បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ក្រុមបាតុករជានិស្សិត និងនគរបាល ប៉ះទង្គិចគ្នា អំឡុងការចាប់ខ្លួននៅជំរំគាំទ្រប៉ាឡេស្ទីននៅ UCSDសហរដ្ឋអាមេរិក

2024/05/07 09:31:11 am        90
នគរបាលបានចាប់ខ្លួននិស្សិតជាច្រើននាក់ កាលពីព្រឹកថ្ងៃចន្ទ ៦ ឧសភា នៅបរិវេណសាលកវិទ្យាល័យ កាលីហ្វ័រនីញ៉ា សាន់ ឌីហ្គោ (UCSD) ខណៈក្រុមមន្ត្រីអនុវត្តច្បាប់បានបោសសម្អាតជំរំសាមគ្គីភាពគាំទ្រពលរដ្ឋប៉ាឡេស្ទីន ដែលបោះជំរំនៅសាកលវិទ្យាល័យនេះកាលពីសប្តាហ៍មុន។ភ្នាក់ងារមនគរបាលនានា បានប្រកាសពីការជួបជុំដោយខុសច្បាប់កាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយបានបញ្ជាឱ្យក្រុមអ្នកតវ៉ាចាកចេញ។ បន្ទាប់ពីមានការព្រមាន មន្ត្រីជាច្រើននាក់បានចូលទៅរុះរើជំរំតង់ និងដេញក្រុមអ្នកបោះជំរំ ចេញពីបរិវេណសាកលវិទ្យាល័យ ។ក្រុមបាតុករជាច្រើននាក់ដែលបដិសេធមិនចាកចេញពីកន្លែងបោះជំរំ ត្រូវបានឃុំខ្លួន ចាប់ដាក់ខ្នោះ និងបានប៉ះទង្គិចជាមួយនគរបាល។ ក្រុមនិស្សិត នៅតាមសាកលវិទ្យាល័យ រាប់សិបកន្លែងនៅទូទាំងសហរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នា ឬបោះជំរំ ដើម្បីប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងដែនដីហ្កាហ្សា ដោយទាមទារឱ្យស្ថាប័ននានាបញ្ឈប់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនដែលគាំទ្រសង្រ្គាមនោះ។ កងកម្លាំងនគរបាល បានចាប់ខ្លួនបាតុករជាង២.០០០នាក់៕

ក្រុមអ្នកតវ៉ាអ៊ីស្រាអែល បិទផ្លូវហាយវ៉េ Tel Aviv ទាមទារឲ្យទទួលយកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាមួយក្រុមហាម៉ាស

2024/05/07 09:26:34 am        122
ពលរដ្ឋអ៊ីស្រាអែល រាប់រយនាក់បានចេញតវ៉ានៅតាមផ្លូវក្នុងទីក្រុង Tel Aviv កាលពីល្ងាចថ្ងៃចន្ទ ៦ ឧសភា ដោយចូលរួមជាមួយក្រុមគ្រួសារចំណាប់ខ្មាំង ដែលកំពុងត្រូវបានក្រុមហាម៉ាសឃុំខ្លួននៅឡើយ ក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលទទួលយកកិច្ចព្រមព្រៀងជាមួយក្រុមអ៊ីស្លាមដើម្បីដោះលែងចំណាប់ថ្នូរទាំងនោះ។ក្រុមបាតុករបានបិទផ្លូវសំខាន់ៗក្នុងទីក្រុង Tel Aviv ហើយបានប្រឈមការបង្ក្រាបពីកងកម្លាំងនគរបាល ដែលព្យាយាមរារាំងពួកគេកុំឲ្យរុលទៅមុខទៀតទៅលើផ្លូវហាយវ៉េ។ កាលពីព្រឹកថ្ងៃចន្ទ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស គ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បានយល់ព្រមទទួលយកសំណើបទឈប់បាញ់នៅតំបន់ហ្កាហ្សាពីក្រុមអ្នកសម្របសម្រួល ប៉ុន្តែអ៊ីស្រាអែលបាននិយាយថាលក្ខខណ្ឌទាំងនោះ មិនឆ្លើយតបនឹងការទាមទាររបស់ខ្លួន ហើយបានបន្តទៅវាយប្រហារនៅជាយក្រុងរ៉ាហ្វា ខណៈគ្រោងបន្តការចរចាលើកិច្ចព្រមព្រៀងមួយ។សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមនៅពេលក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្កាហ្សាបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និងបានចាប់មនុស្សចំនួន២៥២នាក់ផ្សេងទៀត ក្នុងនោះ១៣៣ នាក់ត្រូវគេជឿថានៅតែជាប់ជាឈ្លើយសឹកនៅក្នុងដៃក្រុមហាម៉ាសនៅហ្កាហ្សានៅឡើយ។យោងតាមមន្ត្រីសុខាភិបាលហ្កាហ្សាបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនជាង ៣៤.៦០០ នាក់ត្រូវបានសម្លាប់ក្នុងជម្លោះនោះ។ អង្គការសហប្រជាជាតិបាននិយាយថា គ្រោះទុរ្ភិក្សនឹងកើតមាននៅក្នុងដែនដីនេះ៕

បាក់រលំអគារនៅអាហ្រ្វិកខាងត្បូង បណ្តាលឱ្យមនុស្ស២២នាក់របួស និងរាប់សិបនាក់ជាប់ខាងក្នុង

2024/05/07 09:01:19 am        110
អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅបន្ត បន្ទាប់ពីមនុស្ស២២ នាក់ បានរងរបួស និងរាប់សិបនាក់នៅតែជាប់ខ្លួននៅខាងក្នុង បន្ទាប់ពីអគារកម្ពស់ច្រើនជាន់ដែលកំពុងស្ថិតក្រោមការសាងសង់បានបាក់រលំនៅទីក្រុង ចច(George) របស់ប្រទេសអាហ្វ្រិកខាងត្បូង។ សេចក្តីថ្លែងការណ៍បាននិយាយថា អ្នកទាំងឡាយដែលត្រូវបានជួយសង្គ្រោះពីការដ្ឋាននោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ នៅទូទាំងខេត្ត Western Cape ទីក្រុង George ជាទីក្រុងឆ្នេរនៅភាគខាងកើតទីក្រុង Cape Town ។ នៅមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់នោះទេ។សេចក្តីថ្លែងការណ៍បាននិយាយថា ការបាក់រលំអគារបានកើតឡើងនៅថ្ងៃទី៦ ខែឧសភា ដោយមានកម្មករសំណង់ប្រមាណ៧០នាក់ធ្វើការនៅការដ្ឋានេះ។ វីដេអូ CCTV ដែលទទួលបានដោយសារព័ត៌មាន Reuters បានបង្ហាញផ្សែងអ័ព្ទធូលីនៅពេលដែលអគារបានបាក់រលំ។ សមាជិកក្រុមប្រឹក្សាតំបន់ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា គាត់បានឃើញកម្មករកំពុងធ្វើការ ហើយបន្ទាប់មកបានលឺសំឡេងយ៉ាងខ្លាំង ភ្លាមៗក៏បានឃើញអគារទាំងមូលបានបាក់រលំ។ ទូរទស្សន៍ SABC របស់រដ្ឋ បានរាយការណ៍ថា មនុស្សជាង៤០នាក់ បានជាប់នៅក្រោមគំនរបាក់បែកនៃអគារ។

ពលរដ្ឋរ៉ាហ្វា អបអរកិច្ចព្រមព្រៀងបទឈប់បាញ់របស់ក្រុមហាម៉ាស ទោះការប្រយុទ្ធគ្នានៅតែបន្ត

2024/05/07 08:31:06 am        130
គេបានមើលឃើញ និងលឺសំឡេងហ៊ោកញ្ជ្រៀវរបស់ហ្វូងមនុស្សដែលកំពុងប្រមូលផ្ដុំគ្នាអបអរសាទរ ក្នុងទីក្រុងរ៉ាហ្វា ដែនដីហ្កាហ្សា កាលពីល្ងាចថ្ងៃចន្ទ ៦ឧសភា បន្ទាប់ពីក្រុមហាម៉ាស បាននិយាយថាខ្លួនបានទទួលយកសំណើបទឈប់បាញ់ពីក្រុមអ្នកសម្របសម្រួល។ប៉ុន្តែអ៊ីស្រាអែល បានបដិសេធចំពោះលទ្ធភាពនៃបទឈប់បាញ់នៅក្នុងតំបន់ហ្កាហ្សា ហើយបាននិយាយថាប្រតិបត្តិការយោធានឹងបន្ត។ក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ប្រមុខរបស់ខ្លួនគឺលោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) បានជូនដំណឹងដល់ប្រទេសកាតា និងក្រុមអ្នកសម្របសម្រួលអេហ្ស៊ីបថាក្រុមរបស់ខ្លួន បានទទួលយកសំណើរបស់ពួកគេសម្រាប់បទឈប់បាញ់។ មេដឹកនាំរងក្រុមហាម៉ាស លោក ខាលីល អាល់ ហាយ៉ា បានប្រាប់ទូរទស្សន៍ Al Jazeera ថា ខ្លួន បានព្រមព្រៀង៣ដំណាក់កាល ដោយដំណាក់កាលនិមួយៗ បន្តរយៈពេល៤២ថ្ងៃ ហើយដំណាក់កាលពីទី២កំណត់ឲ្យអ៊ីស្រាអែលដកកងទ័ពចេញទាំងស្រុងពីដែនដីហ្កាហ្សា។ មន្ត្រីអ៊ីស្រាអែល បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា សំណើដែលក្រុមហាម៉ាសបានទទួលយកគឺជាការនិយាយបន្លាចការលើកឡើងរបស់អេហ្ស៊ីប និងរួមបញ្ចូលចំណុចដែលអ៊ីស្រាអែលមិនអាចទទួលយកបាន។យោធាអ៊ីស្រាអែលបាននិយាយថា សំណើទាំងអស់ដែលនឹងដោះលែងចំណាប់ខ្មាំងកំពុងត្រូវបានឃុំខ្លួននៅហ្កាហ្សា នឹងត្រូវបានពិចារណា ខណៈពេលនេះប្រតិបត្តិការរបស់ខ្លួនកំពុងបន្តស្របគ្នា។ការប្រកាសរបស់ក្រុមហាម៉ាស បានកើតឡើងខណៈកងកម្លាំងអ៊ីស្រាអែលវាយលុកទីក្រុង រ៉ាហ្វា នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា និងបានបញ្ជាឱ្យប្រជាជនចាកចេញពីផ្នែកខ្លះនៃទីក្រុងនេះ ដែលបានបម្រើជាជម្រកចុងក្រោយសម្រាប់ប្រជាជនហ្កាហ្សា ដែលរត់ភៀសខ្លួនជាងមួយលាននាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ៕

ហ្វីលីពីន និងអាមេរិក បានវាយបកទៅលើអ្នកឈ្លានពានបរទេសក្លែងក្លាយ ក្នុងសមយុទ្ធយោធាប្រចាំឆ្នាំ

2024/05/06 02:21:14 pm        97
កងកម្លាំងប្រដាប់អាវុធអាមេរិក និងហ្វីលីពីន បានបាញ់មីស៊ីល និងកាំភ្លើងធំ ដើម្បីរារាំងការលុកលុយក្លែងក្លាយនៅក្នុងដែនទឹកភាគខាងជើងរបស់ប្រទេសហ្វីលីពីន ដែលប្រឈមមុខនឹងកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ ក្នុងការបង្ហាញកម្លាំងយោធា និងការពង្រឹងទំនាក់ទំនង ខណៈដែលភាពតានតឹងក្នុងតំបន់ កើន ឡើង។ទាហានប្រហែល ២០០នាក់ បានប្តូរវេនគ្នាការពារច្រាំងសមុទ្រនៃទីក្រុងឆ្នេរសមុទ្រ Laoag ក្នុងខេត្ត Ilocos ដោយបានបាញ់មីស៊ីល Javelin និងបាញ់កាំភ្លើងផ្លោង និងកាំភ្លើងយន្ត ដើម្បីវាយបកទៅលើ សត្រូវដែលមិនបញ្ចេញឈ្មោះ ដែលព្យាយាមវាយលុកឆ្នេរនេះ។បុគ្គលិកយោធាអាមេរិក និងហ្វីលីពីន បានវាយប្រហារពន្លិចនាវាអណ្តែតទឹកចំនួន ៥គ្រឿង ដែលកំពុងឈរជើងសម្រាប់នាវាចូលចតក្នុងទឹក និងលើគោក ដែលជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំរបស់ពួកគេ ដែលមានឈ្មោះថា Balikatan ឬ «ស្មាកៀកស្មា។សមយុទ្ធប្រចាំឆ្នាំដែលមានទាហានហ្វីលីពីន និងអាមេរិកប្រហែល ១៦.000នាក់ ហើយបានចាប់ ផ្តើម កាលពីខែមុន នឹងបន្តដំណើរការ រហូតដល់ថ្ងៃទី១០ ខែឧសភា។ ពួកគេ បានធ្វើឡើង នៅចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងចិន នៅសមុទ្រចិនខាងត្បូង។កាលពីសប្តាហ៍មុន ប្រទេសហ្វីលីពីន បានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងនាវារបស់ពួកគេ នៅជុំវិញតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ ដោយបានបំផ្លាញនាវាកងទ័ពជើងទឹក និងបង្កមនុស្សរងរបួស នៅលើនាវា។នៅថ្ងៃចន្ទនះ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) បាននិយាយថា ប្រទេសរបស់លោក នឹងមិនសងសឹកក្នុងលក្ខណៈណាមួយទេ ដោយនិយាយថា ហ្វីលីពីន មិនចង់បង្កើនភាពតានតឹងទេ។

មនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ ដោយបំណាក់ដីនៅឥណ្ឌូនេស៊ី

2024/05/06 02:18:38 pm        90
អាជ្ញាធរតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស១៥នាក់ ត្រូវបានគេរកឃើញស្លាប់ បន្ទាប់ពីមានបំណាក់ដី នៅប្រទេសឥណ្ឌូនេស៊ី ភាគកណ្តាល។ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយតំបន់ លោក Sulaiman Maila បាននិយាយថា យ៉ាងហោចណាស់ ជនរងគ្រោះ១៧នាក់ ត្រូវបានជម្លៀសចេញពីបំណាក់ដី ដែលបានវាយប្រហារនៅក្រុង Tana Toraja ខេត្ត South Sulawesi ប៉ុន្តែ២នាក់ក្នុងចំណោមពួកគេនៅរស់រានមានជីវិត ខណៈ១៥នាក់ផ្សេងទៀត បានស្លាប់។លោកបាននិយាយបន្ថែមថា យោងតាមការរាយការណ៍ពីប្រជាជន បានឲ្យដឹងថា មនុស្សពីរនាក់ទៀតបានបាត់ខ្លួន ដោយសន្មត់ថាកប់នៅក្រោមគំនរនៃបំណាក់ដី។ ក្រុង Tana Toraja និងតំបន់ជុំវិញក្រុងនេះ បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍កន្លងទៅនេះ។ប្រទេសឥណ្ឌូណេស៊ី ងាយនឹងមានបំណាក់ដីអំឡុងពេលរដូវវស្សា ហើយបញ្ហាបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរទៅៗនៅតំបន់មួយចំនួនដោយការកាប់បំផ្លាញព្រៃឈើ ហើយភ្លៀងធ្លាក់ខ្លាំងអូសបន្លាយពេលយូរ បណ្តាលឱ្យមានទឹកជំនន់នៅតំបន់ខ្លះនៃប្រទេសប្រជុំកោះមួយនេះ។កាលពីខែមុន ទឹកជំនន់ដ៏គំហុក និងបំណាក់ដីនៅកោះស៊ូម៉ាត្រា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន។ កាលពីខែធ្នូ បំណាក់ដី និងទឹកជំនន់ បានហូរបំផ្លាញលំនៅឋានរាប់សិបខ្នង និងបានបំផ្លាញសណ្ឋាគារមួយកន្លែងនៅជិតបឹង Toba នៅលើកោះស៊ូម៉ាត្រា ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់។

អាជ្ញាធរអ៊ីស្រាអែល វាយឆ្មក់ចូលការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បន្ទាប់ពីបទបញ្ជាឲ្យបិទ

2024/05/06 02:14:36 pm        136
មន្ត្រីអ៊ីស្រាអែល និងប្រភពព័ត៌មាន Al Jazeera បានប្រាប់សារព័ត៌មានរ៉យទ័រថា អាជ្ញាធរប្រទេសអ៊ីស្រាអែល បានឆ្មក់ចូលបន្ទប់សណ្ឋាគារក្នុងទីក្រុងហ្ស៊េរុយសាឡឹម ដែលប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ជាការិយាល័យរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចបិទប្រតិបត្តិការក្នុងស្រុករបស់ស្ថានីយ៍ទូរទស្សន៍ប្រទេសកាតា កាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភា។វីដេអូដែលទទួលបានដោយសារព័ត៌មាន Reuters បានបង្ហាញមន្ត្រី នៅសណ្ឋាគារនាំយកឧបករណ៍កាមេរ៉ា ចេញពីសណ្ឋាគារក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបិទបណ្តាញផ្សព្វផ្សាយមួយនេះ ដរាបណាសង្រ្គាមនៅតំបន់ហ្កាហ្សានៅតែបន្ត ដោយបាននិយាយថា វាគំរាមកំហែងដល់សន្តិសុខជាតិ។ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បាននិយាយថា ចំណាត់ការនេះ គឺជាសកម្មភាពឧក្រិដ្ឋកម្ម ហើយការចោទប្រកាន់ថា បណ្តាញនេះគំរាមកំហែងដល់សន្តិសុខអ៊ីស្រាអែល គឺជា «ការកុហកដ៏គ្រោះថ្នាក់ និងគួរឱ្យអស់សំណើច» ដែលធ្វើអោយអ្នកសារព័ត៌មានរបស់ខ្លួនប្រឈមទៅនឹងហានិភ័យ។ ប្រព័ន្ធផ្សព្វផ្សាយនេះរក្សាសិទ្ធិក្នុងការបន្តគ្រប់ជំហានផ្លូវច្បាប់ទាំងអស់។ក្រុមហ៊ុនផ្តល់សេវាទូរទស្សន៍ផ្កាយរណប និងទូរទស្សន៍ខ្សែកាបរបស់ប្រទេសអ៊ីស្រាអែល បានផ្អាកការផ្សាយរបស់ទូរទស្សន៍ Al Jazeera បន្ទាប់ពីសេចក្តីសម្រេចរបស់រដ្ឋាភិបាល។ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរិះគន់ចំពោះការបិទនេះផងដែរ។ ច្បាប់អនុញ្ញាតឱ្យលោក Netanyahu និងគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក បិទការិយាល័យប្រព័ន្ធផ្សព្វផ្សាយនេះនៅក្នុងប្រទេសអ៊ីស្រាអែល រយៈពេល៤៥ថ្ងៃ ជារយៈពេលដែលអាចបន្តថ្មី។ ដូច្នេះ វាអាចនៅក្នុងធរមានរហូតដល់ចុងខែកក្កដា ឬរហូតដល់ចប់ប្រតិបត្តិការយោធាសំខាន់ៗនៅតំបន់ហ្កាហ្សា។

តំបន់ហ្កាហ្សាភាគខាងជើង កំពុងធ្លាក់ចូលក្នុង«គ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង»

2024/05/06 02:11:13 pm        172
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយថា ឥឡូវនេះ ភាគខាងជើងនៃតំបន់ហ្គាហ្សា បានធ្លាក់ចូលទៅក្នុង «គ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង» ដែលកំពុងឆ្ពោះទៅភាគខាងត្បូង ខណៈដែលសង្រ្គាមជិតដល់ ៧ខែហើយនោះ»។លោកស្រី Cindy McCain នាយកនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានក្លាយជាមន្ត្រីអន្តរជាតិដ៏លេចធ្លោបំផុត ដែលបាននិយាយថា គ្រោះទុរ្ភិក្ស បានវាយប្រហារតំបន់ហ្កាហ្សាដែលបំផ្លិចបំផ្លាញដោយសង្រ្គាមរួចហើយ។ ចាប់តាំងពីខែមីនាមក អង្គការសហប្រជាជាតិ និងអង្គការជំនួយបាននិងកំពុងនិយាយថា គ្រោះទុរ្ភិក្សគឺ «ជិតមកដល់» នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែមិនទាន់បានធ្វើសេចក្តីប្រកាសជាផ្លូវការនៅឡើយទេ។លោកស្រី McCain បានប្រាប់ទូរទស្សន៍ NBC ក្នុងបទសម្ភាសមួយដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖«វាជារឿងគួររន្ធត់ណាស់»។ «មានគ្រោះទុរ្ភិក្ស គឺគ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង នៅភាគខាងជើង ហើយវាកំពុងរំកិលចូលទៅទិសខាងត្បូង។លោកស្រី McCain បាននិយាយថា បទឈប់បាញ់មួយ ក៏ដូចជាលំហូរនៃជំនួយកាន់តែច្រើន ឆ្លងកាត់ផ្លូវគោក និងផ្លូវសមុទ្រ គឺត្រូវការយ៉ាងខ្លាំងបំផុត។នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ ជនស៊ីវិល ត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ជំនួយភាគច្រើន ហើយត្រូវបានជំរុញឲ្យទៅលាក់ខ្លួនដោយសារការប្រយុទ្ធកាន់តែខ្លាំងឡើង។ អត្រាកង្វះអាហារូបត្ថម្ភដ៏ស្រួចស្រាល់ ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ បានកើនឡើងពី ១ភាគរយ មុនពេលសង្រ្គាមដល់ ៣០ភាគរយ នៅខែមីនា។

អ៊ីស្រាអែល និងក្រុមហាម៉ាសស្តីបន្ទោសគ្នាទៅវិញទៅមក ជុំវិញបទឈប់បាញ់ និងការចរចាចំណាប់ថ្នូរ

2024/05/06 02:06:08 pm        130
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា លោក«មិនអាចទទួលយក» ការទាមទាររបស់ក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា ខណៈដែលភាគីទាំងពីរ បានធ្វើការស្តីបន្ទោសគ្នា ចំពេលមានកិច្ចចរចាបទឈប់បាញ់ថ្មីដែលបង្ហាញពីសញ្ញាតិចតួចនៃការទម្លាយភាពគាំងនោះ។ការពិភាក្សា ត្រូវបានគេគិតថា ផ្តោតលើក្របខណ្ឌថ្មីមួយត្រូវបានស្នើឡើងដោយទីក្រុងគែរ ដែលអំពាវនាវឲ្យក្រុមសកម្មប្រយុទ្ធដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ពង្រត់ពីប្រទេសអ៊ីស្រាអែល ជាថ្នូរនឹងការផ្អាកអរិភាព នៅក្នុងតំបន់ហ្កាហ្សា។ឥឡូវនេះ គណៈប្រតិភូក្រុមហាម៉ាស បានចាកចេញពីប្រទេសអេហ្ស៊ីបហើយ បន្ទាប់ពីកិច្ចចរចាដ៏លំបាកចុងក្រោយបង្អស់ជាច្រើនខែ ដោយនិយាយថា «ការពិភាក្សាស៊ីជម្រៅ និងប្រកបដោយភាពហ្មត់ចត់ បានកើតឡើង»។មានហេតុផលមួយចំនួនសម្រាប់សុទិដ្ឋិនិយម ដោយប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប បានដកស្រង់សម្តីមន្ត្រីអេហ្ស៊ីបថា មាន «ការរីកចម្រើនគួរឲ្យកត់សម្គាល់» នៅក្នុងការចរចា។ ប៉ុន្តែការអត្ថាធិប្បាយចុងក្រោយរបស់អ៊ីស្រាអែល និងក្រុមហាម៉ាស បង្ហាញថា អ្នកទាំងពីរ មិនទាន់បានឈានដល់ការព្រមព្រៀងណាមួយនៅឡើយទេ។កាលពីថ្ងៃអាទិត្យ មេដឹកនាំការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះ នៅតែចង់ឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមអ្នកសម្រុះសម្រួល ប៉ុន្តែថាសំណើណាមួយ នឹងត្រូវធានាការដកទ័ពអ៊ីស្រាអែល និងបញ្ឈប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍។

ទាហានអ៊ីស្រាអែលបីនាក់ បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅច្រកឆ្លងកាត់ Kerem Shalom

2024/05/06 02:02:41 pm        122
អ៊ីស្រាអែល បានបិទច្រកឆ្លងកាត់ Kerem Shalom ចូលទៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតចេញពីក្នុងតំបន់ហ្កាហ្សាស្ទ្រីប។អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនោះ បានសម្លាប់ទាហានរបស់ខ្លួនបីនាក់ និងជាច្រើននាក់ផ្សេងទៀត រងរបួស។ច្រកឆ្លងកាត់នេះ គឺជាផ្លូវមួយក្នុងចំណោមផ្លូវមួយចំនួន ដើម្បីទទួលបានជំនួយមនុស្សធម៌ រួមទាំងស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ទៅកាន់តំបន់ហ្កាហ្សា។ក្រុមអ្នកសម្រុះសម្រួលក្នុងប្រទេសអេហ្ស៊ីប បានធ្វើការចរចារយៈពេលពីរថ្ងៃ ក្នុងគោលបំណងធានាបាននូវកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរដែលត្រូវបាន ក្រុមហាម៉ាសចាប់ឃុំខ្លួន។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បាននិយាយថា ជុំចុងក្រោយបំផុត បានបញ្ចប់កាលពីថ្ងៃអាទិត្យ ហើយថា គណៈប្រតិភូរបស់ខ្លួន នឹងធ្វើដំណើរពីទីក្រុងគែរ ទៅកាន់ប្រទេសកាតា ដើម្បីពិគ្រោះជាមួយថ្នាក់ដឹកនាំរបស់ក្រុមនេះ។យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រធាន CIA លោក William Burns ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក៏បានចាកចេញពីរដ្ឋធានីអេហ្ស៊ីបសម្រាប់កិច្ចពិភាក្សា នៅទីក្រុងដូហាផងដែរ។សំណើបទឈប់បាញ់នេះ ត្រូវបានគេជឿថា ពាក់ព័ន្ធនឹងការផ្អាករយៈពេល ៤០ថ្ងៃក្នុងការប្រយុទ្ធគ្នា ខណៈពេលដែលចំណាប់ថ្នូរ ត្រូវបានដោះលែង និងការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលកំពុងត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គិតត្រឹមត្រីមាសទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបញ្ចេញឥណទានមានទឹកប្រាក់ ៥,៤ ពាន់លានដុល្លារ
06/19/2026 09:06 PM
មន្ត្រីអាមេរិក៖ អ៊ីស្រាអែល និងហេសបូឡា ព្រម​ព្រៀង​មាន​​បទ​ឈប់បាញ់ចាប់ពីថ្ងៃទី១៩ ខែមិថុនា
06/19/2026 08:06 PM
លោក Trump បញ្ជាក់​ថា សង្គ្រាមធ្វើឲ្យ​អ៊ីរ៉ង់ខ្សោយ និង​បដិសេធ​ការ​រិះគន់​របស់​ក្រុម​ប្រជាធិបតេយ្យ​
06/19/2026 08:06 PM
មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងលីបង់
06/19/2026 08:06 PM
ទីក្រុងតំបន់ភ្នំហេមពាន្តរបស់ឥណ្ឌា ប្រែក្លាយជាគំនរសំរាម ដោយសារភ្ញៀវទេសចរច្រើន
06/19/2026 08:06 PM
ទីភ្នាក់ងារទេសចរណ៍ចិនចាប់​ផ្ដើម​ដំណើរកម្សាន្តជាក្រុមទៅ​ជប៉ុនឡើងវិញ តែ​ខ្លះបញ្ឈប់ការលក់ក្រោយ​មក​
06/19/2026 08:06 PM
លីបង់ថ្កោលទោសការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល និងជំរុញឲ្យ​មាន «បទឈប់បាញ់គ្រប់ជ្រុងជ្រោយ​»
06/19/2026 08:06 PM
ការបំផ្ទុះគ្រាប់បែក ២ផ្សេងគ្នា បណ្តាលឲ្យ​នគរបាល​រងរបួស ក្នុងខេត្ត Yala និង​ Pattani របស់​​ថៃ
06/19/2026 08:06 PM
ទីភ្នាក់ងារតាមដាន៖ ការឆ្លងកាត់របស់​នាវា នៅ​ចក្រសមុទ្រ​ Hormuz កើនឡើង ក្រោយ​មាន​កិច្ចព្រមព្រៀង
06/19/2026 07:06 PM
ពលរដ្ឋអ៊ីស្រាអែលរស់នៅតំបន់ព្រំដែន ព្រួយបារម្ភពីកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់
06/19/2026 07:06 PM