សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

នគរបាល​វៀតណាម​ផ្តល់​សម្ភារៈ និង​ថវិកា​មួយ​ចំនួន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​កូ​វីដ​១៩​ ដល់​នគរបាល​កម្ពុជា

2021/05/10 01:40:35 pm        198
ភ្នំពេញ ៖ ​នគរបាល​ក្រុង​ហូជីមិញ និង​ខេត្ត​ឡុង អាង​ ប្រទេស​វៀតណាម បាន​ឧបត្ថម្ភ​សម្ភារៈ​សុខាភិបាល ​និង​ថវិកា ​មួយ​ចំនួន​ជូន​នគរបាល​រាជធានី​ភ្នំពេញ នគរបាល​ខេត្តស្វាយរៀង​ និង​ខេត្តព្រៃវែង ​សម្រាប់​ប្រើប្រាស់​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ​ខណៈ​សម្ភារៈ​ទាំងនេះ​បាន​បង្ហាញ​នៅ​កិច្ច​សហប្រតិបត្តិការ​រ​វាង​នគរបាល​ប្រទេស​ទាំងពីរ​ កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​។ពិធី​ប្រគល់ និង​ទទួល​សម្ភារៈ​សុខាភិបាល ដែល​ជា​ជំនួយ​របស់​នគរបាល​វៀតណាម​នេះ ​គឺ​បាន​ធ្វើឡើង​ នៅ​ថ្ងៃទី​៩​ ខែឧសភា​នេះ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វលិ៍​ល ​ខេត្តស្វាយរៀង ​និង​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៊ិន ហៀ​ប ខេត្ត​ឡុង​អាង​ ដោយ​គណៈប្រតិភូ​នគរបាល​រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ​និង​ខេត្តព្រៃវែង ​ដឹកនាំ​ដោយ​ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី ​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​តំណាង​ឧ​ត្ត​ម​សេនីយ៍​ឯក ​ស ថេត អគ្គ​ស្នង​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​ចំណែក​ភាគី​នគរបាល​ក្រុង​ហូជីមិញ ​និង​នគរបាល​ខេត្ត ឡុង អាង ​ ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ​ កៅ ដាំង​ហឹ​ក ស្នង​ការរង​នគរបាល​ក្រុង​ហូជីមិញ​។ថ្លែង​នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​នោះ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី កៅ ដាំង​ហឹ​ក ​ស្នងការរង​នគរបាល​ក្រុង​ហូជីមិញ បាន​លើក​ឡើងថា ​ការឧបត្ថម្ភ​នូវ​គ្រឿង​សម្ភារៈ​សុខាភិបាល ​និង​ថវិកា​ នៅពេលនេះ គឺជា​ការ​បង្ហាញ​នូវ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​រឹតចំណង​មិត្តភាព ​សាម​គ្គី​ភាព រវាង​នគរបាល​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ និង​ការ​ចែករំលែក​បទពិសោធន៍​សម្រាប់​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដែល​ជំងឺ​កូ​វីដ​១៩​ កំពុង​ប្រឈម​ចំពោះមុខ ​នៃ​ការ​រាតត្បាត នៅក្នុង​ប្រទេស​ទាំងពីរ​។លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ក៏បាន​លើកឡើង​ទៀតថា ​នគរបាល​កម្ពុជា និង​នគរបាល ​វៀតណាម កន្លងមក​ បាន​សហកា​រ​គ្នា​យ៉ាង​ល្អ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩ ​មិន​ឱ្យ​ឆ្លង​ចូល​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​នោះឡើយ ​ហើយ​ជាង​នេះ​ថែមទៀត ​លោក ក៏បាន​ជម្រាប​ជូន​កម្ពុជា​ឱ្យដឹង​អំពី​សភាពការណ៍​ជំងឺឆ្លង​កូ​វីដ​១៩ ​នៅក្នុង​ប្រទេស​វៀតណាម​បច្ចុប្បន្ននេះ ​នៅតែមាន​កត្តា​ស្មុគស្មាញ​ច្រើន​ ហើយ​ការឆ្លង​ចូល​ក្នុង​សហគមន៍ អាច​ផ្ទុះឡើង​គ្រប់​ពេល​និង​គ្រប់​ទីកន្លែង ហើយ​កម្លាំង​នគរបាល​ប្រទេស​វៀតណាម​ទាំងមូល​បាន​នៅ​ឈរ​ជួរមុខ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​នេះ​។ថ្លែង​នៅក្នុង​ពិធី​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ លី ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ចំពោះ​នគរបាល​ប្រទេស​វៀតណាម ​ដែល​បាន​បរិច្ចាគ​នូវ​សម្ភារៈ​សុខាភិបាល និង​ថវិកា មួយ​ចំនួន ជូន​ដល់​នគរបាល រាជធានី​ភ្នំពេញ និង នគរបាល​ខេត្ត​ទាំង​២ ស្វាយរៀង ព្រៃវែង​ ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​សម្រាប់​កងកម្លាំង​នគរបាល​កម្ពុជា ប្រើប្រាស់​បង្ការ​កូ​វីដ​១៩ ​ទន្ទឹម​ដែល​នគរបាល​រាជធានី​ភ្នំពេញ ​នគរបាល​ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង កំពុង​បំពេញភារកិច្ច​យ៉ាងសកម្ម ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩ នៅក្នុង​សហគមន៍​នេះ​។​សូមបញ្ជាក់ថា​ សម្ភារៈ​សុខាភិបាល​ដែល​នគរបាល​ក្រុង​ហូជីមិញ សហការ​ជាមួយ​នគរបាល​ខេត្ត​ឡុង អាង ឧបត្ថម្ភ​ជូន​នោះ​រួមមាន ​៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទទួល​បាន​ម៉ាស់​ចំនួន​១២​កេស​ធំ ស្មើនឹង​៣​ម៉ឺន​ម៉ាស់​ ថ្នាំ​សម្លាប់​មេរោគ​ចំនួន​៣០​ធុង ​ថវិកា​ចំនួន​២០០​លាន​ដុង​ និង​ឯកសណ្ឋាន​មួយ​ចំនួន​។ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ​និង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ​ក្នុង​មួយ​ខេត្ត ​ទទួល​បាន​ម៉ាស់​៤​កេស​ធំ​, ថ្នាំ​សម្លាប់​មេរោគ​២០​ធុង និង​ថវិកា​១០០​លាន​ដុង វៀតណាម​៕​អត្ថបទ​៖ បាន ចក់

រដ្ឋបាល​រាជធានី​ភ្នំពេញ ​កំពុង​ពិចារណា​បង្រួម​តំបន់​ក្រហម​ពី​កម្រិត​ភូមិ​ទៅតាម​ខ្នង​ផ្ទះ​នីមួយៗ​នៃ​ភូមិ

2021/05/10 01:14:19 pm        27
ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ​កំពុង​សិក្សា ដើម្បី​បង្រួម​តំបន់​ក្រហម ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​តូច​បន្ថែមទៀត ​ខណៈដែល​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ​១៩ ប្រចាំថ្ងៃ នៅ​ភ្នំពេញ​បាន​ថយចុះ​។ ក្នុងពេល​ចុះ​ពិនិត្យ​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡាង​ នៃ​ខណ្ឌទួលគោក កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ បាន​ថ្លែងថា នៅពេលនេះ ក្រុម​អ្នកបច្ចេកទេស​ដែល​ពាក់ព័ន្ធ កំពុង​ធ្វើការ​ពិចារណា ដើម្បី​បង្រួម​ការគ្រប់គ្រង​ និង​បិទ​ខ្ទប់​តំបន់​ក្រហម​ពី​សង្កាត់​ មក​ត្រឹម​ភូមិ​ និង​ពី​កម្រិត​ភូមិ មក​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​។ ឯកឧត្តម ​បាន​បញ្ជាក់ថា ការពិចារណា​បង្រួម​នេះ ដោយសារ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​វាយតម្លៃ​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ថយចុះ​ពី​ចន្លោះ​៥០០​នាក់ ​មក​ត្រឹម​២០០​នាក់ កាលពី​ថ្ងៃទី​០៩ ​ខែឧសភា ឆ្នាំ​២០២១​៕អត្ថបទ​ ៖ ជា ធី​រិ​ទ្ធ

ទេយ្យវត្ថុ​របស់​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា​ធម្មញ្ញាណ​វិវឌ្ឍ​នា ប៊ុន ស៊ា​ង​លី​ ប្រគេន​ជូន​វត្ត​ទាំង​២៤​ក្នុងស្រុក​៨​ នៃ​ខេត្តកំពង់ឆ្នាំង

2021/05/10 12:48:48 pm        695
កំពង់ឆ្នាំង៖ ឯកឧត្តម ឌី វី​ជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ​បានអនុញ្ញាត​អោយ​ក្រុមការងារ​ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន បាន​នាំ​យក​ទេយ្យវត្ថុ​របស់​អ្នកឧកញ៉ា​ ព្រឹទ្ធ​មហា​ឧបា​សិកា​ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មួយ​ចំនួនធំ​មាន​ជា​ស្បៀងអាហារ ​គ្រឿង​ឧបភោគ​-​បរិភោគ​ជាច្រើន​មុខ​យក​ទៅ​ប្រគេន​បណ្តា​វត្ត​ចំនួន ២៤ ក្នុងស្រុក​ចំនួន ​០៨​នៃ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី ០៨ និង​ទី​០៩ ខែឧសភា ឆ្នាំ​២០២១​នេះ ។លោក ជិន ប៊ុនធឿន បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ឌី វី​ជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ដល់​ព្រះ​តេជគុណ ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ទាំងអស់​ដែល​កំពុង​ទទួលរង​ផល​ប៉ះពាល់​នូវ​ការ​រីក​រាលដាល​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ ជា​សាកល​នាពេលនេះ​។ ព្រោះ​ក្នុង​ដំណាក់កាល​នេះ​ព្រះសង្ឃ​ មិនអាច​បិណ្ឌ​បាត្រ​ចង្ហាន់​បាន​ និង​ប្រជា​ពុទ្ធបរិស័ទ​ក៏​មិន​អាច​យក​ចង្ហាន់​មក​ប្រគេន​ដល់​ព្រះសង្ឃ​ដូច​ពេលមុន​បានដែរ ​ទើប​ឯកឧត្តម និង​លោកជំទាវ​បាន​គិតគូរ​អំពី​ទុក្ខ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​តាម​ទី​អារាម​នានា ​ក្នុងប្រទេស​កម្ពុជា​។ ​ហើយ​ការ​នាំយក​ទេយ្យវត្ថុ​មក​ប្រគេន​ជូន​នៅពេលនេះ​ អាច​ជួយ​សម្រាល​នូវ​ការ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​អង្គ​បាន​មួយ​រយៈ​ផងដែរ ។ ម្យ៉ាងវិញទៀត លោក ​បាន​បន្ថែមថា ដើម្បី​ផ្តាច់ ​ឬសគល់​នៃ​ការចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍ ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល របស់​រាជ​រដ្ឋាភិបាល ជាពិសេស​រួម​អនុវត្ត «៣​ការពារ និង​៣​កុំ​» ដើម្បី​ការពារ​ខ្លួន​យើង​ គ្រួសារ​យើង​ សង្គមជាតិ​យើង​ និង​ប្រជាជន​យើង​ ។ក្នុងឱកាស​នោះដែរ លោក ជិន ប៊ុនធឿន និង​ក្រុមការងារ​បាន​ចែក​ជូន​លោកយាយ ​លោកតា​ដែល បាន​អញ្ជើញ​ចូលរួម​ក្នុង​ថ្ងៃនេះ​ដោយ​ម្នាក់ៗ​ទទួល​ឃី​ដ ​មួយកញ្ចប់ ក្នុងនោះ​មានដូចជា ​៖១-​ថ្នាំដុះធ្មេញ ០១​ប្រអប់ និង​ច្រាស់​ដុះធ្មេញ ០១​ដើម​២-​ជែ​លលា​ង ០១ កំប៉ុង​៣-​ខោអាវ ០១ សម្រាប់​៤-​ថ្នាំ​វីតាមីន​សេ ០១​ដប​៥-​សាប៊ូ ០១​ដុំ​តូច​ ​និង​ព្រះសង្ឃ សាមណេ ចំនួន​៤៩០​អង្គ​ក៏​ទទួល​បាន ស្លា​ដក ០១ ក្នុង​មួយអង្គ​ផងដែរ ។​​​ទេយ្យវត្ថុ​ក្នុង​វត្ត​នីមួយៗ​ទទួលបាន​រួមមាន​ ៖ ១-​អង្ករ​ចំនួន ០១​តោន​២-​ត្រីខ ១​កេស មាន ១០០ កំប៉ុង​៣-​មី​ចំនួន ១៨​កេស​តូច​៤- ទឹក​ផ្លែឈើ​គ្រប់មុខ​ចំនួន ១០​កេស​៥-​ទឹកដោះគោ​ខាប់​ចំនួន ០២​កេស​ធំ មាន ៩៦​កំប៉ុង​៦-​កាហ្វេ​ចំនួន ០៥​កញ្ចប់​ធំ មាន ២៥០​កញ្ចប់​៧-​តែ​ចំនួន ០២​គីឡូក្រាម​៨-​ស្ករស​ចំនួន ០១​បេ​(​មាន ២៥ គីឡូក្រាម​)៩-​អំបិល​ចំនួន ០១​បេ​(​មាន​១០​គីឡូក្រាម​)១០-​ទឹកត្រី​ចំនួន ០៥​យួរ មាន​៣០​ដប​១១-​ទឹកស៊ីអ៊ីវ​ចំនួន ០៥​យួរ មាន​៣០​ដប​១២-​ប៊ីចេង​ចំនួន ០១​បេ​(​មាន​២៥​គីឡូក្រាម​)១៣-​ម៉ាស់ ២០​ប្រអប់​១៤-​សាប៊ូ ៣០​ដុំ​១៥-​ថ្នាំពេទ្យ ១​កេស មាន ៨០​ប្រអប់​១៦-​ថវិកា ២​លាន​រៀល ​ដោយ​ក្នុងស្រុក​នីមួយៗ​មាន​វត្ត​ចំនួន​៖១-​ស្រុ​កំពង់ត្រឡាច​មាន​វត្ត​ចំនួន ០៣២-​ស្រុក​រលាប្អៀរ​មាន​វត្ត​ចំនួន ០៣៣-​សាមគ្គី​មានជ័យ​មាន​វត្ត​ចំនួន ០៣៥-​ស្រុក​ជល់​គី​រី​មាន​វត្ត​ចំនួន ០៣៦-​ស្រុក​បរិបូរណ៍​មាន​វត្ត​ចំនួន ០៣៧-​ស្រុក​កំពង់​លែង​មាន​វត្ត​ចំនួន ០៣៨-​ស្រុក​ទឹកផុស​មាន​វត្ត​ចំនួន ០៣ ៕​

ឯកឧត្តម ​ហ៊ុន ម៉ា​ណែ​ត ទទួល​អំណោយម៉ាស់​សុខាភិបាល ​ពី​សមាគម​​ចំនួន​បី​ សម្រាប់​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

2021/05/10 11:24:51 am        26
ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ​បាន​ទទួល​អំណោយ​ម៉ាស់​សុខាភិបាល​ពី​សមាគម​ខ្មែរ​-​ចិន ​នៅ​កម្ពុជា សមាគម​ត្រកូល​ លីម និង​សមាគម​សហព័ន្ធ​ប្រជាជន​ចិន​នៅ​ទីក្រុង ហ៊ូ​ចូ​វ ​តាមរយៈនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ​ទទួលបន្ទុក​បេសកកម្ម​ពិសេស​របស់​រាជរដ្ឋាភិបាល​ លើ​កិច្ចការ​មីន យុទ្ធភណ្ឌ​ មិនទាន់​ផ្ទុះ​ និង​វិស្វកម្ម នៃ​កង​យោធពល​ខេមរភូមិន្ទ​។ពិធី​ប្រគល់ និង​ទទួល​បាន​ធ្វើឡើង​នៅ​ស្នាក់​ការ​សមាគម​ត្រកូល ​លីម មាន​ទីតាំង​ខាងកើត​ស្ពាន​ជ្រោយចង្វារ​។​ អំណោយ​រួមមាន ៖ ​ម៉ាស់​ធម្មតា​ចំនួន ២៥០, ០០០​ម៉ាស់ , ម៉ាស N95 ចំនួន ១០ ,០០០​ម៉ាស់ និង​នំ​សា​កឺ​រា​ចំនួន ៦០​កេស​។ក្នុងនាម​កងទ័ពជើងគោក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ឧ​ត្ត​ម​សេនីយ៍ មាស សុភា បាន​ថ្លែង​អំណរគុណ​ចំពោះ​សមាគម ​ទាំង​០៣ រួមមាន ​សមាគម ​ខ្មែរ​-​ចិន នៅ​កម្ពុជា ​សមាគម​ត្រកូល លីម និង​សមាគម ​សហព័ន្ធ​ប្រជាជន​ចិន​នៅ​ទីក្រុង ហ៊ូ​ចូ​វ​។ ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា ​អំណោយ​ដ៏​ថ្លៃថ្លា​នេះ ​ជា​ការ​ចែករំលែក​ដ៏​មាន​សារៈសំខាន់ ​ដើម្បី​ចូលរួម​គាំទ្រ​ដល់​កងទ័ព ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ ៕

សម្តេចពញាចក្រី ហេង សំរិន ផ្តល់ស្បៀង និងថវិកា ដល់រាជធានីភ្នំពេញ ​សម្រាប់ចែកជូន​ពលរដ្ឋ​កំពុង​អនុវត្តវិធានការ​ទប់ស្កាត់ជំងឺកូវីដ-១៩

2021/05/08 11:35:15 am        208
ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ​បានផ្តល់អំណោយ​ជា​ស្បៀងអាហារ មានអង្ករ គ្រឿងឧបភោគបរិភោគ រួមនិងថវិកា ដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការខ្វះខាត នៅក្នុងពេលកំពុងអនុវត្តវិធានការការពារ​ទប់ស្កាត់ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ។អំណោយសម្តេចដែលបានផ្តល់ជូនថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះ មាន​ថវិកា​២០លាន​រៀល អង្ករចំនួន ១១,២៤០គីឡូក្រាម រួមនឹងគ្រឿងឧបភោគបរិភោគ​ជាច្រើនទៀត​ដូចជា ត្រីខកំប៉ុង មី រួមនិងសម្ភារៈអនាម័យ មានអាល់កុល សាប៊ូ ថ្នាំដុសធ្នេញជាដើម។ក្នុងឱសកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយ​និងចូលរួមមរណទុក្ខ​ចំពោះ​ក្រុមគ្រួសារដែលមានសមាជិកបានស្លាប់បាត់បង់អាយុជីវិត ដោយសារជំងឺកូវីដ-១៩ និងបានជូនពរដល់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យ និង​មណ្ឌលព្យាបាល​ ទំាងអស់បានឆាប់ជាសះស្បើយក្នុងពេលឆាប់ៗនេះ ហើយបានវិលត្រឡប់​ទៅជួប​ជុំក្រុមគ្រួសារវិញ។សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋអនុវត្តវិធាន​ការរដ្ឋបាល​ និងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនមិនគួរធ្វេសប្រហែសឡើយ ព្រោះថាជំងឺកូវីដ-១៩ នៅតែបង្កហានិភ័យខ្ពស់ ដដែលនៅកម្ពុជា ក៏ដូចជាពិភពលោកទំាងមូល បើទោះបី ពេលនេះ រាជរដ្ឋាភិបាលបានបញ្ចប់វិធានការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលយ៉ាងណាក្តី។សម្តេច បានលើកទឹកចិត្តដល់ពលរដ្ឋ សូមអញ្ជើញទៅទទួលវ៉ាក់សំាងការពារជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃ ដើម្បីការពារខ្លួន​និងបង្កើតភាពស៊ាំ​ក្នុង​សហគមន៍ ជាការការពារទប់ស្កាត់កុំឲ្យជំងឺដ៏កាចសាហាវនេះ យាយីសង្គមជាតិកាន់​តែ​ធ្ងន់ធ្ងរឡើង។ សម្តេច បានលើកឡើងថា ប្រទេសជាច្រើននៅលើពិភពលោកបានកំពុងជំរុញ​ការ​ចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរៀងៗខ្លួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ និង​ដើម្បី​ឆាប់​បានស្តារ​សង្គម​ និងសេដ្ឋកិច្ចប្រទេសជាតិពីវិបត្តិជំងឺរាតត្បាតនេះឡើងវិញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល អាជ្ញាធររាជធានីខេត្តទូទំាងប្រទេស កងកម្លំាងប្រដាប់អាវុធ ជាពិសេសក្រុមក្រុមគ្រូពេទ្យ​ជួរមុខទំាង​អស់ ដែលបានដាក់ចេញវិធានការបន្តបន្ទាប់ ហើយបានខិតខំទប់ស្កាត់ការពារ គ្រប់មធ្យោបាយបានទាន់ពេលវេលាប្រកបដោយស្មារតីទទួលខុសត្រូវចំពោះសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលានិងការនឿយហត់នោះឡើយ។ សម្តេចបានបានកោតសរសើរផងដែរ ដល់សកម្មភាពមនុស្សធម៌នានា ដែលបានកើតឡើង​យ៉ាងផុលផុស​នៅគ្រប់កន្លែង គ្រប់តំបន់ ដើម្បីជួយគ្នាទៅវិញទៅមកនៅគ្រាលំបាកនេះ ដែលជាវប្បធម៌និងប្រពៃណីដ៏ថ្លៃថ្នា ក្នុងសង្គមកម្ពុជាតំាងពីដើមមក។ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំ​គណៈប្រតិភូរដ្ឋ​បាល​រាជធានីភ្នំពេញ ទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ បានថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេច និងសម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលជានិច្ចកាលសម្តេចទំាងទ្វេបានយកចិត្តទុកដាក់​ដល់​សុខទុក្ខ​និងជីវភាព​ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈនិងតំាងពីដើមមក។ឯកឧត្តមអភិបាល បានបញ្ជាក់ថា អំណោយទាំងអស់នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង​យកទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងអំឡុងពេល នៃការផ្ទុះ​រាលដាល​ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ "សហគមន៍ ២០កុម្ភៈ" នៅរាជធានីភ្នំពេញ៕

សម្ដេចតេជោ សំណូមពរជាថ្មីដល់ម្ចាស់ផ្ទះជួល អគ្គិសនី និងរដ្ឋករទឹក ផ្អាកយកថ្លៃឈ្នួល និងតម្លៃ​ទឹកភ្លើងពីកម្មករ កម្មការិនី ក្នុងតំបន់បិទខ្ទប់

2021/05/08 10:52:40 am        213
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវ​ជាថ្មី​ដល់ម្ចាស់ផ្ទះជួល​ទាំងឡាយ​សូម​បញ្ចេញកាយ​វិកា​មនុស្សធម៌ ​សម្រាប់កម្មករ កម្មការិនី​នៅតំបន់ក្រហម​ និងតំបន់បិទខ្ទប់ អំពីតម្លៃឈ្នួលផ្ទះ  ខណៈថៅកែរោងចក្រមិនទាន់បើក​លុយអោយផង។ សម្ដេច ក៏បានអំពាវនាវអោយរដ្ឋករទឹក​ស្វយ័ត និងអគ្គិសនីកម្ពុជា​ បញ្ចេញនូវកាយវិកា​មនុស្សធម៌​ចំពោះកម្មករ កម្មការិនី​ដែលបានប្រើប្រាស់ទឹកភ្លើង​នៅក្នុងតំបន់បិទខ្ទប់ និង​តំបន់ក្រហម។ជាមួយនេះ សម្កេច ក៏សូមម្ចាស់​រោងចក្រ​កុំបំភ័យ​កម្មករដែលថា​មិនទាន់​បានចាក់វ៉ាក់សាំង​ មិន​អោយចូលធ្វើការនោះ ពេលវេលានេះ មិនមែនជាពេលវេលា​ដែលត្រូវយកវ៉ាក់សាំង​មក​ធ្វើសមភាព សមធម៌ ហើយធ្វើជាលក្ខខណ្ឌ ដើម្បីដោះស្រាយការងារធ្វើនោះទេ រង់ចាំ​ទីក្រុង​ភ្នំពេញ និងខេត្តកណ្ដាល ឬប្រទេសទាំងមូល បានចាក់វ៉ាក់សាំងរួចរាល់ហើយ អ្នកដែល​បដិសេធមិនចាក់វ៉ាក់សាំង​ អ្នកនោះច្បាស់ណាស់ នឹងអស់ការងារធ្វើ ​ឬរកការងារធ្វើមិនបាន​ ដោយសារតែការជឿការឃោសនា​អកុសលពីមនុស្សមួយចំនួន ​​ដែលថា​ចាក់វ៉ាក់សាំងហើយស្លាប់ ឬកើតជំងឺនេះ ឬជម្ងឺនោះ ។ដូច្នេះសម្តេច​ ​បានអំពាវនាវ​ចំពោះបងប្អូន​​ទាំងអស់មេត្តា​យោគយល់ចំពោះសភាពការណ៍​ទាំងឡាយ​ ហើយអ្នក​ដែលមាន​លទ្ធភាពហើយ សូមកុំមកដណ្ដើមយកជំនួយ​ដែលអ្នកត្រូវការជួយកំពុង​តែ​ទាមទារឲ្យជួយ​ក្នុងពេលដែលយើងមានជំនួយ មិនគ្រប់គ្រាន់ហើយបែរជាមានការទាមទារសមធម៌ ដែលនេះ ជាការគួរឲ្យខ្មាស់អៀនសម្រាប់អ្នកដែលមាន លទ្ធភាព។ទោះជាកន្លងទៅ មានម្ចាស់ផ្ទះជួលមួយចំនួនសម្រេចមិនយកថ្លៃជួលផ្ទះពីកម្មករ កម្មការិនី ក្នុងរយៈពេលមួយ ឬក៏បានបញ្ចុះ ថ្លៃនិងមានមួយចំនួនទៀតឱ្យប្រើប្រាស់​រហូតដល់រយៈពេល​វែង​ដែល​សម្ដេច បានធ្វើលិខិត ថ្លែងអំណរគុណរួចហើយនោះ ប៉ុន្តែក៏នៅមានសេសសល់បងប្អូនមួយចំនួន ដែលខ្វះការយោគយល់​និងបង្កើតឲ្យមានបញ្ហា​ឡើង​ដែលម្សិលមិញ​បាន​ប្រញាប់ប្រញាល់​​ធ្វើការ​ដោះស្រាយ​នៅទីកន្លែងនោះ។ដូច្នេះ សម្តេច បានសំណូមពរជាថ្មី សូមអោយម្ចាស់ផ្ទះជួលមានការ​យោគយល់​អោយផ្អាកមួយរយៈសិន​ ឬ​បញ្ចុះថ្លៃ ឬលើកលែង រយ:ពេលខ្លះ សម្រាប់កម្មករកម្មការិនី នៅតំបន់បិទខ្ទប់ ឬតំបន់ក្រហម ពិតណាស់ម្ចាស់ផ្ទះជួល ឬ ផ្ទះសំណាក់ខ្លះ មានការលំបាកដូចគ្នា​ដោយខ្ចីលុយពីធនាគារ​មក​សាងសង់ ប៉ុន្តែសង្ឃឹមថា ម្ចាស់ផ្ទះជួលទាំងអស់ នឹងអាចយល់បាននូវការលំបាករបស់កម្មករ កម្មការិនី ហើយស្ថានភាពនេះ មិនមែនគ្រាន់តែនៅទីក្រុងភ្នំពេញទេ បើអាចធ្វើបានសុំធ្វើ​នៅ​គ្រប់ទីកន្លែងទាំងអស់៕អត្ថបទ មុត សុទ្ធ

ហ្វូង​ដំរីព្រៃ​ជាច្រើន​ក្បាល​ តែង​ចេញ​មក​ស៊ី​ចំណី​នៅ​ស្រុក​កែវ​សីមា​

2021/05/07 03:56:47 pm        259
មណ្ឌលគិរី​ ៖ នៅក្នុង​ប្រទេស​កម្ពុ​ជា​មន្ត្រី​ជំនាញ​ បាន​វាយ​តម្លៃថា ​គម្រប​ព្រៃឈើ​ នៅ​ខេត្តមណ្ឌលគិរី​កំពុង​មាន​វត្តមាន​សត្វ​ដំរីព្រៃ​រស់នៅ​ច្រើនជាងគេ​ ខណៈដែល​ដំរី​ទាំងនោះ​ ជា​ប្រភេទ​ដំរី​អាស៊ី ហើយ​ចំនួន​របស់​ពួកវា​ក៏​បាន​និងកំពុង​កើនឡើង​ ព្រោះតែ​មានការ​យកចិត្ត​ទុកដាក់​ពី​មន្ត្រី​ជំនាញ​ក្នុងការ​អភិរក្ស ។លោក ហាន សុខន នាយក​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា ​បាន​ឲ្យ​ដឹងថា ​សត្វ​ដំរីព្រៃ​ជាច្រើន​ហ្វូង​កំពុង​បំលាស់​ទី​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ក្នុង​មួយ​ហ្វូង​មាន​ចំនួន​ចន្លោះ​ពី​០២​ក្បាល​ទៅជា​ង​១០​ជាង​ក្បាល​ ហើយ​កាលដែល​វា​តែងតែ​ចេញ​មក​ក្បែរ​ភូមិ​ប្រជាជន​ព្រោះ​ស្វែងរក​ចំណី ​កន្លែង​ណា​មាន​ទឹក​ និង​ចំណី​ច្រើន​គឺ​ពួកវា​នៅ​ទីនោះ ។ លោកនាយក​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ​បន្តថា ការដែល​សត្វ​ដំរី​ទាំង​តែង​ចេញ​មក​ក្បែរ​ភូមិ​ប្រជាជន ព្រោះ​កន្លែង​នោះ​ជា​ជម្រក​ចាស់​របស់​វា​តាំងពី​មិនទាន់​មាន​មនុស្ស​មក​រស់នៅ​ម្ល៉េះ ​ហើយ​បច្ចុប្បន្ន​ជម្រក​ជាច្រើន​របស់​វា​ត្រូវ​មនុស្ស​មក​រំខាន​ដូចជា​ការ​កាប់​រាន​ព្រៃ​យក​ដី និង​បោះ​ទីលំនៅ​ជា​បន្តបន្ទាប់ ។ លោក ហាន សុខន បាន​ឲ្យ​ដឹង​ទៀតថា មិនមែន​តែ​សត្វ​ដំរីព្រៃ​ទេ​ដែល​តែង​ចេញ​មក​ជម្រក​ចាស់​របស់​ពួកវា​ ក្នុងនោះ​ សត្វព្រៃ​ទាំងអស់ ពិសេស​គឺ​សត្វ​ធំៗ​ដូចជា ខ្ទីង ទន្សោង​ជាដើម ក៏​នឹង​វិល​ប្រឡប់​មក​កន្លែង​ពួកវា​ធ្លាប់​រស់នៅ​ពីមុន​នៅ​ថ្ងៃ​ណាមួយ ​ប៉ុន្តែ​សោកស្ដាយ​ដែល​កន្លែង​ខ្លះ​ត្រូវ​មនុស្ស​ចូល​បំពាន​ពួកវា ។ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ​ក៌ បាន​ថ្លែងប្រាប់​ទូរ​ស័ព្ទ​ថា ​សត្វ​ដំរីព្រៃ​អាស៊ី​នៅ​ខេត្តមណ្ឌលគិរី​ មិនមាន​ចំនួន​ថយ​ចុះ​នោះទេ ​ពួកវា​កំពុង​រស់នៅ​ក្នុងព្រៃ​បង្កាត់​កូនចៅ​យ៉ាង​សុខសាន្ត ហើយ​ចំនួន​របស់​ពួកវា​អាច​មាន​ចន្លោះ​ពី​៣០០​ក្បាល​ទៅ​៤០០​ក្បាល ​មាន​រស់នៅ​ច្រើន​ក្នុង​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា ​បន្ទាប់មក​គឺ​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ខ្លះទៀត​រស់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ។អ្នកជំនាញ​ បាន​បញ្ជាក់ថា សត្វ​ដំរីព្រៃ​មិន​ធ្វើបាប​មនុស្ស​ទេ ប្រសិនបើ​មនុស្ស​មិន​ប៉ះពាល់​វា ក្នុង​ករណី​មនុស្ស​ទៅ​បាញ់​វា ឬ​ព្យាយាម​ធ្វើបាប​ពួកវា សត្វ​ដំរី​ទាំងនោះ​នឹង​តបត ។​ ហើយ​ហ្វូង​របស់​សត្វ​ដំរី​នីមួយៗ​នៅ​ដែន​ជម្រកសត្វព្រៃ​កែវ​សីមា ​ក៏មាន​ឃើញ​កូន​របស់​ពួកវា​ធ្វើដំណើរ​ជាមួយ​ផង​ដែរ បង្ហាញ​ឲ្យ​ឃើញថា ​មាន​កំណើន​សត្វ​ដំរី ឬក៏​មិន​មាន​ការ​ថយចុះ​ទេ ឆ្នាំមុន​ដំរីព្រៃ​ក៏បាន​ចេញ​មក​បង្កាត់​ពូជ​ជាមួយ​ដំរី​ញី​របស់​អ្នកស្រុក​ផងដែរ ៕​អ៊ិត ភីរុណ​

សាខា​កាកបាទក្រហម​ខេត្តតាកែវ​ នាំ​យក​អំណោយ​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ​ចែក​ជូន​អាជីវករ​ផ្សារ​ត្រាំកក់

2021/05/07 03:13:34 pm        103
​តាកែវ ៖ ​អភិបាល​ខេត្តតាកែវ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ​ឯកឧត្តម អ៊ូច ភា បាន​នាំ​យក​អំណោយ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ទៅ​ចែក​ជូន​ដល់​ក្រុម​អាជីវករ​ផ្សារ​ត្រាំកក់ ដែល​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​ តូប​អស់ទាំង​ស្រុង កាល​ពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។ក្នុងឱកាស​ចុះ​ចែក​អំណោយ​ដល់​ក្រុមអាជីវករ​ផ្សារ​ត្រាំកក់ នៅ​ព្រឹក​ថ្ងៃទី​៧ ​ខែឧសភា នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និង​ជា​ប្រធាន​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត ​មានប្រសាសន៍​ដោយ​បាន​ពាំនាំ​នូវ​បណ្តាំ​សាកសួរ សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្ដិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា មក​ជម្រាប​ជូន​ក្រុម​អាជីវករ​ដោយ​ក្តី​នឹក​រំលឹក ​និង​ចូលរួម​សោកស្ដាយ​ចំពោះ​ហេតុការណ៍​អគ្គិភ័យ ​ដែល​បាន​ឆាប់​ឆេះ​ផ្សារ​ត្រាំកក់​នេះ ដែល​ធ្វើឱ្យ​ខូចខាត​សម្ភារ​លក់ដូរ​អស់​មួយ​ចំនួនធំ ហើយ​គ្រាន់តែ​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ណែនាំ​ឲ្យ​មន្ត្រី​សាខា​កាកបាទក្រហម​ខេត្តតាកែវ​ នាំ​យក​អំណោយ​ទៅ​ចែក​ជូន​ភ្លាមៗ ដើម្បី​ជា​ការ​ជួយ​សម្រាល​ទុក្ខ​បាន​មួយគ្រា​។ឯកឧត្តម ​​បន្តថា ទីណា​មានទុក្ខ​លំបាក ទីនោះ​តែងតែ​មានមុខ​អាជ្ញាធរ​ជាពិសេស​មន្ត្រី​កាកបាទ​ក្រហម ​ចុះជួយ​បងប្អូន​គ្រប់ពេលវេលា​វេលា ហើយ​ការ​ចុះជួយ​នេះ គឺ​មិន​គិត​ពី​ជាតិ​សាសន៍ ពណ៌​សម្បុរ ​ឬ​និន្នាការ​នយោបាយ​អ្វី​ទាំងអស់​។ឯកឧត្តម អ៊ូច ភា ឆ្លៀតឱកាស​នេះ បានធ្វើ​ការណែនាំ​ដល់​អាជីវ​រក​ទាំងអស់ កុំ​ភ្លេច​ថែរក្សា​សុខភាព ជាពិសេស ៣​កុំ ៣​កា​ពារ ដោយ​ធ្វើ​យ៉ាងណា​ចៀសវាង​ឱ្យ​បាន​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ​នៅក្នុង​សហគមន៍​ ដោយ​ត្រូវតែ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ​និង​ត្រូវ​រក្សា​គម្លាត​ពីគ្នា ​ដែល​បើ​ធ្វើ​ដូច្នេះបាន​វា​នឹង​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ ជាក់​ជាពុំខាន​៕​អត្ថបទ​៖ គុជ វិភាគ

ខេត្តកណ្តាល ​ចាប់ផ្តើម​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២​ ជូន​ពលរដ្ឋ​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ

2021/05/07 02:32:29 pm        171
កណ្ដាល ​៖ គ្រប់​មន្ទីរពេទ្យបង្អែក​ទាំងអស់​ នៅ​ខេត្តកណ្តាល ​នៅ​ថ្ងៃទី​៧ ​ខែឧសភា​នេះ បាន​ចាប់ផ្តើម​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ​ដែល​ទទួល​អាជ្ញា​ប័ណ្ណ​ផលិត​ដោយ​ក្រុមហ៊ុន​ AstraZeneca សំរាប់​ដូ​ស​ទី​២ ​ដល់​មនុស្ស​ចាស់​វ័យ​លើស​៦០​ឆ្នាំ ​។បើតាម​វេជ្ជបណ្ឌិត លី មករា ប្រធាន​មន្ទីរពេទ្យបង្អែក​ជ័យជំនះ ​នៅក្នុង​ក្រុង​តាខ្មៅ​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​៧ ​ខែឧសភា​នេះ​ថា សម្រាប់​មន្ទីរពេទ្យ​ជ័យជំនះ ​នៅថ្ងៃនេះ​ដែរ គឺ​បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ​ទាំងបី​ប្រភេទ​ក្នុង​នោះ​ មាន​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម ​ស៊ី​ណូ​វ៉ាក់សាំង​ និង​វ៉ាក់សាំង​កូ​វី​សែ​ល​ ដែល​ក្រុម​គ្រូពេទ្យ​កំពុង​ចាប់​ផ្តើម​ចាក់​ចាប់ពី​ថ្ងៃនេះ​តទៅ​។លោក លី មករា បន្តថា សម្រាប់​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​ហ្វា​ម ​និង​ស៊ី​ណូ​វ៉ា​ក់​យើង​ទទួល​ចាក់​លើ​ពលរដ្ឋ​ទូទៅ​ ដែលមាន​វ័យ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ​។ ដោយឡែក​សម្រាប់​វ៉ាក់សាំង​កូ​វី​សែ​ល​វិញ គឺ​យើង​ទទួល​ចាក់​ជូន​តែ​ដូ​ស​ទី​២​ ជូន​ចំពោះ​ពលរដ្ឋ​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើង ដែល​បាន​មក​ចាក់​ដូ​ស​ទី​១​នៅ​ក្នុង​មន្ទីរពេទ្យ​ជ័យជំនះ​នេះ ចន្លោះ​ពី​៨​ទៅ​១២​សប្តាហ៍​ ហើយ​យើង​មិន​អាច​ទទួល​ចាក់​អ្នក​មកពី​ចំងាយ​នោះទេ​។សម្រាប់​ពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល​ដូ​ស​ទី​២​នេះ បាន​មើលឃើញថា ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល ​បាននិងកំពុង​ស្វះស្វែង​រក​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ​និង​បាន​រៀបចំ​ផែន​ការចាក់​ច្បាស់លាស់ ​ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ​ អោយបាន​គ្រប់ៗ​គ្នា ហើយ​គេ​រំពឹងថា ​នៅ​ថ្ងៃ​ខាងមុខនេះ បើ​ពលរដ្ឋ​ខ្មែរ​ បានទទួល​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នេះ​ទាំងអស់គ្នា ​នឹងធ្វើ​អោយ​គ្មាន​ពលរដ្ឋ​ណា​ឆ្លង​កើត​ជំងឺ​កូ​វីដ​១៩​នេះ​។បើតាម​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ថ្លែងថា ​គិត​មកដល់ពេលនេះ មាន​មន្ត្រីរាជការ​ កងកម្លាំង​នគរបាល មន្ត្រី​កិច្ចសន្យា ​ដែល​បំរើ​ការងារ​ជួរមុខ​ប្រឆាំង​កូ​វីដ​១៩ ​ និង​បណ្តា​អាជីវករ​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ​និង​ក្រៅ​ប្រព័ន្ធ មនុស្ស​ចាស់ ​ព្រះសង្ឃ ​និង​ពលរដ្ឋ​អាទិភាព​នានា​ទៀត ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ សរុប​បាន​ប្រមាណ​ជាង ​១០​ម៉ឺន​នាក់ ហើយ​បច្ចុប្បន្ន រដ្ឋ​បាលខេត្ត​ក៏​កំពុង​បាន​រៀបចំ​ផែនការ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​ចាប់ពី​វ័យ​១៨​ឆ្នាំ​ឡើងទៅ​អោយ​បាន​លើ​មនុស្ស​ជាង​៨០​ម៉ឺន​នាក់​នៅ​ទូទាំង​ខេត្តកណ្តាល ​នៅពេលដែល​រាជរដ្ឋាភិបាល​ទំលាក់​វ៉ាក់សាំង​នោះ​មក​អោយ​ខេត្តកណ្តាល​៕​​អត្ថបទ ៖ ស៊ុម សុខ​ជា

ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២​ ទាំង​៣​ប្រភេទ ​ជូន​ឥស្សរជន ​និង​ប្រជាពលរដ្ឋ​

2021/05/07 02:19:35 pm        223
ភ្នំពេញ ៖ ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ នា​ព្រឹក​ថ្ងៃទី​៧ ឧសភា ២០២១​នេះ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ ​ទាំង​៣​ប្រភេទ គឺ​កូ​វី​សែ​ល​(​ទទួល​អាជ្ញាប័ណ្ណ​ផលិត​ពី​ក្រុមហ៊ុន​ AstraZeneca) ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់ ​ជូន​ឥស្សរជន ​និង​ប្រជាពលរដ្ឋ​។លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស នាយ​ក​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ​បាន​លើកឡើងថា ថ្ងៃនេះ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ ក៏ដូចជា​ម​នី្ទ​រ​ពេទ្យ​ផ្សេងទៀត ​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ​ក្នុង​ការ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២​។ ​ហើយ​វ៉ាក់សាំង​កូ​វី​សែ​ល សម្រាប់​ចាក់​វ៉ាក់សាំង​លើ​មនុស្ស ​អាយុ​៦០​ឆ្នាំ​ឡើងទៅ​។ ក្នុងនោះ​ អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ដូ​ស​ទី​១ បាន​ចំនួន​ជាង​៦០០០​នាក់ ​ទន្ទឹម​នឹងនោះ​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល កាលពី​ថ្ងៃទី​៦​ ខែមីនា ឆ្នាំ​២០២១ ដូច្នេះ​អ្នក​ដែល​ដល់​ថ្ងៃ​កំណត់​ត្រូវ​ចាក់​វ៉ាក់សាំង ​សូម​អញ្ជើញ​មក​ចាក់​វ៉ាក់សាំង ព្រោះ​វ៉ាក់សាំង​កូ​វី​សែ​ល មាន​ចំនួន​កំណត់ ​ព្រោះថា​ ម​នី្ទ​រ​ពេទ្យ​ពិបាក​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​ផ្សេង ​ហើយ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ខុស​ទីតាំង គឺ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​វ៉ាក់សាំង ​និង​ការ​ផ្តល់​ឲ្យ​នេះ អត់​បាន​គ្រប់គ្រាន់​ទាំង​អស់គ្នា​នោះទេ​។ ដូច្នេះ​ តម្រូវ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​តាម​ទីតាំង ដែល​អ្នក​ចាក់​វ៉ាក់សាំង​ពីមុនមក ​ដើម្បី​ឲ្យ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បាន​គ្រប់គ្នា​។ជាមួយគ្នា​នោះដែរ ប្រជាពលរដ្ឋ មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​នៅក្នុង​ម​នី្ទ​រ​ពេទ្យ​កុមារ​ជាតិ បាន​លើកឡើង​ស្រដៀង​គ្នា​ថា គាត់​បាន​មក​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ដូ​ស​ទី​២​តាម​ការ​កំណត់ ដើម្បី​ការពារ​សុខភាព និង​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ​និង​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ ​បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ​ជូន​គាត់​ និង​ប្រជាពលរដ្ឋ​ទាំងអស់​។​ឋិត​ក្នុងស្ថានភាព​ដ៏​លំបាក​នេះ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ញឹ​ប អង្គា​បុស្ស ​បានបញ្ជាក់​ទៀតថា បងប្អូន​ប្រជាពលរដ្ឋ​បាន​ដឹង​ទាំង​អស់គ្នា​ហើយ​ថា ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មាន​ប្រជា​ពលរដ្ឋ​ជាង​១​ម៉ឺន​នាក់ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​សព្វថ្ងៃ​ចំនួន​នៃ​ការឆ្លង​នេះ​ នៅមាន​ចំនួន​៣​ខ្ទង់​នៅឡើយ ក្នុង​នោះ​រាជរដ្ឋាភិបាល​បានចេញ​វិធាន​ការបិទ​ខ្ទប់ ​និង​បើក​ឡើងវិញ​កាលពី​ថ្ងៃទី​៦ ខែឧសភា ​ឆ្នាំ​២០២១​ផងដែរ ​ប៉ុន្តែ​ថែរក្សា និង​ចែកចេញជា​តំបន់​លឿង តំបន់​លឿងទុំ និង​តំបន់​ក្រហម​មួយ​ចំនួន ដើម្បី​បិទ​ខ្ទប់ និង​កាត់​ផ្តាច់​ការចម្លង​។ ​ជាពិសេស​បើ​ទោះបី​បងប្អូន​ប្រជាពលរដ្ឋ បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ហើយ​កី្ត ​និង​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ហើយ​កី្ត ​គឺ​វិធានការ​៣​កុំ ៣​ការពារ និង​២​ចូលរួម​ ជា​វិធីសាស្ត្រ​មួយ​ដ៏​សំខាន់ ដែល​បុគ្គល​គ្រប់រូប​អាច​ធ្វើ​បាន​គ្រប់គ្នា ​ដែលជា​វី​ធី​សាស្ត្រ កំពុង​ប្រើប្រាស់​នៅ​ទូទាំង​សកលលោក អាច​ទប់ស្កាត់ ​ការពារ ​ការចម្លង​មេរោគ​កូ​វីដ​១៩​យ៉ាង​មាន​ប្រសិទ្ធភាព​៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM