សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

ខេត្តឧត្តរមានជ័យ ត្រៀមពង្រីក២មណ្ឌលចត្តាឡីស័ក ខណះមាន​ពលករខ្មែរ សម្រុក​ចូល​​ច្រើន​នៅព្រំដែន

2021/07/14 10:37:43 am        580
ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ ត្រៀមពង្រីកទីតាំងធ្វើចត្តាឡីស័ក ចំនួន២មណ្ឌល បន្ថែមលើជំរុំតង់ដែលមានស្រាប់ ក្នុងបរិវេណពហុកីឡដ្ឋានខេត្តបន្ថែមទៀត ខណះប្រជាពលករខ្មែរ បានសម្រុកវិលចូលមកស្រុកកំណើតច្រើន នៅច្រកអន្តរជាតិព្រំដែនអូរស្មាច់។នៅថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នាយ​ឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការ អគ្គស្នងការរដ្ឋាននគបាលជាតិ និង​ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ​ចារកិច្ច​ក្រសួងការពារជាតិ និង​ជា​ប្រធាន​​អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស បានចុះត្រួតពិនិត្យទីតាំង​សម្រាប់​ត្រៀម​ធ្វើ​ចត្តាឡីស័ក​ របស់​បងប្អូនពលរដ្ឋខ្មែរ​ចេញចូលថៃ ។លោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កត្រៀមពង្រីក​បន្ថែមនេះ គឺអាចដាក់ពលរដ្ឋខ្មែរចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុក​កំណើត​តាមច្រក​ព្រំដែន​អូរស្មាច់ បានប្រមាណចំនួន៣០០០នាក់បន្ថែមទៀត។លោក បញ្ជាក់ថា ខេត្តឧត្តរមានជ័យ ច្រកអូរស្មាច់ព្រំដែន ក្នុងអំឡុងដើមខែកក្កដា មកដល់បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋចូលនៅចន្លោះពីចំនួន៤០០នាក់ ទៅ៥០០នាក់ ក្នុងមួយថ្ងៃៗ។បច្ចុប្បន្នកំពុងសម្រាកធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជំងឺឆ្លងកូវីដ១៩ សរុបជាង​ចំនួន​៣០០០នាក់​ផងដែរ៕អត្ថបទ ៖ ឃិន សារិទ្ធ

ឯកឧត្តម ស សុខា ផ្ដល់នូវសម្ភារៈបរិក្ខារការពារឆ្លងជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តបាត់ដំបង

2021/07/13 04:05:32 pm        335
បាត់ដំបង៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ​យុវជន និងកីឡា និងលោកជំទាវ បានផ្ដល់នូវសម្ភារៈបរិក្ខារសុខាភិបាល ការពារឆ្លងជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តបាត់ដំបង ខណៈដែលក្នុងខេត្តមួយនេះ នៅដើមខែកក្កដា ឆ្នាំ២០២១ នៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងតួលេខខ្ពស់ប្រចាំថ្ងៃ ។ក្នុងឱកាសនាំយកសម្ភារៈបរិក្ខារៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស សុខា មាន​ប្រសាសន៍ថា សម្ភារៈប្រើប្រាស់សម្រាប់ការពារកូវីដ-១៩ ​គ្រឿងឧបភោគ សម្រាប់​ជួយ​ឧបត្ថម្ភ​នេះ ដើម្បី​ជួយសម្រាល​ដល់ការលំបាក​ខ្វះខាត ជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការប្រយុទ្ធ​ប្រឆាំង​ការពារជំងឺកូវីដ១៩ ​ដែលកំពុងតែឆ្លងរាតត្បាតចូលក្នុងសហគមន៍កាន់តែកើនឡើង ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ និងគួរឲ្យបារម្ភ ។ក្នុងពេលទទួលអំណោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី ដែលបាននាំយកអំណោយទាំងអស់នេះ ដើម្បីជួយ​គាំទ្រ​ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងខេត្ត។ឯកឧត្តមអភិបាលខេត្តបាត់ដំបង ​សម្រាប់សម្ភារៈបរិក្ខារសុខាភិបាល និងអំណោយគ្រឿង​ឧបភោគ​បរិភោគ​ទាំងនេះ និងផ្តល់ទៅកន្លែងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩​ បានប្រើប្រាស់ និងចែក​ដល់​ប្រជាពលរដ្ឋ ដែលជួបការលំបាក ​និងខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសពលរដ្ឋដែល​រស់នៅ​តំបន់បិទខ្ទប់ និងមានការខ្វះខាតខ្លាំង ។គួរបញ្ជាក់ថា បន្ទាប់ពីផ្ដល់នូវបរិក្ខារសុខាភិបាល ដល់រដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ស សុខា និងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យទីតាំងកំពុងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដល់ពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងផងដែរ ៕អត្ថបទ ៖ បាន សុរិទ្ធ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​ផ្តល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

2021/07/13 02:49:31 pm        308
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​រាជ​ធានីភ្នំពេញ បានអញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគដែលជាអំណោយ​របស់ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមហ៊ុន Lixin Group ជូនដល់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្កាត់មួយ​ក្នុងខណ្ឌ និងសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌពោធិ៍សែនជ័យ នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រកបដោយក្តីនឹករលឹក និងការ​គិតគូរអំពីសុខទុក្ខនៅគ្រប់ទីកន្លែង និងបានថ្លែងនូវការកោតសសើរចំពោះការដឹកនាំ និងការ​គ្រប់គ្រង​នៅក្នុងមូលដ្ឋានពោធិ៍សែនជ័យ ទទួលបានលទ្ធផលគួរជាទីមោទនៈ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តាំផ្ញើឲ្យរដ្ឋបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ​ត្រូវ​ចូលរួម​អនុវត្តតាមអានុសាសន៍​របស់​សម្តេចតេជោ ក្នុងចូលរួមក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង​នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ នៅក្នុងស្ថានភាព​ដ៏លំបាកនាពេលនេះ ដើម្បីចូលរួមកាត់ផ្តាច់នៃការឆ្លង ដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅ​រកស្ថាន​ភាព​ធម្មតាវិញ ។លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ អភិបាលខណ្ឌ និង​អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេស ក្រុមគ្រូពេទ្យសម្តេចតេជោ (TYDA) ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្តរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានបំពេញភារកិច្ចយ៉ាង សស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ក្នុងការអនុវត្តតាម​បទបញ្ជា​របស់​រដ្ឋាភិបាល ។អំណោយដែលបានផ្តល់ជូន រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រួមមាន ៖ ១.ទឹកសុទ្ធ ៣០កេស ២.អង្ករ ២តោន ៣.មី ២០កេសតូច ៤.ទឹកត្រី ២០យួរ ៥.ទឹកស៊ីអ៊ីវ ២០យួរ ៦.ត្រីខ ៣កេស ៧.ម៉ាស់ ៣កេសធំ ៨.អាលកុល ២កាន ៩.អាវពេទ្យ (ការពារកូវីដ) ២៥០អាវ និងថវិកាមួយចំនួន។សង្កាត់មួយក្នុងខណ្ឌពោធិ៍សែនជ័យ រួមមាន ៖ ១.ទឹកសុទ្ធ ៥កេស ២.អង្ករ ១០០គីឡូក្រាម ៣.មី ២០កេសធំ ៤.ទឹកត្រី ៥យួរ ៥.ទឹកស៊ីអ៊ីវ ៥យួរ ៦.ត្រីខ ១កេស ៧.ម៉ាស់ ១កេសធំ ៨.អាលកុល ១កាន និងថវិកាមួយចំនួន។សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍខណ្ឌពោធិ៍សែនជ័យ រួមមាន ៖ ១. ម៉ាស់ ១កេស ២.ត្រីខ ១កេស ៣.អង្ករ ៥០គីឡូក្រាម ៤.ទឹកត្រី ២យួរ ៥.ទឹកស៊ីអ៊ីវ ២យួរ ៦.អាល់កុល ១កាន និងថវិកាមួយចំនួន ។ ចំណែកអំណោយមួយចំនួនទៀតរបស់សប្បុរសជនក៏ត្រូវបានផ្តល់ជូនរដ្ឋបាលខេត្តស្វាយរៀង ប្រើប្រាស់នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ ៕ 

សប្បុរសជន​ផ្ដល់​គ្រឿងសម្ភារៈបរិក្ខារសុខាភិបាល​​​ជូនអាជ្ញាធរក្រុងសំរោង​ សំរាប់ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង​ជូនដល់ពលរដ្ឋ

2021/07/13 07:29:45 am        374
ឧត្តរមានជ័យ ៖ គ្រឿងសម្ភារៈបរិក្ខារអនាម័យសុខាភិបាល ត្រូវបាន​ផ្តល់​ជូនអាជ្ញាធរក្រុងសំរោង ខណៈប្រជាពលរដ្ឋជាច្រើននាក់កំពុងសំរុកមកទទួលយកការចាក់វ៉ាក់សាំងការពារ​ជំងឺឆ្លងកូវីដ-១៩ នៅតំបន់រដ្ឋាបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៣ កក្កដា ឆ្នាំ២០២១នេះ ។ក្នុងនោះ​លោក អ៊ុន សុភ័ក្រ អភិបាលក្រុងសំរោង បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​លោក ជា កុយ ដែល​ជា​ម្ចាស់​ក្រុមហ៊ុនអចលនទ្រព្យដីឡូតិ៍​អូរព្រាល​ ដែលបានផ្តល់នូវសម្ភារៈ​អនាម័យ​សុខាភិបាលជាច្រើនមុខ ដើម្បីរួមចំណែកជួយដល់អាជ្ញាធរក្រុង​ក្នុងយុទ្ធនាការ​ចាក់វ៉ាក់​សាំង​ជូនដល់ប្រជាពលរដ្ឋនៅក្រុងសំរោង ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។លោក បានបន្តទៀតថា ទាំងអស់នេះ គឺជាទឹកចិត្តមួយដ៏មានតម្លៃចំពោះក្រុមហ៊ុនឯកជន​ក្នុងស្រុក ក្នុងការរួមចំណែក​ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩នេះ។លោកអភិបាលក្រុង បញ្ជាក់ថា សម្ភារៈទាំងនេះ​គឺអាចជួយសម្រួលដល់ការផ្គត់ផ្គង់​ដល់​ក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី នឹងប្រជាពលរដ្ឋ​ដែលមកទទួល​សេវាចាក់វ៉ាក់សាំង​មាន ទឹកអាកុល មានម៉ាស នឹងមានម៉ាស៊ីនវ៉ាស់កំដៅ សំរាប់ប្រើប្រាស់ផងដែរ៕អត្ថបទ ៖ ឃិនសារិទ្ធ

សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ថា កសិករ​វ័យ​៧០​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ឧត្តរមានជ័យ​ជា​បុគ្គល​ទី​៥​លាន​ទទួល​បាន​វ៉ាក់សាំង​

2021/07/13 06:57:16 am        836
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា បុរស​វ័យ ៧០​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ឧត្តរមានជ័យ គឺ​ជា​បុគ្គល​ទី​៥​លាន ដែល​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ថ្ងៃ​នេះ។សម្ដេច​តេជោ​បញ្ជាក់​ថា បុរស​ទី​៥​លាន​ដែល​ទទួល​បាន​វ៉ាក់សាំង​នោះ គឺ​លោក ណុប មាន ជា​កសិករ​រស់នៅ​ភូមិ​សែនសំ ឃុំ​អូរស្វាយ ស្ថិត​ក្នុង​ស្រុក​ត្រពាំងប្រាសាទ ដែល​ទទួល​បាន​វ៉ាក់សាំង​នៅ​ព្រឹក​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​ឱ្យ​ដឹង​ផង​ដែរ​ថា កសិករ​វ័យ​៧០​ឆ្នាំ​រូប​នេះ នឹង​ទទួល​បាន​ថវិកា ១០​លាន​រៀល ដែល​ជា​ការ​ឧបត្ថម្ភ​របស់​សម្ដេច​តេជោ ហ៊ុន សែន។គិត​មក​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង ៥​លាន​នាក់​ហើយ ដែល​ស្មើ​នឹង​ ៥០​ភាគរយ​នៃ​ចំនួន​ប្រជាជន ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​កំណត់​គោលដៅ​សម្រាប់​ចាក់​វ៉ាក់សាំង៕ 

មន្រី្តសុខាភិបាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋប្រើឧបករណ៍តេស្តរហ័ស ដែលទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល

2021/07/13 11:12:22 am        406
ភ្នំពេញ ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើដល់ប្រជាពលរដ្ឋ​​ដែល​មាន​បំណង​ប្រើឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ​ដែល​ទទួលស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ដោយ​ក្រសួងសុខាភិបាល។ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដានេះ​ក្រសួង​សុខាភិបាល បាន​ទទួលស្គាល់ អនុញ្ញាត​ឲ្យប្រើបា្រស់នូវ​ឧបករណ៍​តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ របស់ក្រុមហ៊ុនចំនួន០៤ប៉ុណ្ណោះ ទី១.ក្រុមហ៊ុន Abbott, ទី២.ក្រុមហ៊ុន Roche, ទី៣.ក្រុមហ៊ុន SD Biosensor និងទី៤.ក្រុមហ៊ុន PHASE Scientific។ ជាពិសេសគោលការណ៍ណែនាំប្រតិបតិ្តថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការប្រើបា្រស់តេស្តរហ័ស​រកអង់ទីហ្សែនកូវីដ-១៩ សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន និងអង្គភាពមិនមែន​សុខាភិបាល បណ្តាច្រកចេញ-ចូលប្រទេស ក្រុមហ៊ុន​ឯកជនរោងចក្រ-សហគ្រាស និង​ទីកន្លែង​អាជីវកម្ម​ផ្សេងទៀត និង​សម្រាប់​បុគ្គល​ឯកជន។ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ.សុំប្រើTest Kit ដែលក្រសួងទទួលស្គាល់ យើងមិនមែន​បដិសេធន៍ថា​អាណាមិនទាន់ទទួលស្គាល់មិនទាន់ប្រើ ​ចង់និយាយចឹង យើង​មិនមែននិយាយថា​អាណាខុស អាណាល្អ អាណាអីទេ។ ប៉ុន្តែផលិតផលណាក្រសួងទទួលស្គាល់ សុំប្រើផលិតផល​នោះសិនទៅ។ ចាំគាត់ទទួលស្គាល់អាណាទៀត ​ចាំប្រើទៀត។ ពិព្រោះផលពិបាករបស់វា គឺ​តេស្តហ្នឹង​ចាប់ឃើញតាពីសតាពាស​ សូម្បីតែផ្តាសាយធំ ក៏ឃើញដែរ ធ្វើឲ្យចំនួនវិជ្ជមានកើនឡើង។ ហើយណាមួយវាជាកំហុសធ្វើតេស្តទេណា....។ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានប្រកាសថា មានតែឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលទទួលស្គាល់ដោយក្រសួង និងបាន​អនុញ្ញាតឲ្យប្រើប្រាស់ ហើយការចេញលទ្ធផល ពីការប្រើឧបករណ៍តេស្តរហ័សនេះ ត្រូវបានទទួលស្គាល់ដោយមន្រី្តសុខាភិបាល។ បច្ចុប្បន្នទីតាំងធ្វើតេស្តរហ័ស មានចំនួន​ប្រមាណ៨ទីតាំង។ ដោយឡែកក្នុងរាជធានីភ្នំពេញ មានមនី្ទរពិសោធន៍​រកកូវីដ-១៩ ប្រើម៉ាស៊ីនPCR ចំនួន៤ទីតាំងផ្សេងទៀត សម្រាប់យកសំណាកវិភាគរកវិជ្ជមានកូវីដ-១៩។ ក្រៅពីនោះក្នុងរាជធានីភ្នំពេញ ក៏មានមណ្ឌលថែទាំព្យាបាលជំងឺកូវីដ១៩ ចំនួន២១ទីតាំង (ទាំងមណ្ឌល និងមនី្ទរពេទ្យ)។ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បានទទួល​ការចាក់វ៉ាក់សាំង។ការពារជំងឺកូវីដ-១៩រួចរាល់ហើយ អ្វីដែលត្រូវធ្វើនោះ គឺប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារ និងអនុវត្តវិធានការរដ្ឋបាលរបស់ក្រសួងសុខាភិបាល ហើយត្រូវអនុវត្តឲ្យខានតែបាន គ្មានការស៊ីផឹកជុំគ្នា គ្មានខារ៉ាអូខេ គ្មានក្លឹបកម្សាន្ត៕អត្ថបទ រដ្ឋា 

ស្នងការដ្ឋានខេត្តឧត្តរមានជ័យ ចុះសម្អាតរៀបចំទីតាំងលានដំឡូង​មួយកន្លែង​ត្រៀមសំរាប់ដាក់​ពលករ​ធ្វើ​ចត្តាឡីស័ក

2021/07/12 07:07:52 pm        491
ឧត្តរមានជ័យ ៖ ដោយមានការចង្អុលបង្ហាញ​សម្របសម្រួលពី​ឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយន៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ​ បានដឹកនាំកម្លាំង​នគរបាល​វរសេនាតូចការពារព្រំដែនប្រចាំទិស៩០៥ នគរបាលព្រំដែន៧០២ ​ដើម្បីចុះធ្វើការ​សំអាត​អនាម័យ​ទីតាំងលានដំឡូងទុកចោលមួយកន្លែង​ សំរាប់ត្រៀម​ដាក់ពលករ​ឆ្លងដែន​មកពីស្រុកថៃ សម្រាក​ព្យាបាលធ្វើចត្តាឡីស័ក។ទីតាំងស្ថិតនៅចំណុចភូមិគោកប្រាសាទ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណះដែល​មណ្ឌលធ្វើចត្តាឡីស័កផ្សេងៗទៀត​ ក្នុងខេត្តបានពេញអស់ហើយ នាព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២១នេះ។លោកឧត្តមសេនីយន៍ទោ ហួត សុធី បានឲ្យដឹងថា ដើម្បីការពារសន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សង្គមជូន​ដល់ប្រជាពលរដ្ឋឲ្យមានភាពកក់ក្តៅនោះ ពិសេសពលករឆ្លងមកពីប្រទេសថៃ ដោយ​ស្ថាន​ភាពបច្ចុប្បន្ននេះ កំពុងតែ​មាន​កំណើនកើនឡើងខ្ពស់ជាបន្តបន្ទាប់​ជារាងរាល់ថ្ងៃ​ក្នុងភូមិសាស្រ្ត​ខេត្តឧត្តរមានជ័យ នៅតាមមណ្ឌល អគារសិក្សានានាទាំងអស់​ត្រូវបានដាក់​ឲ្យពលករសម្រាកពេញ​អស់គ្រប់កន្លែងទាំងកន្លែងព្យាបាល​នឹងកន្លែងធ្វើចត្តាឡីស័ក។លោក បានបន្ដថា ដោយ​មើលឃើញពីបញ្ហាលំបាក​ ចំពោះទីតាំងស្នាក់នៅរបស់ពលករ​ ក៏ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមយ៉ាងដូច្នេះ ទើបឯកឧត្តមអភិបាលខេត្ត​ សម្រេចជ្រើសរើស​យក​ទីតាំងមួយកន្លែងបន្ថែមទៀត ដែលជាទីតាំងលានដំឡូងមួយកន្លែង​មានទីធ្លាធំទំលាយ​ប្រកប​ដោយ​ផាសុខភាពមានប្រព័ន្ធទឹកភ្លើងមានសុវត្ថិភាពល្អ ចំពោះការស្នាក់នៅរបស់ពលករផងដែរ។ពិសេសទីតាំងនោះ ជិតនឹងច្រកព្រំដែនចេញចូលស្រាប់​ងាយស្រួលក្នុង​មធ្យោបាយ​ធ្វើការ​ដឹក​ជញ្ជូនពលករមកធ្វើចត្តាឡីស័ក ដោយសុវត្ថិភាពចំពោះពលករឆ្លងដែនមកពីប្រទេសថៃ៕អត្ថបទ ៖ ឃិន សារិទ្ធ

ពលរដ្ឋនៅក្រុងសៀមរាប ថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលផ្ដល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩

2021/07/12 06:11:02 pm        498
សៀមរាប ៖ ចាប់ពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្រុងសៀមរាប ទៅទទួលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩​ ពីរាជរដ្ឋាភិបាលជាបន្ដបន្ទាប់ ខណៈដែលក្រុងនេះ បានប្រឈមនឹងការឆ្លងកូវីដ១៩។ការទទួលបានវ៉ាក់សាំងដូសទី១នេះ បានធ្វើអោយពួកគាត់មានទំនុកចិត្ដ ពីវិធានការពារជំងឺដ៏កាច​សាហាវ​មួយនេះ។ ពួកគាត់សម្ដែងការសប្បាយ​ចិត្ដ​និងថ្លែងអំណរគុណ​ដល់រាជរដ្ឋាភិបាលក្រុម​គ្រូពេទ្យ​ដែលបានយកចិត្ដទុកដាក់ដល់ពួកគេ។ប្រជាពលរដ្ឋមកនៅសង្កាត់សៀមរាប ក្រុងសៀមរាប បានផ្ដល់បទសម្ភាសន៍ដល់ប៊ីធីវី ដូចគ្នាថា ពួកគាត់បានទទួល​ស្ម័គ្រចិត្ដ​ចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ខណៈដែលនៅក្នុងក្រុងសៀមរាប បាននឹងកំពុងរីករាលដាលជំងឺកូវីដ១៩នេះ ក៏តែច្រើនឡើងៗ។ ពួកគាត់ បានបន្ដថា ការទទួលបានវ៉ាក់សាំងអាចជួយការពារជីវិតរបស់ពួកគាត់ពីសេចក្ដីស្លាប់ ។ជាងនោះទៅទៀតពួកគាត់​ ខ្លះជាអ្នកជំនួញ អ្នកលក់ដូរ អ្នកធ្វើការងារផ្នែកទេសចរណ៍ ហើយពេល​បាន​ទទួលវ៉ាក់សាំងនេះ ងាយស្រួលបានដើរទៅទស្សនា ក៏ដូចជា​អ្នកទេសចរណ៍​បានធ្វើដំណើរ​ចេញពីប្រទេសមួយទៅប្រទេសមួយទៀត ។ពួកគាត់បានបន្ដថា ក្រោយពេលទទួលបានវ៉ាក់សាំងហើយនោះ ពួកគាត់អាចជួយខ្លួនឯងផង ជួយគ្រួសារ និងសង្គមជាតិផងដែរ បើទោះបីមិនអាចការពារបាន១០០%ក៏ដោយ។ ពួកគាត់ថ្លែង​អំណរគុណ​ដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ ។ពួកគាត់បានអំពាវនាវដល់ប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំងអោយបានគ្រប់គ្នាដើម្បីទប់ស្កាត់ និងលុបបំបាត់ការឆ្លងជំងឺកូវីដ១៩ ឲ្យបានឆាប់ៗនាពេលខាងមុខនេះ។ លោកឧត្ដមសេនីយ៍ទោ សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ និងប្រធាន​ក្រុមការងារ​ចាក់វ៉ាក់សាំងបង្កាកូវីដ១៩ មានប្រសាសន៍ថា ការផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនេះ ធ្វើឡើង​តាមគោលការណ៍ស្ម័គ្រចិត្ដ មិនប្រកាន់និន្នាការនយោបាយ បក្សពួកនិយម ជនបរទេស ពោលប្រជាពលរដ្ឋណាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ជាមួយគ្នានោះ វ៉ាក់សាំងបង្កាកូវីដ១៩នេះ មិនមានការលក់ដូរ​ឬគិតកម្រៃជើងសារ​ពីប្រជាពលរដ្ឋ​ណាឡើយ ហើយបើសិនមានជនខិលខូចណាលួចលក់វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​និងត្រូវចាត់វិធាន​ការ​ផ្លូវច្បាប់។ លោក បានបន្ដថា ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ដំណាក់កាលទី២នេះ ពួកគាត់មកទទួលវ៉ាក់សាំងជាងមួយម៉ឺននាក់ទៅជិត២ម៉ឺននាក់ក្នុងមួយថ្ងៃ និងមានក្រុមគ្រូពេទ្យប្រតិបត្ដិការជាង៣៥០នាក់ ដែលតាមផែនការចាក់ជូនពលរដ្ឋ​នៅក្រុងសៀមរាប មានចំនួនជាង២១ម៉ឺនាក់។សូមជម្រាបថា ការផ្ដល់វ៉ាក់សាំងជូនពលរដ្ឋធ្វើឡើង​ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១នេះ៕អ​ត្ថបទ ៖ សាវី

តំណាង​អង្គការ​សុខភាព​ព្រមាន​ថា ការ​ឆ្លង​រាល​ដាល​កូវីដ-១៩​ ចូល​សហគមន៍​កាន់​តែ​រីក​ធំ បើ​គ្រប់​គ្រង​មិន​បាន​លឿន

2021/07/12 09:23:02 am        1089
ភ្នំពេញ៖ តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា អ្នក​ស្រី លី អាយឡែន (Li Ailan) បានព្រមាន​ថា ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ចូល​ក្នុង​សហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​រីក​ធំ​ឡើងៗ និង​អាច​លើស​ពី​សមត្ថភាព​នៃ​ការ​គ្រប់​គ្រង​បាន​របស់​វិស័យ​សុខាភិបាល។អ្នកស្រី លី អាយឡែន បាន​ព្រមាន​បែប​នេះ​នៅ​លើ​ទ្វីធ័រ​ផ្ទាល់​ខ្លួន​របស់​អ្នកស្រី​ ដោយ​បញ្ជាក់ថា បញ្ហា​នេះ​កាន់​តែ​រីក​ធំ ប្រសិន​បើ​វិធានការ​បុគ្គល និង​សង្គម មិន​ត្រូវ​បាន​អនុវត្ត​ឱ្យ​បាន​លឿន​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ​នោះ។តំណាង​អង្គការ​សុខភាព​ពិភព​លោក និយាយ​ថា មេរោគ​កូវីដ-១៩ កំពុង​សាយ​ភាយ​ធំ​ធេង ហើយ​ជីវិត​មនុស្ស​កាន់​តែច្រើន នឹង​បាត់​បង់។កាល​ពី​ខែ​មេសា​កន្លង​មក អ្នកស្រី លី អាយឡែន បាន​ព្រមាន​ម្ដង​ហើយ​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​មាត់​ច្រាំង​នៃ​សោកនាដកម្ម ដោយសារ​តែ​ការ​ឆ្លង​រីក​រាល​ដាល​យ៉ាង​លឿន​នៃ​មេរោគ​កូវីដ-១៩។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​រហូត​ដល់ ៦១ ៨៧០​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មនុស្ស ៩២៥នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​អ្នក​ជំងឺ ៥៣ ៤៧៧​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ៕

សមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម នឹងពង្រីកទៅជា៤គន្លងនាពេលឆាប់ៗ

2021/07/12 02:12:43 pm        832
កំពង់ចាម ៖ បើទោះបីកម្ពុជា រងវិបត្តិកូវីដ១៩ក៏ដោយ តែការអភិវឌ្ឍនៅតែបន្តកសាង ជួសជុលជាបន្តជានិច្ច ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះសិក្សាលម្អិតលើគម្រោងផ្លូវ៤គន្លង លើផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ក្នុងការចុះសិក្សាលើគម្រោងពង្រីកផ្លូវជាតិលេខ៧នេះដែរ មានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ដើម្បីចុះពិនិត្យ និងសិក្សាផលប៉ះពាល់ រៀបចំកែលម្អ លើការពង្រីកគម្រោងផ្លូវ៤គន្លង ស្ថិតនៅលើណាត់ផ្លូវជាតិលេខ៧ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណជាង៤៥គីឡូម៉ែត្រ។សូមជម្រាបជូនថា សមិទ្ធផល​ថ្មីនេះ របស់សម្តេចជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តកសាងស្ថាបនា ជួសជុលឡើង ដូចជាក់ស្តែងកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលផ្សារស្គន់​ រហូតគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដើម្បីពង្រីកទៅជាផ្លូវដែលមាន៤គន្លង​ ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ចរាចរណ៍​ទៅវិញទៅមក ខណៈបច្ចប្បន្នកម្ពុជា មានកំណើនមធ្យោបាយដំណើរច្រើន៕អ​ត្ថបទ សីហា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ូឡូញ នឹងផ្អាកការផ្តល់យន្តហោះចម្បាំងបន្ថែមដល់អ៊ុយក្រែន ក្នុងពេលទំនាក់ទំនងកាន់តែចុះខ្សោយ
07/01/2026 04:07 PM
លោក Netanyahu បញ្ជាក់​ថា អ៊ីស្រាអែលនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត «ប្រសិនបើចាំបាច់»
07/01/2026 04:07 PM
អាល្លឺម៉ង់ និងហូឡង់ បង្កើតទីបញ្ជាការយុទ្ធសាស្ត្ររបស់ NATO នៅប្រទេសអេស្តូនី
07/01/2026 04:07 PM
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
07/01/2026 04:07 PM
លោកNetanyahu៖ ការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីហ្កាហ្សា នៅតែស្ថិតក្នុងរបៀបវារៈ
07/01/2026 04:07 PM
សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ
07/01/2026 04:07 PM
ក្រុមប្រជាធិបតេយ្យ ខ្វែងគំនិតគ្នាជុំវិញការកាត់បន្ថយជំនួយ៣,៣ពាន់លានដុល្លារដល់អ៊ីស្រាអែល
07/01/2026 04:07 PM
លោក Xi ផ្ដល់​ការ​សន្យាថា នឹងបន្តគាំទ្រវិបុលភាព និងស្ថិរភាព សម្រាប់ទីក្រុង​ហុងកុង និងម៉ាកាវ
07/01/2026 04:07 PM
ពលករខ្មែរចំនួន៥១នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោប៉ែត
07/01/2026 04:07 PM
ប្រមុខUN ព្រួយបារម្ភចំពោះពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់ក្នុងពេលមានកង្វះមូលនិធិរបស់ទីភ្នាក់ងារ UNRWA
07/01/2026 04:07 PM