សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា​ផ្ដល់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ជាង​១លាន​៨២​ម៉ឺន​នាក់ ​នៅ​ទូទាំង​ប្រទេស​ រយៈ​ពេល​៣​ខែ​មក​នេះ

2021/05/11 07:47:41 am        196
ភ្នំពេញ៖ ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ជាង ​១​លាន ៨​សែន​នាក់​ហើយ​ បាន​ទទួល​វ៉ាក់សាំង​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស ​របស់​រាជ​រដ្ឋាភិបាល។ក្នុង​របាយការណ៍​របស់​ខ្លួនក្រសួង​សុខាភិបាល​ បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​ជាង ១​លាន ៨២​ម៉ឺន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​សុខាភិបាល​ និង​ក្រសួង​ការពារ​ជាតិ​នៅ​ក្នុង​រយៈ​ពេល ៣​ខែ​កន្លង​មក​នេះ។រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​កន្លង​មក​នេះ ហើយ​គិត​នៅ​ត្រឹម​ថ្ងៃ​ទី​១០ ខែ​ឧសភា​ម្សិល​មិញ​នេះ ​យុទ្ធនាការ​នេះ បាន​បន្ត​ដំណើរ​ការ​អស់​រយៈ​ពេល ៩០​ថ្ងៃ ឬ​៣​ខែ​មក​ហើយ។បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល ប្រជា​ពលរដ្ឋ​ជិត ៩០​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ ​ហើយ​ប្រជា​ពលរដ្ឋ​ជាង ៧៧​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ​ខណៈ​ដែល​វ៉ាក់សាំង​ខូវីហ្ស៊ែល ត្រូវ​បាន​ចាក់​ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង ​១៥​ម៉ឺន​នាក់។ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ទៀត​ថា ប្រជា​ពលរដ្ឋ​ជាង ១​លាន ១១​ម៉ឺន​នាក់​ហើយ បាន​ទទួលការ​ចាក់​​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៣​ខែ​មក​នេះ។បើ​តាម​តួលេខ​កត់ត្រា​ដោយ​ក្រសួង​សុខាភិបាល ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជិត ២​លាន​នាក់​បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដែល​ផ្ដល់​ជូន​ដោយ​រាជ​រដ្ឋាភិបាល​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​នេះ ប៉ុន្តែ ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ៦​ម៉ឺន ៤​ពាន់​នាក់ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ ​ដោយសារ​មូល​ហេតុ​បញ្ហា​សុខភាព៕

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ប្រជុំ​ពិភាក្សា​ដើម្បី​កំណត់​បង្រួម​ទីតាំង​បិទ​ខ្ទប់​ នា​ថ្ងៃទី​១២​ឧសភា​

2021/05/11 02:07:10 pm        27
ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រជុំ​ដើម្បី​កំណត់​ទីតាំង​ នៃ​ការ​បង្រួម​តំបន់​បិទខ្ទប់ ​ឱ្យ​មក​នៅ​រួមតូច ​ដើម្បី​កាត់បន្ថយ​ការ​លំបាក​ជូន​ប្រជាពលរដ្ឋ ​នៅ​ថ្ងៃ​១២ ឧសភា​ខាងមុខនេះ​។ក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​បន្ត​ផ្ទាល់​នៅ​រសៀល​ថ្ងៃទី​១០​ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​ពិនិត្យ ពិភាក្សា និង​កំណត់​ទីតាំង​ឱ្យ​បាន​ច្បាស់លាស់ មុន​ការសម្រេច​ដាក់​តំបន់​ដែល​ត្រូវ​បង្រួម​ការ​បិទ​ខ្ទប់​ឱ្យ​មាន​ប្រសិទ្ធភាព ​ដែល​អាច​ជឿ​ទុក​ចិត្តបាន នា​ថ្ងៃ​១២ ​ខែឧសភា​ ខាងមុខនេះ​ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បានធ្វើ​ការណែនាំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ម៉ត់ចត់​បំផុត គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​ករណី​ប្រជាពលរដ្ឋ​នៅ​តំបន់​លឿង ចូល​ទៅ​តំបន់​លឿងទុំ និង​តំបន់​ក្រហម​ជាដាច់ខាត ​ដើម្បី​កំណត់​ទីតាំង​តំបន់​ប្រឈម​នោះមក ​នៅ​រួម​តូច​ ដូច្នេះ​អាជ្ញាធរ​ត្រូវ​សិក្សា​កំណត់​ឱ្យ​បាន​ច្បាស់ ​មុន​នៃ​ការកំណត់​ពណ៌​តំបន់​នីមួយៗ​ ឱ្យនៅ​រួម​តូច​នេះ​។ក្នុង​កិច្ចប្រជុំ​នោះ គ្រប់​ខណ្ឌ​ទាំង​១៤​ បាន​ឡើង​រាយការណ៍​ពី​ស្ថានភាព​នៃ​ការគ្រប់គ្រង​កូ​វីដ​-១៩​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​រៀងៗ​ខ្លួន​ ដោយ​តំបន់​ខ្លះ​ដែល​ធ្លាប់​ជា​​តំបន់​ក្រហម ​និង តំបន់​លឿងទុំ បាន​ស្នើ​ឱ្យ​ប្រែក្លាយ​មក​ជា​តំបន់​លឿង ​ដោយ​តំបន់​នោះ​មិន​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បន្តទៀត ។​តំបន់​ខ្លះទៀត​សូម​ឱ្យ​នៅ​រក្សា​ជា​តំបន់​ក្រហម ​ឬ​ តំបន់​លឿងទុំ​ដដែល​។​ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណាក្តី ក្នុង​តំបន់​មួយចំ​នួន មិនត្រូវ​បាន​បិទ​ខ្ទប់ ភូមិ សង្កាត់​នោះទេ ​គឺ​គ្រាន់តែ​បិទ​ខ្ទប់​ផ្ទះ ឬ​ទីតាំង​ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩​តែប៉ុណ្ណោះ​៕​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

អ្នកឧកញ៉ា និង​ឧកញ៉ា​កម្ពុជា ១២៦​នាក់ រួមគ្នា​ឧបត្ថម្ភ​ថវិកា​ និង​សម្ភារៈ ដល់​កងទ័ពជើងគោក និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA)

2021/05/11 01:15:37 pm        181
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែឧសភា ឆ្នាំ​២០២១ ក្រុម​សប្បុរសជន​ដែល​ជា​អ្នកឧកញ៉ា ​និង​ឧកញ៉ា​កម្ពុជា​ ចំនួន ១២៦​នាក់ បាន​រួបរួមគ្នា​បរិច្ចាគ​ជា​ថវិកា​សរុប $1,095,334.00 (​មួយ​លាន​ប្រាំបួន​ម៉ឺន​ប្រាំ​ពាន់​បី​រយ​សាមសិប​បួន​ដុល្លារ​អាមេរិក​) ​និង​សម្ភារៈ ​មួយចំនួនទៀត​រួមមាន​​ ៖ ម៉ាស់ ១០​ម៉ឺន​, អាល់កុល ៣.៦០០​លីត្រ​, សាប៊ូ​លាងដៃ ៦.០០០​លីត្រ​, ត្រីខ ៥០​កេស​, ទឹក​សុទ្ធ ១០.០០០​យួរ​/​កេស និង​ចេក ទុំ​២០​កេស ជូន​ដល់​កងទ័ពជើងគោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ (TYDA) សម្រាប់​ជា​ការ​រួមចំណែក​ជួយ​គាំទ្រ​ដល់​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​-១៩​។នៅក្នុង​ឱកាស​ទទួល​ថវិកា ​និង​សម្ភារ​ខាងលើនេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ​មេបញ្ជាការ​កងទ័ពជើងគោក ​និង​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ​ក៏ដូចជា​ជំនួសមុខ​ជូន​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ប្រធាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​សម្តេច​តេ​ជោ ​ប្រឆាំង​កូ​វីដ​-១៩ បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ការ​កោតសរសើរ​ចំពោះ​ការ​ផ្តួចផ្តើម ​និង​សមានចិត្ត​របស់​សប្បុរសជន​ទាំង ១២៦​រូប ​ដែល​បាន​រួបរួមគ្នា​ឧបត្ថម្ភ​គាំទ្រ​ដល់​កងទ័ព ​ក៏ដូចជា​សមាគម​នៅក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ឆ្លង​រីក​រាលដាល​នៅក្នុង​ប្រទេស​។ឯកឧត្តម ក៏បាន​លើកឡើង​ថា ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា គឺជា​កិច្ចការ​រួមមួយ​ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ចាំបាច់​ត្រូវ​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល ដែល​ក្នុងនោះ ​កងទ័ព​ក៏បាន​រួមចំណែក​នៅក្នុង​កិច្ចការ​ធំៗ​ជាច្រើន ទាំង​ការអនុវត្ត​វិធាន​ការ​បិទ​ខ្ទប់​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​, ការរៀបចំ​មន្ទីរពេទ្យ​-​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​និង​ការ​ចុះ​ចែក​ស្បៀងអាហារ​ជា​បន្តបន្ទាប់​ដល់​ប្រជា​ពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​។ ក្រៅពីនេះ កងទ័ព​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនា​ការចុះ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​ប្រើប្រាស់​កម្លាំង​សរុប ៣.៣០៥​នាក់​មកពី​បណ្តា ២០​អង្គភាព ហើយ​ក្នុងនោះ​កងទ័ពជើងគោក​ក៏បាន​បញ្ចេញ​កម្លាំង​ប្រមាណ​ជាង ៨០០​នាក់ រួម​ជា​មួយ​សម្ភារ និង​មធ្យោបាយ ចុះជួយ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទៅតាម​ផែនការ​ផងដែរ​។​ គិត​មកដល់ពេលនេះ ក្រុមការងារ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​សម្រេច​បាន​ជិត ​៤០​ម៉ឺន​នាក់ ស្មើនឹង ៥០% លើ​ផែន​ការរួម​ប្រមាណ ៨០​ម៉ឺន​នាក់​។ឯកឧត្តម ក៏បាន​ជម្រាប​ជូន​សប្បុរសជន​ផងដែរ​ថា ​នៅក្នុង​ប្រតិបត្តិការ​កន្លង​មកនេះ កងទ័ពជើងគោក ក៏ដូចជា​សមាគម​បាន​ខិតខំ​បំពេញភារកិច្ច​ដោយ​ប្រើប្រាស់​ធនធាន និង​លទ្ធភាព​របស់​ខ្លួន​ដែលមាន​ក្នុង​ដៃ ដើម្បី​ឆ្លើយតប​នឹង​ស្ថានភាព​ផ្ទុះឡើង​ជាក់ស្តែង​ ខណៈ​លទ្ធភាព​ធានា​តាម​ផែនការ​នៅ​មានកម្រិត​។ ដូចនេះ ការរួមចំណែក​ឧបត្ថម្ភ​ដ៏​ថ្លៃថ្លា​នេះ នឹង​បាន​ជួយ​សម្រួល ​និង​ផ្តល់​លទ្ធភាព​បន្ថែម​មួយ​កម្រិត​ទៀត​ដល់​ក្រុមការងារ ដើម្បី​បន្ត​បេសកកម្ម​របស់ខ្លួន​។ ចំពោះ​ថវិកា​ដែល​ផ្តល់ជូន​នេះ គឺ​៥០% នឹង​បែក​ចែក​ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) និង ៥០% ទៀត រួមជាមួយ​សម្ភារៈ ​នឹង​ផ្តល់​មក​ឲ្យ​ខាង​កងទ័ព ដើម្បី​បន្ត​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។អ្នកឧកញ៉ា លី យ៉ុង ផាត់ និង​អ្នកឧកញ៉ា គិត ម៉េង តំណាងឱ្យ​សប្បុរសជន​ជា​អ្នកឧកញ៉ា និង​ឧកញ៉ា​កម្ពុជា​ទាំង​១២៦ រូប ​បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ពេញចិត្ត​ និង​គោរព​កោតសរសើរ​ចំពោះ​ការ​លះបង់​របស់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ​និង​ការ​ខិតខំ​ពុះពារ​របស់​ក្រុម​គ្រូពេទ្យ ក៏ដូចជា​កង​កម្លាំងរ​បស់​យើង​ទាំងអស់​នៅក្នុង​ការទប់ស្កាត់​ការ​រាតត្បាត​ នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងពេល​ដ៏​លំបាក​ចំពោះមុខ​នេះ​។ជា​ចុងក្រោយ​តាមរយៈ​អ្នកឧកញ៉ា លី យ៉ុង​ផាត់ និង​តំណាង​សប្បុរសជន​ទាំង ០៩​រូប​ទៀត ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ផ្ដាំផ្ញើ​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​សប្បុរសជន​ជា​អ្នកឧកញ៉ា ​និង​ឧកញ៉ា​កម្ពុជា​ទាំង ១២៦ រូប ​ចំពោះ​ការឧបត្ថម្ភ​គាំទ្រ​ដល់​បេសកកម្ម​ជួយ​ដ៏​មាន​សារៈ​សំខាន់​បំផុត​នេះ​៕

ពលរដ្ឋ​ថ្លែងអំណរគុណ​ និង​ជឿជាក់​លើ​រដ្ឋាភិបាល​ ​ក្នុង​ការខិតខំ​ស្វះស្វែង​ទិញ​វ៉ាក់សាំង​ដើម្បី​ចាក់​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩

2021/05/11 01:02:40 pm        110
ភ្នំពេញ ៖ ខណៈ​ថ្ងៃទី ១១​ខែឧសភា​នេះ វ៉ាក់សាំង Sinovac ចំនួន​៥០​ម៉ឺន​ដូ​ស ដែល​កម្ពុជា ​បាន​បញ្ជា​ទិញ បាន​មកដល់​កម្ពុជា សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់​ទៀត​នោះ​ សម្រាប់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅតាម​មណ្ឌល​ចាក់​វ៉ាក់សាំង​នៅ​ព្រឹក​នេះ ​បានបង្ហាញ​នូវ​ការ​ថ្លែង​អំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ស្វះ​ស្វែងរក​វ៉ាក់សាំង ​ហើយ​ពួកគាត់​សង្ឃឹមថា ក្រោយពី​ប្រជាពលរដ្ឋ​កាន់​តែច្រើន​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ នោះ​ស្ថានការណ៍​ប្រទេសជាតិ​ការរស់នៅ​ប្រកប​រ​បរ​ចិញ្ចឹម​ជីវិត ​នឹង​វិល​ទៅ​ភាព​ល្អប្រសើរ​វិញ​។បច្ចុប្បន្ននេះ កម្ពុ​ជាមាន​វត្តមាន​វ៉ាក់សាំង​ចំនួន ៣​ប្រភេទ ដែល​បាន​នឹង​កំពុង​ចាក់​ជូន​ប្រជាពលរដ្ឋ​។ វ៉ាក់សាំង​ទាំង ៣ ប្រភេទ​នោះ រួមមាន វ៉ាក់សាំង Sinopharm វ៉ាក់សាំង Sinovac និង​វ៉ាក់សាំង AstraZeneca Covishield​។ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ពន្លឿន​យុទ្ធនាការ​វ៉ាក់សាំង​កូ​វីដ​-១៩ ទូទាំង​ប្រទេស ​ជាពិសេស​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ដែល​មាន​ករណី​ឆ្លង​ច្រើន​។ ​ក្រោម​កិច្ច​ខិតខំ​នេះ តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ​បង្ហាញថា ​គិត​មក​ត្រឹម​ថ្ងៃទី​១០ ​ខែឧសភា​ឆ្នាំ ២០២១​នេះ ក​ម្ពុជា​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ដល់​ប្រជាពលរដ្ឋ​ចំនួន ១ ៨២៥ ៤៨៨ នាក់ ​ស្រប​ពេល​ដែល​យុទ្ធនាការ​នៅតែ​បន្ត និង​ចំនួន​វ៉ាក់សាំង​បាន​នឹង​កំពុង​មកដល់​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​៕អត្ថបទ ​៖ ​គឹម​ហុក 

សម្ដេច​តេ​ជោ​ បាន​អះអាង​ជាថ្មី​ពី​ការ ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​១០​លាន​នាក់ ​ដើម្បី​បង្កើន​ភាពស៊ាំ​

2021/05/11 06:33:53 am        505
ភ្នំពេញ ៖ ​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាង​ជាថ្មី អំពី​ការ​ចាក់​វ៉ា​ក់ សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​១០​លាន​នាក់​ ក្នុងចំណោម​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដើម្បី​បង្កើត​ភាពស៊ាំ ទប់​ទល់នឹង​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ខណៈ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា នេះ វ៉ាក់សាំង​កូ​វីដ​១៩ ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ (Sinovac) ចំនួន​៥០ ម៉ឺន​ដូ​ស​ បន្ថែមទៀត ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជា​ទិញ​ពី​រដ្ឋាភិបាល​ចិន​ បាន​ដឹក​មកដល់​ប្រទេស កម្ពុជា​នោះ​ សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​ទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក ​បាន​បញ្ជាក់ថា វ៉ាក់សាំង ​ជា​ផ្នែក​ដ៏​សំ ខាន់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ និង​ជួយ​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ ពី​ការ​វាយ ប្រហារ​ដោយ​ជំងឺ​នេះ​។សម្ដេច​តេ​ជោ បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន ​ជូន​ដល់​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ស្វះ​ស្វែងរក វ៉ាក់សាំង ហើយ​បាន​នាំមក​ដល់​ជា​បន្តបន្ទាប់ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ជាង​១០​លាន​នាក់ ដើម្បី បង្កើត​ភាព​ស៊ាំ និង​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​រាលដាល​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា​ វ៉ាក់សាំង​កូ​វីដ​១៩ ដែល​កំពុង​ទទួល​បាន ហើយ កំពុង​ដំណើរការ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគ​ច្រើនបំផុត​ជា​របស់​ប្រទេស​ចិន​។ វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ៥០​ម៉ឺន ដូ​ស ដែល​បាន​ដឹក​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃនេះ គឺជា​វ៉ាក់សាំង​លើក​ទី​៣​ហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​បញ្ជា​ទិញ ​ខណៈ​ជើង​ទី​១ មាន​ចំនួន​១.៥​លាន​ដូ​ស ​បាន​ដឹក​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​២៦​ ខែមីនា និង​ជើង​ទី​២ មាន​ចំនួន​៥០​ម៉ឺន​ដូ​ស ដឹក​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែមេសា​។មកទល់ពេលនេះ កម្ពុជា ទទួល​បាន​វ៉ាក់សាំង​ជាង​៤​លាន​ដូ​ស​រួចមកហើយ​ រួមមាន ​៖ ស៊ី​ណូ​ហ្វា​ម (Sinopharm) ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១.៧​លាន​ដូ​ស​, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ (Sinovac) ទិញ ពី​ចិន ២​លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca) ៣២៤,០០០​ដូ​ស ជា​ជំនួយ​របស់​ខូ​វ៉ា​ក់ តាមរយៈ​អង្គការ​សុខភាព​ពិភពលោក (WHO) ៕​អត្ថបទ​៖ មុត សុទ្ធ 

វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន​ ៥​សែន​ដូស​ទៀត ​បាន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​នេះ

2021/05/11 10:58:33 am        88
ភ្នំពេញ៖ វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​ចំនួន ៥​សែន​ដូស​ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន​នោះ ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​កាល​ពី​សប្ដាហ៍​មុន​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដែល​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ក្រហម​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​បង្កើន​ភាព​ស៊ាំ​របស់​ពួកគាត់។សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ៥​សែន​ដូស​ទៀត​ដែល​កម្ពុជា​បញ្ជា​ទិញ​ពី​ចិន​នោះ នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​នេះ​។វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​ចំនួន ២​លាន​ដូសដែល​កម្ពុជា​បញ្ជា​ទិញ​នា​ពេល​កន្លង​មក ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​រួច​មក​ហើយ ហើយ​ការ​មក​ដល់​នៃ​វ៉ាក់សាំង​ស៊ីណូវ៉ាក់​នៅ​ថ្ងៃ​នេះ នាំ​ឱ្យ​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់​សរុប​ដល់​ទៅ ២​លាន ៥​សែន​ដូស​រួច​ហើយ។គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ ៣​ប្រភេទ​សរុប ៤ ៧២៤ ០០០​ដូស ក្នុង​នោះ​មាន​វ៉ាក់សាំង​ស៊ីណូវ៉ាក់ ២.៥​លាន​ដូស វ៉ាក់ស៊ីណូហ្វាម ១.៧​លាន​ដូស និង​វ៉ាក់សាំង​ Covishield ៣២៤ ០០០​ដូស៕ 

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​១១​គ្រួសារ នៅ​ស្រុក​មុខកំពូល ​ទទួលបាន​អំណោយ​ពី​កាក​បាទក្រហម

2021/05/10 02:52:39 pm        87
កណ្ដាល ៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន​១១​គ្រួសារ ​នៅក្នុង​ស្រុក​មុខកំពូល បាន​ទទួល​អំណោយ​មនុស្សធម៌​ របស់​សាខា​កាកបាទក្រហម​ ខេត្តកណ្ដាល​។ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទក្រហមកម្ពុជា ខេត្តកណ្ដាល កាលពី​ម្សិលមិញ បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ប្រគល់ជូន​ ប្រជាពលរដ្ឋ​១១​គ្រួសារ ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ ក្នុងនោះ​គ្រួសារ​រលំ​ផ្ទះ​ទាំងស្រុង ​ចំនួន​៣​គ្រួ សារ របើក​ដំបូល​ធ្ងន់ធ្ងរ ចំនួន​៦​គ្រួសារ និង​របើក​ដំបូល​ដោយ​អន្លើ ចំនួន​២​គ្រួសារ ក្នុងស្រុក​មុខកំពូល​។ឯកឧត្ដម បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន និង​សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ដោយ​ក្ដី​នឹករលឹក ​និង​អាណិតអាសូរ​ពន់ពេក​។ឯកឧត្តម ​បន្តថា កាក​បាទក្រហមកម្ពុជា ​ ដែលមាន ​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន ​សម្ដេច​តែង​គិតគូរ​ជានិច្ច អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ ​នៅ​គ្រប់ពេលវេលា​ ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា ​កំពុង​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​ដ៏​កាច​សាហាវ (​កូ​វីដ​-១៩)​។ សម្ដេច ​ថែមទាំង​បាន​ណែនាំ​ជាប្រចាំ​ដល់​មន្ត្រី​កាកបាទក្រហម​នៅ​ថ្នាក់​មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យមើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះ​សួរសុខទុក្ខ​ដល់​ចាស់ជរា​ឥត​ទីពឹង ជន​ទីទ័លក្រ ស្រី្ត​មេម៉ាយ​កូន​ច្រើន​ក្រីក្រ អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ​អ្នកជំងឺ​អេដស៍ អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ហើយ​មាន​ជីវភាព​ទីទ័លក្រ កុមារកំព្រា ស្រី្ត​ឆ្លងទន្លេ ​និង​អ្នករងគ្រោះ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ប្រពៃណី ឬ​និន្នាការ​នយោបាយ​ឡើយ ​គឺ​ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​សម្រាល​នូវ​ការ​លំបាក​ចំពោះមុខ​ឱ្យបាន​ទាន់ពេលវេលា ​និង​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​ដាច់​ស្បៀងអាហារ​ឡើយ​។ឯកឧត្តម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យចូល​រួម​រក្សា​អនាម័យ​ឱ្យបាន​ល្អ ពិសេស​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាងនេះទៀត​ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ រួមមាន ​៖ ៣​ការពារ ៣​កុំ​។​​អំណោយ​ដែល​សាខា​កាកបាទក្រហម​ផ្ដល់​ជូន រួមមាន​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ​ព្រមទាំង​ថវិកា​១០​ម៉ឺន​រៀល ចំពោះ​អ្នក​របើក​ដំបូល​ដោយ​អន្លើ ​ដោយឡែក​អ្នក​របើក​ដំបូល​ធ្ងន់ធ្ងរ ថវិកា​២០​ម៉ឺន​រៀល និង​រលំ​ផ្ទះ​ទាំងស្រុង ទទួល​បាន​បន្ថែម​នូវ តង់​កៅស៊ូ​មួយ និង​ថវិកា​៥០ ម៉ឺន​រៀល​ផងដែរ​៕​អត្ថបទ​៖ សៅ យ៉ា​ម៉​ង់ ​

សម្តេច​ប្រធានរដ្ឋសភា​ និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន​ អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ​ដូ​ស​ទី​២ នៅ​វិមាន​រដ្ឋសភា

2021/05/10 02:35:13 pm        29
ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន ​បាន​អញ្ជើញ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​២ “COVIDSHIELD” AstraZeneca ​នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា​ឆ្នាំ​២០២១​។សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​ខិតខំ​កៀរគរ​គ្រប់​មធ្យោបាយ​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​មក​ចាក់​ជូន​ប្រជាពលរដ្ឋ ដែល​តាម​គម្រោង​ឱ្យ​បាន​ប្រមាណ​១០​លាន​នាក់​ ដើម្បី​បង្កើត​ភាព ស៊ាំ​សហគមន៍​ ឈាន​ទៅ​គ្រប់គ្រង​បាន​លើ​វីរុស​កូ​រ៉ូ​ណា​(​កូ​វីដ​-១៩) ​ សំដៅ​ស្តារ​សេដ្ឋកិច្ច​និង​សង្គមជាតិ​ឡើងវិញ ​ចេញពី​វិបត្តិ​ជា​សកល​នេះ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ឆ្លៀតឱកាស​នោះ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ ពិសេស​សាធារណរដ្ឋ​ប្រមា​និ​ត​ចិន​ និង​ដៃគូរ​អភិវឌ្ឍន៍​ជាច្រើន​ទៀត​ដូចជា​អង្គការ​សុខភាព​ពិភពលោក ​និង​យន្តការ​កូ​វ៉ា​ក់​ (COVAX) ជាដើម រួមទាំង​សប្បុរសជន​ទាំងអស់ ​ដែល​បាន​ជួយ​ឧបត្ថម្ភ​វ៉ាក់សាំង​និង​ផ្តល់​ជំនួយ​បច្ចេកទេស សម្ភារៈ​វិទ្យាសាស្ត្រ​ជាច្រើន​ដល់​កម្ពុជា​នៅក្នុង​ការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លងមក​។សម្តេច​ បាន​អំពាវ​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ សូម​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ​ដើម្បី​ការពារ​អាយុជីវិត ក្រុម​គ្រួសារ​ និង​សហគមន៍​របស់ខ្លួន​។​ជាមួយគ្នានេះ​សម្តេច​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធាន​សុខាភិបាល «៣​ការពារ ៣​កុំ​»​ឱ្យបាន​ខ្ជាប់ខ្ជូន​គ្រប់ៗ​គ្នា​ទោះជា​បាន​ទទួល​វ៉ាក់សាំង​ការពារ​រួចហើយ​ក្តី​។ សម្តេច​ប្រធានរដ្ឋសភា ​បាន​គូសបញ្ជាក់ថា​ជំងឺ​កូ​វីដ​-១៩​នៅតែ​បន្ត​គំរាមកំហែង​ពិភពលោក​ក៏ដូចជា​កម្ពុជា ក្នុង​សភាព​ខ្លាំងក្លា​នៅឡើយ​។ ​ដូច្នេះ​ដើម្បី​ការពារ​ទប់ស្កាត់​ជំងឺ​នេះ​កុំ​ឱ្យ​ឆ្លង​រាលដាល​កាន់​តែខ្លាំង​ឡើង កត្តា​សំខាន់​បំផុត​គឺ​ការចូលរួម​និង​ការ​ប្ដេជ្ញា​ចិត្ត​ពី​បុគ្គល​ម្នាក់ៗ​ ទើប​សង្គមជាតិ​អាច​គេច​ផុតពី​ជំងឺ​រាតត្បាត​នេះ​បាន​៕​

រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ សម្រេច​មិន​យក​ថ្លៃ​ប្រើ​ប្រាស់​ទឹក​ស្អាត​​០៣ខែ​​ សម្រាប់​កម្មករ​កម្មការិនី និង​សិស្ស​និស្សិត

2021/05/10 02:18:04 pm        111
​ភ្នំពេញ​​៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​​​ប្រកាស​ថា ​ជួយ​សម្រួល​បន្ទុក​ដោយ​ជួយ​បង់​ថ្លៃ​ប្រើ​ប្រាស់​ទឹក​ស្អាត​រយៈពេល​០៣ខែ​ គឺ​ចាប់​ពីខែមីនា ​ដល់​ខែ​ឧសភា​សម្រាប់​កម្មករ​កម្មការិនី និង​សិស្ស​និស្សិត។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​ខ្លួន ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​​ បាន​រៀបរាប់​ថា យោង​តាម​ប្រសាសន៍​អំពាវនា​វ​របស់​សម្ដេច​​តេជោ​ នាយករដ្ឋ​មន្ត្រី ហ៊ុន​ សែន រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ​សម្រេច​ជួយ​សម្រួល​ដល់​ការ​ចំណាយ​លើ​​ថ្លៃ​ប្រើ​ប្រាស់​ទឹកស្អាតរយៈពេល០៣ខែ ​គឺ​ខែ​មីនា​ មេសា​ និង​ឧសភា ក្នុង​អំឡុង​ពេល​បិទខ្ទប់​​។ តាម​សេចក្ដី​ប្រកាស​ដដែល​នេះ​ ការ​ជួយ​សម្រួល​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញនេះ​​​ សម្រាប់​តែ​ផ្ទះ​ជួល​ កម្ម​ករ​​ កម្មការិនី សិស្ស​ និស្សិត​ ដែល​ស្ថិត​នៅក្នុង​ ៨៧០ទីតាំង​ដែល​បាន​ចុះ​បញ្ជី​ជាមួយ​ខ្លួន​ប៉ុណ្ណោះ​ និង​ស្ថិត​នៅក្នុង​តំបន់​ក្រហម​​​នៅ​ក្នុង​​រាជ​ធានីភ្នំពេញ ​និង​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្ដាល៕

អគ្គលេខាធិការ​ព្រឹទ្ធសភា ​អំពាវនាវ​ដល់​ពលរដ្ឋ​រស់នៅ​ខណ្ឌ​ជ្រោយចង្វា​ឲ្យ​មានការ​អត់ធ្មត់​ខ្ពស់​

2021/05/10 01:57:42 pm        124
ភ្នំពេញ ៖ ​​អគ្គលេខាធិការ​ព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សា​រឹទ្ធ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ជ្រោយចង្វា​ទាំងអស់ ​ដែល​កំពុង​ជួប​វិបត្តិ​កូ​វីដ​១៩ ​ឱ្យ​អត់ធ្មត់​ខ្ពស់ ​និង​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​គ្រប់​ពេល ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​បន្ថែមទៀត​។ក្នុងឱកាស​នាំយក​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​លោកជំទាវ ប្រគល់​ជូន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា សម្រាប់​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​៥០០​គ្រួសារ កាលពី​ម្សិលមិញ ឯកឧត្តម អ៊ុំ សា​រឹទ្ធ អគ្គលេខាធិការ​ព្រឹទ្ធសភា បាន​លើកឡើងថា ​ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា និង​ដើម្បី​ចូលរួម​សម្រួល​ដល់​ការលំបាក ​របស់​ប្រជាពលរដ្ឋ​ក្នុងកំឡុងពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​នោះ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់​ជូន​នៅ​គ្រឿង​ឧបភោគ​បរិភោគ​ជូន​ដល់​ពលរដ្ឋ សម្រាប់​ដោះស្រាយ​ជា​បណ្តោះអាសន្ន​។យ៉ាងណាក៏ដោយ ឯកឧត្តម បាន​សំណូមពរ​ដល់​អាជ្ញាធរ ឱ្យ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឱ្យ​មាន​ការ​អត់ធ្មត់ កុំ​បំពាន កុំ​ប្រមាថ និង​កុំ​ធ្វេសប្រហែស​ឱ្យសោះ ​ទោះបីជា​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ត្រូវបាន​បិទ​បញ្ចប់​ក៏ពិតមែន​។ ប៉ុន្តែ​សម្រាប់​តំបន់ ដែល​ប្រឈម​ខ្លាំង និង​តំបន់​ក្រហម អាជ្ញាធរ ​នៅតែ​បន្ត​បិទ​ខ្ទប់​ដដែល ហើយ​ការសម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​នេះ មិនមែន​មានន័យថា ជំងឺ​កូវ​វីដ​១៩ លែង​មាន​នោះទេ​។ ដូច្នេះ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩​គឺ ៣​ការពារ ៣​កុំ និង​២​ចូលរួម​ ព្រមទាំង​អនុវត្ត​ឱ្យ​បាន​តាម​វិធានការ​នានា​របស់​អាជ្ញាធរ​។​អំណោយ ដែល​សម្ដេច សាយ ឈុំ ប្រគល់ជូន​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា រួមមាន​៖ អង្ករ​ចំនួន​១០​តោន ទឹក​សុទ្ធ​៥០០​កេស និង​ឃី​ត​ចំនួន​៥០០ ដែល​ក្នុង​ឃី​ត​នោះ មាន​គ្រឿង​ឧបភោគបរិភោគ និង​របស់របរ​ប្រើប្រាស់​ផង​៕​អត្ថបទ​៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM