សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងផុង ផ្នែកខាងលិចសម្រេចបានជិត៤០ភាគរយ

2021/07/12 01:34:34 pm        431
សៀមរាប ៖ អ្នកជំនាញអាជ្ញាធរជាតិអប្សរា អះអាងថា កាលពីដើមឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុល ប្រាសាទត្រពាំងផុង ដើម្បីលើកតម្លៃ សំណង់បុរាណមួយនេះឡើងវិញ ក្រោយពេលមានការបាក់បែកដោយសារកត្ដាធម្មជាតិ។ក្រោយការជួសជុលរយៈពេល៦ខែកន្លងមកនេះ បានសម្រេចជិត៤០ភាគរយហើយ ។លោកសារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១២ខែកក្កដានេះថា ដោយមើលឃើញអំពីស្ថានភាពនៃការខូចខាត របស់​ប្រាសាទត្រពាំងផុង ទើបនៅដើមឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុល ដើម្បីលើកតម្លៃ សំណង់បុរាណមួយនេះឡើងវិញ។ លោកបន្តថា ក្នុងដំណើរការជួសជុល ត្រូវបន្ថែមឥដ្ឋថ្មីប្រមាណពី២០ទៅ៣០ភាគរយ ជំនួស​ឥដ្ឋចាស់​ដែលខូចខាត។ ដូច្នេះ​ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសិក្សាស្វែងយល់អំពី​លក្ខណៈរបស់ឥដ្ឋ ដែលត្រូវយកមកជំនួសឥដ្ឋចាស់ ធ្វើយ៉ាងណាឱ្យគុណភាពឥដ្ឋថ្មី មានលក្ខណៈស្រដៀង និងឥដ្ឋចាស់។លោកបន្តថា នៅក្នុងគម្រោងជួសជួលប្រាសាទត្រពាំងផុងផ្នែកខាងលិច ត្រូវចំណាយពេលវេលា​ចំនួន១ឆ្នាំ ទើបរួចរាល់ ដែលមកដល់ពេលនេះដំណើរការជួសជុល​សម្រេចបាន​​​ប្រមាណ​៤០ភាគ​រយហើយ។ ដោយការងារនេះ ជួបប្រទះបញ្ហាប្រឈមខ្លះៗ ដូចជាផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈចេញចូល ខែ​វស្សា​ត្រូវធ្វើដំណើរដោយទូកជាដើម។លោកបានឱ្យដឹងទៀតថា ប្រាសាទត្រពាំងផុងនេះ ធ្លាប់មានការជួសជុល និងធ្វើកំណាយស្រាវជ្រាវ​ម្តងរួចមកហើយ កាលពីអំឡុង១៩៣៦ ដោយសាលាបារាំងចុងបូពា៍ ដោយបានធ្វើការជួសជុល​រៀបចំ​ខឿន នៅបរិវេណជុំវិញតួរកណ្តាលនៃប្រាសាទ និងបានរកឃើញរូបចំលាក់មួយចំនួន យកទៅរក្សាទុកនៅ​អភិក្សដ្ឋាន​អង្គរ។សូមបញ្ជាក់ថា ប្រាសាទត្រពាំងផុង ជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើង នៅពាក់កណ្តាល​សតវត្ស​ទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ​ឧទ្ទិសដល់ព្រហ្មសាសនា។ ដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទនេះ មានសភាព​ទ្រុឌទ្រោម​ជាខ្លាំង។ប្រាសាទត្រពាំងផុង មានទំហំខឿន០៧ម៉ែត្របួនជ្រុង ​និងកម្ពស់១៦ម៉ែត្រ ជាប្រាសាទទោល ធ្វើអំពីឥដ្ឋ៕អ​ត្ថបទ សាវី 

យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងក្រុងដូនកែវ សម្រេចបានជាង៣០ភាគរយ​ហើយ​រហូតមក​ដល់​ថ្ងៃនេះ

2021/07/12 01:19:48 pm        405
តាកែវ ៖ យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងក្រុងដូនកែវ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃនេះ សម្រេចបានប្រមាណ៩ពាន់នាក់​ដែលគិតជាភាគរយ​គឺ​ជាង៣០ភាគរយ។លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងប្រាប់​ទូរទស្សន៍BTV បាន​ឲ្យ​​ដឹង​ថា គម្រោង​ចាក់វ៉ាក់​សាំង​បង្កាជំងឺកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ​ កម្មករ​ព្រះសង្ឃ នៅ​ក្នុងក្រុងដូនកែវ​ចំនួន​ជិត៣ម៉ឺននាក់ ​រហូតមកដល់ពេលនេះ​សម្រេចបាន​ជាង៩ពាន់នាក់ ពោល​គឺ​ប្រមាណ​ជាង​៣០ភាគរយ ​ហើយយើងរំពឹងថា នឹងចាក់ជូនបងប្អូនប្រជាពលរដ្ឋទៅតាមផែនការកំណត់។លោកអភិបាលក្រុងដូនកែវ បានថ្លែងបន្តថា ដំណើរការចាត់វ៉ាក់សាំងជូនបងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុងដូនកែវប្រព្រឹត្តិទៅយ៉ាងរលូន មិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ដោយឡែកសម្រាប់​ប្រជាពលរដ្ឋ​នៅក្នុងក្រុងដូនកែវ រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២១០ នាក់ ក្នុងនោះ ជាសះស្បើយចំនួន១៤៥នាក់ និង៥៥នាក់កំពុងតែសម្រាកព្យាបាល។គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្រុងដូនកែវ​ចំនួន​ជិត៣ម៉ឺននាក់ បានចាប់ផ្ដើមពីថ្ងៃសុក្រ ទី០៩​ខែកក្ដដា ឆ្នាំ២០២១ ដោយធ្វើឡើងចំនួន៥ទីតាំង​គឺនៅ​មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តតាកែវ ​ការិយាល័យស្រុកប្រតិបត្តិដូនកែវ សាលាសង្កាត់រកាក្រៅ និងសាលាសង្កាត់បារាយណ៍។​ចំពោះបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំង គឺត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ​ដោយ​ភ្ជាប់​មកជាមួយនូវអត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ​ ឬឯកសារបញ្ជាក់​អត្តសញ្ញាណ​៕ដោយ ៖ គុជ វិភាគ

សមាគម​យុវជនក្រុម៨​នាំយក​ទេយ្យទាន​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត ​ប្រគេន​ជូន​ព្រះ​​​​សង្ឃ​គង់នៅ ចំនួន​១៦វត្ដ ក្នុងស្រុកជើងព្រៃ

2021/07/12 06:04:30 am        469
កំពង់ចាម៖ សមាគមយុវជនក្រុម៨ តាមរយៈលោកបណ្ឌិត ម៉ឹង មករា បាន​នាំយកបច្ច័យ ទេយ្យទាន និង​ស្បៀងអាហារ​ជាអំណោយរបស់ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅចំនួន​១៦វត្ត នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ​កាលពី​ថ្ងៃម្សិលមិញ​នេះ។សូម​ជម្រាបថា បច្ចុប្បន្ន​សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់​លោបណ្ឌិត ម៉ឹង មករា បានរួមចំណែកក្នុងការ​ជួយដល់កិច្ចការមនុស្សធម៌​ជាច្រើន ដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​ជូនប្រជាពលរដ្ឋនៅជនបទជាដើម​។សមាគមយុវជនក្រុម៨ ​ក៏តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រឿង​ឧបភោគបរិភោគ​ដល់គ្រួសារ​ទីទាល់ក្រ ជនពិការ ចាស់ជរា សាងសង់​ទីជម្រកជូនប្រជាពលរដ្ឋទីទាល់ក្រ ព្រមទាំងប្រគេន​នូវ​បច្ច័យ ម្ហូបអាហារ និងទេយ្យទានផ្សេងៗទៀតទៅដល់វត្តអារាម​នានា​ ​ដែលខ្វះខាត​ចង្ហាន់​សម្រាប់​ព្រះសង្ឃ ក៏ដូចជា​លោកតា លោកយាយចាស់ៗ ដែលស្នាក់នៅក្នុងវត្ត ពិសេសក្នុងកំឡុង​វិបត្តិនៃ​ជំងឺឆ្លងកូវីដ-១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់​បន្ថយភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅតាមជនបទ។ទេយ្យទាន​ដែលត្រូវ​បាន​ប្រគេន រួមមាន៖ បច្ច័យ​ចំនួន ៥,២២០,០០០រៀល, អង្ករ ២០០០គីឡូក្រាម, ទឹកបរិសុទ្ធ ១១០កេស និង៤០យួរ, ប្រេងឆា ១១កេស, មី ៤២កេស, ត្រីខ ៣៦យួរ, ទឹកត្រី ៤៥យួរ, ទឹកស៊ីអ៊ីវ ៤៥យួរ, ស្ករស ៣០គីឡូក្រាម, អំបិល ៥គីឡូក្រាម, តែ ២៦កញ្ចប់, ពងទាប្រៃ ២០០គ្រាប់, ទឹកផ្លែឈើ ១១កេស, ទឹកដោះគោខាប់ ៤០កំប៉ុង, ទឹកដោះគោឆៅ ១ឡូ, ទៀនវស្សា ៤គូរ និង ស្លាដក់ ២ឈុត៕អត្ថបទ៖ កុម្ភះ

ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បញ្ជាក់​ថា ការ​ឆ្លងដែន​ខុសច្បាប់​ចូល​កម្ពុជា​ត្រូវ​បាន​ទប់ស្កាត់​ទាំងស្រុង​

2021/07/11 01:15:33 pm        33
​ឧ​ត្ត​រ​មានជ័យ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យបាន​បញ្ជាក់​ថា ការ​ឆ្លង​ដែន​ខុសច្បាប់​របស់​ពលករ​ម​ក​ពី​ប្រទេស​ថៃ​ ត្រូវ​បាន​ទប់ស្កាត់​ទាំងស្រុងក្រោយពី​មានការ​បង្ក្រាប និង​អនុវត្ត​តាម​ផ្លូវច្បាប់​ជា​បន្តបន្ទាប់​។​ថ្លែង​ក្នុង​សម្ភាសន៍​ជាមួយ BTV កាលពី​ថ្មីៗ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​កិច្ចការ​ទប់ស្កាត់​បញ្ហា​ឆ្លង​រាតត្បាត​ជា​សកល​នូវ​ជំងឺ​កូ​វីដ​១៩ កងកម្លាំង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យដោយ​អនុវត្ត​តាម​បទបញ្ជា ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជុំវិញ​ការរៀបចំ​ផែនការ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​បំផុត កងកម្លាំង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវ​បាន​ចូល​រួម​យ៉ាងសកម្ម​ក្នុង​គោលដៅ​ ធានា​នូវ​ការទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ របស់​បងប្អូន​ពលករ​មកពី​ប្រទេស​ថៃ ខណៈ:​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ​ក្នុង​ប្រទេស​ថៃ​បន្ត​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី បាន​បញ្ជាក់​ថា កាលពី​ថ្មីៗ​នេះ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ករណី​ឆ្លងដែន​ខុស​ច្បាប់ ក៏ដូចជា​មេខ្យល់​មួយ​ចំនួន ស្រប​ពេល​នគរបាល​វរៈការពារ​ព្រំដែន​គោក ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ច្រក​នានា ពិសេស​ច្រក​ល្បៀង​ជា​ដើម ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​។ ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ដែន​របស់​ពល​ករ​មកពី​ប្រទេស​ថៃ​ចូល​តាម​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោកឧ​ត្ត​ម​សេនីយ៍ទោ ហួត សុធី បន្ត​ថា ក្នុង​ពេល​បច្ចុប្បន្ន​ពល​ករ​បាន​ប្រើប្រាស់​មធ្យោបាយ​ នៃ​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជាតាម​ច្រក​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខណៈ​កងកម្លាំង​នគរបាល​ចម្រុះបាន​សហការ ​ជាមួយ​កងកម្លាំង​ទាហាន​ចុះ​ល្បាត​តាម​បណ្ដា​គោលដៅ​ទាំង​២៩ ២៤​ម៉ោង​លើ ២៤​ម៉ោង​។​ដោយឡែក​ពាក់ព័ន្ធ​ នឹង​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ក្នុង​សហគមន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី បាន​លើកឡើង​ថា កងកម្លាំង​នគរបាល​ទាំងអស់​បាន​ខិតខំ​អនុវត្ត​ទៅ​តាម​បទ​បញ្ជា ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជុំវិញ​ការទប់ស្កាត់​បញ្ហា​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការណែនាំ​ជាប្រចាំ ហើ​យ​ជាពិសេស​គឺ​ការអនុវត្ត​៣​កុំ និង​៣​ការពារ​។ ​បន្ថែម​លើស​ពី​នេះ លោក​ឧត្ដមសេនីយ៍​ទោ ហួត សុធី បាន​ឱ្យ​ទៀត​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍ កងកម្លាំង​នគរបាល​បាន​ចូលរួម​ការពារ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​កូ​វីដ​១៩ គ្រប់​ទីតាំង​នៃ​ស្រុក​-​ក្រុង​ចំនួន ​៥ ​ផង​ដែរ​៕ ​អត្ថបទ៖ ​សេក ឧ​ត្ត​ម

គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្ដម ហ៊ុន ម៉ា​នី បំពេញ​បេសកកម្ម​ចុះ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ​

2021/07/11 05:40:47 am        657
ឧត្តរមានជ័យ៖ តប​តាម​ការ​ឧទ្ទេសនាម​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២១​នេះ តាម​យុទ្ធសាស្ត្រ​《​ផ្កា​រីក​》​ដែល​ជា​ចក្ខុវិស័យ​ដ៏​ខ្ពង់ខ្ពស់​របស់​តេ​ជោ ហ៊ុន សែន កម្លាំង​ជំនាញ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ា​នី មាន ​២២​ក្រុមស្មើនឹង ​២២០​នាក់ ដឹកនាំ​ដោយ​ប្រធាន​ក្រុម​សម្របសម្រួល ​១៨​នាក់ និង​ជំនួយការ​ចំនួន​ ៥៣​នាក់ សរុប​ទាំងអស់​មាន​ចំនួន ​២៩១​នាក់បាន​ចុះ​បេសកកម្ម​ទៅកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ។​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​កិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មាន​ប្រសាសន៍ថា ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ា​នី ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ដោយ​ផ្ទាល់​របស់​បង​ប្រធាន ហ៊ុន ម៉ា​នី ស្ម័គ្រចិត្ត​ចូលរួម​កិច្ចការ​សង្គម បម្រើប្រជាជន និង​ជាតិ​មាតុភូមិ​គ្រប់​ទីកន្លែង មិន​ថា​ទី​ជិត ទី​ឆ្ងាយ​ឯនាយ​ជាយដែន​នោះ​ទេ​។ សម្រាប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្រុង​សំរោង ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដូ​ស​ទី​១ ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ និង​ដូ​ស​ទី​២ ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ដល់​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២១​។​ ​បើ​តាម​បណ្ឌិត អ៊ី លី​ម៉ា អនុប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី និង​ជា​សាកល​វិទ្យា​ធិការ​រង​នៃ​សាកលវិទ្យាល័យ​ចេនឡា​បាន​លើក​ឡើង​ថា ក្រោយពី​ទទួល​បាន​លិខិត​ឧទ្ទេសនាម​ពី​ក្រសួង​សុខាភិបាល និង​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម លេង ផា​លី ប្រធាន​ប្រតិ​ប​តិ្ត​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី និង​មាន​តំណាង​ប្រធាន អនុប្រធាន​ក្រុម​នីមួយៗ​បាន​រៀបចំ​ចាត់ចែង ដើម្បី​ឲ្យ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ទទួល​បាន​ជោគជ័យ គឺ​ក្រុមការងារ​គ្រូពេទ្យ​បាន​ទំនាក់​ទំនង និង​ធ្វើ​កិច្ចសហការ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​ម​នី្ទ​រ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ដោះស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្ភារៈ ការ​ស្នាក់នៅ និង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ មាន​ភាព​រលូន​ល្អ​ប្រសើរ​។​​ជា​ចុងក្រោយ​ឯកឧត្តម លេង ផា​លី បាន​បញ្ជាក់​ទៀត​ថា ដំណើរ​បេសកកម្ម​ថ្មី​នេះ​ត្រូវ​បាន​អនុវត្ត ​បន្ទាប់ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​បញ្ចប់​ដោយ​ជោគជ័យ​ក្នុង​ការ​ចូលរួម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​។ ដូច្នេះ​សូម​បងប្អូន​ប្រជា​ពលរដ្ឋដែល​ដល់​វេន​ ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់​ៗ​គ្នា និង​សូម​ឱ្យ​មានការ​ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត មិន​ខ្លាច​ការនឿយហត់ ដើម្បី​សេច​កី្ត​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។ ហើយក៏​សូម​ឲ្យ​លោកគ្រូ អ្នកគ្រូ​ពេទ្យ ប្រធាន​ក្រុម​សម្របសម្រួល និង​ក្រុមការងារ​ទាំងអស់យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​សូម​ជូនពរ​បងប្អូន​ធ្វើដំណើរ​ដោយ​សុខ​សុវត្ថិភាព និង​ជោគជ័យ​ក្នុង​បេសកកម្ម​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕​អត្ថបទ៖ រដ្ឋា

អភិបាលខេត្ត​បន្ទាយមានជ័យ​បន្ត​ចុះ​ពិនិត្យ​សកម្មភាព​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ក្រុង​សិរីសោភ័ណ​

2021/07/11 12:16:08 pm        34
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្តម សេង ធា​រិ​ន មេបញ្ជាការ​នាយសេនាធិការ​យោធភូមិភាគ​ទី​៥​ ជា​ប្រធាន​ដឹកនាំ​ក្រុមការងារ​គ្រ​ពេទ្យ​យោធភូមិ​ទី​៥ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត បាន​បន្ត​សកម្មភាព​ចុះ​ត្រួត​ពិនិត្យមើល​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ពលរដ្ឋ ព្រះសង្ឃ និង​កម្មករ អាជីវករទូទាំង​ក្រុង​សិរីសោភ័ណ ដែល​ចាក់​ដោយ​ក្រុម​គ្រូពេទ្យ​យោធាយោធភូមិភាគ​ទី​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ។​​ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ដើម្បី​រួមគ្នា​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដឹកនាំ​ដោយសម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ដល់​នូវ​វ៉ាក់សាំង​ចាក់​ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។​ ​ឯកឧត្ដម​អភិបាលខេត្តក៏បាន​បញ្ជាក់​ផង​ដែរ​ថា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​លើក​ទី​១ រួចហើយ ត្រូវតែ​អនុវត្ត​តាម​វិធាន​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​ ទាំង​មុន​ពេល​ចាក់ និង​ក្រោយពេល​ចាក់​ដូ​ស​ទី​១ រហូតដល់​ថ្ងៃ​ចាក់​ដូ​ស​ទី​២ ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ រហូតដល់​ថ្ងៃ​កំណត់​ដែល​គ្រូពេទ្យ​បាន​ណែនាំ​នោះ ទើប​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​ឯកឧត្ដម​អភិបាលខេត្ត​បាន​បន្ត​ថា បើ​ទោះ​បី​ជា​បងប្អូន​បាន​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ហើយ​ក្ដី ក៏​បងប្អូន​ត្រូវតែ​បន្ត​អនុវត្ត​តាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល និង​អនុវត្ត​វិធាន ៣​ការពារ និង​៣​កុំ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។​ គូស​បញ្ជាក់​ថា ​មកដល់​ថ្ងៃ​ទី​២ ​នេះ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​សកម្មភាព​មក​ចាក់​វ៉ាក់សាំង​យ៉ាង​ច្រើន​កុះករ ដោយសារតែ​ពួកគាត់​មានការ​យល់ដឹង​ច្រើន​ពី​បញ្ហា​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩៕អត្ថបទ៖ ឃិន​ សារិទ្ធ

សម្តេច​តេ​ជោ​៖ កាលៈទេសៈ​ណា​ក៏​ដោយ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ផ្តល់​អាទិភាព​ដល់​វិស័យ​សុខភាព​សាធារណៈ​

2021/07/11 04:42:48 am        916
ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូស​បញ្ជាក់​ថា ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​នៅតែ​ផ្ដល់​អាទិភាព​ខ្ពស់​លើ​វិស័យ​សុខភាព​សាធារណៈ តាមរយៈ​ការ​បង្កើន​កិច្ច​អន្តរាគមន៍ និង​ការ​បង្កើន​ថវិកាជាតិ​រៀង​រាល់​ឆ្នាំ​។​​តាមរយៈ​សារលិខិត​ផ្ញើ​ជូន​ជនរួមជាតិ ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​ព្រឹក​ថ្ងៃ​ទី​១១​កក្កដា ក្នុង​ឱកាស​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​៣២ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១​នេះ សម្តេច​បញ្ជាក់​ថា កាលៈទេសៈ​ណា​ក៏​ដោយ រាជរដ្ឋាភិបាល​នៅតែ​ផ្ដល់​អាទិភាព​ខ្ពស់​ដល់​វិស័យ​សុខភាព​សាធារណៈ តាមរយៈ​ការ​បង្កើន​កិច្ច​អន្តរាគមន៍ និង​ការ​បង្កើន​ថវិកាជាតិ​រៀង​រាល់​ឆ្នាំ ជាពិសេស​លើ​វិស័យ​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវ​ភេទ សំដៅ​ពង្រឹង​ការ​លើក​កម្ពស់​សុខភាព​បន្ត​ពូជ និង​សុខភាព​ផ្លូវ​ភេទ ដែល​ជា​មធ្យោបាយ​មួយ​នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​ គោលដៅ​ការកាត់បន្ថយ​អត្រា​មរណភាព​មាតា និង​ទារក ដែល​បាន​កំណត់​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរ​ភាព​។​ ​ឆ្លៀតឱកាស​ដ៏​មានតម្លៃ​នេះ សម្តេច​បាន​ថ្លែងអំណរគុណ​ដល់​ជនរួមជាតិ​ទាំងអស់ ជាពិសេស​មន្ត្រី​សុខាភិបាល​ជួរមុខ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​ចូលរួម​គាំទ្រ និង​រួមចំណែក​ជាមួយ​នឹង​រាជរដ្ឋាភិបាល ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ និង​សូម​ជនរួមជាតិទាំងអស់​បន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​កុំ និង ៣​ការពារ ដើម្បី​រួមចំណែក​ក្នុង​ការ​បញ្ឈប់ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩ ទាំងស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​អង្គការសហប្រជាជាតិ ជាពិសេស​អង្គការ​សុខភាព​ពិភពលោក និង​បណ្ដា​ប្រទេស​ជា​មិត្ត​ទាំងអស់​ដែល​បាន​គាំទ្រ​ដល់​កម្ពុជា ទាំង​ស្មារតី ទាំង​សម្ភារៈ​សុខាភិបាល និង​វិធីសាស្ត្រ​ព្យាបាល និង​ទប់ស្កាត់​ការ​ឆ្លង​កូ​វីដ​-១៩ នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ជាពិសេស​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រទេស​ជប៉ុន និង​សហរដ្ឋអាមេរិក​។​ ​សម្តេច​បាន​លើក​ឡើង​ក្នុង​នៅ​ក្នុង​សារលិខិត​នេះ​ថា អង្គការសហប្រជាជាតិ​តែងតែ​លើកទឹកចិត្ត​ដល់​បណ្ដា​រដ្ឋ​ភាគី​ទាំងអស់​ ឱ្យ​ប្រារព្ធ​ទិវា​ប្រជាជន​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ដោយ​ផ្តោត​លើ​ប្រធានបទ​ផ្សេងៗ​គ្នា ហើយ​ប្រធានបទ​ឆ្នាំ​២០២១​នេះគឺ “​សិទ្ធិ​ និង​ជម្រើសគឺជា​ចម្លើយ មិន​ចំពោះ​ថា​ក្នុង​ដំណាក់​កាល​បន្ទុះ ឬ​សម្រុត​ទារក​នោះ​ទេ ដំណោះស្រាយ​គឺ​ស្ថិត​នៅ​លើ​ការ​ផ្តល់​អាទិភាព​ដល់​សិទ្ធិ និង​សុខភាព​បន្ត​ពូជ​សម្រាប់​មនុស្ស​គ្រប់រូប​។ ប្រធានបទ​នេះពិត​ជា​មាន​អត្ថន័យ​ធំធេង ក្នុង​ស្ថានភាពដែល​ពិភពលោក​ទាំងមូល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ (​កូ​វីដ​-១៩) ដែល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស សហគមន៍ សេដ្ឋកិច្ច​សង្គម និង​សុខភាព​សាធារណៈ​នៅ​គ្រប់ទិសទី​ទូទាំង​ពិភពលោក​។ ស្ត្រី និង​ក្មេង​ស្រី​គឺជា​ក្រុម​ជនដែល​ងាយ​រងគ្រោះ​ជាងគេ ​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ជាពិសេស​លើ​បញ្ហា​សុខភាព​បន្ត​ពូជ​ និង​សុខភាព​ផ្លូវ​ភេទ​៕អត្ថបទ៖ មុត សុទ្ធ

សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត​ទទួល​ជំនួយ​បំពង់​អុកស៊ីសែន​ពី​សប្បុរសជន​

2021/07/11 11:06:50 am        28
កំពត​៖ ដើម្បី​រួមចំណែក​ក្នុង​ការ​បំពេញ​តម្រូវកា​រ​ខ្វះខាត​របស់​មន្ទីរ​ពេទ្យ សម្រាប់​ជួយសង្គ្រោះ​អាយុ​ជីវិត​អ្នកជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឲ្យ​ទាន់​ពេល​វេលា និង​ជាពិសេស​ដើម្បី​ការ​ចូល​រួម​ចំណែក​ជាមួយ​រដ្ឋបាល​ខេត្ត​កំពត នៅ​ក្នុង​ស្ថានភាព​នៃ​ប្រយុទ្ធ​ប្រឆាំង និង​បង្ការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ ដែល​មាន​ការ​ឆ្លង​ច្រើន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ សប្បុរស​ជន​​នានា​បាន​នាំ​យក​បំពង់​អុកស៊ីសែន​ មក​ជូន​ដល់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត ដើម្បី​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវ​ការចាំបាច់​។​​ពិធី​ប្រគល់​បំពង់​អុកស៊ីសែន​ចំនួន ​៣៥​បំពង់​ជូន​ដល់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១​។ ​លោកជំទាវ លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពត បាន​សម្ដែង​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សប្បុរសជន​ដែល​តែង​តែ​បាន​ឧបត្ថម្ភ នូវ​ឧបករណ៍​សម្ភារៈ​ជូន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ដើម្បី​យក​ទៅ​ចែក​ជូន​ជំនាញ និង​ប្រជាពលរដ្ឋ​ប្រើប្រាស់​។ ពិសេស​ការ​ផ្តល់​ជា​បំពង់​អុកស៊ីសែន​នា​ពេល​នេះ គឺ​អាច​ជួយ​បំពេញ​តម្រូវការ​ខ្វះខាត​របស់​មន្ទីរពេទ្យ​ក្នុង​ខេត្ត ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពល​រដ្ឋ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​។ ហើយ​បំពង់​អុកស៊ីសែន​នេះ​ដែរ វា​ក៏​អាច​ជួយ​កាត់បន្ថយ​នូវ​អត្រា​ស្លាប់​របស់​អ្នកជំងឺ​កូ​វីដ​១៩ ដែល​មាន​បញ្ហា​សួត​ធ្ងន់ធ្ងរ​ផង​ដែរ ដែល​វា​ឆ្លើយតប​តាម​ការ​ចង់​បាន​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋ​បាល​ខេត្ត​កំពត ដែល​បាន​នឹង​កំពុង​យកចិត្តទុក​ដាក់ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ​នា​ពេល​បច្ចុប្បន្ន។​​លោកជំទាវ​សង្ឃឹមថា នឹង​មាន​សប្បុរសជន​ជាច្រើន​ទៀត បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កាក​បាទ​ក្រហម​កម្ពុជា ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​ដ៏​សែន​លំបាក ​នៃ​បរិបទ​កូ​វីដ​១៩​ នេះ។​ សូម​បញ្ជាក់​ថា សប្បុរសជន​ទាំង​បី​រូប​រួមមាន ១-​លោកជំទាវ ចាង វួ​ច បាន​ឧបត្ថម្ភ​បំពង់​អុកស៊ីសែន ចំនួន ​២០​បំពង់​, ២- លោកជំទាវ អ៊ឹង សុគន្ធា បាន​ឧបត្ថម្ភបំពង់​អុកស៊ីសែនចំនួន​ ១០​បំពង់ និង​លោកជំទាវ ជុំ សុគន្ធា បាន​ឧបត្ថម្ភ​ចំនួន ​៥​បំពង់៕អត្ថបទ៖ ​អន សារី​ម

សម្តេចក្រឡាហោម ស ខេង តែងតាំងឯកឧត្តម តាន់ សុខវិជ្ជា និងលោក កែវ សុផាន់ ជា អនុប្រធានក្រុមការងារគណបក្សប្រជាជន ស្រុកពារាំង

2021/07/10 10:19:43 am        1560
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ក្រុមការ​ងារ​រាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្តព្រៃវែង បានតែង​តាំង​ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា​ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លែយ ដែលបង្កគ្រោះថ្នាក់មាន​ហានិភ័យ​ខ្ពស់​ដល់សុខភាព ​និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ការតែងតាំងឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ជាអនុប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បន្ទាប់ពីថ្នាក់ដឹកនាំ​គណបក្សប្រជាជនកម្ពុជា បានឃើញការ​ខិតខំប្រឹងប្រែងរបស់ឯកឧត្តម មានស្នាដៃល្អ លះបង់កម្លាំងកាយចិត្ត ការបម្រើជាតិមាតុភូមិ និង​ប្រជាជន​កម្ពុជា មិនខ្លាច​នឿតហត់ មានទំនាក់ទំនងល្អជាមួយបងប្អូនប្រជាពលរដ្ឋ និង​មានការ​គាំទ្រនិងជំនឿទុកចិត្តពីប្រជាពលរដ្ឋដល់គណបក្សប្រជាជនកម្ពុជា។សម្តេចក្រឡាហោម ស ខេង បានកោតសរសើរឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ជា​អនុប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានបំពេញការងារ​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ​លើកកម្ពស់សេវាសាធារណៈ ដោះស្រាយសំណូមពរ​​នានា​របស់ប្រជាពលរដ្ឋ ក្នុងរយពេលកន្លងមក។សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និង​ជាប្រធាន​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ​និងខេត្តព្រៃវែង បានផ្ទេរឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ពីអនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ខេត្តបាត់ដំបង ទៅជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកពារាំង ខេត្តព្រៃវែង និងតែងតាំង លោក កែវ សុផាន់ ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកពារាំង ខេត្តព្រៃវែង ៕

ទេសរដ្ឋមន្រ្តី គន់ គីម សរសើរ​សកម្មភាព​របស់​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ក្នុងការដឹកជញ្ជូន សម្ភារៈ​គ្រប់​បែប​យ៉ាងជូនដល់​ពលរដ្ឋរងគ្រោះដោយសារកូវីដ១៩

2021/07/10 11:22:44 am        560
ភ្នំពេញ ៖ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បាន​ថ្លែងកោតសរសើរ​ចំពោះសកម្មភាពរបស់កងកម្លាំង​នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបាន​ខិត​ខំទាំង​យប់ទាំងថ្ងៃ ដោយមិនខ្លាច​នឿយហត់ ក្នុងការដឹក​ជញ្ជូន​ស្បៀង និង​សម្ភារៈផ្សេងៗ​ជូន​ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាកូវីដ១៩ ​មិនថានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ថ្លែងក្នុងពិធីចែកសម្ភារៈបរិក្ខា សម្រាប់បង្ការ ទប់ស្កាត់ និងសង្រ្គោះគ្រោះហន្តរាយ ដែលជា​អំណោយ​របស់សម្តេចតេជោ ប៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានអង្គរក្ស ។ឯកឧត្តមគន់ គីម បានលើកឡើងថា សកម្មភាពរបស់​នាយទាហានពលទាហាន នៃ​បញ្ជាការ​ដ្ឋាន​អង្គរក្ស នាពេលកន្លងមក ក៏ដូចសព្វថ្ងៃនេះគឺមិនអាចកាត់ថ្លៃបាននោះឡើយ ដោយពួកគេ​បាន​​ខិតខំ​លើកដាក់ ដឹកជញ្ជូន​ទាំងយប់ទាំងថ្ងៃនូវស្បៀងអាហារ និងសម្ភារៈជាច្រើនទៀតជូន​ដល់បងប្អូន​ប្រជាពលរដ្ឋដែលបានបិទខ្ទប់ដោយសារបញ្ហាកូវីដ១៩ ​ហើយតាមរយៈសកម្មភាពទាំងនេះ គឺជាការបញ្ជាក់​ឲ្យឃើញ​យ៉ាងច្បាស់ថា នាយទាហានពលទាហាន​ទាំងអស់ពិតជា​ស្រលាញ់​ប្រជាពលរដ្ឋ និង​គិតគូរ​អំពីសុខភាពរបស់ប្រជាពលរដ្ឋរូប ដូចអ្វីដែលរាជរដ្ឋាភិបាល​បាន​នឹងកំពុង​ធ្វើ។ជាមួយគ្នានោះដែរឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏បានជំរុញ​ដល់នាយទាហានពលទាហាន​នៃបញ្ជាការដ្ឋានអង្គរក្សទាំងអស់បន្តខិតខំកិច្ចការងាររបស់ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត ជា​ពិសេសសកម្មភាពចុះជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារបញ្ហាកូវីដ១៩ និង​គ្រោះមហន្តរាយផ្សេងៗទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវ​ដល់​នាយទាហានពលទាហានទាំងអស់ ត្រូវ​បន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និង​រាជ​រដ្ឋាភិបាល​​ដោយត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលាទាំងអស់នូវិធាន៣ការពារ ​និង៣កុំនោះ។បើតាមការឲ្យដឹងពីឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ​បានឲ្យដឹងថា ក្នុងដំណាក់កាល​ជួបវិបត្តិកូវីដ១៩នេះ កងកម្លាំងនាយទាហានពលទាហាននៃបញ្ជាការដ្ឋានអង្គរក្សចំនួន៣០០០នាក់ បានចេញប្រតិបត្តិការដោយប្រឈមក្នុងតំបន់មាត់ជ្រោះតំបន់ក្រហម ដោយពួកគេ​បាន​ធ្វើការ​ដឹកជញ្ជូន លី វេចខ្ចប់​ លើកដាក់​គ្រប់បែបយ៉ាងនៅក្នុងរាជធានីភ្នំពេញ​ និងតាមបណ្តាខេត្តនានា ស្របទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ៕អត្ថបទ ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយការណ៍៖ នាវាមួយគ្រឿងបានជាប់គាំងនៅច្រកសមុទ្រហ័រមូស ដោយសារការបិទផ្លូវ
07/01/2026 05:07 PM
ប្រជាជនលីបង់រាប់ម៉ឺន​នាក់ តម្រង់​ទៅផ្ទះសម្បែង​វិញ ខណៈការប្រយុទ្ធគ្នាធូរស្រាល
07/01/2026 05:07 PM
បង់ក្លាដែសព្រមានអំពីការកើនឡើងនៃជំងឺគ្រុនឈាម ខណៈមានភ្លៀងធ្លាក់ច្រើន
07/01/2026 05:07 PM
អង្គការលើកលែងទោសអន្តរជាតិ៖ កងកម្លាំងគាំទ្ររហ័សបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសស៊ូដង់
07/01/2026 05:07 PM
មនុស្សម្នាក់ស្លាប់ក្នុងគ្រោះមហន្តរាយព្យុះដ៏មានឥទ្ធិពលវាយប្រហារប្រទេសរ៉ូម៉ានី
07/01/2026 05:07 PM
មនុស្សរាប់សិបលាននាក់ ប្រឈម​កម្ដៅក្ដៅ​​ហួត​ហែង​ ខណៈរលកកម្ដៅវាយប្រហារសហរដ្ឋអាមេរិក
07/01/2026 05:07 PM
ទួរគីរឹតបន្តឹងសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលណាតូ ខណៈដែលលោក ERDOGAN ស្វែងរកពង្រឹងជំហរ របស់ប្រទេសនេះ
07/01/2026 05:07 PM
នាវិកឥណ្ឌាមានការស្ទាក់ស្ទើរក្នុងវិលត្រឡប់ទៅកាន់ឈូងសមុទ្រវិញ បន្ទាប់ពីសង្គ្រាមមជ្ឈិមបូព៌ា
07/01/2026 04:07 PM
អ្នករួច​ជីវិតពីរញ្ជួយដី នៅវ៉េណេស៊ុយអេឡា ស្វែងរកអាហារ និងជម្រក ខណៈអ្នកស្លាប់កើន​ឡើងជិត ២.០០០នាក់
07/01/2026 04:07 PM
ពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ រដ្ឋសភា បានបំពេញមុខងារស្នូល​ទាំងបីរបស់ខ្លួនបានយ៉ាងសកម្ម ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ
07/01/2026 04:07 PM