ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ
អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

សន្តិសុខ និង សង្គម

មនុស្ស ២៥ នាក់ស្លាប់នៅភាគខាងជើងប្រទេសប៉េរូ បន្ទាប់ពីរថយន្តក្រុងធ្លាក់ចូលជ្រោះ

2024/04/30 09:01:11 am        378
អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទ (២៩ មេសា) ថាមនុស្ស ២៥ នាក់បានស្លាប់ និង ១៣ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះជម្រៅ ៣០០ ម៉ែត្រនៅភាគខាងជើងប្រទេសប៉េរូ កាលពីយប់ថ្ងៃអាទិត្យ។លោក អ៊ូហ្គោ អ៊ូរីអាតេ (Hugo Uriarte) ប្រមុខនគរបាលក្នុងខេត្ត សេលែនឌីន (Celendin) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រថយន្តក្រុងអន្តរខេត្តនោះ ដឹកអ្នកដំណើរប្រមាណ ៥០ នាក់ នៅពេលជួបគ្រោះថ្នាក់នៅវេលាម៉ោង ១០:១០ នាទីយប់ (ម៉ោងក្នុងស្រុក) តាមដងផ្លូវទៅកាន់ខេត្ត សេលែនឌីន ក្នុងតំបន់ ខាហាម៉ាកា (Cajamarca)។លោកបន្ថែមថា រថយន្តក្រុងនោះដំបូងមានអ្នកដំណើរចំនួន ៣៥ នាក់ ប៉ុន្តែបានយកអ្នកដំណើរបន្ថែមទៀតនៅតាមផ្លូវ។ ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត ប៉ុន្តែមានភាពស្មុគស្មាញដោយសារជម្រៅនៃជ្រោះ និងឧបសគ្គផ្សេងៗ។អ្នកនៅរស់រានមានជីវិតមួយចំនួន រួមទាំងអ្នកបើកបរបានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្ត និងតំបន់ ហើយអាជ្ញាធរកំពុងប្រមូលព័ត៌មានពីជនរងគ្រោះដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ៕

អ្នកជំនាញUNនិយាយថា មីស៊ីលកូរ៉េខាងជើង បានធ្លាក់នៅទីក្រុង Kharkov ប្រទេសអ៊ុយក្រែន

2024/04/30 08:57:43 am        457
កម្ទេចកម្ទីមីស៊ីល ដែលបានធ្លាក់នៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២ ខែមករា គឺមកពីមីស៊ីលបាលីស្ទីករបស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមរបាយការណ៍ ពីក្រុមអ្នកឃ្លាំមើលការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ បញ្ជូនទៅកាន់គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខ ហើយត្រូវបានមើលឃើញដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា។ ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ បានបង្ហាញបំណែកនៃមីស៊ីលដល់ប្រព័ន្ធផ្សព្វផ្សាយ ដោយបាននិយាយថា មីស៊ីលនេះអាចជាមីស៊ីលត្រូវបានផ្គត់ផ្គង់ដោយប្រទេសកូរ៉េខាងជើង។ នៅក្នុងរបាយការណ៍ ក្រុមអ្នកឃ្លាំមើល បានសន្និដ្ឋានថា កម្ទេចកម្ទីមកពីមីស៊ីលប្រភេទ Hwasong-11 ហើយស្ថិតក្នុងការបំពានលើការហាមប្រាមអាវុធដាក់បានទៅលើប្រទេសកូរ៉េខាងជើង ដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ជុំវិញកម្មវិធីមីស៊ីលបាលីស្ទីក និងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។នៅក្នុងរបាយការណ៍ ក្រុមអ្នកឃ្លាំមើល និយាយថា ពួកគេពុំអាចកំណត់អត្តសញ្ញាណដោយឯករាជ្យ ពីទីកន្លែង ដែលមីស៊ីលនេះត្រូវបានបាញ់ចេញ ឬដោយនរណាម្នាក់ឡើយ។បេសកកម្មរបស់ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ កន្លងមក សហរដ្ឋអាមេរិក និងប្រទេសមួយចំនួន បានចោទប្រកាន់ប្រទេសកូរ៉េខាងជើងពីបទផ្ទេរសព្វាវុធទៅឱ្យប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ប្រឆាំងអ៊ុយក្រែន ដែលខ្លួនបានវាយលុកចូលរយៈពេលជាងពីរកន្លងទៅ។ ប៉ុន្តែភាគីទាំងពីរ បានបដិសេធការចោទប្រកាន់នេះ ខណៈកាលពីឆ្នាំមុន ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានប្តេជ្ញាធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។

ក្រុមជនអន្ធពាលហៃទី ទាមទារតំណែងក្នុងថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី ខណៈគំរាមបង្កចលាចល

2024/04/30 08:49:05 am        415
ក្រុមប្រឹក្សាអន្តរកាលថ្មីរបស់ប្រទេសហៃទី គ្រោងនឹងជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ប្រទេសនៅថ្ងៃអង្គារ (៣០ មេសា) នេះ ប៉ុន្តែមេដឹកនាំក្រុមជនអន្ធពាលដែលបានបង្កើនការគ្រប់គ្រងក្នុងប្រទេស កំពុងទាមទារឥទ្ធិពលនយោបាយ និងការលើកលែងទោស ហើយគំរាមកំហែងបង្កើតអំពើហិង្សាបន្ថែមទៀត ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានបំពេញ។កាលពីសប្តាហ៍មុន បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក អារីយែល ហង់រី (Ariel Henry) បានលាលែងពីដំណែង ក្រុមប្រឹក្សាអន្តរកាលនេះត្រូវបានដំឡើងជាផ្លូវការ ដែលត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយក្នុងការបង្កើតសន្តិសុខឡើងវិញ បន្ទាប់ពីអំពើហិង្សារបស់ក្រុមជនអន្ធពាលជាច្រើនឆ្នាំដែលបានកើនឡើងយ៉ាងខ្លាំងក្លានាពេលថ្មីៗនេះ។ស្ថាប័នសហគមន៍សមុទ្រការ៉ាអ៊ីបក្នុងតំបន់ (CARICOM) ដែលដឹកនាំការតាក់តែងពង្រាងនៃក្រុមប្រឹក្សានេះ ហាមប្រាមសមាជិកក្រុមជនអន្ធពាល ឬអ្នកដែលរងទណ្ឌកម្មអន្តរជាតិមិនឱ្យចូលរួម ប៉ុន្តែបណ្ដាមេដឹកនាំក្រុមជនអន្ធពាលដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ប្រទេសហៃទី កំពុងគំរាមកំហែងបង្កចលាចល និងអំពើហិង្សាបន្ថែមទៀត ប្រសិនបើពួកគេមិនត្រូវបានអនុញ្ញាតិឱ្យធ្វើនយោបាយ។យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ មានមនុស្សលើសពីម្នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សារបស់ក្រុមជនអន្ធពាលហៃទី រៀងរាល់មួយម៉ោងម្ដងក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ។ ក៏មានរបាយការណ៍រីករាលដាលនៃក្រុមជនអន្ធពាលដែលប្រើអំពើហិង្សាផ្លូវភេទទ្រង់ទ្រាយធំ ការចាប់ជំរិតយកប្រាក់លោះ និងការធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ពីប្រជាជនផងដែរ៕

ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ពលរដ្ឋហ្កាហ្សា ៤០ នាក់ ខណៈកិច្ចចរចាបទឈប់បាញ់ចាប់ផ្តើម

2024/04/30 08:43:05 am        391
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៤០ នាក់កាលពីថ្ងៃចន្ទ (២៩ មេសា) នៅក្នុងទីក្រុង រ៉ាហ្វា (Rafah) និងផ្នែកជាច្រើនទៀតនៃតំបន់ហ៊ុមព័ទ្ធនេះ ខណៈបណ្ដាមេដឹកនាំក្រុមហាម៉ាស បានទៅទីក្រុងគែរ សម្រាប់កិច្ចចរចាបទឈប់បាញ់ថ្មី ស្របពេលដែលបណ្ដាមេដឹកនាំបរទេសបានជំរុញអ៊ីស្រាអែល កុំឱ្យបើកប្រតិបត្តិការជើងគោកលើក្រុងភាគខាងត្បូងជាប់ព្រំដែនមួយនេះ។ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារលើក្រុងរ៉ាហ្វា ជាទីដែលស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុប ២,៣ លាននាក់នៅហ្កាហ្សា បានស្វែងរកការជ្រកកោនពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលជាច្រើនខែ ទូរទស្សន៍រដ្ឋរបស់អេហ្ស៊ីបបាននិយាយថា គណៈប្រតិភូហាម៉ាស បានចាកចេញពីទីក្រុងគែរ ទៅកាន់ទីក្រុងដូហា ហើយនឹងត្រលប់មកវិញជាមួយនឹងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សំណើបទឈប់បាញ់ថ្មី។ខណៈការចរចាបទឈប់បាញ់កំពុងបន្តដោយពុំមានលទ្ធផលជាក់ស្ដែង ស្លាបប្រដាប់អាវុធនៃក្រុមជីហាដអ៊ីស្លាម ដែលជាសម្ព័ន្ធមិត្តក្រុមហាម៉ាសបាននិយាយថា ខ្លួនបានបាញ់រ៉ូកែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ដែលជាសញ្ញាថាក្រុមនេះនៅតែអាចធ្វើការវាយប្រហារដោយគ្រាប់រ៉ូកែត បន្ទាប់ពីជិតប្រាំពីរខែនៃការវាយលុកតាមអាកាស និងជើងគោករបស់អ៊ីស្រាអែល។នៅពេលសាកសួរអំពីការវាយប្រហារតាមអាកាសក្រុងរ៉ាហ្វា អ្នកនាំពាក្យយោធាអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំងបានវាយប្រហារគោលដៅភេរវករ ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ជនស៊ីវិលនៅភាគខាងត្បូងហ្កាហ្សា ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិត៕

មនុស្ស៥នាក់ត្រូវបានចាប់ខ្លួន ខណៈអ៊ីស្រាអែល ប្រើហិង្សាលើអ្នកទាមទារឲ្យមានកិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាស

2024/04/30 08:37:39 am        265
មនុស្សរាប់ពាន់នាក់បានតវ៉ានៅទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃចន្ទ ដោយអំពាវនាវឱ្យរដ្ឋាភិបាលធ្វើកិច្ចព្រមព្រៀងជាមួយក្រុមភេរវករហាម៉ាស សម្រាប់ការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅដែនដី ហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន ក្នុងការប្រមូលផ្តុំដែលក្រោយមកបានឈានដល់ការប៉ះទង្គិចជាមួយកងកម្លាំងនគរបាល ការចាប់ខ្លួន និងការអះអាងពីការប្រើអំពើហិង្សាទៅលើសមាជិកសភា និងសាច់ញាតិរបស់ចំណាប់ខ្មាំង។ស្របពេលមានការត្រៀមលក្ខណៈខ្ពស់សម្រាប់យោធាដើម្បីបើកការវាយប្រហារចូលទីក្រុងរ៉ាហ្វា (Rafah) ក្នុងដែនដីហ្កាហ្សា ក្រុមបាតុករបានដុតបំពួកភ្លើងនៅលើផ្លូវ ប៊ីហ្គីន (Begin) របស់ទីក្រុង Tel Aviv នៅជិតទីស្នាក់ការកណ្តាលរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ហើយស្រែកថា ទីក្រុង រ៉ាហ្វា អាចរង់ចាំ ប៉ុន្តែជីវិតចំណាប់ខ្មាំងមិនអាចរង់ចាំបានទេ។ សាច់ញាតិរបស់ចំណាប់ខ្មាំង និងចំណាប់ខ្មាំងដែលត្រូវបានដោះលែងនៅក្នុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីខែវិច្ឆិកា ឆ្នាំមុន បានចូលរួមក្នុងការតវ៉ានេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាល របស់លោក Netanyahu បញ្ឈប់សង្រ្គាមដើម្បីនាំយកអ្នកដែលត្រូវបានចាប់ពង្រាត់ទៅនោះត្រឡប់ទៅផ្ទះវិញ។ ការប្រមូលផ្តុំនេះបានកើតឡើង ខណៈក្រុមហាម៉ាស គ្រោងឆ្លើយតបទៅនឹងសំណើរបស់អ៊ីស្រាអែលដែលនឹងមើលឃើញការផ្អាកការប្រយុទ្ធ រយៈពេល៤០ ថ្ងៃ និងការដោះលែងអ្នកទោសសន្តិសុខប៉ាឡេស្ទីនរាប់ពាន់នាក់ជាថ្នូរនឹងចំណាប់ខ្មាំងដែលកំពុងនៅមានជីវិតចំនួន៣៣ នាក់ និងដំណាក់កាលទីពីរនៃបទឈប់បាញ់ដែលអាចមាននិង ការឆ្លើយតបការសម្របសម្រួលរបស់អ៊ីស្រាអែលចំពោះការទាមទាររបស់ក្រុមហាម៉ាស់សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍៕

សាកលវិទ្យាល័យកូឡុំប៊ីរបស់អាមេរិក ចាប់ផ្តើមព្យួរឈ្មោះនិស្សិត ក្រោយក្រុមបាតុករគាំទ្រហ្កាហ្សា បំពានថ្ងៃកំណត់រុះរើជំរំ

2024/04/30 08:05:39 am        223
សាកលវិទ្យាល័យ កូឡុំប៊ី (Columbia) បានចាប់ផ្តើមព្យួរឈ្មោះរបស់ក្រុមសកម្មជននិស្សិតគាំទ្រប៉ាឡេស្ទីន បន្ទាប់ពីក្រុមបាតុករគាំទ្រដែនដីរាប់រយនាក់បានបដិសេធមិនព្រមដកខ្លួនចេញពីជំរំក្នុងបរិវេណសាកលវិទ្យាល័យត្រឹមម៉ោង ២ រសៀលថ្ងៃចន្ទទី២៩ មេសាសប្ដាហ៍នេះ ។ បាតុកររាប់រយនាក់នៅតែប្រមូលផ្ដុំគ្នាក្នុងបរិវេណសាកលវិទ្យាល័យនេះ បន្ទាប់ពីកាលកំណត់ត្រឹមម៉ោង ២រសៀល បានកន្លងផុតទៅ។ការទាមទារសំខាន់មួយរបស់ក្រុមបាតុករគឺ សាកលវិទ្យាល័យកូឡុំប៊ី ត្រូវបញ្ឈប់ការផ្ដល់មូលនិធិ ដែលគាំទ្រយោធាអ៊ីស្រាអែល។ សាកលវិទ្យាធិការនៃសាកលវិទក្យាល័យកូឡុំប៊ី លោកស្រីណេម៉ាតមីណូឆេ ហ្សាហ្វីក (Nemat Minouche Shafik) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការចរចារវាងសាកលវិទ្យាល័យ និងក្រុមបាតុករនិស្សិតបានបរាជ័យ ហើយសាកលវិទ្យាល័យបានបដិសេធមិនព្រមបញ្ឈប់ការផ្ដល់ជំនួយសម្រាប់ប្រទេសអ៊ីស្រាអែល។ លោកស្រីក៏បាននិយាយផងដែរថាលោកស្រីមិនចង់ ផ្អាកនិស្សិតរាប់ពាន់នាក់ និងក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេពីពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាទេ ជាពិសេសនិស្សិតជាច្រើនដែលនឹងចាកចេញពីសាកលវិទ្យាល័យនៅឆ្នាំនេះ មិនបានចូលរួមពិធីទទួលសញ្ញាបត្របញ្ចប់ថ្នាក់វិទ្យាល័យដោយសារតែការរាតត្បាតនៃវីរុស Covid-19។មនុស្សយ៉ាងហោចណាស់៤០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងបរិវេណសាកលវិទ្យាល័យ Texas នៅទីក្រុង Austin កាលពីថ្ងៃចន្ទ ខណៈសាកលវិទ្យាល័យ Northwestern បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយនិស្សិតដើម្បីរុះរើជំរំរបស់ពួកគេជាថ្នូរនឹងសម្បទានរដ្ឋបាលផ្សេងៗ។ក្រុមអ្នកតវ៉ា ប្ដេជ្ញា បន្តការបោះជំរំនៅក្នុងសាកលវិទ្យាល័យ New York City រហូតដល់សាកលវិទ្យាល័យ កូឡុំប៊ី សម្រេចបានការទាមទាររបស់ខ្លួន ៣ចំណុច គឺ ការបញ្ឈប់កញ្ចប់ជំនួយដល់អ៊ីស្រាអែល តម្លាភាពនៅក្នុងផ្នែកហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យកូឡុំប៊ី និងការលើកលែងទោសដល់ក្រុមនិស្សិត និងវិន័យរបស់សាកលវិទ្យាល័យសម្រាប់ការចូលរួមរបស់ពួកគេក្នុងការតវ៉ាផ្សេងៗ៕

កេនយ៉ា រំពឹងទុកថាមានភ្លៀងធ្លាក់កាន់តែខ្លាំង ខណៈទឹកជំនន់សម្លាប់មនុស្ស ៧០ នាក់

2024/04/29 03:08:01 pm        149
មនុស្សយ៉ាងហោចណាស់ ៧០ នាក់បានស្លាប់នៅក្នុងប្រទេសកេនយ៉ា ចាប់តាំងពីពាក់កណ្តាលខែមីនា មក ខណៈដែលភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងទុកកាន់ច្រើន និងទឹកជំនន់បានបន្តជាច្រើនសប្ដាហ៍នៅទូទាំងប្រទេស។ នៅតំបន់ ម៉ាគូនី (Makueni) ភាគខាងកើត សាកសពចំនួន ៨ នាក់ត្រូវបានគេស្រង់បានកាលពីថ្ងៃសៅរ៍ពីទន្លេមួយ បន្ទាប់ពីរថយន្តដែលពួកគេកំពុងធ្វើដំណើរត្រូវបានទឹកហូរចេញពីស្ពានដែលលិចទឹក។អ្នកស្រុកនិយាយថា ពួកគេកំពុងតែរង់ចាំទឹកស្រក ដើម្បីឱ្យក្រុមសង្គ្រោះពិនិត្យរកសាកសពដែលអាចជាប់គាំងក្នុងខ្សាច់ក្រោមទឹក ខណៈរថយន្តមានគេឃើញមួយគ្រឿងដឹកមនុស្សជាង ៣០ នាក់មុនពេលត្រូវទឹកហូរនាំទៅ។អ្នកស្រុកបន្ថែមថា មនុស្សជិត ២០ នាក់ត្រូវបានជន់លិចដោយទឹកជំនន់ចូលទៅក្នុងទន្លេ ហើយមនុស្ស ១១ នាក់ត្រូវបានជួយសង្គ្រោះ។ប្រទេសកេនយ៉ា បានជួបប្រទះភ្លៀងធ្លាក់ជាច្រើនសប្តាហ៍ និងទឹកជំនន់ធ្ងន់ធ្ងរ រួមទាំងនៅរដ្ឋធានីណៃរ៉ូប៊ី និងនៅតំបន់ភាគខាងលិច និងភាគកណ្តាលរបស់ប្រទេស ហើយប្រជាពលរដ្ឋត្រូវបានគេព្រមានឱ្យត្រៀមខ្លួនទប់ទល់នឹង «ភ្លៀងធ្លាក់កាន់តែខ្លាំង» បន្ថែមទៀត។ ភ្លៀងធ្លាក់លើសកម្រិតមធ្យម បានបង្កការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅប្រទេសអាហ្រ្វិកខាងកើតមួយនេះ ដែលប៉ះពាល់ដល់មនុស្សជាង ១០០.០០០ នាក់ បំផ្លាញដំណាំ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ផ្ទះសម្បែង និងអាជីវកម្មខ្នាតតូចជាច្រើន៕

មនុស្ស ១៤ នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅភាគកណ្តាលប្រទេសម៉ិកស៊ិក

2024/04/29 03:00:19 pm        104
មន្ទីរសន្តិសុខក្នុងស្រុករបស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃអាទិត្យ (២៨ មេសា) ថាមនុស្សយ៉ាងហោចណាស់ ១៤ នាក់បានស្លាប់ និងមនុស្ស ៣១ នាក់ផ្សេងទៀតបានរងរបួស នៅពេលដែលរថយន្តក្រុងមួយបានក្រឡាប់នៅក្នុងរដ្ឋភាគកណ្ដាល ម៉ាលីណាលខូ (Malinalco) របស់ម៉ិកស៊ិក។ ទីភ្នាក់ងារសន្តិសុខនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យ នៅលើចំណុចផ្លូវហាយវេ ខាពូលីន-ឆាល់ម៉ា (Capulin-Chalma) ហើយនគរបាលរដ្ឋបានចុះប្រតិបត្តិឆ្លើយតបលើហេតុការណ៍នេះ។សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា «យោងតាមរបាយការណ៍ រថយន្តក្រុងនេះកំពុងដឹកអ្នកដំណើរពីទីក្រុង សានលូអ៊ីស ដេឡាប៉ាស (San Luis de la Paz) រដ្ឋ វ័រណាហ័រតូ (Guanajuato)។ អង្គភាពពេទ្យក៏ប្រញាប់ចុះដល់កន្លែងកើតហេតុដឹកអ្នករបួសទៅមន្ទីរពេទ្យ»។យោងតាមវិទ្យាស្ថានស្ថិតិជាតិបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងខ្លាំងនៅក្នុងប្រទេសម៉ិកស៊ិក ចាប់តាំងពីឆ្នាំ២០២០ មក ខណៈអ្នកស្លាប់សរុបមានចំនួនរហូតដល់ទៅ ៣៧៧.២៣១ នាក់ត្រូវបានកត់ត្រាក្នុងឆ្នាំ២០២២៕

កុមារ ១៩ នាក់ ស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅភាគឦសាននីហ៊្សេរីយ៉ា

2024/04/29 02:57:01 pm        92
អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃសៅរ៍ (២៧ មេសា) ថាយ៉ាងហោចណាស់កុមារ ១៩ នាក់បានស្លាប់ ដោយការសង្ស័យថាមានការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅក្នុងរដ្ឋ អាដាម៉ាវ៉ា (Adamawa) ភាគឦសាននៃប្រទេសនីហ៊្សេរីយ៉ា។លោក ហ្វីឡិច ថាងវ៉ាមី (Felix Tangwami) ស្នងការសុខភាពនៅរដ្ឋ អាដាម៉ាវ៉ា បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា កុមារជាង ២០០ នាក់ត្រូវបានគេសង្ស័យថាបានរងផលប៉ះពាល់ដោយការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលនៅក្នុងតំបន់ មូប៊ី ណស (Mubi North)។លោក ថាងវ៉ាមី បាននិយាយថា របាយការណ៍ផ្លូវការបានបង្ហាញថា អ្នកស្លាប់ទាំង ១៩ នាក់នោះគឺបណ្តាលមកពីផលវិបាកនៃការផ្ទុះជំងឺកញ្ជ្រឹល ហើយបញ្ហានេះបាននាំទៅដល់ការចល័តនៃក្រុមវេជ្ជសាស្រ្ត និងការបញ្ជូនឱសថយ៉ាងរហ័សទៅកាន់សហគមន៍ដែលរងផលប៉ះពាល់។លោកបន្ថែមថា កុមារដែលមានការឆ្លងមេរោគធ្ងន់ធ្ងរនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យឯកទេស ខណៈស្តីបន្ទោសឪពុកម្តាយចំពោះការបដិសេធមិនផ្តល់ថ្នាំបង្ការដល់កូនៗរបស់ពួកគេ។ កញ្ជ្រឹលជាការឆ្លងមេរោគទូទៅក្នុងចំណោមកុមារអាយុក្រោមប្រាំឆ្នាំ ប៉ុន្តែអាចការពារបានយ៉ាងងាយតាមរយៈវ៉ាក់សាំង ហើយជំងឺនេះឆ្លងតាមខ្យល់ដង្ហើមដែលចេញពីការក្អក ឬកណ្តាស់របស់អ្នកមានផ្ទុកជំងឺ៕

សមត្ថកិច្ចនគរបាលបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៥នាក់ រឹបអូសថ្នាំញៀនជាង ២០០គីឡូក្រាម នៅខេត្តស្ទឹងត្រែង

2024/04/29 02:54:34 pm        138
ស្ទឹងត្រែង៖ អនុវត្តតាមបញ្ជារបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង  នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០៖២២នាទី ដោយស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក៧០១ និងកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ស្ថិតនៅចំណុចអូរដួង ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងឆែកឆេរនៅចំណុចភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។សមត្ថកិច្ចបានចាប់ខ្លួនជនល្មើស៥នាក់៖ ១.ឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ, ២.ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ, ៣.ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ, ៤.ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ, ៥.ឈ្មោះ សោន ណែត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ។ចំណែកវត្ថុតាងគ្រឿងញៀន ចាប់យកសរុបទម្ងន់ ២០២ ៦៨២.៩២ក្រាម (២០២គីឡូគីឡូក្រាម និង៦៨២,៩២ក្រាម) ក្នុងនោះរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១៦៩ ៦៩៥.២៦ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៉ីន (Heroine) ទម្ងន់ ២០ ៩៩២.៨ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១១ ៩៩១.៨៦ក្រាម, ៤.ប្រភេទមេតំហ្វេតាមីន(WY) ទម្ងន់ ០៣ក្រាម, សារធាតុផ្សំ ទម្ងន់សរុប ៣៧ ២១៧.៨៦ក្រាម)។ សម្ភារចាប់យករួមមាន៖ រថយន្តចំនួន១គ្រឿង, ទូរស័ព្ទដៃចំនួន៩គ្រឿង, កាំភ្លើងវែង០២ដើម កាំភ្លើងខ្លី០១ដើម, លុយបាត ៨៨២០០បាត លុយខ្មែរ ១ ៩៥៩ ៥០០រៀល និងលុយដុល្លារ ១ ៥១១ដុល្លារ។បច្ចុប្បន្នជនល្មើសខាងលើត្រូវបាន កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង ទៅសាលាដំបូង ខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Vance ព្រមានអ្នករិះគន់អ៊ីស្រាអែលពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ ហើយលោកTrump គឺជាសម្ព័ន្ធមិត្តតែមួយគត់របស់លោកNetanyahu
06/19/2026 10:06 AM
អ៊ុយក្រែន វាយប្រហាររោងចក្រចម្រាញ់ប្រេងនៅទីក្រុងមូស្គូ ខណៈលោក Zelenskyy ស្វែងរកការគាំទ្រពីលោកTrump ដើម្បីបញ្ចប់សង្គ្រាម
06/19/2026 09:06 AM
អាមេរិក ដាក់ទណ្ឌកម្មលើមន្ត្រីមានសម្ព័ន្ធភាពជាមួយក្រុមហេសបូឡា ពីការរារាំងដំណើរការសន្តិភាព
06/19/2026 09:06 AM
លោក Putin និងមេដឹកនាំអាស៊ីអាគ្នេយ៍ យល់ព្រមពង្រឹងទំនាក់ទំនងក្នុងកិច្ចប្រជុំកំពូលនៅរុស្ស៊ី
06/19/2026 09:06 AM
អាមេរិកដករបាំងលើកំពង់ផែអ៊ីរ៉ង់ចំណែកមេដឹកនាំកំពូលអ៊ីរ៉ង់ឯកភាពឱ្យចរចាផ្ទាល់ជាមួយក្រុមមន្ត្រីអាមេរិក
06/19/2026 08:06 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រាបបង្គំអបអរសាទរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលទទួលបានការថ្វាយ «ពានសមាជិកភាពជើងឯក» ពី OB-PS
06/18/2026 10:06 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានតែងតាំងជា ប្រធានថ្នាក់ជាតិនៃសហគមន៍ OB-PS ប្រចាំកម្ពុជា និងទទួលបាន “ពានសមាជិកភាពកិត្តិយសព្រះអង្គម្ចាស់ក្សត្រី បេណេឌិកតេ” ពីសហគមន៍ The Olave Baden-Powell Society
06/18/2026 09:06 PM
អ្នកស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល នៅហ្កាហ្សា លើស ១.០០០នាក់ហើយ​ តាំងពីមាន​បទឈប់បាញ់
06/18/2026 08:06 PM
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ត្រូវបានថ្វាយ “ពានសមាជិកភាពជើងឯក” ពីសហគមន៍ The Olave Baden-Powell Society (OB-PS)
06/18/2026 08:06 PM
ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម
06/18/2026 08:06 PM