សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋរងគ្រោះដោយជំនន់ស្ទឹងព្រែកត្នោត ទទួលអំណោយរបស់សម្ដេចទាំងទ្វេ

2021/10/28 04:45:20 pm        315
ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង៥០០គ្រួសារ ដែលទទួលរងការលិចលង់ដោយទឹកជំនន់​ហូរចេញពីទំនប់​ស្ទឹង​ព្រែកត្នោត ទទួល​បានអំណោយរបស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានដូចជាអង្គរ មី ត្រីខ ទឹកស៊ីអ៊ីវ ត្រូវបាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកទៅប្រគល់​ជូន​ដល់​បងប្អូនប្រជាពលរដ្ឋចំនួន ៥១៥គ្រួសារ ដែលទទួល​រងនូវការលិចលង់​ដោយទឹកជំនន់​ហូរ​ចេញ​ពី​ទំនប់​ស្ទឹង​ព្រែកត្នោត ចូលភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ពិធីចែកអំណោយនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណ​ក្រុមហ៊ុន​ដឹកជញ្ជូន​សំរាម Mizuda Group Co.,Ltd ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយ​មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម កែប ជុតិមា តំណាងរាស្ត្រមណ្ឌភ្នំពេញ ជាប្រធានក្រុម​ការងារ​ចុះ​ជួយ​ខណ្ឌដង្កោ និង ឯកឧត្ដម ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃផងដែរ។ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ។ សម្ដេចទាំងទ្វេ បានឱ្យរដ្ឋបាលរាជធានីភ្នំពេញ​ នាំ​យកអំណោយ​ទាំង​នេះ មកចែកជូនបងប្អូន ដែលជួបការពិបាក ដោយសារទឹកជំនន់ ។ចំពោះស្ថានភាពទឹកស្ទឹងព្រែកត្នោត ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា គិតមកដល់​ព្រឹកថ្ងៃទី២៨ តុលា​នេះ ទឹកស្ទឹងព្រែកត្នោតបានស្រកចុះ៤តឹកហើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីទាំងអាជ្ញាធរ ទាំង​កម្លាំង​មាន​សមត្ថកិច្ច និងកងអង្គរក្សសម្ដេចតេជោ នៅតែឈរជើង នៅទីតាំងបញ្ជាការស្រាល ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ខណៈដែល​ពួកគាត់ត្រូវការជួយសង្គ្រោះដោយប្រការផ្សេងៗ។ឯកឧត្ដម ឃួង ស្រេង បានបន្ថែមថា អំណោយជាអង្កររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន១០០០តោន បានត្រៀមរួចរាល់ហើយ ដើម្បីចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែលខ្វះខាត។សូមជម្រាបថា ក្នុងភូមិសាស្រ្តខណ្ឌដង្កោជំនន់ទឹកស្ទឹងព្រែកត្នោត បានធ្វើឱ្យប៉ះពាល់ចំនួន១០សង្កាត់ មាន ៣៣ភូមិ មាន២០៧៧ខ្នងផ្ទះ និងផ្ទៃដីកសិកម្មប្រមាណ ១៥២ហិកតា ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សម្តេចពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចំានៅកម្ពុជា

2021/10/28 04:23:45 pm        291
ភ្នំពេញ ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តម Patrick Murphy ឯកអគ្គ រដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែតុលា នេះ ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែល បានខិតខំប្រឹងប្រែងនៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងរយៈពេលពីរឆ្នាំមកនេះ ធ្វើឲ្យកិច្ច សហប្រតិបត្តិការជាច្រើនវិស័យ រវាងប្រទេសទំាងពីរបានជំរុញនិងលើកកម្ពស់ មានការវិវត្ដរីកចម្រើន។សម្តេចជឿជាក់ថា ទំនាក់ទំនង ប្រជាជនទំាងពីរប្រទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអាមេរិក ដែលមានជាង៧០ឆ្នាំមកនេះ នឹងកាន់តែរីកលូតលាស់ ប្រកបដោយផ្លែផ្កាថែមទៀត។ឯកឧត្តម Patrick Murphy អបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំចាក់វ៉ាក់សំាងប្រឆំាងកូវីដ-១៩ជូនពលរដ្ឋបានក្នុងកម្រិតខ្ពស់ និងឈានដល់ការបើកដំណើរការសកម្មភាពសង្គម និង សេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ។ឯកឧត្តម បានបញ្ជាក់ថា សហរដ្ឋអាមេរិក ជាប្រទេសមួយដែលចូលរួមយ៉ាងសកម្មនៅក្នុងវិស័យ សុខាភិបាលនៅកម្ពុជា ពិសេសនៅកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ។ អាមេរិកបានផ្តល់វ៉ាក់សំាង Johnson & Johnson ជូនកម្ពុជាប្រមាណជាង១លានដូស តាមយន្តការអង្គការសុខភាពពិភពលោក។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា មានជាអាទិ៍លើវិស័យសុខាភិបាល អប់រំ បរិស្ថាន វប្បធម៌ កសិកម្ម និងការបោស​សម្អាតមីនជាដើមនោះ ពិសេស វ៉ាក់សាំងប្រឆាំងកូវីដ-១៩។ជាចុងបញ្ចប់ សម្តេចពញាចក្រី បានលើកទឹកចិត្តដល់សហរដ្ឋអាមេរិក បន្តផ្តល់អាហារូបករណ៍ និងឱកាសបណ្តុះបណ្តាល ដល់និស្សិត និងអ្នកដឹកនំាវ័យក្មេងកម្ពុជា ដោយកម្ពុជាផ្តល់អាទិភាព ដល់សេដ្ឋកិច្ចផ្អែកលើចំណេះដឹង៕អត្ថបទ៖ សេក ឧត្ដម

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសអនុវត្តផែនការយុទ្ធសាស្ត្របើកទេសចរណ៍វ៉ាក់សាំងជាផ្លូវការ

2021/10/28 03:33:23 pm        647
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែតុលានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង ខណៈផែនការយុទ្ធសាស្ត្រនោះ ក្នុងជំហានទី១ គឺបានប្រកាសបើកសាកល្បងទទួលទេសចរវ៉ាក់សាំងអន្តរជាតិ ទៅទស្សនាខេត្តព្រះសីហនុ និងខេត្តកោះកុង ចាប់ពីចុងខែវិច្ឆិកាខាងមុខនេះទៅ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ផែនការយុទ្ធសាស្ត្រស្តីពីការបើកទេសចរណ៍វ៉ាក់សាំង គឺរៀបចំឡើងឈរលើគោលការណ៍ រក្សា​បាននូវតុល្យភាពរវាងសកម្មភាពសង្គម សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និង​សុខភាព​សាធារណៈ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ហើយសម្រាប់ការបើកទេសចរណ៍​វ៉ាក់សាំងនោះ នឹងត្រូវ​ធ្វើ​ឡើងជាជំហានៗ ប្រកបដោយដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្ន ស្របតាមការវិវត្តជាក់ស្តែង​នៃ​សភាពការណ៍​ឆ្លងរាលដាលនៃជំងឺកូវីដ១៩។បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ការចងក្រងផែនការយុទ្ធសាស្ត្របើក​ទេសចរណ៍​វ៉ាក់សាំង គឺផ្អែកតាមអភិក្រម ជាបុរេលក្ខខណ្ឌ ចំនួន០៤៖ ទី១. អត្រានៃការចាក់វ៉ាក់សាំង សំដៅបង្កើត​ភាព​ស៊ាំ​សហគមន៍, ទី២).អត្រានៃការរីករាលដាលជំងឺកូវីដ-១៩ ទី៣).សមត្ថភាពឆ្លើយតប និង គ្រប់គ្រង​ហានិភ័យ​ដែល​អាច​កើត​មានពីវីរុសបំប្លែងថ្មី, និង ទី៤).ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍ ។ឯកឧត្តម ថោង ខុន បន្តថា ផែនការយុទ្ធសាស្ត្របើកទេសចរណ៍វ៉ាក់សាំងអន្តរជាតិនេះ គឺត្រូវបើក​ជា​ជំហាន​ចំនួន​៣ជំហាន៖ ជំហានទី១ ជាជំហាន​ចាប់ផ្តើមទទួល​ទេសចរណ៍អន្តរជាតិឡើងវិញ​ដោយ​កំណត់យកគម្រោង​សាកល្បង នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយចាប់ផ្តើមនៅក្រុងព្រះសីហនុ និងក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ, និង​តំបន់​តារាសាគរនៃខេត្តកោះកុង, និងបន្ទាប់មកនៅ​ខេត្តសៀមរាប​ នៅក្នុងខែមករា ឆ្នាំ២០២២។ ជំហានទី២​ ចាប់ផ្តើម​ទទួលទេសចរណ៍អន្តរជាតិមកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងៗទៀត បន្ទាប់ពីគម្រោង​សាកល្បង​នៃ​ជំហានទី១ ទទួលបានជោគជ័យ។ ជំហានទី៣ បើក​ទទួល​ទេសចរណ៍​វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស៕អត្ថបទ ស៊ុម សុខជា

កងទ័ពមួកខៀវកម្ពុជា ចំនួន៧៣នាក់ទៀត នឹងបញ្ជូនទៅប្រទេសស៊ូដង់ ខាងត្បូងនៅយប់នេះ

2021/10/28 02:37:07 pm        575
ភ្នំពេញ ៖ ​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ កងអាវុធហត្ថលេខ៧៣៩ នឹងចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ចំនួន៧៣នាក់ ក្នុងនោះ នារីចំនួន៣៤នាក់ តាមជើងយន្តហោះពិសេសរបស់អង្គការសហប្រជាជាតិដូចកងមុនៗ។ជាមួយគ្នានោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជូនពរនាយទាហាន នាយទាហានរង និងពលទាហាននៃកងកម្លាំងរក្សាសន្តិភាព សូមឲ្យមានសុខភាពល្អ ធ្វើដំណើរប្រកបដោយសុវត្ថិភាព និង “ទៅគ្រប់ មកគ្រប់”ផងដែរ។

រាជរដ្ឋាភិបាល ផ្ដល់ពូជស្រូវដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ជាង២៧០០គ្រួសារនៅបន្ទាយមានជ័យ

2021/10/28 02:31:28 pm        708
បន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានផ្ដល់នូវពូជស្រូវ ជូនដល់ប្រជាពលរដ្ឋគោលដៅ ដែលបានរងគ្រោះ ខូចខាតដំណាំស្រូវ ដោយសារទឹកជំនន់ ឆ្នាំ២០២១ ចំនួនជាង ២៧០០គ្រួសារ នៅក្នុងខេត្តបន្ទាយមានជ័យ ។ក្នុងឱកាសអញ្ជើញចែកពូជស្រូវដល់ពលរដ្ឋក្រោមអធិបតីភាពឯកឧត្តម វង្ស សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍ថា ពូជស្រូវផ្ដល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ ជាប្រភេទ​ស្រូវសែនក្រអូប ដោយក្នុងមួយគ្រួសារទទួលបានចំនួន ១០០គីឡូក្រាម ដោយឥតគិតថ្លៃ ។ឯកឧត្តម បន្តថា ពូជស្រូវនេះ គឺជាគម្រោងប្រព័ន្ធស្បៀងបម្រុងរបស់កម្ពុជា សម្រាប់ផ្ដល់​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បីស្ដារការដាំដុះឡើងវិញ ​បន្ទាប់ពីទឹកជំនន់ស្រកទៅវិញ ខណៈពលរដ្ឋនៅ​ខេត្តបន្ទាយមានជ័យ បានទទួលអំណោយពូជស្រូវនៅពេលនេះ មានចំនួនសរុប ២ ៧៥០ គ្រួសារ ។ជាមួយគ្នានោះ ឯកឧត្តម អ៊ុ រាត្រី ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែង​អំណរគុណ ដឹងគុណជានិច្ចសម្តេចតេជោ ​ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ​ដែលសម្តេច បានយក​ចិត្ត​ទុកដាក់គិតគូរខ្ពស់ផ្តល់អំណោយពូជស្រូវ ​ជូនប្រជាពលរដ្ឋរងគ្រោះខូចខាតដំណាំស្រូវ ដើម្បីបង្ករបង្កើនផលស្តារឡើងវិញ ៕

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ១០៩នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​២៧២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/28 11:56:35 am        106
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​១០៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ២៧២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៩២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៨នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៧៦៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៤ ០៦៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៨ ២២០ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សម្តេចតេជោ ៖ ការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញនឹងធ្វើឡើងជាដំណាក់កាល និងកំណត់តំបន់

2021/10/28 11:46:10 am        352
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបើកទេសចរណ៍អន្តរជាតិឡើងវិញ នឹងត្រូវធ្វើឡើងតាមដំណាក់កាល ជាជំហានៗ ដោយផ្អែកលើវិធីសាស្រ្តជាក់លាក់ ក្នុងការកំណត់តំបន់ ឬគោលការណ៍សុវត្ថិភាព ខណៈគម្រោងរបស់កម្ពុជា នឹងបើកទេសចរណ៍វ៉ាក់សាំង នៅចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ។នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា អស់រយៈពេល១៨ខែកន្លងមកនេះ វិបត្តិនៃជំងឺកូវីដ១៩ បាននាំមកនូវគ្រោះមហន្ត រាយដល់​ពិភព​លោក​ទាំងមូល ក្នុងនោះ វិស័យទេសចរណ៍សកលលោក ក៏ដូចជានៅកម្ពុជាបាននិងកំពុង ទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ។ ការណ៍នេះ បានធ្វើឲ្យបណ្តាប្រទេសនៅលើសកលលោក មានការបិទ-បើកប្រទេសជាច្រើនលើក​ច្រើនសារ ខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំកំពុង ត្រូវបានបន្តអនុវត្តដើម្បីបង្កើត​ភាពសុំា​នៅក្នុង​សហគមន៍សំដៅជំរុញការស្តាសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញស្របតាមគន្លង​ប្រក្រតីភាពថ្មីនោះ។សម្តេចតេជោ បានលើកឡើងទៀតថា ឈរលើទស្សនវិស័យ «ការគិតពីប្រជាជន គិតពីសេដ្ឋកិច្ច គិតពីអនាគត» រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម និងជាក់ស្តែងនិយម ដោយ​មាន​ផែនការ ច្បាស់លាស់ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈការដាក់ចេញនូវ «ផែនទីចង្អុរផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ​វិបត្តិ​ជំងឺកូវីដ១៩» និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់គោលដៅសំខាន់ៗ ដែលជា​ឯកសារ​គោល​ដ៏មានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់អនាគតវិស័យទេសចរណ៍កម្ពុជានោះ។សម្តេច បានបញ្ជាក់ទៀតថា ​វិធានការក្នុងការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ និងការសម្រួលការធ្វើដំណើរ។ ចំណុចទាំងនេះ គឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវ ទេសចរក្នុងការជ្រើសរើសគោលដំណើរកម្សាន្តទេសចរណ៍ក្នុងបរិបទថ្មី។ក្នុងន័យនេះ ផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង នឹងក្លាយជាឯកសារ​យុទ្ធសាស្រ្ត​ដ៏​សំខាន់ សម្រាប់ការបើកឲ្យដំណើរការឡើងវិញជាបណ្តើរៗ នៃការទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ​ដោយឈរលើគោលការណ៍រក្សា ​បាននូវតុល្យភាពរវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព ​និងសុខភាពសាធារណៈ ជាមួយកិច្ចខិតខំក្នុងការវិល​ត្រឡប់​ឲ្យបានឆាប់ទៅរក«ប្រក្រតីភាពថ្មី» នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះ។សម្តេច បានបញ្ជាក់បន្ថែមទៀតថា «ការបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ នឹងត្រូវធ្វើឡើង​តាមដំណាក់កាលជាជំហានៗ ដោយផ្អែកលើវិធីសាស្ត្រជាក់លាក់ក្នុងការកំណត់តំបន់ ឬគោល​ដៅ​ទេសចរណ៍ សុវត្ថិភាព ដែលជាអនុគមន៍ ​និងអត្រានៃការចាក់វ៉ាក់សាំង, ​អត្រាអ្នកជំងឺកូវីដ១៩ កម្រិត​ធម្យម និងកម្រិតធ្ងន់ និងអត្រាស្លាប់នៃជំងឺកូវីដ១៩, សមត្ថភាពឆ្លើយតប និងគ្រប់គ្រង​ហានិភ័យ​ដែល​អាចកើតមានពីវិរុស បំប្លែងថ្មី និងការត្រៀមលក្ខណៈសម្បត្តិរបស់ឧស្សាហកម្មទេសចរណ៍​កម្ពុជា​ស្របតាមគន្លងប្រក្រតីថ្មី»។ក្នុងស្មារតីនេះ សម្តេចតេជោហ៊ុន សែន បានឲ្យដឹងទៀតថា ព្រះរាជាណាចក្រកម្ពុជានឹងបើកទទួល ទេសចរណ៍ វ៉ាក់សាំងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយចាប់ផ្តើមនៅក្រុងព្រះសីហនុ និង​ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង, និងបន្ទាប់មកនៅ​ខេត្តសៀមរាប​ នៅក្នុងខែមករា ឆ្នាំ ២០២២ខាងមុខនេះ។ ដោយការបើកនេះ គឺឈរលើស្មារតីប្រុងប្រយ័ត្ន ការដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្រ្តនេះ នឹង​ត្រូវមាន​ការត្រួតពិនិត្យ តាមដាន វាយតម្លៃជាប់ជាប្រចាំ ស្របតាមការវិវត្តជាក់ស្តែងនៃ សភាពការណ៍ នៃការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងជំហាននីមួយៗ​ ផ្សារភ្ជាប់​ជាមួយ​នឹងជម្រើសសម្រាប់ការបើក-បិទ​ ដោយផ្អែកលើការបែងចែកតំបន់ ​ការធ្វើ​អាទិ​ភាវូបនីយកម្ម ជម្រើស​ សកម្មភាព​ ទេសចរណ៍តាម​អនុវិស័យ និងកត្តាពេលវេលា​ដែលដើរតួនាទី​ចន្ទល់​យុទ្ធសាស្រ្ត​សំខាន់​ក្នុងការផ្តល់លទ្ធភាព​ដល់ការគ្រប់គ្រង​ហានិភ័យ​ជាដើម៕អត្ថបទ ៖ បាន ចក់

អូស្រ្តាលី សន្យាជួយបណ្តុះបណ្តាលជំនាញសន្តិសុខដល់កម្ពុជា ក្រោយ​បើក​ដំណើរការ​ព្រំដែន​ឡើងវិញ

2021/10/27 05:14:51 pm        515
ភ្នំពេញ ៖ នៅក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលានេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានសន្យាថា ភាគីអូស្ត្រាលីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយបណ្តុះបណ្តាលជំនាញបន្ថែមទៀតដល់មន្រ្តីព្រំដែនកម្ពុជា បន្ទាប់ពីកម្ពុជាបើកដំណើរការច្រកព្រំដែនឡើងវិញ។លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា «ស្របពេលដែល​រាជរដ្ឋា​ភិបាល​កម្ពុជា ត្រៀមនូវដំណើរការបើកព្រំដែនឡើងវិញ ភាគីអូស្ត្រាលី ក៏រៀបចំកម្មវិធី​បណ្ដុះ​បណ្ដាល​ពង្រឹង​សមត្ថភាពជូនដល់កងកម្លាំងអនុវត្តច្បាប់ ជាពិសេសមន្ត្រីបំរើការងារផ្នែក​អន្តោប្រវេសន៍ ធ្វើយ៉ាងណាពង្រឹង និងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងច្រកទ្វារព្រំដែន​ឱ្យ​ទទួល​បានប្រសិទ្ធភាពនៅពេលដែលដំណើរការនូវការបើកព្រំដែនឡើងវិញ»។នៅក្នុងកិច្ចជំនួបនោះ លោក Pablo Kang បានបញ្ជាក់ប្រាប់ដល់សម្តេចក្រឡាហោម ស ខេងផង ដែរថា ចាប់ពីឆ្នាំ២០២១នេះតទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្ដល់ជំនួយថវិកាប្រមាណ ១៥លាន​ដុល្លា​អូស្ត្រាលី​សម្រាប់អនុវត្តគម្រោង នៃក្របខណ្ឌគណនេយ្យភាពសង្គម ដែលជំនួយនេះ បានផ្ដល់ជូន​តាមរយៈធនាគារពិភពលោកផងដែរនោះ។ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាទូទៅនៅក្នុងតំបន់ ដោយលលោកឯកអគ្គរាជទូត​បាន​ជម្រាប​ជូនសម្ដេចអំពីភាពជាដៃគូសន្តិសុខត្រីភាគីដែលមានអូស្ត្រាលី ​ចក្រភពអង់គ្លេស និង​សហរដ្ឋ​អាមេរិក ដោយឯកឧត្តម បានជម្រាបជូនសម្ដេចថា ក្របខណ្ឌ​នៃកិច្ច​សហប្រតិបត្តិការ​ត្រីភាគីនេះ​ធ្វើឡើង​ដោយមិនមាន​ចេតនា​ណា​មួយ​ក្នុង​ការ​បង្ក​នូវ​ហានិភ័យ ឬ​អសន្តិសុខ​នៅក្នុងតំបន់នោះទេ គឺធ្វើឡើងនៅក្រោម​ហេតុផលសន្តិភាព ​និងផ្អែកលើតម្រូវការរបស់ភាគីប្រទេសអូស្ត្រាលី​តែ​ប៉ុណ្ណោះ។នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោកឯកអគ្គរាជទូត ហើយសម្ដេចបង្ហាញជំនឿជាក់ថា ការផ្ដល់ជំនួយរបស់អូស្ត្រាលីនេះ​ក៏ជាផ្នែកមួយរួមចំណែកដល់ការអនុវត្តកម្មវិធីជាតិ ១០ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​បន្ត​ដំណើរ​ការ​ការងារ​កំណែទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ផងដែរ។ ដោយឡែកសម្រាប់ អូស្ត្រាលីត្រៀមខ្លួនក្នុងការជួយបណ្តុះបណ្តាល​ជំនាញបន្ថែម​ដល់​មន្រ្តី​ច្រក​ព្រំដែន​កម្ពុជានេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងនូវការអបអរសាទរចំពោះកិច្ច​សហការរវាង​ភាគីទាំងពីរក្នុងរយៈពេលកន្លងមក ​ហើយសម្ដេច​ក៏បានស្នើភាគីអូស្ត្រាលី ​តាមរយៈឯកឧត្តម ឯកអគ្គរាជទូតធ្វើយ៉ាងណាបង្កើនកិច្ចសហការកាន់តែ​ជិតស្និត​ខ្លាំងក្លា​ថែមទៀតពាក់ព័ន្ធ​នឹង​បទល្មើសគ្រឿងញៀន ដែលមានការកើនឡើងទោះបីជាពិភពលោកមានការប្រឈម នឹងជំងឺកូវីដ -១៩ក៏ដោយនោះ៕អត្ថបទ ៖ បាន ចក់

មេដឹកនាំអាស៊ានបូកបី បញ្ជាក់អំពីការងារដែលបានធ្វើរួមគ្នា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩

2021/10/27 10:04:16 am        514
ភ្នំពេញ ៖នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី ពោលគឺអាស៊ាន បូកចិន ជប៉ុន និងកូរ៉េខាងត្បូង ដោយនៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានបូកបី បានគូសបញ្ជាក់អំពីការងារដែលបានធ្វើរួមគ្នា គឺការប្រយុទ្ធប្រឆាំងជាមួយ នឹងជំងឺកូវីដ១៩។ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា ក្នុងកិច្ច​ប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េខាត្បូង) លើកទី២៤ នៅថ្ងៃនេះ ប្រមុខរដ្ឋាភិបាល​អាស៊ាន​បូកបី បានគូសបញ្ជាក់ ពីការងារដែលបានធ្វើរួមគ្នាទី១ គឺការប្រយុទ្ធប្រឆាំងជាមួយ នឹងជំងឺកូវីដ១៩ ហើយប្រទេសបូកបី ដែលបានយកចិត្តទុកដាក់ជួយដល់ប្រទេសអាស៊ាន ជាពិសេស​ក្នុងការជួយលើវិស័យសុខភាពសាធារណៈ ដែលជាការងារសំខាន់។ លើសពីនេះទៀតប្រមុខរដ្ឋាភិបាលពីប្រទេសអាស៊ានបូកបី ក៏បានលើកឡើងអំពីសារសំខាន់នៃការ បន្តធ្វើការរួមគ្នា ដោយប្រើប្រាស់យន្តការនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង​អស់ ។ប្រមុខរដ្ឋាភិបាលអាស៊ានបូកបីបានលើកពីយន្តការដែលមានស្រាប់ជាពិសេស ពាក់ព័ន្ធ នឹង​សន្តិសុខ​ស្បៀង សន្តិសុខស្បៀងបម្រុង ហើយមួយទៀត គឺអំពីការតភ្ជាប់ ជាពិសេសគឺនៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដែលមានផែនការមេ នៃការតភ្ជាប់ឆ្នាំ ២០២៥, ហើយក៏មានចក្ខុវិស័យ​ក្នុងការ​កសាងសហគមន៍ ​មិនមិនត្រឹមតែអាស៊ាន គឺកសាងសហគមន៍អាស៊ានបូកបីនេះ ។បើតាមឯកឧត្តម កៅ គឹមហួន ក្នុងកិច្ចប្រជុំនោះ ​មេដឹកនាំអាស៊ានបូកបី ក៏បានអនុម័តទៅ​លើ​ឯកសារមួយ ​គឺសេចក្ដីប្រកាសរបស់មេដឹកនាំអាស៊ានបូក៣ ស្ដីពីកិច្ចសហប្រតិបត្តិការលើ​សុខភាព​ផ្លូវចិត្ត យុវជននិងកុមារ និងអនុម័តលើឯកសារមួយ គឺរបាយការណ៍វឌ្ឍនភាពលើកទី៤ ស្ដីពីអនុវត្ត​ផែនការ​សកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ ២០១៨-២០២២។ឯកឧត្តម បន្តថា ជារួមមេដឹកនាំអាស៊ានបូកបីបានធ្វើការកត់សម្គាល់ ការរីកចម្រើននៃកិច្ច​សហប្រតិបត្តិការ​ក្នុងក្របខ័ណ្ឌអាស៊ានបូក៣នេះ ដែលចាប់ផ្ដើមតាំងពីឆ្នាំ១៩៩៧ មក ដែល​ពេលនោះ មានវិបត្តិ​ហិរញ្ញវត្ថុ​នៅអាស៊ី ​ហើយតាំងពីពេលនោះមក មេដឹកនាំអាស៊ានបូក៣ មានកិច្ចប្រជុំរាល់ឆ្នាំ៕អត្ថបទ មុត សុត

កម្ពុជាទទួលបានជោគជ័យ ក្នុងការហ្វឹកហាត់សុនខ ឲ្យស្វែងរកមេរោគកូវីដ១៩ គ្រោងនឹងអនុវត្តផ្ទាល់នាពេលឆាប់ៗនេះ

2021/10/27 09:40:02 am        407
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានធ្វើការហ្វឹកហាត់នូវសត្វសុនខ ដើម្បីឲ្យចេះស្វែងរកមេរោគកូវីដ១៩ ការហ្វឹកហាត់នេះ ទទួលបានជោគជ័យក្នុងដំណាក់កាលទី១ ដោយសត្វសុនខទាំងនោះ អាចប្រើប្រាស់រយៈពេល ១៥វិនាទីប៉ុណ្ណោះដឹងមុខសញ្ញានៃមេរោគកូវីដ១៩នេះ។ថ្លែងប្រាប់ទូរទស្សន៍BTV ក្នុងឱកាសចុះត្រួតពិនិត្យ នៃការវិវត្តនៃការហ្វឹកហាត់សុនខ ឲ្យចេះ​ស្រាវជ្រាវ និង​ហិតក្លិន​នៃវីរុសកូវីដ១៩ នៅមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង រតនា អគ្គនាយCMAC កម្ពុជា​លើកឡើងថា ក្រោយពីការ​ហ្វឹកហាត់​នូវសត្វសុនខរយៈពេលជាងបីខែមកនេះ គឺ​ទទួល​បាន​ជោគជ័យយ៉ាងធំធេង ​ដោយសុនខទាំងនេះ ​អាចធ្វើការ​ហិតក្លិន​ដឹងនៃមេរោគកូវីដ១៩ បើទោះបីជា​ការ​ហិតក្លិន​នេះ​ទាំង​បញ្ច្រាស​ខ្យល់​ ឬបណ្តោយខ្យល់យ៉ាងណាក៏ដោយនោះ។ជាមួយគ្នានោះដែរ ឯកឧត្តម ហេង រតនា ក៏បានបញ្ជាក់ផងដែរថា សត្វសុនខ ​គឺជាឧបករណ៍មួយ ដ៏សំខាន់សម្រាប់ជួយដល់មន្រ្តីក្រសួងសុខាភិបាល​ ក្នុងការស្វែងរកអ្នកផ្ទុកមេរោគកូវីដ១៩ ដោយ​ប្រើប្រាស់​រយៈពេលខ្លី និងអាចទទួលលទ្ធផលច្រើន​ ជាពិសេសអាចប្រើប្រាស់ពួកគេនៅទីប្រជុំជន កន្លែងច្រកទ្វារអន្តរជាតិ និងកន្លែងហ្វូងមនុស្សរាប់ម៉ឺននាក់ ដែលធ្វើការប្រមូលផ្តុំគ្នាជាដើមនោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីការសម្រេចប្រើប្រាស់បែបណានោះគឺអាស្រ័យ​លើក្រសួងសុខាភិបាល​ជាអ្នក​សម្រេចតែប៉ុណ្ណោះ។សូមបញ្ជាក់ក្រោយពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មន្រ្តីជំនាញ CMAC បានសហការគ្នាជាមួយមន្រ្តីក្រសួងសុខាភិបាល ដោយបានធ្វើការហ្វឹកហាត់​នូវ​សត្វសុនខ​ចំនួន១២ក្បាល​ជាលើកដំបូង ឲ្យចេះស្វែងរក និង​ហិតក្លិន​មេរោគកូវីដ១៩។បន្ទាប់ពីធ្វើកា​រ​ហ្វឹកហាត់​អស់​រយៈពេលជាងបីខែមកនេះ ​សត្វសុនខទាំងនេះ​ មានលទ្ធភាព​អាច​ស្វែងរក​ក្លិន​វីរុស កូវីដ១៩ បានដោយជោគជ័យក្នុងដំណាក់កាលទី១នេះ ហើយ​នឹង​អនុវត្ត​នូវ​​ដំណាក់កាល​ទី២ជាមួយនឹងមនុស្សផ្ទាល់នាពេលឆាប់ៗ ខាងមុខនេះផងដែរ៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
06/26/2026 04:06 PM
រដ្ឋផ្តល់ការ​លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគថ្មី​ចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក
06/26/2026 04:06 PM
ចិនថ្កោលទោសការរំលោភបំពានពន្ធ ក្រោមលេសការ​ប្រើប្រាស់​ «កម្លាំងពលកម្មដោយបង្ខំ»
06/26/2026 04:06 PM
អ៊ីស្រាអែល​បន្ត​កាន់​កាប់​កាន់​តែ​ខ្លាំង​ នៅ​​​លីបង់ ខណៈ​ទីក្រុង​បេរូត​ពិចារណា​​តំបន់​គ្មាន​ក្រុម​ហេសបូឡា
06/26/2026 04:06 PM
សំឡេងស្រែកលាន់​រំពង​ឡើង​ ខណៈការ​ស្វែង​រក​កំពុង​បន្ត​ ក្រោយមាន​​រញ្ជួយ​ដី​សម្លាប់មនុស្សជាង ២០០នាក់​
06/26/2026 04:06 PM
ប្រទេសកោះស៊ីបបារម្ភថា ខ្លួននឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទអាកាសធាតុរបស់ UN នៅទួរគី
06/26/2026 04:06 PM
ប្រទេសឆាដឃើញលំហូរចូលមកនូវជនរងគ្រោះពីការវាយប្រហារដោយយានដ្រូន ពីស៊ូដង់
06/26/2026 04:06 PM
ប្រធានIAEA៖ ប្រព័ន្ធផ្ទៀងផ្ទាត់នុយក្លេអ៊ែរដ៏រឹងមាំ គឺត្រូវការ នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា
06/26/2026 04:06 PM
អ្នកការទូត៖លោក MACRON ទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះភាពជាប់គាំងក្នុងទំនាក់ទំនងបារាំង-រុស្ស៊ី
06/26/2026 04:06 PM
រុស្ស៊ីបដិសេធការដាក់សម្ពាធលើបេឡារុសឲ្យគាំទ្រការពង្រីកជម្លោះអ៊ុយក្រែន ខណៈក្រុងMinskបន្ទោសលោកខាងលិច
06/26/2026 04:06 PM