អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

កកស្ទះ​ចរាចរ​ជាច្រើន​ម៉ោង​ដោយសារ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​ ធ្វើឲ្យ​រលំ​ប៉ាណូ​កាត់​ទទឹងផ្លូវ

2021/06/21 12:04:31 pm        85
កំពត ៖ ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ​កាលពី​ព្រឹក​ថ្ងៃទី​២១ខែមិថុនានេះ ​បានធ្វើឱ្យ​ប៉ាណូ​មួយ​ផ្ទាំង​ធំ​ដួលរលំ​គ្រប​ផ្លូវ​បង្ក​ការ​កកស្ទះ​ចរាចរ​ជាច្រើន​ម៉ោង​។ ​ក្នុងស្ថានភាព​បែប​នេះ ​ឯកឧត្តម​អភិបាល​ខេត្តកំពត បាន​ចុះ​ពិនិត្យ​ផ្ទាល់ ​និង​បញ្ជា​ក្រុម​ជំនាញ​យក​គ្រឿងចក្រ​កាត់​ផ្តាច់ រួច​ស្ទូច​កំណាត់​ផ្ទាំង​ប៉ាណូ​ចេញ​ដើម្បី​សម្រួលការ​ធ្វើដំណើរ​។មន្ត្រី​នៃ​អាជ្ញាធរ​ស្រុក​ទឹកឈូ​ បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​៦​ព្រឹកថ្ងៃទី​២១ ខែមិថុនានេះ ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់ ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ជុំ​ក្រៀល ​ឃុំ​ត្រពាំង​ធំ និង​ផ្នែក​ខ្លះទៀត​នៃ​ស្រុក​ទឹកឈូ​។ ​ជាមួយ​ហេតុការណ៍​នេះ​ បាន​បណ្តាលឲ្យ​ផ្ទាំង​ប៉ាណូ​កាត់​ទទឹង​ផ្លូវ​ជាតិ​លេខ​៣៣ (​កំពត​-​កែប​) ត្រង់​ចំណុច​ព្រំប្រទល់​នៃ​ឃុំ​ជុំ​ក្រៀល ​និង​ឃុំ​ត្រពាំង​ធំ ​បាក់​ដួល​រលំ​បង្ក​ការ​រាំងស្ទះ​សម្រាប់​អ្នកដំណើរ​ទូទៅ​។ ​ទោះបី​មិន​មាន​នរណា​ម្នាក់​រងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ក្តី​ តែ​សសរ​ផ្ទាំង​ប៉ាណូ​បាន​សង្កត់​លើ​ដំបូល​ផ្ទះ ​និង​រថយន្ត​អ្នកភូមិ​មួយ​គ្រឿង​ផងដែរ​។មន្ត្រី​ដដែល​ បាន​បញ្ជាក់​ថា ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​របស់​អ្នកដំណើរ​ទូទៅ ​ឯកឧត្តម ជាវ តាយ បាន​ចុះ​ពិនិត្យ​ផ្ទាល់ ​រួច​បញ្ជា​ក្រុមការងារ​ជំនាញ​យក​គ្រឿងចក្រ​កាត់ផ្តាច់​ និង​ស្ទូច​កំណាត់​ផ្ទាំង​ប៉ាណូ​ចេញ​ក្នុង​ភាព​បន្ទាន់​បំផុត​៕អត្ថបទ ៖ សារឹម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៧៣៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​អ្នក​ជំងឺ​៥១៤នាក់​ទៀត​បាន​​ជា​សះ​ស្បើយ

2021/06/21 11:57:26 am        93
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៣៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន៥១៤នាក់​ទៀត​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៧០៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១០នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៤៤១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣៨ ០០៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤៣ ៤៤៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សមត្ថកិច្ច ៖ ជនសង្ស័យ ៤នាក់ដែលក្លែងបន្លំជាមន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ធ្លាប់ធ្វើសកម្មភាពចាប់ពលរដ្ឋសម្លុតយកប្រាក់ច្រើនលើកមកហើយ

2021/06/20 05:22:49 pm        756
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យ ៤នាក់ ក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ហើយធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋ ជំរិតយកប្រាក់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។តាមការស្រាវជ្រាវសមត្ថកិច្ច បញ្ជាក់ថា កន្លងទៅក្រុមសង្ស័យទាំង៤នាក់នេះ ធ្លាប់បានធ្វើសកម្មភាពចាប់ពលរដ្ឋសម្លុតយកប្រាក់ច្រើនលើក ច្រើនសារមកហើយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ប្រាប់ឲ្យដឹងថា ការបង្ក្រាបក្រុមជនសង្ស័យក្លែងបន្លំជាមន្ត្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀននេះ គឺបន្ទាប់ពីបានទទួលព័ត៌មានជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយមានជនសង្ស័យមួយក្រុម បង្ហាញអត្តសញ្ញាណជាសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ប្រើប្រាស់មធ្យោបាយរថយន្ត និងម៉ូតូ ធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋសម្លុតយកប្រាក់ជាថ្នូរ នៃការដោះលែងវិញ ។ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ២៤ និង០០នាទី នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ស្រាវជ្រាវ ឈានទៅបង្រ្កាបជាក់ស្តែងក្រុមក្លែងខ្លួនជាសមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កំពុងធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋសម្លុតយកប្រាក់។ជនសង្ស័យ ទាំង ៤នាក់រួមមាន : ១-ឈ្មោះ កេត វីរីយ៉ា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ (មេក្លោងផ្តើមគំនិត) ។ ២-ឈ្មោះ សយ តុលា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ (អ្នកសមគំនិត) ។ ៣-ឈ្មោះ ផាន់ វីរ:ភក្តី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ (អ្នកសមគំនិត) ។៤-ឈ្មោះ សល់ ភារ: ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ (អ្នកសមគំនិត) ។ វត្ថុតាងចាប់យក រួមមាន ៖ 1.រថយន្ត ១គ្រឿង2. ម៉ូតូ ២គ្រឿង3. អាវុធខ្លី (ជ័រ) ១ដើម4. វិទ្យុទាក់ទង ម៉ាក់មូតូរ៉ូឡា ១គ្រឿង5. ឯកសណ្ឋាននគរបាល ២កំប្លេ និង អាវ ១6. មួកនគរបាល ១ 7. ខ្សែក្រវ៉ាត់នគរបាល ១8. អាវគ្រោះ ១ មានផ្លាក់សញ្ញាគ្រឿងញៀន9. អាវកាក់ ១ មានផ្លាក់សញ្ញាគ្រឿងញៀន10. កាបូកដៃមានសញ្ញានគរបាលគ្រឿងញៀន ១11. កាតនគរបាលក្លែងក្លាយ ចំនួន ៣សន្លឹក 12. កាតសារព័ត៌មានកំពង់សោមប៉ុស្តិ៍ ១សន្លឹក13. តេស្តរកសារធាតុញៀន ១តេស្ត14. កាតកម្លាំងមូលដ្ឋានសម្ងាត់ក្លែងក្លាយ ២សន្លឹក(ក៧ ក៥)15. កាតសម្គាល់អាវុធខ្លី ១សន្លឹក16. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក17. កាតចាក់វ៉ាក់សាំង ១សន្លឹក ។ចំពោះបទល្មើសមួយនេះ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕តារាវុទ្ធី

ក្រុមហ៊ុន GFX នឹង​ណាត់​ជួប​អតិថិជន​ចាប់ពី​ថ្ងៃទី​២១ មិថុនា​តទៅ​

2021/06/19 01:36:13 pm        579
ភ្នំពេញ ៖ ក្រុមហ៊ុន ហ្គោល​អេ​ហ្វ​អិ​កស៍ អ៊ិន​វេស​ម៉ិ​ន (GOLDFX INVESTMENT CO.,LTD) ហៅ​កាត់ GFX ដែលជា ក្រុមហ៊ុន​ភា្នក់​ឈ្មួញ​ជើង​សារ​ឧបករណ៍​និ​ស្ស​ន្ទ ​បាន​ជូនដំណឹង​ថា ​ក្រុមហ៊ុន​នឹង​ណាត់​ជួប​គ្រប់​អតិថិជន​ជា​ជនរងគ្រោះ​ទាំងអស់​ដើម្បី​បន្ត​ជួបពិភាក្សា​រក​ដំណោះស្រាយ​រួមមួយ ​ពី​ការ​ខូចខាត​ដែល​កើតមាន​ពី​សកម្មភាព​ជួញដូរ (Trade) ​ចាប់ពី​ថ្ងៃទី​២១ ​ខែមិថុនា ឆ្នាំ​២០២១​ខាងមុខ​។​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន បង្ហាញ​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមិថុនា​កន្លងទៅ ក្រុមហ៊ុន GFX បាន​បញ្ជាក់ថា ​ការអនុវត្ត​យន្ត​ការ​ជួប​ជាមួយ​គ្រប់​អតិថិជន​ទាំងអស់នេះ ​ខាង​ក្រុមហ៊ុន​នឹង​ធ្វើការ​ណាត់​ជួប​ជាមួយ​អតិថិជន​ម្នាក់ៗ​តាម​លេខ​ទូរ​សព្ទ ដើម្បី​អញ្ជើញ​មក​ទីស្នាក់ការ​ក្រុមហ៊ុន​ដែល​ស្ថិតនៅ​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ​រាជធានី​ភ្នំពេញ ​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ​រួមមួយ​។ ក្រុមហ៊ុន​ ក៏បាន​ស្នើ​ឲ្យ​អតិថិជន​អត់ធ្មត់ ​និង​រង​ចាំ​ចំណាត់ការ​នៃ​យន្តការ​របស់​ក្រុមហ៊ុន​ជា​បន្តបន្ទាប់ ផងដែរ​។ទាក់ទង​លិខិត​នេះ ក្រុម​វិនិយោគិន​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​មួយចំនួន​ បានបង្ហាញ​ការ​យល់ព្រម និង​មួយ​ចំនួន​ផ្សេងទៀត​ហាក់​មិន​ពេញចិត្ត​ទេ ​ដោយសារ​ការ​រង​ចាំ​ដំណោះស្រាយ​ ដែល​គិត​មក​ទល់ពេលនេះ​មាន​រយៈពេល​ជិត៣​ខែ​ហើយ​។ យ៉ាងណាក៏ដោយ វិនិយោគិន​ទាំង​អស់នោះ​សង្ឃឹមថា ក្រុមហ៊ុន​នឹង​ដោះស្រាយ​បញ្ហា​នេះ​ ឲ្យ​បាន​ឆាប់រហ័ស​និង​ល្អប្រសើរ​ ហើយ​អ្វីដែល​ពួកគាត់​ចង់បាន ​គឺ​សុំ​តែ​ប្រាក់​ដើម​ត្រឡប់មកវិញ​ប៉ុណ្ណោះ​។សូមបញ្ជាក់ថា ក្រុមហ៊ុន GOLDFX INVESTMENT ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវ​មាន​កម្រិត​ស្របច្បាប់ និង​ជា​ភ្នាក់ងារ​ឈ្មួញ​ជើង​សារ​ឧបករណ៍​និ​ស្ស​ន្ទ ​ដែល​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​ដែល​សំដៅ​ទៅ​ការ​ជួញដូរ​លើ​រូបិយប័ណ្ណ​អន្តរជាតិ ប្រេង​ឆៅ ​និង​មាស​ជាដើម​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

សមត្ថកិច្ច​ខណ្ឌដង្កោ ​ឃាត់ខ្លួន​ជនសង្ស័យ៤​នាក់​ករណី​ពាក់​ឯកសណ្ឋាន​ក្លែងបន្លំ​ជា​នគរបាលជាតិ

2021/06/19 12:25:42 pm        612
ភ្នំពេញ ​ ៖ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ​សហការ​ជាមួយ​កម្លាំង​ខណ្ឌដង្កោ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់៤​នាក់​ ដែល​បាន​ក្លែង​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាលជាតិ ដោយជិះ​រថយន្ត​អត់​ស្លាក​លេខ​ដើរ​អុកឡុក​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ​ខណ្ឌដង្កោ ​កាលពី​យប់​ថ្ងៃទី​១៧​ ខែមិថុនា​ឆ្នាំ​២០២១ ។សមត្ថកិច្ច​ ​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​បាន​សេចក្តី​រាយការណ៍​ភ្លាមៗ ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ព្រៃវែង ​បាន​ចុះទៅ​ធ្វើការ​សាកសួរ ​តែ​ខាង​ជនសង្ស័យ​ដែល​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាលជាតិ ​និង​មាន​កាត​សម្គាល់​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ​និង​មាន​ពាក់​ឋានន្តរសក្ដិ​សុទ្ធតែ​វរសេនីយ៍ទោ និង​វរសេនីយ៍ត្រី​ ដោយមាន​ការសង្ស័យ​ ទើប​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ព្រៃវែង​ ចូល​ទៅ​សួរនាំ​តែ​ជនសង្ស័យ​ទាំងនេះ​ មិន​ញញើត​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ឡើយ​ថែមទាំង​អង្គុយ​ចុច​ទូរស័ព្ទ​ធ្វើ​ព្រងើយ ។បន្ទាប់ពី​មាន​ករណីនេះ​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​ខណ្ឌដង្កោ ​រួចមក​ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខណ្ឌ​ដង្កោ​ បាន​រាយការណ៍​ជូន​ថ្នាក់លើ​ដើម្បី​សុំ​គោលការណ៍​ដោយសារតែ​ជន​សង្ស័យ​ស្លៀកពាក់​ឯកសណ្ឋាន ​និង​មាន​កាត​សម្គាល់​ខ្លួន​ជា​មន្ត្រី​នគរបាលជាតិ​ផង​ទើប​ធ្វើ​ឲ្យ​កម្លាំង​ជំនាញ​ខណ្ឌដង្កោ​ពិបាក​និង​ធ្វើការ ។ បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នង​ការរង​នគរបាលជាតិ​ទទួលបន្ទុក​គ្រឿងញៀន​ នៃ​ក្រសួងមហាផ្ទៃ ទើប​កម្លាំង​ជំនាញ​ខណ្ឌដង្កោ ​បើក​ការស្រាវជ្រាវ​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន៣​នាក់​កាល​យប់​ថ្ងៃទី​១៧ ​ខែ​មិថុនា ឆ្នាំ​២០២១​។ ប្រភព ព័ត៌មាន ​ប្រាប់​បន្តថា ​លុះដល់​ថ្ងៃទី​១៨ ​ខែមិថុនា ឆ្នាំ​២០២១ ​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការស្រាវជ្រាវ​នៅ​ភូមិ​កំរៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ។ជនសង្ស័យ​ទាំង​៤​នាក់​ រួម​និង​វត្ថុ តាង​ឯកសណ្ឋាន​នគរបាលជាតិ​ និង​កាត​សម្គាល់​ខ្លួន ​របស់​ជន​សង្ស័យ ត្រូវ​បាន​នគរបាល​ខ​ណ្ឌ​ដង្កោ​ ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​នគរបាល​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕​តារា​វុទ្ធី

ថ្ងៃនេះ​មនុស្ស២០នាក់​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៩២៨នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/06/19 05:26:14 am        420
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៤៧១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៩២៨នាក់​ទៀត​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤២៦នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ ៤៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២០នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៤១៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣៦ ៨៦៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤២ ០៥២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សហជីព​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល រំពឹងថា​ នឹង​មាន​លទ្ធភាព​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ឆាប់ៗ

2021/06/18 12:54:41 pm        409
ភ្នំពេញ ៖ គិត​ចាប់ពី​មានការ​តវ៉ា និង​ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជុំវិញ​គម្រោង​បញ្ឈប់​បុគ្គលិក​ និង​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ​ណាហ្គា​វើ​ល ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ណាមួយ​ទេ​ បើទោះបីជា​ក្រសួង​ការងារ​ បាន​កោះ​ជួប​រួចហើយ​ ទាំង​ភាគី​សហជីព​តំណាង​បុគ្គលិក ​និង​ភាគី​ក្រុមហ៊ុន​។អ្នកនាង ឈុន សុខា អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ព្រឹក​ទី​១៨ មិថុនា ឆ្នាំ​២០២១​នេះ​ថា ក្នុង​ជំនួប​ជាមួយ​ក្រសួង​ការងារ​កាល​ពីពេល​កន្លង​ទៅ ​តំណាង​សហជីព​គ្រាន់តែ​បំភ្លឺ​នូវ​អ្វី​ដែល​មាន​ក្នុង​ពាក្យ​បណ្តឹង​ប៉ុណ្ណោះ ​ហើយ​ខាង​ភាគី​ក្រសួង​ក៏​អត់​មាន​និយាយ​អ្វី​ដែរ ​ដោយ​គ្រាន់តែ​សួរ​ និង​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​ទាំង ៥​ចំណុច​នៃ​ការ​ទាមទារ​ពី​ក្រុមហ៊ុន​។ទាក់ទង​បញ្ហា​នេះ មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ព្រហស្បតិ៍​ បាន​បញ្ជាក់ថា “​ករណី​រវាង​ក្រុមហ៊ុន​និង​សហជីព ​កំពុងស្ថិត​ក្នុង​ចំណាត់ការ ​ហើយ​លទ្ធផល​យ៉ាងណា​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​ ជំនួប​ជាមួយ​ភាគី​ទាំងពីរ​កន្លងមក​ គ្រាន់តែ​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ប៉ុណ្ណោះ​។ អ្វីៗ ​មិនទាន់​ដឹង​ថា​ យ៉ាងម៉េច​នៅឡើយ​ទេ​”​។សូម​រម្លឹក​ថា​ ការស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្មករ​និយោជិត និង​សមាជិក​សហជីព​ណាហ្គា​វើ​ល​ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ចាប់​ដំណើរការ​បញ្ឈប់​បុគ្គលិក​សរុប​ចំនួន​ជាង ១ ៣០០​នាក់ ក្រោម​ហេតុផល​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ​ដោយឡែក ការ​ទាមទារ ៥​ចំណុច​របស់​សហជីព រួមមាន ​៖ ១.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បន្ទាន់​នូវ​គម្រោង​កាត់បន្ថយ​បុគ្គលិក​, ២.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​បុគ្គលិក​តាមរយៈ​កោះហៅ​កន្លងមក​, ៣.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​ផ្តាច់​កិច្ច​សន្យាការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​, ៤.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន្ត​ផ្ដល់​ឡើងវិញ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ និង​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​ជូន​បុគ្គលិក​ទាំងអស់​ដែល​កំពុង​បំរើកា​រងារ ​និង​៥.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​វិធានការ​សុខាភិបាល​នៅ​កន្លែង​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​ក្រសួងសុខាភិបាល ​និង​អង្គការ​សុខភាព​ពិភពលោក ​ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ-​១៩​ នៅក្នុង​ក្រុមហ៊ុន​៕​អត្ថបទ​ដោយ ឈិ​ត បូរ៉ា​វី

អាជ្ញាធរ​ខណ្ឌដូនពេញ ​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ក្នុង​មូលដ្ឋាន ​និង​ស្ទូច​យក​រថយន្ត​ចត​ឥត​សណ្តាប់ធ្នាប់

2021/06/18 12:45:27 pm        536
ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ ជាប្រចាំ​ឲ្យ​មានរបៀបរៀបរយ​សន្តិសុខ សណ្ដាប់ធ្នាប់ ​សាធារណៈ បរិស្ថាន អនាម័យ ដើម្បី​លើក​សោភ័ណភាព​ទីក្រុង​ កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​រក្សា​ចិញ្ចើម​ផ្លូវ​ទុក​សម្រាប់​ អ្នកដំណើរ​ថ្មើរជើង ឬ​ ជន​ពិការភាព​ ធ្វើដំណើរ។ជាក់ស្ដែង​នៅ​ព្រឹកថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១នេះ ដោយ​អនុវត្តតាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ​បាន​ចាត់​អោយ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ចុះ​រៀបចំ ​សណ្តាប់ធ្នាប់​តាម​ដង​ផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​មាន មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះស៊ីសុវត្ថិ ​មហាវិថី​ព្រះ​សុរាម្រិត ផ្លូវ​លេខ ១១០ ១០៦ .១០៨ .៥១ .១៣ .១៤៤ .១៤៨ បាន​ស្ទូច​រថយន្ត​ចត​ឥត​សណ្តាប់ធ្នាប់​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គរបាលខណ្ឌ​ដូនពេញ​ចំនួន ​០២​គ្រឿង ​និង​ចាក់សោ​កង់​រថយន្ត​ទុក​នៅ​នឹងកន្លែង​ចំនួន០២​គ្រឿង​។គួរបញ្ជាក់​ផងដែរ ​កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ ​អភិបាលខណ្ឌ​ដូនពេញ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ លេខ 588/21 សជណ ស្តីពី​ការបញ្ឈប់​ការ​ដាក់​តាំង​លក់​រថយន្ត​នៅ​លើ​ទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​។​ យោង​តាម​សេចក្ដីជូនដំណឹង បាន​អោយដឹង រដ្ឋបាល​ខណ្ឌដូនពេញ​ កន្លងមក​បាន​ចុះ​អនុវត្ត​ការរៀបចំ​សណ្តាប់ធ្នាប់ ​និង​របៀបរៀបរយ​នៅ​លើ​ទ្រូងផ្លូវ និង ​ចិញ្ចើម​ផ្លូវ​សាធារណៈ​បាន​ស្អាត​ជាប្រចាំ​៕អត្ថបទ​៖ កុ​ម្ភះ

គ្រឿងញៀន​ជិត​៤០​គីឡូក្រាម ត្រូវបាន​រឹបអូស​ពី​ជនជាតិ​ថៃ​ និង​ខ្មែរ​៤​នាក់ ក្នុង​ក្រុង​ប៉ោយប៉ែត​

2021/06/18 12:23:08 pm        377
បន្ទាយមានជ័យ ៖ គ្រឿងញៀន​ជិត​៤០​គីឡូក្រាម ត្រូវបាន​កម្លាំង​នគរបាល​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ រឹបអូស បាន​ពី​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ​នៅក្នុង​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃ​១៦ ខែមិថុនា​កន្លងមក​ ។កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ សហការ​ជាមួយ កម្លាំង​ជំនាញ​ខេត្តបាត់ដំបង​ ឃាត់ខ្លួន​មនុស្ស​បួន​នាក់ ​ខ្មែរ​បីនាក់ ​និង​ជនជាតិ​ថៃ​ម្នាក់ ​ជាមួយ​វត្ថុ តាង សង្ស័យថា​ មាន​គ្រឿងញៀន ប្រមាណ​ជិត​៤០​គីឡូក្រាម នៅក្នុង​ក្រុង​ប៉ោយប៉ែត​។មន្ត្រីនគរបាល​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ មួយ​នេះ ​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះល្វែង​១​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល​ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ជាទី​តាំង​ជនល្មើស​ស្នាក់នៅ ​និង​ត្រួត​ពិនិត្យឃើញ​មាន​វត្ថុតាង​ សង្ស័យ​គ្រឿងញៀន ដែល​មាន​ការ​វេច​ខ្ចប់​ដាក់​សំបក​កញ្ចប់​តែ ​ដែលមាន​ពណ៌​ទឹកមាស មាន​រូប​សញ្ញា ផ្កាយ​៥ ដើម្បី​បំភាន់​ភ្នែក​មហាជន ​និង​សមត្ថកិច្ច​។ប្រភពពី​នគរបាល​ បាន​បញ្ជាក់ថា សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុងនោះ​មាន ស្រី​១​នាក់​ជា​ជនជាតិ​ថៃ​។ប្រភព​ បានឱ្យដឹង​ទៀតថា​ នា​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​ឧ​ត្ត​ម​សេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្តបន្ទាយមានជ័យ ​អមដំណើរ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ​និង​លោក​វរសេនីយ៍ទោ ​បោ​ន សីហា អធិការ​ស្ដីទី នគរបាល ក្រុង​ប៉ោយប៉ែត ​បាន​បន្ត​ដឹកនាំ​កងកម្លាំង​នគរបាល​មន្ត្រី​ជំនាញ ​សហការ​ជាមួយ​សមត្ថកិច្ច ស្រុក​ម៉ាឡៃ ចុះ ស្រាវជ្រាវ​រុករក​ទីតាំង​មុខសញ្ញា រក្សាទុក​គ្រឿងញៀន បានជា​បន្តបន្ទាប់ ដែល​ជា​បក្សពួក​របស់​ជនល្មើស​។បច្ចុប្បន្ន ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ​កសាង​សំណុំរឿង ​បញ្ជូនទៅ ថ្នាក់លើ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕​អត្ថបទ​៖ បាន សុ​រិ​ទ្ធ 

កម្ពុជារក​ឃើញ​មនុស្ស៧៩៩នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៩១០នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/06/18 04:53:42 am        52
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៩៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៩១០នាក់​ទៀត​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៧០២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ ៩៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៣៩៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣៥ ៩៤០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤១ ៥៨១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្នំពេញក្រោនរក្សាកំណត់ត្រាល្អការប្រកួតលីគបាល់ទាត់នារី គ្រាសៀមរាប និងបឹងកេតឈ្នះរៀងៗខ្លួន
06/01/2026 10:06 AM
សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ
06/01/2026 10:06 AM
ចិន ល្បាតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal បន្ទាប់ពីហ្វីលីពីនព្រមានពីការគំរាមកំហែងពីទីក្រុងប៉េកាំង
06/01/2026 10:06 AM
សារព័ត៌មាន​អាមេរិក៖ ​លោក Trump កំពុង​ស្វែងរកការ​​កែសម្រួល​កិច្ចព្រមព្រៀង​អាមេរិក​-អ៊ីរ៉ង់​
06/01/2026 10:06 AM
[UPDATE] ចំនួនអ្នកស្លាប់​ក្នុងហេតុការណ៍ដួល​រលំ​អគារកំពុងសាងសង់នៅភាគខាងជើងហ្វីលីពីន​​កើនឡើងដល់​ជាង​១០​នាក់​
06/01/2026 10:06 AM
សម្ដេចធិបតី៖ អត្រាមរណភាពរបស់មាតា កុមារ និងទារកនៅកម្ពុជាបានថយចុះគួរឱ្យកត់សម្គាល់ដែលនេះ គឺជាការពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០
06/01/2026 10:06 AM
អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះសួរទុក្ខប្រជាពលរដ្ឋភៀសសឹកស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
06/01/2026 10:06 AM
តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់សមត្ថកិច្ចខេត្តកំពត ចំនួន ៤បទល្មើស ក្រោយលួចសម្ភារដែលជាភស្តុតាង Online Scams
06/01/2026 10:06 AM
សម្ដេចធិបតី៖ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ និងជាអាទិភាពចម្បងបំផុតក្នុងយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ
06/01/2026 09:06 AM
អ្នកនយោបាយឃឺដអ៊ីរ៉ង់ អះអាងថាអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានគណបក្សនៅក្រុង Erbil ប្រទេសអ៊ីរ៉ាក់
06/01/2026 09:06 AM