សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

កាកបាទក្រហមកម្ពុជា ផ្ដល់​ប្រាក់​កម្ចី​ខ្នាតតូចគ្មានការប្រាក់ ​ជូន​ពលរដ្ឋរង​គ្រោះដោយ​ទឹកជំនន់​ចំនួន ៤៤គ្រួសារ រស់នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ

2021/08/14 09:12:13 am        667
ពោធិ៍សាត់ ៖ កាកបាទក្រហមកម្ពុជា​ដែលមាន​ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ប្រាក់​កម្ចី​ខ្នាតតូចគ្មានការប្រាក់ជូន​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៤គ្រួសារ រស់នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់។នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍​​គណៈកម្មាធិការសាខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចុះ​ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ប្រាក់​កម្ចី​ខ្នាតតូច​គ្មានការប្រាក់ ដែលជាជំនួយថវិការបស់សប្បុរសជនកូរ៉េ តាមរយៈក្រុមហ៊ុន​សាជីវកម្ម​ធានារ៉ាប់​រងកូរ៉េ កាកបាទក្រហមកូរ៉េ និងធនាគារហិរញ្ញវត្ថុវូរី ជូនប្រជាពលរដ្ឋរង​គ្រោះដោយ​ទឹកជំនន់​ចំនួន ៤៤គ្រួសារ (គ្រួសារនីមួយៗទទួលបានថវិកា២៥០ដុល្លារអាមេរិក ) រស់នៅភូមិចំនួន៨ នៃឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​សាកសួរសុខទុក្ខ និង​ការលើក​ទឹកចិត្តដល់​ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងខ្លួនឯងបន្ថែមទៀត​ពង្រីកមុខរបរ ដើម្បី​លើ​ស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើឡើង។ជាមួយគ្នានេះ​ សូមប្រជាពលរដ្ឋ​ទាំងអស់ចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ តាមរយៈអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា​របស់រាជរដ្ឋាភិបាលអនុវត្ត ៣ការពារ ​៣កុំ ២ចូលរួម និង​ការធ្វើ​ចត្តាឡីស័កឱ្យបានត្រឹមត្រូវ។​ទន្ទឹមនឹងនេះ សូមបងប្អូនរស់នៅមានអនាម័យ បរិភោគទឹកឆ្អិន ជៀសផុតពីជំងឺឆ្លងនានា។គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ដើម្បីជាដើម​ទុនក្នុងការពង្រីកមុខរបរ។ ជាមួយគ្នានេះ ​គ្រួសារនីមួយៗបានទទួលអំណោយបន្ថែមរួមមាន ៖ ម៉ាស់ , អាល់កុល , សាប៊ូដុំ និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត ) ១កញ្ចប់ផងដែរ។​សូមជម្រាបជូនថា សម្រាប់ខេត្តពោធិ៍សាត់ ចាប់តាំងពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២.១១៥គ្រួសារ ដែលជាជំនួយរបស់កាកបាទក្រហមអូទ្រីស អាឡឺម៉ង់ ណ៍រវេស អូស្រ្តាលី និង ICRC ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ ដោយសារមីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម និង​ធ្វើ​ឱ្យជីវភាពរស់នៅកាន់តែល្អប្រសើឡើង តាមរយៈការ​ប្រកបរបរ​ដាំដំណាំ ចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។ ដោយឡែកទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចី ដល់គ្រួសារអតីត​យុទ្ធជន​នៅឆ្នាំ២០១៩ ចំនួន ២២គ្រួសារ និងប្រើប្រាស់ប្រាក់បង្វិល ផ្តល់ជាប្រាក់កម្ចីវិញនៅឆ្នាំ២០២១នេះ បានចំនួន២១គ្រួសារ៕អត្ថបទ ៖ ចក 

អាជ្ញាធរខេត្តចុះជួយបូមទឹកសង្រ្គោះស្រូវពលរដ្ឋចំនួន១២០០ហិកតាដែលរងផលប៉ះពាល់​

2021/08/14 03:24:56 pm        588
ឧត្តរមានជ័យ ៖ ស្រូវប្រជាពលរដ្ឋចំនួន១២០០ហិកតា ក្នុងនោះ​ចំនួ​ន​ ៨០០ហិកតា​ត្រូវរងផលប៉ះពាល់​ធ្ងន់ធ្ងរ​ត្រូវបាន​សង្រ្គោះបន្ទាន់​ស្ថិតក្នុងឃុំជើងទាន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤សីហាឆ្នាំ២០២១នេះ ។លោក ញើន កួន ប្រធានមន្ទីរធនទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ស្រូវ​របស់​ប្រជាពលរដ្ឋ​ចំនួន៥ភូមិ គឺភូមិគោកពង្រ ភូមិជើងទាន ភូមិឆ្កែស្រែង ភូមិស្រែប្រាំង នឹងភូមិតានោក ក្នុងឃុំជើងទាន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នបានរងផលប៉ះពាល់ចំនួន ១២០០ហិកតា ក្នុងនោះស្រូវចំនួន៨០០ហិកតាត្រូវសង្រ្គោះបន្ទាន់ ដែលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ​ ដោយសារ​តែ​បញ្ហា​អាកាសធាតុភ្លៀងធ្លាក់មិនគ្រប់គ្រាន់។លោក បន្តថា ក្នុងការជួយសង្រ្គោះនោះដែរ អាជ្ញាធររួមទាំង​មន្រ្តីធនធានទឹកបានប្រើប្រាស់​ម៉ាស៊ីន​ធំចំនួន៤ម៉ាស៊ីន និងម៉ាស៊ីនតូចៗ​ របស់ពលរដ្ឋចំនួន៣៥ម៉ាស៊ីន ​ដើម្បីរួមគ្នាបូមទឹក​ជួយ​សង្រ្គោះ​ស្រូវ​របស់ពលរដ្ឋដែលរងផលប៉ះពាល់ឲ្យបានទាន់ពេលវេលា។ក្នុងការចុះពិនិត្យជួយបូមទឹកសង្រ្គោះស្រូវពលរដ្ឋនាពេលនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​ខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្តដៃម្ខាង​ទប់ស្កាត់​ការរាលដាល​ជំងឺកូវីដ-១៩ និងដៃម្ខាងទៀតជួយសង្រ្គោះស្រូវ​របស់​បងប្អូនប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់​ដោយសារ​បញ្ហា​អាកាសធាតុ​ខ្វះខាត​ទឹកធ្វើស្រែ ដូច្នេះហើយ​អាជ្ញាធរខេត្ត​បានខិតខំប្រឹងប្រែង​រិះរក​​គ្រប់​មធ្យោបាយ ធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋ​ទទួល​បាន​ភាពកក់ក្តៅ​គ្រប់ពេលវេលា​បើទោះបី​ជា​កាលៈទេសៈនេះ យើងកំពុងជួបប្រឈម​ និង​បញ្ហា​លំបាកនានា​ ដែល​កើត​មានឡើង​ចំពោះមុខក្តី​ក៏អាជ្ញាធរខិតខំដោះស្រាយរាល់បញ្ហាប្រឈមទាំងអស់ជូនបងប្អូនមិនឲ្យលំបាកនោះឡើយ៕អត្ថបទ ៖ ឃិនសារិទ្ធ

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន នាំយក​អំណោយ​សម្រាប់​ប្រើប្រាស់​ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩ ប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង

2021/08/13 02:38:40 pm        667
ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្វាយរៀង បាននាំយកអំណោយ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ។ក្នុងឱកាសនោះ លោកជំទាវ ក៏បានមានប្រសាសន៍ថា ជំនួយដែលបានផ្តល់ជូននាពេលនេះ គឺជា​ការចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការ​លំបាក​នៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ជាពិសេស បានជួយសម្រាល​បន្ទុក​ដល់​ពលករចំណាកស្រុកដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះនៃខេត្តស្វាយរៀង ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី ដែលផ្តោតសំខាន់លើការ​យក​ចិត្ត​ទុកដាក់ដល់ពលករ ដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា ថៃ ។លោកជំទាវបានបន្តទៀតថា បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅកម្ពុជា បាននឹងកំពុងឈាន​ទៅរកភាព​កាន់តែប្រសើរហើយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា ទាំងចំនួនអ្នកឆ្លង និងអ្នកស្លាប់បានថយចុះគួរឲ្យត់សម្គាល់ ក្រោមការគិតគូរ និងការយកចិត្តទុក្ខដាក់ខ្ពស់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ និងការ​​គិតគូរ​ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ប៉ុន្តែ​ទោះជាយ៉ាងនេះកី្ត យើងក៏​នៅតែ​បារម្មណ៍​អំពីការឆ្លងនៃមេរោគបំប្លែង​ខ្លួនថ្មី ដែលតា (ដែលការចម្លងមានល្បឿនលឿន) ដែល​ទាមទារ​ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុក្ខដាក់​ក្នុងការការពារបន្ថែមមួយកម្រិតទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ​កាត់ផ្តាច់នៃការ​ចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀងថ្ងៃនេះ រួមមាន ៖ សម្លៀកបំពាក់​ពេទ្យ PPE ១.០០០ឈុត អង្ករ ២តោន ទឹកសុទ្ធ ២០០កេស ម៉ាស់ ១០០.០០០ម៉ាស់ ថ្នាំបុរាណចិន ៤០០ប្រអប់ ស្បែកជើង ១០០គូរ មី ១០០កេស ត្រីខ ១០០កេស ភួយ ៥០០ភួយ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ក្នុងនោះផងដែរ ក៏មានអំណោយរបស់សមាគមមិត្តភាពកម្ពុជា-ចិន រួមមាន ៖ ម៉ាស៊ីនជំនួយ អ៊ុកស៊ីហ្សែន ១ ម៉ាស់ និងអាវពេទ្យ៕

សម្ដេចតេជោ ហ៊ុន សែន ទិញ​ឧទ្ធម្ភាគចក្រ​ Mi-17​ ចំនួន៣គ្រឿង​បំពាក់​ជូន​ដល់​កង​យោធពល​ខេមរភូមិន្ទ

2021/08/13 12:58:50 pm        486
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបតែបានទិញ​ឧទ្ធម្ភាគចក្រ Mi-17 ចំនួន​៣គ្រឿងដើម្បីបំពាក់ជូនដល់កង​យោធពលខេមរភូមិន្ទ។នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យ​ឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែល​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញដើម្បីបំពាក់ជូន​ដល់កងយោធពល​ខេមរភូមិន្ទ។ ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់អស់លោកនាយទាហាន​នៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។ នាយឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី​នៃកម្ពុជា ដែលបាន​បំពាក់​ឧទ្ធម្ភាគចក្រ​ជូន​ដល់​កងយោធពលខេមរភូមិន្ទ​ដើម្បី​បម្រើ​ក្នុងកិច្ច​ប្រតិបត្តិការ​បាន​លឿនទាន់ពេលវេលា៕

មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក គ្រោងរៀបចំបន្ថែមជិត៥០០០គ្រែ ត្រៀមទទួលអ្នកជំងឺកូវីដ-១៩ ចូលសម្រាកព្យាបាល

2021/08/13 05:31:13 am        1214
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នក​គ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ជាក់ថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក គ្រោងរៀបចំបន្ថែមជិត៥០០០គ្រែ ដែលគិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំរួចរាល់គ្រែជាង៣០០០គ្រែ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ-១៩ ឲ្យចូលមកសម្រាកព្យាបាលជំងឺមនុស្សពេញវ័យ និងកុមារ។លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានឲ្យដឹងទៀតថា បច្ចុប្បន្នមណ្ឌលថែទាំ​ព្យាបាល​ជំងឺកូវីដ-១៩មួយនេះ បានរៀបចំរួចជាស្រេចចំនួនគ្រែ និងគ្រោងរៀបចំបន្ថែមចំនួន១២០០គ្រែទៀត សរុបទាំងអស់ជិត៥០០០គ្រែ ឲ្យរួចរាល់ក្នុងខែសីហានេះ ហើយព្រមទាំងដាក់ដំណើរការ​មណ្ឌល​ថែទាំព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ធំជាងគេប្រចាំប្រទេសកម្ពុជា នៅចុងខែសីហា ឆ្នាំ២០២១នេះផងដែរ។ ប៉ុន្តែសភាពការណ៍ចំនួនករណី អ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ មានការធ្លាក់ចុះ។ ដូច្នេះចំនួនអ្នកជំងឺដែលចូលមកសម្រាកក្នុងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ក៏មានការធ្លាក់ចុះផងដែរ។ចំនួនជាង៣០០០គ្រែនេះ យើងមានតែអ្នកជំងឺចំនួនជាង១៦០០នាក់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុង​មណ្ឌល​ថែទាំព្យាបាល ក៏ប៉ុន្តែអ្នកជំងឺដែលស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ​នៅមានចំនួនច្រើននៅឡើយ មិនទាន់ធ្លាក់ចុះដូចករណីជំងឺស្រាលនោះទេ។ ដោយហេតុថាជំងឺស្រាលបានធ្លាក់ចុះនេះ ដោយ​សារ​តែរាជរដ្ឋាភិបាលកម្ពុជា មានផែនការ នឹងអនុញ្ញាតឲ្យករណីអ្នកឆ្លងជំងឺកូវីដ-១៩ អាចព្យាបាល​នៅសហគមន៍ តាមផ្ទះបាន។លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានសង្កត់ធ្ងន់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហានេះ មានអ្នកជំងឺចំនួនជាង១៦០០នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមណ្ឌលថែទាំ​ព្យាបាល​ជំងឺកូវីដ-១៩ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានចំនួន១១អគារ ហើយសម្ភារៈបរិក្ខារ​វេជ្ជសាស្រ្ត ដែលក្រុមការងារគ្រូពេទ្យរៀបចំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសម្ភារៈដែលប្រើ​បា្រស់​នៅក្នុងផ្នែកជំងឺធ្ងន់ ដូចក្នុងមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិដទៃៗទៀតដែរ ដូចជា៖ ម៉ាស៊ីន​សម្រាប់តាម​ដានសញ្ញាជីវិតរបស់អ្នកជំងឺ ម៉ាស៊ីនសប់ដង្ហើម ម៉ាស៊ីនបូមស្លេះ ម៉ាស៊ីនថត ម៉ាស៊ីនព្យួរសេរ៉ូម ព្រមទាំងបរិក្ខារមួយចំនួនទៀតដែលយើងកំពុងប្រើបា្រស់ក្នុងការងារខាងលើនេះ៕អត្ថបទ រដ្ឋា 

មនី្ទរពេទ្យកុមារជាតិ ដំណើរការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ប្រភេទអាស្រ្តាហ្សេនីកា ជូនចំពោះមន្រី្តរាជការស៊ីវិល និងមន្រី្តជាប់កិច្ចសន្យា

2021/08/12 12:36:13 pm        505
ភ្នំពេញ ៖ មនី្ទរពេទ្យកុមារជាតិ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ប្រភេទអាស្រ្តាហ្សេនីកា ជូនចំពោះមន្រី្តរាជការស៊ីវិល និងមន្រី្តជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ដូសទី១ និងដូសទី២រួចរាល់។បើតាមលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហានេះថា ថ្ងៃនេះមនី្ទរពេទ្យកុមារជាតិ ក៏ដូចជាមនី្ទរពេទ្យ​ដទៃ​ទៀត​ដែរ បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ប្រភេទអាស្រ្តាហ្សេនីកា ជាវ៉ាក់សាំងជំរុញ សម្រាប់ចាក់ជូនក្រុមប្រឈមមុខខ្ពស់​ដែល​បាន​កំណត់​ដោយ​គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។ជាមួយគ្នានោះដែរ មន្រី្តរាជការស៊ីវិល និងមន្រី្តជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ បានមកទទួលការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យកុមារជាតិ បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យសុខភាពរបស់ពួកគាត់ល្អ និងរឹងមាំ​តទៅថ្ងៃមុខបន្តទៀត។ ប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣នោះទេ គឺពួកគាត់មិនអាចការពារ ទប់ទល់ នឹងមេរោគកូវីដ-១៩បាននោះទេ បើទោះបីជាពួកគាត់ឆ្លងកូវីដ-១៩ ក៏មិនអាចឈានដល់ដំណាក់កាលធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតដែរ។ដូច្នេះពួកគាត់សូមគោរពអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានខិតខំស្វះស្វែងរក​វ៉ាក់សាំង​ការពារជំងឺកូវីដ-១៩ មកចាក់ជូនមន្រី្តរាជការស៊ីវិល និងមន្រី្តជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស។ជាចុងក្រោយលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានបញ្ជាក់ទៀតថា ទោះបីបានចាក់​វ៉ាក់សាំងដូសជំរុញ និងដូសទី៣ រួចហើយក៏ដោយ មិនមែនមានន័យថា មិនឆ្លងមេរោគកូវីដ-១៩នោះទេ គ្រាន់តែវាស្ថិតក្នុងស្ថានភាពការពារកម្រិតខ្ពស់ ឆ្លងហើយមិនវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ នេះជាចំនុចពិសេសរបស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩នេះ ជាពិសេសប្រភេទដែលតា (Delta) ដែលទើបនឹងឆ្លង​ចូល​មកក្នុងសហគមន៍ នៃប្រទេសកម្ពុជាថ្មីនេះ ចាំបាច់បំផុតបងប្អូនប្រជាពលរដ្ឋចូលរួមចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ និងអនុវត្តន៍វិធានការ៣កុំ ៣ការពារ ដែលប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានដាក់ចេញ៕អត្ថបទ រដ្ឋា

សភាកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប (ASEP) លើកទី១១ នៅពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ

2021/08/11 01:04:50 pm        536
ភ្នំពេញ ៖ ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP11 ដើម្បីពិនិត្យពិភាក្សាលើការងារមួយចំនួន សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នាអំឡុងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំនាពេលនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ ដោយ​មានការ​អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ​ទាំងអស់ ដោយធ្វើការពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់​អនុគណៈកម្មការ​ទទួលបន្ទុកតាមផ្នែកនីមួយៗ ជាពិសេសអនុគណៈកម្មការទទួលបន្ទុកផ្នែកខ្លឹមសារ និងឯកសារ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាននិង ICT សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំ ASEP11 ខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ សម្ដេចប្រធាន​រដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី បានឯកភាព​ជាគោលការណ៍រួចហើយ ឲ្យរៀបចំកិច្ចប្រជុំ (ASEP-11) តាមរយៈអនឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ គឺបានន័យថា កិច្ចប្រជុំ (ASEP-11) ធ្វើមុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) របស់រាជរដ្ឋាភិបាលជាងមួយ​សប្ដាហ៍​ប៉ុណ្ណោះ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានមានប្រសាសន៍ជំរុញដល់អនុគណៈកម្មការនានា ចំណុះគណៈកម្មការរៀបចំ បន្តធ្វើការងារតាមមុខសញ្ញារៀងៗខ្លួន ជាពិសេស អនុគណៈកម្មការទី៤ (សារព័ត៌មាន និង អាយ ស៊ី ធី) សិក្សាជាមួយអង្គភាពជំនាញនានា សំដៅធ្វើយ៉ាងណា ត្រៀម​លក្ខណៈ​អោយបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាអោយកិច្ចប្រជុំតាមប្រព័ន្ធនិម្មិតនេះ ប្រព្រឹត្តទៅ​ដោយរលូន និងជៀសវាងភាពរអាក់រអួល។ ម្យ៉ាងទៀត លេខាធិការដ្ឋានជាតិASEP11 ត្រូវរៀបចំការងារនិងឯកសារនានាពាក់ព័ន្ធកិច្ចប្រជុំ ASEP11 ដោយរាល់ខ្លឹមសារឯកសារទាំងអស់ពាក់ព័ន្ធកិច្ចប្រជុំនេះ ត្រូវដាក់ជូនអនុគណៈកម្មការទី១ ទទួលបន្ទុកខ្លឹមសារនិងឯកសារ ដែលមាន ឯកឧត្ដមកិត្ដិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ជាប្រធាន ធ្វើការពិនិត្យអោយបានគ្រប់ជ្រុងជ្រោយនិងទាន់ពេលវេលា ដើម្បីដាក់ជូនថ្នាក់ដឹកនាំ​ពិនិត្យ​សម្រេច។ចំពោះលិខិតអញ្ជើញ ដែលសម្តេចប្រធានរដ្ឋសភា និងសម្តេចប្រធានព្រឹទ្ធសភា បានចុះហត្ថលេខា​រួចហើយ ព្រមទាំងឯកសារពាក់ព័ន្ធនានា ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត បានណែនាំឲ្យ​ធ្វើការ​ផ្ញើរជូនប្រទេសជាសមាជិកអោយបានឆាប់ គឺត្រូវផ្ញើរចេញអោយបានមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២១នេះ ពោលគឺផ្ញើរអោយបានបីខែ មុនកាលបរិច្ឆេទនៃកិច្ចប្រជុំ ដូចដែលធ្លាប់​បានអនុវត្ត​នាពេលកន្លងមក។ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានស្នើឲ្យក្រុមការងារលេខាធិការដ្ឋាន (ASEP11) បន្តធ្វើទំនាក់ទំនងជាប្រចាំជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនង​ជាមួយមន្ត្រីសម្របសម្រួលការងារ ASEP នៅទីក្រុងប៊្រុយស៊ែល ដើម្បីធ្វើយ៉ាងណាឱ្យការរៀបចំ​កិច្ចប្រជុំនេះ ប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យប្រកបដោយកិត្តិយស។សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) តាមរយៈអន​ឡាញ (Online) ឬហៅថាប្រព័ន្ធនិម្មិត (Virtual Meeting) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ គឺជាលើកទី១ហើយសម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវទទួលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមរយៈអនឡាញ (Online) បែបនេះ៕

ស្ថានភាពកូវីដ១៩ នៅបាត់ដំបង និងឧត្តរមានជ័យថយចុះ ខណៈបន្ទាយមានជ័យ និងប៉ៃលិន នៅមានតួលេខខ្ពស់

2021/08/11 10:53:52 am        540
បាត់ដំបង៖ ខេត្តចំនួន៤ នៅជាប់នឹងព្រំដែននៃប្រទេសថៃ មានពលករឆ្លងដែនមកជាប្រចាំថ្ងៃ ក្នុងពេលមុនបិទព្រំដែន គឺមានខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ថានភាពការឆ្លងជំងឺកូវីដ១៩ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន មានអត្រាឆ្លងច្រើនគួរឲ្យបារម្ភ ។ដោយគិតត្រឹមរយៈពេល២ថ្ងៃ ចុងក្រោយនេះ សម្រាប់ខេត្តបាត់ដំបង អាជ្ញាធរខេត្ត​បាន​រកឃើញ​​អ្នកវិជ្ជមាន​កូវីដ១៩ ក្នុងរង្វង់ពីជាង ៥០នាក់ទៅជាង៨០នាក់ ខណៈដែលនៅចុងខែកក្កដា រហូត​ដល់ដើមខែសីហា ឆ្នាំ២០២១ បានរកឃើញក្នុងរង្វង់ពីជាង ១០០នាក់ ទៅជាង២០០នាក់ ហើយអ្នក​ជំងឺកូវីដ១៩ទាំងអស់នោះ ភាគច្រើនពាក់ព័ន្ធព្រឹត្តិការណ៍​សហគមន៍២០កម្ភៈ ។យោងតាមរបាយការណ៍របស់រដ្ឋបាល បានឲ្យដឹងថា ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា ខេត្តបាត់ដំបងមានឆ្លងជំងឺនេះចំនួន៤៣២៩នាក់ ព្យាបាលជាសះស្បើយចំនួន២៧៨២នាក់ ស្លាប់ចំនួន៥១នាក់ និងកំពុងសម្រាកព្យាបាលចំនួន១៤៩៦នាក់ ។ ការចាក់វ៉ាក់សាំងវិញ គឺ បាន​ចំនួន ៣៧០ ០៥៩នាក់ លើផែនការជាង៧០ម៉ឺននាក់ និងចាក់ដូសទី៣ ជូនមន្ត្រីជួរមុខបានចំនួន ២៧០នាក់ ។ចំណែកខេត្តឧត្តរមានជ័យវិញ ស្ថានភាពជំងឺកូវីដ១៩ ក៏មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ ដោយ២ថ្ងៃចុងក្រោយនេះ អាជ្ញាធរបានរកឃើញអ្នកវិជ្ជមាន ត្រឹមចន្លោះជាង ៣០នាក់ ទៅជាង ៥០នាក់ ដោយកាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ គឺរកឃើញរហូតដល់លើស១០០នាក់ ភាគច្រើន​ជាពលករទើបត្រឡប់មកពីថៃ ក្នុងចំណោមនោះ ក៏មានអ្នកឆ្លងវីរុសបំប្លែងថ្មី ដែលតា (Delta) ផងដែរ ។ចាប់ពីមានការឆ្លងជំងឺកូវីដ១៩ នៅខេត្តឧត្តរមានជ័យ អាជ្ញាធរបានរកឃើញអ្នកវិជ្ជមានចំនួន ៥ ៣៥០នាក់ ត្រូវបានព្យាបាលជាសះស្បើយចំនួន ១ ៧៥៣នាក់ ស្លាប់ចំនួន ៩នាក់ និងកំពុង​សម្រាក​ព្យាបាលចំនួន ៣ ៥៨៨នាក់ ។ ដោយបច្ចុប្បន្នខេត្តមួយនេះ កំពុងដំណើរការចាក់វ៉ាក់សាំងជំរុញ ដូសទី៣ ដល់កម្លាំងជួរមុខផងដែរ ។ដោយឡែកនៅខេត្តបន្ទាយមានជ័យ អាជ្ញាធរនៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងរង្វង់​ជាង​១០០នាក់ មានទាំងពលករទើបត្រឡប់មកពីថៃ និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ។ តែយ៉ាងណា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសថា ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ក៏មានអ្នក​ជា​សះស្បើយច្រើន ដែលមានរហូតដល់ជាង ១០០០នាក់ ហើយខេត្តមួយនេះ កំពុងដំណើរការ​ចាក់​វ៉ាក់​សាំងជូនពលរដ្ឋ និងចាក់ដូសទី៣ ជូនកម្លាំងជួរមុខ ដោយរហូតមកដល់ពេលនេះចាក់បានជិត ៣០ម៉ឺននាក់ហើយ ។សម្រាប់ខេត្តប៉ៃលិនវិញ ក្នុងរយៈពេលដូចគ្នានេះ ហាក់មានការ​កម្រើក​ ចំពោះអ្នកវិជ្ជមានកូវីដ១៩ គឺបានរកឃើញក្នុងចន្លោះពីជាង ៣០នាក់ ទៅជាង ១០០នាក់ សុទ្ធសឹងជាពលរក កំពុងធ្វើ​ចត្តាឡីស័ក​នៅក្នុងមណ្ឌល ខណៈកន្លងទៅអាជ្ញាធរបានរកឃើញអ្នកឆ្លងមានតិចតួចប៉ុណ្ណោះ ហើយតាមទីតាំងព្យាបាលវិញ គឺមានការធូរស្បើយ រហូតមានការបញ្ជូនអ្នកជំងឺកូវីដ១៩ មកពីខេត្តមួយចំនួនជាប់ព្រំដែនថៃ មកព្យាបាលក្នុងខេត្តមួយនេះផងដែរ ។ តែយ៉ាងណាអាជ្ញាធខេត្ត កំពុងពន្លឿងការចាក់វ៉ាក់សាំងជូនពលរដ្ឋ និងចាក់ដូសទី៣ ដល់​កម្លាំង​ជួរមុខ ហើយបើមិនមានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ ខេត្តប៉ៃលិន នឹងមានការចាក់វ៉ាក់សាំងដល់កុមារចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ ។គួរបញ្ជាក់ថា ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាខេត្តត្រូវបាន​រាជ​រដ្ឋាភិបាល ធ្វើការបិទខ្ទប់រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា ៕អត្ថបទ ៖ សុខរិទ្ធ

កម្ពុជា-ព្រុយណេដារ៉ូសាឡឹម ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហ ប្រតិបត្តិការលើវិស័យវប្បធម៌

2021/08/11 10:26:21 am        357
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ បានចុះហត្ថ លេខាលើ​អនុស្សារណៈ នៃការយោគយល់គ្នា​រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលព្រុយណេដារ៉ូសាឡឹម ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ​វប្បធម៌ និងវិចិត្រសិល្បៈតាម ប្រព័ន្ធវីដេអូ។ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាខាងលើនេះ ភាគីកម្ពុជា មានលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាហត្ថលេខី តំណាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងភាគីព្រុយណេ មានឯកឧត្តម MAJOR GENRAL (Rtd.) DATO PADUKA SERI HAJI AMINUDDIN IHSAN BIN PEHIN ORANG KAYA SAIFUL MULOK DATO SERI PADUKA HAJI ABIDIN រដ្ឋមន្រី្តក្រសួងវប្បធម៌ យុវជន និងកីឡា ជាហត្ថលេខីតំណាងតាងនាម ព្រះចៅស៊ុលតង់ នៃរាជរដ្ឋាភិបាលព្រុយណេដារ៉ូសាឡឹម។ គោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីពង្រឹងទំនាក់ទំនងលើ​វិស័យវប្បធម៌​រវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-ព្រុយណេ ការជម្រុញការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ លើកទឹកចិត្ត និងលើកកម្ពស់កិច្ចសហប្រតិបតិ្តការវប្បធម៌ដោយផ្អែកលើគោលការណ៍ស្មើភាគគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ភាគីទាំងពីរ នឹងជម្រុញលើកទឹកចិត្ត និងសម្របសម្រួលការផ្លាស់ប្តូរវប្បធម៌ ទស្សនកិច្ចសិក្សា វគ្គបណ្តុះបណ្តាលការតាំងពិព័រណ៍ការចូលរួមក្នុងសន្និសីទ វេទិកា សន្និសីទ ជំនាញ សិក្ខាសាលា មហោស្រព និងសកម្មភាពដទៃទៀតដែលរៀបចំដោយប្រទេសណាមួយក្នុងវិស័យដូចខាងក្រោម ៖១.សិល្បៈទស្សនីយភាព, ២.សិល្បៈវិចិត្រ និងសូនរូប, ៣.ការតាំងពិព័រណ៍, ទី៤.សិល្បៈសិប្បកម្ម, ទី៥.សារមនី្ទរបុរាណវិទ្យា និងបេតិកភណ្ឌ, ទី៦.នរវិទ្យា និងជាតិពន្ទុវិទ្យា, ទី៧.បណ្ណាល័យ និងបណ្ណាសារ, ទី៨.ប្រវតិ្តសាស្រ្ត និងអក្សរសាស្រ្ត, ទី៩.ឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត, ទី១០.គ្រឹះស្ថានវប្បធម៌ និងAcademics​ និងទី១១.ទម្រង់កិច្ចសហប្រតិបតិ្តការដទៃទៀត​ដែល​បានព្រមព្រៀងគ្នា៕អត្ថបទ ៖ រដ្ឋា 

ក្រសួងកសិកម្មប្រាប់មូលហេតុ៩ចំណុច ធ្វើឲ្យតម្លៃជីថ្លៃខុសរាល់ឆ្នាំ បង្កពីបញ្ហាវិបត្តិជំងឺកូវីដ១៩

2021/08/10 01:17:54 pm        801
ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រកាសប្រាប់ពីមូលហេតុចំនួន៩ចំណុច ដែលធ្វើឲ្យតម្លៃជីកសិកម្ម នៅក្នុងឆ្នាំ២០២១នេះ មានការឡើងថ្លៃខ្ពស់ជាងរាល់ឆ្នាំ និងធ្វើឲ្យ​មាន​ការ​ត្អូញត្អែរជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ ពិសេសកសិករធ្វើដំណាំស្រូវ ដោយបញ្ហានេះ គឺបានបង្កឡើងដោយវិបត្តិជាសកល នៃជំងឺកូវីដ១៩ ។សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានភារីករាលដាលនៃជំងឺកូវីដ១៩ រយៈពេលជិត២ឆ្នាំកន្លងទៅនេះ បានធ្វើឲ្យគ្រប់វិស័យជួបនឹងបញ្ហាប្រឈម ។ ដោយឡែកផលិតកម្ម ក្នុងវិស័យកសិកម្មនៅកម្ពុជា ឆ្នាំ២០២១នេះ បានពិនិត្យឃើញថាមានសន្ទុះ កើនឡើងគួរឲ្យកត់សម្គាល់ រីឯតម្រូវការថ្នាំកសិកម្ម និងជីកសិកម្មក៏មានសន្ទុះកើនឡើងផងដែរ ។សេចក្តីប្រកាសបានបន្តថា នៅឆ្នាំ២០២០ មានក្រុមហ៊ុននាំចូលថ្នាំកសិកម្ម និងជីកសិកម្ម យោងតាមលិខិតអនុញ្ញាតនាំចូលមាន ថ្នាំកសិកម្មចំនួន ១០៣ ០០៥តោន និងជីកសិកម្មចំនួន ១ ៤០៦ ៧៧៥តោន ហើយនៅឆ្នាំ២០២១នេះ គិតត្រឹមខែឧសភា ក្រសួងបានពិនិត្យឃើញថា ការនាំចូលថ្នាំកសិកម្មចំនួន ៤៧ ៤០៩តោន និងជីកសិកម្មចំនួន ៨៥៨ ៦៣២តោន ។ប្រភពបន្ថែមថា ទន្ទឹមនឹងនេះជីកសិកម្ម ក៏មានតម្លៃថ្លៃជាងកាលពីឆ្នាំកន្លងទៅ ដោយផ្ដើមចេញ​មូលហេតុសំខានៗមួយចំនួន រួមមានទី១. បណ្ដាប្រទេសផលិតថ្នាំកសិកម្ម និងជីកសិកម្ម មិនអាច​ផលិតឆ្លើយតបបានតាមការបញ្ជាទិញពីកម្ពុជា, ទី២. វត្ថុធាតុដើមមានការខ្វះខាត​ក្នុងការ​ផ្គត់ផ្គង​ពីបណ្ដាប្រទេសផលិតធំៗ មានដូចជា ប្រទេសចិន ប្រទេសម៉ាឡេ និងប្រទេសអារ៉ាប់, ទី៣. ផលិតកម្មជីកសិកម្ម ត្រូវបានកាត់បន្ថយកម្លាំងពលកម្មដោយបញ្ហាការរាលដាលជំងឺកូវីដ១៩ មាននៅចិន ថៃ និងវៀតណាម ។ ទី៤. ការដឹកជញ្ជូនប្រើពេលវេលាយូរ​ដោយមានបញ្ហារាលដាល​នៃជំងឺកូវីដ១៩ (មានការប្រុងប្រយ័ត្នទៅលើផ្នែកសុខភាព និងត្រួតពិនិត្យតាមវិធានការ​សុខាភិបាល), ទី៥. ទន្ទឹមនឹងការបញ្ជាទិញពីកម្ពុជា នៅបណ្ដាប្រទេសផ្សេងៗក៏មានការ​បញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ, ទី៦. ការចំណាយលើការរៀបចំវេចខ្ចប់​ឡើងវិញ ដែលត្រូវការសំបកវេចខ្ចប់​បោះពុម្ព​ជាភាសាខ្មែរ ។ ទី៧. ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួន មិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញ​តាមរយៈឈ្មួញកណ្ដាល ជាហេតុធ្វើឲ្យជី-ថ្នាំកសិកម្មថ្លៃជាងតម្លៃនៅក្នុងរោងចក្រផលិត, ទី៨. តម្រូវការជីកសិកម្មក្នុងស្រុក មានការកើនឡើងច្រើន ដោយសារអ្នកវិនិយោគមួយចំនួន ប្តូរវិស័យផ្សេងៗ មកវិនិយោគលើវិស័យកម្ម និងទី៩. ប្រទេសកម្ពុជាមិនទាន់មានលទ្ធភាព អាចផលិតជីកសិកម្មបាននៅឡើយ (មានលទ្ធភាពផលិតជីធម្មជាតិ និងជីសរីរាង្គតែប៉ុណ្ណោះ) ។គួរបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានកសិករតាមបណ្ដាខេត្តមួយចំនួន ពិសេសនៅតំបន់​មាន​ប្រភពទឹកធំៗ និងមានការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ អាងស្តុកទឹក ទំនប់ស្ទាក់ទឹក និងមានប្រឡាយ​ច្រើន បានបង្កើនការដាំដុះដំណាំស្រូវ ប្រភេទស្រូវស្រាល (ស្រូវបង្កើនរដូវ) ចំនួន២ ទៅ៣ដង ក្នុងមួយឆ្នាំ ទើបមានប្រើប្រាស់ជីកសិកម្មច្រើន និងមានតម្រូវការច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ៕អត្ថបទ ៖ ​បាន សុខរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM