សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រាសាទបាយក្អែកនៅខាងមុខអង្គរវត្ដ នឹងបញ្ចប់ការជួសជុលនៅចុងខែកញ្ញា ឆ្នាំ២០២១នេះ

2021/08/06 05:54:52 pm        745
សៀមរាប ៖ ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត បាននឹងកំពុងធ្វើការជួសជុល និងរៀបចំដើម្បីលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី០៦ខែសីហានេះថា ប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារ​អាយុកាល​អាកាសធាតុសង្គ្រាម និងកត្តាមនុស្ស ហើយក្រុមអ្នកអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចាប់ដំណើការជួសជុលពង្រឹងនិងលើកតម្លៃ​រចនា​សម្ព័ន្ធប្រាសាទឡើងវិញចាប់តាំងពីខែកុម្ភះឆ្នាំ២០២១មក ដែលមកដល់ពេលនេះ ដំណើរការ​ជួសជុល​បានរយៈពេលប្រមាណ៥ខែមកហើយ។លោកថា ការជួសជុលនេះ បានសម្រេចបានជាង៦០ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា​ខាងមុខនេះ ខណៈដែលដំណើរការជួសជុលពង្រឹងសំណង់នេះ ក្រុមការងារបច្ចេកទេស​ប្រកាន់​យក​គោលការណ៍អភិរក្ស គោរពតាមអនុសាសន៍របស់អ្នកជំនាញ អាយស៊ីស៊ីអង្គរ និងគោរពតាម​ធម្មនុញ្ញ​អង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។លោក បានបញ្ជាក់ថា ការងារជួសជុលនេះ ក្រុមការងារព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយ​ជំនួសថ្មថ្មីក្នុងកម្រិត១០ទៅ១៥ភាគរយ ដែលអ្នកជំនាញបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា​តែងតែ​​យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា ​ការពារ​កេរមរតក​ដូនតាខ្មែរ ដែលជាបេតិកភណ្ឌពិភព​លោក​ឱ្យនៅគង់វង្សយូរអង្វែង។ ប្រាសាទបាយក្អែក ​មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែល​មិន​សូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។ ប្រាសាទនេះ តាមអ្នកជំនាញសន្និដ្ឋានថា សាងសង់ឡើងក្នុងស.វ.ទី១២ តាមរចនាបថបាយ័ន្ត។ នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ ហើយ​​​​ប្រហែល​ជាអាចមានមនុស្សរស់នៅមុនមានប្រាសាទក៏ថាបាន។ជាមួយនឹងការជួសជុលនៅប្រាសាទបាយក្អែកនេះ ក្រុមការងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីកំណាយ រៀបចំទីតាំងនេះសម្រាប់ទាក់​ទាញ​ភ្ញៀវទេសចរមកទស្សនាសម្រាកកាយ និងការរៀបចំពិធីផ្សេងៗផង៕អត្ថបទ ៖ ឈិត សាវី 

សម្ដេច ស ខេង ៖ ក្រុមឧក្រិដ្ឋជនយកឱកាសកូវីដ-១៩ ដើម្បីនាំចូលគ្រឿងញៀន

2021/08/06 06:18:26 am        664
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ទោះបីកូវីដ-១៩ ក៏ដោយក៏ក្រុមឧក្រិដ្ឋជន ឆក់យកឱកាសនេះ ដើម្បីលួចផលិតនិងនាំចូលសារធាតុញៀន ដូច្នេះកម្លាំងសមត្ថកិច្ចទាំងអស់បន្ដបង្ក្រាបន្ថែមទៀត។ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ចំនួន២៣ នាថ្ងៃទី៦ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង បានកោតសរសើរថា កន្លងមកនេះ ទោះបីប្រឈមបញ្ហាជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ការបង្រ្កាបបទល្មើសទទួលបាន លទ្ធផលល្អ យ៉ាងប្រសើរ រហូតដល់៨០ភាគរយទៅ៩០ភាគរយនៃបទល្មើសសរុបដែលបានកើតឡើង ។សម្ដេចក្រឡាហោម មានប្រសាសន៍ថា«បទល្មើសគ្រឿងញៀន ក៏មានថយចុះបន្ដិចមែន ក៏ប៉ុន្ដែគឺចាត់ទុកថា ជាជោគជ័យមួយយ៉ាងធំផងដែរ ក្នុងពេលកូវីដ-១៩នេះ។ ព្រោះថា ពួកនេះ ទោះបីកូវីដ-១៩ ក៏ដោយក៏ឆក់យកឱកាសពេលហ្នឹង ដើម្បីលួចផលិត ហើយនាំចូលនូវសារ ធាតុញៀន ដូចជាអាភៀនពីបណ្ដាប្រទេសនៅជុំវិញយើង ពិសេសពីតំបន់ត្រីកោនមាស» ។ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ចាប់តាំងពីបើក យុទ្ធនាការបង្រ្កាបគ្រឿងញៀនមក រហូតដល់ពេលនេះ ការបង្ក្រាបបានបទល្មើសគ្រឿងញៀន ច្រើនរបស់កម្លាំងសមត្ថកិច្ចបញ្ជាក់ឲ្យឃើញពីទឹកចិត្តដ៏មោះមុត ពោលគឺឆន្ទៈមោះមុតចំពោះការ ប្ដេជ្ញាចិត្ត ដ៏ខ្លាំងក្លារបស់កម្លាំងសមត្ថកិច្ចក្នុងពេលប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ។សម្ដេចក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកម្មរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យកិច្ចការងារនេះទទួលបានលទ្ធផលល្អ។ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏ផ្ដាំផ្ញើថា មេឃុំ ស្មៀនឃុំ មេប៉ុសិ៍ និងមេភូមិ ត្រូវរៀនវគ្គបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព ជៀសវាងជួបបញ្ហាអ្វីមួយ។សម្ដេចក្រឡាហោម បញ្ជាក់ថា «ចឹងអ្នកទាំងអស់ហ្នឹង ត្រូវបណ្ដុះបណ្ដាល ហើយនិយាយជារួម ប៉ូលិសទាំងអស់ មកដល់ពេលនេះ គឺគ្មានប៉ូលិសណាមួយ ដែលបានចូលក្របខណ្ឌជាប៉ូលិសហើយ អត់បានរៀនសូត្រឱ្យទៅធ្វើការទេ គឺអត់មានទេ គឺត្រូវឆ្លងកាត់វគ្គរៀន សូត្រជាមុនសិន យ៉ាងហោចណាស់រៀនរយៈពេល៣ខែ»៕អត្ថបទ ៖ បាន ចក់​

ច្បាប់ផ្លូវគោកថ្មី គ្រោងស្នើឡើងដោយមានដាក់​បញ្ចូល​ការកំណត់ល្បឿន​មុនដំណើរការ​ផ្លូវល្បឿន​លឿន

2021/08/05 08:39:19 am        591
ភ្នំពេញ ៖ ក្រោយបញ្ចប់ការពិភាក្សាសួរដេញដោល១៩លើក លើវិសោធនកម្មច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំ​គោលការណ៍ ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​ ដែល​នឹងមានការដាក់បញ្ចូលការ​កំណត់​ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។ នេះបើតាមប្រភពផេកផ្លូវការរបស់ក្រសួងសាធារការ និងដឹកជញ្ជូនដែលចេញផ្សាយថ្ងៃទី៤សីហា។ប្រភពដដែលបន្តថា កិច្ចប្រជុំក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍​គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកត្រូវបានធ្វើឡើង ដើម្បីពិនិត្យនិងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ។រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា កិច្ចប្រជុំបានពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធ​នៃសេចក្តីព្រាងវិសោធនកម្ម​ច្បាប់​ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ​សំដៅឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់​គោរព​ច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ឱ្យមក​នៅកម្រិតទាបបំផុត។សូមបញ្ជាក់ថា វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និង​ប្រជុំពិភាក្សាយ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន២លើកបន្ថែមទៀត​ដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី នាពេលនេះផងដែរ។នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សា មាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មី​នៃសេចក្តីព្រាង​វិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាពបញ្ចូលការកំណត់ល្បឿន​បើកបរ​នៅ​លើផ្លូវល្បឿនលឿនចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។ក្រោយពីបានពិភាក្សាសួរដេញដោលចប់សព្វគ្រប់ និងដោយយល់ឃើញថា​ វិសោធនកម្មច្បាប់នេះ បានធ្វើឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបាន​ធ្វើវិសោធនកម្ម អង្គប្រជុំបានឯកភាពរៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគ នៃវិសោធនកម្មច្បាប់នេះឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំគោលការណ៍​ឯកភាព​ធ្វើជាច្បាប់ថ្មី​ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំ និងក្រុមការងារជំនាញ​ដែលបានជជែកពិភាក្សាផ្តល់ធាតុចូល និងមតិយោបល់យ៉ាងផុលផុសក្នុងការខិតខំប្រឹងប្រែង ធ្វើវិសោធនកម្មច្បាប់នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។គួរកត់សម្គាល់ថា រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់​ពិន័យរបស់រាជរដ្ឋាភិបាលទៅលើបទល្មើសចរាចរណ៍ផ្លូវគោក មិនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះ​មហន្តរាយទាំងនេះ បានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ៕អត្ថបទ មុត សុទ្ធ

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង​ជា​ជំនួយ​របស់​អង់គ្លេស​នឹង​ប្រើ​ជា​ដូស​ទី​៣​ចាក់​ជូន​មន្ត្រី​សុខាភិបាល​ជួរ​មុខ​មុន​គេ

2021/08/05 08:05:39 am        512
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ប្រភេទ​ AstraZeneca ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​អង់គ្លេស​នា​ពេល​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ជា​ដូស​ទី​៣ ឬ​ដូស​ជំរុញ​សម្រាប់​ចាក់​ជូន​ក្រុម​មន្ត្រី​សុខាភិបាល​ជួរ​មុខ ដែល​កំពុង​ប្រតិបត្តិការ​នៅ​តាម​បណ្ដា​ខេត្ត​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​បែប​នេះ​អំឡុង​ពេល​ថ្លែង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ AstraZeneca ចំនួន ៤១៥,០០០​ដូស​ ​ជា​ជំនួយ​របស់​ចក្រ​ភព​អង់គ្លេស ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃ​នេះ។នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី១២ ទៅ១៧​ឆ្នាំ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​រួច​មក​ហើយ​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​សម្រាប់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នោះ។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា វ៉ាក់សាំង​ AstraZeneca នឹង​ត្រូវ​ប្រើ​ប្រាស់​ធ្វើ​ជា​ដូស​ទី​៣​សម្រាប់​ចាក់​ជូន​ប្រជា​ពលរដ្ឋ ជាពិសេស​ចាប់​ផ្ដើម​ចាក់​ជូន​ក្រុម​មន្ត្រី​សុខាភិបាល​ជាមុន ដែល​ពួកគាត់​ស្ថិត​នៅ​ជួរ​មុខ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី៕

ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៥ ខែសីហា មនី្ទរពេទ្យព្រះអង្គឌួង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារនិងយុវវ័យ បានចំនួនជាង៧០០នាក់

2021/08/05 06:51:32 am        426
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ ខែសីហា រហូតថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ មន្ទីរពេទ្យព្រះអង្គឌួង បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ជាកូនចៅរបស់ឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ បានចំនួនជាង៧០០នាក់។នេះបើតាមការ​អះអាង​របស់​លោក នង ម៉ានិត ប្រធានការិយាល័យរដ្ឋបាល នៃមនី្ទរពេទ្យព្រះអង្គឌួង បាន​ប្រាប់BTV ព័ត៌មាននៅព្រឹកនេះថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ ។លោក បានលើកឡើងទៀតថា ក្នុងយុទ្ធនាការខាងលើនេះ ក្រុមការងារគ្រូពេទ្យរបស់​មនី្ទរពេទ្យ​ព្រះអង្គឌួង បានចាក់វ៉ាក់សាំងជូនកូនចៅឥស្សរជនគ្រប់បណ្តាក្រសួង ដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ។ជា​ចុងក្រោយក្នុងនាមលោកសាស្រ្តាចារ្យ លូ លីឃាង ប្រធានមនី្ទរពេទ្យព្រះអង្គឌួង លោក នង ម៉ានិត បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអ្នកបំរើសេវាផ្សេងៗ ដែលកំពុងផ្តល់សេវា​សុខាភិបាល​ក្នុងមនី្ទរពេទ្យបាន​គិតគូរ និងមានវិធានការ ការពារច្បាស់លាស់ ដោយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ត្រូវពាក់អាវការពារសុវតិ្ថភាព ដើម្បីការពារ និងរក្សាការចម្លងមេរោគកូវីដ-១៩ និងមេរោគដទៃទៀត ជាពិសេសក្នុងពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺត្រូវពាក់អាវការពារ លាងសម្អាត​ដៃជា​មួយ​អាកុល មុនចាក់វ៉ាក់សាំង និងក្រោយចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ គឺត្រូវការពារជានិច្ច។ព្រោះជាវិធីការពារខ្លួនទាំងគ្រូពេទ្យ និងកុមារ យុវវ័យ ដែលមកទទួលការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ដោយជៀសវាងការប៉ះពាល់ដោយផ្ទាល់ និងសូមឲ្យប្រជាជនទាំងអស់ ចូលរួមនាំកូនៗ មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ក៏ដូចជា​ប្រទេសជាតិ ដើម្បីឲ្យប្រទេសយើងជៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ៕អត្ថបទ រដ្ឋា

ឯកឧត្តម ហ៊ុន ម៉ានិត អំពាវនាវអាជ្ញាធរ និងពលរដ្ឋប៉ៃលិន ចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ បំប្លែង​ថ្មីដែលតា

2021/08/05 11:23:12 am        389
ប៉ៃលិន ៖ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានអនុគណៈកម្មការ គ្រប់គ្រងច្រកទ្វារចេញ-ចូល ប្រទេស និងធ្វើចត្តាឡីស័ក បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តប៉ៃលិន បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ឲ្យបាន នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសប្រភេទបំប្លែង​ថ្មីដែលតា (Delta) ខណៈកម្ពុជាបានរកឃើញជាបន្តបន្ទាប់ ។ក្នុងឱកាសចុះពិនិត្យមើលតាមមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៅ​ក្នុងខេត្តប៉ៃលិន ដែលកំពុងទទួលពលករមកពីប្រទេសថៃ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានិត មានប្រសាសន៍ថា ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ទាំងអស់ ត្រូវមានការអត់ធ្មត់ និងខិតខំថែទាំសុខភាព ព្រមទាំងស្ដាប់តាមការណែនាំ​របស់​​ប្រធាន​មណ្ឌលនីមួយៗ និងការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការនានា​របស់​រដ្ឋបាលខេត្តប៉ៃលិន ។ឯកឧត្តម បានបន្តថា នៅក្នុងអំឡុងពេលនេះ ប្រទេសកម្ពុជាកំពុងមានការឆ្លងរីករាលដាល​នៃជំងឺ​កូវី១៩ ជាពិសេសប្រភេទបំប្លែង​ថ្មី Delta ដែលកំពុងមានឆ្លងនៅក្នុងប្រទេស ហើយភាគច្រើន គឺនាំចូលតាមរយៈពលករវិលត្រលប់មកពីប្រទេសថៃ ដូច្នេះសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តប៉ៃលិន រួមគ្នាទប់ស្កាត់នូវវីរុសបម្លែងថ្មីនេះ ។លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា បច្ចុប្បន្នខេត្តប៉ៃលិន បានរៀបចំ​មណ្ឌលចត្តាឡីស័ក និងមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ តាមលក្ខណៈស្តង់ដារតែមួយ មាន​សម្ភារៈប្រើប្រាស់ ប្រព័ន្ធទឹកប្រព័ន្ធភ្លើង និងបង្គន់អនាម័យ ព្រមទាំងផ្គត់ផ្គង់អាហារ៣ពេល ជា​ច្រើនទីតាំង សម្រាប់ទទួលពលករមកពីប្រទេសថៃ តាមរយៈភូមិសាស្ត្រខេត្តប៉ៃលិន និងជួយទទួល​មកពីបណ្តាខេត្តនានា ជាប់ព្រំដែនកម្ពុជា-ថៃផងដែរ ។លោកជំទាវ បានបញ្ជាក់ថា ទន្ទឹមនឹងការរៀបចំមណ្ឌលចត្តាឡីស័ក នឹងទីតាំងព្យាបាលអ្នក​ជំងឺ​កូវីដ១៩នេះ អាជ្ញាធរខេត្ត បានការពារយ៉ាងតឹងរឹងនៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសថៃ ក្នុង​អំឡុងនៃការបិទខ្ទប់ព្រំដែននេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បំប្លែង​ថ្មីដែលតា ។គួរបញ្ជាក់ថា ខេត្តប៉ៃលិន ជាខេត្តមួយក្នុងចំណោមខេត្តចំនួន៨ ដែលត្រូវរាជរដ្ឋាភិបាល ធ្វើការបិទខ្ទប់រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំប្លែង​ថ្មី Delta ខណៈខេត្តមួយនេះ ក៏បានរកឃើញអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មីនេះ ជាពលករត្រឡប់មកពីប្រទេសថៃ ។ កាលពីថ្ងៃទី៤ ខែសីហា ខេត្តប៉ៃលិនអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៦នាក់ និងជាសះស្បើយចំនួន ១១នាក់ ៕អត្ថបទ ៖ បាន សុខរិទ្ធ

ក្រសួងវប្បធម៌នឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ ថ្ងៃបង្កើតអាស៊ាន តាមរយៈប្រពន្ធអនឡាញ នៅថ្ងៃទី០៨ ខែសីហា ខាងមុខនេះ

2021/08/05 09:56:45 am        340
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិធីអបអរសាទរខួបលើកទី៥៤ ថ្ងៃបង្កើតសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា«អាស៊ាន»តាមរយៈប្រពន្ធអនឡាញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។យោងតាមការឱ្យដឹងពីមន្ត្រីជំនាញ ដែលជាអ្នករៀបចំកម្មវិធីនេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជា និងជាប្រធានរដ្ឋមន្រ្តីវប្បធម៌អាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នឹងថ្លែងសន្ទរកថាស្វាគមន៍ អបអរសាទរខួបលើកទី៥៤ថ្ងៃបង្កើតអាស៊ាននេះ។ប្រភពដដែរ បានបញ្ជាក់ថា ចំពោះព្រឹត្តិការណ៍ខាងលើ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែ​ប្រារព្ធធ្វើជា​ញឹកញាប់​ទៅតាមពេលវេលា ដើម្បីអបអរសាទរខួបនៃថ្ងៃបង្កើតអាស៊ាន។ ប៉ុន្តែនៅពេលមានវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះមក យើងមានការអាក់ខាន​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍ដោយផ្ទាល់ តែទោះជាយ៉ាងណាក្ដី យើងនៅតែព្យាយាមរៀបចំ​តាមរយៈប្រព័ន្ធ​អនឡាញ។ក្រោយមានការផ្ទុះនៃការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងគំហក់នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងតំបន់ ព្រឹត្តិការណ៍ជាច្រើនបានប្តូរសណ្ឋាននៃការរៀបចំ ពីការរៀបចំដោយផ្ទាល់ មកជាការរៀបចំតាមរយៈប្រព័ន្ធវីដេអូ ឬប្រភេទហាយប្រី ដដែលមានអ្នកអាចចូលរួមដោយផ្ទាល់ និងដោយប្រយោលតាមប្រព័ន្ធវីដេអូ ដែលវាជាបរិបទនៃការរៀបចំតាមបែបបទគន្លងប្រក្រតីភាពថ្មី។ជាក់ស្តែងកាលពីឆ្នាំ២០២០ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បានរៀបចំកិច្ចប្រជុំលើកទី៩ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុបវប្បធម៌ និងសិល្បៈ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ ដែលកម្ពុជាម្ចាស់ផ្ទះ និងជាប្រធានAMCA សម្រាប់អាណត្តិឆ្នាំ២០២០-២០២២។ ក្នុងន័យនេះ ស្ថិតក្នុងអាណត្តិជាប្រធានAMCA ឆ្នាំ២០២១ ដើម្បីអបអរខួបលើកទី៥៤នៃការបង្កើត​សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគ្រោង នឹងរៀបចំព្រឹត្តិការណ៍ខួបអបអរសាទរនេះ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ តាមរយៈការថតជា​វីដេអូអបអរសាទរ រួចចាក់ផ្សាយតាមស្ថានីយទូរទស្សន៍ក្នុងស្រុក និងតាមប្រព័ន្ធផ្សព្វផ្សាយ​បណ្តាញ​សង្គមមួយចំនួន។សូមបញ្ជាក់ថា អាស៊ានបង្កើត គឺនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកកប្រទេសថៃ ដែលមានប្រទេសចំនួន៥ ជាស្ថាបនិក រួមមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ បានព្រមព្រៀងគ្នាចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាសរួមក្នុងការបង្កើតសមាគមន៍មួយនេះឡើង ហើយសព្វថ្ងៃនេះអាស៊ាន បានក្លាយជាសមាគមន៍ ដែលកំពុងទទួលបានភាពលេចធ្លោ និង​ជោគជ័យ។ ប្រទេសកម្ពុជា បានក្លាយជាប្រទេសសមាជិកអាស៊ានទី១០ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ បន្ទាប់ពីប្រទេសព្រុយណេដារ៉ូសេឡឹម វៀតណាម ឡាវ និងមីយ៉ាន់ម៉ា៕អត្ថបទ រដ្ឋា

អាជ្ញាធរជាតិអប្សរា កំពុងកែលម្អផ្លូវក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែង៦៣៦៨ម៉ែត្រ

2021/08/04 02:24:41 pm        597
សៀមរាប ៖ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបាន និងកំពុងកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន៦៣៦៨ម៉ែត្រ ដោយចែកជា ៣កំណាត់ ដើម្បីធ្វើអោយផ្លូវមានសោភណ្ឌភាពស្អាត និងងាយស្រួលធ្វើចរាចរណ៍ និងទាក់ទាញអ្នកទេសចរណ៍។លោក យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍តាមប្រព័ន្ធតេឡេក្រាម​នៅល្ងាចថ្ងៃទី ០៣ខែសីហាឆ្នាំ២០២១នេះថា កំណាត់ផ្លូវដែលបានជួសជុសទី១ ចាប់ពីមុខលាន​ជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង២១២២ ម៉ែត្រ។ កំណាត់ផ្លូវបានជួសជុលទីទី២ ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២១២៣ ម៉ែត្រ។ ទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ ម៉ែត្រ ដែលសរុបមានប្រវែងចំនួន៦៣៦៨ម៉ែត្រ។ លោក បានបន្ដថា ផ្លូវនេះជាផ្លូវកៅស៊ូ អ៊ុតបេតុងអេស៊ី ដែលការងារនេះរួមមាន​ការ​ពង្រីក​ស្មាផ្លូវសងខាង និងមានទំហំ៦ម៉ែត្រ ហើយជាផ្លូវដែលសំខាន់ខ្លាំងនៅក្នុង​រមណីយដ្ឋាន ដែល​ស្ដារឡើងវិញ ដើម្បីលើកកម្ពស់សោភណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។បើតាមលោក យិត ចាន់ដារដ្ឋ លើកឡើងថា ការស្ដារនិងកែលំអរកំណាត់ផ្លូវទាំងបីនេះ ដោយ​គម្រោងប្រើប្រាស់ថវិការាជរដ្ឋាភិបាល តាមរយៈមូលនិធិ​អភិរក្ស និងអភិវឌ្ឍន៍ ។លោកបញ្ជាក់ថា ផ្លូវសំខាន់ៗនៅក្នុងរមណីយអង្គរ និងបានល្អប្រសើរទាំងស្រុង ​នៅចុងឆ្នាំ២០២១ ដើម្បី​ត្រៀម​ទទួលភ្ញៀវជាតិ​ និងអន្ដរជាតិក្រោយបញ្ចប់ជំងឺកូវីដ១៩ ជា​ពិសេសសម្រួល​ដល់ការធ្វើដំណើរ​ប្រជាពលរដ្ឋប្រសើរ៕

ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន លើកទី១៤ តាមរយៈវីដេអូពីចម្ងាយ

2021/08/04 11:05:21 am        430
ភ្នំពេញ ៖ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ តាមរយៈវីដេអូពីចម្ងាយនាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១នេះ ខណៈកិច្ចប្រជុំនេះ នឹងជំរុញការអភិវឌ្ឍ​ប្រកប​ដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោម​ប្រទេស​មេគង្គ និងប្រទេសជប៉ុនឲ្យកាន់តែល្អប្រសើបន្ថែមទៀតផងដែរ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលទូរទស្សន៍BTVទទួលបាន នាព្រឹកថ្ងៃទី៤ ខែសីហានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្រ្តី ការបរទេស នៃប្រទេសជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។សេចក្តីប្រកាសបានឲ្យដឹងទៀតថា ប្រទេសជប៉ុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ ហើយរដ្ឋមន្រ្តី​ការបរទេសនៃប្រទេសមេគង្គដទៃទៀត រួមមាន ៖ ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញ​ចូលរួមក្នុងកិច្ចប្រជុំនេះ ផងដែរ។ប្រភពដដែលបានបញ្ជាក់ផងដែរថា រដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន នឹងពិនិត្យមើលវឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងវិស័យផ្សេងៗ កំណត់ទិសដៅអនាគត​នៃកិច្ច​សហប្រតិបត្តិការនេះ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោមប្រទេសមេគង្គ និងប្រទេសជប៉ុន និងដើម្បីធានាបាននូវ​អនុតំបន់​មេគង្គ ដែលកាន់តែរស់រវើក ដោយគិតគូរពិចារណាទៅលើជំងឺកូវីដ-១៩ និងការប្រឈមនានា ដែលកំពុងកើតមានឡើង។ រដ្ឋមន្រ្តីទាំងអស់ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា៕អត្ថបទបាន ចក់

កុមារ-យុវវ័យ​ជាង៦០០០នាក់ ក្នុងខណ្ឌជ្រោយចង្វារ មកចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បី​ទប់ស្កាត់ការ​ចម្លងកូវីដ-១៩

2021/08/03 12:47:22 pm        560
ភ្នំពេញ ៖ កុមារ និងយុវវ័យ រស់នៅក្នុងមូលដ្ឋាន​ ខណ្ឌជ្រោយចង្វារ មានចំនួនសរុបជាង៦០០០នាក់ បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់​អាយុ​ក្រោម១៨ឆ្នាំ ដើម្បីការពារទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ។បើតាមលោក វុធ សូវៀត ប្រធានរដ្ឋបាល និងបុគ្គលិកការិយាល័យខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ខណ្ឌជ្រោយចង្វារ មិនខុសពីបណ្តាខណ្ឌទាំង១៣ ផ្សេងទៀតនោះទេ គឺក្នុងរាជធានីភ្នំពេញ​ចាប់​ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ រហូត​​ដល់​ក្រោម១៨ឆ្នាំ ដែលយុទ្ធនាការនេះ ​បានចាប់ផ្តើមកាលពីថ្ងៃទី១ខែ សីហា ឆ្នាំ២០២១ មានចំនួន២ ទីតាំងក្នុងមូលដ្ឋានខណ្ឌ។ ទី១.ទីតាំងផ្សាររុងរឿង OCIC ដំណើរការចាក់ជូនកុមារ និងយុវវ័យ កំពុងរស់នៅក្នុងសង្កាត់ចំនួន៤ គឺសង្កាត់ព្រែកលៀប សង្កាត់ជ្រោយចង្វារ សង្កាត់ព្រែកតាសេក និងសង្កាត់បាក់ខែង ។ទី២. ទីតាំងមណ្ឌលសុខភាពកោះដាច់ ដំណើរការចាក់ជូនកុមារ និងយុវវ័យ ដែលពិបាកក្នុងការឆ្លងដ ទាំងទៅ ទាំងមក ដោយធ្វើការរក្សាគម្លាតសង្គម និងគម្លាតបុគ្គល ដោយ​មិនចង់ប្រមូលផ្តុំគ្នានៅទីតាំងតែមួយ ទើបសាលារាជធានីភ្នំពេញ បង្កើតទីតាំងមណ្ឌលសុខភាព​​កោះដាច់​បន្ថែមទៀត សម្រាប់ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ។ជាមួយគ្នានោះដែរ កុមារ យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ មកចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យស្រុកប្រតិបតិ្តមេគង្គ បានបង្ហាញចំណាប់​អារម្មណ៍​ស្រដៀងគ្នាថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ពិតជាល្អមែនទែនសម្រាប់កុមារ និងយុវវ័យ ព្រោះបាន​ចូលរួម​ការពារសុខភាព អាយុជីវិតរបស់ពួកគាត់ និងសូមគោរពដឹងគុណ និងថ្លែងអំណរគុណ​ចំពោះ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកចាក់​ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ។ឆ្លៀតក្នុងឱកាសនោះ លោក វុធ សូវៀត បានអំពាវនាវដល់លោកពុក អ្នកម្តាយ ជាមាតា បិតា អាណាព្យាបាលកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម១៨ឆ្នាំ ត្រូវអញ្ជើញពួកគាត់ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នា ទោះបីជាប្រជាពលរដ្ឋ​មានជីវភាពមាន ឬក្រ ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ នឹងចាក់វ៉ាក់សាំងកូវីដ១៩ ជូនឲ្យបានគ្រប់ៗគ្នា និងសូមបងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាសុខភាព អនាម័យឲ្យបាន​ខ្ជាប់ខ្ជួន បើទោះបីជាបានចាក់វ៉ាក់សាំងរួចហើយកី្ត មិនមែនមានន័យថា បងប្អូន​ប្រជាពលរដ្ឋមិនឆ្លងនោះទេ។ ដូច្នេះ​សូមយកចិត្តទុកដាក់ខ្ពស់ អនុវត្តន៍​តាមវិធានការ​ដែល​រាជ​រដ្ឋាភិបាល​បានអំពាវនាវម្តងហើយ ម្តងទៀត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ គឺ៣កុំ ៣ការពារ របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់​ថា នឹងធ្វើកិច្ចចរចាជាមួយកាតា ជុំវិញ​ទ្រព្យសម្បត្តិដែលត្រូវបានបង្កក
06/30/2026 08:06 PM
អគារផ្ទះល្វែងមួយ ​ដួលរលំ នៅទីក្រុងអាតែន​របស់​ក្រិក​ ខណៈ​ក្រុមអ្នកជួយសង្គ្រោះស្វែងរកអ្នកជាប់ក្នុង​នោះ​
06/30/2026 08:06 PM
កូរ៉េខាងត្បូង និងអ៊ុយក្រែន ធ្វើកិច្ចពិភាក្សា «ប្រកប​ដោយ​ការ​ស្ថាបនា» អំពីទាហាន​កូរ៉េខាងជើង
06/30/2026 08:06 PM
នាយករដ្ឋមន្ត្រី​ជប៉ុន ស្វែងរកទំនាក់​ទំនង​កាន់តែស៊ីជម្រៅជាមួយ​ឥណ្ឌា លើផ្នែក​​ពាណិជ្ជកម្ម និងសន្តិសុខ
06/30/2026 07:06 PM
មន្ត្រី៖ បេសកជនអាមេរិក លោក Witkoff និងលោក Kushner នឹងស្ថិត​​នៅ​កាតា តែ​គ្មាន​ជំនួប​ជាមួយអ៊ីរ៉ង់ទេ
06/30/2026 07:06 PM
ទីភ្នាក់ងារពាណិជ្ជកម្ម UN៖ វិបត្តិ​​ច្រកសមុទ្រ Hormuz អាចប៉ះពាល់សេដ្ឋកិច្ចងាយរងគ្រោះ រយៈពេល​យូរ
06/30/2026 07:06 PM
លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហារជាលើកទី ២ លើ​ទីតាំងផ្កាយរណប Dubna របស់រុស្ស៊ី
06/30/2026 07:06 PM
ទិន្នន័យផ្កាយរណប៖ អគារជាង ៥៨.០០០ខ្នង ទំនងរងការខូចខាត ឬ​បំផ្លាញ នៅវ៉េណេស៊ុយអេឡា
06/30/2026 07:06 PM
កម្ពុជា-ចិនពិនិត្យវឌ្ឍនភាព និងជំរុញអនុវត្តគម្រោងសំខាន់ៗ ដែលបានចុះ MoU កន្លងមក
06/30/2026 06:06 PM
រោងចក្រផលិតសំបកកង់រថយន្តក្នុងខេត្តកំពង់ស្ពឺ បានចាប់ផ្តើមដំណើរការផលិតក្នុងជំហានដំបូង
06/30/2026 06:06 PM