សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​​ទទួល​វ៉ាក់សាំង​ជា​ជំនួយ​របស់​កាកបាទក្រហម​ចិន​ នាល្ងាចថ្ងៃនេះ

2021/08/23 10:19:35 am        292
ភ្នំពេញ ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញ​ទៅ​ទទួលដោយផ្ទាល់នូវវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយសមាគម​ជាតិកាកបាទក្រហមចិន ចំនួន១០ម៉ឺនដូស ​ដែលផ្តល់ជូនកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា កាកបាទ​ក្រហម​កម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះកិត្តិយស នឹងទទួលបាននូវ​វ៉ាក់សាំង​ប្រភេទ SARS-COV-2 (Sinopham)ចំនួន១០ម៉ឺនដូស ដែលជាជំនួយរបស់​សមាគមជាតិ​កាកបាទ​ក្រហមចិន។ ដោយជំនួយនេះ នឹងមកដល់ប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែសីហានេះតែម្តង។តាមរយៈសេចក្តីប្រកាសនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ពិធីប្រគល់ និងទទួលអំណោយដ៏ថ្លៃថ្លា​នូវ​វ៉ាក់សាំង SARS-CoV2 (Sinopharm) ពីសមាគមជាតិកាកបាទក្រហមចិន ជូនដល់កាកបាទក្រហម​កម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ាង វិនទៀង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅអាកាស​យានដ្ឋានអន្ដរជាតិភ្នំពេញ។សេចក្តីប្រកាស បានបញ្ជាក់បន្ថែមទៀតថា វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់​កាកបាទ​ក្រហមចិន នឹងកាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវមធ្យោបាយដ៏មានអនុភាពបន្ថែមទៀត ក្នុងការបន្តខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតសកលនោះ។ យ៉ាងណាក៏ដោយតាមរយៈសេចក្តីប្រកាសព័ត៌មាននេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តវិធានការសុខភាពសាធារណៈ និង​បន្ត​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី «៣កុំ ៣ការពារ» ខណៈការពឹងពាក់តែវ៉ាក់សាំងមួយមុខយើង​នឹងមិន​អាច​បញ្ចប់ការឆ្លងរីករាលដាលនូវមេរោគកូវីដ១៩នេះ បាននោះឡើយ។តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ កាកបាទក្រហមកម្ពុជា ក៏បានប្តេជ្ញាបន្តខិតខំចូលរួម និង​សហការជាមួយនឹងរាជរដ្ឋាភិបាល ឲ្យកាន់តែខ្លាំងក្លាមួយកម្រិតទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ១៩ តាមរយៈការចូលរួមចំណែកអប់រំផ្សព្វផ្សាយ ​ដល់បងប្អូនប្រជាពលរដ្ឋតាមសហគមន៍ ឲ្យអនុវត្តវិធានការសុខាភិបាល និងវិធានរដ្ឋបាល ដើម្បីសុខភាពល្អរបស់គ្រួសារមួយ សហគមន៍មួយ​ និងសង្គមជាតិទាំងមូលផងដែរ៕អត្ថបទ ៖ បាន ចក់

មន្ទីរព្យាបាលជំងឺកូវីដ-១៩ កម្រិតធ្ងន់សម្រាប់ថ្នាក់តំបន់ កំពុង​ដំឡើង​ជិត​រួចរាល់ហើយ​នៅសៀមរាប

2021/08/23 09:57:48 am        91
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា បើទោះជាកម្ពុជាកំពុងស្ថិតក្រោមនិន្នាការ​ថយចុះ នៃការឆ្លងជំងឺកូវីដ១៩ ក្រោយពីទទួលបាននូវលទ្ធផលចាក់វ៉ាកសាំងនោះ ការរៀបចំឲ្យ​មាន​មន្ទីរព្យាបាលកូវីដ-១៩ថ្មីបបន្ថែមទៀត សម្រាប់ទទួលអ្នកជំងឺ​កម្រិត​ធ្ងន់ថ្នាក់តំបន់នៅខេត្តសៀមរាប ។ជាមួយនឹងវត្តមានបំពេញការងាររបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខា​ភិបាល នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បានបង្ហាញឲ្យដឹងថា មន្ទីរព្យាបាល​ជំងឺ​កូវីដ១៩ កម្រិតធ្ងន់ ដែលមានចំណុះគ្រែអ្នកជំងឺ​ចំនួន៤០០គ្រែ ត្រូវបានកំពុងដំណើរការ​ដំឡើង​ជិតរួចរាល់ហើយ។ ឧបករណ៍សម្ភារៈវេជ្ជសាស្រ្តដែលត្រូវបំពាក់តាមគ្រែអ្នកជំងឺ​នោះ ក៏បានដឹកជញ្ជូន​ដល់មន្ទីរព្យាបាលនោះហើយដែរ។ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា នេះគឺជាយុទ្ធសាស្រ្តត្រៀមបង្ការរបស់ប្រមុខនៃរាជរដ្ឋាភិបាល។ មន្ទីរព្យាបាល​ជំងឺកូវីដ-១៩ កម្រិត​ធ្ងន់មួយនេះ គឺជាមន្ទីរព្យាបាលខ្នាតស្តង់ដារខ្ពស់​សម្រាប់ថ្នាក់​តំបន់ ក្នុងនោះអ្នកជំងឺកូវីដ-១៩ ដែលត្រូវបញ្ជូនមកទទួលការព្យបាលនៅទីនេះ រួមមាន​ខេត្ត​សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងនូវភាពកក់ក្តីជាទីបំផុត ​ចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបាន​សហការ​​ជាមួយក្រសួងសុខាភិបាល សម្របសម្រួល​ផ្តល់ទីតាំង សាលមហោស្រព អង្គរ-កូអ៊ិច ស្ថិតនៅ​លើអតីតតំបន់ពិព័រណអង្គរ-ឃ្យុងយូ(ក្រុងសៀមរាប) ដែលជាទីតាំងដ៏ល្អសម្រាប់​ការរៀបចំ​មន្ទីរព្យាបាលមួយនេះ។ប្រភព​​បានលើកឡើងថា មោទនភាពនៃលទ្ធផលចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ មកដល់ពេលនេះ ក្រសួងកត់សម្គាល់ឃើញថា ស្ថានភាពឆ្លងជម្ងឺកូវីដ-១៩នៅកម្ពុជា កំពុងស្ថិតក្នុង​និន្នាការ​នៃការ​ថយចុះ ប៉ុន្តែការរៀបចំមន្ទីរពេទ្យដ៏ធំប្រចាំតំបន់មួយនេះ វាជាការបោះជំហាន​ត្រៀមលក្ខណៈជាមុន ចំពោះស្ថានភាពធ្ងន់ធ្ងរ ដែលអាចកើតមានជាយថាហេតុ។រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងប្រទេស សូម​បន្តការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន រៀនរស់នៅ​ធម្មតា​ជាមួយ​រុសកូវីដ-១៩ តាមបែបគន្លងថ្មី សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ ជាពិសេស ពពួកប្រភេទបំប្លែងថ្មី ឬក៏ប្រភេទថ្មីៗផ្សេងទៀត ៕អត្ថបទ ៖ ឡេង 

ក្រុមការងារ​ចល័ត​ចម្រុះ​ត្រួត​ពិនិត្យយានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ​នឹង​បន្តអនុវត្ត​តាមច្បាប់យ៉ាង​តឹងរឹង​ ដោយគ្មានការលើកលែងឡើយ

2021/08/21 12:21:14 pm        987
ភ្នំពេញ ​៖ ប្រតិបត្តិការចល័ត​ កាលពីថ្ងៃទី១៦-១៧ និង២០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារចល័ត​ចម្រុះ​សម្រាប់​ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូន​លើស​ទម្ងន់ នៃគណៈកម្មាធិការសម្រប​សម្រួល​អចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួត​ពិនិត្យយានយន្តដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បានឃាត់ ​និងពិន័យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១៤គ្រឿង ដោយ ៦គ្រឿង ត្រូវបាន​​ពិន័យ និងរើទំនិញចេញ ចំណែកឯ ៨គ្រឿងទៀតត្រូវឃាត់ទុករយៈពេល ១ឆ្នាំ​ដោយ​លើស​ទម្ងន់​កម្រិត​កំណត់ ២០% នៃ​ទម្ងន់​អនុញ្ញាត​​។កាលពីថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤៤ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងផ្លូវលេខ៧០B ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ​ក្រុមការងារបានពិន័យយានយន្ដដឹកជញ្ជូន ៩គ្រឿង ដោយក្នុងនោះ ៥គ្រឿង ត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយសារលើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។ដោយឡែកនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រុមការងារបានពិន័យយានយន្ដដឹកជញ្ជូន ៥គ្រឿង ដោយ​ក្នុងនោះ​យានយន្តចំនួន ៣គ្រឿង ត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយសារលើសទម្ងន់កម្រិតកំណត់ ២០% នៃទម្ងន់អនុញ្ញាត។យោងតាមទិន្នន័យខាងលើយានយន្តចំនួន ៨គ្រឿង ត្រូវឃាត់ទុកចំនួន ១ឆ្នាំដោយអនុលោមតាម​ច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពី ការ​ពង្រឹងវិធានការយ៉ាងតឹងរឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញ​ផ្លូវថ្នល់។ជាមួយគ្នានេះក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹង​បន្តអនុវត្តតាម​ច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងរឹង​បំផុតដោយគ្មាន​ការ​លើកលែងឡើយ៕អត្ថបទ ៖ តារាវុទ្ធី

កាកបាទក្រហមយកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះ និងសុខភាពម្តាយ និងទារក

2021/08/20 08:43:40 am        457
កំពត ៖ កាកបាទ​ក្រហម ​តែងតែគិតគូរអំពីសុខុមាលភាពស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាល់កូនរួច ព្រោះអំឡុងពេលនេះ គឺជាពេលពិបាកបំផុតក្នុងជីវិតស្ត្រី ទាមទាការផ្តល់កម្លាំង និងការថែទាំដ៏ត្រឹមត្រូវ។ថ្លែងនៅព្រឹកថ្ងៃ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ លាង ហៃ ជាវតាយ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការសាខា និងជាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សម្រាប់សាខាខេត្តកំពត ក្នុងឱកាស​ចុះសួរសុខទុក្ខ ដល់ស្រ្តីមានផ្ទៃពោះរង់ចាំសម្រាល ស្ត្រីទើបសម្រាលកូនរួច និងស្ត្រីមានផ្ទៃពោះត្រូវធ្វើការវះកាត់បន្ទាន់ ដើម្បីជួយសង្គ្រោះអាយុជីវិតទាំងម្តាយ ទាំងកូន និងស្ត្រីមកពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ក្នុងឱកាសនោះ លោកជំទាវ លាង ហៃជាវ តាយ បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ដោយក្តី​នឹករលឹក​បំផុត។ លោកជំទាវបន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែគិគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេស​ស្ត្រីមានជំងឺ ស្ត្រីសម្រាលកូន និងស្ត្រីមានផ្ទៃពោះ ព្រមទាំងបានផ្ដាំផ្ញើឲ្យខិតខំថែទាំ​សុខភាព​ខ្លួនឲ្យបានល្អ ​កុំតក់ស្លុត​ក្នុងពេលសម្រាល។ ហើយក្រោយសម្រាល ត្រូវញាំអាហាររូបត្ថម្ភ ដែល​មាន​ជីវជាតិ និងវីតាមីន ពិសេសត្រូវបំបៅកូននឹងទឹកដោះដំបូង ដើម្បីឲ្យទារកឆ្លាតវៃ និងមាន​សុខភាព​រឹងមាំធននឹងជំងឺ។ ចំពោះស្ត្រីផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះ​តាមការ​កំណត់​របស់​គ្រូពេទ្យ ហើយស្ត្រីមានកូនតូចត្រូវយកកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ចំនួនតាមការណាត់ជួបរបស់គ្រូពេទ្យ។លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលខិតខំប្រឹង​ប្រែងយកចិត្តទុកដាក់​ធ្វើការ​ព្យាបាលជូនដល់អ្នកជំងឺប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងបានអំពាវនាវដល់បងប្អូន​ប្រជា​ពលរដ្ឋទាំអស់ ត្រូវបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

រដ្ឋបាលខេត្តកំពតនៅតែបារម្ភ និងអំពាវនាវឲ្យពលរដ្ឋបន្តការពារខ្លួនពីជំងឺកូវីដ១៩

2021/08/20 03:00:01 pm        415
កំពត៖ បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅខេត្តកំពតមានសភាពល្អប្រើសើរមិនមានអ្នកឆ្លងច្រើនទៀតទេ តែទោះបីយ៉ាងណា អភិបាលខេត្តកំពត នៅតែមានការព្រួយបារម្ភ និងអំពាវនាវដល់អាជ្ញាធរ កងកម្លាំង និងជំនាញពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋឲ្យបង្កើនការយកចិត្តទុកដាក់អនុវត្តវិធានសុវត្ថិភាព ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ។នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ប្រចាំខែកក្កដា នៅព្រឹកថ្ងៃទី២០ ខែសីហា នៅសាលប្រជុំសាលាខេត្ត ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានលើកលើកថា រយៈពេលកន្លងមក រដ្ឋបាលខេត្តកំពត ដោយផ្ដើមចេញពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានផែនការសកម្មភាព ច្បាស់លាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីត១៩បានល្អ ដោយអនុវត្តតាមវិធានការសុខាភិបាល សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាចំណាត់ការនានារបស់សម្ដេចតេជោហ៊ុន សែន ហើយរដ្ឋបាលខេត្តក៏បានដាក់ចេញនូវវិធានការជាច្រើន និងបានបង្កើនកម្មភាពយ៉ាង​ផុលផុស ក្នុងយុទ្ធនាការប្រយុទ្ធ និងពង្រឹងវិធានការ បង្ការទប់ស្កាត់កូវីដ១៩ បំប្លែងថ្មី ប្រភេទ ”ដែលតា” ទើបការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅភូមិសាស្រ្តខេត្តកំពត មានលក្ខណៈធូរស្បើយល្អប្រសើរ។ ឯកឧត្តម បានបញ្ជាក់ថា រហូតមកថ្ងៃនេះ ទូទាំងខេត្តកំពតមានអ្នកជំងឺកូវីដ១៩ ចំនួន១៣១នាក់​ប៉ុណ្ណោះ​ដែលកំពុងសម្រាកព្យាលនៅតាមមណ្ឌលព្យាបាលនានា។ តែទោះបីយ៉ាងណា ឯកឧត្តមនៅតែព្រួយបារម្ភ និងបានជំរុញដល់អាជ្ញាធរក្រុង ស្រុក កងកម្លាំង​សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ សូមបន្តចាត់វិធានការប្រយុទ្ធប្រឆាំងជំងឺកូវី១៩ ឲ្យបាន​សកម្មថែម​ទៀត។ ពិសេសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធាន ៣កុំ ៣ការពារឲ្យ​បាន​ខ្ជាប់ខ្ជួន ទោះបានចាក់វ៉ាក់សាំងរួចក៏ដោយ ។នៅក្នុងនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញឲ្យមានការរៀបចំផែនការសកម្មភាព ច្បាស់​លាស់​បន្តទៀត ក្នុងការចាត់តាំងអនុវត្តការងារ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា​ក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួន។ ពង្រឹងពួនជ្រំទំនាក់ទំនងកិច្ចប្រតិបត្តិការរវាងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ​ព្រំដែន ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឲ្យបានល្អប្រសើរបន្ថែមទៀត ៕អត្ថបទ ៖ សារីម 

រដ្ឋបាលខេត្តមណ្ឌលគិរី ទទួលអំណោយសម្រាប់ប្រើប្រាស់ ក្នុង​ការងារគ្រប់គ្រង​បង្ការ​ទប់ស្កាត់​ជំងឺកូវីដ-១៩

2021/08/20 02:43:54 pm        421
មណ្ឌលគិរី ៖ ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់អំណោយ​ជូន​ដល់រដ្ឋបាលខេត្តមណ្ឌលគិរី សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ។ឯកឧត្តម ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែលបានយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការចូលរួម​ប្រយុទ្ធ​ប្រឆាំង នឹងជំងឺកូវីដ-១៩ ជាពិសេសគឺខេត្ត បានគ្រប់គ្រងអ្នកដែលមានការពាក់ព័ន្ធ​ដោយ​ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ និងបានបញ្ជូនឲ្យគាត់មកធ្វើចត្តាឡីស័ក និង​ព្យាបាល​បានយ៉ាងល្អប្រសើរ។ឯកឧត្តម ក៏បានលើកទឹកចិត្តដល់អាជ្ញាធរខេត្ត និងមន្រ្តីសុខាភិបាល ត្រូវរួមសហការគ្នាឲ្យកាន់​តែប្រសើរថែមទៀត ដើម្បីទប់ស្កាត់ កុំឲ្យកើតមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្តទៀត ដោយត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ក្នុងការអនុវត្តតាមការណែនាំ​របស់​រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសត្រូវរួមគ្នាអនុវត្តបានខ្ជាប់ខ្ជួន តាមអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣កុំ និង៣ការពារ។ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី ដែលបាននាំយកអំណោយមកប្រគល់​ជូន​នាពេលនេះ។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ក្នុងរយៈពេល៣សប្តាហ៍ ក្នុងខែសីហានេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជិត៣០០នាក់ នៅទូទាំងខេត្ត ហើយតួលេខនេះ បើ​ប្រៀបធៀប​នឹងចំនួនអ្នកឆ្លងកូវីដ-១៩ កន្លងមក គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយ​អំណោយ​មនុស្សធម៌ដ៏ថ្លៃថ្លានេះ គឺពិតជាមានសារៈប្រយោជន៍ណាស់ ស្របពេលដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ កំពុងតែត្រូវការជាចាំបាច់ និងជាបន្ទាន់សម្រាប់ប្រើប្រាស់ ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ឯកឧត្តម អភិបាលខេត្ត បានឲ្យដឹងថា សម្រាប់ការងារចាក់វ៉ាក់សាំងវគ្គ៣ ដូសទី១ នៅទូទាំងខេត្ត គិតត្រឹមថ្ងៃទី១៩ ខែសីហានេះ មានចំនួន ៣៥.៩៤៣នាក់ និងដូសទី ២ មានចំនួន ៧.៣៩៦នាក់ និងបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោមអាយុ ១៨ឆ្នាំ នៅក្រុងសែនមនោរម្យ និងស្រុកអូររាំង សរុបចំនួន ២.៣២៦នាក់។ ដោយឡែកសម្រាប់អ្នកមាន​វិជ្ជមានកូវីដ-១៩ សរុបចំនួន ៧២៨ករណី ជាសះស្បើយ ៣១៧ករណី ស្លាប់ចំនួន ០៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤០៨ករណី។សូមបញ្ជាក់ថា អំណោយជាសម្ភារៈដែល ឯកឧត្តម ប្រាក់ សុខុន បានប្រគល់ជូនដល់រដ្ឋបាល​ខេត្តមណ្ឌលគិរី សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ រួមមាន៖ អាវពេទ្យចំនួន ៣០០ឈុត របាំងមុខ ១០០គ្រឿង ម៉ាស់ N95 ៥០០០ម៉ាស់ ម៉ាស់ (Foam) ៥០.០០០ម៉ាស់ ម៉ាស់ធម្មតា ៥០.០០០ម៉ាស់ ស្រោមដៃ ២០ប្រអប់ និងទឹកថ្នាំសម្លាប់មេរោគ ២០ធុងផងដែរ៕

អាជ្ញាធរមីន និងមជ្ឈមណ្ឌល ARMAC ចុះហត្ថលេខាអនុវត្តគម្រោង «លើកកម្ពស់កម្មវិធី​សង្រ្គោះ​ជន​ពិការ​ដោយសារមីន នៅតាមប្រទេសរដ្ឋសមាជិកអាស៊ា»

2021/08/19 07:57:24 am        690
ភ្នំពេញ ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Pengiran Kasmirhan Pengiran Tahir, ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មការអចិន្រ្តៃយ៍ ARMAC (Chairman of the Steering Committee of ARMAC) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដើម្បីអនុវត្តគម្រោងលើកកម្ពស់កម្មវិធីសង្គ្រោះជនពិការដោយសារមីននៅតាមបណ្តារដ្ឋសមាជិកអាស៊ាន ដែលផ្តល់មូលនិធិគាំទ្រដោយ មូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (ASEAN-KOREA Cooperation Fund) ។ពិធីហត្ថលេខាទ្វេភាគីនេះ តំណាងដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និង លោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ARMAC ។ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំនៃ ARMAC លោក Pengiran Kasmirhan Pengiran Tahir បានមានប្រសាសន៍ថា គម្រោងនេះ ត្រូវបានផ្តួចផ្តើមដោយ ARMAC និងមានការគាំទ្រពីបណ្តា​ប្រទេស​សមាជិកអាស៊ាន ផ្តោតសំខាន់លើការជួយសង្រ្គោះជនរង​គ្រោះដោយសារសំណល់​ជាតិ​ផ្ទុះពីសង្គ្រាម ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ​សហប្រតិបត្តិការ​អាស៊ាន-កូរ៉េ(AKCF)។ លោកឯកអគ្គរាជទូត បានបន្តទៀតថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន​ដល់​ប្រទេសសមាជិកអាស៊ាន ដែលរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកំពុងប្រឈម នឹងបញ្ហាដ៏ធំ ក្នុងការដោះស្រាយជំនួយជនរងគ្រោះនៅក្នុងប្រទេសរបស់ខ្លួន ក៏ដូច​ជាការបង្កើននូវតួនាទី និងការទទួលខុសត្រូវរបស់អង្គភាពសកម្មភាពមីន​ពាក់ព័ន្ធ​​នៅក្នុង​ប្រទេសសមាជិកអាស៊ាន។ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ​សហប្រតិបត្តិការ​អាស៊ាន-កូរ៉េ ដែលបានរួមចំណែកសម្រាប់សកម្មភាពមីននៅកម្ពុជា និងតំបន់​អាស៊ាន ដែលការគាំទ្រនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់សាធារណរដ្ឋកូរ៉េ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងនាមជាដៃគូសន្ទនាអាស៊ាន។ឯកឧត្តម បន្តទៀតថា ក្រៅពីជំនួយកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន សាធារណរដ្ឋកូរ៉េ ក៏បានផ្តល់ជំនួយគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្ពុជានូវថវិកាប្រមាណ ១០ លានដុល្លារអាមេរិក តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ សម្រាប់ការងារបោសសម្អាតមីន និងការសង្រ្គោះជនពិការដោយសារមីននៅកម្ពុជា រហូតដល់ឆ្នាំ២០២៥ ផងដែរ។ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា នេះគឺជាការចុះហត្ថលេខាលើកទី២ រវាង​អាជ្ញាធរមីន និង ARMAC ដែលលើកទី១ មានតាំងពីឆ្នាំ២០១៨ ចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់​គ្នាសម្រាប់កិច្ចសហប្រតិបត្តិការទូទៅ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា វឌ្ឍនភាពនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់សម្រាប់កិច្ច​សហប្រតិបត្តិការរវាងអាជ្ញាធរមីន និង ARMAC ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍​សំខាន់​មួយទៀត​សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ ARMAC ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះ​ពី​សង្គ្រាម​នៅក្នុងតំបន់អាស៊ាន តាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ២០១៧មក ហើយដែល​មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី ​នាកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ក្រៅពីជំនួយរបស់សាធារណរដ្ឋកូរ៉េ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀតរបស់កម្ពុជារួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន ន័រវែស អាល្លឺម៉ង់ ស្វីស ចិន កាណាដា នូវែលហ្សឺឡង់ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការស្វែងរកសុខ សន្តិភាព និងស្ថិរភាពនយោបាយជូនជាតិមាតុភូមិ ដែលកើតឡើងចេញពីកម្លាំងញើសឈាមរបស់ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បាននាំមកនូវវិបុលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា៕អត្ថបទ ៖ បាន ចក់

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភបងប្អូនអតីតយុទ្ធជន​១៤១គ្រួសារ នៅឃុំក្រយា ស្រុកសន្ទុក

2021/08/19 01:20:10 pm        607
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ត្រូវបានឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ចំនួន១៤១គ្រួសារ ។ក្នុងឱកាសនាំយកអំណោយនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ដោយបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ធ្វើយ៉ាង​ណាឱ្យ​សម​ទៅនឹងអ្វីដែលបងប្អូនបានធ្វើពលីកម្ម និងលះបង់គ្រប់បែបយ៉ាង​ ដើម្បីបុព្វហេតុការពារ បូរណភាពទឹកដី និងសេចក្តីសុខសាន្តប្រជាជន។អំណោយត្រូវឧបត្ថម្ភនាឱកាសនោះ បានផ្ដល់ជូនចំនួន ១៤១ គ្រួសារ ដោយក្នុងមួយគ្រួសារ​ទទួល​បានថវិកាចំនួន ៤០ ម៉ឺនរៀល អង្ករចំនួន ៣០ គីឡូក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ៕

អាជ្ញាធរមីនកម្ពុជា និងប្រទេសប្រុយណេ ចុះហត្ថលេខាលើគម្រោងលើកកម្ពស់កម្មវិធីសង្គ្រោះជនពិការដោយសារមីន នៅតាមបណ្តារដ្ឋសមាជិកអាស៊ាន

2021/08/19 01:05:12 pm        470
ភ្នំពេញ ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Pengiran Kasmirhan Pengiran Tahir, ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មការអចិន្រ្តៃយ៍ ARMAC (Chairman of the Steering Committee of ARMAC) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដើម្បីអនុវត្តគម្រោងលើកកម្ពស់កម្មវិធីសង្គ្រោះជនពិការដោយសារមីននៅតាមបណ្តារដ្ឋសមាជិកអាស៊ាន ។ពិធីនេះបានប្រព្រឹត្តទៅនៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន ដោយមានការអញ្ជើញចូលរួមពីថ្នាក់​ដឹកនាំ​អាជ្ញាធរមីន មជ្ឈមណ្ឌលតំបន់អាស៊ាន​សម្រាប់សកម្មភាពមីន និងមន្រ្តីស្ថានទូតពាក់ព័ន្ធ​មួចំនួនទៀត៕

ឯកឧត្តម សុខ ទូច ចំអកឲ្យជនអគតិមួយក្តាប់តូចសប្បាយចិត្ត ក្រោយឃើញសភាអាមេរិក​ដាក់​គំនាប​លើកម្ពុជា

2021/08/19 12:41:01 pm        710
ភ្នំពេញ ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចំអកដល់ជនអគតិមួយក្តាប់តូច ជាពិសេសគឺក្រុមប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស ដោយបានសម្តែងសេចក្តីត្រេកអរ និងសប្បាយចិត្ត ក្រោយពីសមាជិកសភាអាមេរិកមួយចំនួនតូចបានអនុម័ត សេចក្តីស្នើច្បាប់ ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណងដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា កាលពីកន្លងទៅនោះ។ថ្លែងនៅក្នុងកម្មវិធីនៃកិច្ចពិភាក្សាតុមូលស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន និង​សហរដ្ឋ​អាមេរិក» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ទូច បានលើកឡើងថា ឯកឧត្តម ហួសចិត្តចំពោះបងប្អូនខ្មែរយើងមួយចំនួនតួច ជាពិសេសអ្នកដែលនៅក្រៅប្រទេសនោះ គឺគាត់​បានសប្បាយចិត្ត បន្ទាប់ឃើញភាគីអាមេរិក ដាក់គំនាបមកប្រទេសកម្ពុជា ហើយថា ការលើកឡើង​របស់ជនអគតិទាំងនោះ មិនបាន​ឆ្លុះបញ្ចាំង​ថា​ពួកគេស្រលាញ់ប្រជាជន និងជាតិសាសន៍​ខ្លួនឯង​នោះឡើយ។សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ សមាជិកសភាមួយចំនួនតូច ដែល​មាន​លោក ថេត យូហូ (Ted Yoho) ជាមេផ្តើមគំនិតបានតាក់តែងច្បាប់ស្តីពី ប្រជាធិបតេយ្យ​នៅកម្ពុជា​នេះដោយមានគោលបំណងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និងមន្ត្រីសន្តិសុខ ដោយពួកគេទាំងនោះ បានចោទកម្ពុជាថា បានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាជាដើម។ទោះជាយ៉ាងណាក៏ដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ទង្វើរបស់បងប្អូន​ខ្មែរ​យើង​ដែលនៅក្រៅប្រទេស ហើយបានគាំទ្រចំពោះបរទេសដាក់គំនាបមកខ្មែរខ្លួនឯងនេះ​គឺជា​សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ ខណៈឯកឧត្តម មើលឃើញការដឹកនាំ​នៅ​ប្រទេស​កម្ពុជា​នាពេលបច្ចុប្បន្ន បានកំពុងឆ្ពោះទៅរកភាពរីកចំរើនកាន់តែខ្លាំង ហើយបានចាត់ទុក​សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា «ជាបុរស៥» មានភាព​ឆ្លាតវៃ និង​អត់ធ្មត់ក្នុងការដឹកនាំប្រទេសជាដើមនោះ។សូមបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន​និងសហរដ្ឋ​អាមេរិក» នេះគឺមានវាគ្មិនជាច្រើនបានចូលរួម ដោយបានឆ្លើយឆ្លងពិភាក្សាគ្នាទាក់ទងនឹងកិច្ចការបរទេសរវាងកម្ពុជា និងអន្តរជាតិ ជាពិសេសស្ថានការណ៍នាពេលបច្ចុប្បន្នជាដើមនោះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM