បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ប៉ូឡូញ នឹងមិនទទួលយកជនអន្តោប្រវេសន៍ ក្រោមកតិកាសញ្ញាថ្មីរបស់សហភាពអឺរ៉ុបឡើយ

2024/05/15 01:56:13 pm        287
នាយករដ្ឋមន្ត្រីប្រទេសប៉ូឡូញ លោក ដូណាល់ ថាស់(Donald Tusk) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសប៉ូឡូញ នឹងមិនទទួលយកជនអន្តោប្រវេសន៍ណាម្នាក់ឡើយ នៅក្រោមកតិកាសញ្ញាថ្មី របស់សហភាពអឺរ៉ុប ស្តីពីការធ្វើអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោន។លោក Tusk បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រដ្ឋាភិបាលរបស់លោក បានបោះឆ្នោតប្រឆាំងកតិកាសញ្ញានេះ។ លោក និយាយថា កតិកាសញ្ញានេះ ត្រូវបានអនុម័ត ខណៈបច្ចុប្បន្ន ផ្តល់ឱកាសឱ្យប្រទេសប៉ូឡូញបញ្ចៀសផលវិបាកអវិជ្ជមានណាមួយ។ ប្រទេសប៉ូឡូញ នឹងក្លាយជាអ្នកទទួលផលនៃកតិកាសញ្ញានេះ។លោកបានបញ្ជាក់ថា ប្រទេសប៉ូឡូញ ដែលបានទទួលយកជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ នឹងពុំមានកាតព្វកិច្ចដើម្បីទទួលយកជនអន្តោប្រវេសន៍បន្ថែមទៀតនោះទេ ហើយសហភាពអឺរ៉ុប នឹងមិនដាក់កូតាអន្តោប្រវេសន៍ណាមួយមកលើប្រទេសប៉ូឡូញឡើយ។ លោកនាយករដ្ឋមន្ត្រី បាននិយាយថា ប្រទេសរបស់លោក នឹងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ទាក់ទងទៅនឹងការទទួលជនអន្តោប្រវេសន៍មកពីប្រទេសជិតខាងភាគខាងកើតរបស់ប្លុកនេះ។នីតិប្បញ្ញត្តិចំនួន១០ ដែលធ្វើកំណែទម្រង់ក្របខ័ណ្ឌអឺរ៉ុបសម្រាប់ការគ្រប់គ្រងសិទ្ធិជ្រកកោន និងការធ្វើអន្តោប្រវេសន៍ ត្រូវបានអនុម័តដោយរដ្ឋជាសមាជិកកាលពីថ្ងៃអង្គារ។ កតិកាសញ្ញាថ្មី ព្យាយាមរឹត្បិតព្រំដែនកាន់តែតឹងរ៉ឹង និងការទទួលខុសត្រូវរួមគ្នាសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ក្នុងចំណោមសមាជិកសហភាពអឺរ៉ុប។

មនុស្ស ៨ នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តក្រុងនៅរដ្ឋ Florida របស់អាមេរិក ខណៈអ្នកបើកបរត្រូវចាប់ខ្លួន

2024/05/15 01:32:28 pm        231
អាជ្ញាធរបាននិយាយថា រថយន្តក្រុងដឹកកម្មករកសិដ្ឋាននៅភាគខាងជើងរដ្ឋហ្វ្លរីដា (Florida) របស់សហរដ្ឋអាមេរិក បានបុកជាមួយរថយន្តភីកអាប់មួយគ្រឿងកាលពីថ្ងៃអង្គារ (១៤ ឧសភា) ហើយបានក្រឡាប់ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ និងមនុស្ស ៨ នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។អ្នកបើកបររថយន្តភីកអាប់ ឈ្មោះ ប្រាយអ៊ិន មែកឃ្លីន ហូវើដ (Bryan Maclean Howard) ត្រូវបានចាប់ខ្លួនដោយទាហានល្បាតផ្លូវហាយវេរដ្ឋហ្វ្លរីដា ពីបទមនុស្សឃាតចំនួន ៨ ករណី ខណៈពេលកំពុងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិនៃនាយកដ្ឋានសុវត្ថិភាពផ្លូវហាយវេ និងយានជំនិះនៅរដ្ឋហ្វ្លរីដា។ទីភ្នាក់ងារអគ្គិភ័យ និងជួយសង្រ្គោះក្នុងតំបន់ (MCFR) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រៅពីមនុស្សប្រាំបីនាក់បានស្លាប់ និងប្រាំបីនាក់រងរបួសធ្ងន់ធ្ងរ អ្នកដំណើរក្នុងរថយន្តក្រុងចំនួន ៣៧ នាក់ផ្សេងទៀតត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យជាមួយនឹងរបួសដែលមិនគំរាមកំហែងដល់អាយុជីវិត។លោក ស្ទីវ ហ្គាសស្គីនស៍ (Steve Gaskins) អ្នកនាំពាក្យរបស់សេវាល្បាតផ្លូវហាយវេរដ្ឋ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តក្រុងនោះបានបុករបងទ្រូងផ្លូវ ហើយទៅប៉ះនឹងរថយន្តភីកអាប់មួយគ្រឿង រួចក៏បានក្រឡាប់ចេញពីផ្លូវ បង្កជាគ្រោះថ្នាក់នេះឡើង៕

អ៊ីស្រាអែលវាយប្រហារតាមអាកាស បានសម្លាប់មនុស្ស៤០នាក់ នៅទីតាំងចំនួន ២ នៅហ្កាហ្សាភាគកណ្តាល

2024/05/15 12:45:37 pm        347
មន្ទីរពេទ្យនៅតំបន់ហ្កាហ្សាភាគកណ្តាល បានរាយការណ៍ថា មនុស្ស ៤០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសចំនួនពីររបស់អ៊ីស្រាអែល នៅពេលយប់ ក្នុងចម្ងាយពីរបីរយម៉ែត្រពីគ្នា។ មន្ទីរពេទ្យ Al Aqsa បាននិយាយថា ខ្លួនបានទទួលសាកសពចំនួន ២៩នាក់ ពីការវាយប្រហារមួយ ដែលក្នុងនោះមាន ៩នាក់ជាកុមារ ខណៈដែលមន្ទីរពេទ្យ Al Awda បាននិយាយថា ខ្លួនបានទទួលសាកសពចំនួន ១១នាក់ បន្ទាប់ពីការវាយប្រហារលើកទី២។សាក្សី បាននិយាយថា ការវាយប្រហារទាំងនោះ បានកើតឡើង នៅម៉ោងប្រហែល ១ ព្រឹក និង ២: ៤៥នាទីព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុក (ម៉ោង ៦ល្ងាច និង ៧:៤៥ ល្ងាចថ្ងៃចន្ទ)។ក្រុមអ្នកជួយសង្គ្រោះ បានបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកសាកសព នៅក្រោមគំនរបាក់បែកនៃអគារ ៤ជាន់ នៅជំរំជនភៀសខ្លួន Nuseirat ដែលត្រូវបានកម្ទេចនៅក្នុងការវាយប្រហារលើកដំបូង។ សាក្សី បាននិយាយថា មនុស្សរាប់សិបនាក់ បានជ្រកក្នុងទីធ្លានៃអគារនោះ។វីដេអូរបស់ទូរទស្សន៍ CNN បានបង្ហាញអ្នករងរបួស និងស្លាប់ ត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យ Al Aqsa Martyrs ខណៈវីដេអូផ្សេងទៀតបង្ហាញពីសាកសពកុមារជាច្រើននាក់ ត្រូវបានគេយកចេញពីបំណែកបាក់បែកនៃអគារនោះ។

និស្សិតសាកលវិទ្យាល័យ Harvard នៅអាមេរិក ដែលតវ៉ាគាំទ្រប៉ាឡេស្ទីន បញ្ចប់ជំរំបាតុកម្ម ប៉ុន្តែប្ដេជ្ញាបន្តតវ៉ា

2024/05/15 12:37:20 pm        318
និស្សិតសាកលវិទ្យាល័យ ហាវើដ (Harvard) មួយក្រុម នៅក្នុងសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ (១៤ ឧសភា) ថា ពួកគេនឹងបញ្ចប់ដោយសន្តិវិធីនូវការបោះជំរំតវ៉ាដែលគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីសាកលវិទ្យាល័យបានយល់ព្រមពិភាក្សាអំពីការសម្របសម្រួលរបស់ខ្លួនជាមួយក្រុមបាតុករ ហើយចាប់ផ្តើមពិចារណាឡើងវិញនូវការបណ្ដេញចេញមិនស្ម័គ្រចិត្ត ដែលខ្លួនបានដាក់លើបាតុករមួយចំនួន។អ្នកនាំពាក្យរបស់សាកលវិទ្យាល័យ Harvard បាននិយាយថា សាលាបានយល់ព្រមលើ «ការពិភាក្សាទាក់ទងនឹងសំណួររបស់សិស្សដែលទាក់ទងនឹងការសម្របសម្រួល» ហើយបានយោងទៅលើសេចក្តីថ្លែងការណ៍ពីមុនរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ Harvard ដែលបដិសេធការអំពាវនាវឱ្យមានការដកខ្លួនចេញពីក្រុមហ៊ុន ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។សម្ព័ន្ធ ហាវើដគាំទ្រប៉ាឡេស្ទីន (HOOP) ដែលបានអំពាវនាវឱ្យសាលាដកខ្លួនចេញពីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែលនេះ បានប្រកាសនៅក្នុងគណនីបណ្ដាញសង្គម អ៊ីនស្តាក្រាម (Instagram) ថាខ្លួននឹងរុះរើជំរំតវ៉ាដែលមានរយៈពេល ៣ សប្តាហ៍ ប៉ុន្តែបានប្តេជ្ញាថានឹង «បង្កើតក្រុមឡើងវិញ ហើយអនុវត្តការតស៊ូដ៏រ៉ាំរ៉ៃនេះតាមមធ្យោបាយផ្សេងទៀត»។ការបោះជំរំតវ៉ានៅសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសនេះ បានបង្កភាពខ្វែងគំនិតក្នុងសហគមន៍សាកលវិទ្យាល័យ ដោយអតីតនិស្សិតមួយចំនួន ដែលជាអ្នកមានទ្រព្យសម្បត្តិ បានថ្កោលទោសការតវ៉ានេះថាជាការប្រឆាំងនឹងជនជាតិជ្វីហ្វ និងប្រឆាំងទៅនឹង «តម្លៃរបស់លោកខាងលិច» ខណៈដែលអ្នកផ្សេងទៀតបានចុះហត្ថលេខាលើលិខិតគាំទ្រក្រុមបាតុករ៕

នគរបាលប៉េរូ រាយការណ៍ថា មនុស្ស១៣នាក់ស្លាប់ ក្នុងឧបទ្ទវហេតុរថយន្តក្រុង

2024/05/15 12:10:18 pm        93
នគរបាលនៅក្នុងប្រទេសប៉េរូ បានរាយការណ៍កាលពីថ្ងៃអង្គារថា មនុស្ស១៣នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុរថយន្តក្រុងនៅលើដងផ្លូវក្នុងតំបន់ភ្នំអង់ នៃប្រទេសអាមេរិកខាងត្បូង ជាឧប្បត្តិហេតុចុងក្រោយដែលមានស្លាប់។អាជ្ញាធរតំបន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុដែលពាក់ព័ន្ធទៅនឹងរថយន្តក្រុង ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូន អ៊ីនធឺប្រូវីនសល ស៊ីវ៉ា (Interprovincial Civa) បានកើតឡើង នៅជិតទីក្រុង Vinchos ខណៈរថយន្តក្រុងធ្វើដំណើរពីរដ្ឋធានី Lima ទៅកាន់ក្រុងអាយ៉ាឈូចូ( Ayachucho)។នៅពេលដំបូង អាជ្ញាធរបាននិយាយថា មនុស្ស១៤នាក់បានរងរបួស ប៉ុន្តែក្រោយមកនគរបាល បានប្រាប់ទូរទស្សន៍ Canal N ថាចំនួនអ្នករងរបួសមានយ៉ាងហោចណាស់១៨នាក់។អាជ្ញាធរក្រុង Ayacucho បាននិយាយថា រថយន្តសង្គ្រោះចំនួនប្រាំពីរគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ព្រមទាំងបុគ្គលិកសុខាភិបាលជាង២០នាក់ ហើយអ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំនួនបី ដាច់ដោយឡែកពីគ្នាដើម្បីព្យាបាល។

អ៊ុយក្រែន ដកថយបន្ថែមពីតំបន់ Kharkiv ខណៈព្រមានពីការបង្កើនកម្លាំងរបស់រុស្ស៊ី ជិតតំបន់ Sumy

2024/05/15 11:42:07 am        160
យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារ (១៤ ឧសភា) ថា កងកម្លាំងរបស់ខ្លួនបានដកថយទៅកាន់ទីតាំងថ្មីនៅក្នុងតំបន់ចំនួនពីរនៃតំបន់ ខាគីវ (Kharkiv) ភាគឦសាន ជាទីដែលទីក្រុងមូស្គូ កំពុងវាយលុក ហើយបានព្រមានអំពីការបង្កើនកម្លាំងទ័ពរបស់រុស្ស៊ី កាន់តែខ្លាំងក្លានៅភាគខាងជើងក្បែរតំបន់ ស៊ូមី (Sumy) របស់ខ្លួន។ការវាយប្រហារឆ្លងព្រំដែនលើផ្នែកថ្មីនៅក្នុងតំបន់ ស៊ូមី ទំនងជានឹងពង្រីកខ្សែការពារដែលបាត់បង់របស់ទីក្រុងគីវ បន្ថែមទៀត បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ចូលទៅក្នុងតំបន់ ខាគីវ បានបើកសមរភូមិថ្មីកាលពីថ្ងៃសុក្រ ដែលបង្ខំឱ្យអ៊ុយក្រែនប្រញាប់ប្រញាល់ក្នុងការពង្រឹងកម្លាំង។រុស្សី បានវាយបើកផ្លូវចូលទៅក្នុងភាគខាងជើងនៃតំបន់ ខាគីវ ហើយបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានវាយយកភូមិព្រំដែនទី១០ គឺភូមិ ប៊ូរូវ៉ាត់កា (Buhruvatka)។ ប្រមុខនគរបាលនៅទីក្រុង វូវឆានស្ក៍ (Vovchansk) ដែលជាទីប្រជុំជនចម្ងាយ ៥ គីឡូម៉ែត្រ ពីព្រំដែនដែលជាគោលដៅនៃការរុញច្រានដ៏សំខាន់មួយរបស់រុស្ស៊ី បានរាយការណ៍ពីការផ្ទុះអាវុធនៅភាគខាងជើងនៃទីក្រុង។ក្រៅពីការបំផ្លិចបំផ្លាញ និងទុក្ខសោករបស់ប្រជាជនអ៊ុយក្រែននៅក្នុងតំបន់ ខាគីវ ដែលជាទីក្រុងធំទីពីររបស់ខ្លួននេះ ការលុកលុយគឺជាការរំខានដល់ប្រតិបត្តិការការពាររបស់ទីក្រុងគីវ នៅភាគខាងកើត ដែលរុស្ស៊ី បានផ្តោតការវាយលុកអស់រយៈពេលជាច្រើនខែ៕

ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅឥណ្ឌូនេស៊ី កើនឡើងដល់ ៥៧នាក់ និងបាត់ខ្លួន ២២នាក់

2024/05/15 11:33:07 am        91
ក្រុមមន្ត្រីខេត្តបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមួយចំនួនបន្ថែមទៀតកាលពីថ្ងៃអង្គារទី១៤ឧសភា បន្ទាប់ពីទឹកជំនន់ដ៏គំហុកកាលពីចុងសប្តាហ៍មុន និងលំហូរកម្អែរភ្នំភ្លើងត្រជាក់នៅលើកោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៧ នាក់ និងបណ្ដាលឱ្យមនុស្ស ២២ នាក់ផ្សេងទៀតបាត់ខ្លួន។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង បានបណ្តាលឱ្យផ្ទាំងថ្មភ្នំភ្លើងដ៏ធំរមៀលធ្លាក់ពីភ្នំភ្លើងផ្ទុះសកម្មបំផុតមួយរបស់ប្រទេសឥណ្ឌូនេស៊ី ចូលទៅក្នុងស្រុកចំនួន៦នៅលើកោះស៊ូម៉ាត្រា កាលពីល្ងាចថ្ងៃសៅរ៍ ខណៈទឹកជំនន់ជន់លិចផ្លូវថ្នល់ ផ្ទះសម្បែងប្រជាពលរដ្ឋ និងវិហារអ៊ីស្លាមនានា។ លោក អ៊ីលហាំ វ៉ាហាប់ (Ilham Wahab) មន្ត្រីទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយ នៅខេត្ត ស៊ូម៉ាត្រាខាងលិច បានប្រាប់សារព័ត៌មាន AFP ថា មកដល់ពេលនេះ ជនរងគ្រោះចំនួន៥៧ នាក់ត្រូវបានរកឃើញ ថាបានស្លាប់ ហើយមនុស្ស២២នាក់ផ្សេងទៀត នៅតែបាត់ខ្លួន។ក្រុមអ្នកសង្រ្គោះ បានសម្អាតអគារដែលរងការខូចខាតបន្ទាប់ពីទឹកជំនន់ ស្របពេលក្រុមអ្នកជួយ សង្គ្រោះបានប្រើប្រាស់ យានដ្រូនជួយស្វែងរក ដោយប្រើឧបករណ៍ជីកកកាយតាមបំណាក់ដី និងល្បាប់ និងប្រើដៃទទេរបស់ពួកគេ ដើម្បីព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងទន្លេ និងគំនរកម្ទេចថ្ម៕

ចំនួនអ្នកស្លាប់ដោយសារការរលំអគារនៅអាហ្វ្រិកខាងត្បូង កើនឡើងដល់ ៣៣ នាក់

2024/05/15 09:53:44 am        100
ចំនួនអ្នកស្លាប់ដោយសារការបាក់រលំអគារនៅទីក្រុង ចច (George) នៃប្រទេសអាហ្វ្រិកខាងត្បូង កាលពីសប្តាហ៍មុនបានកើនឡើងដល់ ៣៣ នាក់កាលពីថ្ងៃអង្គារ (១៤ ឧសភា) ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានបន្តរុះរើគំនរបាក់បែក ដោយមនុស្ស ១៩ នាក់នៅតែមិនទាន់បានសង្គ្រោះនៅឡើយអស់រយៈពេលជាងមួយសប្តាហ៍បន្ទាប់ពីឧបទ្ទវហេតុនេះ។មន្ត្រីសាលាក្រុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រហូតមកដល់ពេលនេះ មានតែអ្នកដែលត្រូវបានសម្លាប់នៅលើការដ្ឋានសំណង់ចំនួន ៦ នាក់ប៉ុណ្ណោះ ដែលត្រូវបានកំណត់អត្តសញ្ញាណ ដោយសារអាជ្ញាធរកំពុងជួបការលំបាកក្នុងការទទួលបានឈ្មោះត្រឹមត្រូវ។មនុស្សចុងក្រោយដែលត្រូវបានជួយសង្គ្រោះ ត្រូវគេទាញចេញពីគំនរបាក់បែកបន្ទាប់ពីជាប់ខ្លួនអស់ជិតមួយសប្ដាហ៍ នៅក្នុងអ្វីដែលនាយករដ្ឋមន្រ្ដីនៃខេត្ត វេសស្ទើន ខេប (Western Cape) នេះបានពណ៌នាថា «អព្ភូតហេតុនៅតែមាន»។គេមិនដឹងថាហេតុអ្វីបានជាអគារកម្ពស់ប្រាំជាន់នៅភាគខាងកើតនៃក្រុង ខេប ថោន (Cape Town) នេះបានបាក់រលំកាលពីថ្ងៃទី០៦ ឧសភា នោះទេ។ ការស៊ើបអង្កេតកំពុងតែប្រព្រឹត្តទៅ ហើយក្រុមអ្នកជួយសង្គ្រោះបានប្រើប្រាស់យានស្ទូច ឧបករណ៍ខួង និងដៃទទេរបស់ពួកគេ ដើម្បីព្យាយាមទៅដល់អ្នកជាប់ខ្លួននៅក្រោមអគារ៕

អង្គការសប្បុរសធម៌៖ ទឹកជំនន់បណ្ដាលឱ្យកុមារ ៤ម៉ឺននាក់ គ្មានផ្ទះសម្បែងនៅអាហ្វហ្គានីស្ថាន

2024/05/15 09:49:42 am        133
អង្គការសប្បុរសធម៌ពិភពលោក Save the Children បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា កុមារប្រហែល ៤០.០០០នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេនៅក្នុងខេត្តបាឡាន (Baghlan) ភាគខាងជើងក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានវាយប្រហារខេត្ត នេះ និងតំបន់ផ្សេងទៀត កាលពីថ្ងៃសុក្រសប្ដាហ៍មុន។ លោក អាសាដ ម៉ាលីគ (Arshad Malik)នាយកអង្គការសប្បុរសធម៌ប្រចាំតំបន់នេះ បាននិយាយថា កុមារមានការភ័យខ្លាច។ មនុស្សជាច្រើនបានបាត់បង់អ្វីៗគ្រប់គ្រង មិនត្រឹមតែផ្ទះសម្បែងរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំង សាលារៀន និងកន្លែងដែលពួកគេលេងរាល់ថ្ងៃផងដែរ។ ពួកគេបានបាត់បង់អ្វីៗទាំងអស់ដែលធ្លាប់មាន។ពួកគេបានបាត់បង់ទម្លាប់ទាំងអស់នៅអាហ្វហ្គានីស្ថាន។ យោងតាមការិយាល័យកម្មវិធីស្បៀងអាហារពិភពលោកក្នុងប្រទេសអាហ្វានីស្ថាន និងមន្ត្រីអាហ្វហ្គានីស្ថានក្នុងតំបន់បានឱ្យដឹងថា មនុស្សជាង ៣៣០ នាក់ត្រូវបានសម្លាប់នៅទូទាំងប្រទេសក្រីក្រមួយនេះ ដែលភាគច្រើននៅក្នុងខេត្តបាឡាននិងមួយចំនួននៅក្នុងខេត្ត តាកា(Takhar)ខេត្ត បាដាកសាន (Badakhshan) និងខេត្តហ្គ័រ (Ghor ) ។ អង្គការពិភពលោកនានា និងក្រុមមន្ត្រីអាហ្វហ្គានីស្ថាន បានព្រមានពីការកើនឡើងចំនួនអ្នកស្លាប់ និង ជំងឺឆ្លង ជាពិសេសក្នុងចំណោមកុមារ បន្ទាប់ពីទឹកជំនន់។ឮអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានបញ្ជូនក្រុមឆ្លើយតបបន្ទាន់ចំនួន៨ក្រុមទៅកាន់តំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដើម្បីតាមដានហានិភ័យនៃការឆ្លងជំងឺ ដង្កាត់ផ្សេងៗ៕

អ៊ីស្រាអែលបញ្ចេញចំនួនជនស៊ីវិលស្លាប់ថ្មីនៅហ្កាហ្សា ហើយថាចំនួនរបស់ក្រុមហាម៉ាស ក្លែងក្លាយនិងប្រឌិត

2024/05/15 09:40:16 am        187
អ៊ីស្រាអែល បានចេញផ្សាយចំនួនជនស៊ីវិលស្លាប់តាមការប៉ាន់ប្រមាណរបស់ខ្លួន ជាលើកដំបូងនៅក្នុងដែនដីហ្កាហ្សា ដោយនិយាយថាមានប្រហែល១៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន ជំនួសឱ្យចំនួនប្រហែល៣៥.០០០នាក់ ដែលក្រសួងសុខាភិបាលប៉ាឡេស្ទីនរបស់ក្រុមហាម៉ាសកំពុងអះអាង។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោកអាវី ហ៊ីមែន (Avi Hyman)បានប្រាប់ទូរទស្សន៍ Fox News ថាអស់រយៈពេល២២១ថ្ងៃ ប្រទេសរបស់លោកត្រូវបានរងការថ្កោលទោសជាសកល ដោយសារតែចំនួនជនស៊ីវិលស្លាប់ក្លែងក្លាយ និងប្រឌិត ដែលត្រូវបានបង្កើត និងផ្សព្វផ្សាយដោយក្រុមហាម៉ាស។លោកបាននិយាយថា អង្គការសហប្រជាជាតិ បានបោះត្រាលើចំនួនបញ្ចេញដោយក្រុមហាម៉ាសទាំងនេះ ហើយក្លាយជាអ្នកសារព័ត៌មានរបស់ក្រុមហាម៉ាស សម្រាប់ពិភពលោក។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ហ៊ីមែន បានដកស្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដោយនិយាយនៅក្នុងវីដេអូមួយថា យើងជឿថាយើងបានសម្លាប់ភេរវករជាង១៤.០០០នាក់ ហើយគួរឱ្យស្តាយ ដែលជនស៊ីវិលប្រហែល ១៦.០០០នាក់ នៅខាងក្នុងតំបន់ហ្កាហ្សាស្ទ្រីប បានស្លាប់។ លោកបាននិយាយថា ការខាតបង់ផ្ទាល់ខ្លួនរបស់កងកម្លាំងការពារអ៊ីស្រាអែលនៅក្នុងជម្លោះបានកើនឡើងដល់ ៦២០នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បូលីវី ចុះកិច្ចព្រមព្រៀងជាមួយសហជីពកម្មករក្រោយការតវ៉ាប្រឆាំងរដ្ឋាភិបាលរយៈពេល៥០ថ្ងៃ
06/20/2026 11:06 AM
អ្នកគាំទ្រកងជីវពលអ៊ីរ៉ាក់ដែលគាំទ្រអ៊ីរ៉ង់ បានទៅប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីរ៉ង់ក្នុងទីក្រុង Baghdad
06/20/2026 11:06 AM
អ៊ីរ៉ង់ នាំចេញប្រេងឆៅចំនួន១៨លានបារ៉ែលក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅនេះ
06/20/2026 11:06 AM
អាមេរិក ប្រកាសការចរចាជុំថ្មីរវាងអ៊ីស្រាអែលនិងលីបង់ក្នុងទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ
06/20/2026 11:06 AM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ នៅជំរំប្រទេសកុងហ្គោដែលបង្ហាញថាជំងឺអេបូឡា អាចរាលដាលយ៉ាងឆាប់រហ័ស
06/20/2026 11:06 AM
សហគ្រាសក្នុងស្រុកគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់
06/20/2026 11:06 AM
នាយករដ្ឋមន្ត្រីអ៊ីតាលី៖ លោក Trump ប្រឌិតរឿងទាំងស្រុង ដែលថាលោកស្រីបានអង្វរសុំលោកថតរូបជាមួយ
06/20/2026 10:06 AM
បេសកជនអ៊ីស្រាអែល និងមន្ត្រីអង្គការសហប្រជាជាតិប៉ះពាក្យសម្តីគ្នាក្នុងសវនាការស្តីពីកុមារក្នុងជម្លោះ
06/20/2026 10:06 AM
អនុប្រធានាធិបតីអាមេរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់អាចប៉ះពាល់ដល់ការកើនឡើងផ្នែកនយោបាយ
06/20/2026 10:06 AM
បេសកជនរបស់លោក Trump ធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការចរចារវាងអាមេរិក និងអ៊ីរ៉ង់
06/20/2026 10:06 AM