អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង

សន្តិសុខ និង សង្គម

ស្នងការ​ខេត្ត​ឧត្ដរមានជ័យ​ ចុះ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​ខុសច្បាប់​មួយ​កន្លែង​ នៅ​ស្រុក​អន្លង់វែង

2021/07/05 04:55:30 pm        774
ឧត្ដរមានជ័យ​ ៖ សមត្ថកិច្ច​ខេត្តឧត្ដរមានជ័យ ​បាន​ចុះ​បង្ក្រាប​ទីតាំង​ដាំ​កញ្ឆា​ខុសច្បាប់​ នៅ​ចំការ​ស្វាយមួយ​កន្លែង ស្ថិតនៅ​ចំណុច​ពាង​២ ស្ថិតក្នុង​ភូមិ​អូរ​តា​មែ​ង ឃុំ​-​ស្រុក​អន្លង់វែង ​​ដែល​បាន​លួច​បង្កប់​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​ ​មាន​ទំហំ ៥,៥០០ ម៉ែត្រការ៉េ​ ។ប្រតិបត្តិការនេះ​​ ដឹកនាំ​ដោយ​ផ្ទាល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ​ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ ​កម្លាំង​កង​អន្តរាគមន៍​ពិសេស ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​អន្លង់វែង នា​ថ្ងៃទី​៥ ​កក្កដា ​ឆ្នាំ​២០២១ ។ក្នុងឱកាសនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ​​កម្លាំង​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ​លើ​ជនសង្ស័យ​ចំនួន០៣នាក់​ ក្នុងនោះ​ ស្រី០២​នាក់ ​នៅ​នឹង​ទីតាំង​ផ្ទាល់ ព្រមទាំង​បាន​ធ្វើ​ការ​ដកហូត​បាន​នូវ​វត្ថុ​តាំង​រួមមាន​ កញ្ឆា​ក្រៀម​ចំនួន៣៦គីឡូក្រាម ​កញ្ឆា​ស្រស់​ចំនួន​១២៥០០​ដើម​, រថយន្ត ១ គ្រឿង​, គោយន្ត​កន្ត្រៃ១គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួនទៀត​ដែល​មធ្យោបាយ​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព​ផង​ដែរ ។លោក​ស្នងការ​នគរបាល​ខេត្ត​ បាន​បន្ត​ថា ជនសង្ស័យ ​និង​វត្ថុតាង​ខាងលើ​ ​សមត្ថកិច្ច​យើង​បាន​រៀបចំ​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ​​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ផងដែរ​៕អត្ថបទ ៖ ​សារិទ្ធ

មនុស្ស​១៣​នាក់​ស្លាប់​ដោយសារ​ពុល​ស្រា​ក្នុង​ខេត្តកំពត អភិបាលខេត្ត​បញ្ជា​ឱ្យ​ចាត់វិធានការ​ច្បាប់​លើ​អ្នក​ផលិត

2021/07/05 04:35:38 pm        631
កំពត ៖ បើតាម​មន្ត្រី​ជំនាញ​មន្ទីរ​សុខាភិបាល បាន​ឲ្យ​ដឹងថា ករណី​ពុល​ស្រាស​ នៅ​ស្រុក​កំពុងត្រាច មាន​អ្នក​ស្លាប់​កើន​ដល់​១៣​នាក់​ហើយ ​ខណៈដែល​អ្នកពុល​៣៤​នាក់​ផ្សេងទៀត​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ទាន់​ពេលវេលា ហើយ​បច្ចុប្បន្ន ​មាន​អ្នកជំងឺ​៣​នាក់​ប៉ុណ្ណោះ​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​។កាលពី​ថ្ងៃទី​៤ ខែកក្កដា​ម្សិលមិញ ករណី​ពុល​ស្រា​នៅ​ភូមិ​កោះ​ជ្វាំង ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​១០​នាក់​បាន​ស្លាប់​ ហើយ​អ្នក​ពុល​ស្រា​ជាច្រើន​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​។ដោយឡែក​នៅ​ថ្ងៃទី​៥ ខែកក្កដា​នេះ​វិញ បើតាម លោក ហេង ចាន់ថា ប្រធាន​ការិយាល័យ​បច្ចេកទេស ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ឲ្យ​ដឹងថា ​កាលពី​យប់​ម្សិលមិញ មាន​អ្នក​ស្លាប់​បីនាក់​បន្ថែមទៀត ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​១៣​នាក់ ​ស្រី​៧​នាក់​។ ​ចំណែក​អ្នក​ពុល​ស្រា​៣៤​នាក់​ផ្សេងទៀត ​មាន​ស្ថានភាព​ប្រសើរ​ឡើងវិញ​អស់ហើយ​។លោក​វេជ្ជបណ្ឌិត ពៅ សារី ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ​ក្នុង​មន្ទីរ​ពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​ នៅសល់​អ្នកជំងឺ​ពុល​ស្រាតែ​៣​នាក់​ប៉ុណ្ណោះ​ កំពុង​សម្រាក​ព្យាបាល ​ហើយ​ពួកគេ​ នឹង​អាច​ចេញទៅ​ផ្ទះ​វិញ​ក្នុង​ថ្ងៃនេះ ឬ​ថ្ងៃស្អែក​។ទាក់ទង​ករណី​ពុល​ស្រាស​នេះដែរ ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្តកំពត​ បាន​ប្រាប់​ឲ្យ​ដឹងថា ​កម្លាំង​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​អ្នក​បិទ​ស្រា​ដែល​បាន​រត់​គេចខ្លួន​ យកមក​ផ្ដន្ទាទោស​តាម​នីតិ​វិធី​ច្បាប់​។ ចំណែក ឯកឧត្តម ​ជាវ តា​យ អភិបាល​ខេត្តកំពត ​បាន​បញ្ជា​ដល់​អាជ្ញាធរ ​និង​សមត្ថកិច្ច​ទូទាំង​ខេត្ត ត្រូវ​ចុះ​ពិនិត្យ ​និង​ឃាត់ខ្លួន​រាល់​ជន​ណា​ដែល​បិទ​ស្រា​គ្មាន​លិខិត​អនុញ្ញាត ឬ​ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ​ទោះ​ការ​បិទ​លក្ខណៈ​តិចតួច​ក្តី ឬ​ ច្រើនក្តី​។ករណី​ពុល​ស្រាស​នៅ​ស្រុក​កំពុងត្រាច ​លើក​ទី​២​នេះ ​មាន​អ្នក​ពុល​តិច ប៉ុន្តែ​អ្នក​ស្លាប់​ច្រើន ខណៈដែល​ករណី​ពុល​ស្រាស​លើក​ទី​១ ​កាលពី​ចុងខែ​ឧសភា ​មាន​អ្នក​សម្លាប់​១២​នាក់ ​ក្នុងចំណោម​អ្នកពុល​សរុប​ជាង​៥០​នាក់​៕​អន សារី​ម 

សត្វ​តោ​ដែល​រដ្ឋបាល​ព្រៃឈើ​​ភ្នំពេញ​​ ដកហូត​យក​ទៅ​រក្សាទុក​នៅ​ទីតាំង​អភិរក្ស​សត្វព្រៃ​​ ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញហើយ

2021/07/05 04:11:47 pm        408
ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២១ ជន​បរទេស​ជន​ជាតិចិន ​​ដែល​ជា​ម្ចាស់​សត្វតោ​បាន​ទៅ​ទទួល​យក​មក​ចិញ្ចើម​មើល​ថែរក្សា​នៅផ្ទះ​វិញ ​និង​អនុវត្ត​តាម​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​។គួរម្លឹក​ផងដែរ​ នៅ​ថ្ងៃទី​២៧​ខែមិថុនា ឆ្នាំ​២០២១ ​អាជ្ញាធរ​ចម្រុះ​ បាន​ចុះ​ធ្វើ​ការ​ដក​ហូត​យក​សត្វ​តោ​ឈ្មោល​មួយក្បាល​ពី​ជនជាតិ​ចិន ​ដែល​បាន​ចិញ្ចឹម​ដោយ​ខុសច្បាប់ ​នៅ​ក្នុង​លំនៅឋាន​របស់​ខ្លួន ហើយ​ប្រតិបត្តិការ​ ចុះ​ដកហូត​សត្វ​តោ​នោះ ធ្វើឡើង​​នៅ​ក្នុង​ផ្ទះ​វីឡាមួយ​កន្លែង ​ស្ថិតនៅ​ផ្ទះ​លេខ​២២ ផ្លូវ​៣០៦ ​ភូមិ​៧​ សង្កាត់​បឹង​កេងកង​១ ​ខណ្ឌ​បឹង​កេងកង​​៕អត្ថបទ កុម្ភៈ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៨៩៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នកស្លាប់​សរុបកើន​ជិត​៧៤៨នាក់ គិតត្រឹមថ្ងៃនេះ

2021/07/05 12:35:33 pm        63
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៨៩៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៦៤៦នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦៨៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២១០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៧២០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤៦​ ៧៤០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៥៤ ២៩១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មនុស្ស​ជាង ២០នាក់ នៅស្រុកកំពង់ត្រាចស្លាប់ និង​សង្គ្រោះ​ដោយ​សារពុលស្រា

2021/07/04 11:46:42 am        649
កំពត៖ មនុស្ស​ប្រុស​ស្រី ១០នាក់ បានស្លាប់ និង១១នាក់ផ្សេងទៀត កំពុង​ទទួល​ការ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​ដោយ​សារពុលស្រាស នៅ​ពេល​​កំដរ​រោង​បុណ្យសព ដែល​ស្លាប់​ដោយ​សារពុលស្រាសដែរ ។​ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ភូមិកោះជ្វាំង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច។ ករណី​នេះ ជា​លើក​ទីពីរ​ហើយ សម្រាប់​ស្រុក​កំពង់​ត្រាច ក្នុង​អំឡុងពេលជាងមួយខែនេះ ចំពោះ​ចរាចរណ៍​ផលិតផល​ស្រាស ដែល​គ្មាន​ជំនាញ​ត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ទងខាងត្បូង​លោកឆា គង់ បាន​ប្រាប់​ឱ្យដឹង​មុននេះបន្តិចថា មនុស្ស​ប្រុស​ស្រី​ក្នុង​មូល​ដ្ឋានរបស់​លោក​ចំនួន ១០នាក់ ស្រី០៧នាក់ បាន​ស្លាប់​ដោយ​សារ​តែ​នាំ​គ្នា​ផឹក​ស្រា។ លោក​នាយប៉ុស្តិ៍ បាន​រៀប​រាប់​ពីដំណើររឿងថា កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២០២១ ស្រ្តី​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​ធ្វើ​ការ​រួចចូលទិញស្រាផឹក។ ក្រោយ​មក​អ្នក​ភូមិ​ដែល​ទៅ​កំដរ​បុណ្យ ក៏​នាំ​គ្នា​ផឹក​ស្រា​រហូត​មាន​ហេតុការណ៍​ពុល​ពេញរោង ដោយ​អ្នក​ខ្លះ​បាន​ស្លាប់​នៅផ្ទះ ខ្លះ​ស្លាប់​នៅ​គ្លីនិក​ឯកជន និង​ខ្លះ​ស្លាប់​នៅមន្ទីរពេទ្យបង្អែកស្រុក។ លោក​ ឆា គង់ បានបន្តថាក្រៅពីអ្នកស្លាប់ទាំង១០នាក់ គិតត្រឹមម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២១នេះ នៅ​មានអ្នករងគ្រោះ ១១នាក់ទៀតដែលក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ៕

សាលាដំបូងរាជធានី បង្គាប់ឱ្យឃុំខ្លួនអតីតបុគ្គលិកជាន់ខ្ពស់ម្នាក់ របស់ក្រុមហ៊ុនទិញលក់រថយន្ត ពីបទរំលោភលើទំនុកចិត្តបន្លំយកប្រាក់អស់ប្រមាណ ជិត២លានដុល្លារ

2021/07/04 03:58:17 am        969
ភ្នំពេញ៖ កាលពីថ្ងៃទី០៣ ខែ​កក្កដា ឆ្នាំ២០២១ សាលា​ដំបូងរាជធានីភ្នំពេញ បានចេញដីកាលេខ៖ ៤៦៦៨ ក.១.ដ.ឃ.ដ ចុះថ្ងៃទី០៣ កក្កដា ឆ្នាំ២០២១ បង្គាប់​ឲ្យឃុំ​ខ្លួនឈ្មោះ ជា សុក្រឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ យក​ទៅដាក់ពន្ធនាគារព្រៃសរ (ម១) បន្ទាប់​ពី​តំណាងអយ្យការ បាន​សម្រេចចោទប្រកាន់ ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល តាមបញ្ញត្តិមាត្រា៣៩១ និង​មាត្រា​៣៩៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។តាម​បណ្តឹង​របស់ក្រុមហ៊ុនទិញលក់រថយន្ត បាន​បញ្ជាក់ថា ឈ្មោះ ជា សុក្រឆាត ធ្លាប់​មាន​តួនាទី​ជាបុគ្គលិក​ជាន់ខ្ពស់ផ្នែកលក់ បាន​ឃុបឃិត​គ្នាជា​មួយអតីតបុគ្គលិកផ្សេងទៀត ក្លែង​បន្លំ​កិច្ច​សន្យា​ទិញ​លក់​រថយន្ត និង​ក្លែង​បន្លំ​រៀប​ចំឯកសារ​ទិញលក់​រថយន្​តរាប់រយ​គ្រឿង​ចូលក្នុងក្រុមហ៊ុន ដោយ​ប្រើ​រូបភាព​បំភាន់ដាក់តម្លៃលក់ខ្ពស់ជាងទីផ្សារ និង​រៀបចំឯកសារបន្លំ លាក់បាំង ពីស្ថាន​ភាព​របស់​​រថយន្ត​ចាស់ ដែល​ប្រើប្រាស់រួច ដាក់ជារថយន្តថ្មីក្រដាស់ពន្ឋ ក្នុងគោលបំណង ដើម្បី​កេងចំណេញ​ផល​ប្រយោជន៍ពីក្រុមហ៊ុន​យក​ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។បុគ្គលនេះ យក​ប្រាក់​ពីអតិថិជន​ដែល​បានបង់​មកឲ្យក្រុមហ៊ុនរាប់ម៉ឺនដុល្លារទុកជាប្រាក់របស់ខ្លួន មិន​ព្រមប្រគល់ឲ្យក្រុមហ៊ុន ឃុប​ឃិត​គ្នា​ជាមួយបក្ខពួក បន្លំ​អត្តសញ្ញាណ​ធ្វើ​ជាអតិថិ​ជន​មក​ទិញ​រថយន្តរាប់រយគ្រឿង ពីក្រុមហ៊ុន យករថយន្តទៅជួលបន្ត​ឲ្យ​អតិថិជន​រក​ប្រាក់​ចំណេញ។ ហើយ​ក្រុម​របស់ខ្លួន (ជា សុក្រឆាត) បង់​ប្រាក់​ទិញ​រំលស់ចូលមកក្រុមហ៊ុនវិញនូវចំនួន​ទឹកប្រាក់តិច​តួច លួច​កាត់​ឈ្មោះរថយន្តរបស់ក្រុមហ៊ុន ចុះ​បញ្ជីជាកម្មសិទ្ធិផ្ទាល់ខ្លួន យកប្រាក់កឹបកេងពីក្រុមហ៊ុននេះ ទៅ​ទិញផ្ទះ ទិញដី បើក​ក្រុមហ៊ុនថ្មី រកស៊ីដោយខ្លួនឯង។មិន​តែ​ប៉ុណ្ណោះបានធ្វើឲ្យបាត់ឯកសារច្បាប់ដើមរថយន្ត និង មិនបាន​ដាក់​ឯកសារច្បាប់ដើមចូលមកក្រុមហ៊ុន ជាច្រើនគ្រឿង ដោយ​យក​​​លេសថា កំពុង​ដំណើការ​ចុះបញ្ជី​កាត់ឈ្មោះផ្ទេរសិទ្ធិ ធ្វើឲ្យក្រុមហ៊ុនបាត់បង់សាច់ប្រាក់អស់ជិត ២,០០០,០០០$ (ពីរលាន ដុល្លា​អាមេរិក)។តំណាង​ក្រុមហ៊ុន​បានបន្តថា កន្លងមកមានអតិថិជនមួយចំនួន បាន​មករាយការណ៍​ផ្ទាល់ដល់​ក្រុមហ៊ុន និង​បានធ្វើជាការ​សហការណ៍​បំភ្លឺ ពីការសកម្មភាពប្រព្រឹត្តអំពើលួចបន្លំ របស់ឈ្មោះ ជា សុក្រឆាត ក៏​ដូច​ជា​ការ​កិបកេង​ប្រាក់​របស់​ក្រុមហ៊ុនដែល​អតិថិជនបានបង់​ប្រាក់គ្រប់ចំនួន ជូនក្រុមហ៊ុនរួចហើយ តាមរយៈបុគ្គលឈ្មោះ ជា សុក្រឆាត ប៉ុន្តែ បុគ្គលម្នាក់នេះមិនបានបង់ចូល​មក​ក្រុមហ៊ុនទេ។ដូច្នេះ​ហើយ ក្រុមហ៊ុនសូមអំពាវនាវដល់អតិថិជនទាំងអស់ ដែលធ្លាប់​បានចុះកិច្ចសន្យា​ទិញ​រថយន្ត​បង់រំលស់ជាមួយបុគ្គលឈ្មោះ ជា សុក្រឆាត ដោយប្រើប្រាស់នាមករណ៍ និង ត្រាក្រុមហ៊ុន ឬ បាន​កំពុង​បង់ប្រាក់ទិញរំលស់រថយន្តប្រចាំខែ តាមរយៈបុគ្គលនេះ សូម​ចូលមកដោះ​ស្រាយ​ជាមួយ​ក្រុមហ៊ុនផ្ទាល់ឲ្យបានឆាប់បំផុត ដើម្បីជៀសវាងការខាតបង់ប្រាក់ និង ផលប្រយោជន៍​ស្របច្បាប់របស់​អតិថិជន៕

មន្ត្រី​ជំនាញ ​អនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ ​ចាប់រថយន្ត១៤៣គ្រឿង​ដឹក​លើស​ទម្ងន់​ពី២០% នៃ​ទម្ងន់​អនុញ្ញាត​រក្សាទុកមួយឆ្នាំ

2021/07/03 02:16:40 pm        624
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួល​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការ​ត្រួតពិនិត្យ​យាន​យន្ត​ដឹក​លើស​ទម្ងន់កម្រិតកំណត់ បានអនុវត្តច្បាប់ស្តីពីផ្លូវថ្នល់ ចាប់ពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ បានផាកពិន័យ និងឃាត់រថយន្តចំនួន ១៤៣គ្រឿង រក្សាទុករយះពេល មួយឆ្នាំ ដែលជារថយន្តដឹកជញ្ជូនលើសទម្ងន់ លើសពី២០% នៃទម្ងន់អនុញ្ញាត។ រថយន្តដឹកលើសទម្ងន់ទាំងនោះ ត្រូវបានឃាត់ទុកដោយក្រុមការងារក្រសួងចល័ត​ចម្រុះសម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្តលើសទម្ងន់​ដែលចុះតាមបណ្តាខេត្តនានា និងគោលដៅ​ដើមទីនៅ​ខេត្តបាត់ដំបង​ និងស្ថានីយ​ជញ្ជីង​អចល័តទូទាំង​ព្រះរាជាណាចក្រកម្ពុជា។គួរម្លឹកផងដែរថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១កន្លងមកថា ក្រសួងនឹងចាត់វិធានការណ៍តាមនីតិវិធីដោយគ្មាន​យោគយល់​ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះ នឹងធ្វើជាបន្តបន្ទាប់ទូទាំង​ប្រទេស​ដូចភ្លៀង​រលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូច​ដឹក​លើសទម្ងន់ឡើយ។ ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយ​មិន​យោគយល់​ចំពោះ​ឡានអ្នកក្រ ឡាន​អ្នកមានអ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយព្រោះរថយន្តដឹកលើសទាំនោះធ្វើឱ្យខូចផ្លូវដូចគ្នា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ គោរពច្បាប់ទាំង​អស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិយើងឱ្យបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក។ជាថ្មីម្តងទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់រោងចក្រ ស៊ីម៉ង់ត៍ ដូចជា រោចចក្រ ស៊ីម៉ង់ត៍ CONCH ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើក​បររថយន្តធុនធ្ងន់ទាំងអស់ថា ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹង​ខាងលើយ៉ាង​តឹងបំផុតដោយគ្មានការលើកលែងឡើយ។ ដូចនេះ សូមម្ចាស់រោងចក្រស៊ីម៉ង់ត៍ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន​ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំង​អស់​គោរពច្បាប់ និងអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារនៃសេចក្តីជូនដំណឹងខាងលើ ៕តារាវុទ្ធី

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៩៤៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នកស្លាប់​សរុបកើន​ជិត​៧០០នាក់ គិតត្រឹមថ្ងៃនេះ

2021/07/03 05:16:22 am        586
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៩៤៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៦១៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៩០៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៣៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៦៩៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤៦​ ១២៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៥៣ ២៩៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

រយៈពេល១ខែខេត្តកំពត មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាងមួយពាន់ប្រាំរយនាក់

2021/07/01 03:50:31 pm        570
កំពត ៖ ស្ថានភាពអ្នកឆ្លងជំងឺកូវីដ-១៩នៅខេត្តកំពត ​កាន់តែរីករាលដាល​ច្រើនឡើងៗ ពីមួយ​​​ថ្ងៃទៅ​មួយថ្ងៃ។​គិត​ត្រឹម​រយៈពេលមួយខែគត់ ​ក្រោយផ្ទុះការឆ្លងនៅកាស៊ីណូតំបន់តន់ហន់ ខេត្តកំពត​មានអ្នកឆ្លងជំងឺ​កូវីដ-១៩​សរុបជាងមួយពាន់ប្រាំរយនាក់ ​ដោយរាប់បញ្ចូលទាំង​អ្នកវិជ្ជមានកូវីដ-១៩ថ្មី ៩២នាក់ នៅថ្ងៃទី៣០ខែមិថុនានេះផង។ ជាក់ស្តែងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ម្សិលមិញនេះ យោងតាមលទ្ធផល នៃការវិភាគ​វត្ថុសំណាក រកមេរោគកូវីដ-១៩ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត​ បានប្រកាសថា រកឃើញ​អ្នកវិជ្ជមានថ្មីចំនួន៩២នាក់ បន្ថែមទៀត ក្នុងនោះស្រី ៦៧នាក់។ ​ដូច្នេះរយៈពេលមួយខែគត់ ខេត្តកំពត មានអ្នកឆ្លងសរុប១៥១៩នាក់។ ក្នុងនោះជាសះស្បើយ៩៥៣នាក់ កំពុង​សម្រាកព្យាបាល​៥៤៩នាក់ និងស្លាប់ចំនួន១៧នាក់ ។អាជ្ញាធរខេត្តកំពត នៅតែបន្តអំពាវនាវឱ្យអ្នកដែលធ្លាប់ពាក់ព័ន្ធ នឹងអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ សូមធ្វើចត្តាឡីស័ក តាមការណែនាំ​របស់ក្រសួងសុខាភិបាល និងត្រូវចូលរួមដោយ​ស្ម័គ្រចិត្ត​ក្នុងការ​យកសំណាក​ទៅពិនិត្យ ក្នុងករណីសង្ស័យថា មានរោគសញ្ញានៃជំងឺកូវីដ-១៩ ៕

ឆេះផ្ទះ​ប្រជាពលរដ្ឋ​ជា​សំណង់​មិនរៀបរយ អស់​ចំនួន ០៦ខ្នងផ្ទះ

2021/06/30 11:31:35 am        501
ភ្នំពេញ៖ ករណី​អគ្គីភ័យ​ឆេះ​ផ្ទះប្រជាពលរដ្ឋមួយកន្លែង អស់ចំនួនេះ ០៦ខ្នងផ្ទះ ដែល​ប្រភេទ​ឈើ​ប្រក​ស័ង្កសី​ដែល​សំណងមិនរៀបរយ តែមិនបណ្ដាយអោយមានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅ​ចំណុច​ដីឡូតិ៍​នៅតាមបណ្ដោយផ្លូវលេខ ១០៥កែងផ្លូវលេខ៥០៨ ភូមិ៤ ក្រុម២៥ សង្កាត់​ផ្សារដើមថ្កូវ ខណ្ឌ​ចំការមន។​តាមប្រភពព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុ​មាន​ផ្សែង​ខ្មួលខ្មាញ់​ចេញ​ពីផ្ទះកើតហេតុ​បងប្អូនប្រជាពលរដ្ឋបាន​យក​បំពង់ពន្លត់​អគ្គីភ័យ​បាញ់​ពន្លត់​តែមិនរលត់ ក៏​រាយការណ៍​ទៅអាជ្ញាធរមូលដ្ឋានទាក់ទងទៅកម្លាំងនគរបាលការិយាល័យ បង្ការ​ពន្លត់​អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ចេញ​រថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។​មន្ត្រីនៃការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្រោយទទួល​បាន​ដំណឹង​នេះ ភ្លាមសមត្ថកិច្ចបានចេញរថយន្តជួយតែដោយស្ថានភាពផ្លូវតូចចង្អៀតមិនអាចចូលរថយន្តបាន ត្រូវ​ប្រើ​ពេលយូរបន្តិច ដូច្នេះ អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋ អស់ទាំង ០៦ខ្នងផ្ទះផងដែរ ដែល​ប្រភេទសំណង ឈើប្រក់ស័ង្កសី តែក្នុងហេតុការណ៍នេះ មិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ។ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងចំនួន៦គ្រឿង ប្រើ​ប្រាស់​អស់ ០៣គ្រឿង។ តាម​ប្រភពពីប្រជាពលរដ្ឋ បានអោយដឹងថា មានយុវជនម្នាក់ ដែល​ប្រើប្រាស់​សារធាតុញៀនលើសកម្រិត ដែល​មាន​គំនុំ​ជាមួយ​យុវជន​​ម្នាក់ទៀតជាង ០១ខែមកហើយដែលដេញវៃគ្នា រហូតមកដល់ថ្ងៃនេះ យុវជនម្នាក់ដែលគេស្គាល់ថាឈ្មោះម៉ៅ នោះបាន​មក​លួច​ដុត ហើយដៃកាន់ដាវ មិនអោយប្រជាពលរដ្ឋចូលពន្លត់ទាន់ពេល រួចរត់ចូលព្រៃបាត់ទៅ៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា និងលុចសំបួ ពិភាក្សាជំរុញទិសដៅយុទ្ធសាស្ត្រ​វិស័យអាទិភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ
06/01/2026 02:06 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា
06/01/2026 02:06 PM
ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ
06/01/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
06/01/2026 02:06 PM
កម្មវិធីរត់ «១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់» អាចរៀបចំជាបន្ដបន្ទាប់ ក្រោយជោគជ័យ​នៅឆ្នាំដំបូង
06/01/2026 01:06 PM
Arsenal និងអ្នកគាំទ្រអបអរជើងឯក Premier League លើកដំបូងក្នុងរយៈពេល ២២ ឆ្នាំទោះទើបខកចិត្តនៅ UCL
06/01/2026 01:06 PM
ករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក៖ ចោទប្រកាន់មន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផល សរុប៥៤នាក់
06/01/2026 01:06 PM
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
06/01/2026 01:06 PM
រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%
06/01/2026 01:06 PM
គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ
06/01/2026 12:06 PM