សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងការពារជាតិ ដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនកងទ័ពនិងគ្រួសារកងទ័ព ចំនួន៥មណ្ឌល ក្នុងរាជធានីភ្នំពេញ

2021/08/10 12:37:31 pm        737
ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទអាស្រ្តាហ្សេនីកា ដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ព ចំនួន៥មណ្ឌល ក្នុងរាជធានីភ្នំពេញ ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១​ម្សិលមិញ​នេះ។បើតាមឧត្តមសេនីយ៍ទោ ព្រំ សុខារ័ត្ន នាយករង នៃនាយកដ្ឋានសុខាភិបាល និងជាប្រធាន​ក្រុម​ប្រចាំការទទួលខុសត្រូវការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសាលាបឋមសិក្សា និង​អនុវិទ្យាល័យ វត្តនាគវ័ន ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្រាប់BTVព័ត៌មាននាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះថា មណ្ឌលចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣ ជូនកងទ័ព និង​គ្រួសារកងទ័ព នៅក្នុងរាជធានីភ្នំពេញ មានចំនួន៥មណ្ឌលចាក់វ៉ាក់សាំង គឺទី១.មណ្ឌលចាក់វ៉ាក់សាំង ក្នុងមនី្ទរពេទ្យព្រះកេតុមាលា, ទី២.មណ្ឌលចាក់វ៉ាក់សាំង ក្នុងសាលាបឋម​សិក្សា និងអនុវិទ្យាល័យ វត្តនាគវ័ន, ទី៣. មណ្ឌលចាក់វ៉ាក់សាំង ក្នុងវិទ្យាស្ថាន​វិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម, ទី៤. មណ្ឌលចាក់វ៉ាក់សាំង ក្នុងអាជ្ញាធរមីន​ក្រោមការគ្រប់គ្រង​របស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសនិ្តភាព បោសសំអាតមីន និងកាកសំណល់សង្រ្គាម និងទី៥. មណ្ឌលចាក់វ៉ាក់សាំង ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាសម្តេចតេជោ កំពង់ស្ពឺ។ទន្ទឹមគ្នានោះដែរកងទ័ព និងគ្រួសារកងទ័ព បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជម្រុញ ឬដូសទី៣ បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងដូសទី៣នេះ គឺពិតជា​សំខាន់​​ណាស់សម្រាប់ការពារ និងពង្រឹងសុខភាពយកឈ្នះជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ហើយក៏សូមគោរពដឹងគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រមុខថ្នាក់ដឹក​នាំទាំងអស់ ដែលបានគិតគូរដល់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស។ជាចុងក្រោយឧត្តមសេនីយ៍ទោ ព្រំ សុខារ័ត្ន បានបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យដែលចាក់វ៉ាក់សាំង​នៅមណ្ឌលនេះ មានចំនួន៤០នាក់ មានបន្ទប់ចាក់វ៉ាក់សាំង២ និងបន្ទប់សង្រ្គោះ១ ដោយធ្វើការចាក់​វ៉ាក់សាំង​ជូនចំនួន៨អង្គភាព ក្រោមចំណុះនាយកដ្ឋាន។ ក្រោយពីកងទ័ព និងគ្រួសារកងទ័ព ចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣រួចរាល់ សូមបន្តចូលរួម​អនុវត្តន៍​វិធានការរបស់សម្តេចតេជោ គឺ៣កុំ ៣ការពារ ដើម្បីការពារ ទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩៕អត្ថបទ រដ្ឋា 

ទូរទស្សន៍ BBC និងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក គាំទ្រផែនការបើកទេសចរណ៍ឡើងវិញ​របស់កម្ពុជា និងប្ដេជ្ញាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក

2021/08/10 12:21:47 pm        588
ភ្នំពេញ ៖ ខណៈដែលក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំការបើកទេសចរណ៍ឡើងវិញ ប្រកប​ដោយសុវត្ថិភាពនោះ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងទូរទស្សន៍លំដាប់អន្តរជាតិ BBC បានបង្ហាញគាំទ្រផែនការបើកទេសចរណ៍ឡើងវិញនេះ និងបានប្ដេជ្ញា​​ចូលរួមផ្សព្វផ្សាយ​អំពីផែនការនេះទៅកាន់ពិភពលោកផងដែរ។ការបង្ហាញការគាំទ្រនេះ ធ្វើឡើងកិច្ចសម្ភាសក្នុងកម្មវិធី «Destination Insights Series» ក្រោមការ​រៀបចំ​របស់សមាគមទេសចរណ៍ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិច (PATA) សហការជាមួយ​បណ្ដាញ​សារព័ត៌មាន BBC ក្នុងនោះឯកឧត្ដម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាវាគ្មិនតំណាងប្រទេសកម្ពុជា។ កម្មវិធីនេះដែរធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom ដោយផ្ដោតសំខាន់ទៅលើការនិន្នាការបច្ចុប្បន្ន ក្នុងអំឡុងវិបត្តិកូវីដ-១៩ និងការស្ដារវិស័យទេសចរណ៍ឡើងវិញ។ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ BBC ឯកឧត្ដម ថោង រដ្ឋសក្តិ បានបញ្ជាក់ពីកិច្ចខិតខំរបស់​រាជ​រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ល្បឿននៃការចាក់វ៉ាក់សាំងដ៏ខ្លាំង ដើម្បី​បញ្ចប់ការចាក់វ៉ាក់សាំងឲ្យបានតាមគោលដៅ ៨០% នៃប្រជាជន នៅចុងឆ្នាំ២០២១។ឯកឧត្ដម អគ្គនាយកក៏បានរំលឹកអំពីវិធានសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារក្នុង​វិស័យ​ទេសចរណ៍​កន្លងមករបស់រាជរដ្ឋាភិបាល ​និងបានប្រាប់អំពីយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ​អាយុចាប់ពី ១២-១៧ឆ្នាំ, គម្រោងចាក់វ៉ាក់សំាងដូសទី៣ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗ​ទៀត​របស់រាជរដ្ឋាភិបាល ដែលទាំងនេះនឹងចូលរួមដល់ការស្ដារឡើងវិញនូវទំនុកចិត្ត និង​ភាពជឿជាក់ក្នុងការធ្វើដំណើររបស់ទេសចរជាតិ និងអន្តរជាតិ។ឯកឧត្ដម ថោង រដ្ឋសក្តិ បានបញ្ជាក់ទៀតថា «ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំនូវ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រនៃការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព គ្មានការឆ្លងរីករាលដាល»។ឯកឧត្ដម ក៏បានជម្រាបជូនដល់សមាគមធ្វើដំណើរអាស៊ីប៉ាសស៊ីហ្វិក និងទូរទស្សន៍ BBC អំពីផែន​ការ​បើកទេសចរណ៍នៅកម្ពុជាឡើងវិញ នៅចុងឆ្នាំ២០២១នេះ ដោយត្រូវរៀបចំដោយយកចិត្ត​ទុក​ដាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសាធារណៈជាអាទិភាព តាមរយៈការពិគ្រោះយោបល់​ជា​មួយអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីគ្រប់ភាគី ព្រមទាំងអាស្រ័យលើស្ថានការណ៍ចាក់ស្ដែង ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការលើកស្ទួយ ​និងស្ដារវិស័យទេសចរណ៍កម្ពុជាអំឡុង និង​ក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ២០២១។ឯកឧត្ដម តំណាងក្រសួងទេសចរណ៍រូបនេះ ក៏បានជម្រាបអំពីការរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ ដែលរួមមានកិច្ចប្រជុំ និងការតាំងពិព័រណ៍ខ្នាតតូចល្មម ដោយត្រូវ​អនុវត្ត​តាមវិធានសុវត្ថិភាព និងអនាម័យនានាយ៉ាងតឹងរឹង៕អត្ថបទ ៖ មុត សុទ

សម្ដេចក្រឡាហោម ជំរុញអាជ្ញាធរបាត់ដំបងត្រូវខិតខំទប់ស្កាត់ការ​ឆ្លង​រាល​ដាល​កូវីដ​១៩​បំប្លែង​ថ្មី

2021/08/09 09:17:10 am        552
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅ ដល់អាជ្ញាធរខេត្តបាត់ដំបង ត្រូវខិតខំទប់ស្កាត់ការឆ្លងរីករាលដាលនៅក្នុងសហគមន៍ នៃជំងឺកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មីដែលតា (Delta) ខណៈខេត្តមួយនេះ ក៏មានជាប់ព្រំដែន និងជាមុខសញ្ញាមានពលករត្រឡប់មកពីប្រទេសថៃប្រចាំថ្ងៃ ។ក្នុងកិច្ចប្រជុំតាមរយៈវីដេអូសន្និសីទ Zoom នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា កិច្ចប្រជុនេះ ធ្វើឡើងដើម្បីរៀបចំបន្ថែមការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសការដោះស្រាយបញ្ហាប្រឈមនានា បង្កឡើងដោយការរីករាលដាលមេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបង ក៏ស្ថិតក្នុងតំបន់ងាយឆ្លងជំងឺនេះ ។សម្ដេច បានបន្ថែមថា ខេត្តបាត់ដំបង ជាខេត្តមួយជាប់ព្រំដែនជាមួយប្រទេសថៃ ហើយថៃកំពុង​ស្ថិតក្នុង​អត្រាឆ្លងខ្ពស់ នៃមេរោគកូវីដ-១៩ ពិសេសមេរោគបំប្លែងថ្មី ដែលធ្វើឱ្យពលរដ្ឋខ្មែរក្នុងនោះ​ពលរដ្ឋ ជាពលករនាំគ្នាធ្វើដំណើរត្រឡប់មកវិញ ជាបន្តបន្ទាប់ និងបានក្លាយជាបញ្ហាប្រឈមថ្មីមួយ ដែលទាមទារឱ្យមានការខិតខំដោះស្រាយ ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យ៉ាងណាក៏ដោយ ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ មានការចូលរួមពីក្រុមការងារថ្នាក់ជាតិទាំងអស់ បានជួយ​ជ្រោមជ្រែង​ដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី ។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ខេត្តបាត់ដំបង មានពលករ និងអ្នកកំពុងធ្វើចត្តាឡីស័កសរុបជិត ២០០០នាក់ ក្នុងមណ្ឌលទាំងចំនួន២០ទូទាំងខេត្ត និងមានអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មីប្រភេទDeltaចំនួន១៣នាក់ ព្យាបាលជាសះស្បើយចំនួន៤នាក់ និងត្រៀមទីតាំងចំនួន ៤១កន្លែង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័ក ទទួលពលករពីប្រទេសថៃ ។ ឯកឧត្តម បន្ថែមថា ចាប់តាំងពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងសរុបចំនួន៤០៩៣នាក់ ព្យាបាលជាសះស្បើយចំនួន២ ៥១៥នាក់ និងស្លាប់ចំនួន ៤៨នាក់ ។ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៩៤នាក់ ជាសះស្បើយចំនួន ៧៩នាក់ ៕

កងកម្លាំងជួរមុខទិសយោធភូមិភាគទី៥ ចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ)

2021/08/09 12:38:56 pm        563
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ​រងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) នៅទីបញ្ជាការយោធភូមិភាគទី៥ និងគ្រប់ទីតាំងផ្សេងទៀតក្នុងទិស​យោធភូមិ​ភាគទី៥ ក៏បានដំណើរការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ នេះផងដែរ។ឯកឧត្តមមេបញ្ជាការ បានថ្លែងថា វ៉ាក់សាំង Astra Zeneca ដែលចាក់ជូនកម្លាំងជួរមុខទិសយោធភូមិ​ភាគទី៥ ដូសទី៣នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់​ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូន​ត្រូវគោរពដឹងគុណចំពោះសម្តេច។ ទោះបីជាទទួលបានការវ៉ាក់សាំងទាំង២ដូស និង៣ដូសហើយ សូមបន្តចូលរួមអនុវត្តន៍អោយ​បាន​ខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣ការពារ និង៣កុំ។ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនៅទិសយោធភូមិភាគទី៥ ទាំងអស់​សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវ​សុខភាព​ល្អ​បរិបូរណ៍​កម្លាំង​មាំមួន​ខ្លាំងក្លា បញ្ញាញាណ​វាងវៃ​ជន្មាយុយឺនយូរ និងទទួល​បាន​ជោគជ័យ​ត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕

មនី្ទរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកចាក់វ៉ាក់សាំងជូនអ្នកសេសសល់​មិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩

2021/08/09 12:24:28 pm        532
ភ្នំពេញ ៖ មនី្ទរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានដំណើរការរៀបចំ​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្មែរ ជនបរទេស និង​ស្រី្តដែលទើប​នឹង​សម្រាល​កូនរួច ប្រជាពលរដ្ឋ​ដែលបានបញ្ចប់ការធ្វើចត្តាឡិស័ក មានអាយុចាប់ពី១៨ឆ្នាំឡើង ដែលនៅ​សេសសល់​មិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ដែលមាន​អាសយដ្ឋាន​រស់នៅក្នុងរាជធានីភ្នំពេញ។ ចាប់ផ្តើមពីថ្ងៃទី៩ ខែសីហានេះ រហូតដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង៨:០០ព្រឹក ដល់១១:០០ និងម៉ោង១៤:០០ ដល់១៦:០០។ប្រជាពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាច្រើនរស់នៅ​ក្នុង​រាជធានីភ្នំពេញ នៅព្រឹកនេះ បានសម្រុកមកចាក់វ៉ាក់សាំងនៅ​តាមបណ្តាមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិ ដូចជាមនី្ទរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានលើកឡើង​ស្រដៀងគ្នាថា យុទ្ធនាការការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅសេសសល់នេះ ពិតជាល្អណាស់ ដែលប្រមុខរាជរដ្ឋាភិបាលបានជួយគាំពារប្រជាពលរដ្ឋទាំងអស់កុំឲ្យកើតនិងឆ្លងជំងឺកូវីដ-១៩។បើតាមឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបន្ដអំពាវនាវ​ដោយ​ទទូច​ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឲ្យបន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់ការពារខ្លួនកុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្តូរ​ទម្លាប់រស់នៅរបស់ខ្លួនឲ្យស្រប​តាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទ​ប្រយុទ្ធ នឹងជំងឺកូវីដ-១៩» សំដៅបង្ការគ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ពិសេស​ពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត ដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា យើងជាយថាហេតុណាមួយ សូមបន្តអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវ៣ការពារ និង៣កុំ តាមការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណា​ចក្រ​កម្ពុជា៕អត្ថបទ រដ្ឋា​​

ខេត្តបាត់ដំបង ត្រៀមទីតាំងជាង៤០កន្លែង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ទទួលពលករខ្មែរមកពីថៃ

2021/08/09 11:38:06 am        425
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានត្រៀមទីតាំងជាង៤០កន្លែង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករខ្មែរមកពីថៃ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកច្រកព្រំដែនជាមួយភាគីថៃឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ក្នុងកិច្ចប្រជុំស្ដីពី ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម តាមរយៈប្រព័ន្ធវីដេអូ ក្រោយអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ចំពោះការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ខេត្តមានមណ្ឌលចត្តាឡីស័កសរុបចំនួន ២០មណ្ឌល នៅតាមបណ្តាក្រុងស្រុកទាំង១៤ និងមានអ្នកចូលធ្វើចត្តាឡីស័កសរុបចំនួន ៣៧ ៦៥០នាក់ បញ្ចប់ចំនួន ៣៥ ៧៤៥នាក់ និងសល់កំពុងធ្វើចត្តាឡីស័កសរុប ១ ៩០៥នាក់។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា «ជាមួយគ្នានោះរដ្ឋបាលខេត្តបានរៀបចំផែនការត្រៀមទីតាំងចំនួន ៤១កន្លែង ដើម្បីធ្វើជា​មណ្ឌលចត្តាឡីស័ក ទទួលពលករមកពីប្រទេសថៃ ព្រមទាំងត្រៀម​នៅក្រុមគ្រូពេទ្យ​សម្រាប់ការ​ធ្វើតេស្តរហ័ស និងកងកម្លាំងប្រចាំការការពារទីតាំងមណ្ឌល ដោយសារតែពលករដែលនឹងចូលមក គឺត្រូវបានចាត់ទុកថាជាអ្នកដែលនឹងផ្ទុកនូវវីរុសកូវីដប្រភេទDelta»។ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់អំពីការពង្រឹងកងកម្លាំងមានសមត្ថកិច្ច​ឈរជើងតាមខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិសាស្ត្រខេត្តមិនឱ្យពលករ ឬប្រជាជនលួចចេញចូលបាន ដើម្បីបង្ការទប់ស្កាត់ការ​ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាក់ស្តែងមានពលករចំនួន ១១នាក់ បានលួចឆ្លងដែនចូលក្នុង​ភូមិសាស្ត្រខេត្ត តែត្រូវបានសមត្ថកិច្ចសហការជាមួយអាជ្ញាធរថៃ ចាប់បញ្ជួនទៅប្រទេសថៃវិញ។ឯកឧត្ដម ងួន រតនៈ បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលដែលខេត្តបាត់ដំបងបិទខ្ទប់​រយៈពេល​១៤ថ្ងៃនេះ មានបងប្អូនពលករខ្មែរដែលជាប់គាំងនៅទល់ដែនសរុប ២៤៥នាក់ (ក្នុងនោះខេត្តច័ន្ទបូរី ២៣៤នាក់ និងខេត្តស្រះកែវ ១១នាក់)។សូមរំលឹកថា មកដល់បច្ចុប្បន្ននេះ ខេត្តបាត់ដំបងមានអ្នកឆ្លងសរុបចំនួន៤ ០៩៣នាក់ (ពលករ​មានចំនួន៧៦៤នាក់) និងព្យាបាលជាសះស្បើយចំនួន ២ ៥១៥នាក់ និងស្លាប់ចំនួន៤៨ នាក់ ដោយឡែកករណីឆ្លងកូវីដ១៩ ប្រភេទដែលតា(Delta) ចំនួន ១៣ ករណី (ដែលមានតែលើ​ពលករ​ដែលបានត្រឡប់មកពីប្រទេសថៃប៉ុណ្ណោះ និងបច្ចុប្បន្នបានជាសះស្បើយចំនួន៤នាក់)៕អត្ថបទ ៖ នឿត សុភ័ក្ត្រ

អាជ្ញាធរខេត្តឧត្ដរមានជ័យ ទទួលអំណោយមនុស្សធម៌​សម្រាប់ប្រើប្រាស់​ក្នុងវិធានការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩

2021/08/09 08:48:27 am        364
ឧត្ដរមានជ័យ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និង​ជា​ប្រធាន​គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលអំណោយ មនុស្សធម៌​ពី​ក្រុមហ៊ុន លឹម ស៊ីវម៉ី​ នូវគ្រឿងសម្ភារៈ​ឧបភោគបរិភោគជាច្រើន​មុខឧបត្ថម្ភ​ជូនរដ្ឋ​បាលខេត្តឧត្តរមានជ័យ ដើម្បីសំរាប់ប្រើប្រាស់​ផ្គត់ផ្គង់ជួយ​ដល់ប្រជាពលរដ្ឋ​ក្នុងខេត្ត ដែលកំពុង​ប្រឈម​ចំពោះការរាលដាលឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍។នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន​ដែលបានចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាពេលនេះ បានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងវិធានការបង្ការការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅទូទាំងប្រទេសក៏ដូចជាសកលលោក។ទន្ទឹមនោះដែរ ឯកឧត្តម សង្ឃឹមនិងជឿជាក់ថា ក្នុងកាលៈទេសៈនេះ សប្បុរសជនក្រុមហ៊ុន សហគ្រាស អាជីវករ ផ្សេងៗទៀតក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត​ក្នុងសហគមន៍។ ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមទៀតថា ​អំណោយទាំងអស់នេះ​នឹងបានប្រគល់ជូនដល់ដៃ​ប្រជាពលរដ្ឋដែលកំពុងប្រឈមខ្វះខាត នៅចំណុចតំបន់ក្រហម ដែលជាតំបន់បិទខ្ទប់នឹងតំបន់​ប្រឈម​នានា​ទៀត​ នឹងទទួលបានគ្រប់ៗគ្នា អាជ្ញាធរ​នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់​អាហារក្នុងអំឡុងពេលវិបត្តិកូវីដនោះឡើយ។អំណោយ​ប្រគល់​នាពេលនេះ មានគ្រឿងឧបភោគបរិភោគ ៖ អង្ករចំនួន ៥តោន, ទឹកត្រីចំនួន ៥០ យួរ, មីចំនួន ១០០កេស, ត្រីខRozaចំនួន ៥០កេស និងទឹកដោះគោ Q-Life ១០០កេស សម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩៕

កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ចេញ​រថយន្ត​ជាច្រើន​​គ្រឿង​​ទៅ​ព្រំដែន​កម្ពុជា-ថៃ​ស្របតាម​បទបញ្ជា​របស់សម្តេចតេជោ

2021/08/07 01:24:40 pm        773
ភ្នំពេញ ៖ កងពលតូចដឹកជញ្ជូនលេខ៩៩​ បាន​បញ្ចេញ​រថយន្ត​ជាច្រើន​គ្រឿង​ដើម្បីឆ្ពោះ​ទៅ​កាន់ព្រំដែន​កម្ពុជា-ថៃ ដើម្បីដឹកបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ស្របទៅ​តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បាន​ថ្លែង​ប្រាប់ទូរទស្សន៍​BTVថា រថយន្តដែលបាន​បញ្ចេញ​នៅថ្ងៃទី៧ ខែសីហានេះ គឺមានចំនួន១៥គ្រឿង ឆ្ពោះទៅកាន់​ច្រកដូង ខេត្តបាត់ដំបង និងច្រកអូរស្មាច់​ ខេត្តឧត្តរមានជ័យ ដើម្បីទៅទទួលបងប្អូនពលករខ្មែរយើង​មក​ពីប្រទេសថៃវិញ ​ហើយនឹងធ្វើការដឹកពួកគាត់មកតាមបណ្តារាជធានី-ខេត្តដែលជាស្រុកកំណើត​របស់ពួកគាត់នោះ។លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ខាងកងពលតូច​ដឹកជញ្ជូន​លេខ៩៩បានបញ្ជេញរថយន្តជិត៨០គ្រឿង​ហើយទៅតាមបណ្តាខេត្តនានា​នៅជាប់ព្រំដែន​ប្រទេសថៃ ដើម្បីត្រៀមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលក្នុង​កិច្ចការចាំបាច់​អ្វីមួយនោះ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ​បាន​បញ្ជាឲ្យកងទ័ពបញ្ចេញ​រថយន្ត​ចំនួន​២០០គ្រឿង ជាបន្ទាន់ទៅ​ដឹកបងប្អូនពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅ​តាមបណ្តាខេត្តជាប់ នឹងព្រំដែនថៃ ​មកបន្តធ្វើចត្តាឡីស័ក​​​​នៅតាមខេត្តខាងក្នុងវិញ ដោយទុកមណ្ឌលធ្វើចត្តាឡីស័ក​នៅខេត្តជាប់នឹងព្រំដែននោះឲ្យបងប្អូនពលករយើងមកជាបន្តបន្ទាប់ទៀតនោះ៕អត្ថបទ បាន ចក់

អាជ្ញាធរខណ្ឌឬស្សីកែវ ស្នើពលរដ្ឋទំនាក់ទំនងភូមិសង្កាត់ ដើម្បីទទួលបានឯកសារយកកូនៗ​មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

2021/08/07 12:24:53 pm        526
ភ្នំពេញ ៖ លោក មូល វិរៈ ចៅសង្កាត់ឬស្សីកែវ បានស្នើដល់ពលរដ្ឋទាំងអស់ទំនាក់ទំនងភូមិសង្កាត់ ដើម្បីទទួលបានឯកសារយកកូនៗ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ការលើកឡើងរបស់លោកចៅសង្កាត់ឬស្សីកែវយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ រួមនិងអាជ្ញាធរភូមិ សង្កាត់ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ នៅមណ្ឌល​ចាក់វ៉ាក់សាំងក្នុងមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ និងមណ្ឌលចាក់វ៉ាក់សាំង ក្នុងមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។លោក មូល វិរៈ បានឲ្យដឹងទៀតថា ឯកសារដែលត្រូវយកមកបង្ហាញដល់អាជ្ញាធរមុនទទួល​បានការ​ចាក់វ៉ាក់សាំងពីក្រុមការងារគ្រូពេទ្យ មានដូចជាសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ​(អាយុចាប់ពី១៥ ឆ្នាំ​ឡើង​ទៅអាជ្ញាធរធ្វើអត្តសញ្ញាណប័ណ្ណជូន) ឬប៉ាស្ព័រ និងអមមកជាមួយលិខិតព្រមព្រៀង​ចាក់​វ៉ាក់សាំងមួយបន្ថែមទៀត ដោយសារកូនៗជាអនីតិជន។ ដូច្នេះត្រូវមានលិខិតមួយបន្ថែមទៀត ដោយព្រមព្រៀងពីមាតា បិតា អាណាព្យាបាល។លោក មូល វិរៈ បានបញ្ជាក់ទៀតថា ក្នុងយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូន​កុមារ និងយុវវ័យ រយៈពេល១៤ថ្ងៃ សម្រាប់ដូសទី១ គឺអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ នឹងប្រឹងប្រែង​ឲ្យ​បានតាមផែនការ ព្រោះវាអនាគតរបស់កុមារ យុវវ័យ ដែលជាទំពាំងស្នងឬស្សី និងជាធនធាន​មនុស្សរបស់ប្រទេសកម្ពុជា៕អត្ថបទ រដ្ឋា  

វ៉ាក់សាំងAstraZeneca ដឹកតាមឧទ្ធម្ភាគចក្របានដល់ខេត្តទាំង៦ជាប់ព្រំដែនថៃ ដើម្បីចាក់ជូនក្រុម​គ្រូពេទ្យ និងកងកម្លាំងជួរមុខ

2021/08/07 12:12:58 pm        407
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ AstraZeneca និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត បានដឹកទៅ​ដល់​បណ្តាខេត្តទាំង៦ ដែលជាប់នឹងព្រំដែនប្រទេសថៃហើយ ដើម្បីចាក់ដូសជំរុញ ឬដូសទី៣ ដល់​កង​កម្លាំងជួរមុខ នៅតាមបណ្តាខេត្តជាប់ព្រំដែននេះ ក្រោយទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ខណៈខេត្តទាំងនោះ ជាខេត្តដែលមានបងប្អូនពលករខ្មែរសម្រុកចូលមកកម្ពុជា ជាបន្តបន្ទាប់ ហើយកងកម្លាំងមានការប្រឈមខ្ពស់ក្នុងពេលបំពេញការងារ។វ៉ាក់សាំងប្រភេទAstraZenecaនេះ ត្រូវបានកងកម្លាំងទ័ពអាកាសធ្វើការដឹក​ជញ្ជូន​ចេញ​ពីព្រលាន​យន្តហោះ​​យោធារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ​ដោយប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ថ្មី​ចំនួនពីរគ្រឿង ដោយ១គ្រឿងដឹកទៅកាន់ខេត្តកោះកុង ប៉ៃលិន និងខេត្តបាត់ដំបង ហើយ​ឧទ្ធម្ភាគចក្រ​មួយគ្រឿងទៀត ដឹកទៅកាន់ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។លោកវរសេនីយ៍ឯក ឃួន ថោងស៊ីន បានបញ្ជាក់បន្ថែមថា ឧទ្ធម្ភាគចក្រទាំងពីរគ្រឿងនេះ បាន​ធ្វើការដឹកនូវវ៉ាក់សាំងចំនួន៥០កេះ ទាំងតូចទាំងធំរួមរួមនិងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្សេងៗទៀត ។កាលពីម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចេញបញ្ជាទៅលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស ត្រូវ​ប្រញាប់​បញ្ជូន​វ៉ាក់សាំង​អាស្ត្រាសេនីកា ជាបន្ទាន់ទៅកាន់ខេត្តជាប់នឹងព្រំដែនប្រទេសថៃ ​ដើម្បីចាក់ជូនដល់ក្រុមគ្រូពេទ្យ អាជ្ញាធរដែលកំពុងនៅតាមខេត្តទាំងនោះ ខណៈក្រុមគ្រូពេទ្យទាំងនោះពួកគាត់ប្រឈមខ្លាំង​ជា​មួយបងប្អូនពលករខ្មែរយើងបានវិលមកពីប្រទេសថៃ វិញកាន់តែច្រើនឡើងៗនោះ។យ៉ាងណាក៏ដោយវ៉ាក់សាំងAstraZeneca ដែលកងកម្លាំងទ័ពអាកាសដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រនេះ នឹងធ្វើប្រតិបត្តិការចាក់ជូនដល់បងប្អូនក្រុមគ្រូពេទ្យ និងកងកម្លាំងជួរមុខនៅព្រឹកថ្ងៃទី៨ ស្អែកនេះ​ឲ្យគ្រប់ចំនួន ដើម្បីទប់ស្កាត់ការរីករាលដាននូវមេរោគកូវីដ១៩ ជាពិសេសប្រភេទDeltaនេះតែម្តង៕អត្ថបទ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM