ប្រតិភូក្រសួងទេសចរណ៍ទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ស្វែងយល់ពីប្រវត្តិសេដ្ឋកិច្ច និង​រូបិយវត្ថុ​កម្ពុជា
«ដំណើរទេសចរណ៍នៅប្រទេសកម្ពុជាពិតជាសប្បាយរីករាយ និង​ពោរ​ពេញ​ដោយ​អនុស្សាវរីយ៍​ល្អៗដែលមិនអាចបំភ្លេចបាន ហើយយើងមកលេងម្តងទៀតជាមិនខាន» ចំណាប់​អារម្មរណ៍​រួម​របស់​ប្រតិភូបុគ្គលិកក្រុមហ៊ុន EdF និង GdF បារាំង
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំពិធីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
រដ្ឋមន្ត្រីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌារៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្ពុជា-ឥណ្ឌា​ឱ្យ​បាន​ច្រើន​ថែម​ទៀត

វប្បធម៌ និងទេសចរណ៍

បុណ្យទន្លេរយៈពេល៣ថ្ងៃក្នុងខេត្តតាកែវមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង​៣០ម៉ឺននាក់​ចូល​រួម​លេង​កម្សាន្ត

2025/03/24 10:34:04 am        231
តាកែវ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេនៅលើទឹកដីខេត្តតាកែវចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២៥ នេះ បានទាក់ទាញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ​មក​ចូល​រួម​លេង​កម្សាន្តប្រមាណជាង៣០ម៉ឺននាក់។យោងតាមលោក ឈូក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវបានថ្លែងឲ្យដឹងថា សម្រាប់​រយៈ​ពេល​៣ថ្ងៃនៃពិធីបុណ្យពិធីបុណ្យទន្លេមានភ្ញៀវទេសចរជាតិ អន្តរជាតិ និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ចំនួន ៣១៩៤៥៦ នាក់បាន​មក​ចូលរួម​ដើរ​លេង​កម្សាន្ត​នៅ​ទីតាំង​បុណ្យ​ទន្លេ​នៅ​សួន​ច្បារ​មាត់​បឹង​តាកែវ ដោយក្នុងចំណោមនោះមានភ្ញៀវទេសចរណ៍បរទេសចំនួន៩៦០នាក់ផងដែរ។ដោយឡែកពាក់ព័ន្ធទៅនិងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញក្នុងរយៈពេល៣ ថ្ងៃ​នៃ​ពិធី​បុណ្យ​ទន្លេ​នេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការ​រង​ទទួល​បន្ទុក​ផែន​សេនា​ធិការ និង​ជា​អ្នក​នាំពាក្យ​របស់ស្នងការដ្ឋាននគបាលខេត្តតាកែវបានថ្លែងឲ្យដឹងថា សមត្ថកិច្ចជាង ២ពាន់ នាក់​ដែល​រួម​មានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ កម្លាំងទាហាន​បាន​ចូលរួម​ការពារ​សុវត្ថិភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំបានយ៉ាងល្អប្រសើរ។ លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានថ្លែងបន្តថា នៅថ្ងៃទី២នៃពិធីបុណ្យទន្លេ សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង ព្រោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​មក​កាត់​ខ្សែ​របូបើកពិធីបុណ្យទន្លេ ដូច្នោះមានការពារតឹងរ៉ឹងដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ តែទោះ​យ៉ាង​ណា​ក៏​ដោយ​ក៏​សមត្ថកិច្ចយើងបាន​ធ្វើ​ការ​រក្សា​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​បាន​យ៉ាង​ល្អ​ប្រសើរ​ជូន​បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិផងដែរ។សូមបញ្ជាក់ថា រយៈពេល 3 ថ្ងៃនៃពិធីបុណ្យទន្លេដែលរៀបចំធ្វើឡើង នៅសួនច្បារមាត់បឹងតាកែវ មាន​កម្មវិធីជាច្រើនត្រូវបានបង្កើតឡើង​ដើម្បី​បង្កល​ក្ខណៈ​សប្បាយ​រីករាយ​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិរួមមានមាន ការរត់ប្រណាំង​មហាជន​រយៈ​ចម្ងាយ​៥​គីឡូម៉ែ​ត្រ​ដោយ​មាន​អ្នកចូលរួមជាង១ពាន់នាក់ មានការរៀបចំក្រុងពាលី និងមានការ​ជិះ​ទូក​កា​យ៉ាក់លេង​កម្សាន្តនៅបឹងតាកែវ ការប្រកួតលេងអុក និងប្រកួតគុណខ្មែរ និងមានកីឡាជាច្រើនទៀត ដោយ​ឡែក​នៅ​ពេលរាត្រីមានការសម្តែងល្ខោនយីកេ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី​ល្បីៗ ការតាំងពិពណ៍សមិទ្ធផលសក្ដានុពលរបស់ខេត្តតាកែវ ព្រមទាំង​មាន​ការ​បង្ហោះ​គោម និង​ការ​អុច​កាំជ្រួចដើម្បីអបអរសាទរពិធីបុណ្យទន្លេអោយសារធារណជនអាចចូលរួមទស្សនា និង​កម្សាន្ត​សប្បាយ រីករាយផងដែរ៕

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីសំខាន់ផ្តល់សេវាដឹកជញ្ជូន បង្កើតការងារ និងបង្កើនជីវភាពរស់ជូនពលរដ្ឋ

2025/03/23 07:14:30 pm        349
កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជន ក៏ដូចជាបង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែបទាំងមូល។កំពង់ផែនេះមានទីតាំងឋិតក្នុងភូមិសាស្រ្តឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។សូមជម្រាបជូនថា កំពង់ផែនេះត្រូវបានសាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ និងត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២៕

រយៈពេលបីថ្ងៃភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៨ ម៉ឺននាក់ទស្សនា និងផ្តិតយករូបព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

2025/03/23 02:06:45 pm        238
សៀមរាប៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្តមានភ្ញៀវចូលមកទស្សនាថ្ងៃរះចំកណ្តាលប្រាសាទចំនួនប្រមាណ ២៣ ០០០នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២ ១៣០នាក់ និងភ្ញៀវខ្មែរចំនួន ២០ ៨៧០នាក់ ដើម្បីផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យនៅអង្គរវត្ត ដែលព្រះអាទិត្យរះឡើងចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី។ក្នុងរយៈពេលបីថ្ងៃមានភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណ ៨០ ៤៦៣នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ៩ ២៣៣នាក់ និងភ្ញៀវខ្មែរចំនួន ៧១ ២២០នាក់សូមបញ្ជាក់ថា សមរាត្រីអង្គរ ( Angkor Equinox ) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃើញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត បង្កើតបាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ព្រះអាទិត្យរះចំកំពូលប្រាសាទព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត។ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត បានកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។បាតុភូតនេះ បានស្តែងឱ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។បាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះ បានក្លាយជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕

ភ្ញៀវទេសចរជិត៤ម៉ឺននាក់ ទស្សនាទិដ្ឋភាពថ្ងៃរះកំពូលប្រាសាទអង្គរវត្តកាលពីម្សិលមិញ

2025/03/23 09:32:42 am        371
សៀមរាប៖ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទីពីរនៃព្រឹត្តិការណ៍សមរាត្រី ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនបានបន្តមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ។ ក្នុងនោះភ្ញៀវទេសចរសរុប មានចំនួន៣៧,០០៣នាក់ ដោយក្នុងនោះភ្ញៀវទេសចរជាតិចំនួន: ៣៣,៥០០ នាក់ និងភ្ញៀវទេសចរបរទេស ចំនួន៣,៥០៣ នាក់។ ដោយឡែកបើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរាសម្រាប់ថ្ងៃទី១ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដនាព្រឹកថ្ងៃទី២១ ខែមីនា បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណជាង ២ ម៉ឺននាក់ ក្នុងនេះភ្ញៀវទេសចរបរទេសជិត ៤ ០០០នាក់។សូមបញ្ជាក់ថា សមរាត្រីប្រាសាទអង្គរវត្ត (Equinox Angkor) ជាបាតុភូត ព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ។ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាល ប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើតឡើងចំនួន២ដង ជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សា កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា៕

អ្នកទេសចរជាងពីរម៉ឺននាក់ប្រមូលផ្ដុំគ្នាទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត

2025/03/21 10:57:45 am        416
សៀមរាប៖ អ្នកជំនាញទេចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានអះអាងថា អ្នកទេសចរចម្រុះជាតិសាសន៍ ប្រមាណជាង២ម៉ឺននាក់ បានប្រមូលផ្ដុះគ្នាទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាល នៃប្រាសាទ អង្គរវត្ដ ឬហៅថាសមរាត្រី នាព្រលឹមថ្ងៃទី២១ ខែមីនា នេះ ។ក្រោយពីបានទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គររួចហើយនោះ ភ្ញៀវទេសចរ បានកោតសរសើរពី ភាពស្រស់ស្អាត ដែលបានរំចេញចេញពីស្នាដៃដ៏វិចត្ររបស់បុព្វបុរសខ្មែរបន្សល់ទុកមកដល់ពេលនេះ។

វិស័យធំៗចំនួន៦ នឹងជួយគាំទ្រសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ឱ្យសម្រេចបានលើសពី ៦%

2025/03/04 01:47:59 pm        166
កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នេះ នឹងកើនឡើងលើសពី ៦% គាំទ្រដោយ​ឧស្សាហកម្ម​កាត់​ដេរ និងស្បែកជើង សំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម, ដែលបញ្ហានេះ កម្ពុជា​ត្រូវ​តែធ្វើពិពិធកម្ម និងកសាងភាពធន់ ដើម្បីធានាឱ្យបាននូវការ អភិវឌ្ឍប្រកប​ដោយ​ចីរភាព និងបរិយាបន្ន។តាមឯកសារទស្សនាទាន សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៥ ស្តីពី​យុទ្ធសាស្រ្ត​កំណើន​ថ្មី​របស់​ប្រទេសកម្ពុជា និងអាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព បាន​រំលេច​ឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកំពុងតែងើបឡើងវិញ ជាបណ្តើរៗ ក្នុងរយៈពេល​ក្រោយ​ពី​វិបត្តិ​ជំងឺ​រាតត្បាត ដោយមានកំណើនផលិតផលក្នុងស្រុកសរុប ផ.ស.ស. ក្នុងអត្រា ៥% ក្នុងឆ្នាំ ២០២៣ និង ៦% នៅឆ្នាំ២០២៤ ក្នុងនោះវិស័យផលិតកម្ម ជាពិសេសក្នុងវិស័យកាត់ដេរ និង​វិស័យ​មិន​មែនកាត់ដេរ ស្ទើរតែត្រលប់ ទៅកម្រិតមុនវិបត្តិជំងឺរាតត្បាត។ ចំណែកនៅឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងលើសពី ៦% គាំទ្រដោយ ឧស្សាហកម្មកាត់ដេរ និង​ស្បែកជើង សំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម។ តែទោះ​បី​យ៉ាង​ណា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា ងាយរងគ្រោះពីការប៉ះទង្គិចពីខាងក្រៅ ការប្រែប្រួលទីផ្សារសកល និងការបែង​ចែក​ភូមិ​សាស្ត្រសេដ្ឋកិច្ច ដែលរំលេចឱ្យឃើញពីភាព ចាំបាច់ ក្នុងវិធានការធ្វើពិពិធកម្ម និង​កសាង​ភាព​ធន់ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។បញ្ហានេះ, ទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយសកល កំពុង​ស្ថិត​ក្នុង​ស្ថានភា​ព​នៃ​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង ដែលឆ្លុះបញ្ចាំងតាម រយៈភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការកើន​ឡើង​នៃ​ប្លុក​ប្រទេស​ក្នុង​តំបន់ ការធ្លាក់ចុះនៃទំនុកចិត្តទៅលើស្ថាប័នពហុភាគី បរិវត្តកម្មឌីជីថល​យ៉ាង​ឆាប់​រហ័ស និងការកើនឡើងនៃភាពបន្ទាន់នៃចីរភាពបរិស្ថាន។ ជវភាពនៃការផ្លាស់ប្តូរទាំងនេះ បង្កើត​បាន​ទាំង បញ្ហាប្រឈម និងកាលានុវត្តភាពសម្រាប់កម្ពុជា។ បញ្ហានេះ ដូចប្រទេស​ដទៃ​ទៀត​ផង​ដែរ ដែលកម្ពុជាត្រូវតែស្វែងរកផ្លូវរបស់ខ្លួន ក្នុងបរិការណ៍នៃពិភពលោកដែលកាន់តែ ស្មុគ​ស្មាញ​ និ​ង​មានភាពមិនច្បាស់លាស់។ ចក្ខុវិស័យកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ទាមទារឱ្យមានយុទ្ធសាស្ត្រថ្មី ដែល​លើស​ពី​ការ​ស្តារ​ឡើង​វិញ នូវកត្តាជំរុញកំណើន របស់ខ្លួនដូចជា ទេសចរណ៍ ផលិតកម្មមានតម្លៃបន្ថែមទាប អចលន​ទ្រព្យ និងកសិកម្ម។ មូលដ្ឋានគ្រឹះសម្រាប់កំណើននាពេល អនាគត គឺមិនត្រឹម​តែ​ត្រូវ​ពង្រឹង​ធន​ធានដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកទៅកាន់ប្រភពថ្មីនៃកាលានុវត្តភាព ដែលមិន ទាន់ចាប់យក, ជាមួយនឹងការផ្ដល់ការងារសមរម្យ និងធានានូវ​ការ​ប្រើ​ប្រាស់​ធន​ធាន​ធម្មជាតិ​ប្រកបដោយចីរភាព។ លោកជំទាវបណ្ឌិត ជា សិរី ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI និងជា​អគ្គទេសា​ភិបាល​ធនាគារ​ជាតិ​នៃកម្ពុជា លើក ឡើងថា គោលបំណងចម្បងនៃសន្និសីទឆ្នាំនេះ គឺដើម្បីធ្វើការ​វាយ​តម្លៃ​ពី​ភាពខ្លាំងនិងភាពខ្សោយ នៃសមិទ្ធកម្មសេដ្ឋកិច្ចរបស់កម្ពុជា នាពេលបច្ចុប្បន្ន ដើម្បីកំណត់​ទិដ្ឋភាព​សំខាន់ៗ ដែលចាំបាច់ត្រូវកែលម្អ ដើម្បីសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា។ សន្និសីទឆ្នាំនេះ ក៏ធ្វើការសម្របសម្រួលកិច្ចសន្ទនាក្នុងចំណោមអ្នកជំនាញជាន់ខ្ពស់ជាតិ និង​អន្តរជាតិ​ផង​ដែរ ដើម្បីយល់ឱ្យកាន់តែច្បាស់ អំពី បញ្ហាប្រឈមចំពោះមុខ និងកាលានុវត្តភាព ដើម្បី​ជួយកម្ពុជាក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍ ដែ​ល​ស្ថាន​ភាពមានភាពមិនច្បាស់លាស់ ដែលអាចប៉ះ​ពាល់​ដល់​គន្លង​នៃ​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​នៅ​កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី 

សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា

2025/03/03 08:52:02 am        152
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី​នៃ​កម្ពុជា បានផ្ញើសារអបអរសាទរ ទិវាវប្បធម៌ជាតិលើកទី២៧ នាថ្ងៃទី៣ មីនា ខណៈ​ទិវា​នេះ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង​រំលឹក​ដល់​គុណូបការៈ​ដ៏​ធំធេង​របស់​បុព្វបុរសខ្មែរ ដែលបាន សន្សល់ទុក​នូវ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​សម្រាប់​កូនខ្មែរ​ជំនាន់​ក្រោយ​និង​ក៏ដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន​ផង​ដែរ​។តាមរយៈឆាណែលតេលេក្រាម និងហ្វេសបុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​លើក​ឡើងថា អបអរសាទទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោម​ប្រធាន​បទ​«យុវជន​ដើម្បី​វប្បធម៌ជាតិ»។ សម្តេចតេជោ បានលើកឡើងទៀតថា រាជរដ្ឋាភិបាល​តែងតែ​យក​ចិត្ត​ទុក​ដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង​រំលឹក​ដល់​គុណូបការៈ​ដ៏​ធំ​ធេង​របស់​បុព្វ​បុរស​របស់​យើង  ដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូណ៌បែប សម្រាប់យើង​គ្រប់​គ្នា​ជាកូន​ចៅ​ជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារ​សម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្ស។ សម្តេចតេជោ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​«កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។ក្នុងឱកាសទិវាវប្បធម៌ជាតិ៣មីនានេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកថា« ទិវា​វប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ ដែលនេះជាទិវាមួយមានសារៈសំខាន់ ក្នុង​ការ​បង្កើន​ការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់​ទុក​ពី​បុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បាន​លើក​កម្ពស់​មន​សិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុស​ឱ្យ​ប្រជា​ពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទី​ស្នូល​ដ៏សំខាន់​របស់​យុវជ​នដែ​ល​ជា​កម្លាំង​ចលករ​ក្នុង​ការ​អភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែល​ជា​អត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច ឱ្យ​បានស្ថិតស្ថេរគង់វង្សជារៀងរហូត»៕ អត្ថបទ៖ បាន ចក់

រដ្ឋមន្ត្រីក្រសួងវប្បធម៌ «រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី លើគ្រប់រូបភាព»

2025/03/01 01:54:33 pm        137
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី លើគ្រប់រូបភាពសង្គម នយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍជាតិ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តយ៉ាងប្រទាក់ក្រឡា និងដែលមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏រឹងមាំ។ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា យ៉ាងដូច្នេះក្នុងឱកាសនៃការប្រារព្ធ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥» នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។លោកជំទាវរដ្ឋមន្រី្ត បន្តថា ក្នុងនាមជានារី១រូប និងក្នុងនាមតំណាងឱ្យនារីទាំងអស់ ដែលកំពុងបំពេញភារកិច្ចក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ មានមោទនភាពជាថ្មីម្តងទៀត ចូលរួមក្នុងពិធី “ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១៤” ដែលជាការប្រារព្ធរំឭកនៅទូទាំងពិភពលោក ចំពោះគុណតម្លៃរបស់ស្ត្រី ចំពោះសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី និងចំពោះសមិទ្ធផលនានាដែលកើតចេញពីកម្លាំងកាយកម្លាំងចិត្តរបស់ស្ត្រី និងដោយពុំ រើសអើង និងបែងចែកជាតិសាសន៍ ពណ៌សម្បុរ វប្បធម៌ អាជីព ស្ថានភាពសេដ្ឋកិច្ច ឬនិន្នាការនយោបាយ នោះទេ។ ក្រោមម្លប់សន្តិភាពដែលមិនអាចកាត់ថ្លៃបាន ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងទទួលភាគផលពីកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនលើគ្រប់វិស័យ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រជារាស្ត្រគ្រប់ស្រទាប់ជាន់ថ្នាក់រស់នៅប្រកបដោយភាពសុខដុមរមនា សម្បូរសប្បាយថ្កុំថ្កើងរុងរឿងគ្មានការរើសអើង។ គោល នយោបាយសមភាពយេនឌ័រ ត្រូវបានដាក់ចេញតាមរយៈយុទ្ធសាស្ត្រចតុកោណទាំងបួនដំណាក់កាល ដែលបានកំណត់ថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំដ៏សកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គោលជំហរនយោបាយនេះ នៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាពដល់ស្ត្រី នៅតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយ បញ្ហាប្រឈមរបស់ស្ត្រីកម្ពុជា ត្រូវបានដាក់ចេញ និងអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានវប្បធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះស្ត្រីគឺជាស្នូល។នាឱកាសនោះលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី សូមគាំទ្រចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំស្រី្តក្នុងវិស័យវប្បធម៌ ដែលខិតខំបំពេញតួនាទី ដែលក្នុងវិស័យមួយ ហៅថា ជាជីវិតរបស់ប្រទេសជាតិ។ ជាក់ស្តែងតាមរយៈទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទសកលស្តីពី សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រី្តគ្រប់រូប ដែលជាប្រធានបទមួយ ពិតជាមានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជាយើង៕ អត្ថបទ៖ រដ្ឋា

អាកាសចរណ៍ស៊ីវិលបើកកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិ តេជោ

2025/02/28 11:04:22 am        296
កណ្តាល៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាន​បើក​កិច្ចប្រជុំបូកសរុបវឌ្ឍនភាពគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់​ថ្នាក់ 4F ដំណាក់កាលទី១ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។ កិច្ចប្រជុំ​នេះ ដឹកនាំដោយ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ និងមានការ​អញ្ជើញចូលរួមមកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រុមការងារក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងសមាជិក សមាជិកាសរុបចំនួនជិត១០០នាក់។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សា​លើ​វឌ្ឍន​ភាព​គម្រោង​សាង​សង់​ស្ថានីយ៍​អ្នក​ដំណើរ​នៃ TIA, ការរៀបចំទីតាំង (បញ្ជរ) និងប្រព័ន្ធ (System) សម្រាប់បំពេញ​ការងារ​របស់​សមត្ថកិច្ចច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និងអង្គភាពពាក់ព័ន្ធ។ គិតមកដល់បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ប្រមាណ ៩៤% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់រ​បស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលាន​យន្ត​ហោះលំ​ដាប់​ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុង​ដំណាក់កា​លទី​១​៕

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចង់ឱ្យក្រុមហ៊ុនផលិតភាពយន្តល្បីៗថតនៅកម្ពុជា ដើម្បីផ្សព្វផ្សាយទេសចរណ៍បន្ថែម

2025/02/28 10:37:38 am        170
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើសុំសម្តេចបវរធិបតីនាយករដ្ឋមន្រ្តី ផ្ដល់ជាគោលនយោបាយលើកទឹកចិត្ត និងការសម្រួលនីតិវិធីក្នុង ការស្នើសុំការអនុញ្ញាតផលិតភាពយន្ត ដើម្បីទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗមកថតនៅកម្ពុជា ក្នុងគោលដៅជំរុញការផ្សព្វផ្សាយ ទេសចរណ៍ និងបង្កើនកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិឱ្យកាន់តែខ្លាំងក្លា។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ម្សិលមិញនេះថា ចំពោះសកម្មភាពផ្សព្វផ្សាយកិត្តិនាម កម្ពុជាកន្លងមករបស់ក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយមានកិច្ចសហការពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈការចូលរួមនិងរៀបចំពិព័រណ៌ទេសចរណ៍, ព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិ, ការផ្សព្វផ្សាយ ទេសចរណ៍តាមគ្រប់រូបភាព ពិសេសការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលផ្សេងៗ។ ជាមួយគ្នានេះ, ក្នុងឆ្នាំ២០២៤ ក្រសួងទេសចរណ៍ ក៏បានដឹកនាំរៀបចំយុទ្ធនាការសំខាន់ៗចំនួន៣រួមមាន៖ យុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» យុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» និងយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤»។ ថ្មីៗនេះ, គណៈប្រតិភូ ក្រសួងទេសចរណ៍ អន្តរក្រសួង និងវិស័យឯកជន ចូលរួមពិធីបិទ “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន ប្រទេសចិន ប្រកបដោយភាពជោគជ័យនិងលទ្ធផលគួរជាទីមោទនៈ។ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងឱ្យដឹងទៀតថា កន្លងមកនេះ កម្ពុជាក៏បានអបអរសារទការប្រារព្ធព្រឹត្តិការណ៍ Gumball 3000, ព្រឹត្តិការណ៍សាទរកម្ពុជាប្រកបដោយភាពអធិកអធម និងឱឡារិក, ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរ, ពិធីបុណ្យ រំលឹកគុណអង្គរ, ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែល បានចូលរួមចំណែកផ្សព្វផ្សាយកិត្តិនាមកម្ពុជានិងទេសចរណ៍កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យពិចារណាជំរុញ ការផ្សព្វផ្សាយទេសចរណ៍ និងបង្កើនកិត្តិនាមកម្ពុជា តាមរយៈការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗមកថតនៅកម្ពុជាដូចជា ក្រុមហ៊ុន Hollywood, Bollywood, China Film Group និងក្រុមហ៊ុនមកពីប្រទេសគោលដៅសំខាន់ៗ ដោយអាចផ្ដល់ជាគោល នយោបាយលើកទឹកចិត្ត និងការសម្រួលនីតិវិធីក្នុងការស្នើសុំការអនុញ្ញាតថតជាដើម។ជុំវិញបញ្ហានេះដែរ ថ្មីៗនេះក្រសួងទេសចរណ៍បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអាជ្ញាធរអប្សរា ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត សម្របសម្រួលការថតភាពយន្តរបស់ក្រុមហ៊ុនផលិតភាពយន្តប្រទេសចិន ប្រទេសកាហ្សាក់ ស្ថាន ហើយបាននឹងកំពុងទាក់ទាញក្រុមហ៊ុនផលិតភាពយន្ត សិល្បៈករ និងតន្ត្រីករល្បីៗ ពីប្រទេសចិន, សាធារណរដ្ឋកូរ៉េ (K-pop), សហរដ្ឋអាមេរិក, អ៊ីតាលី (ដូចជាលោក Andrea Bocelli តន្ត្រីករអ៊ីតាលីដ៏ល្បីល្បាញ), ឥណ្ឌា,ជប៉ុន និងតួគី បន្ថែមទៀត។សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ កន្លងមកនេះ កម្ពុជាទទួលទេសចរអន្តរជាតិជាង ៦,៧០ លាននាក់ កើនឡើងជិត ២៣ ភាគរយ ធៀប នឹងឆ្នាំ២០២៣ សរុបជារួមទេសចរផ្ទៃក្នុងចំនួនជាង ២៦ លាននាក់ ក្នុងនោះទេសចរជាតិជាង ២២ លាននាក់ និងទេសចរបរទេស ជិត ៤ លាននាក់ កើនឡើងជាង ៥៤ ភាគរយ និងទេសចរជាតិចេញក្រៅជិត ១,៨៥ លាននាក់ កើនឡើង ១,៤ ភាគរយ ធៀបឆ្នាំ ២០២៣, និងទទួលប្រាក់ចំណូលពីវិស័យទេសចរណ៍ជាង ៣,៦ ពាន់លានដុល្លាអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្លូវេនីក្លាយជាប្រទេស EUលើកដំបូងគេដាក់ទណ្ឌកម្មអាវុធលើអ៊ីស្រាអែល
08/01/2025 09:08 PM
អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបាន ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម នាំយកប្រគល់ជូនគ្រួសារកងទ័ពជួរមុខ
08/01/2025 08:08 PM
លោក Zelensky ទាមទារឲ្យមានទណ្ឌកម្មកាន់តែតឹងរ៉ឹង ក្រោយការវាយប្រហាររបស់រុស្ស៊ី សម្លាប់មនុស្ស ៣១នាក់ នៅទីក្រុងគីវ
08/01/2025 08:08 PM
ប្រធានាធិបតីហ្វាំងឡង់ប្រាប់ថា ត្រៀមរួចជាស្រេច ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
08/01/2025 08:08 PM
ចិន៖ ក្រុមហ៊ុន Nvidia ត្រូវតែផ្តល់ «ភស្តុតាងសុវត្ថិភាព» ដើម្បីទទួលបានទំនុកចិត្តឡើងវិញ
08/01/2025 08:08 PM
លោក Putin សង្ឃឹមថា កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នឹងបន្តប្រព្រឹត្តទៅ
08/01/2025 08:08 PM
ព្រះសង្ឃ និងប្រតិភូក្រសួងធម្មការ នាំយកអំណោយជូនប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នពីជម្លោះព្រំដែន
08/01/2025 07:08 PM
អាហ្វ្រិកខាងត្បូងរងការដំឡើងពន្ធអាមេរិក ៣០ភាគរយ ក្រោយពុំបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
08/01/2025 07:08 PM
មនុស្សយ៉ាងហោច ៣៣នាក់ ត្រូវបានសម្លាប់នៅទីក្រុងគីវ ស្របពេលរលកនៃការវាយប្រហាររបស់រុស្ស៊ី
08/01/2025 07:08 PM
បារាំងចាប់ផ្តើមទម្លាក់ជំនួយមនុស្សធម៌ នៅតំបន់ហ្កាហ្សា
08/01/2025 07:08 PM