សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

វ៉ាក់សាំង ស៊ីណូវ៉ាក់ ដែល​កម្ពុជាបញ្ជាទិញពីរដ្ឋាភិបាលចិន ចំនួន៥០ម៉ឺនដូស នឹងមកដល់នៅថ្ងៃស្អែកនេះ

2021/05/15 09:59:53 am        454
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ នៃសាធារណរដ្ឋប្រជាមានិត ចិន ចំនួន៥០ម៉ឺនដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នាវេលាម៉ោង១០ និង១៥នាទីព្រឹកស្អែកនេះ។

កម្ពុជា​ផ្ដល់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ជាង ២លាន ៤ម៉ឺន​​​នាក់ហើយ​នៅ​ទូទាំង​ប្រទេស​គិត​ត្រឹម​ថ្ងៃ​នេះ

2021/05/14 11:59:12 pm        349
ភ្នំពេញ៖ ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ជាង ២លាន ៤ម៉ឺន​​​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំងយ៉ាង​ហោច​ណាស់​ដូស​ទី​១ ​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រាជ​រដ្ឋាភិបាល​គិត​ត្រឹម​ថ្ងៃនេះ​​។ក្នុង​របាយការណ៍​របស់​ខ្លួន ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ២លាន ៤ម៉ឺន​​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារ​ជាតិ​នៅ​ក្នុង​រយៈ​ពេល ៩៤​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ហើយ​គិត​នៅ​ត្រឹម​ថ្ងៃ​​នេះ យុទ្ធនាការ​នេះ បាន​បន្ត​ដំណើរការ​អស់​រយៈ​ពេលជាង ៩៤​ថ្ងៃ​​មក​ហើយ។បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល សម្រាប់​ដូស​ទី១ ប្រជា​ពលរដ្ឋ​ជាង​ ១លាន ៤ពាន់​នាក់ បាន​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ ហើយ​ប្រជា​ពលរដ្ឋ​ជាង ៨៧​ម៉ឺន​៩ពាន់នាក់ បាន​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ខណៈ​ដែល​វ៉ាក់សាំង​ខូវីហ្ស៊ែល ត្រូវ​បាន​ចាក់​ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង ១៥​ម៉ឺន ៧ពាន់​នាក់។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា ប្រជា​ពលរដ្ឋ​ជាង ១​លាន ១៤​ម៉ឺន​នាក់​ហើយ បាន​ទទួលការ​ចាក់​​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នៅ​ក្នុង​រយៈ​ពេលជាង​ ៣​ខែ​មក​នេះ។បើ​តាម​តួលេខ​កត់ត្រា​ដោយ​ក្រសួង​សុខាភិបាល ប្រជា​ពលរដ្ឋជាង ២​លាន ១០ម៉ឺន​​នាក់​បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដែល​ផ្ដល់​ជូន​ដោយ​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​នេះ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ៦​ម៉ឺន ៨​ពាន់​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ​ដោយសារ​បញ្ហា​សុខភាព៕

ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​កំពុង​រៀបចំ​សណ្ដាប់ធ្នាប់ ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ត្រៀម​សម្រាប់​ការ​បើក​ជាថ្មី​

2021/05/14 03:27:30 pm        712
ភ្នំពេញ ​៖ ជាការ​ត្រៀម​សម្រាប់​ការបើក​ដំណើរការ​ផ្សារ​ជាថ្មី បណ្ដា​ផ្សារ​នីមួយៗ​ ក្នុង​រាជធានី​ភ្នំពេញ បាន​ចំណាយ​ពេល​ក្នុងកំឡុងពេល​ផ្អាក​ជា​បណ្ដោះអាសន្ន ៣​សប្ដាហ៍​មកនេះ​ ដោយ​រៀបចំ​សណ្ដាប់ធ្នាប់​ទូទៅ​ ការលាង​សម្អាត និង​ជាពិសេស​គឺ​បាញ់ថ្នាំ​សម្លាប់​មេរោគ ​ដើម្បី​ភាព​សុវត្ថិភាព​ពេល​បើក​ឡើង​វិញ​។គិត​មក​ត្រឹម​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០២១​នេះ ការបិទ​ផ្អាក​ដំណើរការ​ផ្សារ​ជា​បណ្ដោះអាសន្ន​ក្នុង​រាជធានី​ភ្នំពេញ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ ​គឺមាន​រយៈពេល ៣​សប្ដាហ៍​ហើយ​។​ ក្នុងកំឡុងពេល​៣​សប្ដាហ៍​នៃ​ការផ្អាក​នេះ គណៈកម្មការ​ផ្សារ​នីមួយៗ ដូចជា​ផ្សារ​ធំថ្មី ​ផ្សា​របឹង​កេងកង ​ផ្សារ​ច្បារអំពៅ និង​ផ្សារ​ជាច្រើន​ផ្សេងទៀត ​បានធ្វើ​សកម្មភាព​នៅ​ប្រចាំការ ២៤​ម៉ោង ការពារ​ទ្រព្យសម្បត្តិ​ជូន​អាជីវករ រៀបចំ​សណ្ដាប់ធ្នាប់​ទូទៅ​ជាថ្មី ​ការលាង​សម្អាត ជាពិសេស​គឺ​បាញ់ថ្នាំ​សម្លាប់​មេរោគ ទាំង​ក្នុង​និង​បរិវេណ​ជុំវិញ​ផ្សារ​។ជុំវិញ​ការបើក​ដំណើរការ​ផ្សារ​ជាថ្មី​នេះ លោក គួច ចំណាន ជា​ប្រធាន​ផ្សារ​ច្បារអំពៅ ​លើកឡើងថា ផ្សារ​ពិតជា​បានរៀបចំ ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចហើយ តែ​លោ​កថា​ សកម្មភាព​ទាំងនេះ​គឺ​មិន​មាន​ភាព​ច្បាស់លាស់​អាច​ការពារ​សុវត្ថិភាព​១០០%​នោះទេ​។ ​លោ​កថា​ ការ​បន្ត​បិទ​ផ្អាក​ជា​ជម្រើស​ល្អ ព្រោះ​ការ​បើក​ភ្លាមៗ​នាពេលនេះ ​អាចជា​ហានិភ័យ​។ចំពោះ​ការបិទ​ផ្សារ​នេះ លោកស្រី អ៊ីវ គីម​គ្រី ជា​អាជីវករ​មួយ​រូប​នៅ​ផ្សារ​ច្បារអំពៅ ​លើកឡើងថា គាត់​បាន​ផ្អាក​ទៅ​លក់​ជាង ​១​ខែ​ទៅហើយ​ ការផ្អាក​នេះ​ គឺធ្វើឡើង​ដោយ​ចិត្ត​ឯង​ដោយ​បារម្ភ​ពី​សុវត្ថិភាព ហើយ​ការ​ផ្អាក​ទៅ​លក់​របស់​គាត់​នេះ គឺ​មុន​សាលា​រាជធានី​ភ្នំពេញ​សម្រេច​បិទ​ផ្សារ​ទាំងអស់​។ លោកស្រី​យល់ឃើញថា​ ចំពោះ​ការ​បន្ត​បិទ​ផ្សារ​អាច​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​គាត់​ខ្លះ តែ​លោកស្រី​ក៏​យល់​ឃើញថា វា​អាច​មាន​សុវត្ថិភាព​ផងដែរ ​ព្រោះ​លោកស្រី​ក៏​នៅតែ​បារម្ភ​ថា បើ​បើក​ពេលនេះ ខ្លាច​មានការ​ឆ្លង​កាន់តែច្រើន​។គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី ១២​ខែឧសភា​ឆ្នាំ ២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ​ពុំទាន់​បានចេញ​សេចក្ដី​សម្រេច​ថ្មី ជុំវិញ​ការបន្ត​បិទ​ផ្សារ​នោះទេ​។ តាម​ការ​បញ្ជាក់​ខ្លី​របស់លោក ​មេ​ត មាស​ភក្ដី កាលពី​ថ្ងៃទី ១២ ខែឧសភា ​កន្លងទៅ ​បញ្ជាក់ថា ផ្សារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​អាច​បន្ត​បិទ តែ​ពុំទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ពី​រយៈពេល​នោះទេ​។​ គួរ​បញ្ជាក់ថា ​ផ្សារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ បាន​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​រយៈពេល​៣​សប្ដាហ៍​មកហើយ ​គិត​ត្រឹម​ថ្ងៃទី​ ១៤​ ខែឧសភា​ឆ្នាំ​២០២១​នេះ​។ ថ្ងៃទី ១៤​ឧសភា​នេះ​ ក៏​ជា​ថ្ងៃ​ក្នុង​ការសម្រេច​ថ្មី​លើក​ការ​ផ្អាក​ដំណើរការ​ផ្សារ​ផងដែរ​៕អត្ថបទ​៖ គឺ​ម​ហុក

ប្រជាពលរដ្ឋ​សាទរ ​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​គម្រប់​៦៨ យាង​ចូល​៦៩​ព្រះវស្សា​

2021/05/14 08:10:15 am        510
ភ្នំពេញ ៖ ​នៅ​ថ្ងៃ​សុក្រ​ទី​១៤​ខែឧសភា​ឆ្នាំ​២០២១​នេះ គឺជា​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះវស្សា ព្រះមហាក្សត្រ នរោត្តម ​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ថ្ងៃនេះ​ដែល​ យើង​ឃើញថា ​ប្រជាពលរដ្ឋកម្ពុជា​ បានបង្ហោះ សារ​ថ្វាយព្រះពរ​ជា​ហូរហែ​រលើ​បណ្ដាញ​សង្គម​។ឱកាស​ប្រកបដោយ​នក្ខត្តឫក្ស​ដ៏​ឧត្ដុង្គឧត្ដម ​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់​៦៨ យាង​ចូល​៦៩​ព្រះវស្សា​របស់ព្រះករុណា ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទូលព្រះបង្គំជាខ្ញុំ ​និង​ភរិយា ​សូម​ព្រះ​បរម​រាជានុញ្ញាត លំ ឱន​កាយវាចា​ចិត្ត ​ក្រាបបង្គំ​សម្ដែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ ​បវរ​សួស្ដី សិរី​វ​ឌ្ឍ​នា​ វិបុល​សុខ មហា​ប្រសើរ​គ្រប់ប្រការ ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់​ជីវិតលើត្បូង សូម​ព្រះអង្គ​មាន​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ​ព្រះកាយពល​មាំមួន ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ​ដល់​ប្រជារាស្ត្រ ជា​កូនចៅ​របស់​ព្រះអង្គ រស់នៅក្នុង​សេចក្ដី​សុខក្សេមក្សាន្ត ឆ្ពោះទៅកាន់​វឌ្ឍន​ភាពជា​និច្ច​និរន្តរ៍ និង​ចម្រុងចម្រើន ថ្កុំថ្កើង​ទូទាំង​ព្រះ​នគរ​តរៀង​ទៅ​។ នេះ​គឺជា​សារ​ថ្វាយព្រះពរ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្វាយ​ដល់​ព្រះមហាក្សត្រ​។ ក្រៅពីនេះ​ ក៏មាន​ប្រជា​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ បាន​បង្ហោះ​សារ​ថ្វាយព្រះពរ​យ៉ាង​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​ក ​ថ្វាយព្រះពរ​សព្វ​សារ​ធុ​ការ​ដល់​ព្រះមហាក្សត្រ​ឱ្យ​មាន​ព្រះជន្មាយុ​យឺនយូរ ដើម្បី​គង់​ជា​ម្លប់​នៃ​ប្រជានុរាស្ត្រ​ខ្មែរ​តទៅទៀត​។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ ន​រោ​ត្ដម​-​សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រះអង្គ ព្រះរាជ សម្ភព នាថ្ងៃទី១៤ខែឧសភា ឆ្នាំ១៩៥៣​។ ទ្រង់​ជា​ព្រះរាជបុត្ររបស់​ព្រះ ករុណា ព្រះបាទសម្ដេចព្រះ ន​រោ​ត្ដម សីហនុ​ និង សម្ដេចព្រះរាជ អគ្គមហេសី នរោត្តម មុនីនាថ សីហនុ​។ ព្រះអង្គ ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រ​ នៃព្រះរាជាណា​​ចក្រ​កម្ពុជា​ប​ន្តពីព្រះបិតា​ ក្រោយពេលដែលព្រះអង្គ បានដាក់រាជ្យកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០០៤​។ មុន ពេលឡើងគ្រងរាជ្យព្រះបាទ សីហមុនី ល្បីល្បាញ​ដោយស្នាព្រះ​ហ​ស្ថ របស់ទ្រង់ជា​ឯកអគ្គរាជទូត វប្បធម៌​ នៅអង្គការ យូនេស្កូ​ (UNESCO) និង​ជាគ្រូបង្ហាត់របាំ​បុរាណ​ដ៏ចំណាន ៕​អត្ថ​ប​ទ ៖ សុជាតា

អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​បក្ស​ប្រឆាំង​ម្នាក់ បាន​វិល​ត្រលប់​មកដល់​កម្ពុជា​វិញ​ក្រោយ​មានការ​លើកលែងទោស​

2021/05/15 01:39:38 am        2785
លោកស្រី ថាក់ ឡា​នី ដែល​និរទ្ទេស​ខ្លួន​ទៅ​ក្រៅប្រទេស ដង្ហែ​តាម​មេ​ឧទ្ទាម​ក្រៅច្បាប់​ដឹកនាំ​ដោយ​បុគ្គល សម រង្ស៊ី គេច​ពី​សំណាញ់​ច្បាប់​កម្ពុជា​ បាន​វិល​ត្រលប់​មកដល់​មាតុប្រទេស​វិញ នៅ​វេលា​ម៉ោងជាង​១២ នៅ​ថ្ងៃទី​១៤ ខែឧសភា​នេះ​។លោកស្រី ថាក់ ឡា​នី បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក ដោយ​ក្តីរំភើប​រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ដែល​បាន​វិល​ត្រលប់​មកកាន់​មាតុភូមិ​វិញ ក្រោម​ការ​សណ្ដោស​ប្រោសប្រណី​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។លោកស្រី ​បញ្ជាក់ថា ចាប់តាំងពី​លោកស្រី​ចេញពី​ប្រទេស​កម្ពុជា​ទៅ​ស្នាក់នៅ​ប្រទេស​ស៊ុយអែត​តាម​អតីត​មេដឹកនាំ​នៃ​អតីត​បក្សប្រឆាំង ​ លោកស្រី​ បានរស់នៅ​ម្នាក់ឯង កណ្ដោចកណ្ដែង ដូច​ចក​នៅ​កណ្ដាល​លំហ​សមុទ្រ គ្មាន​កោះ​គ្មាន​ត្រើយ​ ហើយ​អតីត​មេដឹកនាំ នៃ​អតីត​បក្សប្រឆាំង​រូបនោះ មិន​ដែល​មក​សួរសុខទុក្ខ​លោកស្រី​ម្ដងណា​ឡើយ​។ នៅពេល​លោកស្រី​មានទុក្ខ​ព្រួយ លោកស្រី​តែង​នឹកឃើញ​មេដឹកនាំ ដែល​លោកស្រី​ជឿទុកចិត្ត​តែ​ម្នាក់​គត់ ដែល​អាច​ជួយ​សង្គ្រោះ​លោកស្រី​បាន គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន​។លោកស្រី និង​ស្វា​មី បាន​គោរព​ថ្លែងអំណរគុណ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ដែល​តែង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ។គួរ​បញ្ជាក់ថា លោកស្រី ថាក់ ឡា​នី ត្រូវបាន​ប្រមុខរដ្ឋស្ដីទី​ចេញ​ព្រះរាជក្រឹត្យ ​លើកលែងទោស កាលពី​ថ្ងៃទី​៣​ ខែមីនា ឆ្នាំ​២០២១​ តាម​ការ​ស្នើសុំ​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​៕​

TVET ឆ្នាំនេះ នឹង​បន្ត​រៀបចំ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា និង​អន​ឡាញ

2021/05/14 01:31:53 pm        188
ភ្នំពេញ ៖ ​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩​ ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​ និង​វិជ្ជាជីវៈ (​ហៅ​កាត់​ថា TVET នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​១៥ ​ខែមិថុនា​ ខាងមុខ ​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នឹង​បន្ត​រៀបចំ​ផ្សព្វផ្សាយ​តាម​ស្ថានីយវិទ្យុ ទូរទស្សន៍ និង​បណ្តាញ​សង្គម​នានា ​ដូច​ឆ្នាំ​កន្លងទៅ​។ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មាន​ប្រសាសន៍ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ព្រឹក​ថ្ងៃទី​១៤ ឧសភា ឆ្នាំ​២០២១​នេះ​ថា ​ប្រធានបទ​នៃ​ទិវា​ជាតិ​ឆ្នាំនេះ​គឺ​ “​ធី​វ៉េ​ត​ធ្វើ​ឲ្យ​ជំនាញ​កាន់តែ​ប្រសើរ និង​ប្រាក់ចំណូល​ខ្ពស់​”​។គោលបំណង​រួម​នៃ​ទិវា​នេះ​ ដើម្បី​ផ្សព្វផ្សាយ​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ឲ្យ​សាធារណៈជន ​ពិសេស​វិស័យ​ឯកជន និង​អ្នក​ពាក់ព័ន្ធ​ផ្សេងៗ​បាន​ចូលរួម​អភិវឌ្ឍន៍​វិស័យនេះ​កាន់តែ​ឈាន​ទៅ​មុខ​ថែមទៀត ក៏ដូចជា​ជំរុញ​ឲ្យ​សិស្សានុសិស្ស យុវជន​បានដឹង​និង​ចុះឈ្មោះ​ចូលរៀន​។ ​ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀតថា ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​ឆ្នាំ​២០២០ ​កន្លងទៅ ក្រោម​ប្រធានបទ “​ធី​វេត ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​” ដែល​ទាក់ទាញ​អ្នកចូលរួម​ទស្សនា នូវ​ការ​ផលិត​ វីដេអូ និង​ខ្លឹមសារ​ឯកសារ​ផ្សេងៗ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ចំនួន​សរុប​ប្រមាណ​ជាង ៧​ម៉ឺន​នាក់​៕អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

ដងព្រែក​កំពត នឹង​ក្លាយទៅជា​ទី​លម្ហែ​កម្សាន្ត​ដ៏​ស្រស់ស្អាត ​ក្នុង​ពេល​អនាគត

2021/05/14 06:34:25 am        685
កំពត ៖ គំនូស​ប្លង់​គម្រោង​សាងសង់​សួនច្បារ​មាត់​ព្រែក​កំពត ​សម្រេច​បាន​ស្ទើរ​មួយ​រយ​ភាគ​ហើយ ដែល​ទៅ ពេលអនាគត​មិនយូរ ​ដងព្រែក​កំពត នឹង​ក្លាយទៅជា​ទី​ល​ម្ហែ​កម្សាន្ត​ដ៏​ស្រស់ស្អាត​។កាលពី​ម្សិលមិញ រដ្ឋបាល​ខេត្តកំពត បាន​បើក​កិច្ចប្រជុំ​មួយ ស្ដីពី​វឌ្ឍនភាព​ការងារ​គំនូស​ប្លង់គម្រោង​សាងសង់​សួនច្បារ​មាត់​ព្រែក​កំពត ក្នុង​ក្រុង​កំពត ដើម្បី​ជំរុញ ​និង​ព​ន្លឿ​ន​រៀបចំ​អភិវឌ្ឍ​ពង្រីក​កែ​លម្អ​បន្ថែម​ឱ្យ​ឆាប់​លេចចេញ​ជា​រូបរាង​ និង​ការផ្លាស់ប្ដូរ​យោបល់ ​ដើម្បី​ឲ្យ​ការសាងសង់​ប្រកបដោយ​គុណភាព សោ​ភ័​ណ្ឌ​ភាព សុវត្ថិភាព និង​គ្មាន​ផល​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​។ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​លើកឡើងថា ​គម្រោង​កសាង​សួនច្បារ​មាត់​ព្រែក​ក្រុង​កំពត​នេះ គឺ​មិន​ត្រឹមតែ ​ធ្វើ​ឲ្យ​មាន​សោភ័ណភាព ឬ ​បរិស្ថាន​អនាម័យ​ស្អាត​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏ត្រូវ​ការសិក្សា​ឱ្យ​ច្បាស់លាស់​តាម​បទដ្ឋាន​បច្ចេកទេស​ នៃ​ការរៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​លូ បង្ហូរទឹក បញ្ចៀស​ការ​ជន់​លិច​ក្រុង ​និង​ការ​បង្ហូរទឹក​កខ្វក់ ​តាម​ស្តង់ដារ​បច្ចេកទេស​បរិស្ថាន​ផងដែរ​។ឯកឧត្តម បាន​ស្នើឱ្យ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ រួមគ្នា​ផ្ដល់​យោបល់​ពាក់ព័ន្ធ​ទៅលើ​ការ​រចនា​ប្លង់​គោល សួនច្បារ ​ឱ្យ​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ជំនាញ ​នៃ​ផ្នែក និង​ស្ថាប័ន​នីមួយៗ ​ដែល​មាន​ការ​ពាក់ព័ន្ធ ហើយ​ផ្តោត​សំខាន់​លើ​សោភ័ណភាព ​និង​បរិស្ថាន​ស្អាត​ ដោយ​បញ្ចៀស​ផល​ប៉ះពាល់​ផ្សេងៗ​ផងដែរ​។បើតាម​គំនូស​ប្លង់ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តកំពត ​បាន​បង្ហាញថា ការពង្រីក​កែលម្អ​សួនច្បារ​មាត់​ព្រែក​កំពត​នេះ ត្រូវ​ពង្រីក​ចូល​ទៅក្នុង​ព្រែក​បន្ថែម​ប្រវែង​១៥​ម៉ែត្រ ​កសាង​រង្វង់​មូល​បាញ់​ទឹក លយ​ចូល​ទៅក្នុង​ព្រែក​ ផ្លូវ​ជិះ​កង់ ផ្លូវ​ដើរ​កម្សាន្ត ហាត់ប្រាណ សួនច្បារ បង់​សម្រាប់​អង្គុយលេង ​ ចំណតរថយន្ត ម៉ូតូ មានការ​បែងចែក​តំបន់​រូបសំណាក ​តំណាង​សួនច្បារ​ខេត្តកំពត ​ ដាក់​បង្កាន់ដៃ​ការពារ​ ដាំ​ផ្កា ​និង​ដើមឈើ​ផងដែរ​។យ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត ក៏ដូចជា​មន្ត្រី​ជំនាញ មិនទាន់​អាច​ប្រាប់​ឲ្យ​ដឹង​ទេ ​ថា​តើ​គម្រោង​កែលម្អ ពង្រីក​សួនច្បារ​មាត់​ព្រែក ចាប់ពី​ចំណុច​គល់ស្ពាន​ថ្មី ​ដល់​គល់ស្ពាន​ចាស់​នេះ ត្រូវ​ប្រើ​ថវិកា​អស់​ប៉ុន្មាន ខណៈដែល​អភិបាលខេត្ត​កំពត​ ថា​ធ្វើយ៉ាងណា​ឲ្យ​សួន​នេះ​ ក្លាយទៅជា​ទីកន្លែង​ដ៏​ទាក់ទាញ​ថ្មី​មួយ​បន្ថែមទៀត​៕​អត្ថបទ​៖ អន សារឹម

សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ផ្ដល់​ថវិកា​១០​លាន​រៀល​ ដល់​ស្ត្រី​អាយុ​២៣​ឆ្នាំ​​ជា​អ្នក​ទទួល​វ៉ាក់សាំង​លំដាប់​ទី​២​លាន

2021/05/14 04:08:51 am        433
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា ស្ត្រី​ម្នាក់​អាយុ២៣​ឆ្នាំ បាន​ក្លាយ​ជា​ពលរដ្ឋ​លំដាប់​ទី​​២លាន ដែល​បាន​ទទួល​វ៉ាក់សាំង​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រាជ​រដ្ឋាភិបាល។សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​ពេល​ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​បាន​បន្ត​ដំណើរការ​អស់​រយៈ​ពេលជិត ១០០​ថ្ងៃ​ហើយ​នោះ។សម្ដេច​តេជោ ហ៊ុន សែន រៀបរាប់​ថា៖ «ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២១​ យើង​រក​ឃើញ​មនុស្ស​ទី​២​លាន ដែល​បាន​ទៅ​ក្មួយ​ស្រី ទិត ចិន្ដា អាយុ ២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ដែល​នឹង​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​ទឹក​ប្រាក់ ១០​លាន​រៀល​ទៀត»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​នូវ​ទឹក​ប្រាក់ ១០​លាន​រៀល​ដូច​គ្នា​ទៅ​ដល់​លោក ប៉ាន់ សុវណ្ណរិទ្ធិ ដែល​ជា​ពលរដ្ឋ​លំដាប់​ទី​១​លាន​ដែល​បាន​ទទួល​វ៉ាក់សាំង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មេសា​កន្លង​មក​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ចាក់​ផង​ដែរ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង គឺ​ជា​«យុទ្ធសាស្ត្រ​ពន្លត់​ភ្លើង ល្អ​ជាង​អង្គុយ​បក់​ផ្សែង យើង​គ្មាន​ជម្រើស​ណា​ល្អ​ជាង​ការ​ខិត​ខំ​ស្វែង​រក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន​យើង​នោះ​ទេ»។សម្ដេច​តេជោ ហ៊ុន សែន រៀបរាប់​បន្ត​ថា​៖ «ការ​ឆ្លង​ក្នុង​សហគមន៍​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​ស្ទើរ​គ្រប់​ប្រទេស តម្រូវ​ឱ្យ​យើង​ខិត​ខំ​រក​វិធី​ទប់​ស្កាត់​ការ​ឆ្លង និង​ការ​បាត់​បង់​ជីវិត​ប្រជាជន​យើង​តាម​រយៈ​ការ​ចាក់​វ៉ាក់សាំង»។ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ជា​ថ្មី​ថា រាជរដ្ឋាភិបាល​បាន​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ឱ្យ​បាន​ចំនួន ១០​លាន​នាក់​នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​សរុប​ប្រហែល ១៦​លាន​នាក់។សម្ដេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​ថា៖ «ការ​ចាក់​វ៉ាក់សាំង​នេះ យើង​ក៏​បាន​ និង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ផ្កា​រីក ដែល​នឹង​ត្រូវ​ចាក់​ពី​ក្នុង​ចេញ​ក្រៅ គឺ​ចាក់​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​មាន​មនុស្ស​រស់នៅ​កុះករ​ជាម​ុន បន្ទាប់​ទៅ​នឹង​ចេញ​ទៅ​បណ្ដាញ​ខេត្ត​ទៅ​តាម​លំដាប់​អាទិភាព»។ចំនួន​ប្រជា​ពលរដ្ឋ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​រហូត​មក​ដល់​ពេល​នេះ ស្មើ​នឹង ២០​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ ១០​លាន​នាក់​ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​ផ្ដល់​វ៉ាក់សាំង​នៅ​ត្រឹម​ឆ្នាំ​២០២១​នេះ។

រដ្ឋបាល​សៀមរាប ​បន្ត​ហាម​ឃាត់​ការ​លក់​ដូរ និង​ទទួល​ទាន​គ្រឿង​ស្រវឹង​រយៈ​ពេល​២​សប្ដាហ៍​ទៀត

2021/05/13 02:25:17 pm        27
សៀមរាប៖ រដ្ឋបាល​ខេត្ត​សៀមរាប​ សម្រេច​បន្ត​បិទ​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈ​ពេល ២​សប្ដាហ៍​ទៀត ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋបាល​ខេត្ត​សៀមរាប​ បាន​សម្រេច​ឱ្យ​បន្ត​ផ្អាក​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​រយៈ​ពេល ២​សប្ដាហ៍​ទៀត​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ក្រៅ​ពី​ហាម​ឃាត់​ការ​លក់​ដូរ​គ្រឿង​ស្រវឹង​ហើយ​នោះ រដ្ឋបាល​ខេត្ត​សៀមរាប​ ក៏​ហាម​ឃាត់​ផង​ដែរ​នូវ​​ការ​ជួប​ជុំ​ទទួល​ទាន​គ្រឿង​ស្រវឹង​ ការ​ចាក់​ឧបករណ៍​បំពង​សំឡេង ​ការ​ច្រៀង​ និង​ការ​រាំ​កម្សាន្ត។រដ្ឋបាល​ខេត្តសៀមរាប​ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បុគ្គល ឬ​ម្ចាស់​អាជីវកម្ម ឬ​ក្រុមហ៊ុន​សហគ្រាស​ណា​បំពាន​លើ​បម្រាម​នេះ៕

សមាគម​ទេសចរណ៍​ ៖ នៅ​ខេត្តសៀមរាប​មិន​ទាន់​មាន​ការរៀបចំ​សេវាកម្ម​ទទួល​ទេសចរ​

2021/05/13 02:12:25 pm        79
ភ្នំពេញ ៖ អ្នកបម្រើ​សេវាកម្ម​ទេស​ចរណ៍​ក្នុង​ខេត្ដ​សៀមរាប ​មិនទាន់​បាន​រៀបចំ​សេវាកម្ម​របស់​ខ្លួន​ទេ ដើម្បី​ទទួល ​ទេសចរ ដោយសារ​ភាព​ស្រពិចស្រពិល​នៃ​វិបត្តិ​កូ​វីដ​-១៩ ​ព្រោះថា ​ការ​រៀប​ចំនេះ ត្រូវការ​ចំណាយ​ថវិកា ច្រើន​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​សមាគម​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​។លោក ហ្វី​លី​ប កៅ ប្រធាន​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប ​ហៅ​កាត់​ថា STC បាន​ប្រាប់​BTV នៅ​ថ្ងៃទី​១៣ ខែឧសភា​នេះ​ថា ក្រុម​ប្រតិ​ប​ត្ដិករ​ទេសចរណ៍ ​បាន​នឹង​កំពុង​ដាក់​សំណើរ​ទៅ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​សុំ​វ៉ាក់សាំង​សម្រាប់​ចាក់​ឱ្យ​ក្រុម​ប្រតិបត្ដិករ​ទេសចរណ៍​ជា​មុនសិន ​ដើម្បី​ធ្វើយ៉ាងណា ​អាច​កាត់បន្ថយ​ហានិភ័យ​ នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​ បច្ចុប្បន្ននេះ ​មាន​ភ្ញៀវ​ទេសចរ​តិចតួច ​បាន​ទៅ​កម្សាន្ត ​នៅ​រមណីយដ្ឋាន​ផ្សេង​នៅក្នុង​ខេត្ដ​នេះ ​ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល បាន​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ រមណីយដ្ឋាន​ទេសចរណ៍​នៅ​ក្នុង​ស្រុក​ទូទាំ​ងប្រទេស​។លោក​ បាន​បន្ដថា ចំណែក​ការ​បើក​ដំណើរការ​ឡើងវិញ​នូវ​សេវា​ផ្ទះសំណាក់ សណ្ឋាគារ ​ឬ ​ការរៀប ចំ​កន្លែង​ទេសចរណ៍​ផ្សេងៗ ​នៅ​មិនទាន់​បាន​រៀបចំ​ឱ្យ​ល្អ​ដូច​មុន​ការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ​នៅឡើយ​ទេ​។ ការបើក ​ទេសចរណ៍​ឡើងវិញ ប្រតិ​ប​ត្ដិករ​ទេសចរណ៍​ ត្រូវ​ធានា​សុវត្ថិភាព​ឲ្យ​បាន​ដល់​ផ្ញៀវទេសចរ​។ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប លោក ង៉ូ​វ សេង​កាក់ ​បាន​បញ្ជាក់ថា ​នៅក្នុង​ខេត្ដ​សៀមរាប បាន​នឹង​កំពុង​អភិវឌ្ឍ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទី​តាំង​សណ្ឋាគារ ឬ​ផ្ទះ​សំណាក់​។ កន្លែង​បម្រើ​សេវាកម្ម​ទេសចរណ៍​ខ្លះ ​បន្ដ​បិទ​នៅឡើយ​ ដោយ​បារម្ភ​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​។ លោក​ បាន​បន្ដថា ​តែ​ទោះជា​យ៉ាងណាក៏ដោយ​ មក​ទល់ពេលនេះ ​មាន​ទេសចរ​ក្នុងស្រុក​តិចតួច ប៉ុណ្ណោះ បាន​ចេញ​ធ្វើដំណើរ​កម្សាន្ត​៕​អត្ថបទ​៖ ឈិ​ត សា​វី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM