សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

ជនបរទេសជាង២ពាន់នាក់ស្នាក់នៅ និងបំពេញការងារក្នុងខេត្តសៀមរាប បានទទួលចាក់​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩

2021/07/20 02:05:29 pm        743
សៀមរាប ៖ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនដល់ជនបរទេសទាំងអស់ដែល​កំពុង​ស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប បានដំណើរការហើយនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ។ទីតាំងផ្ដល់វ៉ាក់សាំងនេះ ធ្វើឡើងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកឱសថការី លឹម ហេង អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងជាប្រធានមណ្ឌលផ្តល់វ៉ាក់សាំង​បានមានប្រសាសន៍ថា ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសទាំងអស់​ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាប នាពេលនេះ គឺធ្វើឡើង និង តាម​គោលការណ៍ មិនគិតថ្លៃ និងស្របតាមគោលការណ៍ស្ម័គ្រចិត្ត ។លោក បានបន្ថែមទៀតថា តាមផែនការក្រុមការងារគឺត្រូវ តែបន្ត ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ជនបរទេសទាំងអស់ដែលរស់នៅ និងបំពេញការងារក្នុងខេត្តសៀមរាប ឲ្យបានគ្រប់ៗគ្នា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ផងដែរ។ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះគឺផ្តល់ជូនដល់តែចំពោះជនបរទេសដែល បាន​ធ្វើ​សំណើមកកាន់រដ្ឋបាលខេត្តសៀមរាប នារយៈពេលកន្លងមក ហើយចំពោះជនបរទេសដែលបានចុះ​ឈ្មោះចាក់វ៉ាក់គឺមានចំនួនប្រមាណជាង២ពាន់នាក់ផងដែរ ។តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ជនបរទេសក្នុងខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះជនបរទេសទាំងអស់ដែល មាន​បំណងចង់ទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ សូមភ្ជាប់ជាមួយនៅឯកសារពាក់ព័ន្ធ ដែលមានដូចជា លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅ ក្នុងប្រទេសកម្ពុជា​នៅ​មាន​សុពលភាព (គិតត្រឹមថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ ) ហើយចំពោះជនបរទេស ទាំងឡាយណា​ដែល​មានទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព ហើយមានបំណងចង់ចាក់វ៉ាក់​សាំង​ការពារជំងឺកូវីដ១៩ គឺត្រូវទៅធ្វើការពន្យាទិដ្ឋាការនៃការស្នាក់នៅ ក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធី ដែលមានជាធរមាន និងលិខិតបញ្ជាក់សុខភាព ឬ​វេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំ​នានា​ដែលកំពុប្រើប្រាស់ជារៀងរាល់ថ្ងៃ (ប្រសិនបើមាន ) ៕អត្ថបទ ៖ ឈិត សាវី 

លោកជំទាវ ឱ វណ្ណឌីន ប្រាប់ដល់ក្រុមអគតិមួយចំនួនដែលប្រឆាំងនឹងថ្នាំចិន បើមិនបានជួយអ្វីទេកុំយកជើងរាទឹក

2021/07/20 11:54:17 am        942
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន បាន​ផ្តាំផ្ញើ​ដល់ក្រុមអគតិមួយចំនួនជាពិសេសក្រុមពួកប្រឆាំង ដែលតែងតែលើកឡើង​អំពីថ្នាំ​វ៉ាក់សាំង និងឱសថ​បុរាណចិន​ក្នុងការការព្យាបាលមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា ថាបើពួកផងខ្លួន​មិន​បានជួយ​អ្វីទេ​ សូមកុំយកជើងរាទឹក និងកុំរំខានក្នុង​ការ​ព្យាបាល​ជំងឺកូវីដ១៩​ជូនដល់​បងប្អូន​ប្រជាពលរដ្ឋធ្វើអ្វី ខណៈដែលពួកអគតិទាំងនោះ​ លើកឡើង​នាពេលកន្លងទៅ​ភាគច្រើន​ដូចពាក់​វែនតាខ្មៅមើលមិនឃើញអ្វីទាល់តែសោះ។ការលើកឡើងរបស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល​កម្ពុជា គឺបានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង និងក្រុមព័ត៌មានមួយក្តាប់តូច​បានផ្សព្វផ្សាយ និង​វិភាគ​លើកឡើងថា ថ្នាំវ៉ាក់សាំងចិន និងថ្នាំឱសថចិនវាគ្មានប្រសិទ្ធភាពអ្វីនោះទេ ក្នុងការព្យាបាល​បងប្អូនប្រជាពលរដ្ឋដែលមានផ្ទុកមេរោគកូវីដ១៩។ថ្លែងប្រាប់អ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ខណៈបានយកថវិកា១០លាន​រៀល​ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគ្រឿងឧបភោគបរិភោគ​មួយចំនួនទៀត ជូន​បុគ្គល​ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៦លាន គឺអ្នកស្រីផេង សឿនអាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។ លោកជំទាវឱ វណ្ណឌីន បានបន្ដថា ការផ្សព្វផ្សាយនាពេលកន្លងទៅរបស់​ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន​ទាក់ទង​នឹងថ្នាំចិនដែលបានចរាចរណ៍ឲ្យព្យាបាលនៅប្រទេសកម្ពុជា គឺមិនបាន​ឆ្លុះបញ្ចាំង​ឲ្យ​បាន​ច្បាស់លាស់ ហើយការលើកឡើងបែបនេះ គឺពិតជាមាន​និន្នាការ ខណៈថ្នាំឱសថចិននេះបាន​ប្រើប្រាស់​នៅ​តាម​បណ្តាប្រទេសជាច្រើនទាំងនៅតំបន់អឺរ៉ុប និងអាស៊ីនោះ។ជាមួយគ្នានោះដែរ លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ផងដែរថា ថ្នាំឱសថចិនដែលបានយកមក​ព្យាបាលជំងឺកូវីដ១៩នៅប្រទេសកម្ពុជានេះ វាមិនបានធ្វើឲ្យជំងឺជាសះស្បើយទាំងស្រុងនោះទេ ប៉ុន្តែវាអាចជួយសម្រាលក្នុងការឆ្លង និងឈឺបានរយៈពេលដែល​វេជ្ជបណ្ឌិត​បានកំណត់នោះ។យ៉ាងណាក៏ដោយលោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវយ៉ាងទទួច សូមកុំឲ្យបងប្អូនប្រជាពលរដ្ឋ​ជឿតាមការ​ឃោសនា​ពីសំណាក់ជនអគតិមួយចំនួនទាក់ទងនឹងការប្រើប្រាស់ថ្នាំ និងឱសថអ្វីផ្សេងៗ​ក្រៅពីក្រសួងសុខាភិបាលដែលបានអនុញ្ញាត ហើយមួយវិញទៀតសូមបន្តប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់​បន្ថែមទៀត ជាពិសេសអនុវត្តឲ្យបាន​ខ្ជាប់ខ្ជួន​នូវវិធាន៣កុំ ៣ការពារ ខណៈមេរោគកូវីដ១៩នៅ​តែឆ្លងដល់​យើងគ្រប់រូបដដែល បើទោះបីជាយើងបានចាក់ថ្នាំវ៉ាក់សាំងការពារក៏ដោយនោះ៕អត្ថបទ បាន ចក់

អភិបាលខេត្តកំពត អំពាវនាវដល់ពលរដ្ឋឲ្យមើលថែកុមារកុំឲ្យឆ្លងជំងឺកូវីដ១៩

2021/07/19 05:01:47 pm        316
កំពត ៖ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលកូវីដ១៩ នៅក្នុងមូលដ្ឋាន ពិសេសកុំឲ្យឆ្លងទៅដល់កុមារ អភិបាលខេត្តកំពត បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់មើល​ថែ​កូនចៅឲ្យបានល្អ ហើយបើគ្មានការងារចាំបាច់ សូមកុំអនុញ្ញាតឲ្យកុមារចេញទៅលេងក្រៅផ្ទះ។ ថ្លែងនៅព្រឹកថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២១ ក្នុងពិធីនាំយកអំណោយមនុស្សធម៌កាកបាទក្រហម​កម្ពុជា​ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ​និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ១១៨​គ្រួសារ មកពីឃុំ ចំនួន៥ក្នុងស្រុកអង្គរជ័យខេត្តកំពត ​ឯកឧត្តមជាវ តាយ ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត​បានមានប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា ជូនចំពោះពលរដ្ឋគ្រប់រូប។ ឯកឧត្តម ជាវ តាយ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ថែរក្សាអនាម័យឲ្យបានល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសរួមគ្នាអនុវត្តនូវវិធានការសុខាភិបាលគឺ ៣កុំ ៣ការពារ​ ឱ្យបានជាប្រចាំ ដើម្បីរួមគ្នាប្រយុទ្ធនិងបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍។ ជាងនេះទៅទៀត ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនស្មារតី យកចិត្ត ទុកដាក់លើការថែទាំកុមារ ឲ្យបានល្អ ហើយមាតាបីតា និងអណាព្យាបាលមិនត្រូវអនុញ្ញាត​ឲ្យកុមារ​ដែលជាកូនឬចៅ ​ដើរលេងក្រៅបរិវេណផ្ទះនោះឡើយ ​ព្រោះកុមារងាយប្រឈមនឹងការឆ្លងកូវីដ១៩ ។ តាមរបាយការណ៍នៃការរកឃើញអ្នកវិជ្ជមានឆ្លងកូវីដ១៩ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយ មាន​ករណីវិជ្ជមានចំពោះកុមារច្រើន ដោយសារការធ្វេសប្រហែលរបស់ឳពុកម្តាយ ឬ​អាណាព្យាបាល។ អំណោយចែកជូនពលរដ្ឋទាំង ១១៨គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា២ម៉ឺនរៀល៕

នាយឧត្តមសេនីយ៍ នេត សាវឿន ផ្តល់ថវិកាជាង១២ម៉ឺនដុល្លារ ដល់សាខាកាកបាទ​ក្រហម​ខេត្តព្រៃវែង

2021/07/19 04:39:10 pm        339
ព្រៃវែង ៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានផ្តល់ថវិកា​ជាង១២ម៉ឺនដុល្លារដល់សាខាកាកបាទក្រហមខេត្តព្រៃវែង ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នា​រួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់​របស់សង្គមជាតិ»។ថវិកានេះគឺបានផ្តល់ជូនដោយលោកឧត្តមសេនីយ៍ទោ ឆុំ ស៊ត ស្នងការរងហិរញ្ញកិច្ច និង​ភស្តុភារ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ​ហិរញ្ញកិច្ច និងភស្តុភារប្រគល់ជូន លោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និង​​ជាប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីទុកសម្រាប់ជួយទ្រទ្រង់​បន្ត​ដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាពគុណភាព និងភាពរស់រវើក។លោកឧត្តមសេនីយ៍ទោ ឆុំ ស៊ត បានថ្លែងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងនាពេលនេះ គឺបានពីការចូលរួមឧបត្ថមត្ភពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង និងសប្បុរសជននានា។ លោកឧត្តមសេនីយ៍ទោ បញ្ជាក់ថា ថវិកានេះ ស្តែងចេញឲ្យឃើញពីទឹកចិត្តសប្បុរស និងក៏ជាវប្បធម៌ នៃការចែករំលែកជួយគ្នា ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់​កាកបាទក្រហម​កម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ លោកឧត្តមសេនីយ៍បន្តថា ថ្វីត្បិតកម្ពុជាបច្ចុប្បន្នក៏ជាប្រទេសមួយក្នុងចំណោមប្រទេស​ផ្សេងៗទៀត​លើ​សកល​លោក ដែលបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក៏ដោយក៏ប៉ុន្តែថវិកាដែលប្រមូលបាន​នៅ​តែមានចំនួនច្រើន នេះសបញ្ជាក់ឲ្យឃើញពីភាពជឿជាក់លើការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយមាន​ការយក​ចិត្តទុក្ខដាក់ខ្ពស់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជននានា ក្នុងការរួមចំណែកលើ​វិស័យ​មនុស្សធម៌។ក្នុងឱកាសនោះលោកឧកញ៉ា សុខ ផេង បានសម្តែងនូវការគោរពកោតសរសើរ និងថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ស ខេង ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងសប្បុរសជននានា ដែលជា​រៀងរាល់ឆ្នាំ​បានលះបង់ធនធានថវិកាផ្ទាល់ ក្នុងការចូលរួមជាកាកបាទក្រហមកម្ពុជា ។លោកឧកញ៉ា សុខ ផេង បានគូសបញ្ជាក់ថា នៅជិត២អាណត្តិ ដែលឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ធ្វើជាប្រធានកិត្តិយសសាខា ឯកឧត្តម បានខិតខំកៀគរធនធានថវិកា ដើម្បីជួយគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខា ជាពិសេសធ្វើឲ្យសាខាមានលទ្ធភាពឆ្លើយ​តបបានទាន់ពេលវេលាចំពោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយនានា។លោកឧកញ៉ា សុខ ផេង បានលើកឡើងទៀតថា ទោះស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ប៉ុន្តែ​សាខាកាក​បាទក្រហមខេត្ត នូវតែទទួលបានការឧបត្ថម្ភគាំទ្រជាច្រើនពីសប្បុរសជននានា ។ជាមួយគ្នានោះ​សាខាខេត្តក៏បានចូលរួមជាមួយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត ដោយបាន​ឧបត្ថម្ភ​នូវគ្រឿងឧបភោគបរិភោគជាច្រើន ដើម្បីចែកជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាក​ព្យាបាលជំងឺកូវីដ-១៩ នៅតាមបណ្តាក្រុង-ស្រុក នៅទូទាំងខេត្តផងដែរ៕អត្ថបទ បាន ចក់

ក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យ និងបញ្ចប់សុពលភាពការស្ថាបនាផ្លូវ២ខ្សែក្នុងខេត្តកំពង់ស្ពឺ

2021/07/19 04:08:33 pm        348
កំពង់ស្ពឺ ¶ ៖ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ បានដឹកនាំ​គណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ​វាយតម្លៃប្រគល់-ទទួល និង​បញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ០២ គម្រោងដូចខាងក្រោម ៖-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ ប្រវែង ៨ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចាប់ពីភូមិស្លាបលែង ឃុំស្វាយរំពេរ ទៅភូមិ ដូនពេញ ឃុំទួលសាលា ស្រុកប្រសេដ្ឋ ខេត្តកំពង់ស្ពឺ ។-គម្រោងទី២៖ ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ខ្សែ ប្រវែង ១២ ១០០ ម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូ ៦ ម៉ែត្រ ចាប់ពីផ្សារប៉ាង្កសី ភូមិត្រពាំងខ្យង ឃុំទួលអំពិល ទៅ​ភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកប្រសេដ្ឋ ខេត្តកំពង់ស្ពឺ(បញ្ចប់សុពលភាព)។ គម្រោងផ្លូវក្រាលកៅស៊ូ DBST ទាំងពីរខ្សែខាងលើនេះ អនុវត្តដោយនាយកដ្ឋាន​វិស្វកម្មក្រសួងការពារជាតិ៕

ប្រមុខការទូតកម្ពុជា នឹងធ្វើជាសហប្រធានជាមួយភាគីឥណ្ឌាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-គង្គា លើកទី១១នៅថ្ងៃទី២១កក្កដានេះ

2021/07/19 11:59:21 am        349
ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សូនកា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-គង្គា លើកទី១១ (11 MGC FMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញព្រឹកថ្ងៃទី១៩កក្កដានេះ។សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសមេគង្គ​ផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួម​ក្នុងកិច្ច​ប្រជុំនេះ​ផងដែរ។រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការ​ចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គលើកទី១០ ដែលបានប្រព្រឹត្តទៅ នៅទីក្រុង​បាងកក នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេស នៅក្នុង បរិបទ​នៃជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋមន្ត្រីទាំងអស់ រំពឹងថានឹងផ្លាស់ប្ដូរយោបល់គ្នាផងដែរលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម។កិច្ចប្រជុំ 11 MGC FMM តាមប្រព័ន្ធវីដេអូនេះ បញ្ជាក់អំពីសមិទ្ធផលថ្មីបន្ថែមទៀត ក្រោមកិច្ច​សហប្រតិបត្តិការមេគង្គ-គង្គា ក្នុងរយៈពេល ២១ឆ្នាំកន្លងមកសម្រាប់កំណើនសេដ្ឋកិច្ច និងការ​អភិវឌ្ឍសង្គម នៅក្នុងអនុតំបន់មេគង្គ និងប្រទេសឥណ្ឌា ស្របពេលជាមួយការពង្រឹងកិច្ច សហប្រតិបត្តិការរវាងឥណ្ឌា និងប្រទេសមេគង្គ តាមរយៈទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជន និង ប្រជាជន។ ដើម្បីអបអរខួបទី២០ នៃកិច្ចសហប្រតិបត្តិការនេះ កិច្ចប្រជុំនឹងមានការបើកសម្ពោធឱ្យ ដំណើរការនូវគេហទំព័រ MGC ថ្មីស្រឡាងមួយ និងការចាក់បង្ហាញឯកសារវីដេអូ ដែល​ឆ្លុះបញ្ចាំង អំពី​សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គមវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក៕អត្ថបទ ៖ មុត សុទ្ធ

អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូន​ប្រទេស​វៀតណាមហើយ

2021/07/19 11:42:04 am        316
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១នេះ អំណោយជាសម្ភារៈបរិក្ខារពេទ្យប្រើប្រាស់​សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយ​លុកខ្លាំង​នាពេលបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំង​ម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បាន​ជួយ​ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថាន​ទូតវៀតណាមប្រចាំនៅកម្ពុជា។ចំណែកលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បាន​ជួយ​ឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាម​រយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។ដូចនេះ អំណោយដែលផ្តល់ជូនប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ១៩ មានថវិកាសរុប ៣៥ម៉ឺនដុល្លារ, ម៉ាសធម្មតា១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីន​ផលិតអុកស៊ីសែន១០០គ្រឿង៕

អំណោយម៉ាស់ និងសម្ភារៈវេជ្ជសាស្រ្តប្រឆាំងកូវីដ-១៩ របស់កម្ពុជារៀបចំជូន​ដល់​សាធារណរដ្ឋសង្គមនិយមវៀតណាម

2021/07/18 03:49:05 pm        791
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះរៀបចំចាត់ចែងអំណោយម៉ាស និងសម្ភារៈវេជ្ជសាស្រ្ត ដើម្បីផ្តល់​ជូន​សាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។អំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជួយក្នុងការទប់ស្កាត់ ការ​រីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៃទីក្រុងហូជីមិញ សាធារណរដ្ឋសង្គម​និយមវៀតណាម រួមមាន៖ ម៉ាស់ធម្មតា ចំនួន១លានម៉ាស់, ម៉ាស់N95 ចំនួន១សែនម៉ាស់, ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវតិ្ត ចំនួន១០០គ្រឿង និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន២០ម៉ឺនដុល្លារអាមេរិក, ថវិកាសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ចំនួន១០ម៉ឺនដុល្លារអាមេរិក និងថវិការបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម ចំនួន៥ម៉ឺនដុល្លារអាមេរិកផងដែរ។សូមបញ្ជាក់ផងដែរថា នេះជាលើកទី៥ហើយ ដែលព្រះរាជាណាចក្រកម្ពុជា បានចូលរួមទប់ស្កាត់​ការពារ​ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ជាពិសេសកាលពីពេលថ្មីៗនេះ ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់ជំនួយម៉ាស់ចំនួនជាង២លាន និងសម្ភារៈវេជ្ជសាស្រ្ត ទៅកាន់សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ និងផ្តល់ម៉ាស់ចំនួនជាង២លាន និងសម្ភារៈវេជ្ជសាស្រ្តបន្ថែមទៀត ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងផ្តល់ជំនួយម៉ាស់១លាន និងសម្ភារៈបរិក្ខារពេទ្យ​មួយចំនួនទៀត ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត និងម៉ាស់ចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខផ្សេងទៀត ជូនដល់ប្រទេសណេប៉ាល់។ និយាយដោយឡែកសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកនេះ យើងក៏បានរៀបចំរួចរាល់​ដាក់ចូលក្នុងយន្តហោះពិសេស ដើម្បីត្រៀមធ្វើពិធីប្រគល់-ទទួល ជូននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ផងដែរ៕អត្ថបទ រដ្ឋា 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ៖ ប្រព័ន្ធអប់រំ ដើរតួនាទីសំខាន់ណាស់ នៅក្នុងការប្រណាំងប្រជែងរបស់ប្រទេសកម្ពុជា

2021/07/17 02:04:17 pm        571
ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បាន​អះអាងថា ប្រព័ន្ធអប់រំ ដើរតួនាទីសំខាន់ណាស់ នៅក្នុងការប្រណាំងប្រជែង​​​របស់​ប្រទេស​កម្ពុជា។ គេថាប្រព័ន្ធអប់រំ មិនត្រឹមតែជាកន្លែងមួយដែររៀនសូត្រ ស្រូបយក​ចំណេះដឹង​ប៉ុណ្ណោះទេ ការ​វិនិយោគទៅលើការអប់រំ​គឺជាការវិនិយោគទៅលើសន្តិសុខជាតិ។ការថ្លែងរបស់ឯកឧត្តម រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា យ៉ាងដូច្នេះ ក្នុងពិធីប្រកាសដាក់​ឲ្យ​ប្រើបា្រស់ជាផ្លូវការកម្មវិធីអេបរបស់សាលារៀនតាមទូរស័ព្ទដៃប្រព័ន្ធគ្រប់គ្រងសាលា និង​ប្រព័ន្ធ​គ្រប់គ្រងការសិក្សា របស់បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវេសឡាញ អេឌ្យូខេសិន គ្រុប, កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានពន្យល់ទៀតថា សន្តិសុខជាតិដូម្តេច បើសិន​​​​​​​ប្រទេស​យើងមិនអាចប្រណាំងប្រជែងជាមួយប្រទេសជិតខាងបាន មានន័យថាប្រទេសជិតខាង គេនឹងលូតលាស់លឿនជាងយើង ហើយក៏ក្លាយជាបញ្ហាសន្តិសុខផងដែរ។ បើសេដ្ឋកិច្ចយើងមិនលូតលាស់ដូចប្រទេសគេ ខាងផ្នែកសន្តិសុខ ក៏យើងមិនអាចប្រណាំងប្រជែងជាមួយប្រទេសជិតខាងបានដែរ។ ដូច្នេះចាប់តាំងពីឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធីសាស្រ្ត កំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅពង្រឹងគុណភាពអប់រំ ក៏ដូចជាផ្តល់ឱកាសឲ្យយុវជនកម្ពុជា មានជំនាញច្បាស់លាស់ សម្រាប់សតវត្សរ៍ទី២១ ទាំងជំនាញទុន ជំនាញបច្ចេកវិទ្យា និងបច្ចេកទេស ក៏ដូចជាកំណែទម្រង់ឧត្តមសិក្សាជាដើម។ ទន្ទឹមនឹងនោះក្រសួង ក៏បានពិនិត្យឡើងវិញនូវកម្មវិធីសិក្សា ក៏ដូចជាការពង្រឹងនូវការគ្រប់គ្រងកម្រិតថ្នាក់ជាតិ។ នៅឆ្នាំ២០១៥ ក្រសួង ក៏បានដាក់ចេញនូវចក្ខុវិស័យ កំណែទម្រង់ទៅលើវិស័យអប់រំ គឺផ្តោតទៅលើសមាសធាតុចំនួន៥សំខាន់ៗ។ឯកឧត្តម រដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ការប្រើបា្រស់បច្ចេកវិទ្យា គឺជាការប្រែក្លាយវិបតិ្តកូវីដ-១៩នេះ ឲ្យក្លាយជាឱកាសបង្កើតការសិក្សា ឱកាសដើម្បីចាប់យកនូវការអប់រំ តាមបែបឌីជីថល។ នេះជាឱកាសមួយដ៏សំខាន់ ម្យ៉ាងវិញទៀត ក្រសួងអប់រំ យុវជន និងកីឡា មិនមែនអនុវត្តន៍តែក្នុងរាជធានីភ្នំពេញនោះទេ ដែលមានសាលារៀនជំនាន់ថ្មីចំនួន១២។ ប៉ុន្តែក្រសួង ក៏បានជ្រើសរើសសាលាចំនួន១០០ នៅ២៥ខេត្ត-ក្រុង ការបង្កើតសាលារៀនឲ្យមានប្រសិទ្ធភាព ដោយប្រើប្រាស់គំនិត ហើយសាលាក៏ត្រូវមានស្វ័យភាព សាលាត្រូវមានការទទួលខុសត្រូវ វាយតម្លៃ និងការចូលរួម។ ដូច្នេះបន្ទាប់ពីក្រសួងអនុវត្តន៍ទៅ សម្លឹងឃើញថាសាលារៀនចំនួន១០០នេះ គឺ៧០សាលា បានឈានទៅស្តង់ដារសាលារៀន ចំនួន០៩ដែលជាសាលារៀនមានប្រសិទ្ធភាព និង៣០សាលាផ្សេងទៀត កំពុងតែខិតខំប្រឹងប្រែង។ ទាំងនេះនឹងជួយពង្រឹងនូវគុណភាពធនធានមនុស្សនៅកម្ពុជា ធ្វើឲ្យធនធានមនុស្សរបស់យើង អាចប្រណាំងប្រជែងជាមួយនឹងប្រទេសជិតខាងបាន៕អត្ថបទ រដ្ឋា

ជប៉ុន ផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា

2021/07/17 10:48:13 am        327
ភ្នំពេញ ៖ យោងតាមPage ផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះ​ចំនួន៣០​គ្រឿង​បន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា។នេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅ​លើសាកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿង​បន្ថែម​ទៀត​ជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រគល់បន្ថែម​លើរថយន្តគិលាន​សង្គ្រោះ​ចំនួន៧០គ្រឿង​ដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ាន ដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបិ នៅក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​​បូកបី ពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ លើកម្រិតសាកល។ រហូតមកដល់ពេលនេះ ឆ្លើយតប​នឹងការ​ស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុន បានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជា រថយន្ត​គិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍​ធ្វើរោគ​វិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់​ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។ លើសពីនេះទៀត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេស​ជប៉ុន បានប្រកាសថា ជប៉ុន នឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូស ជូនដល់កម្ពុជា តាមរយៈCOVAX Facility។ វ៉ាក់សាំងទាំងនេះ នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនទេសចរអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆមាសទី១
07/01/2026 02:07 PM
ឯកឧត្តម ហ៊ុន ម៉ានី អបអរសាទរខួបលើកទី៨ នៃការទទួលបានឯតទគ្គកម្ម «ក្រមាវែង​ជាង​គេ​បំផុត​លើពិភពលោក» ១កក្កដា២០១៨-១កក្កដា ២០២៦
07/01/2026 02:07 PM
ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាល​ជំនាញ​ដោយឥតគិតថ្លៃ​ជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋខេត្ដបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
07/01/2026 01:07 PM
មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-អាមេរិក បញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ពជើងគោកទាំងពីរ
07/01/2026 01:07 PM
ក្រសួងបរិស្ថានបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសបានចំនួនជាង ១២ ៨៩០ ៤៤៥ ម៉ែត្រគូបមិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិក្នុងឆមាសទី១ ឆ្នាំ២០២៦
07/01/2026 01:07 PM
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ឆ្នាំ២០២៦
07/01/2026 01:07 PM
កម្ពុជា-អាមេរិក ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគី
07/01/2026 01:07 PM
Ronald Koeman លាលែងពីតំណែងគ្រូបង្វឹកហូឡង់ ខណៈសហព័ន្ធបាល់ទាត់ថ្កោលទោសការរើសអើងជាតិសាសន៍លើកីឡាករ
07/01/2026 01:07 PM
ទឹកជំនន់នៅហ្គាណា បណ្តាលឲ្យនុស្ស១២នាក់ស្លាប់ ដោយរដ្ឋាភិបាលនិយាយថាមានភ្លៀងធ្លាក់ខ្លាំង
07/01/2026 01:07 PM
កម្មវិធីស្បៀងអាហារពិភពលោក រកជំនួយ៥០លានដុល្លារសម្រាប់ជំនួយសង្គ្រោះគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា
07/01/2026 12:07 PM