សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគល់ជូនគណបក្សស្រុក និងក្រុមការងារយុវជនឃុំទាំង១៥ នៅស្រុកព្រៃឈរ

2021/05/22 11:28:12 am        660
កំពង់ចាម ៖ អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុម ការងារ​ជនបង្គោលយុវជនថ្នាក់កណ្តាលដឹកនាំដោយឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត និងសហការី នាំយកទៅប្រគល់ជូនគណបក្សស្រុក,ក្រុមការងារយុវជនស្រុក និងក្រុមការងារយុវជនឃុំទាំង១៥ នៅថ្ងៃទី ២២ខែឧសភានេះ ។អំណោយទាំងនោះរួមមាន ៖ អង្ករ ៤ តោន,មីជាតិ ២០០កេះ,ទឹកបរិសុទ្ធ ៥០០ យូរ,ម៉ាស់ ៤៥,០០០ ម៉ាស់, អាល់កុល ១៨ ធុង ស្មើ ៤៥០ លីត្រ និងធុងសម្រាប់បាញ់អាល់កុលចំនួន ១០០ ធុង ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានទៅពិនិត្យមើលទីតាំងមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែលអាចទទួលព្យាបានប្រមាណ៤០០ នាក់ ។

អគារទីទួលសុវត្ថិភាពចំនួន២នៅខេត្តពោធិ៍សាត់ ជាជំនួយរបស់ជប៉ុន បានដាក់ឲ្យដំណើរការហើយ

2021/05/22 03:40:19 am        654
ពោធិ៍សាត់ ៖ អគារទីទទួលសុវត្ថិភាពចំនួន២នៅខេត្តពោធិ៍សាត់ សម្រាប់ឱ្យប្រជាពលរដ្ឋស្នាក់អាស្រ័យ នៅពេលជួបគ្រោះទឹកជំនន់នោះ បានសម្ពោធដាក់ឲ្យដំណើរការជាស្ថាពរហើយអគារទីទួលសុវត្ថិភាពទាំងពីរនេះ ជាការបង្កើតឡើងក្រោមកិច្ចសហការរវាងអង្គការស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។នៅក្នុងពិធីដាក់ឱ្យដំណើរអគារទីទួលសុវត្ថិភាពនេះគឺប្រព្រឹត្តិទៅ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា និងមន្រ្តីមកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)។ថ្លែងនៅក្នុងកម្មវិធីនោះ លោកម៉ៅ ធនិន្ទ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកបាកាន និងស្រុកកណ្ដើង តែងរងគ្រោះទឹកជំនន់ ហើយជួបការលំបាកខ្លាំង ខ្វះទីទួលសុវត្ថិភាពនៅពេលមានការជម្លៀសចេញពីភូមិឋានពេលទឹកជំនន់ម្ដងៗ។ លោកបានបញ្ជាក់បន្ថែមថា អគារទួលសុវត្ថិភាពទាំងពីរនេះ ត្រូវបានចំណាយថវិកាសាងសង់ដែលជាគាំទ្រដោយរដ្ឋាភិបាលជប៉ុនប្រមាណ ៤៤ម៉ឺនដុល្លារអាមេរិក ហើយអគារទីទួលសុវត្ថិភាពនេះ មួយទីតាំងស្ថិតនៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកានដែលមានទំហំអគារ ៨៦៤ម៉ែត្រការ៉េ សង់លើដីសាធារណៈរបស់រដ្ឋ។ លោក​ បន្តថា មួយទីតាំងទៀត ស្ថិតនៅក្រោយវត្តក្តីឧត្តម ភូមិក្តីល្អិត ឃុំស្រែស្តុក ស្រុកកណ្ដើង ដែលមាន ទំហំអគារ ១៦៨៥.០៦ម៉ែត្រការ៉េ សង់លើដីជាការបរិច្ចាគរបស់ព្រះចៅអធិការវត្តក្តីឧត្តម។ អគារទួលសុវត្ថិភាពនេះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ ហើយបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅខែមេសា ឆ្នាំ២០២១ថ្មីៗនេះ ក្រោមការតាមដានត្រួតពិនិត្យផ្ទាល់ពីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អាជ្ញាធរខេត្ត ស្រុក ឃុំ និងអង្គការស្បៀងអាហារពិភពលោកជាដើម។ដោយសារការខ្វះហេដ្ឋារចនាសម្ព័ន្ធទីទួលសុវត្ថិភាពនេះ បានបង្កការលំបាកជាខ្លាំងសម្រាប់ការស្នាក់អាស្រ័យរបស់ប្រជាពលរដ្ឋទាំងការបន្ទោរបង់ និងការប្រើប្រាស់ទឹកស្អាតជាដើម។ អគារទីទួលសុវត្ថិភាពនេះ បានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ដែលជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់ពេលក្នុងកំលុងពេលជម្លៀសពីលំនៅឋានរបស់ពួកគាត់។ លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា អគារទីទួលសុវត្ថិភាពនេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើស្ដង់ដារអន្តរជាតិ និងបំពាក់ទៅដោយសម្ភារៈ កន្លែងសំខាន់ៗ ដូចជាផ្ទះបាយ កន្លែងបោកគក់ បន្ទប់ស្តុកអីវ៉ាន់ បន្ទប់ទឹក កន្លែងលាងដៃ កន្លែងសត្វ ប្រព័ន្ធទឹក អគ្គិសនី និង ប្រព័ន្ធការពារន្ទះជាដើម។ថ្លែងនៅក្នុងពិធីនោះដែរ លោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយទទួលរងផលប៉ះពាល់ពីការប្រែប្រួលធាតុអាកាស ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ លោក ស្រីបន្តថា ការស្ថាបនាមជ្ឈមណ្ឌលទាំងនេះ គឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែងរវាងកម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងពង្រឹងការត្រៀមបង្ការ និងការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេស។លោកស្រី បានលើកឡើងទៀតថា« អគារទួលសុវត្ថិភាពនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ដែលប្រឈមគ្រោះទឹកជំនន់ ដែលអាចធ្វើការជម្លៀសពីលំនៅឋានរងគ្រោះដោយទឹក ជំនន់ មកស្នាក់នៅបណ្តោះអាសន្នបានរហូតដល់ទឹកជំនន់ស្រកទៅវិញ»។ថ្លែងនៅក្នុងពិធីសម្ពោធនោះដែរ លោក ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានថ្លែងកោតសរសើរ ការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្ត លើការឆ្លើយតបគ្រោះមហន្តរាយកន្លងមក ហើយត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ គឺផែនការត្រៀមបង្ការកម្រិតសហគមន៍មូលដ្ឋាន និងក្រុមគ្រួសារ។ លោក ក៏បានបន្តណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់ ឱ្យគ្រួសារនីមួយៗ ដែលប្រឈមនឹងហានិភ័យគ្រោះមហន្តរាយរៀបចំផ្ទះសំបែង ឱ្យបានរឹងមាំធន់នឹងទឹកជំនន់ ខ្យល់កន្ត្រាក់។ល។ គ្រួសារនីមួយៗត្រូវដឹងពីទីទួលសុវត្ថិភាពនៅជិតបំផុត ផ្លូវដែលត្រូវទៅកាន់ទីនោះ និងទីតាំងមណ្ឌលសុខភាព។ រៀបចំមធ្យោបាយដឹកជញ្ជូន និងប្រកាសឱ្យប្រជាជនដឹងលេខទូរស័ព្ទរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់របស់ខ្លួន និងជំរុញឱ្យតាមគ្រួសារចុះឈ្មោះក្នុងប្រព័ន្ធប្រកាសប្រាប់ឱ្យដឹងជាមុន ១២៩៤ ងាយស្រួល ក្នុងការទទួលដំណឹងពីមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយផងដែរ៕អត្ថបទបាន ចក់

វិស័យ​ឯកជន​ និង​សប្បុរសជន​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ​នៅ​កម្ពុជា​តាមរយៈ​ការ​ផ្តល់​ជំនួយ​

2021/05/21 05:42:24 pm        138
ភ្នំពេញ៖ វិស័យ​ឯកជន និង​សប្បុរសជន​ចំនួន ០៩​ទៀត បាន​ចូលរួម​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណើរ​ការងារ​ចាក់​វ៉ាក់សាំង និង​ការទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩​នៅ​កម្ពុជា ក្រោម​ការ​សម្របសម្រួល​របស់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុជ តាមរយៈ លោក សាឡា អេ​អ៊ី​សា ដោយ​ប្រគល់​សម្ភារ​ចាំបាច់​មួយ​ចំនួន ជូន​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈ កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នា​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល​។ ​សម្ភារ​ដែល​ត្រូវ​ប្រគល់​ជូន​នោះ រួមមាន​៖ សម្លៀកបំពាក់​ពេទ្យ​(PPE), ឧបករណ៍​វាស់​សម្ពាធ​ឈាម​, ម៉ាស៊ីន​ស្កេន​កម្ដៅ​, កុំព្យូទ័រ​, ស្រោមដៃ​, ស្រោមជើង​, វ៉ែនតា​សុវត្ថិភាព​, មួក​ការពារ​, របាំងមុខ​, ម៉ាស់​, អាលកុល​, ជែ​ល​​សរុប​ថវិកា​ប្រមាណ ៥​ម៉ឺន​ដុល្លារ​អាមេរិក​។​វិស័យ​ឯកជន និង​សប្បុរសជន​ទាំង ០៩ រួមមាន​៖​ទី​១៖ H.E SALAH A ESSA ទី​២៖ MANHATTAN SPECIAL ECONOMIC ZONE & MEDTECS GROUP ទី​៣៖ HONG LEONG BANK CAMBODIA​ទី​៤៖ MITSUBISHI CORPORATION ទី​៥៖ INTERNATIONAL BUSINESS CHAMBER OF CAMBODIA​ទី​៦៖ GIGA SPECIAL ECONOMIC & BAVET SQUARE​ទី​៧៖ CAMBODIA INVESMENT MANAGEMENT TAX SERVICE *​ទី​៨៖ TILLEKE & GIBBINS (CAMBODIA) LTD​ទី​៩៖ MR. ANTREW TEY​។ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ក្រោម​ការសម្របសម្រួល​របស់​ឯកឧត្តម ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ លោក សាឡា អេ​អ៊ី​សា ដែល​បាន​នាំមក​នូវ​សម្ភារ​ប្រគល់ជូន​ក្រសួងសុខាភិបាល តាមរយៈ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ចាក់​វ៉ាក់សាំង និង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាល​ជំងឺ​កូ​វីដ​នៅ​កម្ពុជា ក្នុងនោះ​លើក​ទី​១ មាន​អ្នកវិនិយោគ​បរទេស និង​សប្បុរសជន​ចំនួន ១៤ បានប្រគល់​ជូន​កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ គិត​ជា​ទឹកប្រាក់​ប្រមាណ ៣០ ម៉ឺន​ដុល្លារ ដែល​ជំនួយ​សប្បុរសធម៌​នេះ នឹង​មកដល់​ជា​បន្តបន្ទាប់​ទៀត​។​​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា អំណោយ​សប្បុរស​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការយកចិត្តទុកដាក់ និង​ទឹកចិត្ត​សាមគ្គី​គ្នា ក្នុងការ​ចូលរួមចំណែក​ពី​សំណាក់​ក្រុម​ធុរកិច្ច​ទាំងអស់ និង​សប្បុរសជន​នានា គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ឱ្យ​ដំណើរ​ការងារ​ចាក់​វ៉ាក់សាំង និង​ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​។​​ ​ជាងនេះទៅទៀត ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ការដឹងគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការ​ពលី​គ្រប់បែប​របស់​ក្រុមគ្រូពេទ្យ ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​បំពេញបេសកកម្ម​ការងា​រ​ដ៏​មានតម្លៃ និង​សកម្ម​បំផុត ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​បាន​ជួយ​ជ្រោមជ្រែង​ដល់​ការអនុវត្ត​នូវ​វិធាន​ការការពារ​ទប់ស្កាត់ និង​ការឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩៕ ​អត្ថបទ​៖ ដាវ​ណ្ណ ​

រដ្ឋបាល​ខេត្តកោះកុង​ ផ្តើម​កែ​លម្អ​សួនច្បារ និង​រៀប​ការ៉ូឡា​ថ្មី​ជាង​៥០០​ម៉ែត្រ

2021/05/21 03:53:29 pm        630
កោះកុង ៖ រដ្ឋបាល​ខេត្តកោះកុង​ សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​ឯកជន ​ផ្តើម​អនុវត្ត​គម្រោង​កែ​លម្អ​សួនច្បារ ​និង​រៀបចំ​ការ៉ូឡា​ថ្មី​ជាង​៥០០​ម៉ែត្រ ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ ព្រមទាំង​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម​។គម្រោង​សាងសង់​កែ​លម្អ​សួនច្បារ​ក្រោល​ការ៉ូ​ក្រនី​ត ​ចាក់​បេតុង​ចិញ្ចើម ផ្លូវ​សងខាង​សួន និង​រៀប​ជម្រាល​ជើងទេរ​ថ្មភ្នំ​ប្រវែង​បណ្តោយ​៥០០​ម៉ែត្រ ​និង​ទទឹង​២៧​ម៉ែត្រ ​នឹង​លេច​រូបរាង​ចេញ​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២១​ខាងមុខនេះ​។នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក វ៉ែន សុខា នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្តកោះកុង ថ្លែង​នៅ​ថ្ងៃទី​២១ ​ខែឧសភា ថា​ មូល​ហេតុដែល​រដ្ឋបាល​ខេត្ត ផ្ដួចផ្ដើម​បង្កើត​ជា​គម្រោង​នេះ​ឡើង​ចាប់ពី​មុខ​ផ្ទះ​អតីត​អភិបាលខេត្ត​រហូតដល់​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ​ក្រោយ​ការ​មើលឃើញ​ពី​ស្ថានភាព​សួនច្បារ​នៅ​មិនទាន់​ស្អាត​ល្អ និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អ្នកទេសចរ​គ្រប់​មជ្ឈដ្ឋាន​។លោក វ៉ែន សុខា គូ​សបញ្ជាក់​ទៀតថា ​បើ​គ្មាន​ការប្រែប្រួល​ទេ គម្រោង​អនុវត្ត​ខាងលើ នឹង​បិទ​បញ្ចប់​ចុងឆ្នាំ​២០២១​ខាងមុខ​នេះហើយ​។ កាលដែល​ទើបតែ​ផ្ដើម​អនុវត្ត ក៏​ព្រោះតែ​ការ​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សហគមន៍ ២០ កុម្ភៈ ​បង្ក​ឱ្យមាន​ការ​ពន្យារ​ពេលវេលា​។ ​ក្រៅពី​កែ​លម្អ​សួនច្បារ រៀបចំ​ការ៉ូឡា​ថ្មី ​បន្ថែម​បង់​អង្គុយ រដ្ឋបាលខេត្ត​ ក៏​មាន​បំណង​បញ្ជា​ទិញ​ឧបករណ៍​ក្មេង​លេង​កម្សាន្ត​ផងដែរ ​គ្រា​បច្ចុប្បន្ន​ទី​រួម​ខេត្ត​មានតែ​កន្លែង​ហាត់ប្រាណ​មនុស្ស​ចាស់​ពេញវ័យ​។ចំណែកឯ​ក្រុម​ពលរដ្ឋ អាជីវករ​លក់ដូរ​នៅ​តាម​ដងផ្លូវ​ក្បែរ​ការដ្ឋាន​គម្រោង បា​ន​បង្ហាញ​ការពេញចិត្ត​ជាខ្លាំង​ពេល​ដឹងថា ​មានការ​កែលម្អ​ថ្មី​បែបនេះ ដោយ​សព្វថ្ងៃ​សួនច្បារ​មានតែ​ដើមឈើ ​ព្រមទាំង​បង់​អង្គុយលេង​បន្តិចបន្តួច​ប៉ុណ្ណោះ​។ពលរដ្ឋ និង​អាជីវករ រំពឹងទុក​ជាមុន​ថា នៅ​ពេល​គម្រោង​កែ​លម្អ​សួនច្បារ រៀបចំ​ការ៉ូឡា​ថ្មី ឬ​សួន​កុមារ វា​រឹតតែ​លើកកម្ពស់​សោភ័ណ​ទីក្រុង ក៏ដូចជា​បង្កើន​ការ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​កាន់តែ​ច្រើនឡើង​ថែមទៀត ក្រោយ​ជំងឺ​កូ​វីដធូរស្រាល​ខ្លាំង​ជាង​នេះ​។គួរ​ជម្រាប​ថា នេះ​គ្រាន់តែ​ជា​គម្រោង​ជំហាន​ទី​១​ទេ ​នៅ​មាន​គម្រោង​កែ​លម្អ​ជំហាន​ទី​២​ដែល​នឹង​បន្ត​ចេញពី​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ទៅដល់​មុខ​ស្តូប​វិមានឯករាជ្យ​៕អត្ថបទ ៖ ឈឹម មករា

គ្រប់​មន្ទីរពេទ្យ​រដ្ឋ និងឯកជន ត្រូវ​ខិតខំ​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​ក្នុង​បរិបទ​កូ​វីដ

2021/05/21 02:18:07 pm        955
ភ្នំពេញ ៖ ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-19 ក្រសួងសុខាភិបាល​ បាន​លើកឡើងថា ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​អាច​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-19 ​ក្នុងករណី​ចំ​បាច់ មុន​អនុញ្ញាត​ដល់​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ករណី​ខ្លះ ក៏​ត្រូវមាន​លើកលែង​ផងដែរ​។មាន​ប្រសាសន៍ប្រាប់​BTV តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រោម​ នា​ថ្ងៃទី​២១ ខែឧសភា​នេះ លោក​វេជ្ជបណ្ឌិត ​ង៉ូ​វ កាង ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19 ​នៅ​សែន​សុខ​១ និង​សែន​សុខ​ពីរ បានឱ្យដឹងថា ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​មន្ទីរ​ពេទ្យ​រដ្ឋ និង​ជន អាចធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-19 មុន​អនុញ្ញាត​ដល់​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងករណី​ចាំបាច់ ដើម្បី​ការពារ​ កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-19​ ចូល​មន្ទីរពេទ្យ ប៉ុន្តែ​ករណីខ្លះ​ក៏​ត្រូវមាន​ការលើកលែង​ផងដែរ ពោលគឺ​អាស្រ័យ​ទៅលើ​ការវាយតម្លៃ​របស់​ក្រុមគ្រូពេទ្យ​នៅ​ទីតាំង​នោះ​។​លើសពីនេះ​លោក​វេជ្ជបណ្ឌិត បានស្នើដល់​មន្ទីរពេទ្យ​មួយ​ចំនួន​ មិនគួរ​មិន​ទទួល​ព្យាបាល​អ្នកជំងឺ​ដោយ​គ្មាន​ហេតុផល​នោះទេ​ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-19​នេះ​។គិត​ត្រឹម​ថ្ងៃទី​២១​ខែឧសភា​នេះ ក្រសួងសុខាភិបាល​សម្រេច​អនុញ្ញាត​ដល់​មន្ទីរពេទ្យ​ឯក​ចំនួន​៩០​នៅ​ទូទាំង​ប្រទេស អាចធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-19​បាន និង​មន្ទីរពេទ្យ​ឯកជន​ចំនួន​៤​ទទួល​សម្រាក និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19​ ។​មន្ទី​រពេទ្យ​ទាំង​៤​នោះ ​រួមមាន​ ៖​ មន្ទីរ​ពេទ្យ​សង់​ត្រា​ល់​ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ ​និង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែន​សុខ​។បើតាម​លោក​វេជ្ជបណ្ឌិត ​ជា សំអាន ​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ ​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​មុនី​រ៉ែត សង្កាត់​ទូល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេង រាជធានី​ភ្នំពេញ បាន​ប្រាប់​BTV​ឱ្យដឹងថា ​បច្ចុប្បន្ន​មន្ទីរពេទ្យ​បាន​រៀបចំ​កន្លែង​ដាច់ដោយឡែក​ពីគ្នា​រវាង​អ្នកជំងឺ​កូ​វី​-19 និង​អ្នកជំងឺ​ទូទៅ ​ដោយ​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ក្រៅពីនេះ ​លោក​វេជ្ជបណ្ឌិត​ បញ្ជាក់​ថា មន្ទីរពេទ្យ​បាន​បង្ហាញ​តម្លៃ​ច្បាស់លាស់​ទៅកាន់​អ្នកជំងឺ​កូ​វីដ​-19 ​ មុន​គាត់​សម្រេច​យល់ព្រម​ព្យាបាល​នៅទីនេះ​ ឫ​មិន​យល់​ ដោយ​មិនមែន​ការ​បង្ខិតបង្ខំ​នោះទេ​។ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​មន្ទីរពេទ្យ​រដ្ឋ ក្រសួងសុខាភិបាល​អនុញ្ញាត​ឱ្យ​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​អាច​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19​ បាន ដោយ​ត្រូវ​ស្នើទៅ​ក្រសួងសុខាភិបាល ​និង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយចំនួន​ដូចជា​ ៖​ មា​នទី​តាំង​មូលដ្ឋាន​សុខាភិបាល​ឯកជន​សមស្រប​, ​មាន​ផ្លូវ និង​ចំណត​ផ្លូវ​សមស្រប ,​មាន​រថយន្ត​គិលានសង្គ្រោះ ​ដែល​មាន​បំពាក់​សម្ភារៈ​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​,​មាន​បន្ទប់​សមស្រប​ដាក់​អ្នកជំងឺ​ព្យាបាល ដោយ​រក្សា​សុវត្ថិភាព​គ្រប់គ្រាន់​ និង​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់ និង​ទាន់​ពេលវេលា​មក​ក្រសួងសុខាភិបាល​ជាដើម​៕​អត្ថបទ​ ៖​ ទូច សោភ័ណ

ក្រសួង​អប់រំ​ មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​សាលា​វិញ​នោះទេ ​ខណៈ​ព្រឹត្តិការណ៍​២០​កុម្ភៈ​មិនទាន់​បិទ​បញ្ចប់

2021/05/21 02:12:58 pm        313
ភ្នំពេញ ៖ ​ក្រសួង​អប់រំ​យុវជន និង​កីឡា គិត​មក​ត្រឹម​ពេលនេះ មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​ដំណើរការ​សាលារៀន​ទាំង​រដ្ឋ ​និង​ឯកជន​គ្រប់​សិក្សា​វិញ​នោះទេ​។ ​ការមិន​ទាន់​អាច​សម្រេច និង​កំណត់​ពេលវេលា​ច្បាស់លាស់​បើក​សាលា​ឡើងវិញ​នេះ​ គឺ​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​។ ​នេះ​ជា​ការ​លើកឡើង​របស់ ឯកឧត្តម ​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​។ក្រោយ​ផ្អាក​ដំណើរការ​សាលារៀន​ទូទាំង​ប្រទេស​ចាប់​តាំងពី ថ្ងៃទី ២០​ខែ​មិនា​មកទល់ពេលនេះ​ ក្រសួង​អប់រំ​យុវជន និង​កីឡា ​នៅតែ​មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​ដំណើរការ​សាលារៀន​ទូទាំង​ប្រទេស​វិញ​នោះទេ​។ ​ការមិន​ទាន់​អាច​កំណត់​នេះ គឺ​ដោយសារតែ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​មិនទាន់បាន​បិទ​បញ្ចប់ ​ហើយ​ករណី​ឆ្លង​នៅ​បន្ត​ច្រើន​រយ​នាក់​ជា​រៀងរាល់ថ្ងៃ ​ទោះ​មួយ​រយៈពេល​ចុងក្រោយ​នេះ ​មាន​ករណី​ឆ្លង​ថមថយ​មួយ​ចំនួន​ក្ដី​។ នេះ​ជា​ការ​លើកឡើង​របស់ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ឯកឧត្តម ​អ្នកនាំពាក្យ លើកឡើង​បន្ថែមថា ទោះបីជា​មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ យ៉ាងណាក្ដី ក្រសួង​អប់រំ​ក៏បាន​ប្រជុំ​ពី​ការកំណត់​យុទ្ធសាស្ត្រ​សម្រាប់​ការ​បើក​សាលារៀន​ឡើងវិញ ​ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ ដើម្បី​សុវត្ថិភាព​។ ម្យ៉ាងវិញទៀត​ខណៈពេល​នេះ គ្រូបង្រៀន​និង​បុគ្គលិក​អប់រំ​ទូទាំង​ប្រទេស​ចំនួន​ ៨៥​ភាគរយ នៃ​ចំនួន​សរុប​១៥៨ ០០០​នាក់​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បន្ត​លើកទឹកចិត្ត​ឱ្យ​សិស្ស​គ្រប់រូប​ត្រូវតែ​យក​ចិត្តទុកដាក់​ដោយ​ធ្វើ​ស្វ័យ​សិក្សា ​និង​សិក្សា​តាម​ប្រពន្ធ​អន​ឡាញ​។ ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​ប្រទេស​កម្ពុជា​ បាន​ចាប់ផ្ដើម​អនុវត្ត​តាំងពី​វិបត្តិកូ​វីដ​-១៩ ​ដែល​កើតឡើង​តាំងពី​ឆ្នាំ ២០២០​មក​ម្ល៉េះ​។ បច្ចុប្បន្ននេះ ​ក្រសួង​អប់រំ​ក៏​មាន​ជម្រើស​ជាច្រើន​សម្រាប់​សិស្ស​គ្រប់រូប​អាច​សិក្សា​ពី​ចម្ងាយ​បាន ​ដោយមាន​ការ​បង្រៀន​តា​ម​ទូរទស្សន៍ ទ​ទក ២ ការបង្រៀន​តាម​ប្រព័ន្ធ​យូ​ធូប និង​ការបង្រៀន​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ផងដែរ​។ ថ្មីៗ​នេះ​ក្រសួង​អប់រំ ក៏បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដោយបាន​បង្កើត​និង​ដាក់ឱ្យ​ប្រើប្រាស់ កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning​។ លើសពីនេះ ក៏មាន​ការចូលរួម​ពី​វិស័យ​ឯកជន E-School Cambodia ដើម្បី​ផ្ដល់​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​។​​បច្ចុប្បន្ននេះ កម្ពុជា​កំពុង​ជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទូទាំងប្រទេស ជាពិសេស​នៅ​ទីតាំង​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​ខ្ពស់​ដូចជា​នៅ​រាជធានី​ភ្នំពេញ​។ គិត​មក​ត្រឹម​ថ្ងៃទី ២០​ឧសភា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ចំនួន ២ ១៩៨ ៥៤៧ នាក់ នៃ​ចំនួន​ប្រជាជន​គោលដៅ​ទទួល​ការចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់​។ យ៉ាងណា​ម៉ិ​ញ មកទល់ពេលនេះ​កម្ពុជា មិនទាន់មាន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ អាយុ​ក្រោម​១៨​ឆ្នាំ​នោះទេ​៕អត្ថបទ​ ៖​ គឹម​ហុក  

វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​១​លាន​ដូ​ស​ទៀត ​ដែល​កម្ពុជា​បញ្ជា​ទិញ​នឹង​មកដល់​នៅ​ព្រឹក​ថ្ងៃទី​២៣ ឧសភា ខាងមុខនេះ

2021/05/21 06:24:08 am        448
ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​បច្ចេកទេស ​និង​ផ្គត់ផ្គង់​នៃ​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ​ប្រាប់​BTV ព័ត៌មានថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ​របស់​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​បញ្ជា​ទិញ​ចំនួន​០១​លាន​ដូ​ស​ទៀត​នោះ​ គ្រោង​មកដល់​នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ ​នា​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ ប្រសិនបើ​មិន​មាន​ការប្រែប្រួល​ទេនោះ​។បើ​តាម​លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ បញ្ជាក់​បន្ថែមទៀតថា ​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ នា​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក​ខាងមុខនេះ ​ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ​ដែល​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត ​ចិន ចំនួន​០១​លាន​ដូ​ស​។ ហើយ​វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ ចំនួន​០១​លាន​ដូ​ស​ខាងលើនេះ ​គឺជា​លើក​ទី​០៥ ដែល​កម្ពុជា បាន​បញ្ជា​ទិញ​សម្រាប់​ខែឧសភា ​ឆ្នាំ​២០២១​នេះ ​ស្របពេល​ដែល​លើក​ទី​១ មាន​ចំនួន​១​លាន​៥​សែន​ដូ​ស ​បាន​ដឹក​មកដល់​កម្ពុជា ​កាលពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២១​។ លើក​ទី​២ ចំនួន​៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា កាល​ពី​ថ្ងៃទី​១៧ ខែមេសា​ ឆ្នាំ​២០២១​។ លើក​ទី​៣ មាន​ចំនួន​៥០​ម៉ឺន​ដូ​ស ​បាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែឧសភា ​ឆ្នាំ​២០២១ និង​លើក​ទី​៤ ចំនួន​៥០​ម៉ឺន​ដូ​ស ​បាន​ដឹក​មកដល់​កម្ពុជា​ កាលពី​ថ្ងៃទី​១៦​ ខែឧសភា ឆ្នាំ​២០២១​។ ដោយឡែក​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ​ចំនួន​០១​លាន​ដូ​ស​បន្ថែមទៀត ​នឹង​ដឹក​មកដល់​កម្ពុជា​ នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១​ខាងមុខនេះ​។សូមបញ្ជាក់​ផងដែរ​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ថ្លែងថា​ ព្រះរាជាណាចក្រ​កម្ពុជា ​កំពុង​ស្វះ​ស្វែងរក ​និង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ឲ្យ​បាន​ជាង​២០​លាន​ដូ​ស សម្រាប់​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ជូន​ប្រជាជន​ឲ្យ​បាន​ចំនួន​ជាង​១០​លាន​នាក់ ​ដើម្បី​បង្កើន​ភាព​សាំ ​ជាពិសេស​សំដៅ​ដល់​តំបន់ ដែល​អាច​ជួយ​ស្តារ​នូវ​សេដ្ឋកិច្ច នឹង​ធ្វើ​ឲ្យ​តំបន់​ទាំងនោះ ​អាច​វិលត្រឡប់​ទៅវិញ​យ៉ាង​ឆាប់រហ័ស​នូវ​ការ​ប្រកប​របរ​រក​ទ​ទួល​ទាន ​ក៏ដូចជា​បើក​ឡើងវិញ​នូវ​ដំណើរការ ​នៃ​ការរស់នៅ​ជា​ប្រក្រតី​របស់​បងប្អូន​ប្រជាពលរដ្ឋ ​ក៏ដូចជា​ ទេសចរណ៍ ​ដើម្បី​ឲ្យ​សេដ្ឋកិច្ចជាតិ​បាន​ប្រសើរ​ឡើងវិញ​៕អត្ថបទ រដ្ឋា

ជនបរទេស​ស្របច្បាប់​នៅ​កម្ពុជា អរគុណ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

2021/05/21 01:11:35 pm        513
ភ្នំពេញ ៖​ នៅ​ខណៈ​ប្រមុខ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ ប្រកាស​ផ្តល់​ជូន​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ លើ​គ្រប់​ជនជាតិ​បរទេស​ទាំងអស់​ដែល​កំពុង​ស្នាក់នៅ​រយៈពេល​យូរ ស្រប​ច្បាប់​នៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ផងដែរ​នោះ​ នៅពេលនេះ​ នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ​ គឺ​មាន​ជនជាតិ​បរទេស​ជាច្រើន​ បាន​នាំគ្នា​អញ្ជើញ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ​ជា​ធម្មតា​ដូចគ្នា​នឹង​ពលរដ្ឋ​ខ្មែរ​ដែរ​។ជាក់​ស្តែង​បើតាម​បរទេស ដែល​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​សាលាបឋមសិក្សា ​ចៅពញា​ហុក ​សង្កាត់​បឹង​កេងកង​១ រាជធានី​ភ្នំពេញ ​បាន​ថ្លែងប្រាប់​BTV​នៅ​ថ្ងៃទី​២១ ​ខែឧសភា​នេះ ថា ​យើង​មានការ​សប្បាយ​ខ្លាំងណាស់ ​ដោយសារ​ថ្ងៃនេះ អាជ្ញាធរ​មូលដ្ឋាន​មាន​សម្របសម្រួល​អោយ​ជនបរទេស​យើង​បាន​មក​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ សម្រាប់​ដូ​ស​ទី​១ ​ដូចនឹង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផងដែរ​។បើតាម​លោកស្រី ប្រាក់ ម៉ាលី ចៅសង្កាត់​បឹង​កេងកង​១ បាន​ថ្លែងថា ​បន្ទាប់ពី​ទទួល​បាន​ផែន​ការចាក់​វ៉ាក់សាំង​នៅ​សង្កាត់​បឹង​កេងកង​ពី​ក្រសួងសុខាភិបាល​ភ្លាម ​អាជ្ញាធរ​សង្កាត់​ក៏បាន​ចុះ​ផ្សព្វផ្សាយ​ស្រង់​ឈ្មោះ​ពលរដ្ឋ​ខែ្មរ​ដែល​មាន​លំនៅឋាន​អចិន្ត្រៃយ៍ ពលរដ្ឋ​ខ្មែរ​មកពី​ចម្ងាយ​និង​ជនបរទេស​មក​ស្នាក់​នៅ​តាម​ផ្ទះជួល តាម​ខន​ដូរ​ជួល ក្នុង​សង្កាត់​បឹង​កេងកង​១​ គឺ​ត្រូវ​បាន​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ ទាំងអស់គ្នា​។លោកស្រី ប្រាក់ ម៉ាលី បញ្ជាក់ថា ដោយឡែក​សម្រាប់​ជនបរទេស​អាច​ទទួល​ចាក់​វ៉ាក់សាំង​បាន​លុះត្រា​ ជា​ជនបរទេស​ស្របច្បាប់ ​បាន​ស្នាក់នៅ​ទឹកដី​កម្ពុជា​រយៈពេល​យូរ និង​ត្រូវ​មាន​ឯកសារ​កំណត់​អត្តសញ្ញាណ​របស់​ខ្លួន​ដូចជា​ ត្រូវ​មាន​ឯកសារ​កិច្ចសន្យាជួល​ផ្ទះ​ស្នាក់​អចិន្ត្រៃយ៍​រយៈពេល​យូរ ​ចាប់ពី​៦​ខែ​ឡើងទៅ បើ​មិន​មាន​កិច្ចសន្យាជួល​ផ្ទះ​ស្នាក់ គឺ​ត្រូវ​មាន​លិខិត​អះអាង​ពី​ម្ចាស់ផ្ទះ​ស្នាក់ ត្រូវ​កូ​ពី​លិខិតឆ្លងដែន ​និង​ទិដ្ឋាការ​ចូលមក​កម្ពុជា ដើម្បី​បំពេញ​ឯកសារ​សុំ​ចាក់​វ៉ាក់សាំង​៕អត្ថបទ ៖ ស៊ុម សុខ​ជា​

​១០០​ថ្ងៃ​មក​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​សម្រេច​បាន​​២២​% ពលរដ្ឋ​ជិត​២​.២​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង

2021/05/21 11:22:50 am        456
ភ្នំពេញ៖ របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹង​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​សម្រេច​បាន​ខ្ទង់ ២២​ភាគរយ​ហើយ​នៅ​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។របាយការណ៍​ដដែលនេះ បាន​ឱ្យ​ដឹង​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស បាន​ផ្ដល់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​បាន​ដល់​ទៅ​ជិត ២​លាន ២០​ម៉ឺន​នាក់​ចាប់​ពី​ថ្ងៃ​ចាប់​ផ្ដើម​យុទ្ធនាការ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា​ម្សិល​មិញ​នេះ។របាយការណ៍​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ សម្រេច​បាន​​ ២១.៩៩​ភាគរយ នៃ​ចំនួន​ពលរដ្ឋ​សរុប ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​ចាក់​វ៉ាក់សាំង​ជូន​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២១​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជិត ១​លាន ៤០​ម៉ឺន​នាក់​ហើយ​បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នៅ​អំឡុង​រយៈ​ពេល ១០០​ថ្ងៃ​មក​នេះ។ក្នុង​រយៈ​ពេល​នេះ ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជិត ២​លាន ៣០​ម៉ឺន​នាក់ បាន​ស្ម័គ្រ​ចិត្ត​ដើម្បី​ចាក់​វ៉ាក់សាំង ប៉ុន្តែ ប្រជា​ពលរដ្ឋ​ជិត ៧​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ទេ​ដោយសារ​បញ្ហា​សុខភាព៕

ប្រមុខ​រាជរដ្ឋាភិបាល​គ្រោង​ដាក់​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិ​កូ​វីដ​-១៩

2021/05/20 11:45:14 am        344
​ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ចប់​វិបត្តិ​កូ​វីដ​-១៩ សម្រាប់​ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង អូសទាញ​កំណើន​សេដ្ឋកិច្ច ឲ្យ​ត្រឡប់​ទៅ​ខិត​ជិត​កំណើន សក្ដានុពល​ប្រកប ដោយ​ចីរភាព និង​បរិ​យាប​ន្ន​កម្ម​។​​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦​ស្ដីពី «​អនាគត​របស់​អាស៊ី​» ក្រោម​ប្រធានបទ «​ការរៀបចំ​សម័យកាល​ថ្មី ក្រោយ​វិបត្តិ​កូ​វីដ​៖ តួនាទី​របស់​អាស៊ី ក្នុងការ​ស្ការ​ពិភពលោក​ឡើងវិញ​» នា​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅជា​ឱកាស​សម្រាប់ ការដ្ឋាន​កំណែទម្រង់ កាន់តែ​ស៊ីជម្រៅ​សំដៅ កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច និង​សង្គម ដែល​កាន់តែ​រឹងមាំ និង​មាន​ភាព​ធន់​ទៅ នឹង​វិបត្តិ​នាពេល​អនាគត​។​​សម្ដេច​តេ​ជោ បញ្ជាក់ថា រាជរដ្ឋាភិបាល​បាននិងកំពុង​រៀបចំ ហើយ​គ្រោង​នឹងដាក់​ចេញ​នូវ ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ពី​វិបត្តិ​កូ​វីដ​-១៩ សម្រាប់ ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង អូសទាញ​កំណើនសេដ្ឋកិច្ច​ឲ្យ​ត្រឡប់​ទៅ​ខិត ជិត​កំណើន​សក្ដានុពល ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​កម្ម តាមរយៈ​ការធានា​រក្សា​នូវ​សន្ដិភាព សន្ដិសុខ ស្ថិរភាព សង្គម និង​សណ្ដាប់ធ្នាប់ សាធារណៈ​លើ​គន្លង​នៃ​ប្រក្រតីភាព​ថ្មី ព្រមទាំង​ការលើកកម្ពស់ ភាព​ប្រកួតប្រជែង និង​ជំរុញ​ការ ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ជាពិសេស មូលដ្ឋាន​ឧស្សាហកម្ម​រឹងមាំ​ដែលមាន​សមត្ថភាព​នាំចេញ​ខ្ពស់ និង​ផ្សារភ្ជាប់​កាន់តែខ្លាំង ក្លា​ជាមួយ ច្រវាក់​ផ្ដ​គ់​ផ្គង់​តំបន់ និង​ពិភពលោក​»​។​​ប្រមុខ​រាជរដ្ឋាភិបាល បានលើកឡើង​ទៀតថា កម្ពុជា​នឹង​ផ្ដល់ អាទិភាព ដូចជា ៖ ទី​១)-​ស្ដារឡើងវិញ ដោយ​កសាង​មូលដ្ឋាន រឹងមាំ​សម្រាប់​សេដ្ឋកិច្ច​វិល​ទៅ​មាគ៌ា​នៃ​កំណើន​ឡើងវិញ ដោយ​ផ្ដោត​លើក​ការធានា​សុវត្ថិភាព ការគ្រប់គ្រង​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង និង​ការបង្កើត​ការងារ​បន្ថែម​ឱ្យបាន​ច្រើន និង​ឆាប់រហ័ស​។ ទី​២)-​កែទម្រង់ ដោយ​បន្ត​ដាក់ចេញ​វិធានការ​កែទម្រង់​សំខាន់ៗ ជា​រចនាសម្ព័ន្ធ​, ការវិនិយោគ និង​ធុរកិច្ច , និង​ការជំរុញ និង​ការអភិវឌ្ឍ ឌី​ជី​ថ​លូ​ប​នីយកម្ម​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។ និង​ទី​៣- កសាង​ភាព​ធន់ ដោយ​ពង្រឹង​ការត្រៀមខ្លួន និង ការឆ្លើយតប​ទៅនឹង​ជំងឺ​ឬ​ស្ថាន​ភាពស្រដៀងគ្នា ដែល​អាច​ផ្ទុះឡើង​នាពេល អនាគត ដោយ​ផ្តោតលើ​ការអភិវឌ្ឍ ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​គាំពារ សង្គម​ដែល​រឹងមាំ​។​​សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ច​កម្ពុជា រំពឹងថា​នឹង​ងើប​ឡើងវិញ​ក្នុង​រង្វង់​៤​ភាគរយ​ក្នុង​ឆ្នាំ​២០២១​នេះ ពី​កំណើន​អវិជ្ជមាន​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​៕ ​អត្ថ​ប​ទ៖ វណ្ណៈ​​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM
ព័រទុយហ្គាល់ស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប អេស្ប៉ាញ និងម៉ារ៉ុក ខណៈហានិភ័យភ្លើងចំហេះព្រៃកើនឡើង
07/04/2026 03:07 PM
ផ្សារខ្មែរ MSME HUB គឺជាមជ្ឈមណ្ឌលតភ្ជាប់ដ៏សំខាន់​រវាងអ្នកផលិតទៅកាន់អ្នកប្រើប្រាស់​
07/04/2026 03:07 PM
ស្ថានទូតរុស្ស៊ី៖ រុស្ស៊ី និងអាមេរិក គួរតែកសាងភាពជាដៃគូដោយផ្អែកលើសមភាព និងការគោរពគ្នាទៅវិញទៅមក
07/04/2026 03:07 PM