សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

គ.ជ.ប ៖ ២១ថ្ងៃ មានពលរដ្ឋជាង២៤ម៉ឺននាក់ បានចុះឈ្មោះបោះឆ្នោតថ្មី

2021/11/03 12:55:55 pm        363
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ២១ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួនជាង២៤ម៉ឺននាក់។សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបានចេញនៅថ្ងៃនេះ បានឱ្យដឹងថា លទ្ធផលបណ្តោះ អាសន្នរយៈពេល២១ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ គឺប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតថ្មីមានចំនួនជាង២៤ម៉ឺននាក់។ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជី បោះឆ្នោត មានចំនួនជាង១២ម៉ឺននាក់។ អ្នកដែលបានកែតម្រូវទិន្នន័យមានចំនួនជាង៨២ពាន់នាក់។ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួនជាង៧២ពាន់នាក់។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សូមប្រជាពលរដ្ឋ ដែលមានសិទ្ធិ បោះឆ្នោត អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដែលបច្ចុប្បន្នមានទីតាំងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បីពិនិត្យមើលឈ្មោះ និងទិន្នន័យរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោតចុងក្រោយ។ ប្រសិនបើមានកំហុសឆ្គងសាមីខ្លួន ត្រូវស្នើសុំកែតម្រូវតាមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលនឹងត្រូវប្រើក្នុងពេលបោះឆ្នោត។ ចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែល ទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) ប្រជាពលរដ្ឋខ្មែរ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី និងប្រជាពលរដ្ឋ ដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក។តាមប្រតិទិនការងារ ការបិទការិយាល័យចុះឈ្មោះបោះឆ្នោតដើម្បីក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជុំវាយ តម្លៃការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោតត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២១៕អត្ថបទ៖ បាន ចក់

ប្រាសាទអង្គរត្រូវបានផ្តល់ចំណាត់ថ្នាក់លេខ១ ជាកន្លែងទៅទស្សនាល្អជាងគេ ក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍

2021/11/03 05:44:28 am        47
សៀមរាប ៖ យោងតាមការស្ទង់មតិរបស់មគ្គុទេសទេសចរណ៍ Touropia បានឲ្យដឹងថា ប្រាសាទអង្គរនៅក្នុងខេត្តសៀមរាបរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ជាគោលដៅល្អបំផុត សម្រាប់ការទៅទស្សនារបស់អ្នកទេសចរក្នុងចំណោមទីតាំងទេសចរណ៍ល្អៗ ចំនួន២៩កន្លែង នៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍។ បើនិយាយពីទីតាំងបុរាណស្ថានមួយចំនួន ក្រុមអ្នកទេសចរមិនចង់ខកខានទៅទស្សនាប្រាសាទអង្គរឡើយ ព្រោះតែវាមានដំណែលមួយចំនួនក្នុងចំណោមមរតកវប្បធម៌សំខាន់បំផុតរបស់ពិភពលោករួមមាន ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម។ ចំពោះទីតាំងផ្សេងៗទៀតរបស់កម្ពុជា ដែលស្ថិតនៅក្នុងការដាក់ជាគោលដៅទេសចរណ៍ដែរនោះគឺមានរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ កន្លែងទាំងពីរនេះ ទទួលបានការចាត់ថ្នាក់នៅទីតាំងទី២០ និងទី២៨ ៕

ទេសរដ្ឋមន្រ្តី លី ធុជ ជួបជាមួយពលករខ្មែរមកពីប្រទេសថៃ នៅស្រុកថ្មពួក

2021/11/03 12:10:23 pm        208
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរមីន ចុះជួបសំណេះសំណាលជាមួយពលករខ្មែរមកពីប្រទេសថៃ តាមច្រកបឹងត្រួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំឲ្យបងប្អូនពលករខ្មែរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវប្រថុយប្រថាន ឬធ្វើដំណើរឆ្លងកាត់ចូលទៅតំបន់ដែលមិនស្គាល់ទីតាំង ភូមិសាស្រ្តច្បាស់លាស់ជាដាច់ខាត​ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំឲ្យបងប្អូនពលករទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីការឆ្លងជំងឺកូវីដ -១៩ ត្រូវរក្សាអនាម័យជាប្រចាំលាងដៃជាមួយទឹកសាប៊ូ ទឹកអាកុល និងពាក់ម៉ាស ទោះបីយើងបានចាក់វ៉ាក់សាំងហើយក៏ដោយ និងសូមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមការណែនាំ​របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ ក៏ដូចជា ត្រូវតែទៅចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ ឲ្យបាននគ្រប់ៗគ្នា៕

អ្នកជំនាញបង្ហាញថា កំបោរបាយអ មានតួនាទីសំខាន់ក្នុងការជួសជុលប្រាសាទធ្វើពីឥដ្ឋ

2021/11/03 11:36:27 am        152
សៀមរាប ៖ ក្រុមអ្នកជំនាញ បានបង្ហាញពីកំបោរបាយអមានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះវាបានបំពេញផ្សាភ្ជាប់ស្នាមតំណ ស្នាមប្រេះ​របស់​ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា ជួយការពារការជ្រាបទឹក។អ្នកស្រី សៀង ម៉ាលីណែត ជាអ្នកជួសជុលប្រាសាទបុរាណរយៈពេល ២០ឆ្នាំហើយ អ្នក​ស្រីមាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅ​តែ​ត្រូវ​ការ​កំបោរបាយអជាចាំបាច់ ​ព្រោះសារធាតុផ្សុំវាជួយឱ្យឥដ្ឋប្រាសាទមានភាពរឹងមាំ ​និងបំបាត់ជ្រាបទឹក ជាពិសេសអ្នកជំនាញអាចយកវាទៅបិទតភ្ជាប់ដុំឥដ្ឋកុំឱ្យមានបែកប្រះស្រាំ។អ្នកស្រីបន្ដថា កូនខ្មែរជំនាន់នេះ ​បានចេះផ្សំសារធាតុផ្សេងៗ​ធ្វើជាកំបោរបាយអ ដើម្បីបន្តវេន​ពី​បុព្វ​បុរសខ្មែរ​ជំនាន់​មុនដែរ។អ្នកស្រីបន្ដថា រូបគាត់ជាអ្នកជំនាញស្ត្រីម្នាក់ក្នុងចំណោមអ្នកជំនាញស្ត្រីជាច្រើនរូបទៀត ដែលចេះ​ជំនាញ​ផ្សំធាតុលាយបាយអសម្រាប់ជួសជុលប្រាសាទដែលធ្វើពីឥដ្ឋនេះ ដែលជំនាញគឺចេះ​ពីជីតា​របស់​គាត់ និងបានបណ្តុះបណ្តាល​ពីអាជ្ញាធរជាតិអប្សរាផងដែរ។អ្នកស្រីបង្ហាញចំណាប់អារម្មណ៍ថា ​គាត់ស្រឡាញ់ជំនាញផ្សំសារធាតុ និងការលាយ​បាយ​អ​ តាម​រូបមន្ត​បុរាណខ្មែរនេះ​ខ្លាំងណាស់ ហើយគាត់ចង់បន្តបង្រៀន​ជំនាញនេះ​ទៅឱ្យកូនខ្មែរជំនាន់ក្រោយ ដើម្បីកុំឱ្យបាត់បង់កេរ្តិ៍ដំណែលដ៏វិសេសមួយនេះ។សារធាតុសំខាន់ៗ ដែលអាចយកមកផ្សំធ្វើជាបាយអបាន បច្ចុប្បន្ននេះ គឺងាយរកបំផុតនៅតាមផ្ទះ ដូចជា ​កំបោរធ្វើពីសំបកលៀស កំទេចឥដ្ឋ ​ដីខ្សាច់ ​ស្ករត្នោត ​ធ្យូង​ និង​កាវស្បែកគោជាដើម៕

ព្រឹទ្ធសភាអនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយដល់ថ្នាក់ដឹកនាំកំពូលៗបួនរូប

2021/11/02 02:10:18 pm        542
ភ្នំពេញ ៖ ព្រឹទ្ធសភាបានសម្រេចអនុម័តទាំងស្រុង ដោយសំឡេងគាំទ្រ៥៧សំឡេងលើ៥៧សំឡេង ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ​និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូលៗ ដូចជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញជាដើម។សេចក្តីព្រាងច្បាប់ ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយនេះ គឺរៀបចំឡើងសំដៅធានា​ឱឡារិក​ភាព​ទាំងខាងផ្លូវច្បាប់ទាំងខាងនយោ-បាយចំពោះ​គោលជំហរ និងការប្តេជ្ញាចិត្ត​ស្មោះត្រង់​ឥតងាក​រេ​ចំពោះជាតិ ​មាតុភូមិ និងប្រជាជនកម្ពុជា ​នៅ​គ្រប់កាលៈទេសៈទាំងអស់ និងដើម្បីធានាការពារ​ឧត្តម​ប្រយោជន៍​របស់ជាតិ ​និងប្រជាជនកម្ពុជាពីការជ្រៀតជ្រែកពីបរទេស ​និងសំដៅចារឹក​គោលការណ៍​គ្រឹះទាំងនេះ​ចូលទៅក្នុងរដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា ​ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ​ ដោយកំណត់ឱ្យប្រធានព្រឹទ្ធសភា​ ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន ”សញ្ជាតិខ្មែរតែមួយគត់”។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កិច្ចប្រជុំ រដ្ឋសភានីតិកាលទី៤ ​ក្រោមអធិបតីភាពសម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ​ឯកឧត្តម ម៉ម ប៊ុននាង ​អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា ការកំណត់ថ្នាក់ដឹកនាំកំពូលៗ​ចំនួនបួនរូប​ឲ្យមាន​សញ្ជាតិខ្មែរតែមួយនេះ គឺជាការត្រឹមត្រូវ និងយុត្តិធម៌បំផុតដើម្បីធានាដល់និរន្តរភាពរបស់ប្រទេស ហើយប្រជាជនកម្ពុជាទាំងមូលក៏មានការគំាទ្រឲ្យមានការកំណត់សញ្ជាតិខ្មែរតែមួយនេះផងដែរ។សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយនេះនេះ បាបតាក់តែងឡើង​មាន ០៣មាត្រា ហើយត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់​ព្រមជា​លើក​ដំបូង​ចំនួន ១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២៥​ ខែតុលា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦។ក្រៅពីប្រជុំអនុម័តចំពោះសេចក្តីព្រាងច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំ កំពូលៗរបស់ជាតិនេះ ​ព្រឹទ្ធសភាក៏បានសម្រេចអនុម័តរបៀបវារៈចំនួនពីរផ្សេងទៀតផងដែរ ដោយ​ក្នុងនោះ ​មានសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម​ទៅ​លើ​កិច្ចព្រម​ព្រៀង​រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់​សេចក្តី​នៅក្រោមច្បាប់កម្ពុជា​នូវឧក្រិដ្ឋកម្ម ​ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល ​និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។ និង​សេចក្តីព្រាងច្បាប់ ​ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជនជាដើមនោះ៕អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ ជំរុញក្រសួងអប់រំ ពិចារណាអនុញ្ញាតឲ្យសិស្សប្រើកាតចាក់វ៉ាក់សាំងប្រភេទ Copy

2021/11/02 01:47:44 pm        424
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិចារណាក្នុងការអនុញ្ញាតឱ្យសិស្សានុសិស្ស ប្រើប្រាស់កាតចាក់វ៉ាក់សាំងកូវីដ១៩ ជាប្រភេទថតចម្លង (Copy) ដើម្បីរក្សាកាតដើម កុំឱ្យមានការខូចខាត ឬបាត់បង់ដោយប្រការណាមួយ ព្រោះក្មេងៗមានកម្រិតនៃការថែទាំ និងការប្រុងប្រយ័ត្ន មិនសូវបានជាប់លាប់ដូចយើងមនុស្សធំៗឡើយ។សម្ដេចតេជោ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ មានប្រសាសន៍ថា សិស្សានុសិស្សបាន​ប្រើប្រាស់​នូវកាតចាក់វ៉ាក់សាំង ដើម្បីបង្ហាញសម្រាប់ការចូលរៀន ដោយបើយើងអនុញ្ញាត​ឲ្យប្រើច្បាប់ដើម ការពាក់ទៅចូលរៀនបែបនេះ អាចនឹងត្រូវខូចខាត ឬបាត់បង់ ។សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ម្យ៉ាងទៀតកុមារាកុមារី គឺខ្វះការថែទាំ ហើយបើជួបមេឃភ្លៀង អាចនឹងជួបការលំបាក ក្នុងន័យនេះ សូមស្នើឲ្យមានការពិចារណា​បន្ទាប់​ពីនេះទៅ គប្បីប្រើប្រាស់ប័ណ្ណ ដែលថតចម្លង (Copy) ​ហើយរក្សាប័ណ្ណដើមទៅនៅផ្ទះ ដោយសុវត្ថិភាព ៕អត្ថបទ ៖ សុខរិទ្ធ

សិស្សថ្នាក់ទី១២ គាំទ្រប្រសាសន៍សម្តេចតេជោ សម្រាប់ការរៀបចំប្រឡងបាក់ឌុបឆ្នាំនេះជាធម្មតា

2021/11/02 01:36:34 pm        645
កណ្ដាល ៖ បណ្តាសិស្សានុសិស្សកំពុងសិក្សានៅថ្នាក់ទី១២ នៅថ្ងៃទី២ខែវិច្ឆិកានេះ បានសំដែងការបង្កើនខិតខំប្រឹងប្រែងរៀនសូត្រ និងសូមគាំទ្រប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃម្សិលមិញចំពោះការប្រកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំសិក្សា២០២១នេះ ​ត្រូវតែរៀបចំប្រឡងឆ្នាំនេះ​ដូច​ធម្មតា ដោយមិនមានអោយជាប់ទាំងស្រុងដូចឆ្នាំមុននោះទេ។បណ្តាសិស្សានុសិស្សថ្នាក់ទី១២ វិទ្យាល័យ ហ៊ុន សែនតាខ្មៅ ក៏ដូចវិទ្យាល័យផ្សេងៗ បានថ្លែងថា ចាប់តាំងពី​ពួក​គេ​​បានចាប់ផ្តើមចូលសិក្សាថ្នាក់ទី១២មក បើទោះមានមេរោគកូវីដ១៩បង្កជាបញ្ហា​ប្រឈម​ក៏ដោយ ​ក៏ពួកគេទាំងអស់​គ្នា​បាន​ខិតខំប្រឹងប្រឹងស្វះស្វែងរកការរៀន​សូត្រតាម​ប្រព័ន្ធ​អេឡិចត្រូនិចផង ​និងនៅក្នុងថា្នក់ផងរហូតមកដល់បច្ចុប្បន្ន ​ហើយ​ពួកគេនៅតែបន្តបង្កើន​ការ​ខិតខំរៀន​រហូតដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិនៅថ្ងៃទី៦​ ខែធ្នូខាងមុខនេះ ។ សិស្សថ្នាក់ទី១២ ថ្លែងថា ​ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​នៅ​ថ្ងៃ​ម្សិល​មិញ គេចាត់ទុកថា ជាការដាសតឿនក្រើនរំលឹកដ៏ល្អបំផុត ហើយវាក៏មិនទាន់​ហួស​ពេលសម្រាប់​សិស្សដែល​ស្នើ​សម្តេច​សុំ​ជាប់​ដោយស្វ័យប្រវត្តិ ខណៈការប្រឡងបាក់ឌុប​នៅ​សល់ពេលវេលារហូតជាង ១ខែទៀតឯណោះ។តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រកាសបិទយុទ្ធនាការ ចាក់វ៉ាក់សាំង​ជំងឺ​កូវីដ១៩ សម្រាប់​អ្នក​មាន​អាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ ​កុមារអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា​ ឆ្នាំ២០២១ សម្តេច​ បាន​ប្រកាសអោយរៀបចំការប្រឡងសញ្ញាបត្រមធ្យម​សិក្សាទុតិយភូមិ​ ហើយក៏សូមផ្តាំផ្ញើអោយក្មួយៗ ​ចៅៗ ដែល​ជា​សិស្ស​ថ្នាក់ទី១២ទាំងអស់​សូមផ្តល់ការយោគយល់​ និងត្រូវបានខិតខំរៀនត្រៀមប្រឡង​ដើម្បីអនាគតរបស់ខ្លួន។សូមបញ្ជាក់ថា នៅក្នុងឆ្នាំសិក្សាឆ្នាំ២០២០ កន្លងទៅនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ត្រូវ​បាន​អាក់​ខាន​មិនបានប្រឡង​ ដោយសារកម្ពុជា ជួបរងការផ្ទុះរាតត្បាត​មេរោគ​កូវីដ១៩ខ្លាំង​នៅក្នុងសហគមន៍ ហើយកាល​នោះ​សិស្ស​ថ្នាក់​ទី១២ ត្រូវបានអោយជាប់ជាស្ថាពរទាំង​អស់​ដោយគ្មាននិទ្ទេស ​ខណៈសិស្សានុសិស្ស​កាល​នោះ​គឺ​បាន​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្របាន​ច្រើនជាង​នៅក្នុងឆ្នាំនេះ៕អត្ថបទ ស៊ុម សុខជា

អ្នកនាំពាក្យ គ.ជ.ប ៖ អ្នកចុះឈ្មោះបោះឆ្នោតកើនឡើងបន្ទាប់ពីបញ្ហាកូវីដបានប្រសើរជាងមុន

2021/11/02 01:04:09 pm        277
ភ្នំពេញ ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានថ្លែងថា ​ការចុះ​ឈ្មោះបោះ​ឆ្នោតរបស់ប្រជាពលរដ្ឋឆ្នាំនេះកើនឡើង ដោយ​សារការរីករាលដាលជំងឺកូវីដ១៩ កាន់តែធូរស្រាលជាងមុន។ថ្លែងប្រាប់ BTV នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម. ហង្ស ពុទ្ធា សមាជិក និងជាអ្នក​នាំពាក្យ​គណៈ​កម្មា​ធិ​ការ​ជាតិរៀបចំការបោះឆ្នោត ​ហៅកាត់ គ.ជ.ប បាន​មានប្រសាសន៍ ក្នុង​ដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះ​បោះ​ឆ្នោត ឆ្នាំ២០២១នេះដំណើរការទៅល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ចូលរួមចុះឈ្មោះ​ពី​ប្រជាពល​រដ្ឋ​ជា​បន្ត​បន្ទាប់ និងភាគីពាក់ព័ន្ធ។ ក្នុងនោះ ឯកឧត្តម ហង្ស ពុទ្ធា បន្តថា តាមការប៉ាន់ស្មានបណ្តោះអាសន្នចំនួន​អ្នកចុះ​ឈ្មោះ​បោះ​ឆ្នោត​តាមបណ្តាឃុំ-សង្កាត់ មានការកើនឡើងជាង៩លាននាក់ ​ស្មើនឹង៨៦ភាគរយ ខណៈការ​កើនឡើងនេះ ដោយ​សារ​ស្ថានភាពនៃ​ការរីករាលដាល​ជំងឺកូវីដ១៩​មានភាព​ធូរ​ស្រាលជាងមុន។ជាមួយគ្នានោះ ឯកឧត្តម ហង្ស ពុទ្ធា បានឲ្យដឹងទៀតថា ការកើនឡើងចំនួនអ្នក​ចុះ​ឈ្មោះបោះឆ្នោត​ឆ្លុះ​បញ្ចាំង​អំពីការបំពេញ​តួនាទីក្នុង​នាមជាប្រជាពលរដ្ឋរស់នៅក្នុងប្រទេសនីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។បន្ថែមលើសពីនេះ ឯកឧត្តម ហង្ស ពុទ្ធា បាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះ​ឆ្នោត​សូម​អញ្ជើញ​ទៅពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ​ដែលមានរយៈពេល៥០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។បើតាមរបាយការណ៍តាមរបាយការណ៍របស់ គ.ជ.ប គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មាន​ប្រជា​ពល​រដ្ឋ​ដែល​បាន​អញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន​ ២៣១,៩៦៨ នាក់, អ្នកដែលនឹងត្រូវ​លុបឈ្មោះ​ចេញ​ពីបញ្ជីបោះឆ្នោតសរុប មានចំនួន ១១៨,៣១៣នាក់, អ្នកដែល​បានកែតម្រូវ​​ទិន្នន័យសរុប​ មានចំនួន ៧៧,៤៧០នាក់ និងអ្នកដែល​បានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៦៩,៣២៥នាក់៕អត្ថបទ ៖ សេក ឧត្តម 

ព្រឹទ្ធសភាអនុម័តសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំស្ថាប័នកំពូលៗ

2021/11/02 12:55:47 pm        259
ភ្នំពេញ ៖ នៅថ្ងៃនេះ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ដោយសំឡេង គាំទ្រ៥៧ លើ៥៧សំឡេង ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី (១) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និង មាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ ដូចជាប្រធានព្រឹទ្ធសភា រដ្ឋសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗទាំង ៤របស់ជាតិ ត្រូវបានរាជរដ្ឋាភិបាលរៀបចំឡើងកាលពីខែមុន និងត្រូវបានរដ្ឋសភា អនុម័តយល់ព្រម កាល ពណីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មេដឹកនាំកំពូល៤រូបនេះ មិនមែនសម្រាប់ តែជំនាន់នេះឡើយ ពោលគឺសម្រាប់អនាគតប្រទេសជាតិទៅគ្រប់ជំនាន់៕អត្ថបទ ៖ បាន ចក់

ទេសរដ្ឋមន្រ្តី លី ធុជ អំពាវនាវឲ្យបន្ដការផ្សព្វផ្សាយការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះ ឲ្យបានទូលំទូលាយបន្ថែមទៀត

2021/11/02 12:29:13 pm        672
ប៉ៃលិន ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម​ឲ្យបានទូលំទូលាយបន្ថែមទៀត ។នេះជាការអំពាវនាវរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន​ក្នុងពិធីដំឡើង​ផ្ទាំងប៉ាណូផ្សព្វផ្សាយការអប់រំការយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានជម្រុញឲ្យមន្រ្តីនគរបាលប៉ុស្តិ៍តាមបណ្តោយព្រំដែន បន្តជួយ​ផ្សព្វ​ផ្សាយ​ជូន​ចំពោះបងប្អូនពលករ មិនត្រូវប្រថុយប្រថាន​ចូលក្នុងតំបន់ដែលមិនស្គាល់​ទីតាំង​ភូមិសាស្រ្តច្បាស់លាស់ ​ក្នុងបំណងណាមួយ ​ដូចជាប្រើប្រាស់ដី​ រុករកអនុផលព្រៃឈើ ធ្វើ​ដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន ​និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាដាច់ខាត ហើយ​ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ប្រតិបត្តិករបោសសម្អាតមីន ឬ​សមត្ថកិច្ចនគរបាលជាបន្ទាន់ ​នៅពេលបានឃើញ ​បានដឹងពីកន្លែងមានមីន សំណល់ជាតិផ្ទុះពីសង្គ្រាមនេះ។ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីសោកស្តាយ​ការក្រៀមក្រំ និងការ​អាណិតអាសូរ​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះការ​គ្រោះថ្នាក់រហូតដល់ពិការដោយសារការលេងនិងគប់គ្រាប់របស់កុមារចំនួន ០៤ នាក់ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ ក្នុងនោះស្រុកបុទុមសាគរ ខេត្តកោះកុងចំនួន ០៣ នាក់ និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ចំនួន ០១នាក់។ ឯកឧត្តម ក៏បានជំរុញឲ្យអាណាព្យាបាលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់​ចំពោះ​សុខសុវត្ថិភាព​របស់​កូនៗ ដោយត្រូវណែនាំឲ្យមានប្រុងប្រយ័ត្ន និងត្រូវស្ថិតនៅចៀសឲ្យឆ្ងាយពីយុទ្ធភណ្ឌមិន​ទាន់ផ្ទុះ និងតំបន់សង្ស័យថាមានមីននិងគ្រាប់។គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានផ្ទៃដីបោស​សម្អាត​រួច​បានប្រមាណ ១៤.៥ គីឡូម៉ែត្រក្រឡា រកឃើញ ​និងកំទេច​ចោលមីនប្រឆាំងមនុស្សចំនួន ២៤ ៧៩០ គ្រាប់ មីន​តោនចំនួន ៧៣ គ្រាប់ និង​សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៨ ៩៣០គ្រាប់ និង​ផ្ទៃដីដែល​នៅសល់ប្រមាណជាង ១.៦ គីឡូម៉ែត្រក្រឡា។ យោង​តាមទិន្នន័យ CMVIS របស់អាជ្ញាធរមីន ​ចាប់ពីឆ្នាំ១៩៧៩ ដល់​ខែតុលា ​ឆ្នាំ២០២១ ជនរង​គ្រោះថ្នាក់​ដោយសារមីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាមសរុប ​៤៤៦ នាក់ ស្មើនឹង ៣១% នៃជនរងគ្រោះទូទាំងខេត្តប៉ៃលិន​ ក្នុងនោះ​ដោយសារមីន ៣៨៩ នាក់ និងគ្រាប់ ៥៧ នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងការងារលើកទឹកចិត្តយុវជនរៀនជំនាញឱ្យត្រូវនឹងទីផ្សារការងារ ជាជាងរៀនតាមគ្នា
06/26/2026 12:06 PM
តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
06/26/2026 12:06 PM
ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋឱ្យចូលរួមយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូតអែលនីញ៉ូ និងការប្រែប្រួលអាកាសធាតុ
06/26/2026 12:06 PM
អ្នកគាំទ្របាល់ទាត់ជ្រើសរើសស្នាក់នៅរថយន្ត Camper Van ដើម្បីសន្សំថវិកា ក្នុងអំឡុង​ព្រឹត្តិការណ៍ World Cup
06/26/2026 12:06 PM
អង្គការ UNICEF អំពាវនាវរកជំនួយសម្រាប់កុមាររាប់ពាន់នាក់ដែលរងផលប៉ះពាល់ដោយរញ្ជួយដីនៅវ៉េណេស៊ុយឡា
06/26/2026 12:06 PM
តុលាការកំពូល អនុញ្ញាតឱ្យលោក Trump បញ្ចប់ការការពារការនិរទេសសម្រាប់ពលរដ្ឋស៊ីរី និងហៃទី
06/26/2026 12:06 PM
អ៊ីតាលី និងបារាំង ព្រមព្រៀងស្តីពីក្រុមចម្រុះដើម្បីគាំទ្រលីបង់ ក្រោយបេសកកម្មរបស់UN បញ្ចប់
06/26/2026 12:06 PM
ប្រមុខណាតូ៖ កិច្ចសន្យាការពារជាតិថ្មីរាប់ពាន់លានដុល្លារ នឹងត្រូវប្រកាសក្នុងកិច្ចប្រជុំកំពូលនៅទួរគី
06/26/2026 12:06 PM
ព្រឹត្តិការណ៍កីឡាជាតិ-កីឡាជាតិជនពិការ ២០២៦នឹងត្រូវរៀបចំឱ្យកាន់តែទាក់ទាញ និងគាំទ្រជាងមុនពីមហាជន
06/26/2026 12:06 PM
ព្រឹទ្ធសភាគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូន និងឡូជីស្ទិកជាតិ
06/26/2026 12:06 PM