សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាពីរខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យទានដល់វត្ត៤ ក្នុងខេត្តតាកែវ

2021/11/21 08:52:53 pm        604
តាកែវ ៖ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០២ខ្នងទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ ក្នុងពិធីប្រគល់ផ្ទះទេវតានេះ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតអំពីសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។សូមបញ្ជាក់ថា ផ្ទះទី១ មានទំហំ៨គុណ ១១ម៉ែត្រ សង់ជូនគ្រួសារប្អូនស្រី ស៊ាន ស្រីនិច ជាជនពិការជើង រស់នៅភូមិក្រាំងឈើនាង ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ ប្អូនស្រីមានជំងឺហើមជើងពីកំណើត(ជើងដំរី) រស់នៅជាមួយសមាជិកគ្រួសារ៦នាក់ ក្នុងជីវភាពក្រីក្រលំបាក។ ផ្ទះនេះជាអំណោយកេរ្តិ៍មរកតរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។ផ្ទះទី២ មានទំហំ៦គុណ៧ម៉ែត្រ សង់ជូនគ្រួសារលោកយាយ ប្រាក់ សារឿន អាយុ ៦២ឆ្នាំរស់នៅ ភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ជាអំណោយកេរ្ត៍មរតករបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។ជាមួយនេះពួកគាត់ក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀត​រួមមាន ៖ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកា​មួយ​ចំនួន​ទៀត​ផងដែរ។ ជាមួយនេះលោកយាយ លោកតា និងសិស្សានុសិស្ស​ដែលបានចូលរួម​អបអរពិធី​ប្រគល់​ផ្ទះទេវតានេះដែរ រួមមាន ៖ សម្ភារៈសិក្សា នំកញ្ចប់ សំលៀកបំពាក់ ជែលលាងដៃ សាប៊ូលាងដៃ និងថវិកាមួយចំនួន។នៅព្រឹកថ្ងៃដដែលនេះដែរលោកជំទាវ ក៏បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំមានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខ​យកទៅ​ប្រគេន​តាម​បណ្តា​វត្ត​ចំនួន០៤​ក្នុងស្រុកទ្រាំង ​និងស្រុកកោះអណ្តែត ខេត្តតាកែវ ដោយមានការចូលរួមពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវផងដែរ។លោកជំទាវ បានជម្រាបពីការតែងបារម្ភ និងគិតគូរចំពោះព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានា​ក្នុង​ប្រទេសកម្ពុជា ជាពិសេសក្នុងដំណាក់កាលដែលយើងប្រឈម នឹងបញ្ហាកូវីដ-១៩ ហើយការ​នាំ​យក​ទេយ្យវត្ថុ​មកប្រគេន​ជូននៅពេលនេះគឺ ​អាចចូលរួមចំណែកជួយសម្រាលនូវការលំបាក​របស់​ព្រះសង្ឃគ្រប់​អង្គបានមួយចំណែកផងដែរ ។ វត្តទាំង៤ដែលទទួលបានទេយវត្ថុនាពេលនេះរួមមាន ៖១-វត្តជួស ឃុំជីខ្មា ២-វត្តថ្មផុស ឃុំជីខ្មា៣-វត្តកសាងបវ ហៅវត្តដូនភើ ឃុំខ្វាវ៤-វត្តឫស្សីស្រុក ឃុំអង្គកែវទេយ្យវត្ថុដែលប្រគេនក្នុង១វត្តៗរួមមាន៖០១-អង្ករ១តោន ០២-ត្រីខ ចំនួន១កេស មាន១០យួរ០៣-មីចំនួន៥កេសធំ ០៤-ភេសជ្ជៈខារ៉ាបាវ ចំនួន៣កេស០៥-ត្រីងៀតចំនួន ១០ គីឡូក្រាម០៦-សាច់ក្រកចំនួន ១០ គីឡូក្រាម០៧- សាច់ជ្រូកផាត់ ចំនួន១០ គីឡូក្រាម០៨-ទឹកដោះគោខាប់ ចំនួន២កេស ០៩-កាហ្វេ ចំនួន ៥កញ្ចប់ធំ ១០-តែចំនួន ២គីឡូក្រាម១១-ស្ករសចំនួន១បេ ១២-អំបិលចំនួន១បេ១៣-ប៊ីចេងចំនួន១បេ ១៤- ទឹកត្រីចំនួន៥យួ ១៥- ទឹកស៊ីអ៊ីវចំនួន៥យួរ ១៦- សាប៊ូដុំ ចំនួន ៣០ ដុំតូច១៧- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត១៨- វីតាមីនសេ ចំនួន ១០ ប្រអប់ ១៩- ប្រេងកូឡា ចំនួន ៥ ដុំ ២០- ប្រេងខ្យល់ ចំនួន៥ដុំ ២១- ម៉ាស ចំនួន១០០០ម៉ាស ២២- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន ២៣- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប២៤- ស្លាដក់ចំនួន៤៩២៥- ថវិកា ចំនួន២លានរៀល៕

អាជ្ញាធរខេត្តស្ទឹងត្រែង ចុះត្រួតពិនិត្យការសាសង់ផ្លូវបេតុងចំនួន២ខ្សែ ក្នុងស្រុកថាឡាបរិវ៉ាត់

2021/11/21 01:00:43 pm        701
ស្ទឹងត្រែង ៖ នៅថ្ងៃម្សិលមិញនេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង៦គីឡូនឹង៣០ម៉ែត្រ ទទឹង៥ម៉ែត្រ លូមូលចំនួន ១៦កន្លែង លូប្រអប់ចំនួន២កន្លែង នឹងស្ពានធំៗចំនួន២កន្លែង (ទី១ ស្ពានអូរត្រែលប្រវែង៩០ម៉ែត្រ និងទី២ ស្ពានកាំងតេជោប្រវែង ៣០ម៉ែត្រ) ក្រោមគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍។ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបន្តពិនិត្យការងារសាងសង់ផ្លូវបេតុងចំនួន ១ខ្សែទៀត​ប្រវែងសរុប ៣៩៨ម៉ែត្រ ទទឹង៦ម៉ែត្រ និងការងារជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ១,០០០ ម៉ែត្រ និងទទឹង៦ (ថវិកាមូលនិធិស្រុកនិងឃុំ) ផ្លូវខាងលើនេះ តភ្ជាប់ពីត្រើយម្ខាងនៃស្ពាន​មិត្តភាពកម្ពុជា-ចិនមេគង្គ តាមបណ្តោយទន្លេមេគង្គ ស្ថិតនៅចំណុច ភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ឆ្ពោះទៅកាន់ ទីរួមស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា សមិទ្ធផល​សំខាន់ៗ​ខាង​លើនេះ​ជា​អំណោយ​ដ៏ថ្លៃថ្លា​របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលកាន់​តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានធ្វើដំណើរដោយសុវត្ថភាព។ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវត្រូវខិតខំ​ប្រឹងប្រែង​ក្នុង​ការស្ថាបនាឲ្យបានលឿន និងស្របទៅ​តាមបទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ដើម្បីធានា​ដល់ការ​ប្រើប្រាស់​ប្រកប​ដោយគុណភាពខ្ពស់ ​និងតាមស្តង់ដារ ​បទដ្ឋាននឹង សំណូមពរដល់​ប្រជាពលរដ្ឋ​ដែលរស់នៅតាមបណ្ដោយផ្លូវនេះ ត្រូវចេះថែរក្សា ដើម្បីឲ្យផ្លូវមួយនេះបានគង់វង្ស និង​បង្ក​លក្ខណៈងាយ​ស្រួល​ក្នុងការធ្វើដំណើរ ​បានយូរអង្វែង​ និងសូមចូលរួមអនុវត្ត ៣កុំ ៣ការពារ ទាំងអស់គ្នា ដើម្បីទប់ស្កាត់ និងការពារនៅការឆ្លងជំងឺកូវីដ៕អត្ថបទ ៖ មាស ផ​ល្លា

ស្អែកនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល​ពិសេស អាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ

2021/11/21 05:24:55 am        658
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ តបតាមការ អញ្ជើញរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំនេះ។អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរ ស័ក្តិ រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមន្រី្តជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀតផងដែរ។ថ្នាក់ដឹកនាំអាស៊ាន និងឯកឧត្តម ស៊ី ជីនពីង រំពឹងថា នឹងពិភាក្សាអំពីទិសដៅអនាគត និង រិះរក​មធ្យោបាយដើម្បីពង្រឹងពង្រីកទំនាក់ទំនងអាស៊ាន-ចិនបន្ថែមទៀត និងធ្វើការផ្លាស់ប្តូរ​យោបល់គ្នា​លើបញ្ហាតំបន់​ និងអន្តរជាតិ​ ដែលជាចំណាប់អារម្មណ៍ ​និងការបារម្ភរួម ៕

ភ្ញៀវទេសចរជាង៨ម៉ឺននាក់ បានមកកម្សាន្តក្នុងខេត្តកំពត នាឱកាសបុណ្យអុំទូក

2021/11/21 11:36:56 am        553
កំពត ៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ខេត្តកំពតទទួលភ្ញៀវទេសចរបានប្រមាណជាង៨ម៉ឺននាក់ ខណៈកងកម្លាំងសមត្ថកិច្ចជាង៥០០នាក់ បានដាក់ប្រចាំការនៅគ្រប់គោលដៅសំខាន់ៗ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវ។លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ​ដែលជាព្រះរាជពិធីបុណ្យអុំទូក ​អកអំបុក សំពះព្រះខែ និងបណ្តែត ប្រទីប ភ្ញៀវជិតឆ្ងាយចូលមកលម្ហែ និងសម្រាកកម្សាន្ត ក្នុងខេត្តកំពត មាន​ចំនួន ៨៣.៤៦៦នាក់ ស្មើនឹង៧០,៦១ភាគរយ បើប្រៀបធៀប​នឹង​រយៈពេលដូចគ្នា​ កាលពីឆ្នាំ២០២០។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្នុងចំណោមនោះ ទេសចរជាតិមាន៨៣.២២១នាក់ កើន​ឡើង៧១,៣១ភាគរយ ​និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន២៥៥នាក់​ ថយចុះ២៦,៣០ភាគរយ។ មន្ត្រីការងាររបស់មន្ទីរទេសចរណ៍៤ក្រុម បានចុះសហការជាមួយសមត្ថកិច្ច និង​អាជ្ញាធរពាក់ព័ន្ធ​ដើម្បី​ពង្រឹងការអនុវត្តសុវត្ថិភាពទេសចរណ៍​ ព្រមទាំងពង្រឹងគុណភាពផលិតផល ក៏ដូចជា​សេវា​កម្ម​ទេសចរណ៍។ ជាការកត់សម្គាល់ ​ភ្ញៀវទេសចរស្ទើរតែមួយរយភាគរយបាន​ដាក់​ប័ណ្ណចាក់វ៉ាក់​សាំង​តាមខ្លួន។លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រាប់ឱ្យដឹងថា ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទាំង៣ថ្ងៃនេះ ស្នងការដ្ឋាននគរបាលខេត្ត​បាន​ដាក់​កម្លាំង​តាមគោលដៅ​សំខាន់ៗ​ ចំនួន៤៥០នាក់។ ​ជាមួយនោះ កម្លាំងកងរាជអាវុធហត្ថខេត្ត​បាន​ចូលរួម​សហការចំនួន១៣៩នាក់ផងដែរ៕ អត្ថបទ ៖ សារីម

ពលរដ្ឋរំពឹងទុកថា នៅឆ្នាំក្រោយកម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូកឡើងវិញ ខណៈជំងឺកូវីដមានភាព​ធូរស្រាល

2021/11/21 11:10:33 am        584
ភ្នំពេញ ៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បញ្ចប់ទៅដោយជោគជ័យ ដែលចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២១នេះ។ ជាមួយការបិទបញ្ចប់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ជាពិសេសវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ពលរដ្ឋមកដើរកំសាន្តនៅមុខព្រះបរមរាជវាំង នៅយប់ទី២០ខែវិច្ឆិកាម្សិលមិញ ដែលជាថ្ងៃចុងបញ្ចប់​នៃពិធីបុណ្យអុំទូក ​បានប្រាប់BTVឲ្យដឹងថា​ តាមការសង្កេតមើល ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របស់រដ្ឋបាលរាជធានីភ្នំពេញ​ ក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះ ​គឺរៀបចំបានល្អ បើទោះបី​មិន​មាន​ការ​ប្រណាំងទូក​ ការបាញ់កាំជ្រួច ​និងបណ្តែតប្រទីបជាដើម។ក្រៅពីនេះ ​ពួកគាត់រំពឹងទុកថា ​នៅឆ្នាំក្រោយរាជរដ្ឋាភិបាល ​គួរតែរៀបចំពិធីបុណ្យអុំទូកឡើងវិញ ប្រសិនបើជំងឺកូវីដ មានភាពធូរស្រាល។ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រាជដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅក្នុងឆ្នាំ២០២១នេះ ​ប៉ុន្តែអនុញ្ញាត​អោយប្រជាពលរដ្ឋ មន្ត្រីរាជការ ​និងបុគ្គលិកក្រុមហ៊ុនឯកជនទាំងអស់បានឈប់សម្រាកដូចប្រតិទិនដែលកំណត់។បើទោះបីពិធីបុណ្យអុំទូកនៅថ្នាក់ជាតិត្រូវបានផ្អាក ​តែការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្ត​អាចរៀបចំបាន ​ដោយ​គោរពវិធានការសុខាភិបាលការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ហើយ​ប្រជាពលរដ្ឋ​អាចដើរកំសាន្តនៅតំបន់ទេសចរណ៍ផ្សេងៗបានផងដែរ៕អត្ថបទ៖ទូច សោភ័ណ 

ឯកឧត្តម វង សូត ៖ មន្ដ្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវមានសមត្ថភាព ក្នុងការ​ឈរ​ឈ្មោះ​ជ្រើសរើស​ជា​ក្រុម​ប្រឹក្សាឃុំ-​សង្កាត់​ នាពេលខាងមុខនេះ

2021/11/21 10:31:05 am        489
ត្បូងឃ្មុំ ៖ ឯកឧត្តម វង សូត បានថ្លែងថា មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រជាប្រិយភាពនៅតាមមូលដ្ឋាននីមួយៗ ដើម្បីឈរឈ្មោះក្នុងការជ្រើសរើសជាក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលត្រូវប្រកួតប្រជែងនៅថ្ងៃខាងមុខនេះ។ការថ្លែងបែបនេះ ក្នុងពិធីឯកឧត្ដម វង សូត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញបោះឆ្នោត​ស្ទាបស្ទង់​ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលប្រារព្ធឡើង នៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរបក្ស ឃុំត្រពាំងថ្លុងក្នុង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ។ជាចុងក្រោយ ឯកឧត្ដម វង សូត បាន​ជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ព្រោះថាកូវីដមិនភ្លេចយើងទេ ដោយ​ត្រូវ​បន្ត​អនុវត្តន៍៣កុំ និង៣ការពារ និងត្រូវរៀនរស់តាមគន្លងថ្មី៕

បុណ្យអុំទូក៣ថ្ងៃឆ្នាំនេះ ទេសចរដើរកម្សាន្តមាន៩១ម៉ឺននាក់កើន៥៤% ធៀបបុណ្យអុំទូកឆ្នាំ២០២០

2021/11/21 10:13:02 am        850
ភ្នំពេញ ៖ តាមស្ថិតិរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរជាតិអន្តរជាតិដែលមានស្រាប់នៅក្នុងស្រុក បានចេញដើរកម្សាន្ត សរុប៩១ម៉ឺននាក់កើនឡើងជាង៥៤% បើប្រៀបធៀបរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅ។បើតាមឯកឧត្តម ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃឈប់សំរាកព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២១នេះ ភ្ញៀវទេសចរចេញដើរទៅលេងកម្សាន្តពីគោលដៅទេសចរណ៍សំខាន់ៗ នៅតាមបណ្តារាជធានីខេត្ត មួយទៅរាជធានីខេត្តមួយទៀតនៅទូទាំងប្រទេស មានចំនួនសរុបជាង៩១ម៉ឺន១៥០នាក់ ក្នុងនោះ​ភ្ញៀវចេញដើរនៅថ្ងៃទី១ មានជាង១៣ម៉ឺន២០០០នាក់ ថ្ងៃទី២ចេញដើរកម្សាន្តមានជិត៣៣ម៉ឺន៣០០០នាក់ កើនឡើងជាង ១៥២%ធៀបនឹងថ្ងៃទី១ ដោយឡែកថ្ងៃទី៣ ភ្ញៀវបន្តចេញដើរកម្សាន្តមានជិត៤៤ម៉ឺន៥០០០នាក់ កើនឡើង ៣៣.៧៦% ធៀបនឹងថ្ងៃទី២ ហើយបើធៀបថ្ងៃទី១គឺកើនឡើងប្រមាណ ២៣៧.២៨%។ឯកឧត្តម ជុក ជំនោរ បន្តថា នៅក្នុងចំណោម៩១ម៉ឺននាក់នោះ ក៏មានការកើនឡើងប្រមាណ​ជិត​៣៧% ផងដែរ​បើធៀបនឹងថ្ងៃឈប់សំរាក៣ថ្ងៃបុណ្យភ្ជុំបិណ្ឌកាលពីដើមខែតុលាឆ្នាំ២០២១។ឯកឧត្តម ជុក ជំនោរ ​បន្តថា គោលដៅទេសចរណ៍សំខាន់ៗក្នុងរយៈពេល៣ថ្ងៃ ដែលមាន​ភ្ញៀវទៅ​កម្សាន្តច្រើនជាងគេទី១ រាជធានីភ្នំពេញ មានភ្ញៀវទៅកម្សាន្តមានប្រមាណជិត ២០ម៉ឺននាក់ ទី២ ខេត្តសៀមរាបមានជិត១២ម៉ឺននាក់ ទី៣ខេត្តព្រះសីហនុ មានជាង១១ម៉ឺននាក់ ទី៤ខេត្តកំពត មានជាង៨ម៉ឺននាក់ ទី៥កែបមានជិត៧ម៉ឺន៦០០០នាក់ ហើយខេត្តក្រៅពីនេះ ក៏បាន​ទាក់ទាញភ្ញៀវដើរកម្សាន្តច្រើនដែរ ​ជាពិសេសខេត្តពោធិ៍សាត់ ​បាត់ដំបង កំពង់ស្ពឺ មណ្ឌលគិរី កណ្តាល ​និងខេត្តរតគិរីជាដើម។ឯកឧត្តម បន្តថា បន្ថែមលើនេះក៏មានពលរដ្ឋជាច្រើនទៀតផងដែរ បានចេញដើរកម្សាន្តមិន​ឆ្ងាយ​ពីគេហដ្ឋានរបស់គេ ដូចជាការទៅជួបជុំ​ញាំ​អាហារ​ជាក្រុមគ្រួសារនៅតាមភោជនីយដ្ឋាន ​គ្រែទឹក ក្ចុសនានាទៀត ​ពិសេសនៅមាត់ទន្លេព្រែកលាប ​បាក់ខែង និងរមណីយដ្ឋានគៀនស្វាយជាដើម។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានវាយតំលៃជារួមថា ឥរិយាបថ​ភ្ញៀវទេសចរ​ដែល​ចេញដើរ ក៏មានប្រែប្រួលខ្លះដែរធៀប​នឹងពេលកន្លងមក ក្នុងនោះពលរដ្ឋភាគច្រើន​បាន​ចេញ​ដើរ​ងាក​ទៅ​រកការប្រើប្រាស់សេវារបស់មូលដ្ឋាន​អាជីវកម្មទេសចរណ៍ ​មានដូច​ជាការស្នាក់នៅ​សណ្ឋាគារ​លំដាប់ផ្កាយ ​និងសណ្ឋាគារធម្មតា​ ផ្ទះសំណាក់ ​ដែលបានធ្វើឲ្យអត្រាកក់បន្ទប់​ស្នាក់នៅ​តាមខេត្តគោលដៅ​ទេសចរណ៍សំខាន់ៗ មាន​កំរិតខ្ពស់ ​និងការ​ចូល​ទទួល​ទានអាហារ​ដោយ​ផ្ទាល់​នៅតាមបណ្តាអាហារដ្ឋាន​ និងភោជនីយដ្ឋាន​ក៏មានការកើនឡើងដែរ ហើយមានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ដោយបានអនុវត្តវិធាន៣ កុំ៣ការពារ និងការអនុវត្តស្តង់ដា SOP​តាមមូលដ្ឋានអាជីវកម្ម​បាន​ល្អផងដែរ៕អត្ថបទ ស៊ុម សុខជា

អ្នកទេសចរជាង១១ម៉ឺននាក់ ទៅកំសាន្ដនៅខេត្ដសៀមរាប

2021/11/21 09:51:38 am        853
សៀមរាប ៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិប្រមាណជាង១១ម៉ឺននាក់ បាន​ទៅ​ដើរកម្សាន្ត​នៅ​តាមរមណីយ​ដ្ឋាននានា ក្នុងខេត្តសៀមរាបក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១នេះ។លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្ដសៀមរាប បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាម​នៅ​យប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា​ ក្នុងរយៈពេល៣ថ្ងៃមកនេះ អ្នកទេសចរទៅកំសាន្ដ​នៅ​ខេត្ដសៀមរាប ជាង១១ម៉ឺននាក់ក្នុងនោះ ​ភ្ញៀវជាតិមានចំនួនប្រមាណ ​១១៧.០០០ នាក់ ដែល​ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០-៨០% ហើយមានប្រមាណជា ៨០,០០០ ទៅ៩០,០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។តំបន់ទេសចរណ៍ដែលទទួលបានទេសចរច្រើន រួមមាន រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩,០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១២,៧០០ នាក់ សហគមន៍​ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥,៣០០ នាក់។ជាមួយគ្នានោះ ​ភ្ញៀវទេសចរបរទេស​ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា​ទៅដើរកំសាន្ដ​នៅ​ខេត្ដសៀមរាប​មាន​ចំនួន ១,១៤៦ នាក់ផងដែរ។របាយការណ៍ដដែល បានបញ្ជាក់ថា នៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យ នាថ្ងៃទី១៨ខែវិច្ឆិកា​មាន​អ្នក​ទេសចរទៅកំសាន្ដ​មានចំនួនជាង១ម៉ឺន៥ពាន់នាក់ (១៥,២៦០ នាក់) ក្នុងនោះ​ភ្ញៀវអន្ដរជាតិ​ចំនួន២៦០នាក់ ។ នៅថ្ងៃទី១៩ ខែវិច្ឆិកា មានអ្នកទេសចរជាង៤ម៉ឺននាក់ និងភ្ញៀវបរទេសជាង៧រយនាក់ និងនៅថ្ងៃទី២០ ខែវិច្ឆិកានេះមានចំនួនជាង ៥ម៉ឺននាក់ (៥៥.១៨៤នាក់) និងភ្ញៀវអន្ដរជាតិមានចំនួនជាង១ពាន់នាក់ ( ១៨៤ នាក់)។សរុបរយៈពេល០៣ថ្ងៃនេះ ចំនួនប្រមាណ ១១៨,១៤៦ នាក់ ខណៈដែលភ្ញៀវអន្ដរជាតិស្នាក់​នៅ​កម្ពុជា​មានចំនួន១១៤៦នាក់។គួរកត់សម្គាល់ថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិសម្រុកទៅទស្សនាខេត្ដសៀមរាបអង្គរនេះ ក្រោយពេលដែលរាជរដ្ឋាភិបាលបានសម្រេចប្រកាសបើកទេសចរណ៍ឡើងវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ការបើកទេសចរណ៍ចូលមកប្រទេសកម្ពុជានេះ ចំពោះភ្ញៀវទេសចរ​អន្ដរជាតិ ​និងអ្នក​ដំណើរដែល​បាន​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ ពេញលេញ៕

អ្នកទេសចរមកលេងកម្សាន្តនៅខេត្តកោះកុង បង្ហាញក្តីរីករាយ​ តែប្រុងប្រយ័ត្នជំងឺកូវីដ

2021/11/19 04:45:59 pm        794
ភ្នំពេញ ៖ ភ្ញៀវទេសចរក្នុងស្រុក ដែលមានទៅទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា​ក្នុងខេត្តកោះកុង បង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្រោយអាក់ខានកម្សាន្តជាងពីរឆ្នាំមកហើយ។ ដំណើរការកម្សាន្តរបស់អ្នកទេសចរទាំងនេះ សុទ្ធតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងបង្ការជំងឺកូវីដ-១៩។ខេត្តកោះកុង ផ្តើមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញហើយ ​ក្រោយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បើកចំហប្រទេស ​ដើម្បីផ្តល់​ឱកាស​ដល់ប្រជាពលរដ្ឋដើរកម្សាន្ត ​ឬប្រកប​អាជីវកម្មទៅ​តាម​សេចក្តីត្រូវការ​របស់​បុគ្គលម្នាក់ៗ ​ជាពិសេសថ្ងៃ​ព្រះរាជពិធីបុណ្យអុំទូក។យ៉ាងណាមិញ ក្រុមអ្នកទេសចរ​ពី​បណ្តារាជធានី​ និងខេត្តក្នុងប្រទេសកម្ពុជា ដែល​បាន​ទៅ​លេង​កម្សាន្ត​នៅខេត្តកោះកុង ​សម្តែងនូវក្តីរំភើបពេល​ទស្សនា​តាម​រមណីយដ្ឋានធម្មជាតិ​នានា​ក្នុង​ខេត្តកោះកុង ជាប់ព្រំដែនថៃមួយនេះ។ដំណើរការកម្សាន្តរបស់អ្នកទេសចរនៅពេលនេះ ត្រូវបានអាជីករលក់ដូរ បង្ហាញក្តីរំពឹងអំពីការស្តារ​ចំណូល​សេដ្ឋកិច្ចរបស់ពួកគេវិញ​ គ្រាពីរឆ្នាំចុងក្រោយនេះ អត្រាចំនួនទេសចរថយ​ចុះ​ស្ទើរ​ដល់​សូន្យ។មុននឹងទទួលភ្ញៀវទេសចរ រដ្ឋបាលខេត្តកោះកុង អាជ្ញាធរក្រុងស្រុក​ និងមន្ទីរជំនាញ បាន​កែលម្អ​ហេដ្ឋា​រចនាសម្ព័ន្ធជាច្រើនប​ម្រើដល់ថ្ងៃបុណ្យជាតិឆ្នាំនេះ ​ជាពិសេសផ្លូវជាតិលេខ៤៨ ធ្លាប់តែងរង​ការខូចខាត ​ឥឡូវត្រូវការកែ​សម្រួលមក​ជា​ស្អាតល្អ ងាយស្រួលធ្វើដំណើរទៅ​មក​មិនពិ​បាក​ដូច​ខែ​វស្សាឡើយ។ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត​ និងសំពះព្រះខែ អកអំបុក​ ឆ្នាំ២០២១នេះ ខេត្តកោះកុង ​ទទួលភ្ញៀវទេសចរជាតិ ​និងបរទេស​ប្រមាណ១ពាន់៥០០នាក់ ក្នុងនោះ​មាន​អ្នក​ទេសចរបរទេស១៤នាក់៕អត្ថបទ៖ ឈឹម មករា

ស្ថានភាពសន្តិសុខទូទៅនៅក្នុងរាជធានីភ្នំពេញ ក្នុងពិធីបុណ្យអុំទូកថ្ងៃទី១ល្អប្រសើរ ពុំមានបាតុភាពអ្វីកើតឡើង

2021/11/19 09:55:10 am        584
ភ្នំពេញ ៖ អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានថ្លែងថា ស្ថានភាពទូទៅក្នុងរាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព អក់អំបុក និងសំពះព្រះខែនៅ ថ្ងៃទី១នេះ គឺមានស្ថានភាពល្អប្រសើរ ដោយពុំមានបាតុភាពអ្វីកើតឡើងនោះឡើយ ខណៈកងកម្លាំង របស់ស្នងការបានត្រៀមគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យប្រពៃណីជាតិមួយនេះ ។ថ្លែងប្រាប់ទូរទស្សន៍BTV នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈតេលេក្រាម អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក សាន សុខសីហា​ បាន​លើក​ឡើងថា​ ស្ថានភាពថ្ងៃទី១៨ ដែលជាថ្ងៃទី១នៃពិធីបុណ្យអុំទូកនេះពុំមានបញ្ហា អ្វីកើតឡើងនោះទេ ខណៈកងកម្លាំងនៅតែបន្តល្បាត និងថែរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សម្រាប់ថ្ងៃទី២ និងទី៣ទៀត​ដោយយកចិត្តទុកដាក់បំផុតក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញនោះ។សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃគឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាក​នៃ​ព្រះរាជ​ពិធីបុណ្យអុំទូក ​បណ្តែតប្រទីប ​អកអំបុក និងសំពះព្រះខែ នេះស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ​បានប្រើប្រាស់កម្លាំងជាង១៦០០នាក់ ​ ដើម្បីការពារសន្តិសុខ ​សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ ​ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកំសាន្តនៅតាមទីកន្លែងនានា​ក្នុង​ភូមិសាស្ត្ររាជធានីភ្នំពេញ។ជាមួយនិងកម្លាំងជាង១៦០០នាក់នេះ មានកម្លាំងចរាចរណ៍ជាច្រើនរយនាក់ក៏បានរៀបចំ សម្រួល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​នៅ​តាមច្រកចេញចូល នៃរាជធានីភ្នំពេញផងដែរ ខណៈមាន​បងប្អូន​ប្រជាពលរដ្ឋខ្លះ នៅតាមបណ្តាខេត្តបានមករាជធានីភ្នំពេញ ​និងមានប្រជាពលរដ្ឋនៅរាជធានី​ភ្នំពេញ​បានចេញទៅតាមបណ្តាខេត្តនានា​ដូចជាទៅស្រុកកំណើត និងរមណីយដ្ឋានផ្សេងៗ​ជាដើមនោះ។បើទោះបីជាក្នុងឱកាសបុណ្យអុំទូក នៅឆ្នាំ២០២១នេះពុំបានធ្វើការប្រឡងប្រណាំងទូក ​និងប្រារព្ធ​ពិធី​កំសាន្តសប្បាយនានាយ៉ាងគគ្រឹកគគ្រេងយ៉ាងណាក្តី ​ប៉ុន្តែគេសង្កេតឃើញ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើនបានដើរលេងកំសាន្តនៅក្នុងរាជធានីភ្នំពេញ ​ជាពិសេសម្តុំមុខព្រះបរមរាជវាំង ដោយមានការប្រុងប្រយ័ត្នជានិច្ចជាមួយ នឹងវិធានការរបស់ ​ក្រសួងសុខភិបាល និងរាជរដ្ឋាភិបាល​ក្នុង​កិច្ចការពារ ​និងទប់ស្កាត់នូវមេរោគកូវីដ១៩ ដោយពួកគាត់បានធ្វើការពាក់ម៉ាស់ ដៃកាន់​អាល់កុល​ស្ទើតែគ្រប់ៗ​គ្នាទាំងអស់៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរស៊ូដង់បោសសម្អាតរថយន្តរងការបំផ្លិចបំផ្លាញ និងត្រូវបានគេលួចរាប់ពាន់គ្រឿងចេញពីផ្លូវនៅទីក្រុង Khartoum
06/25/2026 09:06 PM
ប៉ាឡេស្ទីនរិះគន់ការជំរុញរបស់អ៊ីស្រាអែល ដើម្បីគ្រប់គ្រងទីតាំងបុរាណនៅតំបន់វ៉េសប៊ែង
06/25/2026 09:06 PM
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតនាំទារករបស់លោកស្រីមកចូលរួមជំនួបសហភាពអឺរ៉ុប
06/25/2026 09:06 PM
តម្លៃប្រេងវិលត្រឡប់មករកកម្រិតមុនសង្រ្គាមអ៊ីរ៉ង់វិញ ខណៈការផ្គត់ផ្គង់កើនឡើងពីមជ្ឈិមបូព៌ា
06/25/2026 09:06 PM
រថយន្តបើក​បុក​ចូល​ហ្វូងអ្នកគាំទ្របាល់ទាត់ម៉ិកស៊ិក នៅទីក្រុង​​​ Cabo San Lucas ដោយមាន​អ្នករបួស​ជាច្រើន​នាក់​
06/25/2026 08:06 PM
កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់​ថា អ៊ីស្រាអែលត្រូវតែដកទ័ព​ចេញពីលីបង់ទាំងស្រុង
06/25/2026 08:06 PM
កុងហ្គោចេញ​នីតិវិធី​ចត្តាឡីស័ក ចំពោះ​អ្នកធ្វើដំណើរមកពីតំបន់រងប៉ះពាល់ដោយជំងឺ Ebola
06/25/2026 08:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាង EU និង​អាមេរិក នឹងចូលជាធរមានមុនថ្ងៃ​កំណត់របស់លោក Trump
06/25/2026 08:06 PM
លោក Trump លើក​ឡើង​ថា មេដឹកនាំ​អ៊ុយក្រែន កំពុងធ្វើបាន «ល្អ» ក្នុង​ការតទល់នឹង​រុស្ស៊ី
06/25/2026 08:06 PM
ដាណឺម៉ាកអនុម័តការដាក់ពង្រាយបេសកកម្ម នៅ​ច្រកសមុទ្រ Hormuz
06/25/2026 08:06 PM