សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា-ថៃប្ដេជ្ញារួមគ្នាទប់ស្កាត់ និងឈានទៅលុបបំបាត់វីរុសកូវីដបំប្លែងថ្មីប្រភេទDelta

2021/08/26 04:59:42 am        517
បាត់ដំបង ៖ យោធាភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ បានធ្វើការប្ដេជ្ញារួមគ្នាទប់ស្កាត់ និងឈានទៅលុបបំបាត់វីរុសកូវីដ១៩បំប្លែងខ្លួនថ្មីប្រទេសឌែលតា (Delta) ដែលកំពុងរាតត្បាតក្នុងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ មួយចំនួនទៀត។ក្នុងកិច្ចប្រជុំអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការរវាងយោធភូមិភាគទី៥ និងរដ្ឋបាលខេត្តបាត់ដំបង ជាមួយកងទ័ពភូមិភាគទី១ នៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ ២០២១នេះ ភាគីទាំងពីរកម្ពុជា-ថៃ មានជំនឿយ៉ាងមុតមាំថា យើងនឹងបង្កើននូវកិច្ច​សហប្រតិបត្តិការទ្វេភាគីរវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគ១ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៃប្រទេសយើងទាំងពីរក្នុងការអភិវឌ្ឍតំបន់ព្រំដែនលើគ្រប់វិស័យ និងក្លាយ​ជា​ប្រយោជន៍​នៃប្រទេសយើងទាំងពីរ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន​ប្រកប​ដោយ​ភាពសុខសាន្ត និងប្រកបមុខរបរនៅតាមខ្សែបន្ទាត់ព្រំដែនកាន់តែប្រសើរឡើងថែមទៀត។ពាក់ព័ន្ធការទប់ស្កាត់ ការការពារពលករបរទេស និងការរៀបចំការងារសម្រាប់ពលករ ភាគីទាំងពីរ​បានឯកភាពគ្នាទប់ស្កាត់ និងការពារការលបលួចឆ្លងកាត់ព្រំដែន និងការឆ្លងដែឲ្យបានម៉ឺងមាត់​ដោយ​អនុវត្តន៍ទៅតាមច្បាប់នៃប្រទេសទាំងពីរ។ចំពោះជនជាតិកម្ពុជាដែលត្រូវចូលទៅធ្វើការនៅក្នុងប្រទេសថៃ ត្រូវចូលទៅដោយត្រឹមត្រូវតាម​ច្បាប់ ហើយក្នុងករណីមានការបិទព្រំដែនដោយប្រការណាមួយ ភាគីទាំងពីរត្រូវសហការ ជូន​ដំណឹង​គ្នា​ទៅវិញទៅមកឲ្យបានម៉ឺងមាត់ និងទាន់ពេលវេលា។ជាមួយគ្នានោះ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការចាត់វិធានការឲ្យបានម៉ឺងមាត់ ចំពោះអ្នក​លបលួច​ល្មើសក្នុងការធ្វើដំណើរចេញចូលក្នុងប្រទេសនីមួយៗ ដោយចាត់វិធានការចំពោះមេខ្យល់​នៅខាងប្រទេសថៃ ដែលរង់ចាំទទួលពលករកម្ពុជាឆ្លងដែនខុសច្បាប់។ទាក់ទិនបញ្ហាពលករបរទេសភាគីទាំងពីរបានឯកភាពគ្នា សហការបង្កើតបណ្ដាញព័ត៌មាន​ដោយ​ការទំនាក់ទំនងតាមការឆ្លើយតបតាមប្រព័ន្ធឡាញ និងបង្កើតចំពោះការជួលពលករបរទេស​ឲ្យ​បានត្រឹមត្រូវស្របតាមច្បាប់ការងារ និងអនុវត្តតាមវិធានការការពាររបស់ក្រសួង​សុខាភិបាល​ក្នុង​ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩។ចំពោះការបន្ត​សុពលភាព​លិខិតឆ្លងដែនរបស់ពលករកម្ពុជា ក្នុងករណីលិខិតឆ្លងដែន ឬឯកសារប្រើ​ជំនួស​លិខិតឆ្លងដែនដែលអស់សុពលភាព ត្រូវជំរុញឲ្យពលករកម្ពុជា​ដំណើរការឲ្យបានត្រឹមត្រូវ​តាមការកំណត់ត្រឹមថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ ២០២២។ចំពោះបញ្ហា​គ្រឿងញៀន​ភាគីទាំងពីរសហការគ្នាជំរុញ​ទិន្នន័យ​លើវិស័យព័ត៌មាន ចំពោះអ្នក​ប្រព្រឹត្តល្មើស និងវិធីលបលួច ​នាំយកគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់ ដោយបង្កើតបណ្ដាញ​ទិន្នន័យ​ព័ត៌មាន ដើម្បីទំនាក់ទំនងតាមប្រព័ន្ធឡាញ។ពាក់ព័ន្ធបញ្ហាល្បែងភ្នាល់តាមប្រព័ន្ធអនឡាញភាគីទាំងពីររួមគ្នាសហការជំរុញផ្សព្វផ្សាយ និងការបង្កើតបណ្ដាញទិន្នន័យព័ត៌មានរបស់ជនល្មើសក្នុងការបើកវេបសាយល្បែងភ្នាល់គ្នាតាមប្រព័ន្ធអនឡាញ ដោយខុសច្បាប់ដោយទំនាក់ទំនងឆ្លើយតបគ្នាតាមប្រព័ន្ធឡាញ។ គួរបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកដំណើរច្រកព្រំដែនឡើងវិញ ជាមួយភាគីថៃ ជាង១០ថ្ងៃកន្លងមកនេះ មានពលករខ្មែរចំនួន១ ២៩២នាក់ បានចេញពីប្រទេសថៃចូលមកកម្ពុជា​តាមច្រកផ្សេងៗក្នុងខេត្តបាត់ដំបង ក្នុងនោះបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១១២នាក់ ខណៈចំនួនអ្នកជាសះស្បើយនៅក្នុងខេត្តបានកើនឡើងច្រើន។រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ ៤១៨នាក់ ព្យាបាលជាសះស្បើយចំនួន ៤ ៥២៦នាក់ កំពុងសម្រាកព្យាបាលចំនួន ៨២០នាក់ និងស្លាប់ចំនួន ៧២នាក់ ៕

មណ្ឌលសុខភាពទួលគោក ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ ជូនកុមារ និងយុវវ័យ ទាំង១០សង្កាត់

2021/08/25 01:14:31 pm        455
ភ្នំពេញ ៖ មណ្ឌលសុខភាពទួលគោក បន្តដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៧ឆ្នាំ បានចាប់ផ្តើមយុទ្ធនាការ កាលពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចាក់វ៉ាក់សាំងបានចំនួនជាង៣០០០នាក់។បើតាមលោក ប៉ាវ សំអាត អ្នកសម្របសម្រួលទូទៅយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មណ្ឌលសុខភាពទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ និងតួលេខដែលកុមារ និងយុវវ័យ បានមកចាក់វ៉ាក់សាំងក្នុងមណ្ឌលសុខភាពទួលគោក មាន១០សង្កាត់ ដូសទី១ មានចំនួនសរុប១៦៣៣០នាក់ ក្នុងនោះស្រី៩២៤៣នាក់ ប្រុស៧០៨៧នាក់។ ទន្ទឹមនឹងនោះមណ្ឌលសុខភាពទួលគោក បានចាក់វ៉ាក់សាំងដូសទី២ អស់រយៈពេល៤ថ្ងៃមកហើយ។ជាមួយគ្នានោះដែរ កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៧ឆ្នាំ បានមក​ទទួលការ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យមណ្ឌលសុខភាពទួលគោក បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងជាទីបំផុត នៅពេល​ទទួល​ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច ជាពិសេសសូមគោរពថ្លែងអំណរអរគុណយ៉ាង​ជ្រាល​ជ្រៅជាទីបំផុតដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ជាពិសេស​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តបានខិតខំរក ក៏ដូចជាបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ យកមកចាក់វ៉ាក់សាំង​ជូនកុមារ និងយុវវ័យ ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីការពារទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។ ជាចុងក្រោយលោក ប៉ាវ សំអាត ក៏បានសូមអំពាវនាវដល់មាតា បិតា អាណាព្យាបាល បញ្ជូនកូនៗ ដែលគ្រប់អាយុចាក់វ៉ាក់សាំងអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ជា​ពិសេស​ត្រូវចូលរួមអនុវត្តន៍វិធានការ ៣កុំ ៣ការពារ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត វិធានការក្រសួងសុខាភិបាល ដែលបានកំណត់៕អត្ថបទ រដ្ឋា

រាជរដ្ឋាភិបាលចាត់ទុកការចាក់វ៉ាក់សាំងដូសទី៣ ជាគន្លឹះដ៏សំខាន់ការពារជីវិតពលរដ្ឋ និង​អាច​ទប់ទល់​កូវីដ១៩បំប្លែងថ្មី Deltaបាន

2021/08/25 12:24:27 pm        562
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចាក់វ៉ាក់សាំងដូសទី៣ គឺជាគន្លឹះដ៏សំខាន់ សម្រាប់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងអាចទប់ទល់ជាមួយមេរោគកូវីដ១៩ បំប្លែងថ្មី Deltaបានផងដែរ ខណៈការចាក់ដូសទី៣ ឬដូសជំរុញនេះ នឹងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២។នេះបើតាមសេចក្តីប្រកាសស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូចជំរុញ ដែលបានចេញ​នៅ​ព្រឹកថ្ងៃទី២៥ ខែសីហានេះ។សេចក្តីប្រកាស បានលើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុក​គោល​នយោបាយ​ចាក់វ៉ាក់សាំង​កូវីដ១៩ គឺជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ ​និងជាខ្សែក្រវ៉ាត់ការពារទី១ សំខាន់ជាងគេ ដើម្បី​ការពារ​អាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឲ្យបាននូវ​ភាពសុំា​ក្នុងសហគមន៍​ទប់ទល់​នឹង​មេរោគកូវីដ១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញគ្រប់វិស័យ និងការរស់នៅជាមួយមេរោគនេះ តាមបែបគន្លងថ្មីជាដើមនោះ។សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ផ្អែកតាមការសិក្សាស្រាវជ្រាវបែប​វិទ្យា​សាស្រ្ត​ខាងលើ និងក្នុងគោលបំណងបង្កើតឲ្យបានឆាប់រហ័សនូវ «ភាពសុំាសហគមន៍​រឹងមាំពិត​ប្រាកដ​មួយ» ដែលជា​មូលដ្ឋាន​ដ៏សំខាន់សម្រាប់​ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ១៩ ពិសេស​ប្រភេទDelta ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជាដើម្បីត្រៀម​លក្ខណៈឈាន​ឆ្ពោះទៅកាន់​ផែនការ​នៃការបើកដំណើរការប្រទេសពេញលេញឡើងវិញ​លើគ្រប់វិស័យ និងការរស់នៅជាមួយ​នឹងវត្តមានជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។រាជរដ្ឋាភិបាលសម្រេចប្រកាសដាក់ចេញនូវ«គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ» ដល់ប្រជាជន​ទូទៅ​ចាប់ពីអាយុ១២ឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់​កណ្តាល​ឆ្នាំ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក​ និងទទួលបានវ៉ាក់សាំងកូវីដ១៩នេះ»។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចយកវ៉ាក់សាំង AstraZeneca) ដើម្បីចាក់ជាដូសជំរុញ​ដល់​មន្រ្តីសុខាភិបាល និងមន្រ្តីបម្រើការជួរមុខក្នុងការប្រយុទ្ធ​នឹងជំងឺកូវីដ១៩​ នៅតាមតំបន់​ដែល​មាន​ហានិភ័យខ្ពស់​ នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលតាកាល​ពី​ដើមខែសីហា កន្លងទៅថ្មីៗនេះ ខណៈការចាក់នូវដូសទី៣នេះ វាបានបង្កើនបាននូវប្រព័ន្ធការពាររាង​កាយកាន់​តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ ប្រភេទដែលតា និងបំប្លែងថ្មីផ្សេងៗទៀត​បាន​យ៉ាង​ល្អផងដែរ៕អត្ថបទ បាន ចក់

អភិបាលខេត្តកណ្តាល​ សន្យា​សងដីជូនពលរដ្ឋវិញ​ប្រសិនបើក្រុមហ៊ុនសង់​ព្រលានយន្តហោះថ្មី​ ដោះស្រាយ​មិន​ស្របតាម​គោល​ការណ៍រដ្ឋ

2021/08/25 11:58:47 am        624
កណ្ដាល ៖ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តមគង់ សោភ័ណ្ឌ បានធានាសងដីជូនបងប្អូនប្រជាពលរដ្ឋ ដែលមានដីនៅព្រលានយន្តហោះថ្មីឡើងវិញ ប្រសិនបើបងប្អូនមិនទទួលបានលុយគ្រប់ចំនួនពីការសន្យារបស់ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុន បានសិទ្ធិសាងសង់ព្រលានយន្តហោះថ្មី ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ។នៅក្នុងឱកាសអញ្ជើញចុះសំណេះសំណាល និងផ្តល់​វិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់​ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដីចំនួនជាង៣០ប័ណ្ណ ក្នុងគម្រោងស្ថាបនា​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី នាព្រឹកថ្ងៃទី២៥ ខែសីហានេះ។ ឯកឧត្តម បានលើកឡើងថា បើបងប្អូនប្រជាពលរដ្ឋ​យល់​ព្រមដូដីលក់ដីជូនក្រុមហ៊ុននោះ បងប្អូនប្រជាពលរដ្ឋនឹងទទួលបានដីពិតប្រាកដ និងប្រាក់ស្រប​ទៅតាមគោលការណ៍កំណត់របស់ក្រុមហ៊ុន ក៏ដូចជារាជរដ្ឋាភិបាល ហើយប្រសិន បើក្នុងករណី​មិនទទួលបានដូចការអះអាងរបស់ឯកឧត្តមទេ ឯកឧត្តមធានាចេញសងជូនបងប្អូនវិញ។ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា នាពេលបច្ចុប្បន្ននេះ គឺមានបងប្អូនប្រជាពលរដ្ឋ ដែល​មានក្បាលដីនៅក្នុងព្រលានយន្តហោះថ្មីចំនួនតិចទួចទៀតតែប៉ុណ្ណោះ ដែលមិនទាន់យល់ព្រម និងចូលរួមដោះស្រាយជាមួយក្រុមហ៊ុន និងអាជ្ញាធរ ខណៈមានបងប្អូនជាច្រើនបានយល់​ព្រម​សហការ និងលក់ជូនក្រុមហ៊ុន ដើម្បីពន្លឿនក្នុងការសាងសង់ព្រលានយន្ត​ហោះថ្មី​ខ្នាត​អន្តរជាតិនេះ។ឯកឧត្តម បានបញ្ជាក់ថា «រដ្ឋបាលខេត្តនឹងបន្តសម្របសម្រួលជាមួយ​បងប្អូនប្រជាពលរដ្ឋ​ចំនួន ១១គ្រួសារ ដែលក្បាលដីក្នុងផ្លូវយន្តហោះ ដើម្បីឲ្យក្រុមហ៊ុនអាចដំណើរការ​សាងសង់​តាម​ពេលកំណត់។ តែក្រុមហ៊ុន CAICត្រូវត្រៀមទីតាំងដីសម្រាប់ដោះដូរ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត និងរដ្ឋបាលស្រុកកណ្តាលស្ទឹង ត្រូវជួយសម្របសម្រួល និងពន្លឿននីតិវិធីក្នុងការចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ឲ្យឆាប់តាមដែលអាចធ្វើទៅបាន»។ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត​បានអំពាវនាវដល់បងប្អូន​ឲ្យ​មាន​ការយោគយល់ និងសូមទៅចូលរួមដោះស្រាយជាមួយក្រុមហ៊ុន និងអាជ្ញាធរតាមគោលការណ៍​របស់រាជរដ្ឋាភិបាល តាមរូបភាពនៃការដោះដូរដី​ និងលក់ជូនក្រុមហ៊ុន ដើម្បីជំរុញដោះស្រាយ​បញ្ចប់​បញ្ហាដី ​យកដីសាងសង់ព្រលានយន្តហោះ ​ស្របទៅតាមផែនការដែលបានគ្រោងទុកនោះ។សូមបញ្ជាក់ថា ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គឺជា​គោល​ការណ៍​សម្រេចរបស់រាជរដ្ឋាភិបាលលើផ្ទៃដី ២៦០០ហិកតា ក្នុងនោះស្ថិតក្នុងខេត្តកណ្តាលទំហំ ២៤២៦ហិកតា និងខេត្តតាកែវ ១៧៤ហិកតា។ ក្នុងគម្រោងព្រលានយន្តហោះថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះផ្លូវរត់ទី១៩ Runway) គ្រោងនឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ឆ្នាំ២០២៣ ដោយផ្លូវរត់នេះមាន​ទទឹង១រយម៉ែត្រ បណ្តោយ៤ពាន់មែត្រ ប្រើប្រាស់ផ្ទៃដីចំនួន៤០ហិកតានោះ៕អត្ថបទ បាន ចក់

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រគល់អំណោយជាសម្ភារៈប្រើប្រាស់ដល់រដ្ឋបាលក្រុង-ស្រុក ចំនួន១៣ នៃរដ្ឋបាលខេត្តបាត់ដំបង

2021/08/24 11:33:34 am        316
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនរដ្ឋបាលក្រុង-ស្រុកចំនួន១៣ នៅបរិវេណទីស្នាក់ការ​បណ្តោះអាសន្ន ក្រុមការងារទទួលទិញផ្លែមៀនប៉ៃលិន(ផ្លែតាង៉ែន)ពីកសិករ នៅទីលានបាល់ទាត់វាលបែកចាន ស្ថិតក្នុងក្រុងបាត់ដំបង ។ អំណោយដ៏ថ្លៃថ្លានេះ រួមមាន ក្នុងមួយក្រុង ស្រុក ទទួលបាន កុំព្យូទ័រយួរដៃ(Laptop) ចំនួន ៦គ្រឿង ម៉ាស៊ីនបោះពុម្ព (Printer) ចំនួន៦គ្រឿង វិទ្យុទាក់ទងចំនួន ១៥គ្រឿង និងម៉ាស៊ីនភ្លើងចំនួន ១គ្រឿង ។

អ្នកជំនាញបុរាណវិទ្យា ធ្វើការងារទល់ទ្រ ជួយសង្គ្រោះប្រាសាទតាដុងនៅជើងភ្នំគូលែន

2021/08/23 04:59:34 pm        570
សៀមរាប ៖ ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ​វិទ្យា​បង្ការ របស់អាជ្ញាធរជាតិអប្សរា បានចាត់វិធានការទល់ទ្រពង្រឹង ដើម្បី ជួយសង្រ្គោះ​ប្រាសាទ​តាដុងឱ្យជៀសផុតពីហានិភ័យ ជាដំណាក់កាលទី១ ។ ការទល់ទ្រនេះ ធ្វើឡើងចាប់​ពីថ្ងៃទី ២៤ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណ​វិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា មានឱ្យដឹងតាមទូរស័ព្ទ​នៅរសៀលថ្ងៃទី ២៣ខែសីហា ឆ្នាំ២០២១នេះថា ដោយមើលឃើញ ហានិភ័យរបស់ប្រាសាទតាដុង ក្រុមអ្នកបច្ចេកទេស នៃអាជ្ញាធរ ជាតិអប្សរាបានចាប់ផ្ដើមរៀបចំទល់ទ្រសង្រ្គោះបន្ទាន់ នៅតាមផ្នែកជញ្ជាំងខាងកើត ខណៈដែល​ឥដ្ឋប្រាសាទ​ដែលបម្រុងជ្រុះធ្លាក់ និងសម្អាតបរិវេណជុំវិញប្រាសាទ។ជាមួយគ្នានោះ ក្រុមអ្នកបច្ចេកទេសក៏បានធ្វើការសិក្សានិងលើក គម្រោងជួសជុលដើម្បី​លើក​តម្លៃប្រាសាទតាដុង សម្រាប់ផែនការឆ្នាំខាងមុខផងដែរ។លោកបានបន្ដថា ការទល់ទ្រនេះបានធ្វើរយៈពេល៧ថ្ងៃ ដោយចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ២០២១ កន្លងមក លោកបញ្ជាក់ថា ការងារនេះធ្វើឡើងក្នុងគោលបំណង​អភិរក្ស និង​អភិវឌ្ឍន៍ប្រាង្គប្រាសាទបុរាណមួយនេះ បានគង់វង្សយូរអង្វែងទុកអោយកូនចៅជំនាន់​ក្រោយ​បានស្គាល់ និងទស្សនាផងដែរ។សូមបញ្ជាក់ថា ប្រាសាទតាដុង កសាងឡើងអំពីឥដ្ឋ បែរមុខទៅកើត ក្នុងរចនាបទគូលែន នាអំឡុង សតវត្សទី៩នៃគ.ស ស្ថិតនៅភាគ ខាងកើតនៃ ​ជម្រាលជើងភ្នំគូលែន មានទីតាំងនៅក្នុងភូមិជប់​លើ​ឃុំស្វាយលើ ស្រុកស្វាយលើ។ បច្ចុប្បន្ន ឥដ្ឋនៃខឿនមួយផ្នែករបស់ប្រាសាទឥដ្ឋនេះ បានពុកផុយជ្រុះធ្លាក់ ដោយសារតែមានដើម​ឈើដុះលើជញ្ជាំង និងដំបូលប្រាសាទ។ចំណែករួតទី១ផ្នែកខាងកើតក៏ជ្រុះធ្លាក់ដោយ សារដើមឈើរលំលើបណ្ដាលឱ្យមានស្នាមប្រេះហែកជញ្ជាំងទាំងបីជ្រុង ៕អត្ថបទ ៖ ​ឈិត សាវី 

ឯកអគ្គរដ្ឋទូតចិន ៖ ដ៏រាបណាកូវីដ១៩នៅកម្ពុជា​មិនទាន់​បាត់ ការផ្តល់ជំនួយវ៉ាក់សាំង​របស់ចិន​ក៏​មិនទាន់បញ្ចប់ដែរ

2021/08/23 04:16:28 pm        621
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានអះអាងថា ការផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីសាធារណរដ្ឋប្រជាមានិតចិន មកឲ្យប្រទេសកម្ពុជា នឹងមិនត្រូវបានបញ្ចប់ឡើយ ដ៏រាបណាមេរោគកូវីដ១៩នៅប្រទេសកម្ពុជា​នៅតែបន្តកើតមាននៅឡើយ។ការអះអាងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបែបនេះ គឺបានធ្វើឡើងនៅក្នុងពិធី ផ្តល់ និង​ទទួល​នូវវ៉ាក់សាំងប្រភេទស៊ីណូហ្វាមចំនួន៥០ម៉ឺនដូសបន្ថែមទៀត ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២៣ ខែសីហានេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។លោកឯកអគ្គរដ្ឋទូត បានលើកឡើងថា វ៉ាក់សាំងរបស់ចិន បានរួមចំណែកដ៏សំខាន់ជួយឱ្យកម្ពុជា​សម្រេច​នូវផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន។ដោយគម្រោងទាំងក្មេងទាំងចាស់រហូតដល់១២លាននាក់ ហើយវត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិននៅកម្ពុជានេះដែរ ក៏វាបានបង្ហាញច្បាស់ពីស្មារតីនៃមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ដែលជាស្មារតីជួយជ្រោមជ្រែងគ្នារាល់ការលំបាកតាំងពីដើមរហូតដល់បច្ចុប្បន្ន ក៏ដូចជាអនាគតទៅទៀត។ជាមួយគ្នានោះដែរ លោក វ៉ាង វិនធាន ក៏បានបញ្ជាក់ប្រាប់ដល់ប្រជាជនកម្ពុជាផងដែរថា រដ្ឋា​ភិបាល​ចិន គ្មានហេតុផលណាមួយដែលកុហកកម្ពុជា ក្នុងការសន្យាផ្តល់ជំនួយអ្វីៗ​​​នោះទេ ជាពិសេសគឺ ជំនួយវ៉ាក់សាំងការពារមេរោគកូវីដ១៩ នេះតែម្តង ដោយចិនសន្យាហើយ គឺចិននឹង​ធ្វើជានិច្ច និងគ្រប់សម្តី ដែលបានសន្យាយ៉ាងដូច្នេះដែរ។ថ្លែងនៅក្នុងពិធីផ្តល់ និងទទួលនូវវ៉ាក់សំាងជាជំនួយរបស់ចិននេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ជំនួយវ៉ាក់សាំងរបស់ ប្រជាជន និងរដ្ឋាភិបាលចិនបានផ្តល់ឲ្យកម្ពុជា ជារឿយៗនេះគឺសបញ្ជាក់ឲ្យឃើញថា ជាមិត្តដ៏ល្អ និងបានជួយគ្នាក្នុងគ្រាក្រ ខណៈដែលប្រទេសកម្ពុជាកំពុងត្រូវការខ្លាំងនូវ​វ៉ាក់សាំង​ការពារ​មេរោគកូវីដ១៩​ចាក់ជូន ដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន។ក្នុងនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរអគុណចំពោះទឹកចិត្ត​សប្បុរសធម៌​របស់​ប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសគឺជំ នួយ​វ៉ាក់សាំងការពារមេរោគកូវីដ១៩នេះតែម្តង ដោយប្រទេសចិន​បានផ្តល់ឲ្យកម្ពុជា​បាន​ទាន់​ពេលវេលា ដោយរហូតមកដល់ពេលនេះ គឺមានជាង២១លានដូសហើយទាំងជំនួយមនុស្សធម៌ និង​ការបញ្ជាទិញពីកម្ពុជានោះ។សូមបញ្ជាក់ថា ហូតមកដល់បច្ចុប្បន្ននេះប្រទេសកម្ពុជា បានទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបប្រមាណជា ២៤លានដូសហើយ ដោយក្នុងនោះវ៉ាក់សាំងមកពីប្រទេសចិនមានចំនួន ២១.៧លានដូស ​ខណៈជាង៣លានដូសទៀតជាជំនួយប្រទេសជាមិត្ត ដូចជាជប៉ុន អង់គ្លេស និងអាមេរិក​ជាដើមនោះ៕អត្ថបទ ៖ បាន ចក់

នាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ជូនប្រជាការពារទូទាំងខណ្ឌច្បារអំពៅ និងសង្កាត់ចំនួន ៣៥៦នាក់

2021/08/23 03:07:28 pm        499
ភ្នំពេញ ៖ អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ត្រូវបានផ្តល់ប្រជាការពារខណ្ឌ និងសង្កាត់ ចំនួន ៣៥៦នាក់ ទូទាំងខណ្ឌច្បារអំពៅ ដើម្បីសម្រួលដោះស្រាយការលំបាក ខណៈមូលដ្ឋានខណ្ឌច្បារអំពៅ បាននិងកំពុងប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ ។ពិធីប្រគល់អំណោយនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅសាលា​ខណ្ឌច្បារអំពៅ ក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងប្រជាការពារ មកពីតាមបណ្តាសង្កាត់ និងខណ្ឌ ។តាងនាមឲ្យប្រជាការពារ លោក ចេង មុនីរ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ តាមរយៈឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបាន​ឧបត្ថម្ភ​នូវគ្រឿងឧបភោគបរិភោគ និងថវិកាខាងលើនេះ ជូនដល់បងប្អូនប្រជាការពារខណ្ឌ និងសង្កាត់ទាំង ៣៥៦នាក់ ស្មើ ៣៥៦កញ្ចប់ ដែលក្នុង១កញ្ចប់ មានថវិកាចំនួន២ម៉ឺនរៀល ។ក្នុងនោះ លោក ចេង មុនីរ៉ា សូម​ថ្លែង​ការ​កោតសរសើរ​ចំពោះ​កម្លាំងប្រជាការពារ ដែលបានលះបង់​កម្លាំងកាយចិត្ត លះបង់សេចក្តីសុខរបស់ខ្លួន ចូលរួមក្នុងការងារទប់ស្កាត់ជំងឺកូវីដ-១៩នេះ ដោយមិនគិតពីថ្ងៃឈប់ ឬសម្រាកឡើយ៕អត្ថបទ៖ កុម្ភះ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមមហាសន្និបាត AIPA លើកទី៤២ តាមប្រព័ន្ធវីដេអូ ដែលសភាប្រទេសព្រុយណេធ្វើជាម្ចាស់ផ្ទះ

2021/08/23 12:43:59 pm        388
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតប្រចំាឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដែល​សភា​ប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ។មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥” ។ ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ​ប្រទេសព្រុយណេដារូស្សាឡាម និងបានភ្ជាប់ទៅបណ្តាសភាសមាជិកអាយប៉ាយទំាង១០ គណៈប្រតិភូប្រទេស​ដែលជាដៃគូសន្ទនា និងគណៈប្រតិភូប្រទេសសង្កេតការណ៍មួយចំនួនទៀត បានចូលរួមផងដែរ ។ដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាសកលពីរឆ្នាំហើយ ដែលស្ថាប័នសភាអាស៊ាននេះ បានរៀបចំមហាសន្និបាតរបស់ខ្លួនតាមប្រព័ន្ធវីដេអូ។ អន្តរសភាអាស៊ានជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ជាសមាជិក។ អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជា​ដៃគូ​របស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់​ផ្ទះពេល​នេះ ប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិក​តាមវេន​នៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ សភានៃព្រះរាជាណាចក្រកម្ពុជា នឹង​ក្លាយ​ជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។បន្ទាប់ពីអញ្ជើញចូលរួមពិធីបើកមហាសន្និបាតជាផ្លូវការ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តកម្មវិធី របៀប​វារៈមហាសន្និបាត និងការងារផ្ទៃក្នុងអាយប៉ាផ្សេងៗទៀត និងក្រោយមកទៀត សម្តេចប្រធាន​រដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត ជាមួយប្រធានគណៈប្រតិភូសមាជិកអាយប៉ាទំាង១០ផងដែរ៕

ខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅមណ្ឌលសុខភាពអូរអំបិល

2021/08/23 11:00:40 am        177
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា «យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នាពេលនេះ គឺបានមកពីគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ទៅដល់ក្មួយៗ ដើម្បី ឲ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ ឬអង់ទីគ័រការពារ ប្រឆាំងនឹងជំងឺឆ្លងកូវីដ ១៩»។ ថ្លែងក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដល់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅមណ្ឌលសុខភាពអូរអំបិល នៅថ្ងៃទី២៣ ខែសីហានេះ ឯកឧត្ដម​អភិបាលខេត្ត បានបន្តថា វ៉ាក់សាំងបង្ការនេះ ពិតជាបានចូលរួមចំណែក ជួយកាត់បន្ថយ​ការឆ្លង​រាលដាលនៃជំងឺកូវីដ ១៩​ បានមួយ​ផ្នែកធំ បើទោះបីវាមានការឆ្លងមកបុគ្គល​ដែល​បាន​ចាក់​ហើយក៏ដោយ ក៏អ្នកជំងឺ​មិនអាការៈធ្ងន់ធ្ងរ ដល់អាយុជីវិត នោះឡើយ។ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងបញ្ជាក់ដែរថា ការចាក់វ៉ាក់សាំងបង្ការ នាពេលនេះដែរ គឺធ្វើឡើង​សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាប់ផ្តើមចាក់ ចាប់ពីថ្ងៃទី២៣ខែសីហា ឆ្នាំ២០២១ តទៅនេះ។ ការចាក់វ៉ាកសាំងជូនកុមារ និងយុវវ័យ ក្នុងក្របខណ្ឌទូទាំងខេត្ត រៀបចំចាប់ផ្តើមចាក់ពីថ្ងៃនេះតទៅតាមមណ្ឌលសុខភាពទាំង៦៥ ឃុំ/សង្កាត់ ។ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបាននាំកូន ក្មួយៗ មកទទួលការចាក់​វ៉ាក់​សាំងបង្ការជំងឺ​កូវីដ ១៩ ខាងលើ ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ជៀសវាងមកប្រជ្រៀតគ្នា ត្រូវរក្សាគម្លាតសុវត្ថិភាព ការប្រើអាល់កុលជែលលាងដៃ និងម៉ាស់។ទន្ទឹមនោះដែរដែរ ក្រោយទទួលបានវ៉ាក់សាំងបង្ការរួចហើយ សូមប្អូនៗ ក្មួយៗ ត្រូវតែបន្តអនុវត្តនូវ​វិធាន​សុខាភិបាល «៣ការពារ និង៣កុំ» ដើម្បី ចូលរួមចំណែកកាត់ផ្តាច់ខ្សែចម្លង និងជៀសឲ្យផុតពី​ការឆ្លង​រាលដាល នៃជំងឺ​ដ៏ដ៏កាចសាហាវនេះ ខណៈដែលបច្ចុប្បន្ន វីរុសបំប្លែងខ្លួនថ្មី ប្រភេទ ដែលតា (Delta) កំពុងចរាចរណ៍វាយលុកក្នុងប្រទេសកម្ពុជា ក៏ដូចជា បណ្ដាប្រទេសមួយចំនួន នៅក្នុងពិភព​លោក គួរឲ្យព្រួយបារម្ភផងដែរ៕អត្ថបទ ៖ បាន សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM