អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

អ្នកជំងឺកូវីដ១៩ ចំនួន២៧៥នាក់ នៅស្វាយរៀង បានជាសះស្បើយ និងបញ្ចប់​ការព្យាបាល

2021/05/05 05:48:19 pm        362
ស្វាយរៀង ៖ ពលរដ្ឋខ្មែរ និងជនបរទេស ចំនួន២៧៥នាក់ ដែលកើត​ជំងឺកូវីដ-១៩ ឆ្លង​ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តស្វាយរៀង បានជាសះស្បើយ និង​បន្តឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃទៀត​ មុនពេល​អនុញ្ញាតឱ្យពួកគេ​ទៅជួបជុំគ្រួសារ ។ក្នុងនោះ ពលរដ្ឋខ្មែរ និងជនបរទេស ចំនួន៣៥នាក់ផ្សេងទៀត នៅបន្តសម្រាកព្យាបាល។លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែឧសភា នេះ បានប្រាប់BTVថា ​គិតត្រឹមថ្ងៃទី៣ ខែឧសភា នេះ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅស្វាយរៀង ក៏ដូចខេត្តមួយចំនួន ពលរដ្ឋខ្មែរ និងជនបរទេស បានកើតជំងឺកូវីដ១៩ តាមរយៈការចម្លងបន្ត​ និងផ្ទាល់ ចំនួន៣១៥នាក់ ក្នុងនោះ អ្នកជំងឺជាជនជាតិខ្មែរ ចំនួន៣០១នាក់ ជនជាតិវៀតណាម ៩នាក់ ចិន៤ នាក់​និងជនជាតិឥណ្ឌូស៊ី ១នាក់។តាមរបាយការណ៍វឌ្ឍនភាព របស់គណៈកម្មការទប់ស្កាត់ជំងឺកូវីដ១៩ខេត្ត ស្តីពីការងារ​ទប់ស្កាត់ជំងឺ បញ្ចៀស​ចម្លងចូលសហគមន៍ តាម​រយៈការបិទទីតាំងប្រកប​របរ ផ្ទះសំណាក់ ទីផ្សារ ក្លឹបកម្សាន្ត ​តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ​នៅក្នុងក្រុងបាវិត ក្រុងស្វាយរៀង និង​ទីប្រជុំជនស្រុកមួយចំនួន មួយរយៈចុងក្រោយនេះ សន្ទុះនៃជំងឺកូវីដ១៩ នៅស្វាយរៀង បានចាប់ផ្តើមបន្ថយ​ឥទ្ធិពល​ ពីការរីករាលដាលជាបន្តបន្ទាប់ ​ខណៈដែលរដ្ឋបាលខេត្ត បានអនុវត្តវិធានការ ៣ការពារ និង ៣កុំ ពិសេស ការរឹតបន្តឹង​ការធ្វើដំណើរឆ្លងកាត់​ពី​ខេត្តមួយទៅ​ខេត្តមួយ ​និងការការទប់ស្កាត់ការលួចឆ្លងដែន រវាងកម្ពុជា និង​វៀតណាមផងដែរ៕អត្ថបទ៖ ភា សារិត

អាជ្ញាធរខេត្តសៀមរាប សម្រេចបិទខ្ទប់ផ្សារចាស់ និងហាងថតរូបល្អពេញចិត្ត ជាបណ្តោះអាសន្ន ខណៈ​មាន​អ្នក​ជាប់ពាក់ព័ន្ធវិជ្ជមានកូវីដ១៩

2021/05/05 05:48:20 am        684
សៀមរាប ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានដឹកនាំសមត្ថកិច្ចចុះទៅបិទផ្សារចាស់ និងហាងថតរូប និងផ្តិតរូប មានយីហោ ល្អពេញចិត្ត ស្ថិតនៅផ្លូវស៊ីវុត្ថា ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្ន ខណៈដែលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩នៅទីនោះ។លោក ពិន ប្រាកដ អភិបាលរងខេត្ដសៀមរាប បានមានប្រសាសន៍ថា ការសម្រេចបិទខ្ទប់ទីតាំងទាំងពីរនេះ ជាបណ្តោះអាសន្ន ក្រោពេលមន្រ្តីជំនាញរកឃើញថា អ្នកវិជ្ជមានកូវីដ១៩ ជាប់ពាក់ព័ន្ធទៅទីតាំងទាំង២នេះ។លោក បានបន្ដថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកលក់ថង់ប្លាស្ទិច និងទំនិញ នៅតូបលេខ២០ ផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងបានទៅថតចម្លងឯកសារនៅហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ការចេញ-ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារចាស់ ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។រដ្ឋបាលខេត្ដសៀមរាប ក៏​បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ ព្រមទាំងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព ជាចំបងផងដែរ ពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័កចំពោះបុគ្គលពាក់ព័ន្ធដោយផ្ទាល់និងប្រយោល។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។តាមការកត់សំគាល់ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានការរីករាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្ដសៀមរាប គួរឱ្យកត់សំគាល់ ដែលធ្វើអាជ្ញាធរខេត្តសៀមរាប បង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ចំពោះវិបត្តិនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ក្នុងសហគមន៍នេះផងដែរ។បើតាមលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី០៣ខែឧសភានេះថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ត្រូវបានចម្លងចូលមកពីខេត្តខាងក្រៅចូលមកក្នុងខេត្តសៀមរាប មានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងនោះប្រមាណជា៤០% នាំចម្លងមកពីខេត្តព្រះសីហនុ ដែលក្នុងនោះជាការកត់សម្គាល់ផងដែរ គឺជាការវិលត្រប់ចូលស្រុកវិញ នៃប្រជាពលរដ្ឋខេត្តសៀមរាប ដែលកន្លងមកបានចេញទៅប្រកបមុខរបរ ឬទៅធ្វើការងារនៅខេត្តផ្សេងៗនោះ។សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភាឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន១៦នាក់ ស្លាប់១នាក់ និង៣៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕អត្ថបទ ៖ សាវី 

កម្ពុជារក​ឃើញ​មនុស្ស​៦៧២​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ ហើយ​មនុស្ស​៣​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​នេះ

2021/05/05 05:27:57 am        486
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៦៧២​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​កើន​ឡើង​ដល់​ ១៦ ៩៧១​នាក់។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​​ថា ចំនួន​អ្នក​ជា​សះ​ស្បើយ​សរុប​ពី​ជំងឺ​កូវីដ-១៩ បានកើន​ឡើង​ដល់ ៦ ០១៩​នាក់។ក្រសួង​ឱ្យ​ដឹង​ទៀត​ថា មនុស្ស ៣​នាក់​បន្ថែម​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ១១០​នាក់​ហើយ​នៅ​ត្រឹម​ថ្ងៃ​នេះ៕

ក្រសួង​សុខាភិបាល​ តម្រូវ​ឱ្យ​ប្រជាជន​នៅ​ខេត្ត​កំពង់ចាម កំពង់ស្ពឺ និង​តាកែវ ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព

2021/05/05 11:41:33 am        319
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​កំណត់​ខេត្ត ៣​បន្ថែម​ទៀត​ជា ដាក់​ជា​តំបន់​ដែល​តម្រូវ​ឱ្យ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ខេត្ត​កំពង់ចាម កំពង់ស្ពឺ និង​ខេត្ត​តាកែវ ត្រូវដាក់​ទៅ​ជា​ភូមិសាស្ត្រ​ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ក្រសួង​សុខាភិបាល​ បាន​ដាក់​បន្ថែម​ខេត្ត​ទាំង​បី​នេះ​ ជា​ភូមិសាស្ត្រ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​បែប​នេះ បន្ថែម​ទៅ​លើ​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្ដាល ខេត្ត​បន្ទាយមានជ័យ ដែល​ក្រសួង​បាន​ប្រកាស​រួច​មក​ហើយ៕

កម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរៀបចំផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់

2021/05/04 02:16:30 pm        31
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកសាមគ្គីមានជ័យ បានចាត់តាំងកម្លាំងចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន ជួយរើផ្ទះដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ រំលងអាធ្រាត។សូមជម្រាបជូនផងដែរថា៖ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២ រំលងអាធ្រាត មានភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់បណ្តាលឱ្យរលំផ្ទះមួយខ្នងទំហំ ៧ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងផ្ទះទើប នឹងសង់ថ្មី និងធ្វើឱ្យរបើកដំបូលចំនួន ០៣ខ្នងទៀតដែលគ្រាន់ របើក បន្តិចបន្តួចប៉ុណ្ណោះ។ម្ចាស់ផ្ទះដែលដួលរលំមានឈ្មោះ នូ សារូ ភេទប្រុស អាយុ ៤៣ឆ្នាំ ប្រពន្ធឈ្មោះ យែ រ៉ែម អាយុ ៤០ឆ្នាំ រស់នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ។ ដោយមានស្ថានភាពខូចខាតផ្ទះទាំងស្រុង និងម៉ូតូមួយគ្រឿង ម៉ាកនិច ទុកនៅក្រោមផ្ទះ។ តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វឡើយ ៕

រកឃើញពលកររស់នៅខេត្តបាត់ដំបង ៥នាក់ វិជ្ជមានកូវីដ១៩ ខណៈមានអ្នកពាក់ព័ន្ធ​ជាង៣០នាក់

2021/05/04 02:02:02 pm        41
បាត់ដំបង៖ ពលករចំនួន៥នាក់ រស់នៅស្រុកសង្កែ ខេត្តបាត់ដំបង ទើបត្រឡប់មកពីប្រទេសថៃ ត្រូវបាន​មន្ត្រីសុខាភិបាលលយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩ ជាលទ្ធផលគឺ វិជ្ជមាន កូវីដ១៩ និងត្រូវបាននាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត មានអ្នកពាក់ព័ន្ធ​ជាង៣០នាក់ ។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ទាំង៥នាក់នោះទី១. ឈ្មោះ ដុង សត់ ភេទប្រុស អាយុ៤០ឆ្នាំ, ទី២. ឈ្មោះ យក់ ស៊ីថា ភេទស្រី អាយុ៣២ឆ្នាំ, ទី៣. ឈ្មោះ នួន សុខេង ភេទប្រុស អាយុ៣២ឆ្នាំ, ទី៤. ឈ្មោះ លាំ គឹមលាង ភេទស្រី អាយុ២០ឆ្នាំ និងទី៥. ឈ្មោះ ពឿន ចិន្តា ភេទស្រី អាយុ២៩ឆ្នាំ ដោយអ្នកទាំងអស់នេះ រស់នៅភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ។សេចក្តីប្រកាសព័ត៌មាន បន្តថា អ្នកជំងឺខាងលើ បានត្រឡប់មកពីប្រទេសថៃ តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែឧសភា មានអ្នករួមដំណើរ១៤នាក់ លុះដល់​ថ្ងៃទី២ ឧសភា វេលាម៉ោង១០ព្រឹក បានធ្វើដំណើរដោយជិះរថយន្តកងទ័ព ពីច្រកអូរបីជាន់ មានអ្នករួម​ដំណើរ៣០នាក់ មកដល់រង្វង់មូលនាងរំសាយសក់ ចូលក្នុងមណ្ឌលសាលាបាឡាត់ចំនួន ២៣នាក់ នៅសល់៧នាក់​ បញ្ជូនមកធ្វើចត្តាឡីស័ក នៅមណ្ឌលបឋមសិក្សាអូរដំបង១ និង​មណ្ឌលអនុវិទ្យាល័យអូរដំបង១ ស្ថិតក្នុងស្រុកសង្កែ ។ប្រភព បានបន្ថែមថា បច្ចុប្បន្នក្រុមគ្រូពេទ្យបាន និងកំពុង ស្វែងរកអ្នក ដែលបាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​នៅតាមមណ្ឌលចត្តាឡីស័ក មួយចំនួន ដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើ ។គួរបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុកជំងឺកូវីដ១៩ ខេត្តបាត់ដំបង មានអ្នកជំងឺកូវីដ១៩ ចំនួន​៣៥នាក់ បានជាសះស្បើយចំនួន ២៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧នាក់ ដោយ​អ្នកជំងឺ ២នាក់ទៀត ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៕អត្ថបទ ៖ សុខរិទ្ធ

មន្រ្តីជំនាញ រកឃើញកម្មកររោងចក្រដេកាបូប PV នៅស្រុកបាទី ចំនួន៣នាក់ទៀត មានផ្ទុកមេរោគកូវីដ១៩

2021/05/04 01:50:24 pm        148
តាកែវ ៖ មន្រ្តីជំនាញសុខាភិបាលខេត្តតាកែវ ថ្លែងឲ្យដឹងថា កម្មករចំនួន៣នាក់​បន្ថែមទៀត ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកមេរោគកូវីដ១៩ នៅថ្ងៃទី៤ ខែឧសភានេះបាន ។ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ លោកបណ្ឌិត នុត ស៊ីណាត បានថ្លែងប្រាប់ BTV ថា កម្មការិនី​ទាំង៣នាក់​ ដែលបំរើការនៅរោងចក្រPV ដេកាបូប ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ត្រូវបានធ្វើតេស្តរក​មេរោគកូវីដ១៩ ហើយបច្ចុប្បន្ននេះ កម្មការិនីទាំង៣នាក់​ត្រូវបានដាក់អោយ​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ស្រុកបាទី។លោក បានបន្តថា បច្ចុប្បន្ននេះ មន្រ្តីជំនាញសុខាភិបាលកំពុងតែបន្តយកសំណាក​បងប្អូនកម្មករមួយចំនួនទៀត​ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។ ដោយឡែកចំពោះបងប្អូនដែលយកសំណាក​ហើយលទ្ធផលអវិជ្ជមាន​ ក៏យើង​បានធ្វើការណែនាំពួកគាត់អោយបន្តធ្វើចត្តាឡីស័ក អោយបានត្រឹមត្រូវផងដែរ ព្រោះពួកគេ​និងបន្តយក​សំណាក​លើកទី២ និងលើកទី៣ បន្តទៀត។គួរបញ្ជាក់ថា កាលពីម្សិលមិញនេះរដ្ឋបាលខេត្តតាកែវ ដោយមានការចុះហត្ថលេខាដោយឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចេញសេចក្តីសម្រេចមួយ ​ដោយធ្វើការផ្អាកដំណើរការ ជាបណ្តោះអាសន្ន​ចំពោះ​រោងចក្រចំនួន ៤ ដែលមានទីតាំងនៅក្នុងឃុំឃ្លាំងសម្បត្តិ ស្រុកបាទី ខេត្តតាកែវ និងតម្រូវឲ្យកម្មករនិយោជិត​ជាង១២០០នាក់ ត្រូវធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។ ការផ្អាករោងចក្រទាំង៤​ជា​បណ្ដោះអាសន្ន បន្ទាប់បីមន្រ្តីជំនាញសុខាភិបាលបានរកឃើញជនជាតិចិន​ និងកម្មករដែលបំរើការនៅ​រោងចក្រ​ខាងលើមានផ្ទុកមេរោគកូវីដ១៩៕ដោយ៖គុជ វិភាគ

​សមត្ថកិច្ច​ ឃាត់ខ្លួន​មេខ្យល់ម្នាក់ នាំពលករ១១នាក់ ទៅស្រុកថៃ

2021/05/04 01:35:29 pm        533
បន្ទាយមានជ័យ ៖​ មេខ្យល់ម្នាក់ រួមទាំង​រថយន្ត១គ្រឿង លួចដឹកពលករចំនួន១១នាក់​បំរុងឆ្លងដែនទៅស្រុកថៃ ​ត្រូវបានកម្លាំងនគរបាល​នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក​ឈរជើង នៅគោលដៅខ្លោងទ្វារចូលភូមិតេជោភ្នំឆ័ត្រ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍​ការពារព្រំដែន​គោកចំការគ វរសេនាតូចការពារព្រំដែនគោកលេខ៩១១ ចាប់បាន នៅវេលា​ម៉ោង៨​ និង៣០នាទីយប់ថ្ងៃទី៣ខែ ឧសភានេះ នៅចំណុចភូមិដំណាក់កកោះ ។លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ពលករទាំង១១នាក់ ដែលលបលួចឆ្លងដែនទៅស្រុកថៃ ក្នុងនោះស្រីចំនួន៧នាក់ កុមារចំនួន៣នាក់ ។ចំណែកអ្នកបើកឈ្មោះ ស្រឿង សារ៉េត ភេទប្រុសអាយុ៣៧ឆ្នាំ​រស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។ក្នុងនោះដែរលោកអធិការស្រុកស្វាយចេក បានបញ្ជាក់ថា ចំពោះពលករទាំង១១នាក់ ត្រូវបាន​បញ្ជូន ទៅធ្វើចត្តាឡីស័កនៅវិទ្យាល័យ ស្វាយចេក។ ដោយឡែកមេខ្យល់​ដែលជា​អ្នកបើក​បររថយន្តដឹកជញ្ជូន​ពលករខុសច្បាប់នោះ ត្រូវបានរៀបចំសំណុំរឿង​បញ្ជូនទៅស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីវិធីផងដែរ៕អត្ថបទ ៖ ឃិន​សារិទ្ធ

ប៉ុន្មានថ្ងៃចុងក្រោយនេះ ជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ខេត្តសៀមរាប គួរកត់សម្គាល់

2021/05/04 12:31:43 pm        148
សៀមរាប ៖ ព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ នៅក្នុងខេត្ដសៀមរាប បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩​កើនឡើង​ចំនួន៤៧នាក់ អ្នកស្លាប់ម្នាក់ ជាសះស្បើយចំនួន១៥នាក់ និងកំពុងព្យាបាល៣២នាក់នៅមន្ទីរពេទ្យ ។  នេះ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដសៀមរាប ចេញផ្សាយនៅថ្ងៃទី០៣ ខែឧសភាម្សិលមិញនេះ។ការកើតមានអ្នកជំងឺកូវីដ១៩កើនឡើង ជាបន្ដបន្ទាប់នេះ ត្រូវបានរដ្ឋបាលខេត្តសៀមរាប សម្រេចបិទជា បណ្ដោះអាសន្ន នូវតំបន់ខ្លះ នៃក្រុងសៀមរាប ខេត្ដសៀមរាប ដើម្បីការពារ និងទប់នៃការរីករាលដាល​ជំងឺកូវីដ១៩នេះ ចូលសហគមន៍បន្ដទៀត។ ទីតាំងបន្ដបិទខ្ទប់នេះ រួមមាន ភូមិឋានប្រជាពលរដ្ឋនៅស្រុកជីក្រែង បិទខ្ទប់ផ្សារមួយចំនួនក្នុងក្រុងសៀមរាប ដូចជាផ្សារកណ្ដាល ផ្សារខ្នារ ផ្សារជ្រាវ ផ្សារកន្ដ្រក បិទខ្ទប់ផ្ទះ​ ប្រជាពលរដ្ឋ បិទខ្ទប់ខាងមុខមន្ទីរពេទ្យខេត្ដ ព្រមទាំងបិទមន្ទីរពេទ្យឯកជន រួមមាន មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ ក្រុងសៀមរាប ខណៈដែលអ្នកជំងឺកូវីដ១៩ទៅ សម្រាកព្យាបាល និងសាច់ញាតិអ្នកជំងឺចេញចូលកន្លែងបិទខ្ទប់នោះ។សេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩រហូតចំនួន៤៧នាក់នេះ ភាគច្រើនជាករណី​នាំចូល​មកពីខេត្ដផ្សេងៗ រួមមាន មកពីខេត្ដកំពង់ធំ ខេត្ដព្រះសីហនុ រាជធានីភ្នំពេញ និងមកពីតាមបណ្ដាខេត្ដមួយ ចំនួនទៀត និងនៅក្នុងសហគមន៍សៀមរាប។ការកើនឡើងនៃការឆ្លងជំងឺកូវីដ១៩ចូលសហគមន៍នេះ អាជ្ញាធរខេត្ដសៀមរាប រដ្ឋបាលខេត្ត អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់​ចូលរួមអនុវត្តវិធានការការពារ ៣ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្ត​វិធាន​ការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើស នឹងវិធានការនេះ នឹងប្រឈម​ទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្តជាធរមាន។ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ស្នើរអោយប្រជាអលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល​ជាមួយអ្នកវិជ្ជមានកូវីដ១៩ និងធ្លាប់បានចេញ-ចូល មន្ទីរសម្រាកព្យាបាល គង់ រិទ្ធី II ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចាប់ពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់​ ធ្វើចត្តាឡីស័ក​តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មាន មកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕អត្ថបទ ៖ សាវី 

បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​អាយុ​៨១​ឆ្នាំ​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ-១៩ តួលេខ​អ្នក​ស្លាប់​ឡើង​ដល់​ ១០៧​នាក់

2021/05/04 05:10:56 am        627
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​អាយុ ៨១​ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ឡើង​ដល់ ១០៧​នាក់។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បុរស​រូប​នោះ​ដែល​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ តែ ៤​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។បើតាមក្រសួងសុខាភិបាល បុរសរូបនេះបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីសួតរបស់គាត់បានរលាកធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគកូវីដ-១៩។ គិតត្រឹមថ្ងៃនេះ កម្ពុជាបានប្រកាសជាផ្លូវការថា មនុស្ស ១០៧នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩នៅក្នុងរយៈពេលត្រឹមតែ ៥៣ថ្ងៃចុងក្រោយប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM