សម្ដេចតេជោ គាំទ្រកម្ពុជា-វៀតណាម ចៀសវាងកុំឱ្យមានការប្រើប្រាស់កម្លាំងនៅក្នុងប្រទេសមួយ ប្រឆាំងនឹងប្រទេសណាមួយទៀត
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ

នយោបាយ​ និង ការអភិវឌ្ឍន៍

អូស្ត្រាលី​ផ្តល់​ជំនួយ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ជំរុញ​កា​រត​បណ្តាញ​អគ្គិសនី​តាម​ជនបទ

2021/06/11 01:04:47 pm        204
ភ្នំពេញ ៖ រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​ចូល​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងការ​ជំរុញ​ផែន​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​តាម​ភូមិ​ទាំងអស់​នៅក្នុង​ប្រទេស​។រដ្ឋាភិបាល​អូស្ត្រាលី សម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អគ្គិសនី​នៅ​តាម​ភូមិ​ជនបទ ​ដែល​មិនទាន់​មាន​ការ​ផ្គត់ផ្គង់​ទៅដល់​។ ​នេះ​ជា​ការ​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​សម្រាប់​ប្រជាពលរដ្ឋ ​នៅ​តាម​តំបន់​ដែល​ដាច់​ស្រ​យោល ដែល​មិន​ទាន់មាន​អគ្គិសនី​ប្រើប្រាស់​។កិច្ចព្រមព្រៀង​នៃ​ការផ្តល់​ហិរញ្ញប្បទាន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​៩ ខែមិថុនា ​ដោយមាន​ចូលរួម​ដោយ ឯកឧត្តម​បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល និង​ឯកឧត្តម Luke Arnold ភារៈធារី នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។​ ហិរញ្ញប្បទាន​ឥត​សំណង​របស់​របស់​អូស្ត្រាលី​មាន​ទឹកប្រាក់ ១,២ លាន​ដុល្លារ អូស្ត្រាលី ឬ​ស្នើ​នឹង ៩២​ម៉ឺន​ដុល្លារ​អាមេរិក​។ ​ការអនុវត្ត​គម្រោង​មាន​រយៈពេល​ពីរ​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។ឯកឧត្តម​បណ្ឌិត ទី នរិន្ទ មានប្រសាសន៍​ឱ្យ​ដឹង ​នៅ​ថ្ងៃទី​១០​នេះ​ថា ​គម្រោង​នេះ​ពិត​ជា​មាន​សារ​សំខាន់ ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅកាន់​គ្រប់​ភូមិ​ទាំងអស់​នៅ​កម្ពុជា​។ គម្រោង​អភិវឌ្ឍ​អគ្គិសនី​ភាវូបនីយកម្ម​ជនបទ​នៅ​ភូមិ​ដែល​មិន​ទាន់​មាន​ការ​ផ្គត់ផ្គង់ គឺ​ផ្តោតលើ​ការ​បំពាក់​ផ្ទាំង​សូ​ឡា ដើម្បី​ផលិត​ថាមពល​ប្រើប្រាស់​តាម​ខ្នង​ផ្ទះ​តាម​ទី​ជនបទ​។គិត​មក​ពេលបច្ចុប្បន្ន ​ការតភ្ជាប់​អគ្គិសនី​ទៅកាន់​ភូមិ​ទូទាំង​ប្រទេស​សម្រេច​បាន​ជាង ៩៧​ភាគរយ​នៃ​ភូមិ​សរុប ប្រមាណ ១៤ ១៦៨​ភូមិ​។ ផ្អែក​តាម​តួលេខ​នេះ កម្ពុជា​នឹង​សម្រេច​បាន​គោលដៅ​ ក្នុង​ការ​តភ្ជាប់​បណ្តាញ​អគ្គិសនី​នៅ​ភូមិ​ទាំងអស់​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០២១​នេះ​៕​អត្ថ​ប​ទ វណ្ណៈ 

តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា ព្រមាន​ថា អ្នក​ជក់បារី​ ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ​

2021/06/11 06:03:34 am        1308
ភ្នំពេញ ៖ ​លោកស្រី លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោកប្រចាំ​កម្ពុជា បញ្ជាក់ថា អ្នក​ជក់បារី ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយសារ​ការជក់បារី ​មានន័យថា​ម្រាមដៃ (​និង​បារី​ដែលមាន​ជាតិ​កខ្វក់​) ​មាន​ទំនាក់ទំនង​ជាមួយ​បបូរមាត់​ដែល​បង្កើន​លទ្ធភាព​ឆ្លង​វីរុស​ពី​ដៃ​ទៅ​មាត់​។​លោកស្រី លី អាយ​ឡែ​ន ថ្លែងក្នុងឱកាស​ដែល​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បាន​ពានរង្វាន់​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ឆ្នាំ​២០២១ នាទី​សី្ត​ការ​ក្រសួង ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ​ឆ្នាំ​២០២១​នេះ​។លោកស្រី បាន​បន្តថា អ្នក​ជក់បារី​ក៏​អាច​មាន​ជំងឺ​សួត​រួចទៅហើយ ​ឬ​បន្ថយ​សមត្ថភាព​សួត​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​។ ហើយ​ការប្រើប្រាស់​ផលិត​ថ្នាំ​ជក់​ដូចជា​ជក់​តាម​បំពង់​បឺត​មានទឹក ​ជា​ញឹកញាប់​អ្នកប្រើប្រាស់​មាន​ចែករំលែក​ទុយោ​បឺត ពី​មាត់​មួយ​ទៅ​មាត់​មួយទៀត ​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​កូ​វីដ​-១៩ ​ចូលទៅក្នុង​សហគមន៍ និង​បរិយាកាស​សង្គម​។ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋម​ន្រី្ត​ក្រសួងសុខាភិបាល ​បាន​ថ្លែងថា​ ក្នុង​ឆ្នាំ​២០២០​កន្លងមក​ ក្នុងអំឡុងពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-​១៩ ​ក្រសួងសុខាភិបាល ​កាន់តែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការពារ​ប្រជាជន​អំពី​ហានិភ័យ​នៃ​ផ្សែង​បារី​ផលិតផល​ថ្នាំជក់ ដោយ​បាន​តាមដាន​ជាប្រចាំ​ការអនុវត្ត​ច្បាប់ ​និង​បាន​ចាត់វិធានការ​ច្បាប់​ជាមួយ​ក្រុមហ៊ុន​ថ្នាំជក់​មួយ​ចំនួន​ដែល​ល្មើស​នឹង​ច្បាប់​នៃ​ការ​បោះពុម្ព​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​ វិធានការ​ចំពោះ​ការផ្សាយពាណិជ្ជកម្ម ​ការ​ផ្សព្វផ្សាយ​លក់ ​និង​ការឧបត្ថម្ភ​កម្មវិធី​ដោយ​ឧស្សាហកម្ម​ថ្នាំជក់ ព្រមទាំង​ជំរុញ​ការអនុវត្ត​ទីកន្លែង​គ្មាន​ផ្សែង​បារី​ ឲ្យ​មាន​ប្រសិទ្ធភាព និង​ជាពិសេស​ពង្រឹង​ការ​លះបង់​ទម្លាប់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ​ដោយ​បាន​បណ្ដុះបណ្ដាល​ម​ន្រី្ត​សុខាភិបាល​តាម​មណ្ឌល​សុខភាព​ចំនួន​៥៨១​រូប ​និង​ធ្វើ​យុទ្ធនាការ​ជំរុញ​ការ​លះបង់​ទម្លាប់​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ ក្នុង​ដំណាក់កាល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩៕អត្ថបទ រដ្ឋា 

អាជ្ញាធរ​ជាតិ​អប្សរា​ បន្ដ​រៀបចំ​កន្លែង​ទេសចរណ៍ ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ក្រោយ​បញ្ចប់​កូ​វីដ​-១៩

2021/06/11 04:56:33 am        302
សៀមរាប ៖ បើទោះបី​មានការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​តំបន់​ទេសចរណ៍​ខេត្ដ​សៀមរាប​ក្ដី ​ ក៏​ប៉ុន្ដែ​អាជ្ញាធរ​ជាតិ​អប្សរា នៅតែ​បន្ដ​ការរៀបចំ​រមណីយដ្ឋាន​អង្គរ​បន្តបន្ទាប់ ​ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​ចូល​មក​ទស្សនា នូវ​សោ​ភ័ណភាព​ទេសភាព ​នៅក្នុង​តំបន់​នោះ​។ឯកឧត្ដម ឡុង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ​មានប្រសាសន៍ថា ​តំបន់​រមណីយដ្ឋាន​អង្គរ ព្រមទាំង​ប្រាសាទ​នានា ត្រូវ​បាន​កែលម្អរ ​អោយមាន​ទេសភាព​ស្រស់ស្អាត ​ដូច​សួន​នៅ​បរិវេណ​អង្គរវត្ត ត្រពាំង​សេស ខាងមុខ​អង្គរវត្ដ​ ការរៀបចំ​រចនាសម្ព័ន្ធ​ផ្លូវ និង ប្រពន្ធ​លូ​បង្ហូរទឹក​នៅ​ទីលាន​នៃ​ទីក្រុង​អង្គរធំ​ជាដើម​ ដើម្បី​ជា​ការ​ទាក់ទាញ​អ្នក​ទេសចរណ៍​ក្រោយ​បញ្ចប់​ជំងឺ​កូវីដ​-១៩​។ឯកឧត្ដម​ បាន​បន្ដថា ​ នាពេល​បច្ចុប្បន្ននេះ ​កន្លែង​ខ្លះ នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ព្រមទាំង​ប្រាង្គ​ប្រាសាទ ​មាន​ទិដ្ឋភាព​ស្រស់ស្អាត​ ដែល​ធ្វើ​អោយ​ភ្ញៀវទេសចរ​ជាតិ ​និង អន្តរជាតិ​ មានការ​កោតសរសើរ និង​បាន​នឹង​កំពុង​ទាក់ទាញ​ពួកគាត់​មក​ទស្សនា​ជា​បន្តបន្ទាប់​ក្នុង​អំឡុង​ជំងឺ​កូ​វីដ​-១៩​នេះ និង ក្រោយពេល​បើក​អោយ​ចូល​ទស្សនា ​អស់​រយៈពេល​ជាង១​ខែ​ប៉ុណ្ណោះ​។ ភ្ញៀវ​ទាំងនោះ ភាគច្រើន​ជា​ភ្ញៀវ​ជាតិ ​ដែល​មកពី​បណ្តា​ខេត្ត​ផ្សេងៗ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង ភ្ញៀវ​ក្នុងស្រុក​នៃ​ខេត្តសៀមរាប​ផងដែរ​។​ជាង​នោះ​ទៅទៀត​ ក៏មាន​អ្នកជិះ​កង់​កំសាន្ដ​ក្នុង​រមណីយដ្ឋាន​ច្រើន​កុះករ​ផងដែរ ​ដោយសារ​ផ្លូវ​បាន​រៀបចំ​ស្រស់ស្អាត​។ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា តាម​ការ​ស្រង់​ទិន្នន័យ គិត​ត្រឹម​ថ្ងៃទី​១ ខែឧសភា មកទល់​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ​ឆ្នាំ​២០២១​នេះ ចំពោះ​ភ្ញៀវ​មាន​ចំនួន​សរុប ៧៩,១៨៧​នាក់ ក្នុងនោះ ​ភ្ញៀវ​ជាតិ ចំនួន​៧៥,៣៤៣​នាក់ ភ្ញៀវ​បរទេស​ចំនួន​៣,១៣៧​នាក់ និង​ព្រះសង្ឃ​ចំនួន​៦១៦​អង្គ​។ ​ឯកឧត្ដម បន្ថែមថា ក្រោយ​ការរៀបចំ​ហើយ​នេះ ចំនួន​ភ្ញៀវ​កើន​ឡើង​គួរ​ឲ្យ​គត់​សម្គាល់ ក្នុង​បរិបទ​ជំងឺ​កូ​វីដ-១៩​។​ប៉ុន្ដែ​ទោះជា​យ៉ាងណា ​តំបន់​ទេសចរណ៍​អង្គរ ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​ប្រចាំការ​តាម​ច្រក​ត្រួតពិនិត្យ​នោះ ​នៅតែ​បន្ត​អនុវត្ដ​វិធានការ​របស់​ក្រសួងសុខាភិបាល​ជាប្រចាំ ​។​ជាមួយគ្នា​នោះ ​ករណី​ភ្ញៀវ​មិន​ព្រម​អនុវត្តតាម ​ដូចជា​ការ​បាញ់​វាស់​កម្ដៅ ពាក់​ម៉ាស់ បាញ់​អាកុល​ជាដើម​ គឺ​មិន​អនុញ្ញាត​អោយ​ចូល​ជាដាច់ខាត​៕

ចិន​បន្ត​ផ្តល់​សព្វាវុធ​ការពារ​អាកាស​បន្ថែម​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា

2021/06/11 11:16:44 am        356
ភ្នំពេញ ៖ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាមរយៈ​ក្រសួងការពារជាតិ​របស់​ខ្លួន បាន​ផ្តល់​នូវ​សព្វាវុធ ការពារ​អាកាស​បន្ថែម​ទៀត​ដល់​ក្រសួងការពារជាតិ​កម្ពុ​ជា ​ដើម្បី​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​នូវ​វិស័យ​ការ​ពារជាតិ​កម្ពុជា​ ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត ​ទាំង​យុទ្ធោបករណ៍ ​និង​ធនធានមនុស្ស​។យោង​តាម​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ពាក់ព័ន្ធការរៀបចំ ​កសាង​ផែនការ​ការគ្រប់គ្រង​ប្រព័ន្ធសព្វាវុធ​ការពារ​អាកាស ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ នា​ថ្ងៃទី១០​ខែមិថុនា ឆ្នាំ​២០២១ ដែល​កិច្ចប្រជុំ​នេះ ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹងថា ​ខណៈដែល​រដ្ឋាភិបាល​ចិន​បន្ត​ផ្តល់​នូវ​សព្វាវុធ​ការពារ​អាកាស​បន្ថែម​ដល់​កម្ពុជា​នោះ ​កងទ័ព​នៅ​ក្នុង​អង្គភាព​ទាំងអស់​ត្រូវតែ​ខិតខំ​ហ្វឹកហ្វឺន​ជំនាញ​បន្ថែម​ក្នុងការ​ប្រើប្រាស់​នូវ​បច្ចេកទេស​ថ្មី ទាំងនោះ​។នៅក្នុង​កិច្ចប្រជុំ​នោះ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា ​ការគ្រប់គ្រង ​ការថែទាំ​បច្ចេកទេស​សម្ភារៈ​គ្រឿង​បំពាក់​ប្រព័ន្ធ​ការពារ​អាកាស​ដែល​បម្រើ​ឲ្យ​វិស័យ​ការពារជាតិ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទាំង​គ្រឿង​បំពាក់​ចាស់ ​និង​ថ្មី​វា​ជា​ការ​ចាំបាច់​បំផុត ​ដូច្នេះ​មន្ត្រី​ជំនាញ​ទាំងអស់​ត្រូវតែ​ខិតខំ​បន្ថែម​ទៀត​នូវ​ការ​ប្រើប្រាស់​វា និង​ថែទាំ​វា​ឲ្យ​បាន​ល្អ​យូរអង្វែង​នោះ​។សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​ថ្លែង​ទៀតថា ​សម្ភារៈ​ដែល​ជា​ជំនួយ​របស់​ប្រទេស​ជា​មិត្ត​ផ្តល់ ​ជូន​ដល់​កង​យោធពល​ខេមរភូមិន្ទ​នេះ​ ត្រូវ​រៀបចំ​ទីតាំង​ដាក់​វា​ឲ្យ​បានល្អ ​ដើម្បី​បំរើ​ឲ្យ​កិច្ច​ការ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ដែនទឹក ដែន​កោះ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទៅ​ថ្ងៃ​អនាគត​អោយ​បាន​គង់វង្ស​។ក្រៅពី​ការពិភាក្សា​ការងារ​រៀបចំ​កសាង​ផែនការ​ការគ្រប់គ្រង​ប្រព័ន្ធ​សព្វាវុធ​ការពារ​អាកាស ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ក៏បាន​ធ្វើការ​ពិភាក្សា​អំពី​ការងារ​ហ្វឹកហ្វឺន​ជំនាញ​ការពារ​អាកាស ​ទាំង​ការ​បញ្ជូន​សិក្ខាកាម​ទៅ​សិក្សា​ នៅក្រៅ​ប្រទេស និង ​ការ​ហ្វឹកហ្វឺន​ក្នុង​ប្រទេស ​ដោយ​ផ្តោត​ទៅលើ​ការ​បណ្តុះបណ្តាល​គ្រូ​យោធា​ចា​រ្យ​ជំនាញ​ការពារ​អាកាស ​ដើម្បី​បន្ត​ហ្វឹកហ្វឺន​ជំនាញ​ការពារ​អាកាស​ ដល់ យោធិន​កម្ពុជា ​បន្ត​ទៅ​ថ្ងៃ​ខាងមុខ​មុខ​ផងដែរ​។យ៉ាងណាក៏ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ជំនាញ​ការពារ​អាកាស ដែល កង​យោធពល​ខេមរភូមិន្ទ បាន​ខិតខំ​បំពេញភារកិច្ច​កន្លងមក​ជូន​ប្រទេសជាតិ ​ហើយ​តាមរយៈ​កិច្ចប្រជុំ​នេះ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បន្ត​ជំរុញ​ឲ្យ​អង្គភាព​ជំនាញ និង ​បណ្តា​អង្គភាព​មានការ​ពាក់​ព័ន្ធ​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ហ្វឹកហ្វឺន​ជំនាញ និង បច្ចេកទេស បន្តទៀត​ខណៈ​សម្ភារៈ​ថ្មី​ដែល​ប្រទេស​ជា​មិត្ត​បានផ្តល់​ឲ្យ​កម្ពុជា​មក​ជា​បន្តបន្ទាប់​នោះ​។ ​ជាងនេះទៅទៀត​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ក៏បាន​ជំរុញ​ឲ្យ​កងទ័ព​ទាំងអស់​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​ថែទាំ​បច្ចេកទេស​ ការគ្រប់គ្រង រៀបចំ​ទុកដាក់​នូវ​រាល់​សម្ភារៈ​ គ្រឿង​បំពាក់​ទាំងនេះ ដោយ​ត្រូវ ​ធ្វើការ​គ្រប់គ្រង ថែរក្សា​ អោយ​បាន​គង់វង្ស ​ដើម្បី​បំរើ​អោយ​វិស័យ​ការ​ពារជាតិ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើ​បន្ថែម​ទៀត​នោះ​៕​អត្ថបទ​ ៖ បាន ចក់

អាជ្ញាធរ​ជាតិ​អប្សរា​ បញ្ចប់​គម្រោង​ជួសជុល​បណ្ណាល័យ​ខាងត្បូង​ប្រាសាទព្រះខ័ន

2021/06/10 08:04:14 am        677
សៀមរាប ៖ បណ្ណាល័យ​ខាងត្បូង​ នៃ​ប្រាសាទព្រះខ័ន ​បាន​បញ្ចប់​ការ​ជួសជុល​នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០២១កន្លងទៅ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹងពី​លោក ជា សារិទ្ធ បុរាណ​វិទូ ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​នៅថ្ងៃនេះ​។លោក​ បានឱ្យដឹងទៀត​ថា​ បណ្ណាល័យ​នេះ ​មាន​សភាព​ទ្រុឌទ្រោម ហើយ​ទ្រេត​ខ្លាំង​ទៅ​ជ្រុង​ខាងត្បូង​ ដោយសារ​គ្រឹះ​ចុះខ្សោយ ​និង​ដើម​ស្ពង់​ធំ​ដុះ​ពីលើ​ដំបូល​ធ្វើឱ្យ​ប្រេះស្រាំ​ បើក​ចំហរ​ធំ​ចាប់ពី​ផ្នែក​ដំបូល​រហូតដល់​ខឿន ​ដែល​អាច​ប្រឈម​នឹង​ការ​ដួលរលំ​។បុរាណ​វិទូ​រូបនេះ ​បញ្ជាក់ថា ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២០ រហូតដល់​ខែឧសភា ​ឆ្នាំ​២០២១​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក ​World Monuments Fund (WMF) ធ្វើ​សម្រង់​ប្លង់​និង​សិក្សា​យ៉ាង​ម៉ត់ចត់​ពី​ស្ថានភាព​គ្រោះថ្នាក់​ រួមទាំង​ការធ្វើ​កំណាយ​បុរាណវិទ្យា ​ដើម្បី​ពិនិត្យ​ស្ថានភាព​គ្រឹះ​របស់​ប្រាសាទ​។ គម្រោងនេះ​ ប្រើ​រយៈពេល​ប្រហែល​១៥​ខែ ត្រូវ​រុះរើ​ថ្ម ជួសជុល​ពង្រឹង​គ្រឹះ ​និង​រៀប​ផ្គុំ​តាម​ផ្នែក​ដែល​ខូចខាត​ឡើងវិញ​។ក្រោយពេល​បញ្ចប់​ការ​ជួសជុល​បណ្ណាល័យ​ខាងត្បូង​នៃ​ប្រាសាទ​ព្រះខ័ន​រួចរាល់ អាជ្ញាធរ​ជាតិ​អប្សរា មាន​ផែនការ​ជួសជុល​ខ្លោងទ្វារ​ខាងកើត​នៃ​អគារ​ព្រះ​ឥសូរ ​និង​ជួសជុល​កំពង់ទឹក​នៅ​ខាងកើត​ព្រះខ័ន​។ ក្រៅពីនោះ​ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​លើ​គម្រោង​ធ្វើ​ផែនទី​ហានិភ័យ ​ដើម្បី​កំណត់​ទីតាំង​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ​និង​កំណត់​គោលដៅ​ជួសជុល​នៅ​កន្លែង​អាទិភាព​៕អ​ត្ថបទ ៖ ឈិត សាវី

កម្ពុជា​-​ហ្វីលីពីន ​បង្ហាញ​កិច្ចសហការ​អភិវឌ្ឍន៍​ទេសចរណ៍​រួមគ្នា​ ក្រោយ​ស្ថានការណ៍​​កូ​វីដ-​១៩ បាន​ធូរស្រាល

2021/06/10 01:53:24 pm        453
ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃទី​៩​ខែមិថុនា ម្សិលមិញ​​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ទទួល​ជួប​សវនាការ​ជាមួយ​លោកជំទាវ​ Maria Amelita C. Aquino ​ឯកអគ្គរដ្ឋទូត​វិសមញ្ញ និង​ពេញ​សមត្ថភាព​ប្រទេស​ហ្វីលីពីន​ថ្មី ប្រចាំ​នៅ​កម្ពុជា ។ ​ភាគី​ទាំង​ពីរ​បាន​ដោះដូរ​យោបល់​គ្នា អំពី​ស្ថានការណ៍​ទេសចរណ៍​ដ៏​លំបាក​ក្នុង​អំឡុង​កូ​វីដ-​១៩ និង កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ទេសចរណ៍ ក្នុង​តំបន់​អាស៊ាន​។ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បាន​ជម្រាប​ជំទាវ​អគ្គរដ្ឋទូត​ហ្វីលីពីន​ថ្មី​ថា​ វិស័យ​ទេសចរណ៍​ក្នុង​អំឡុង​រង​ការ​ផល​ប៉ះពាល់​នៃ​វិបត្តិ​កូ​វីដ-១៩ ​ចុងក្រោយ​នេះ ​ក្រសួងទេសចរណ៍ ​កំពុង​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ គិតគូរ​រៀបចំ​បើក​ទេសចរណ៍​ឡើងវិញ ​នៅពេល​ស្ថានការណ៍​កូ​វីដ-១៩ អនុញ្ញាត​។នៅក្រោយ​ជំនួប​នេះ ឯកឧត្តម ទ្រី ឈី​វ ទីប្រឹក្សា​ក្រសួងទេសចរណ៍ ក៏បាន​ថ្លែងថា ​ជាការ​គិតគូរ​បើក​វិស័យ​ទេសចរណ៍​ឡើងវិញ​នេះ ​ស្របតាម​ផែនទី​ចង្អុល​ផ្លូវ​ស្ដីពី​ការលើកស្ទួយ​ និង​ស្ដារឡើងវិញ​ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ​ក្នុងអំឡុង និង​ក្រោយ​វិបត្តិ​កូ​វីដ-១៩ ​ដែល​រាជរដ្ឋាភិបាល​បាន​អនុម័ត នោះ​ជំ​ហ៊ាន​ទី​១ ជំរុញ​បើក​ដំណើរការ​ទេសចរណ៍​ក្នុងស្រុក​ឡើងវិញ ​ស្របតាម​ស្ថានការណ៍​កូ​វីដ-១៩ ​និង​ជំ​ហ៊ានទី​២ ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល បើក​ទទួលយក​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ​ពី​ប្រទេស​ដែល​មាន​ហានិភ័យ​ទាម​នៃ​ការ​ចម្លង​កូ​វីដ-១៩ មក​កម្សាន្ត​​តំបន់​គោលដៅ​ទេសចរណ៍​កម្ពុជា​ ដែលមាន​សុវត្ថិភាព​។ទោះយ៉ាងណា​ក៏ដោយ ឯកឧត្តម ទ្រី ឈី​វ បន្តថា ការ​ទទួលយក​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​មក​ទស្សនា​កម្ពុជា​នោះ ​គឺ​អាស្រ័យ​លើ​ស្ថានការណ៍​កូ​វីដ-១៩​។ ​ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​អាស៊ាន ឯកឧត្ដម ថោង ខុន ​ក៏បាន​ជម្រាប​ជូន​លោកជំទាវ​អគ្គរដ្ឋទូត​ផងដែរ​ថា ៖ តាមរយៈ​កិច្ចប្រជុំ​ទេសចរណ៍​អាស៊ាន​តាម​ប្រព័ន្ធ​ Video Conference នានា​ដែល​កម្ពុជា ​បានធ្វើ​ប្រធាន​នៃ​កិច្ចប្រជុំ​កន្លងមក គឺ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន ​ក៏បាន​គាំទ្រ​ការ​បើក​ទទួល​ទេសចរ​ចាក់​វ៉ាក់សាំង​មក​ទស្សនា​ក្នុង​តំបន់​ផងដែរ​។លោកជំទាវ Maria Amelita C. Aquino ក៏បាន​គាំទ្រ​កម្ពុជា លើ​គំនិត​ផ្ដួចផ្ដើម​បើក​វិស័យ​ទេសចរណ៍​ឡើងវិញ ដោយមាន​ផែនទី ​ចង្អុល​ផ្លូវ​ច្បាស់លាស់​។ ​លោកជំទាវ ​ក៏បាន​គាំទ្រ​គំនិត​ និង​ការ​គិតគូរ របស់​កម្ពុជា​ ក្នុងការ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២២ ​និង​បន្ត​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅលើ​ការ​ជំរុញ ចលនា​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង ​និង​ទាក់ទាញ​ទេសចរ​ហ្វីលីពីន​មក​ទស្សនា​កម្ពុជា ខណៈ​ទេសចរ​ធ្លាប់​មក​ទស្សនា​កម្ពុជា​ ក៏​កោតសរសើរ​កម្ពុជា​ពិតជា​មាន​តំបន់​ទេសចរណ៍ ប្រកប​ដោយ​ភាព​ទាក់ទាញ​ដ៏​ច្រើន ​និង​មាន​ភាព​សម្បូរ បែប​ ហើយ​លោកជំទាវ​នឹង​ខិតខំ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ទេស​ចរណ៍​តទៅទៀត​៕​​អត្ថបទ ស៊ុម សុខ​ជា

ពលរដ្ឋ​ខណ្ឌ​ជ្រោយចង្វារ​អរគុណ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ចាក់​ជូន​ពលរដ្ឋ​គ្រប់ៗ​គ្នា

2021/06/10 01:41:06 pm        379
ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ទូទៅ ចាស់ជរា យុវជន រស់នៅ​ខណ្ឌ​ជ្រោយចង្វារ ថ្លែងអំណរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល និង​លោកគ្រូ​ពេទ្យ ​អ្នកគ្រូ​ពេទ្យ បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ និង​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ​ដើម្បី​ការពារ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ការលើកឡើង​យ៉ាង​ដូច្នេះ​របស់ ប្រជាពលរដ្ឋ​ចាស់ជរា យុវជន នាឱកាស​ដែល​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ជាមួយ​លោកស្រី លី អាយ​ឡែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​(WHO)​ ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី​ Foroogh Foyouzat តំណាង​អង្គការ​យូ​នី​សេ​ហ្វ ​(UNICEF)​ប្រចាំ​នៅ​កម្ពុជា ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​ក្នុង​ថ្ងៃ​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង​ក្នុង​វិទ្យាល័យ ជា ស៊ីម​ ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១​នេះ​។​ប្រជាពលរដ្ឋ​ចាស់ជរា និង​យុវជន មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​មណ្ឌល​ចាក់​វ៉ាក់សាំង វិទ្យាល័យ ជា ស៊ីម ជ្រោយចង្វារ ​បានលើកឡើង​ស្រដៀង​គ្នា​ទៀតថា​ ពួកគាត់​បានមក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ប្រភេទ​ស៊ី​ណូ​វ៉ា​ក ដូ​ស​ទី​១ តាម​ការកំណត់ ដើម្បី​ការពារ​សុខភាព និង​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល និង​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ ផ្តល់​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ជូន​គាត់ និង​ប្រជាពលរដ្ឋ​ទាំងអស់ ​ដើម្បី​ប្រឆាំង​មេរោគ​កូ​វីដ​-១៩​។ជាមួយគ្នា​នោះដែរ​លោក​វេជ្ជបណ្ឌិត ពិន ពន្លាក់ អនុប្រធាន​ដឹកនាំ​រួម​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នៅ​មណ្ឌល​ចាក់​វ៉ាក់សាំង វិទ្យាល័យ ជា ស៊ីម ​ជ្រោយចង្វារ​ បាន​ឲ្យ​ដឹងថា ​នេះ​ជា​ថ្ងៃ​ដំបូង នៃ​យុទ្ធ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ចាប់ពី​ថ្ងៃទី​១០ រហូតដល់​ថ្ងៃទី​២៣ ខែមិថុនា ​ឆ្នាំ​២០២១ សម្រាប់​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ចាប់ពី​ថ្ងៃទី​២៥ ​ខែមិថុនា ដល់​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២១​។ សម្រាប់​មណ្ឌល​នេះ មាន​សមាជិក​ប្រចាំ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ​មាន​ចំនួន​០២​ក្រុម ដោយ​ក្នុង​១​ក្រុម មាន​សមាជិក​ចំនួន​១០​នាក់ សរុប​២០​នាក់​។ ដោយឡែក​សម្រាប់​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយ​ចង្វារ​ទាំងមូល មាន​ទីតាំង​ចំនួន​៥ ​សម្រាប់​ទទួលរង​ចាំ​ការ​អញ្ជើញ​របស់​ម​ន្រី្ត​រាជការ និង​ប្រជាពលរដ្ឋ ​មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ទៀតថា បើទោះបី​បងប្អូន​ប្រជាពលរដ្ឋ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ហើយ​កី្ត និង​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ហើយ​កី្ត គឺ​វិធានការ​៣​កុំ ៣​ការពារ និង​២​ចូលរួម ជា​វិធីសាស្ត្រ​មួយ​ដ៏​សំខាន់ ដែល​បុគ្គល​គ្រប់រូប​អាច​ធ្វើ​បាន​គ្រប់គ្នា ​ដែលជា​វិធី​សាស្ត្រ កំពុង​ប្រើប្រាស់​នៅ​ទូទាំង​សកលលោក អាច​ទប់ស្កាត់ ការពារ ការ​ចម្លង​មេរោគ​កូ​វីដ​-១៩​យ៉ាង​មាន​ប្រសិទ្ធភាព​៕អត្ថបទ រដ្ឋា

លោកជំទាវ ឱ វណ្ណឌី​ន ​៖ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នឹង​ថមថយ​តាមរយៈ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង

2021/06/10 06:44:12 am        759
ភ្នំពេញ ៖ ​លោកជំទាវ ឱ វណ្ណឌី​ន ​បាន​សម្ដែង​នូវ​ក្ដី​រំពឹងថា តាមរយៈ​យុទ្ធនា​ការចាក់ ​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ នឹង​ជួយ​កាត់បន្ថយ​អត្រា​ចម្លង​ឱ្យ​នៅ​កម្រិត​ទាប ដូច្នេះ​នាពេលខាងមុខ កម្ពុជា នឹង​មាន​ការ​ថមថយ​នៃ​ជំងឺ​នេះ​។លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ក្រប ខណ្ឌ​ទូទាំងប្រទេស តំណាង​អង្គការ​សុខភាព​ពិភពលោក និង​តំណាង​អង្គការ​យូ​នី​សែ​ហ្វ​ប្រចាំ​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃនេះ ​បាន​ចុះ​ពិនិត្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​នៅ​មណ្ឌល​សុខភាព​សំរោង ដែល​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​សំរោង ​ខណ្ឌ​ព្រែក​ព្នៅ ​រាជធានី​ភ្នំពេញ​។លោកជំទាវ បាន​លើកឡើងថា ​តាមរយៈ​ការ​ខិតខំ​ខ្នះខ្នែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​រិះរក គ្រប់​មធ្យោបាយ ​ទាំង​ការ​ស្នើសុំ​រក​ជំនួយ ក៏ដូចជា​ ការបញ្ជាទិញ​វ៉ាក់សាំង ​ដើម្បី​ផ្តល់ជូន​បងប្អូន​ប្រជា​ពល រដ្ឋ​ដោយ​ឥតគិតថ្លៃ ស្របតាម​គោលដៅ​១០​លាន​នាក់ ។យោងតាម​របាយការណ៍​របស់​អនុគណៈកម្មការ​តាមដាន និង​វាយតម្លៃ នៃ​គណៈ​កម្មករ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ ​Covid-19 ក្របខណ្ឌ​ទូទាំងប្រទេស ​បានបង្ហាញ​អោយដឹងថា​ ចាប់តាំងពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ រហូតមកដល់​ថ្ងៃទី​៧​ ខែមិថុនា ឆ្នាំ​២០២១ ទាំង​ក្របខណ្ឌ​ក្រសួង​សុខាភិបាល និង ក្រសួងការពារជាតិ ​បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​បាន​ចំនួន​ជាង​២​លាន​៨​សែន​នាក់ ​ស្មើ​ហ្នឹង​ប្រមាណ​ជាង​២៧​ភាគរយ បើ​ធៀប​នឹង​គោលដៅ​១០ លាន​នាក់​៕​អត្ថបទ​៖ ជៀប សម្បត្តិ

រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាង៤​លាន​ដុល្លារ​ សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់

2021/06/10 01:08:12 pm        312
ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ចំណាយ​ថវិកា​ជាង៤​លាន​ដុល្លារ​អាមេរិក ​សម្រាប់​បើក​ជូន​ដល់​គ្រួសារ​ទទួល​ផល​ចំនួន៦១៦៧៨​គ្រួសារ​ ក្នុង​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​ជំ​ហ៊ាន​ដំបូង​នេះ​។ ​ការបើក​ជូន​សាច់ប្រាក់ គឺ​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី១០ ខែមិថុនា​នេះ ​ដោយ​គ្រួសារ​ទទួល​ផល អាច​ទៅ​បើក​បាន​នៅ​គ្រប់​ភ្នាក់ងារវី​ង ដោយ​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​អត្តសញ្ញាណ​ប័ណ្ណ និង​លេខ​ទូរស័ព្ទ​ដែល​បាន​កត់ត្រា​ពេល​សម្ភាសន៍​។ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​នេះ ក្រោម​អធិបតីភាព​ ឯកឧត្តម រដ្ឋមន្ត្រី វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ​កម្ម​បើក​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយពេល​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់ គឺ​ចាប់ផ្ដើម​អនុវត្ត​ពីថ្ងៃ​ទី១០ ខែមិថុនា​នេះ​តទៅ​។ ជាក់ស្ដែង​សម្រាប់​ជំ​ហ៊ាន​ដំបូង​នេះ គឺ​រាជ​រដ្ឋា​ភិបាលនឹង​ចំណាយ​ថវិកា ជាង​លាន​ដុល្លារ​សម្រាប់​ប្រជាពលរដ្ឋ ​ចំនួន ៦១៦៧៨ ​គ្រួសារ ​ដែល​ជាប់​ក្នុង​ការ​សម្ភាសន៍​។ នេះ​ជា​ការ​លើកឡើង​របស់ លោក ឈួ​រ សុ​បញ្ញា ​ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច​។លោក បញ្ជាក់​បន្ថែមថា សម្រាប់​កម្មវិធី​នេះ គឺ​រាប់​គ្របដណ្ដប់​លើ​គ្រួសារ​គោលដៅ​ ៣​ប្រភេទ គឺ​សម្រាប់​អ្នកមាន​ជីវភាព ​ខ្វះខាត​ក្នុងកំឡុងពេល​បិទ​ខ្ទប់​ ក្នុង​ទីតាំង​រាជធានី​ភ្នំពេញ​ ក្រុង​តាខ្មៅ ក្រុងព្រះសីហនុ ​និង​សម្រាប់​គ្រួសារ​ដែលមាន ​សមាជិក​ឆ្លង​ជំងឺ​កូ​វីដ​ ដែលមាន​ជីវភាព​ខ្វះខាត និង​សម្រាប់​គ្រួសារ​ដែល​សមាជិក​ស្លាប់​ដោយសារ ​ជំងឺ​កូ​វីដ​ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។សម្រាប់​ការ​បើក​សាច់ប្រាក់​នាពេល​នេះ ​លោក​បញ្ជាក់ថា ​គ្រួសារ​ទទួល​ផល​អាច​ទៅ​បើក​ថវិកា​បាន​នៅ​គ្រប់​ភ្នាក់ងារ វី​ង ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​ អត្តសញ្ញាណ​ប័ណ្ណ ​និង​លេខ​ទូរស័ព្ទ​ដែល​បាន​ផ្ដល់​ជូន កំឡុង​ពេល​សម្ភាសន៍​។ លោក​ ​បាន​បន្តថា ចំពោះ​គ្រួសារ​ដែលមាន​សមាជិក​បាត់បង់​ជីវិត ​ដោយ​កូ​វីដ​-១៩ គឺ​មន្ត្រី​ជំនាញ​នឹង​បើក​សាច់ប្រាក់​ជូន​ដល់​គេហដ្ឋាន​ដោយ​ផ្ទាល់​។សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​នេះ ​គឺជា​កម្មវិធី​អនុវត្ត​តែ​មួយដង​តែប៉ុណ្ណោះ ពុំ​មាន​ការបើក​សាច់ប្រាក់​ជូន​រាល់​ខែ​នោះទេ​។ ​សម្រាប់​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ក្រោយពេល​បិទ​ខ្ទប់ ហើយ​ចង់​ដាក់ពាក្យ​ស្នើសុំ​ការ​សម្ភាសន៍ ​នៅតែ​អាច​បន្ត​ដាក់ពាក្យ​ស្នើសុំ​ទៅ​ឃុំ​-​សង្កាត់​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​នេះ​បន្ថែមទៀត​។ ​នេះ​ជា​ការ​បញ្ជាក់​របស់​ ឯក​ឧ​ត្ត​ម ថេ​ង បញ្ញា​ធន តំណាង​មកពី​ក្រសួងផែនការ ​ជា​ក្រសួង​សាមី ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ទទួលផល​។គួរ​បញ្ជាក់ថា ​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោយ​បញ្ចប់​ការ​បិទ​ខ្ទប់​នេះ ​គឺមាន​ផ្ដោត​សំខាន់​លើ​ចំណុច​សំខាន់​ចំនួន ៣ រួមមាន ​ថ្លៃ​ស្បៀងអាហារ ថ្លៃ​ទឹកស្អាត ​និង​ថ្លៃ​អគ្គិសនី ដោយ​គ្រួសារ​ទទួល​ផល អាច​ទទួល​បាន​សាច់ប្រាក់​ខុសគ្នា ទៅតាម​ចំនួន​សមាជិក​នៃ​គ្រួសារ​នីមួយៗ​៕​​អត្ថបទ​៖ គឹម​ហុក  

អាស៊ាន​-​ចិន ប្ដេជ្ញា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត

2021/06/10 12:57:16 pm        312
ភ្នំពេញ ៖ ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​ឡាន​ឆាង លើក​ទី​៦ ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៧ និង​ថ្ងៃទី​៨ ​ខែមិថុនា នេះ នៅ​ទីក្រុង​ឆុង​ឈី​ង ប្រទេស​ចិន​។ ជំនួបនេះ​ បាន​បង្កើតឡើង​នូវ​ការ​ប្ដេជ្ញា​បន្ថែមទៀត ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​អា​ស៊ាន​-​ចិន ​ឱ្យ​កាន់តែ​ល្អ ប្រសើរឡើង​ថែមទៀត​។ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ ដែល​បាន​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន​ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស មេគង្គ​-​ឡាន​ឆាង លើក​ទី​៦ ​នៅក្នុង​ប្រទេស​ចិន បានឱ្យដឹងថា ​រដ្ឋមន្ត្រីការបរទេស​ចិន ឯកឧត្តម Wang Yi បាន​សន្យាថា​ នឹង​គាំទ្រ​ដល់​ក្របខ័ណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​ (ACRF) ខណៈ ពាណិជ្ជកម្ម រវាង​ចិន និង​អាស៊ាន បាន​កើនឡើង​ពី​ចំនួន​តិច​ជាង​៨​ពាន់​លាន​ដុល្លារ​ ទៅ​ជាង​៦៨៤​ពាន់​ លាន​ដុល្លារ ហើយ​ភាគី​ទាំងពីរ ក៏បាន​ផ្លាស់ប្ដូរ​កម្មករ​ជាង​៦​ម៉ឺន​៥​ពាន់​នាក់​ ក្នុង​រយៈពេល​បី​ទសវត្សរ៍​ចុង ក្រោយនេះ​។ក្នុងអំឡុង​ចូលរួម​កិច្ចប្រជុំ​នេះ ឯកឧត្ដម ប្រាក់ សុខុន ក៏បាន​ជួប​ពិភាក្សា​គ្នា​ដាច់ដោយឡែក​ជាមួយ ប្រមុខ​ការទូត​ចិន ថៃ និង​វៀតណាម ដោយ​ក្នុង​កិច្ច​ជំនួប​នោះ ​បាន​សន្យា​បន្ត​ពង្រឹង​កិច្ច សហប្រតិបត្តិការ ​ទ្វេភាគី​ជាមួយគ្នា ឲ្យ​កាន់តែ​ល្អប្រសើ​បន្ថែមទៀត​ និង​រួមគ្នា​បន្ត​ទប់ស្កាត់​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​-១៩ ដែល​ប្រទេស​ផង​ខ្លួន ​កំពុង​កើតឡើង ​នាពេល​បច្ចុប្បន្ននេះ​។កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចិន ត្រូវ​បាន​ធ្វើឡើង ​ក៏​ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក​ទី​៣០ ​នៃ​ទំនាក់ទំនង​សន្ទនា​អាស៊ាន​-​ចិន​។ជំនួប​ទ្វេភាគី រវាង​ឯកឧត្តម ប្រាក់ សុខុន និង​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន ​បាន ផ្លាស់ប្ដូរ​ទស្សនៈ ​ស្ដីពី​ការលើកតម្កើង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន​។ ភាគី​ទាំងពីរ បាន វាយតម្លៃ​ខ្ពស់​«​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន និង ​បានបញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹង ​និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ចំណងមិត្តភាព​ដូច ​ដែកថែប ព្រមទាំង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​បន្ថែមទៀត​» ៕​អត្ថបទ​៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមាគមអតីតយុទ្ធជន បើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្តរតនគិរី
07/02/2026 03:07 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកជំទាវ រស់ សូយឿ ភរិយា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម
07/02/2026 03:07 PM
IMFកាត់បន្ថយការប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចរបស់អ៊ីស្រាអែលមកត្រឹម ៣,៥% នៅឆ្នាំ ២០២៦ នេះ
07/02/2026 03:07 PM
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ NATO៖ អឺរ៉ុបគួរតែទទួលបន្ទុកហិរញ្ញវត្ថុនៃសង្គ្រាមនៅអ៊ុយក្រែន
07/02/2026 03:07 PM
កម្ពុជាក្លាយជាបណ្តាញដៃគូ «បើកចំហជើងមេឃ» របស់សហរដ្ឋអាមេរកដែលមានសមាជិកប្រមាណ ១៤០ ប្រទេស
07/02/2026 03:07 PM
ប្រជាជនអ៊ីស្រាអែលប្រារព្ធខួប ១.០០០ថ្ងៃ ចាប់តាំងពីការវាយប្រហារសម្លាប់រង្គាលនៅថ្ងៃទី ៧ ខែតុលា
07/02/2026 03:07 PM
អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន​ វាយតម្លៃខ្ពស់ចំពោះ​ការផ្តល់​សេវា​របស់​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធភាព​ពលកម្ម​កាយ​សម្បទា​ខេត្តកំពង់ចាម
07/02/2026 03:07 PM
ប៊ុលហ្គារី រូម៉ានី និងទួរគី ការពារហេដ្ឋារចនាសម្ព័ន្ធក្រោមទឹកនៅសមុទ្រខ្មៅ
07/02/2026 03:07 PM
បុគ្គលិកជំនួយរបស់UN ព្រមានប្រឆាំងនឹងការពង្រីកតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែលនៅហ្កាហ្សា
07/02/2026 03:07 PM
Chelsea ប្រកាសពីការផ្ទេរ Marco Palestra ពី Atalanta តម្លៃប្រមាណ ៤៧លានផោន
07/02/2026 02:07 PM