សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន រំពឹង​ទំនប់​ស្ទាក់​ទឹក​តា​ក្រី នឹង​ជួយ​កាត់បន្ថយ​ការខ្វះ​ទឹក​ប្រើប្រាស់

2021/05/25 11:28:29 am        440
បាត់ដំបង ​៖ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន នៅក្នុង​ឃុំ​តា​ក្រី ស្រុក​កំរៀង បាន​សម្ដែង​នូវ​ការ​សប្បាយ​រីករាយ ដែល​រាជរដ្ឋាភិបាល ​តាមរយៈ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ​បាន​អភិវឌ្ឍ​នូវ​ប្រព័ន្ធធារាសាស្ត្រ ​គឺ​ទំនប់​ស្ទាក់​ទឹក​តា​ក្រី ​ដោយ​ពួកគេ​រំពឹងថា​ បន្ទាប់ពី​សាងសង់​រួចរាល់​នឹង​អាច​នាំ​ទឹក​ពី​ទំនប់​នេះ ​ទៅ​ស្រោចស្រព​ដំណាំ​កសិកម្ម​ផ្សេងៗ ​និង​ប្រើប្រាស់​ប្រចាំថ្ងៃ​បាន​គ្រប់គ្រាន់ ហើយ​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ល្អប្រសើរ ។លោក រស់ កប់ មេឃុំ​តា​ក្រី និង​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ បាន​លើក​ឡើងថា ​នៅ​តំបន់​នេះ​ភាគ​ច្រើន​ពលរដ្ឋ​ប្រកប​របរ​ធ្វើស្រែ ដាំដំឡូង​មី ​ដាំពោត ដាំ​ស្វាយ និង​ដាំ​ដំណាំ​ហូប​ផ្លែ​មួយ​ចំនួនទៀត ប៉ុន្តែ​មិនសូវ​មាន​ទឹក​គ្រប់គ្រាន់ ​សម្រាប់​ស្រោចស្រព​នោះទេ ។លោក​ បាន​បន្តថា នៅក្នុង​ឃុំ​នេះ ស្ថិត​នៅ​ជាប់​ស្ទឹង​មង្គលបុរី ​ប៉ុន្តែ​បើ​មិន​មាន​ទំនប់​ស្ទាក់​ទឹក​ទេ​នោះ ទឹកបាន​​ហូរ​ទៅ​ក្រោម​អស់ ​ហើយ​ខែ​រាំងស្ងួត​ខ្លាំង​ អត់​មាន​ទឹក​ក្នុង​ស្ទឹង​ និង​នៅ​ពេល​រាជរដ្ឋាភិបាល​ជួយ​សាងសង់​ទំនប់​ស្ទាក់ទឹក​តា​ក្រី​នេះ ធ្វើ​ឲ្យ​ពួកគាត់​សប្បាយរីករាយ ហើយ ពេលធ្វើ​រួចរាល់ អាច​នឹង​មាន​ជួយ​កាត់បន្ថយ​ការ​ខ្វះខាត​ប្រើប្រាស់ ។លោក សុខ ដា​រ៉ា អនុប្រធាននាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម ​លើកឡើងថា ប្រព័ន្ធ​ធារាសាស្ត្រ​ទំនប់​ស្ទាក់​ទឹក​តា​ក្រី​នេះ ​គឺ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​តា​ក្រី ស្រុក​កំរៀង ដោយពេល​សាងសង់​រួចរាល់ ​នឹង​បម្រើ​ដល់​ការស្រោចស្រព​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២ ០០០​ហិកតា ។ក្នុង​ឱកាស​ចុះ​ពិនិត្យមើល​ពី​វឌ្ឍនភាព​ ការសាងសង់​ទំនប់ស្ទាក់​ទឹក​តា​ក្រី ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​មានប្រសាសន៍ថា គម្រោង​ទំនប់​ស្ទាក់​ទឹក​តា​ក្រី​នេះ ​នឹង​ក្លាយ​ជា​សមិទ្ធផល​ប្រព័ន្ធ​ធារាសាស្ត្រ​ថ្មី​បន្ថែម​មួយទៀត​នៅក្នុង​ខេត្តបាត់ដំបង ​ខណៈ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ស្រោចស្រព​នេះ ​កំពុង​សាងសង់​នៅក្នុង​ស្រុក​មួយចំនួន ។ឯកឧត្តម ​ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ដែល​បាន​និងកំពុង​អភិវឌ្ឍ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ នៅក្នុង​ខេត្តបាត់ដំបង ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ឲ្យ​ជីវភាព​មាន​ភាពប្រសើរ ។គួរ​បញ្ជាក់ថា ​ទំ​បន់​ស្ទាក់​ទឹក​តា​ក្រី ​ចាប់ផ្ដើម​សាងសង់ ​កាលពី​ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ​២០២១ គ្រោង​នឹងធ្វើ​ឲ្យ​រួចរាល់ នៅ​ខែកញ្ញា ​ឆ្នាំ​២០២១​ខាងមុខ​ ហើយ​ទឹក​នៅ​ទំ​បន់​នេះ ​អាច​នឹង​ជួយ​ស្រោចស្រព​ដំណាំ​កសិករ ​និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​នៅ​ឃុំ​ចំនួន​២​ ក្នុងស្រុក​កំរៀង ​គឺ​មាន​ឃុំ​តា​ក្រី និង​ឃុំ​ថ្មដា ​ហើយក៏​អាច​បម្រើ​ដល់​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ប​វេ​ល ​បាន​មួយផ្នែក​ផងដែរ ៕អត្ថបទ ៖ សុខរិទ្ធ

មន្ត្រី​ជំនាញ​ ចុះ​ស្វែងរក​អាហារ​ចំណី​ខូចគុណភាព ​ក្នុង​ផ្សារ​នៅ​មណ្ឌលគិរី​

2021/05/25 11:14:34 am        431
មណ្ឌលគិរី ​៖ ដើម្បី​ការពារ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​ទូទៅ នា​ថ្ងៃទី​២៤​ ខែឧសភា ម្សិលមិញនេះ ​មន្ត្រី​ការពារ​អ្នក​ប្រើ​ប្រាស់​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ​សាខា​ខេត្តមណ្ឌលគិរី ​(​ក​.​ប​.​ប​.) ដោយ​ទទួល​បាន​ការ​សហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ចុះ​ផ្សព្វផ្សាយ​អំពី​គុណ​ភាព សុវត្ថិភាព ម្ហូបអាហារ ​និង​ត្រួតពិនិត្យ​ទំនិញ​ដែល​ជា​គ្រឿង​ឧបភោគ​បរិភោគ ​នៅ​ផ្សារ​សែន​មនោ​រម្យ ស្ថិត​ក្នុង​សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​។មន្ត្រី​សាខា ក​.​ប​.​ប ខេត្តមណ្ឌលគិរី ​បាន​ឲ្យ​ដឹងថា ​គោលដៅ​សំខាន់​នៃ​ការ​ត្រួតពិនិត្យ ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព​ ក្លែងបន្លំ​ស្លាក​សញ្ញា​ ផលិតផល​ផុត​កំណត់​កាលបរិច្ឆេទ​ប្រើប្រាស់​ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ​រួមទាំង​អាល់កុល​នៅតាម​ឱសថ​ស្ថាន​នានា​ផងដែរ​។ ក្នុង​សកម្មភាព​នេះ ​មន្ត្រី​ជំនាញ​បាន​វិភាគ​បឋម​ទៅលើ​គំរូ​ម្ហូបអាហារ​មួយ​ចំនួន​រួមមាន ​៖ សាច់ គោ​ស្រស់ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ និង​អាល់កុល ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​។ ​ជាមួយគ្នា​នោះ ​មន្ត្រី​ជំនាញ​ក៏បាន​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​របស់​ទំនិញ​នៅ​លើ​សម្បក​វេច​ខ្ចប់​។ ជា​លទ្ធផល មន្ត្រី​ជំនាញ​ពុំបាន​រកឃើញ ​ទំនិញ​ដែលមាន​ស​ភាព​មិនប្រក្រតី ផលិតផល​ដែល​មាន​សារធាតុ​គីមី​ហាមឃាត់ និង​អាល់កុល​ក្លែងក្លាយ​នោះទេ​។ ទន្ទឹមនឹងនោះ​ មន្ត្រី​ជំនាញ​ក៏បាន​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត​ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​ លើ​ផ​លិត​ផល​ទំនិញ ​និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខ​ភាព ​និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែមទៀត​។មន្ត្រី​សាខា ក​.​ប​.​ប ខេត្ត ក៏បាន​ណែនាំ​ដល់​អាជីវករ​ទាំងអស់ ត្រូវ​រក្សាទុក​ទំនិញ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ល្អ និង​ពិនិត្យមើល​កាលបរិច្ឆេទ​មុននឹង​ទិញ​ទំនិញ​មក​លក់​បន្ត ​ និង​ការទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ របស់​អ្នកលក់​អំពី​ផលិតផល​ទំនិញ​ម្ហូបអាហារ​របស់ខ្លួន​ និង​ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ជា​និច្ច តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដោយ​ពាក់​ម៉ាស​ និង​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ​រក្សា​គម្លាត​ និង​មិន​ត្រូវ​ប្រមូល​ផ្តុំ​គ្នាច្រើន ​ដើម្បី​រួមគ្នា​ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា​៕​អត្ថបទ ៖ អ៊ិត ភីរុន​

ពលរដ្ឋ​ជាង​ ៧៧​ម៉ឺននាក់​​​ ក្នុង​ខណ្ឌ​៦​នៅ​រាជ​ធានី​ភ្នំពេញ ​​ទទួល​បាន​វ៉ាក់សាំង​ផ្ដល់​ដោយ​ក្រសួង​ការពារ​ជាតិ

2021/05/25 11:00:25 am        83
ភ្នំពេញ៖ ក្រសួង​ការពារ​ជាតិ​ អះ​អាង​ថា ប្រជា​ពលរដ្ឋ​នៅ​រាជ​ធានី​ភ្នំពេញ​ដល់​ទៅ​ជាង ៧៧​ម៉ឺននាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​នៅ​ក្នុង​យុទ្ធនាការ​រយៈ​ពេល ២៤​ថ្ងៃ​កន្លង​មក​នេះ។ក្រសួង​ការពារ​ជាតិ​បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ក្រសួង​មួយ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ប្រជា​ពលរដ្ឋ​ជាង ៧៧​ម៉ឺន​នាក់​ នៅ​ក្នុង​ខណ្ឌ​ចំនួន ៦​នៅ​រាជ​ធានី​ភ្នំពេញ​ បាន​ទទួល​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​ដូស​ទី​១​រួច​មក​ហើយ។របាយការណ៍​នេះ ​ឱ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ជាង ៣៨​ម៉ឺន​នាក់​ហើយ​ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរដូស​រួច​រាល់​ហើយ។ក្រសួង​ការពារ​ជាតិ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ក្រសួង​បាន​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​សរុប​ដល់​ទៅ​ជាង ១​លាន ៧​ម៉ឺន​នាក់​ហើយ​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ពលរដ្ឋ​ជាង ៦៦​ម៉ឺន​នាក់​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​​នៅ​ក្នុង​ការ​អនុវត្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កន្លងម​ក​នេះ៕ 

កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជិត២.៣​លាន​នាក់​ហើយ សម្រេច​បាន​ជិត​២៣​%​ នៃ​គោលដៅ​រាជ​រដ្ឋាភិបាល

2021/05/25 10:51:09 am        257
ភ្នំពេញ៖ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹងថា ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជិត ២​លាន ៣០​ម៉ឺន​នាក់​ហើយ​បាន​ទទួល​វ៉ាក់សាំង​នៅ​ក្នុង​យុទ្ធនាការ​​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​រយៈ​ពេល​ជាង១០០​ថ្ងៃ​កន្លង​មក​នេះ។គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាង​បង្ការ​ជំងឺ​កូវីដ-១៩ ​បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​ស្ដី​ពី​លទ្ធផល​នៃ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​។របាយការណ៍​ដដែល​នេះ បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ២​លាន ២៨​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង ក្នុង​នោះ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ១​លាន ៦៤​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ។គណៈកម្មការ​ ​បញ្ជាក់​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ សម្រេច​បាន​ ២២.៨១​ភាគ​រយ​ហើយ​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន​ ១០​លាន​នាក់ ​ដែល​រាជ​រដ្ឋាភិបាល​កំណត់​ឱ្យ​ទទួល​បាន​វ៉ាក់សាំង​នៅ​ត្រឹម​ឆ្នាំ​២០២១​នេះ។នៅ​ក្នុង​រយៈ​ពេល ១០៤​ថ្ងៃ​កន្លង​មក​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស ​បាន​ទទួល​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដល់​ទៅ​ជាង ២​លាន ៣៣​ម៉ឺន​នាក់ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ជិត ៥​ម៉ឺន​នាក់ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ​ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ។កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩ ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ​ ដោយ​ដំណើរការ​បាន ១០៤​ថ្ងៃ​រួច​មក​ហើយ៕

សៀមរាប ​បណ្ដាញ​ខ្សែកាប​ក្រោម​ដី ​ជា​ផ្នែក​មួយ​នៃ​គម្រោង​រៀបចំ​ទីក្រុង​ស្អាត​ និង​ឆ្លាត​វៃ !

2021/05/24 03:51:11 pm        737
សៀមរាប ៖ ខ្សែកាប​អាកាស​ពុំមាន​ទៀតទេ ខណៈ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​ត្រូវ​បាន​បញ្ចប់​ ដោយ​ជោគជ័យ ​ដើម្បី​បង្កើត​សោភ័ណភាព​ថ្មី​ នៃ​ក្រុង​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​សៀមរាប ​អង្គរ​នៃ​កម្ពុជា ។នៅព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១ ​អនុវត្ត​គម្រោង​ផែនការ​ដោយ​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប ​នៅតាម​បណ្តោយ​ផ្លូវ​សម្តេច​សង្ឃ ទេព វង្ស នៃ​ក្រុង​សៀមរាប ចាប់ពី​ចំណុច​ស្ពាន​វត្ត​រាជ​បួណ៌ រហូតដល់​ស្តុ​ប​ផ្សារកណ្តាល ​ការដ្ឋាន​រៀបចំ​សណ្ដាប់ធ្នាប់​សោភ័ណភាព​បណ្តាញ​ខ្សែកាប​អាកាស កំពុង​បាន​ដំណើរការ​ ដោយមាន​កិច្ចសហការ​ជាមួយ​ក្រុមការងារ​នៃ​រដ្ឋបាលខេត្ត ​និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​។លោកស្រី យូ សុភា ​អភិបាលរង​ខេត្តសៀមរាប ​បាន​លើកឡើងថា​ រដ្ឋបាល​ខេត្តសៀមរាប ​បាន​អនុវត្ត​គម្រោង​រៀបចំ​និង​ប្រើប្រាស់​បណ្តាញ​បំពង់​ខ្សែកាប​អុបទិក​ ក្រោម​ដី ​តាំងពី​ឆ្នាំ​២០១៨ ក្នុង​គោលដៅ​លុបបំបាត់​ទាំងស្រុង ​ការប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍​ខ្សែកាប​ អាកាស ដែល​វា​មាន​ផល​ប៉ះពាល់​ទាំង​ផ្នែក​បច្ចេកទេស ​និង​សោភ័ណភាព​ផងដែរ​។ នៅក្នុង​គម្រោង​ផែនការ​ទាំងនោះ គឺ​ត្រូវ​អនុវត្ត​នៅលើ​បណ្តា​ផ្លូវ​ចំនួន​២៤​ខ្សែ​ក្នុង​ក្រុង​សៀមរាប ដែល​ស្មើនឹង​ប្រហែលជា ១៥០​គីឡូម៉ែត្រ ហើយ​គម្រោង​ទាំងនោះ ​វា​គឺជា​ផ្នែក​មួយ ​នៃ​ការ​កសាង​សម្បទា​ក្រុង​សៀមរាប​-​អង្គរ ​ឲ្យ​ក្លាយ​ជាទីក្រុង​ឆ្លាត នៃ​តំបន់​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ​កម្ពុជា នា​ថ្ងៃ​អនាគត​។លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ដ​សៀមរាប ​បញ្ជាក់​ឲ្យ​ដឹង​ថា ការអនុវត្ត​គម្រោង​ផែនការ​ទាំងនោះ​ នៅក្នុង​ឆ្នាំ​២០១៨ និង​ដើមឆ្នាំ​២០១៩​ ខ្សែកាប​ អាកាស​ដែល​ស្ថិត​នៅលើ​ដងផ្លូវ​ចំនួន​១៤​ខ្សែ ស្មើនឹង​ប្រហែលជា​៧០​គីឡូម៉ែត្រ ​ត្រូវ​បាន​កាត់​ផ្តាច់​បោស​សំអាត​១០០% ​និង​ដាក់​ឲ្យ​ដំណើរការ​តាម​បំពង់​បណ្តាញ​បង្កប់​ក្រោម​ដី​។​ យ៉ាងណាក៏ដោយ ​លទ្ធផល​សម្រេច​ទាំងនោះ អាច​និយាយ​បានថា ​ប្រហែលជា​៥០% នៃ​ផែន​ការ​សរុប ​មកដល់ពេលនេះ កំពុង​ស្ថិត​ក្នុងដំណាក់កាល​នៃ​ការសង្គ្រោះ​ប្រើប្រាស់ និង​ត្រូវបាន​កែលម្អ​កន្លង​បង្កប់​ថ្មី ឲ្យ​ស្របតាម​ប្លង់​មេ​នៃ​កិច្ច​ដំណើរការ​ស្ថាបនា​ផ្លូវ​អភិវឌ្ឍន៍ ​ក្រុង​សៀមរាប​ ៣៨​ខ្សែ​។ មន្ត្រី​ជំនាញ​ព្យាករណ៍​ថា ​ បណ្តាញ​ទូរគមនាគមន៍​ក្រោម​ដី នឹងត្រូវ​បានសម្រេច​លទ្ធផល​ជា​ស្ថាពរ​១០០% ​ ស្រប​ជាមួយគ្នា​នឹង​ការ​រៈឡើង​នៃ​ទីក្រុង​ឆ្លាត ​ក្រោយ​ការ​បញ្ចប់​ការដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ និង​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។គួរ​បញ្ជាក់ដែរថា ខេត្ដ​សៀមរាប​ មាន​ក្រុមហ៊ុន​ចំនួន​១១​ កំពុង​ប្រើប្រាស់​បណ្តាញ​ខ្សែ​កាប​ទាំងនោះ ហើយ​ក៏​មាន​ក្រុមហ៊ុន​ចំនួន​២​ក្រុមហ៊ុន​ផងដែរ ​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ជីក​កប់​បំពង់​កាប​ទូរគមនាគមន៍​ក្រោម​ដី ​រួមមាន ទូរគមនាគមន៍​កម្ពុ​ជា TC របស់​រដ្ឋ ​និង​ក្រុមហ៊ុន Cambodia Fiber Optic Communication Network (CFOCN )​៕​អត្ថបទ ៖ គឹម ឡេង

ពលរដ្ឋ​ក្នុង​ខណ្ឌ​ចំនួន ៣បន្ថែមទៀត នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19

2021/05/24 03:20:57 pm        475
​ភ្នំពេញ ៖ ​ពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ ​ក្នុង​ខណ្ឌចំការមន ខណ្ឌ​៧​មករា និង​ខណ្ឌ​ច្បារអំពៅ នឹង​ទទួល​បាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ក្នុង​ក្របខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ សម្រាប់​ដូ​ស​ទី​១​ ដែល​នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី​២៥ ​ខែឧសភា​ ស្អែក​នេះ​ រហូតដល់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២១ សម្រាប់​ដូ​ស​ទី​២​ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ខែមិថុនា រហូតដល់​ថ្ងៃទី​២១​ ខែមិថុនា ឆ្នាំ​២០២១​ខាងមុខ តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​បានកំណត់​ទីតាំង​ជូន ។នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃទី​២៣ ខែមិថុនា​ ម្សិលមិញ​នេះ ។ក្នុង​សេចក្តីជូន​ដំណឹង បានបញ្ជាក់​ជូន​ថា ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ឡាយណា​ ដែល​មាន​បញ្ហា​សុខភាព​ដូចជា ក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ​ពិបាក​ដកដង្ហើម ឬ​រោគសញ្ញា​ផ្សេងៗ​ទៀត សូម​អញ្ជើញ​ទៅ​យក​សំណាក​វិភាគ​មេរោគ Covid-19 ជាមុនសិន ​ចៀសវាង​ប៉ះពាល់​ក្រុម​គ្រូពេទ្យ ប្រជា​ពលរដ្ឋ​ដទៃ និង​ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ Covid-19 ក្នុង​មូលដ្ឋាន​នីមួយៗ ។ទន្ទឹមនឹងនេះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ក្រើនរំលឹក និង​អំពាវនាវ​សារជាថ្មី​ម្តងទៀត ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ដែល​ត្រូវ​ទៅ​ទទួលយក​វ៉ាក់សាំង​ការពារ​ជំងឺ​ Covid-19 ត្រូវ​រក្សា​អោយ​បាន​ដាច់ខាត​នូវ​គម្លាត​សុវត្ថិភាព​សង្គម ពាក់​ម៉ាស់​ តម្រង់​ជួរ ចៀសវាង​ការ​ឈរ​ប្រជ្រៀត​គ្នា កៀក​គ្នា ណែនណាន់តាន់តាប់​ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​ការចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ​និង​វិធានការ ៣​ការពារ ៣​កុំ ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ឈរលើ​ស្មារតី​ស្រឡាញ់​ជាតិ សហគមន៍ គ្រួសារ និង​អាយុជីវិត​ផ្ទាល់ខ្លួន ក្នុង​ឆន្ទៈ​រួមគ្នា​ជា​ធ្លូ​ង​មួយ ដើម្បី​ឈានទៅ​កាន់​ផ្តាច់ និង​លុបបំបាត់​ការឆ្លង​រាលដាល​ជំងឺ Covid-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០​កុម្ភៈ​ អោយបាន​ឆាប់ៗ​ នាពេលខាងមុខ ៕​អត្ថបទ​ ៖ ជៀប សម្បត្តិ ​

មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ​គ្រោង​ដាក់​ដំណើរការ​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

2021/05/24 01:49:36 pm        489
ភ្នំពេញ ៖ ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​ព្រឹក​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១​នេះ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ គ្រោង​ដាក់​ដំណើរការ​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19 នាពេល ខាងមុខនេះ​។ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែងថា ការរៀបចំ​បន្ថែម​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នេះ​ គឺជា​ការ​ប្រតិបត្តិ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត ​បានសម្រេច​ឲ្យ​រៀបចំ​នូវ​សេវា​ជួយសង្គ្រោះ​បន្ទាន់​លើ​ផ្នែក​អុក​ហ្ស៊ី​ហ្សែ​ន ​ចំពោះ​អ្នកជំងឺ​ធ្ងន់​។ ដូច្នេះ​ក្រៅពី​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្រសួង​សុខាភិបាល​ បាន​ពង្រីក​រួចហើយ​ចំនួន​១៥០​គ្រែ ​និង​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ សែន​សុខ​២ ចំនួន​១០០​គ្រែ ​និង​មណ្ឌល​សុខភាព​ចាក់អង្រែ​ ចំនួន​១០០​គ្រែ​។ ​ដោយឡែក​សម្រាប់​ម​នី្ទ​រ​ពេទ្យ​អង្គឌួង ​ដែល​គ្រោង​ដាក់​ដំណើរការ​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ មាន​ចំនួន​៣៥​គ្រែ និង​ក្រុម​គ្រូពេទ្យ​សម្រាប់ ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​មាន​ចំនួន​៦០​នាក់​ផងដែរ​។ បញ្ហា​ជំងឺ​កូ​វីដ​១៩ មិនទាន់​មានការ​ថមថយ ខណៈដែល​ក្រសួងសុខាភិបាល​បន្ត​បង្កើន​ការប្រុង​ប្រយ័ត្ន​ជានិច្ច ដូចជា​ការពង្រីក​ទីតាំង​បន្ថែម​សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ទាំង​កម្រិត​ស្រាល កម្រិត​មធ្យម និង​កម្រិត​ធ្ងន់ និង​រាជរដ្ឋាភិបាល បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ទូទៅ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ដែល​ចាក់​វ៉ាក់សាំង​រួច មិនសូវ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នោះទេ​៕អត្ថបទ រដ្ឋា

ប្រធាន​ក្រុមការងារ​ ចុះជួយ​ឃុំ​ក្នុង​ខេត្តស្វាយរៀង​ ស្នើឱ្យ​ពលរដ្ឋ​បង្កើន​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

2021/05/24 01:16:30 pm        28
ស្វាយរៀង​ ៖ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ ក្នុង​ខេត្តស្វាយរៀង ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការចូលរួម​ទប់ស្កាត់ ​​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ខណៈ​វា​បាន​នឹង​កំពុង​ឆ្លង​រាលដាល​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​ ក្នុងចំណោម​កម្មករ​រោងចក្រ ​ក្នុង​ក្រុង​បាវិត​។លោក ប៉ាង ឡេង ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ​ក្នុង​ពិធី​ផ្ដល់​ស្បៀង​របស់​រាជរដ្ឋាភិបាល ​ជូន​អតីត​យុទ្ធជន ​និង​គ្រួសារ ចំនួន​៣០​គ្រួសារ នៅក្នុង​ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ កាលពី​ម្សិលមិញ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​អនុវត្ត​វិធានការ​សុខាភិបាល ពិសេស វិធានករ ៣​ការពារ និង ៣​កុំ ​ឱ្យបាន​ខ្ជាប់ខ្ជួន ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ ចូល​សហគមន៍ ​ ខណៈដែល​ជំងឺ​នេះ​ បាន​នឹង​កំពុង​ផ្ទុះ និង​ចម្លង​ក្នុងចំណោម​កម្មករ ​កម្មការិនី​ ដែល​ជា​កូន ជា​ចៅ ​នៅក្នុង និង​នៅ​ជិតៗ​មូលដ្ឋាន​នេះ​។លោក ​បាន​បន្តថា ជំងឺ​កូ​វីដ​១៩ ជា​ជំងឺ ដែល​សកលលោក​ បាន​នឹង​កំពុង​យកចិត្តទុកដាក់​កម្ចាត់ ដូច្នេះ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ ត្រូវ​តែមាន​កាតព្វកិច្ច​ចូលរួម​កម្ចាត់​ជំងឺ​នេះ​ផងដែរ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធាន​ការ​សុខាភិបាល ​មិន​ត្រូវ​ចេញទៅ​ណា​ផ្ដេសផ្ដាស ​និង​កុំ​ជួបជុំ​គ្នាច្រើន ​ក្នុង​ករណី​មិន​ចាំបាច់ ដោយ ងាក​មក​ប្រើ​ពេលវេលា​នេះ ​គិតគូរ​ដាំ​ដុះ​បន្លែបង្ការ​ ចិញ្ចឹមសត្វ ​ដើម្បី​ហូបចុក​ និង​បម្រើ​ទីផ្សារ ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ​។តំណាង​គ្រួសារ​អតីត​យុទ្ធជន ដែល​បាន​ទទួល​អំណោយ​រាជរដ្ឋាភិបាល ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និង​ជា​ប្រធាន​សហគមន៍​អតីត​យុទ្ធជន​កម្ពុជា ដែល​បាន​បន្ត​គិតគូរ​ឧបត្ថម្ភ​ស្បៀងអាហារ សម្ភារ​ប្រើប្រាស់​ ពិសេស​ប្រាក់​បៀរ​វត្សរ៍​ប្រចាំខែ បាន​ទាន់​ពេល​ដល់​ពួកគេ​។លោក ប៉ែន សុវណ្ណនី ប្រធាន​មន្ទីរ​សង្គមកិច្ច អតី​ត​យុទ្ធជន​ និង​យុវនីតិសម្បទា ​ខេត្តស្វាយរៀង បាន​បញ្ជាក់​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​អតីត​យុទ្ធជន ​និង​គ្រួសារ​មានគុណ​បំណាច់​។ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​មួយចំនួន​ ក្នុង​ក្រុង​បាវិត បាន​រង​នូវ​ការ​គំរាមកំហែង​ដោយ​ជំងឺ​កូ​វីដ​-១៩​ ដែល​បាន​នឹង​កំពុង​ឆ្លង​រាលដាល​លើ​កម្មករ​រោងចក្រ ដែល ក្នុង​មួយថ្ងៃ ​គឺ​រហូតដល់​ជិត​១០០​នាក់​៕​អត្ថបទ​៖ ភា សារិត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់

2021/05/23 08:01:32 am        566
ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី​ គន់ គីម អគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាពចំនួន ៤២គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗ ក្នុងចំណោម ៦២៨ខ្នងផ្ទះ និងសំណេះសំណាលជាមួយកងកម្លាំង និងក្រុមជាងសាងសង់ផ្ទះមកពីសមាគមអតីតយុទ្ធជន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិឋានថ្មីនេះ។ លោកជំទាវ ម៉ែន នារីសោភ័គ បានមានប្រសាសន៍ថា ដោយមានការគិតគូរពីស្ថានភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជន ដែលកន្លងបានលះបង់យ៉ាងធំធេង ចំពោះជាតិមាតុភូមិ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៥០ម៉ឺនដុល្លារ ក្នុងជំហានទី១ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា​ សម្រាប់សង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាពសរុបចំនួន ៦២៨គ្រួសារ នៅលើដីសម្បទានសង្គមកិច្ចទំហំជាង ៩០០ហិកតា​ ដោយក្នុង​១គ្រួសារ​ ទទួលបានដី​ ៧០ម៉ែត្រ x ១៥០ម៉ែត្រ ស្ថិតនៅតំបន់ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់។ ដោយផ្ទះនីមួយៗមានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ គ្រឿងបង្គុំធ្វើពីដែក សសរបេតុង ជញ្ជាំងស្មាតបត ដំបូលស័ង្កសី តតាកក្រោយផ្ទះជាចង្ក្រានបាយ និងបង្គន់អនាម័យដាច់ដោយឡែក ដែលចំណាយថវិកាក្នុង១ខ្នងផ្ទះតម្លៃ ៣៥០០ដុល្លារអាមេរិក។គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា និងសមាគមអតីតយុទ្ធជន រួមជាមួយគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីពន្លឿនដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះចំនួន​ ៦២៨ខ្នង សង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនគ្រួសារអតីតយុទ្ធជនទាន់រដូវវស្សា ដែលជារដូវបង្កបង្កើនផល។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នឹងធ្វើពិធីប្រគល់-ទទួលផ្ទះចំនួន ៥០ខ្នង នៅសប្តាហ៍ទី២ ខែមិថុនាខាងមុខ និងប្រគល់ជូនទៅតាមកាលបរិច្ឆេទបន្តបន្ទាប់ទៀត។ ក្នុងឱកាសនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវស្បៀងអាហារមួយចំនួនប្រគល់ជូនដល់កងកម្លាំង និងក្រុមជាងសាងសង់ផ្ទះផងដែរ៕

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩សម្រេចបានជាង២២% ពលរដ្ឋជាង២.២៦លាននាក់បានចាក់វ៉ាក់សាំង

2021/05/22 06:28:27 am        570
ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងទូទាំងប្រទេសសម្រេចបានខ្ទង់ ២២.២៦ភាគរយ ហើយនៅត្រឹមថ្ងៃម្សិលមិញនេះ។របាយការណ៍ដដែលនេះ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងទូទាំងប្រទេស បានផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានដល់ទៅជាង ២លាន ២២ម៉ឺននាក់ចាប់ពីថ្ងៃចាប់ផ្ដើមយុទ្ធនាការកាលពីថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២១ ខែឧសភាម្សិលមិញនេះ។របាយការណ៍នេះ បានឱ្យដឹងទៀតថា ដំណើរការចាក់វ៉ាក់សាំងនេះ សម្រេចបាន ២២.២៦ភាគរយ នៃចំនួនពលរដ្ឋសរុប ១០លាននាក់ ដែលរាជរដ្ឋាភិបាលបានកំណត់ចាក់វ៉ាក់សាំងជូននៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។បើតាមរបាយការណ៍ដដែលនេះ ប្រជាពលរដ្ឋដល់ទៅជាង ១លាន ៤៤ម៉ឺននាក់ហើយបានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយនៅអំឡុងរយៈពេល ១០១ថ្ងៃមកនេះ។ក្នុងរយៈពេលនេះ ប្រជាពលរដ្ឋដល់ទៅជិត ២លាន ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តដើម្បីទទួលការចាក់វ៉ាក់សាំង ប៉ុន្តែ ប្រជាពលរដ្ឋជិត ៧ម៉ឺននាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងទេដោយសារបញ្ហាសុខភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព័រទុយហ្គាល់ស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប អេស្ប៉ាញ និងម៉ារ៉ុក ខណៈហានិភ័យភ្លើងចំហេះព្រៃកើនឡើង
07/04/2026 03:07 PM
ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
07/04/2026 03:07 PM
ស្ថានទូតរុស្ស៊ី៖ រុស្ស៊ី និងអាមេរិក គួរតែកសាងភាពជាដៃគូដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក
07/04/2026 03:07 PM
លោក TRUMP៖ សហរដ្ឋអាមេរិកនឹងមិនក្លាយជាប្រទេសកុម្មុយនិស្តឡើយ
07/04/2026 03:07 PM
ផ្លូវថ្មើជើងចតុមុខក្លាយជាគោលដៅរៀបចំព្រឹតិ្តការណ៍ផ្សព្វផ្សាយផលិតផល ទេសចរណ៍ វប្បធម៌ជាតិ អន្តរជាតិ
07/04/2026 03:07 PM
ក្រសួងអប់រំ៖ គោលការណ៍ “អ្នកចេះគឺជាប់” បន្តអនុវត្តដោយម៉ឺងម៉ាត់ ធានាយុត្តិធម៌​ក្នុង​ការ​ប្រឡង
07/04/2026 03:07 PM
ទីភ្នាក់ងារព័ត៌មាន៖ មេដឹកនាំNATO នឹងបញ្ជាក់ជាថ្មីអំពី«ការគំរាមកំហែងរយៈពេលវែង»ពីរុស្ស៊ី នៅជំនួប កំពូលនាពេលខាងមុខ
07/04/2026 02:07 PM
កុមារជាង ២០០ នាក់នៅរុស្ស៊ី បានរងផលប៉ះពាល់ដោយការវាយប្រហាររបស់អ៊ុយក្រែន ចាប់ពីខែមេសា ដល់ខែមិថុនា
07/04/2026 02:07 PM
សហរដ្ឋអាមេរិកនឹងបញ្ចប់ការផ្តល់មូលនិធិដល់ការិយាល័យគាំទ្ររបស់UN នៅសូម៉ាលី
07/04/2026 02:07 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ និងលោកជំទាវ ឡាយ នារី គាតឈន់
07/04/2026 02:07 PM