ទីរពេទ្យមិនអាច​បញ្ជូន​អ្នក​ជំងឺចេញមកខាងក្រៅបានឡើយ ដោយជញ្ជូន​អ្នកជំងឺឡើងទៅ​ជាន់ទី៧ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកជំងឺកំពុង​សម្រាកព្យាបាលជំងឺ ​ព្រោះ​ការឆាប​ឆេះស្ថិត​នៅ​ជាន់​ផ្ទាល់​ដីប៉ុណ្ណោះ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤២៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៥៧២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/25 12:13:35 pm        447
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤២៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៥៧២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣១១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៨៣៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៦ ៧០២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩០ ៥៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បុរសម្នាក់បន្លំធ្វើសមត្ថកិច្ចដាក់កុងត្រូលជជុះ ទារលុយពីអ្នកដឹកបន្លែ ស្ថិត​ក្នុង​​ដំណាក់កាល​ចៅ​ក្រមស៊ើប​​សួរ​បន្ត​តាម​នីតិវិធី

2021/08/25 03:56:53 am        426
ភ្នំពេញ ៖ បន្ទាប់ពីតំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបើកការស៊ើបសួរ​ជនត្រូវចោទ ម្នាក់ពាក់ព័ន្ធករណី​បន្លំធ្វើសមត្ថកិច្ច ដាក់កុងត្រូលជជុះ ចាំទារលុយពីអ្នកដឹកបន្លែ ពេលនេះតំណាងអយ្យការចោទប្រកាន់ហើយ។នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជា​អ្នកនាំពាក្យ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីតំណាង​អយ្យការ​អម​សាលាដំបូង​រាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់​ជនត្រូវចោទពីបទ​គំរាមកំហែង​ដោយ​មាន​បញ្ជា​ឲ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ​ តាម​មាត្រា​ ២៣២​ នៃក្រមព្រហ្មទណ្ឌ​ និង​បញ្ជូនទៅឲ្យចៅ​ក្រមបន្តការ​ស៊ើបសួរបន្តតាមនីតិវិធី។សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ មិនពិត​ប្រាកដ មានស្រុកកំណើត នៅភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។គួរបញ្ជាក់ផងដែរ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យ​ប្រឆាំង​បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ​បានបញ្ជូនជនសង្ស័យ០១នាក់ ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ ​ដើម្បីផ្តន្ទាទោស​តាមនីតិវិធីច្បាប់ ​ពាក់ព័ន្ធករណី ក្លែងបន្លំជា​សមត្ថកិច្ច​ដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ​ដើម្បីសំឡុត​គំរាមកំហែង​ទារប្រាក់។ បន្ទាប់​ពីទទួល​បានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ​បានជិះល្បាតក្នុង​ភូមិសាស្រ្ត​របស់ខ្លួនក៏ប្រទះឃើញមានករណីនេះ​កើតមានពិតប្រាកដមែន ភ្លាមនោះកម្លាំង​ល្បាត​ធ្វើការបង្ក្រាបបានជាក់ស្តែង នៅវេលាម៉ោង១២និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ព្រមទាំង​ដកហូត​វត្ថុតាងរួមមាន រថយន្តម៉ាកford ចង្កូត​ស្តាំ​មួយគ្រឿង ​ពណ៌ទឹកសមុទ្រ​រួម​នឹង​វត្ថុតាង​មួយ​​ចំនួនទៀត។ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជា​បានឃាត់រថយន្ត​ហ៊ីយ៉ានដាយ​ដឹក​បន្លែ​មួយគ្រឿង ​ដោយខ្លួនអះអាងប្រាប់តៃកុងឡានថា ខ្លួនជាសមត្ថកិច្ច និង​បាន​គំរាមកំហែង​ទារប្រាក់​ពីតៃកុងឡាន ពិតប្រាកដមែន៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM