សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរខណ្ឌទួលគោក​ អនុញ្ញាត​បើក​ទីតាំង​ធ្វើចត្តាឡីស័ក ​ឲ្យ​ដំណើរការឡើងវិញចំនួន ៣ទីតាំង

2021/05/18 01:32:04 pm        135
ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី លោក ឯក ឃុនដឿន អភិបាល ​នៃគណៈអភិបាល ខណ្ឌទួលគោក​ បានណែនាំអោយ រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ដឹកនាំ​ដោយលោក ជា ឃាង ចៅសង្កាត់ ​ចុះធ្វើកំណត់ហេតុ ​អនុញ្ញាត​បើកទីតាំងធ្វើចត្តាឡីស័ក ​អោយដំណើរការឡើងវិញចំនួន ៣ទីតាំង ​នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។យោង​តាមរបាយការណ៍ របស់រដ្ឋសង្កាត់ទឹកល្អក់ទី៣ ​ បានបញ្ជាក់ថា ​ទីតាំង១.ផ្ទះលេខ១៣៥B ផ្លូវលេខ១៩២ ភូមិ៩ ។ ទីតាំងទី២.ផ្ទះលេខ៣៥KB ផ្លូវលេខ២៦៥ ភូមិ១៣។ និង​ទីតាំងទី៣.ផ្ទះលេខ១M ផ្លូវលេខ២៦៥ ភូមិ១៣ ​បានអនុវត្តវិធាន​ របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ​របស់រដ្ឋាភិបាល ​បានត្រឹមត្រូវផងដែរ។ក្នុងឱកាសនោះ លោក ជា ឃាង ចៅសង្កាត់ទឹកល្អក់ទី៣​ បានណែនាំអោយម្ចាស់ផ្ទះអនុវត្ត តាម​វិធានការណ៍​របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងបន្តធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្តតាមការ ​ណែនាំរបស់ក្រសួងសុខាភិបាល ​ដាក់ខ្លួនដាច់​ដោយឡែក ចំពោះអ្នក​ដែល​បាន​ជា​សះស្បើយពីជំងឺ៕អត្ថបទ ៖ កុម្ភះ

កម្លាំងអាវុធហត្ថរាជធានី ដែលចូលរួមអនុវត្តវិធានការបិទខ្ទប់​ ១,៤៤៧នាក់ ​ទទួល​បាន​អំណោយ ពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

2021/05/18 11:19:02 am        408
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែឧសភា​ ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ បានផ្តល់នូវអំណោយ​ ជូនដល់ កម្លាំង​អាវុធ​ហត្ថ​រាជធានីភ្នំពេញ ​ដែល​បាន​ចូលរួមអនុវត្តវិធានការបិទខ្ទប់ ក្នុងរយៈកាលកន្លងមក ចំនួន​១,៤៤៧នាក់​ ទុក​ជាការលើកទឹកចិត្ត ​និងបំ​ពេញបន្ថែម​តម្រូវ​ការប្រើប្រាស់​​ក្នុង​ក្រុម​គ្រួសាររៀងៗខ្លួន។ ក្នុងឱកាសបែងចែកអំណោយនេះផងដែរ ​លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានណែនាំដល់នាយ​​ទាហាន​ ដែលជាតំណាង ​តាមបណ្តាអង្គភាពចំណុះ ​កងរាជអាវុធហត្ថ ​រាជធានីភ្នំពេញ ឲ្យក្រើន​រំលឹក​​ដល់សមាជិករបស់ខ្លួនគ្រប់រូប ​បន្តរួមចំណែកអនុវត្ត ​បេសកកម្ម ប្រយុទ្ធប្រឆាំងការ​រីក​រាលដាល​ នៃជំងឺកូវីដ-១៩ តទៅមុខទៀត ដោយឥតរុញរា ​ក្នុងស្មារតីទទួលខុសត្រូវ និងប្តេជ្ញាខ្ពស់ ស្របតាមបទបញ្ជាថ្នាក់លើ​ ក៏ដូចជាការណែនាំនានា ​របស់ក្រសួងសុខាភិបាល ​និង អនុវត្តឲ្យបាន​ម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕

គ្រូពេទ្យ​ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​មក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ​តាម​ការកំណត់​

2021/05/17 03:06:14 pm        27
ភ្នំពេញ ៖ ដើម្បី​ប្រសិទ្ធភាព នៃ​វ៉ាក់សាំង អាច​ប្រឆាំង​ការ​វាយលុក​ពី​ជំងឺ​កូ​វីដ​-១៩​បាន គ្រូពេទ្យ​ចាក់​វ៉ាក់សាំង ​បានស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យជួយ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ​ឱ្យមក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​គ្រប់ៗ​គ្នា តាម ការកំណត់​។លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យឹម សាវុធ ប្រធាន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ប្រចាំការ នៅ​សាលាបឋមសិក្សា​ចាក់អង្រែលើ ​បាន​ប្រាប់​BTV នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែឧសភា​នេះ​ថា សម្រាប់​ដូ​ស​ទី​១ នៅ​តាំង​នេះ ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​១៣​ ខែឧសភា​នេះ ​ដោយមាន​ពលរដ្ឋ​ជាង​២​ម៉ឺន នាក់ ​បានមក​ចាក់ គឺ​លើស​ផែនការ​ចំនួន​ជាង​៣​ពាន់​នាក់ ​ដែល​មាន​ទាំង​កម្មករ កម្មការិនី និង​ជនបរទេស ផងដែរ​។ សម្រាប់​ដូ​ស​ទី​២ ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១៦ ខែឧសភា​នេះ​តទៅ​។ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃ ទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩ និង​កាត់បន្ថយ​ផល​ប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​-១៩ ទៅ លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​។គិត​ចាប់ពី​ថ្ងៃទី​១០ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ដូ​ស​ទី​១ បាន​ជាង​២​លាន​នាក់ និង​ដូ​ស​ទី​២ ​បាន​ចំនួន ជាង​១​លាន ១​សែន​នាក់​។បច្ចុប្បន្ន កម្ពុជា មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​ជាង​៥​លាន​ដូ​ស​ហើយ ដែល​បាន​នឹង កំពុង​ប្រើប្រាស់ ក្នុងនោះ ១​លាន ៧០​ម៉ឺន​ដូ​ស ប្រភេទ Sinopham ​ជា​ជំនួយ​របស់​ចិន ៣២​ម៉ឺន​៤​ពាន់​ដូ​ស ប្រភេទ COVI-Shield ជា​ជំនួយ​តាមរយៈ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ក្រោម​កិច្ច​សម្របសម្រួល​ពី​អង្គការ​សុខភាព ពិភពលោក និង​វ៉ាក់សាំង​ប្រភេទ Sinovac ​ចំនួន​៣​លាន​ដូ​ស ជា​ការ​បញ្ជាទិញ​របស់​រដ្ឋាភិបាល​កម្ពុជា ពី ប្រទេស​ចិន​៕​អត្ថបទ​៖ ទូច សោភ័ណ

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ​ថវិកា ជូនទៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ​និងវៀតណាម ចំនួន២២ខេត្ត

2021/05/17 02:24:54 pm        360
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​ឧបត្ថម្ភថវិកា​បន្ថែមចំនួន ២៤៩០លានរៀល (២,៤៩០,០០០,០០០រៀល) ​ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និង​វៀតណាម ចំនួន២២ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ​ចាប់ពីថ្ងៃទី១៦ ​រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង​សុខាភិបាល​ និង​ជាប្រធាន​ក្រុមការងារប្រតិបត្តិការបច្ចេកទេស និង​ផ្គត់ផ្គង់​នៃគណៈកម្មការ​អន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាននារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះថា ​ ដោយ​ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និង​ទទួល​បាន​ការឧ​បត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២២​ ដូចខាងក្រោម១.ខេត្តបាត់ដំបង ទទួលបានថវិកា២៨០លានរៀល២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា២៧០លានរៀល៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៥០លានរៀល៤.ខេត្តប៉ៃលិន ទទួលបានថវិកា ៥០លានរៀល៥.ខេត្តកោះកុង ទទួលបានថវិកា ១០លានរៀល៦.ខេត្តពោធិ៍សាត់ ទទួលបានថវិកា ៣៥០លានរៀល៧.ខេត្តព្រះវិហារ ទទួលបានថវិកា ៣០លានរៀល៨.ខេត្តកណ្តាល ទទួលបានថវិកា ១៨០លានរៀល៩.ខេត្តស្វាយរៀង ទទួលបានថវិកា ៥០លានរៀល១០.ខេត្តព្រៃវែង ទទួលបានថវិកា ១៥០លានរៀល១១.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៦០លានរៀល១២.ខេត្តក្រចេះ ទទួលបានថវិកា ១០លានរៀល១៣.ខេត្តរតនគិរី ទទួលបានថវិកា ៣០លានរៀល១៤.ខេត្តតាកែវ ទទួលបានថវិកា ៨០លានរៀល១៥.ខេត្តកំពង់ចាម ទទួលបានថវិកា ១៥០លានរៀល១៦.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ១៣០លានរៀល១៧.ខេត្តកែប ទទួលបានថវិកា ១០លានរៀល១៨.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ២៧០លានរៀល១៩.ខេត្តកំពង់ធំ ទទួលបានថវិកា ១០០លានរៀល២០.ខេត្តស្ទឹងត្រែង ទទួលបានថវិកា ១០លានរៀល២១.ខេត្តព្រះសីហនុ ទទួលបានថវិកា ១០០លានរៀល២២.ខេត្តសៀមរាប ទទួលបានថវិកា ១២០លានរៀល។ ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២២ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួនសរុប ៦៦៨៨៨នាក់៕អត្ថបទ ៖ អត្ថបទ រដ្ឋា

តំបន់​ក្រហម​នៅ​ភ្នំពេញ​ នឹង​រួម​តូច​បន្ថែមទៀត ​មក​ត្រឹម​បិទ​ខ្នង​ផ្ទះ ឬ​អគារ​

2021/05/17 06:49:49 am        502
ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ នឹង​បង្រួម​តំបន់​ក្រហម​ឱ្យ​កាន់តែ​នៅ​តូច​បន្ថែមទៀត​ រហូត​តាម​ខ្នង​ផ្ទះ តាម​អគារ ​ឬ​នៅតាម​ខុន​ដូរ នៅ​ថ្ងៃ​១៩​ ខែឧសភា​នេះ ដើម្បី​ផ្តាច់​ ឬសគល់​នៃ​ជំងឺ​កូ​វីដ​-១៩​។អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​នឹង​បង្រួម​តំបន់​ក្រហម​ ដែល​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ មក​នៅ​ទំហំ​តូច​ជាង​មុន​ រហូតដល់​តាម​ខ្នង​ផ្ទះ​ អគារ ​ឬ​នៅ​តាម​ខុន​ដូរ ​ហើយ​ការងារ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​១៩​ ខែឧសភា ខាងមុខនេះ ​ដើម្បី​ផ្តាច់​ឬ​សគល់​កូ​វីដ​-១៩ ។ ទោះបីជា​យ៉ាង​ណាក្តី​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​ ពិសេស​ការអនុវត្ត​៣​កុំ និង​៣​ការពារ ត្រូវតែ​បន្ត​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។ នេះ​បើ​តាម​ការបញ្ជាក់​របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ តាមរយៈ video conference ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤ នា​ព្រឹក​ថ្ងៃទី​១៧​ ខែឧសភា ឆ្នាំ​២០២១ ​ដើម្បី​ពិនិត្យ ពិភាក្សា ​និង​កំណត់​ទីតាំង​ឱ្យ​បាន​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ការ​បង្រួម​តំបន់​ក្រហម​ឱ្យនៅ​តូច​រហូត​នៅត្រឹម​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅតាម​ខុន​ដូរ ក្រោយ​ការអនុវត្ត​សេចក្ដីសម្រេច​នៅ​ថ្ងៃ​១៩ ខែឧសភា​ខាងមុខនេះ​។ឯកឧត្ដម ឃួ​ង ស្រេង មានប្រសាសន៍ថា ​ទីតាំង​តំបន់​ក្រហម ម្ចាស់​មូលដ្ឋាន​ត្រូវតែ​ទទួលខុសត្រូវ អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ជៀសវាង​ការ​នាំ​ជំងឺ​កូ​វីដ​-១៩​ពី​តំបន់​ក្រហម​នេះ ​ទៅ​ទីតាំង​គេ​ផ្សេងទៀត សុខចិត្ត​ឈឺចាប់​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង ​កុំឱ្យ​បន្ត​ការឈឺចាប់​ទៅ​មូលដ្ឋាន​គេ​ផ្សេង​។ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ ចំពោះ​ទីតាំង​ដែល​បិទ​ខ្ទប់ អាជ្ញាធរ​ខណ្ឌ​ត្រូវ​មើល​ការខុសត្រូវ​ឱ្យ​បាន​ម៉ត់ចត់​បំផុត ទាំង​បញ្ហា​សុខភាព​ប្រជាពលរដ្ឋ​ និង​ស្បៀងអាហារ ព្រោះថា​ស្បៀង​មាន​គ្រប់គ្រាន់ មិន​ខ្វះ​ចែក​ជូន​ប្រជាពលរដ្ឋ​នោះទេ​។ ​ចំពោះ​ការងារ​ដែល​ត្រូវអនុវត្ត​នៅ​ថ្ងៃទី​១៩ ខែឧសភា​ ខាងមុខ គឺ​ការ​បង្រួម​តំបន់​ក្រហម​មក​នៅ​តូច​ជាង​មុន មក​នៅ​ត្រឹម​តាម​ខ្នង​ផ្ទះ តាម​អគារ ឬ​នៅ​តាម​ខុន​ដូ ដូច្នេះ​សូម​តាម​មូលដ្ឋាន​ធ្វើការ​ណែនាំ និង​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ​ពិសេស​គឺ​ការអនុវត្ត​ ៣​កុំ និង​៣​ការពារ​៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​​

សម្តេច សាយ ឈុំ​ ផ្ដល់​អំណោយ​ដល់​សមាគម​ចលនា​វប្បធម៌​​ជាតិ​ដើម្បី​កុមារ​កំព្រា​កុមារក្រីក្រ​ក្នុង​វិបត្តិកូវីដ

2021/05/17 12:32:06 pm        115
ភ្នំពេញ ៖ អំណោយជាថវិកា និង​ស្បៀងអាហារ​មួយចំនួន​របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាសភា​ និងលោកជំទាវ ​បាន​ប្រគល់ជូនសមាគមចលនាវប្បធម៌ជាតិ ដើម្បី​កុមារ​កំព្រា​ កុមារក្រីក្រ ​ដើម្បី​ជួយ​សម្រួល​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងអំឡុងពេល​នៃ​វិបត្តិការ​រាតត្បាត​​ជំងឺកូវីដ១៩ ។ពិធី​ប្រគល់​ និង​ទទួល​ នាព្រឹកថ្ងៃទី១៧ខែឧសភានេះ នៅវិមានព្រឹទ្ធសភា​ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាន​នាំ​មក​នូវ​ប្រសាសន៍​ផ្ញើផ្សាំ​ការ​សួរសុខទុក្ខពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​និងសមាជិក ​សមាជិកាព្រឹទ្ធសភា ​ផ្ញើជូនបងប្អូន និងក្មួយរស់នៅក្នុង​សមាគម​ចលនាវប្បធម៌ជាតិ ​ដើម្បីកុមារកំព្រា ​កុមារក្រីក្រ ប្រកបដោយក្តីនឹករលឹក។ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន​មិនគួរធ្វេសប្រហែសឡើយ ​ពីព្រោះថា​ជំងឺកូវីដ-១៩ នៅតែបង្ក​ហានិភ័យខ្ពស់​ដដែល​នៅ​កម្ពុជា​ក៏ដូចជាពិភពលោកទំាងមូល បើទោះបី​ជាពេលនេះ រាជរដ្ឋាភិបាល​បាន​បញ្ចប់​វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ​ខេត្តកណ្តាល យ៉ាងណាក្តី។ ដូច្នេះ ត្រូវប្រកាន់​ខ្ជាប់​នូវវិធាន ៣ការពារ ៣កុំ និង២ចូលរួម ​ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ”។ អំណោយដែលផ្តល់ជូននាឱកាសនោះរួមមាន ៖ មី២០កេស ត្រីខកំប៉ុង​ ០២កេសធំ ទឹកត្រី១០យូរ ​ទឹកស៊ីអ៊ីវ១០យូរ អង្ករ៥០០គីឡូក្រាម និងថវិកា​មួយលានរៀល៕

រយះពេល២៥ថ្ងៃ អាជ្ញាធរសង្កាត់វាលវង់ ចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនពលរដ្ឋចំនួន២០៧៤គ្រួសារ

2021/05/16 06:46:49 am        37
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ពីការលំបាករបស់បងប្អូន ប្រជាពលរដ្ឋ ជាប់ប្រចាំជានិច្ច ជាពិសេសបន្ថែមទៀតនោះ គឺបងប្អូនពលរដ្ឋដែលរស់នៅតំបន់ក្រហម ជាតំបន់បិទខ្ទប់ និងរីករាលដាលខ្លាំងនៅជំងឺកូវីដ១៩ ត្រូវការជំនួយ និងស្បៀងអាហារ។ជាក់ស្ដែង នៅព្រឹកថ្ងៃទី១៦ ខែ ឧសភានេះ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានរដ្ឋបាលសង្កាត់វាលវង់ ប្រគល់ជូនបងប្អូន​ប្រជាពលរដ្ឋ​ចំនួន១០០គ្រួសារបន្ថែមទៀត ដែលរងការខ្វះខាត ក្នុងមួយគ្រួសារទទួលបាន អង្ករ១បាវ ២៥គីឡូ ត្រីខ ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ និងទឹកត្រី១យួរ។សូមបញ្ជាក់ផងដែរ ចាប់ពីថ្ងៃទី២១ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ អាជ្ញាធរមូលដ្ឋានសង្កាត់វាលវង់បានចែក ស្បៀងអាហារ ជូនដល់ប្រជាពលរដ្ឋ ក្រីក្រ ខ្វះខាតជីវភាពក្នុង កំឡុងកូវិត១៩ ចំនួន ២០៧៤គ្រួសារហើយ នៅភូមិ៩+១០+១១ ក្នុងសង្កាត់វាលវង់។ ដោយឡែកចំពោះ ប្រជាពលរដ្ឋនៅ ភូមិ១២(តំបន់បូរីកីឡា) ចាប់ចែក​ពីអគារ A B C D E F G H គឺបានចែកជូនរួចទាំង៨អគារ ប្រជាពលរដ្ឋដែលទទួល បានទាំង៨ អគារមានចំនួនសរុប ១១៧៦គ្រួសារ។ក្នុងឱកាសនេះដែរ អាជ្ញាធរមូលដ្ឋានសង្កាត់វាលវង់ ​បានណែនាំ​ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ នឹងចេះអនាម័យផ្ទាល់ខ្លួន ឱ្យលាងដៃ និងទឹកសាប៊ូ ឬទឹកអាកុលឲ្យបានជាប្រចាំ ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លង​រីករាល​ដាលនូវជំងឺ covid19 នេះ និងអាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានជោគជ័យ នាពេលដ៏ខ្លីខាងមុខនេះ៕អត្ថបទ ៖ កុម្ភះ

អាជ្ញាធរដាំស្តារព្រៃឡើងវិញ ក្រោយមានការទន្រ្ទានក្នុងតំបន់ការពារនៅស្រុកថ្មបាំង

2021/05/15 01:31:31 pm        331
កោះកុង ៖ អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធនៅក្នុងខេត្តកោះកុង បាននាំគ្នាដាំស្តារកូនឈើឡើងវិញ លើផ្ទៃដីជិត២ហិកតា បន្ទាប់ពីមានការទន្រ្ទានបំពានយកដីក្នុងតំបន់ការពារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅក្នុងស្រុកថ្មបាំង។លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង មានប្រសាសន៍កាលពីថ្ងៃទី១៤ ឧសភាថា ការដាំស្តារកូនព្រៃឈើ២១០ដើមនេះ នៅភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ជាសារមួយផ្ញើដល់ពលរដ្ឋ និងសាធារណជនបញ្ឈប់ការរុករាលយកដីព្រៃការពារធម្មជាតិបន្តទៅទៀត ព្រោះថាព្រៃឈើផ្តល់អត្ថប្រយោជន៍ជាច្រើនដល់មនុស្សលោក ហើយក៏ត្រូវឱ្យមនុស្សការពារព្រៃឈើវិញដែរ។លោកជំទាវអភិបាលខេត្ត បញ្ជាក់ទៀតថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញបានវាស់វែងធ្វើទិន្នន័យ ជាក់លាក់រួចរាល់អំពីតំបន់អភិរក្សការពារដែលពលរដ្ឋរស់នៅអាស្រ័យជាក់ស្តែង ដើម្បីកាត់​ឆ្វៀលជូនពលរដ្ឋ ដូច្នេះសុំចិត្តបងប្អូនពលរដ្ឋមួយចំនួនតូចកុំបន្តកាប់ទន្រ្ទានព្រៃឈើខុសច្បាប់។លោក ហ៊ុន ម៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លើកឡើងថា កូនឈើដែលបានដាំស្តារឡើងវិញមានជាប្រភេទកូនឈើក្រញូង ផ្ទឹតឧត្តម កកោះ ដួងថែម និងស្តៅព្រៃ។ កូនឈើទាំងនោះដាំនៅលើផ្ទៃដីជីត២ហិកតា ក្នុងចំណោមទំហំផ្ទៃដីរងផលប៉ះពាល់ជាង២០ហិចតាស្ថិតនៅតំបន់ការពារអភិរក្ស។ក្រោយដាំស្តារព្រៃនៅចំណុចខាងលើ ត្រូវបានលោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង ថ្លែងឱ្យដឹងដែរថា រូបលោក នឹងសហការជាមួយក្រុមមន្រ្តីបរិស្ថាន អង្គការវ៉ាយអេត តាមដានឃ្លាំមើលបន្តការពារកូនឈើដែលបានដាំរួចរាល់ ខ្លាចក្រែងមានពលរដ្ឋខិលខូចលួចដកចេញ។ បើតាមលោកអភិបាលស្រុកថ្មបាំង កន្លងទៅ អាជ្ញាធរស្រុក ព្រមទាំងមន្រ្តីបរិស្ថាន ធ្លាប់ឃាត់ខ្លួនមនុស្សភ្លាមៗ ដោយបញ្ជូន​ទៅតុលាការ ក្រោយពេលធ្វើសកម្មភាពទន្រ្ទានកាប់ព្រៃយកដី​ការពារធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គ្រាបុគ្គលសង្ស័យមានដីធ្លីអាស្រ័យគ្រប់គ្រាន់ហើយ៕អត្តបទ ៖ ឈឹម មករា

យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ មកដល់ពេលនេះ ចាក់បានជាង២លាននាក់ ក្នុងចំណោមប្រជាជនជាង១០លាននាក់

2021/05/15 12:28:18 pm        323
ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-19 បានប្រាប់កាលពីរសៀលថ្ងៃទី១៤ ឧសភា ម្សិលមិញ​ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គិតមកដល់ពេលនេះ ចាក់វ៉ាក់សាំងកូវីដ១៩ ​បានចំនួនជាង២លាននាក់​ (២០%) ក្នុងចំណោមប្រជាជនជាង១០លាននាក់។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងទៀតថា កម្ពុជា ជាប្រទេសតូចមួយ យើងមានសមត្ថភាពក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។ ទន្ទឹមនឹងនោះសង្ឃឹមថា នៅថ្ងៃខាងមុខទៀត នៅពេលដែលវ៉ាក់សាំងកូវីដ១៩ មកដល់នៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២១ ចំនួន៥០ម៉ឺនដូសនឹងមកដល់ ហើយប្រសិនបើមិនមានប្រែប្រួលនោះទេ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ១៩ ចំនួន០១លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជាបន្ថែមទៀត។ ដូច្នេះវ៉ាក់សាំងកូវីដ១៩ ចំនួន៥០ម៉ឺនដូស ដែលមកដល់នៅថ្ងៃទី១៦ ខែឧសភា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដែលទទួលបានការយល់ព្រមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តរួចហើយដែរ គណៈកម្មការ ក៏បានធ្វើការងារជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋចំនួន០២ខណ្ឌបន្ថែមទៀត។ ដោយឡែកក្រុមគ្រូពេទ្យខាងកងទ័ព គឺទទួលខុសត្រូវការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋចំនួន០៦ខណ្ឌ។ ហើយកាលពីថ្ងៃទី១៣ ខែឧសភា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានប្រគល់ជូនវ៉ាក់សាំងកូវីដ១៩ ចំនួនជាង៦០០ពាន់ដូស ដើម្បីបង្រ្គប់ទៅនឹងចំនួនប្រជាពលរដ្ឋដែលមានតម្រូវការ ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន០៦ខណ្ឌ។លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ក្នុងករណីមានវ៉ាក់សាំងកូវីដ១៩ មកដល់ជាបន្តបន្ទាប់ទៀត គណៈកម្មការនឹងសុំការសម្រេចអនុម័តដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ ដោយគិតឲ្យបានគ្រប់ជ្រុងជ្រោយទៅលើផែនការយុទ្ធសាស្រ្ត ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ដែលបានដាក់ចេញដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រី្ត បានរៀបចំចាត់ចែងដាក់ចេញ ហើយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក៏មានផែនការមេ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស៕ អត្ថបទ រដ្ឋា

អង្គការមូលនិធិកុមារកម្ពុជា (CCF) ឧបត្ថម្ភថវិកា១៥០០០ដុល្លាជូន TYDA ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2021/05/15 12:08:41 pm        33
ភ្នំពេញ ៖ អង្គការមូលនិធិកុមារកម្ពុជា (CCF) ឧបត្ថម្ភថវិកាចំនួន១៥០០០ដុល្លា ជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ  ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ការចូលរួមនេះ គឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌ សម្រាប់ជាតិ និងមាតុភូមិ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន ខណ:ដែមានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជៈអាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM