សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន
សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្ដម ណុប រ័ត្ន​និមល​៖ ទីណា​មានការ​លំបាក​ទីនោះ​តែង​មាន​វត្តមាន​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

2021/04/27 02:59:58 am        25
ភ្នំពេញ៖ ឯកឧត្ដម ណុប រ័ត្ន​និមល ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ​ហ៊ុន សែន​ មានប្រសាសន៍ថា ទីណា​មានការ​លំបាក​ទីនោះ​តែង​តែ​មាន​វត្តមាន​សម្ដេច​តេ​ជោ ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ មិន​រត់ចោល​ប្រជាពលរដ្ឋ​នៅ​ដោះស្រាយ​បញ្ហា​រួមសុខទុក្ខ​ ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​។​​ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្ដម ខណៈ​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ប្រជាពលរដ្ឋ​ដែល​បាន​រង​ផល​ប៉ះ​ពាល់ ​ដោយសារ​ទឹកជំនន់​កន្លងមក​នៅ​ក្នុង​ឃុំ​រកា​ និង​ឃុំ​រលាំង​កែន​ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាលនៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ​ចំនួន​ ៣០០​គ្រួសារ ដោយ​ក្នុង​ ១​គ្រួសារ​ទទួល​បាន​អង្ករ គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា ​៣​ម៉ឺន​រៀល​ និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​សាលាស្រុក​ និង​សមត្ថកិច្ច​ផង​ដែរ​។​ ​ឯកឧត្ដម ណុប រ័ត្ន​និមល បាន​បន្ត​ថា ជាក់ស្ដែង​នៅ​ក្នុង​អំឡុង​ពេល​មាន​ទឹកជំនន់​កន្លងមក​ថ្មីៗ ​សម្ដេច​តេ​ជោ ​ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​បញ្ជា​បន្ទាន់ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ចុះ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ជម្លៀស​ប្រជាពលរដ្ឋ​ ទៅកាន់​ទី​ទួល​សុវត្ថិភាព ​និង​ផ្ដល់​អំណោយ​សង្គ្រោះ​ទៅកាន់​គោលដៅរងគ្រោះ​ទឹកជំនន់​ មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​អត់​អាហារ​ ដោយ​អាជ្ញាធរ​មិន​បាន​ដឹង​នោះ​ទេ​។សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ បាន​បញ្ជូន​កម្លាំង​សមាជិក​តាម​សាខា​កាកបាទក្រហម ​និង​អំណោយ​សង្គ្រោះ​បន្ទាន់​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ទឹកជំនន់​បាន​ទាន់​ពេល​វេលាក្នុង​នោះ​ដែរ​ ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ និង​កងទ័ព​ចុះ​គ្រប់​ទីកន្លែង​ ដើម្បី​ជួយសង្គ្រោះ​មនុស្ស​ស្ត្រី​មាន​ផ្ទៃពោះ​ សម្ភារៈ​កូនចៅ​ប្រជាពលរដ្ឋ​ជាបន្ទាន់​ នៅ​តំបន់​ប្រឈម​គ្រោះថ្នាក់​ទឹក​ហូរ​ខ្លាំង ​ដោយ​មិន​គិត​ពី​ពេលវេលា​យប់​ថ្ងៃ​សោះឡើយ ​ធ្វើ​យ៉ាង​ណា​ជម្លៀស​ប្រជាពលរដ្ឋ​ឱ្យ​ផុត​ពី​មុខទឹក​ជំនន់ ​និង​មាន​សុវត្ថិភាព​។​ ជាពិ សេស​ព្រះ​មហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏បាន​ចាត់​មន្ត្រី​នាំ​យក​អំណោយ​ចុះ​ចែក​ប្រជាពលរដ្ឋ​ផង​ដែរ​។​ បច្ចុប្បន្ន​ប្រមុខ​រាជរដ្ឋាភិបាល​បានខិតខំ​ទប់ស្កាត់​ការ​ចម្លង​ និង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​បាន​ល្អ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ ជា​មោទនភាព​របស់​ប្រទេស​យើង ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃ​មាន​អ្នក​ឆ្លង​ និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ នេះ​ច្រើន​ណាស់​។​​ឯកឧត្ដម​បាន​លើក​ឡើង​ថា សម្ដេច​តេ​ជោ​ ហ៊ុន សែន​ ជា​មេដឹកនាំ​ដ៏​ក្លាហាន​ឈ្លាសវៃ​ ការពារ​ប្រជាពលរដ្ឋ​ដឹកនាំ​ប្រទេស​បាន​ល្អ ​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​ កសាង​ប្រទេសជាតិ​ពី​បាត​ដៃទទេ។ សម្ដេច​ និង​វីរបុរស​ជាច្រើន​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ ដើម្បី​ប្ដូរ​យក​សន្តិភាព​ជូន​ជាតិ ​និង​ប្រជាជន​។ ឯកឧត្ដមបាន​អំពាវនាវ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ថែរក្សា​សន្តិភាព​បន្ត​ នូវ​ការ​ជឿ​ជាក់​លើ​ការដឹក​នាំ​របស់​សម្ដេច​តេ​ជោ ​ហ៊ុន​ សែន ​និង​បន្ត​ការ​គាំទ្រ​បេក្ខភាព​សម្ដេច​តេ​ជោ ​ហ៊ុន ​សែន ​ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ​ជា​បន្តបន្ទាប់​៕

អ្នក​ឆ្លង​ជំងឺ COVID-19 កើន​ឡើង​ជាង ​១​លាន​នាក់​នៅ​ប្រទេស​​កូ​ឡុំ​ប៊ី

2021/04/27 02:59:58 am        32
​កូ​ឡុំ​ប៊ី៖ ប្រទេស​កូ​ឡុំ​ប៊ី​មាន​ករណី​ឆ្លង​ជំងឺ COVID-19 ជាង ​១​លាន​នាក់​កាលពី​ចុង​សប្ដាហ៍​មុន ហើយ​បាន​ក្លាយ​​ជា​ប្រទេស​ទី​៣ នៅ​អាមេរិក​ឡាទីន​ដែល​មាន​អ្នក​ឆ្លង​ខ្ពស់​ជាងគេ​បំផុត​ ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​សកល​បាន​ផ្ទុះឡើង​។​ ប្រទេស​ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ជាង ១​លាន​នាក់​កាលពី​ខែ​មិថុនា ​ហើយ​អា​ហ្ស​ង់​ទីន​បាន​ឆ្លង​ជំងឺ​នេះ​ជាង ១​លាន​ករណី​កាលពី​ថ្ងៃ​ច័ន្ទ​។ ប្រទេស​ប៉េ​រូ ​និង​ម៉ិច​ស៊ិ​កូ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ឈាន​ដល់​ចំណុចកំពូល​នៅ​ថ្ងៃ​ខាងមុខ​។​ជា​រួម​អាមេរិក​ឡាទីន​មាន​ករណី​ឆ្លង​ជំងឺនេះ​ជាង ១០​លាន​ ៩​សែន​នាក់​ និង​ជាង ​៣៩៣.០០០​នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ​ច​ន​ហ៊ប​គី​នស៍​។​ ​ក្រុម​អាជ្ញាធរ​សុខាភិបា​ល​​កូ​ឡុំ​ប៊ី​បាន​និយាយ​ថា ​ប្រទេស​នេះ​បាន​រាយការណ៍​ពី​ការ​ឆ្លង​ជំងឺ​នេះ​ចំនួន ១.០២៥.០៥២នាក់​ចាប់​តាំង​ពី​ករណី​ឆ្លង​ដំបូង​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា ​ហើយ​ការ​ស្លាប់​បាន​កើន​ឡើង​ដល់ ៣០,៣៤​៨​នាក់​។​ ខណៈ​ដែល​មាន​អ្នក​ឆ្លងចំនួន ៥,៤៤០,៩០៣​នាក់ ប្រទេស​ប្រេ​ស៊ី​ល​ជាប់​ចំណាត់ថ្នាក់​ទី៣ ​នៅ​លើ​ពិភពលោក​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់​ជាងគេ​បំផុត​។ វា​មាន​អ្នក​ស្លាប់​ចំនួន ១៥៧,៩៨១​នាក់​។​យោង​តាម​ទិន្នន័យ​ជា​ផ្លូវការ​បាន​ឱ្យ​ដឹង​ថា ​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​មាន​ករណី​ឆ្លង​ជំងឺ ​COVID-19 ជាង ៩​ម៉ឺន​ករណី ​និង​ស្លាប់ ៧៨០​នាក់​។​ វីរុស​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ បាន​សម្លាប់​មនុស្ស​ប្រហែល ៨៩.០០០​នាក់​នៅ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​ ​ម៉ិ​ក​ស៊ិ​ក​មាន​ចំនួន​អ្នក​ស្លាប់​ខ្ពស់​ជាង​បំផុត​លំដាប់​ទី​៤ នៅ​លើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​ ប្រេ​ស៊ី​ល និង​ឥណ្ឌា​៕អត្ថបទ៖ សុខ​មាន

ព្យុះ​ទី​ហ្វុ​ង​ Molave ​វាយ​ប្រហារ​ប្រទេស​វៀតណាម​សម្លាប់​មនុស្ស​ ២៥​នាក់ ​និង​រាប់​សិប​នាក់​បាត់​ខ្លួន​

2021/04/27 02:59:58 am        32
​វៀតណាម៖ រដ្ឋាភិបាល​បាន​និយាយ​ថា ​ប្រទេស​វៀតណាម​បាន​បញ្ជូន​ទាហាន​រាប់​រយ​នាក់ ​និង​គ្រឿង​ចក្រ​ធុន​ធ្ងន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​បន្ទាប់ពី​បំណាក់​ដី​ដែល​បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាលមកពី​ព្យុះ​ទី​ហ្វុ​ង Molave ជា​ព្យុះ​មួយ​ក្នុងចំណោម​ព្យុះ​ទី​ហ្វុ​ង​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ នៅ​ក្នុង​តំបន់​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​មកនេះ​។​​រដ្ឋាភិបាល​បាន​និយាយ​ថា​ បំណាក់​ដី​ដែល​បាន​វាយប្រហារ​តំបន់​ដាច់ស្រយាល​ ក្នុង​ខេត្ត​ក្វាង​ណា​ម​ភាគ​កណ្ដាល​កាល​ពី​មួយ​ថ្ងៃមុន​បាន​សម្លាប់​មនុស្ស ២៥នាក់​ និង​បាត់​ខ្លួន​ចំនួន ៥៣​នាក់​ ខណៈ​កិច្ចប្រឹងប្រែង​ជួយ​សង្គ្រោះ​ត្រូវ​បាន​រារាំង​ដោយ​អាកាសធាតុ​អាប់អួ​ នៅ​ពេល​ចុងក្រោយ​នៃ​ឥទ្ធិពល​របស់​ព្យុះ​នេះ។​ ក្រុម​អាជ្ញាធរ​បាន​ជម្លៀស​ប្រជាជន​ប្រមាណ ៣៧៥.០០០​នាក់​ទៅកាន់​ទី​សុវត្ថិភាព​ ដោយ​បាន​លុបចោល​ជើង​ហោះ​ហើរ​រាប់​រយ ​និង​បិទ​សាលារៀន ​និង​ឆ្នេរ​ដែល​នៅ​ចំ​ពីមុខ​ព្យុះ​ ដែល​បណ្ដាល​ឱ្យ​មាន​បំណាក់​ដី​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ដា​ណា​ង​ ដែល​មាន​កម្លាំង​ខ្យល់​រហូតដល់ ១៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។​​លំនៅឋាន​ជាង ៣១០,០០០​ខ្នង​ត្រូវ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ ឬ​ខូចខាត​ដោយសារតែ​ទឹកជំនន់​ថ្មីៗ​ ដែល​បង្ខំ​ឲ្យ​មនុស្ស​ជិត​ ១​លាន ​២​សែន​នាក់​ស្ថិត​ក្នុង​គ្រោះថ្នាក់ និង​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​៕អត្ថបទ៖ សុខ​មាន

សម្ដេច​តេ​ជោ ​បួងសួង​ថ្វាយព្រះពរ​ព្រះមហាក្សត្រ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​ខួប​យាង​គ្រង​រាជសម្បត្តិ

2021/04/27 02:59:58 am        25
ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បួងសួង​ថ្វាយព្រះពរ​ព្រះ ​ករុណា ព្រះបាទ​ សម្តេចព្រះ បរមនាថ ​នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​ខួប​លើក​ទី​១៦ ​នៃ​ការ ​យាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​។សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅលើ​ទំព័រ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៩ ខែតុលា​នេះ បានសរសេរថា ក្នុង​ព្រះរាជ​វរោកាស​ដ៏​ឧត្ដុង្គឧត្ដម​ប្រសើរ​ថ្លៃថ្លា នៃ​ព្រះ រាជពិធី​បុណ្យខួប​លើក​ទី​១៦​ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ​ព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច និង​ភរិយា សូម​ព្រះ បរម​រាជានុញ្ញាត​ធ្វើ​អភិវន្ទនកិច្ច ​ថ្វាយព្រះពរ​បវរ​មហា​ប្រសើរ ​និង​សូម​លើក​ហត្ថទាំង​ទ្វេ ​ប្រណម​បួងសួង ​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក​ មាន​ទេវតា​រក្សា​ព្រះ​មហា​ស្វេតច្ឆត្រ​ ទេវតា ឆ្នាំ​ថ្មី ព្រះ​បារមី ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ​ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ​និង​ដួង​ព្រះ វិញ្ញាណក្ខន្ធ ​ព្រះ​បរម​រតន​កោដ្ឋ ​សូម​តាម​បីបាច់​ថែរក្សា ប្រោះព្រំ​សព្ទសាធុការពរ​ សិរី​សួស្ដី ជ័យ​មង្គល ​វិបុល​សុខ ​មហាប្រសើរ​ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង​ ទ្រង់​មាន​ព្រះរាជ​សុខភាព​បរិបូរណ៍ ព្រះ រាជ​កាយពល​វិបុល​មាំមួន ព្រះ​បញ្ញាញាណ​ឈ្លាសវៃ ព្រះ​ជន្មាយុ​យឺនយូរ ​ដើម្បី​គង់ ប្រថាប់​ក្នុង ព្រះ​បរម​សិរី​ រាជសម្បត្តិ​ ជា​ព្រះ​ម្លប់ សម្រាប់​អាណាប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​។ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ទាំង ៩​អង្គ​/​នាក់ សម្រេច​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បន្ទាប់ពី​ព្រះរាជ​បិតា សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្ដេចព្រះ​ នរោត្តម សីហនុ ​បានប្រកាស​ដាក់រាជ្យ​សម្បត្តិ នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០០៤​។ ក្នុង​រយៈពេល​១៦​ឆ្នាំ ​នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ព្រះអង្គ បាន​យក​ព្រះទ័យ​ទុកដាក់ ខ្ពស់ បំពេញ​ព្រះ​រាជកិច្ច​តាម​រដ្ឋធម្មនុញ្ញ ក្នុង​ការ​បម្រើ​វិស័យ​សាសនា វិស័យ​មនុស្សធម៌ វិស័យ​អប់រំ ​សង្គម កិច្ច សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ ទូទាំង​ប្រទេស ជាពិសេស​នៅ​ជនបទ​ស្រែចម្ការ​។ ព្រះអង្គ តែងតែ​ចូលរួម​ចំណែក​បរិច្ចាគ​ថវិកា​ជួយ​សាងសង់​អាគារ​មន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក​ ។​ល​។ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​រស់នៅ​របស់​ប្រជានុរាស្ត្រ ជាពិសេស​តែង​បាន​ប្រទាន​ថវិកា​ជា​រៀងរាល់ខែ​ជួយ ទ្រទ្រង់​ដល់​សកម្មភាព​កាក​បាទក្រហមកម្ពុជា​។ ព្រះអង្គ ​បាន​យក​ព្រះទ័យ​ទុកដាក់​យ៉ាងខ្លាំង​ ក្នុង​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត ដើម្បី​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​៕​អត្ថបទ​ ៖ មុត សុទ្ធ

ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង ​Molave ​នៅ​ហ្វីលីពីន​កើន​ឡើង​ដល់ ១៦​នាក់​

2021/04/27 02:59:58 am        32
​ហ្វីលីពីន​៖ ក្រុមប្រឹក្សា​កាត់បន្ថយ​ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ហ្វីលីពីន (NDRRMC) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ខ្យល់​ និង​ភ្លៀង​យ៉ាង​ខ្លាំង​ដោយសារ​ព្យុះ​ទី​ហ្វុ​ង Molave បាន​បណ្ដាល​ឱ្យ​មនុស្ស ១៦​នាក់​ស្លាប់, ២២​នាក់​រង​របួស ខណៈ​បាត់​ខ្លួន ៤នាក់​ ​និង​ខូច​ខាត​យ៉ាង​ដំណំ​នៅ​ប្រទេស​ហ្វីលីពីន​។​​ក្រុមប្រឹក្សា​កាត់បន្ថយ​ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ខាងលើ​បាន​និយាយ​ថា ​មនុស្ស​ ២នាក់​ក៏បាន​បាត់​ខ្លួន​ផង​ដែរ ​បន្ទាប់ពី​ព្យុះ​បាន​បោកបក់​លើ​ប្រទេស​ហ្វីលីពីន​ កាលពី​ថ្ងៃអាទិត្យរហូតដល់​ថ្ងៃ​អង្គារ ​ដោយ​បាន​បង្ខំ​ឲ្យ​ជម្លៀស​ប្រជាជន​ជិត ២១០.០០០​នាក់​នៅ​កោះ​លូ​ហ្សុ​ន ​និង​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន ​ដែល​កំពុង​ជន់​លិច​ភូមិឋាន​ប្រជាពលរដ្ឋ មុន​ពេល​បក់​បោះពួយ​ចេញពី​ប្រជុំ​កោះ​នេះ​។​ ទីភ្នាក់ងារ​នេះ​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​ថា ​ប្រជាជន​ដែល​ផ្លាស់​ទីលំនៅ​ជាង ៤៨.០០០​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ជម្លៀស​ចំនួន ៧០៤​កន្លែង​។​ ​ព្យុះ​នេះ​ក៏បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្លូវ​យ៉ាងតិច ៩៣​ខ្សែ​ និង​ស្ពាន​ចំនួន ២០ នៅ​ទូទាំង​ប្រទេស​ និង​បណ្ដាល​ឲ្យ​ខាតបង់​ថវិកា​ប្រមាណ ៤៣០​លាន​ប៉េ​សូ (៨​លាន​ ៩​សែន​ដុល្លារ​អាមេរិក) ដោយ​សារតែ​ការខូចខាត​ដល់​វិស័យ​កសិកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​៕អត្ថបទ៖ សុខ​មាន

សម្ដេច​តេ​ជោ​អំពាវនាវ​ដល់​សមត្ថកិច្ច​យកចិត្តទុកដាក់​ខ្ពស់​​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អជូន​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​ឈប់​សម្រាក

2021/04/27 02:59:58 am        24
​ភ្នំពេញ​៖ តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ យកចិត្តទុកដាក់​ខ្ពស់​ថែរក្សា​សន្តិសុខសណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ទេសចរ​មានឱកាស​សប្បាយរីករាយ​ក្នុង​ថ្ងៃ​ឈប់សម្រាក​នេះ​។​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​អបអរសាទរ និង​សប្បាយរីករាយ​ក្នុង​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ថ្ងៃ​ទី​១ ! ថ្ងៃនេះ​ជា​ថ្ងៃ​ដំបូង នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០២០​។ ថ្វីត្បិតតែ​យើង​មិន​មាន​ពិធី​ប្រណាំង​ទូក​នៅ​ទីក្រុង​ភ្នំពេញ​ក៏ដោយ ក៏​បងប្អូន​ប្រជាពលរដ្ឋ​អាច​កម្សាន្ត​សប្បាយរីករាយ​នៅ​តាម​បណ្ដា​ខេត្ត​នានា ទៅតាម​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏​ដោយ​ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ក៏ដូចជា​បង្ការ​ការ​ពា​រ​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ ​សូម​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ឱ្យ​បាន​ល្អ ដើម្បី​អោយ​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​មានឱកាស​បាន​សប្បាយរីករាយ​ ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​នេះនៅ​ទូទាំង​ប្រទេស​»៕

រដ្ឋមន្ត្រី​ធនធានទឹក ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក ជួសជុល​ប្រព័ន្ធ​ធារាសាស្ត្រ និង​បើកទ្វារ​ទឹក​បញ្ចូល​អាង នៅ​ខេត្តព្រៃវែង​

2021/04/27 02:59:58 am        28

សប្បុរសជន​ចំនួន ​១០​ទៀត បន្ត​ផ្តល់​ជំនួយ​ដល់​កាកបាទក្រហមកម្ពុជា​

2021/04/27 02:59:58 am        26
​ភ្នំពេញ៖ ដោយ​មើល​ឃើញ​ពី​វិសាលភាព នៃ​ជនរងគ្រោះ​ដោយ​ទឹកជំនន់ បាន​ជន់​លិច​ភូមិឋាន និង​ផលដំណាំ ក៏ដូចជា​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ស្ទើរតែ​គ្រប់​បណ្តា​រាជធានី​ខេត្ត ក្នុង​នោះ ​ឃើញថាមាន​សប្បុរសជន​ជាច្រើន ​បានផ្តល់​ជំនួយ​មនុស្សធម៌ ​ដល់​កាកបាទក្រហមកម្ពុជា ជា​បន្តបន្ទាប់នៅ​ទីស្នាក់ការ​កណ្តាល កាកបាទក្រហមកម្ពុជា​។ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា​នេះ មាន​សប្បុរសជន​ចំនួន​១០​បន្ថែមទៀត បានផ្តល់​នូវ​សម្ភារ ប្រើប្រាស់​ផ្សេងៗ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ដល់​កាកបាទក្រហមកម្ពុជា សម្រាប់​បម្រើ​ដល់​សកម្មភាព​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ជាពិសេស​ក្នុង​ស្ថានភាព គ្រោះទឹកជំនន់​រហ័ស​នា​ពេល​បច្ចុប្បន្ននេះ ក្នុងនោះ​ សប្បុរសជន​រួមមាន​: ទី​១​ក្រុមហ៊ុន សុវណ្ណ​គី​រី អំបិល​ម៉ដ្ឋ​៦០០​បាវ​ស្មើនឹង​១៥​តោន មី​ខ្លា​ឃុំ​១៥០​កេស ត្រីខកំប៉ុង​៤០​កេស​ធំ​, ទី​២ លោក ចាន់ សុ​ដា​រ៉ាត់ ថវិកា​៣០០ ដុល្លារ​អាមេរិក​, ទី​៣ លោក ដា​រា​រិ​ទ្ធ ម្ចាស់​ហាង​ម៉ូតូ ដា​រា​រិ​ទ្ធ មី​៥០​កេស ទឹក​ស៊ី​វ ៣០​យួរ​, ទី​៤​សមាគម វាយ​ន​ភណ្ឌ ចិន​នៅ​កម្ពុជា អង្ករ​៣០​តោន មី​១​ពាន់​កេស សំលៀកបំពាក់​កុមារ​២០០​ឈុត ម៉ាស់​២​ម៉ឺន សរុប​ស្មើ​និង​ថវិកា​២​ម៉ឺន​ដុល្លារ​អាមេរិក​,​ទី​៥ លោកស្រី តាំង ឈុ​យ​ឡាង ប្រធាន​ក្រុមហ៊ុន បេឡា​ហ្វា​ម៉ា ឯ​.​ក ជូន​នូវ បន្ទះ​ត្រជាក់ BELLA COOLING PATCH ចំនួន​២០០០​ប្រអប់ ស្មើនឹង​៨០០០​បន្ទះ​,​ទី​៦ លោក ភុំ ភិរម្យ ថវិកា​៥​លាន​រៀល អង្ករ​៥​តោន ភួយ​៥០០, ទី​៧ កញ្ញា វណ្ណ យុ​ធា ប្រធាន​ក្រុមហ៊ុន វី វី ស៊ី ធី ថវិកា​១​ពាន់ ដុល្លារ​អាមេរិក និង​អង្ករ​១​តោន​, ទី​៨​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា អង្ករ ២០​តោន ទឹកត្រី​១​ពាន់​យួរ ទឹក​ស៊ីអ៊ី​វ​១​ពាន់​យួរ​, ទី​៩ សភា​ពាណិជ្ជកម្ម​ហ៊ូ​បេ ថវិកា​ចំនួន ១៣៣៥០​ដុល្លារ​អាមេរិក ទី​១០ ក្រុមហ៊ុន Golden Real estate ថវិកា​៥​លាន​រៀល អាវ​រងា​ចំនួន​១៥០០​អាវ​។​ ​នៅក្នុង​ឱកាស​ទទួល​អំណោយ​មនុស្សធម៌ ពី​សប្បុរសជន​ខាងលើ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា បាន​ពាំនាំ​ប្រសាសន៍​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​សប្បុរសជន​ទាំងអស់​ដែល បាន​ចូលរួម​ចែករំលែក​នូវ​ក្តី​ស្រឡាញ់​មួយ​នេះ ជាមួយ​កាកបាទក្រហមកម្ពុជា ដែល​នេះ​គឺជា​មោទនភាព​មួយ របស់​សប្បុរសជន​ទាំងអស់ បានបង្ហាញ​ពី​កម្លាំង​សាមគ្គី​គ្នា ស្រឡាញ់គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​មាន​អាសន្ន ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​កាន់តែ​រឹងមាំ​។ និង​សូម​កោតសរសើរ​ចំពោះ​សប្បុរស​ជនជាតិ និង​អន្ដរជាតិ ដែលមាន​ទឹក​ចិ​ត្ដ​ស្រឡាញ់គ្នា និង​ជួយ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ​នា​ពេល​កន្លងៗ​មក ដោយ​មិន ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​អ្វី​ឡើយ​។ដូច្នេះ ​ដើម្បី​ជាការ​ឆ្លើយតប​ទៅ​និង ទឹកចិត្ត​របស់​សប្បុរ​សជន ដែល​បាន​ចូលរួម លោកជំទាវ បាន​អោយដឹងថា អំណោយ​ទាំងអស់នេះ និង​យកទៅ​ប្រគល់ជូន ដល់ដៃ​ប្រជាពលរដ្ឋ​ក្នុងពេល​ឆាប់ៗ​នេះ ស្រប​ពេលដែល​ពួកគាត់​កំពុងតែ​ជួប​នៅ​គ្រោះអាសន្ន​។​សូម​ជម្រាបថា ​រហូតមក​ដល់ពេលនេះ កាកបាទក្រហមកម្ពុជា បាន​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​រហ័ស​បាន​ចំនួន​ជាង​២​ម៉ឺន​គ្រួសារ​ហើយ ដោយ​រាប់ទាំង​២៥​សាខា​រាជធានី ខេត្ត ក្រុង​។ ដែល​អំណោយ​ដ៏​វិសេសវិសាល​ទាំងនេះ គឺ​បានមកពី​សប្បុរសជន​គ្រប់ទិសទី ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​កាកបាទក្រហម ដើម្បី​រួមសុខ​រួមទុក្ខ ជាមួយ​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​គ្រោះអាសន្ន​៕​

កង​អាវុធហត្ថ​មួក​ខៀវ​ ៧៣​រូប​ មកពី​ប្រទេស​ស៊ូដង់​ខាងត្បូង បាន​យក​សំណាក​បញ្ជូន​ធ្វើ​ច​ត្តា​ឡី​ស័ក​

2021/04/27 02:59:58 am        25
ភ្នំពេញ៖ កង​អាវុធហត្ថ​លេខ​៨៦១ ចំនួន​៧៣​នាក់ ​ក្នុងនោះ ​មាន​នារី​ ១២​នាក់ ដែល​បានបញ្ចប់​ការងារ​បំពេញ​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង នៅ​រសៀល​ថ្ងៃទី​២៧ ​ខែតុលា​នេះ បាន​អញ្ជើញ​មាតុភូមិ​និវត្ត​បាន​ប្រទេស​កម្ពុជា​វិញ​អស់ហើយ​។នៅក្នុង​ឱកាស​អញ្ជើញ​មកដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​នេះដែរ កងកម្លាំង​មួក​ខៀវ​ទាំងនោះ ត្រូវបាន​ក្រុមគ្រូពេទ្យ យក​សំណាក​ពិនិត្យ​រក​មេរោគ COVID-19 និង​តម្រូវអោយធ្វើ​ច​ត្តា​ឡី​ស័ក​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាស្ថាន​ហ្វឹក​ហ្វឺ​ក​កងកម្លាំង​រក្សា​សន្តិភាព​ស្រុង​ឧ​ត្តុ​ង្គ ខេត្ត​កំពង់ស្ពឺ​។​​សម្រាប់​លទ្ធផល​ នៃ​ការ​យក​សំណាក​ពិនិត្យ​មេរោគ COVID-19 លើ​កងកម្លាំង​អាវុធហត្ថ​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​មកពី​ប្រទេស​ស៊ូដង់​ខាងត្បូង នឹង​ដឹង​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃស្អែក​នេះ​។​​បើ​តាម​ឧ​ត្ត​ម​សេនីយ​ឯក អោក សៀង អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក្នុងឱកាស​ទទួល​ដំណើរ​កង​មួក​ខៀវ បាន​ថ្លែងអំណរគុណ​ចំពោះ​កង​អាវុធហត្ថ​លេខ​៨៦១ ដែល​បាន​ខិតខំ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ទទួលជោគជ័យ នាំ​កិត្តិយស​ជូន​ជាតិ និង​ទទួលបាន​ការកោតសរសើ​រ​ថ្នាក់ដឹកនាំ នៃ​អង្គការសហប្រជាជាតិ ខណៈ​ដែល​នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង បច្ចុប្បន្ន​កំពុង​មាន​ជម្លោះ​សង្គ្រាម ដោះស្រាយ​មិនទាន់​ចប់​។​​ទោះ​យ៉ាងណា ឯកឧត្តម អោក សៀង បាន​ស្នើ​បណ្តា​កង​អាវុធហត្ថ បន្ទាប់ពី​យក​សំណាក​នេះ គឺ​ត្រូវ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធាន​សុខាភិបាល និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្តតាម​ការណែនាំ​បញ្ជាការ​ធ្វើ​ច​ត្តា​ឡី​ស័ក អោយ​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ការចំលង​កូ​វីដ​តៗ​គ្នា​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​។​​សូមបញ្ជាក់ថា ការវិលត្រឡប់​មកដល់​មាតុភូមិ​កម្ពុជា​វិញ នៃ​កងអនុសេនាធំ​រាជ​អាវុធហត្ថ​លេខ​៨៦១​នេះ​ គឺ​បាន​ធ្វើឡើង​បន្ទាប់ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​បញ្ជូន​អាវុធហត្ថ​ថ្មី​លេខ​១៨៦ ចំនួន​ ៧៣​នាក់ ក្នុងនោះ ​មាន​ស្ត្រី​ចំនួន ២៨​នាក់ បាន​បញ្ជូន​ប្តូរ​វេន​ទៅដល់​ប្រទេស​ស៊ូដង់​ខាងត្បូង កាលពី​យប់​ថ្ងៃទី​២៥ ខែតុលា​កន្លងមក​ថ្មីៗ​នេះ​។​​គិត​ចាប់​តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​ជិត ​៧,១២៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជិត​៤០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។ រហូតដល់​ពេលនេះ កម្ពុ​ជាមាន​កងកម្លាំង​៥​កង សរុប​ចំនួន​៧៨៧​នាក់ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ក្នុងនោះ​ មាន​ប្រទេស​លី​បង់​, ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​អាហ្វ្រិក​កណ្តាល​៕​អត្ថបទ៖ ស៊ុម សុខ​ជា​

ការ​បើក​សាលារៀន​ឡើងវិញ ​ក្នុងដំណាក់កាល​ទី៣ ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២​វិច្ឆិកា​ឆ្នាំ​២០២០

2021/04/27 02:59:58 am        25
​ភ្នំពេញ៖ បន្ទាប់ពី​ការ​បើក​សាលារៀន​ឡើងវិញ បាន​ពីរ​ដំណាក់កាល​មកនេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​កំណត់​ពេលវេលា​ជាក់លាក់ ដោយ​បើក​ដំណើរការ​សាលារៀន​ក្នុង​ដំណាក់កាល​ទី​៣​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​២​ ខែវិច្ឆិកា​រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០​។ ការសម្រេច​បើក​សាលារៀន​ក្នុង​ដំ​ណាក់កាល​ទី​៣​នេះ ធ្វើឡើង​ក្រោម​ការឯកភាព​និង​ទទួលបាន​ការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។​​ក្រសួង​អប់រំ នា​ថ្ងៃទី ២៧ ខែ​ធ្នូ​ ឆ្នាំ ២០២០ នេះ បាន​បញ្ជាក់​ថា ការបើក​សាលារៀន​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​៣ សម្រាប់​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ នឹង​អាច​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី ២​ខែវិច្ឆិកា រហូតដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ​។ ការ​បើក​សាលារៀន​ជាថ្មី​ក្នុងដំណាក់កាល​ទី​៣​នេះ ក៏​តម្រូវឱ្យ​គ្រប់​សាលារៀន​នៅតែ​ប្រកាន់ខ្ជាប់​នូវ គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ SOP ដែល​ក្រសួង​បាន​ដាក់​ចេញ​នាពេល​កន្លង​ផងដែរ​ការ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុងដំណាក់កាល​ទី​៣​នេះ មានការ​បែងចែក​ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន និង​ចំនួន​ថ្ងៃ​សិក្សា​ផ្សេងគ្នា​ទៅតាម​កម្រិតសិក្សា​។ សម្រាប់​គ្រឹះស្ថាន​មតេ្តយ្យសិក្សា និង​សេវា​អប់រំ​កុមារ​តូច អាច​បើក​ការ​បង្រៀន និង​រៀន​រយៈពេល​៥​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ ដោយ​កំណត់​ចំនួន​សិស្ស​មិន​លើស​ពី ២៥​នាក់​ក្នុង​មួយ​ថ្នាក់​។​​សម្រាប់​កម្រិត​បឋមសិក្សា​វិញ ក្រសួង​កំណត់​ការ​បង្រៀន​និង​រៀន តែ​មុខវិជ្ជា​គោល​ប៉ុណ្ណោះ គឺ​មុខវិជ្ជា​ភាសា​ខ្មែរ និង​គណិតវិទ្យា ដោយ​សិក្សា ៥​ម៉ោង​ក្នុង​មួយថ្ងៃ និង​សិក្សា​រយៈពេល ៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ និង​កំណត់​ចំនួន​សិស្ស​មិន​លើស​ពី ៣០​នាក់​ក្នុង​មួយ​ថ្នាក់ និង​ត្រូវ​បន្ត​ការសិក្សា​បែប​ចម្រុះ គឺ​សិក្សា​ក្នុង​ថ្នាក់រៀន​ខ្លះ និង​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ខ្លះ​។​​ចំណែក​ឯ​គ្រឹះស្ថាន​មធ្យមសិក្សា​វិញ ក្រសួង​បាន​កំណត់​ឱ្យ​សិស្ស​ថ្នាក់​ទី ៩ និង​សិស្ស​ថ្នាក់​ទី ១២ គឺ​បន្ត​ការសិក្សា​ដូច​ដំណាក់កាល​ទី ២​ដដែល ហើយ​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី​៧ ទី​៨ ទី​១០ និង​ទី​១១ សិក្សា​ក្នុង​រយៈពេល ៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដោយ​ចំនួន​សិស្ស​មិនត្រូវ​លើស ៣០​នាក់​ក្នុង​មួយ​បន្ទប់ និង​ត្រូវអនុវត្ត​ការសិក្សា​បែប​ចម្រុះ​ដដែល ដោយ​ផ្តោតលើ​មុខវិជ្ជា​សិក្សា​យ៉ាងតិច ៦​មុខវិជ្ជា​។​​ការបើក​សាលារៀន​ដំណាក់កាល​ទី​៣​នេះ​ក៏​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសាធារណៈ​អាច​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​សេវា​រថយន្ត​ដឹក​សិស្ស បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា សកម្មភាព​សិល្បៈ សេវ​អាហារ​ដ្ឋា​ន ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ SOP ឱ្យបាន​ខ្ជាប់ខ្ជួន​៕​អត្ថបទ​៖​ គឹម​ហុក

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្លើងឆេះព្រៃបានបំផ្លាញព្រៃឈើ ខណៈសីតុណ្ហភាពក្ដៅទូទាំងអឺរ៉ុបកើនឡើងជាថ្មីក្រោយសម្លាប់មនុស្សរាប់ពាន់នាក់
07/06/2026 09:07 AM
[UPDATE] ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា ការពារការឆ្លើយតបការរញ្ជួយដី ខណៈអ្នកស្លាប់កើនដល់ជាង ៣.០០០នាក់
07/06/2026 08:07 AM
សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តក្រចេះ
07/06/2026 07:07 AM
ក្រុមអាជីវករលក់ដូរជុំវិញផ្សារដើមគ យល់ព្រមទទួលយកគម្រោងកែលម្អ និងស្ថាបនាផ្លូវជុំវិញផ្សារ
07/05/2026 07:07 PM
កាកបាទក្រហមកម្ពុជាផ្តល់ផ្ទះ២ខ្នង ដល់គ្រួសារទីទ័លក្រនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ
07/05/2026 07:07 PM
រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការពារបូរណភាពទឹកដី និងសម្បត្តិវប្បធម៌នានាស្របតាមច្បាប់អន្តរជាតិ
07/05/2026 03:07 PM
សមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ធ្វើសកម្មភាព Online Scam ឃាត់ខ្លួនជនបរទេសជាង ១៤០នាក់
07/05/2026 03:07 PM
មនុស្ស៩នាក់រងរបួសដោយសារភ្លើងឆេះព្រៃនៅក្នុងប្រទេសព័រទុយហ្គាល់
07/05/2026 02:07 PM
ប្រធានាធិបតីទួរគី ថ្លែងថា មិនត្រូវឲ្យអ៊ីស្រាអែលបំផ្លាញកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ឡើយ
07/05/2026 02:07 PM
អ៊ីរ៉ង់ ផ្សព្វផ្សាយសារនៃការបន្ត និងការសងសឹកនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលោក Khamenei
07/05/2026 02:07 PM