អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

រដ្ឋបាល​ខេត្ត​តាកែវ​ រក​ឃើញ​មនុស្ស ៥១​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ ភាគច្រើន​ជា​កម្មករ​រោងចក្រ

2021/05/17 02:36:09 pm        308
តាកែវ៖ រដ្ឋ​បាល​ខេត្ត​តាកែវ បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ចំនួន ៥១​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មាន​កម្មករ​កម្មការិនី​ជាច្រើន​នាក់។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​តាកែវ​ បាន​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​ទាំង ៥១​នាក់​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នោះ មាន​កម្មករ​កម្មការិនី​រោងចក្រដល់​ទៅ ៣៨​នាក់ អាជីវករ ៤​នាក់ កម្មករ​សំណង់ ៧​នាក់ កសិករ​ម្នាក់ និង​សិស្ស​សាលា​ម្នាក់។រដ្ឋបាល​ខេត្ត​តាកែវ ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ប៉ះ​ពាល់​ជាមួយ​អ្នក​ឆ្លង​កូវីដ-១៩​ទាំង ៥១​នាក់​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក់​ដើម្បី​ត្រួត​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ និង​ដាក់​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស ២២ ៥៤៤​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​មក៕

ក្រសួងសុខាភិបាល​ថា​ ការឆ្លង​រាល់ថ្ងៃ​នៅតែ​ជា​ក្ដីបារម្ភ ​ទោះ​មានការ​ថយ​ចុះ​ក្ដី

2021/05/17 12:57:53 pm        1211
ភ្នំពេញ ៖ រយៈពេល​ប្រមាណ​១​សប្ដាហ៍​នេះ ​ការឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅ​កម្ពុជា​ មានការ​ធ្លាក់​ចុះក្រោម​ចំនួន ៥០០ ករណី​។ ជុំវិញ​ការធ្លាក់ចុះ​នៃ​ការឆ្លង​នេះ ​លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ បាន​លើកឡើង​កាលពី​ចុង​សប្ដាហ៍​ថា ការឆ្លង​ប្រចាំថ្ងៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ពិតជា​មានការ​ធ្លាក់​ចុះ​មែន ​តែបើ​មើល​ក្រាហ្វិក​ នៃ​ការឆ្លង​គិត​ជា​ខែ​វិញ ​គឺ​មាន​ចំនួន​ច្រើន​នៅឡើយ ​ហើយ​ក្ដី​បារម្ភ​មួយទៀត​គឺ​វត្តមាន​វីរុស​បំប្លែង​ថ្មី​។ការឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​នៅ​កម្ពុជា ក្នុង​រយៈពេល​ប្រមាណ​មួយ​សប្ដាហ៍​ចុងក្រោយ​នេះ​មានការ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ដោយ​ស្ថិតក្រោម​ចំនួន ៥០០ ករណី​ក្នុង​មួយថ្ងៃ​។ ជុំវិញ​ការ​ធ្លាក់ចុះ​ចំនួន​ឆ្លង​នេះ លោកជំទាវ ឱ វណ្ឌ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​លើកឡើងថា ​វា​នៅតែ​ជា​ក្ដី​ព្រួយបារម្ភ និង​ទាមទារ​ឱ្យ​មាន​ការអនុវត្ត​វិធានការ​ការពារ​ចាំបាច់​បំផុត​។ លោកជំទាវ​ថា ​ករណី​ឆ្លង​ប្រចាំថ្ងៃ​ពិតជា​មាន​ធ្លាក់​ចុះ​មួយ​ចំនួន​ពិតមែន​ តែបើ​មើល​ការឆ្លង​គិត​ជា​ខែ​វិញ ​គឺ​ការ​ឆ្លង​ក្នុង​ខែ​ ឧសភា​នេះ​ស្ថិតក្នុង​ចំនួន​ច្រើន ស្រប​ពេល​ដែល​ខែឧសភា ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​។ជា​ក្ដី​ព្រួយបារម្ភ​មួយទៀត ដែល​លោកជំទាវ​ បានលើកឡើង​នោះ គឺ​វត្តមាន​វីរុស​បំប្លែង​ថ្មី​ទាំង​វីរុស​បំប្លែង​ថ្មី​មាន​ប្រភព​ពី​ចក្រភព​អង់គ្លេស និង​វីរុស​បំប្លែង​ថ្មី​ដែល​មាន​ប្រភព​ពី​ប្រទេស ឥណ្ឌា​។ លោកជំទាវ​ថា សព្វថ្ងៃ​វីរុស​បំប្លែង​ថ្មី​មកពី​អង់គ្លេស​ គឺមាន​វត្តមាន​ចរាចរណ៍​នៅ​កម្ពុជា​ហើយ ​ចំណែក​វត្តមាន​វីរុស​បំប្លែង​ថ្មី​ពី​ឥណ្ឌា​វិញ ​គឺ​កំពុង​រីក​រាលដាល​ទៅ​ប្រទេស​ជាច្រើន ​ជា​ក្ដី​ព្រួយបារម្ភ​សកល ហើយ​វីរុស​នេះ​ ក៏​ធ្លាប់បាន​រកឃើញ​នៅ​កម្ពុជា​ ១​ករណី​ផងដែរ ជា​ករណី​នាំចូល​ហើយ​បាន​ព្យាបាល​ជាសះស្បើយ​។ការធ្លាក់ចុះ​នៃ​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ប្រមាណ​១​សប្ដាហ៍​មកនេះ ប្រជាពលរដ្ឋ​ក៏​បង្ហាញ​ការ​សាទរ​ផងដែរ​។ ទន្ទឹម​នឹង​ភាព​រីករាយ​នេះ ពួកគាត់​ថា​ការរស់នៅ និង​ការប្រកប​របរ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគាត់ គឺ​នៅតែ​រក្សា​ការប្រុងប្រយ័ត្ន​អនុវត្ត​វិធានការ​ការពារ ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​និង​រាជរដ្ឋាភិបាល មិន​ប្រហែស​នោះទេ​។បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាច្រើន​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការឆ្លង​កូ​វីដ​-១៩​។ ក្នុង​នោះ​រាជរដ្ឋាភិបាល ក៏បាន​ស្វះ​ស្វែងរក​ជំនួយ និង​ទិញ​វ៉ាក់សាំង​ដើម្បី​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។​ គិត​ត្រឹម​ថ្ងៃទី ១៦ឧសភា ​ ម្សិលមិញ​នេះ កម្ពុជា​ក៏បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ២ ០៨២ ២៨២ នាក់​គិត​ជា​ភាគរយ​ស្មើនឹង ២០,៨២ ភាគរយ នៃ​គោលដៅ​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន ១០​លាន​នាក់​៕​អត្ថបទ​ ៖​ គឹម​ហុក 

រថយន្តសណ្តោងកុងតឺន័រ មួយគ្រឿងបើកលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់ចំនួន ៤កង់

2021/05/17 12:19:12 pm        29
ភ្នំពេញ៖ ដោយសារកត្តាមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន ​បង្កជាករណីគ្រោះថ្នាក់ចរាចរណ៍ ដោយ​រថយន្តសណ្តោងទូរកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួតតេងឡាយ មួយគ្រឿង បើកក្នុង​ល្បឿនលឿនជ្រុលទៅ​ បុកក្បាលនាគពុះចែកទ្រូងផ្លូវ​ ពេញទំហឹង​បណ្ដាលឲ្យបាក់ចំនួន ៤ កង់ ហើយរថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺព្រឹកថ្ងៃទី១៧​ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក់ ​សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ​មុនពេលកើតហេតុគេបានឃើញរថយន្ត សណ្តោង​ទូរកុងតឺន័រមួយគ្រឿង ​ម៉ាកFUSO ពាក់​ស្លាកលេខភ្នំពេញ3C-0635 ជា​រថយន្ត​របស់ក្រុមហ៊ុន ​ផែស្ងួតតេងឡាយ ​បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ​ក្នុងទិសដៅពីជើងទៅត្បូង ក្នុង​ល្បឿនលឿន​ ខណៈពេលមកដល់ចំណុចកើតហេតុ ​ក៏ជ្រុល​ចង្គូត​ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យបែកខ្ទាតចេញពីជួរ ចំនួន៤កង់ ចំណែករថយន្តបណ្ដាល​ឱ្យ​រងការខូចខាត​ដាច់កង់មុខទាំងពី​ រួមទាំងផ្នែកខាងមុខទៀតស្ទើតែទាំងស្រុង ​នៅកណ្ដាលផ្លូវបង្កការកកស្ទះ​​ចរាចរណ៍ តែមិនបណ្តាលឱ្យនរណាម្នាក់​រងរបួសនោះទេ បន្ទាប់ មក តៃកុងរថយន្តបាន​​ចុះពី​លើ​រថយន្ត ហើយរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ​រួមកម្លាំងសមត្ថកិច្ចជំនាញ ចុះមកដល់ចំណុច​កើត​ហេតុ ជួយ​សម្រួល​ចរាចរណ៍ ​រួចធ្វើការវាស់វែង ស្ទូចយករថយន្តទៅរក្សាទុក​​នៅ​ការិយាល័យ​​ចរាចរណ៍​ ផ្លូវគោក​ ដើម្បីដោះស្រាយសងការខូចខាតទ្រព្យ​សម្បត្តិសាធារណៈ៕អត្ថបទ ៖ កុម្ភះ

អាជ្ញាធរក្រុងសំរោង សម្រេចបិទទីតាំងលក់គ្រឿងបន្លាសរថយន្ត១កន្លែង ពាក់ព័ន្ធនឹងបុគ្គល ដើរលក់កងឡាន មានវិជ្ជមានកូវីដ-១៩

2021/05/16 11:56:30 am        415
ឧត្តរមានជ័យ៖ នៅថ្ងៃនេះអាជ្ញាធរក្រុងសំរោង ខេត្តឧត្តរមានជ័យ សហការជាមួយ​មន្រ្តី​សុខាភិបាលខេត្ត ចុះពិនិត្យសម្រេចបិទទីតាំងលក់គ្រឿងបន្លាស​រថយន្ត​ នឹង​សំបកកង​ឡានមួយកន្លែង យីហោឈ្មោះ សួស សុភា២ ស្ថិតនៅបរិវេណភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពាក់ព័ន្ធដោយប្រយោលជាមួយ​បុគ្គលម្នាក់ឈ្មោះកេង រ៉ា អាយុ២៦ឆ្នាំ ជាអ្នកដើរទីផ្សារលក់សំបកកងឡានមានវិជ្ជមានកូវីដ-១៩។ក្នុងនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល​នឹងជាប្រធានមន្ទីរ​សុខាភិបាល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ​ការសម្រេចធ្វើការបិទទីតាំងលក់គ្រឿង​បន្លាស​រថយន្ត នឹងសំបកកងឡានដែលមានយីហោឈ្មោះ សួស សុភា២នេះ ដោយសារតែម្ចាស់​ អាជីវកម្ម​ ខាងលើ​បានប៉ះពាល់ដោយប្រយោលជាមួយបុគ្គលម្នាក់ឈ្មោះ កេង រ៉ា ជាអ្នក​ដើរទីផ្សារលក់សំបកកងឡាន មានវិជ្ជមានកូវីដ-១៩ បានធ្វើដំណើរមកក្រុងសំរោង នៅថ្ងៃទី១៤ ឧសភា ឆ្នាំ២០២១នេះ។ឯកឧត្តមវេជ្ជបណ្ឌិត បានបន្តថា ក្នុងនោះអ្នកពាក់ព័ន្ធដែលត្រូវយកសំណាក​ពិនិត្យធ្វើ​តេស្តរកកូវីដ-១៩មានចំនួន១២បូករួមទាំងគ្រួសារ នឹងជាងជួសជុលផងដែរ។ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងករណីដែលមានការពាក់ព័ន្ធជាមួយ និងបុគ្គលឈ្មោះ កេង រ៉ា ដែលមានវិជ្ជមានកូវីដ-១៩នេះ ទីតាំងដែលបានពាក់ព័ន្ធត្រូវបានបិទ​ជាបណ្តោះអាសន្ន​ រួមមាន នៅស្រុកត្រពាំងប្រសាទ មាន២កន្លែង ស្រុកអន្លងវេង ផ្ទះសំណាកសោភា ១កន្លែង នឹងទីតាំងលក់គ្រឿងបន្លាសសំបកកងឡាន យីហោ សួស សុភា២ ក្រុងសំរោង១កន្លែងទៀត ។អ្នកទាំងអស់នោះ ត្រូវបានមន្រ្តីជំនាញសុខាភិបាល ​ឲ្យបន្តនៅធ្វើចត្តាឡីស័ក​ នៅនឹងផ្ទះ​ ដោយមិនឲ្យចេញទៅណានោះឡើយរងចាំការយកសំណាកពិនិត្យលើកក្រោយៗទៀត បើមិនមានកូវីដ-១៩នោះទេ នឹងឲ្យដំណើរបើអាជីវកម្មជាធម្មតាវិញ ៕អត្ថបទ ៖ ឃិនសារិទ្ធ

ចាប់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ២នាក់ រឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម

2021/05/16 11:24:14 am        426
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ បង្ក្រាប​ករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមផ្លូវគោក (ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួន​មេក្លោង​ឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន២នាក់ និងរឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម នៅរាជធានីភ្នំពេញ ។យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ដែល BTV ទទួលបាន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បាន​ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាលោក​នាយ​ឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដម​សេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន សមត្ថកិច្ចជំនាញ បានបន្តការស៊ើបអង្កេតតាមជំនាញ លើករណីជួញដូរ​គ្រឿងញៀន​ឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដោយសហការបង្ក្រាប​នៅខេត្តស្វាយរៀង កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ។ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩ និង០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករង​មន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ( ក១០ ) ដឹកនាំ​សម្របសម្រួលពី លោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ បានបើកកិច្ច​ប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុកជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុច​ទល់មុខផ្សារ ម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ ឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០២នាក់ ១-ឈ្មោះ LIU JIC ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិន។ ២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិចិន ។ វត្ថុតាង រួមមាន សារធាតុញៀនប្រភេទ  អ៊ិចស្តាស៊ី (MDMA) ទម្ងន់ 52 kg 768.50g , ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់ 17 kg 292.59g មេតំហ្វេតាមីន(ICE) 11.79 g ។ វត្ថុតាង គ្រឿងញៀន សរុប 70 kg 072.88 g ។ ករណីនេះ សមត្ថកិច្ចជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕តារាវុទ្ធី

រថយន្តដងស្ទូចប្រភេទ Kato ស្ទូចលើសទម្ងន់ រលំលើផ្ទះកម្មករក្បែរការដ្ឋាន សំណាងល្អមិនបង្ករឲ្យមនុស្សរងរបួស

2021/05/16 04:11:58 am        384
ភ្នំពេញ៖ រថយន្តដងស្ទូចប្រភេទ Kato ស្ទូចសម្ភារៈសំណង់លើសទម្ងន់ រលំលើដំបូលផ្ទះកម្មករ និងទីតាំងស្តុកគ្រឿងសំណង់ របស់ការដ្ឋាន រងការខូចខាត តែសំណាងល្អមិនបង្ករឲ្យ​មានមនុស្សរងរបួស។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅការដ្ឋានសាងសងខនដូរ បឹងកក់ តាមបណ្ដោយផ្លូវលេខ៨៦ សង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរការដ្ឋានសាងសង់ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តស្ទូចបានស្ទូចសម្ភារៈសំណង់ លើសទម្ងន់ ខណៈកំពុងស្ទូចបាន ផ្ងាជើងរលំ មកសង្កត់លើដំបូលផ្ទះកម្មករបង្កអោយខូចខាតផ្ទះ តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។ក្រោយពេលកើតហេតុ ឃើញមានវត្តមាន លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ចុះមកពិនិត្យមើលទីតាំងការដ្ឋាន ផ្ទាល់ផងដែរ ដោយពុំមានប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋឡើយ គឺខូចខាតតែរបស់ការដ្ឋានផ្ទាល់ តែរថយន្តស្ទូចរលំកណ្ដាលផ្លូវបង្កការកកស្ទះ តែត្រូវបានកម្លាំងអាជ្ញាធរ បញ្ជាអោយយករថយន្តស្ទូចចំនួន២គ្រឿង ដើម្បីមកស្ទូចរថយន្ត Kato ចេញពីកណ្ដាលផ្លូវ ជៀសវាងការកក់ស្ទះចរាចរណ៍បងប្អូនប្រជាពលរដ្ឋ៕អត្ថបទ ៖ កុម្ភះ

អ្នកជំងឺកូវីដ១៩ ក្នុងខេត្តកំពង់ចាម៣០នាក់ បានជាសះស្បើយ និងបានអនុញ្ញាត​ឲ្យ​ទៅលំនៅឋានវិញ​

2021/05/15 02:01:30 pm        316
កំពង់ចាម ៖ អ្នកជម្ងឺកូវីដ១៩ ដែលកំពុងសម្រាក់នៅក្នុងមន្ទីរពេទ្យមេគង្គកំពង់ចាម នៅថ្ងៃទី១៥ ឧសភានេះ មានអ្នកជំងឺកូវីដ១៩ចំនួន៣០នាក់ បានជាសះស្បើយ និងបានអនុញ្ញាតចាកចេញទៅកាន់លំនៅដ្ឋានរៀងៗខ្លួន និងបន្តធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍នៅតាមផ្ទះបន្ថែមទៀត ។យោងតាមរបាយការណ៍ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឱ្យដឹងនៅថ្ងៃទី១៥ឧសភា ថា អ្នកជំងឺដែលបានជាសះស្បើយទាំង៣០នាក់ មានអ្នករស់នៅស្រុកកងមាសចំនួន១៣នាក់ , ស្រុកកំពង់សៀមចំនួន២នាក់ ស្រុកបាធាយចំនួន៤នាក់ ស្រុកស្រីសន្ធរចំនួន៧ នាក់និង ស្រុកចម្ការលើចំនួន៤ នាក់ ។ ក្នុងនោះ មានកុមារអាយុក្រោម១៨ឆ្នាំចំនួន ៤នាក់ កុមារីចំនួន ២ នាក់ ។ថ្ងៃនេះ ជាលើកដំបូង ដែលមាន អ្នកជំងឺកូវីដ១៩ បានជា សះស្បើយជាទ្រង់ទ្រាយធំបែបនេះ ដោយសារតែមានការយកចិត្តទុកដាក់ ដោយការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំទាំងយប់ទាំងថ្ងៃរបស់ក្រុមគ្រូពេទ្យជំនាញជួរមុខ ។គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ឧសភា ខេត្តកំពង់ចាមមានអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភសរុបចំនួន ២០០ នាក់ មានអ្នកជាសះស្បើយចំនួន៧៧នាក់និងមានអ្នកស្លាប់ចំនួន២នាក់ ៕

កម្មករ​រោងចក្រ​ជិត​២០០​នាក់ ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ នៅ​ស្វាយរៀង​ ធ្វើតេស្ដ​លើក​ទី​១ លទ្ធផល​អវិជ្ជមាន

2021/05/14 05:29:49 pm        947
ស្វាយរៀង​ ៖ កម្មករ-កម្មការិនី ​ចំនួន​១៥៥​នាក់ ​បំរើការ​ងារ​នៅ​រោងចក្រ​មួយ នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​ ដែល​ពាក់​ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមានកូវីដ-១៩ ​ក្រោយពេល​​ក្រុម​គ្រូពេទ្យ​ធ្វើ​តេស្ត​រហ័ស​​លើក​ទី​១ លទ្ធផល​អវិជ្ជមាន​ជំងឺ​ទាំងអស់។លោកវេជ្ជ​បណ្ឌិត​ អ៊ឹម បុត្រ ប្រធាន​ក្រុម​ច​ត្តា​ឡី​ស័កថ្នាក់​ខេត្ត នៅ​ថ្ងៃទី​១៤ ខែឧសភានេះ​ បាន​ប្រាប់​ BTV Newsតាម​សារ​តេ​ឡេ​ក្រាម​ថា គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ស្វាយរៀង មាន​កម្មករ​ចំនួន​១៥៥​នាក់ ​បន្ថែមទៀត ដែលបំរើការ​ងារ​នៅ​រោងចក្រ​មួយ​កន្លែង​ ក្នុង​ក្រុង​បាវិត ទទួល​បាន​លទ្ធផល អវិជ្ជមាន​ជំ​ងឺកូ​វីដ​១៩ បន្ទាប់ពី​ពួកគាត់ ធ្វើតេស្ត​រហ័សលើក​ទី​១ ​បន្ទាប់​ពី​ពួកគាត់​​បាន​ទទួលរង​ប៉ះពាល់​ជាមួយ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ម្នាក់ រស់នៅ​ភូមិ​ស្រម៉ ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង​ មុខរបរ​បច្ចុប្បន្ន​ជា កម្មករ​រោងចក្រ មួយកន្លែង ស្ថិតនៅ​តំបន់ SEZ មេ​ហាត​ធេ​ន​ក្រុង​បាវិត ។លោក ​បន្តថា​ កម្មករ​ដែល​រង​ប៉ះពាល់ និង​ឈាន​ទៅ​ធ្វើតេស្ត​យក​សំណាក រក​សញ្ញា​ជំងឺ​កូ​វីដ​១៩ បណ្តាល​មកពី​កា​រសង្ស័យ​ទៅលើ បុគ្គល ដែល​មាន​ជំងឺ​កូ​វីដ​១៩​ ក្រោយពី​ពេល​ដែល​គាត់ ​មាន​អាការៈ មិន​ស្រួលខ្លួន​ហើយ​បានធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ កាលពី​ថ្ងៃទី​១២ ​ខែឧសភា ឆ្នាំ​២០២១ ​ ដើម្បី​ពិនិត្យ​ និង​តាមដាន​សុខភាព ​បាន​ដឹងថា​ ខ្លួន​មាន​ជំងឺ​ពិត​ ហើយ​ក្រុមការងារ​បាន​ដឹក​នាំ​យក​គាត់​ទៅ​ធ្វើ​ការព្យាបាល​ ទើប​ក្រុម​កម្មករ​ដែល​បំរើការ​ងារ​នៅ​រួម​អគារ នាំគ្នា​មក​យក​សំណាក ​ដើម្បី​រក​សញ្ញា​ជំងឺ​កូ​វីដ​១៩​បែបនេះ​។​​ក្នុងនោះលោកបណ្ឌិត អ៊ឹម បុត្រ សូម​អំពាវនាវ​ដល់ ពលរដ្ឋ​ខែ្មរ និង​ជនបរទេស ​ពិសេស​ក្រុម​គ្រួសារ​កម្មករ កម្មការិនី ដែល​រង​ប៉ះពាល់​ជាមួយ​កម្មករ​រួម​អាជីព​ ដែល​មានវត្តមាន​ជំងឺ​កូ​វីដ​១៩​ សូម​អញ្ជើញ​ទៅ​យក​សំណាក​ស្វែងរក​សញ្ញា​ជំងឺ​កូ​វីដ​១៩​ ឲ្យ​បាន​គ្រប់ៗ​គ្នា ​នៅតាម​បញ្ជរ​យក​សំណាក ក្នុង​ក្រុង​ជាបន្ទាន់​ ដើម្បី​រក​លទ្ធផល ​និង​ទទួលយក​ការ​ព្យាបាល​ ឬ ​ចូលធ្វើ​ច​ត្តា​ឡី​ស័ក ​ និង​បន្ត​រួមគ្នា​អនុវត្ត​វិធានការ​ ៣​ការពារ និង​៣​កុំ រ​បស់​រាជរដ្ឋាភិបាល ​ឆ្ពោះទៅ​បិទ​បញ្ចប់​ព្រឹត្តិការ​សហគមន៍ ២០​កុម្ភៈ នៅ​ស្វាយរៀង​ ក៏​ដូច​នៅ​កម្ពុជា​៕

អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល​ជាង​៩០០​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​

2021/05/14 03:38:19 pm        409
ភ្នំពេញ ៖ ​ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយ​កម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ និង​ជា​អ្នក​គ្រប់គ្រង​រៀបចំ​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ប្រាប់​BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៤ ឧសភា ២០២១​នេះ​ថា គិត​ត្រឹម​ព្រឹក​នេះ​ អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល ចំនួន​៩៣០​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បាន​ឲ្យ​ដឹង​ទៀតថា ​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ មាន​ចំនួន​ជាង​៩០០​គ្រែ គឺ​បាន​ទទួល​ឲ្យ​អ្នកជំងឺ​កូ​វីដ​-១៩​ចូល​សម្រាក​ព្យាបាល ​មាន​ទាំង​មនុស្សពេញវ័យ ​និង​កុមារ កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១ ខែឧសភា ឆ្នាំ​២០២១​។ ក្នុងនោះ​ ក្រុមគ្រូពេទ្យ​ចំនួន​១៧​នាក់ ​ក្នុងចំណោម​គ្រូពេទ្យ​សរុប​ជាង​១៧០​នាក់​(​គ្រូពេទ្យ​ជាង​១២០​នាក់ និង​អ្នកបម្រើ​សេវាកម្ម​ផ្សេងៗ​៥០​នាក់​) ចេញពី​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ​ត្រូវបាន ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាល ចាត់តាំង​ឲ្យ​មក​ចូលរួម​រៀបចំ​ចាត់ចែង និង​ព្យាបាល​ជំងឺ​កូ​វីដ​១៩ នៅ​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​កម្រិត​ស្រាល និង​មធ្យម ទន្ទឹមនឹងនោះ ​អ្នក​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ទាំង​៩៣៩​នាក់ ​មាន​៤​នាក់​ជា​ស្រី្ត​មាន​ផ្ទៃពោះ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​យក​គាត់​ទាំង​៤​នាក់​នោះ មក​បង្កើត​បុត្រ​(​ឆ្លងទន្លេ​) ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ដោយ​ជោគជ័យ ក្រៅពីនោះ​ប្រសិនបើ​ករណី​ធ្ងន់ ក្រុមគ្រូពេទ្យ​យើង នឹង​បញ្ជូន​អ្នកជំងឺ​កូ​វីដ​១៩ ទៅ​ព្យាបាល​នៅ​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ និង​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ចាក់អង្រែ និង​ម​នី្ទ​រ​ពេទ្យ​ហ្លួង​ម៉ែ​។លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស បានបញ្ជាក់​ថា សព្វថ្ងៃ មាន​ក្រុម​គ្រូពេទ្យ​ចំនួន​០២​ក្រុម មាន​សមាជិក​សរុប​ចំនួន​៣២​នាក់ នៅ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ នៃ​ក្រសួងសុខាភិបាល ​កំពុង​ចូលរួម​ពិនិត្យ ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ​កម្រិត​ស្រាល​នៅ​សណ្ឋាគារ​ក្រេ​ឌុ​ក​៕អត្ថបទ ៖ រដ្ឋា

ក្រសួង​សុខាភិបាល ​អំពាវនាវ​ឱ្យ​អភិបាល​រាជធានី-ខេត្ត​ ពង្រឹង​បន្ថែម​​វិធានការ​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺកូវីដ១៩

2021/05/14 03:18:27 pm        30
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ជំរុញ​ទៅ​​អភិបាលរាជធានី-​​ខេត្តទាំងអស់​ ឱ្យ​ពង្រឹង​បន្ថែម​ទៀត​នូវ​វិធាន​ការ​ទប់​ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ-១៩​នៅ​មូលដ្ឋាន​របស់​ខ្លួន​​​។ក្នុង​សេចក្ដីជូន​ដំណឹង​នៅថ្ងៃនេះ​​ ក្រសួង​សុខាភិបាល អំពាវនាវ​​ឱ្យ​អភិបាលរាជធានី-​​ខេត្តទាំងអស់​ ត្រូវ​បន្ដ​ពង្រឹង​ការ​អនុវត្ត​​ច្បាប់ វិធាន​ការ​សុខាភិបាល​ និង​វិធាន​ការ​រដ្ឋ​បាល​ ដើម្បី​ទប់​ស្កាត់ការ​ឆ្លង​រាល​ដាល​​ជំងឺកូវីដ-១៩​ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រក​ប​ដោយគ្រោះថ្នាក់​ធ្ងន់​ធ្ងរផ្សេងទៀត​ឱ្យ​មានប្រសិទ្ធ​ភាព​ខ្ពស់​ ​​​។​ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​​ទៀត​ថា ត្រូវ​លើកកម្ពស់ការ​យល់​ដឹង​អំពីវិធាន​ការ​បង្ការ​ជំងឺ​កូវីដ-១៩ ឱ្យ​កាន់​តែ​ស៊ីជម្រៅទៅដល់​បុគ្គល គ្រួសារ និងសហគមន៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM