សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សហរដ្ឋអាមេរិក ខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីរុស្ស៊ីរារាំងអ្នកឃ្លាំមើលទណ្ឌកម្មកូរ៉េខាងជើងឲ្យនៅបន្ត

2024/03/29 11:59:16 am        93
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Matthew Miller បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក មានការខកចិត្តយ៉ាងខ្លាំងចំពោះការប្រើសិទ្ធវ៉េតូ របស់រុស្ស៊ីចំពោះការបន្តអាណត្តិរបស់គណៈកម្មការជំនាញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់ប្រទេសកាលពីថ្ងៃទី ២៨ ខែមីនា។ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានប្រើសិទ្ធវ៉េតូចំពោះការបន្តប្រចាំឆ្នាំរបស់គណៈកម្មការអ្នកជំនាញដែលត្រួតពិនិត្យការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលមានរយៈពេលជាយូរមកហើយលើប្រទេសកូរ៉េខាងជើង។ចំណាត់ការនេះ ធ្វើឡើងក្នុងពេលមានការចោទប្រកាន់ដឹកនាំដោយសហរដ្ឋអាមេរិកថា ប្រទេសកូរ៉េខាងជើង បានផ្ទេរសព្វាវុធទៅឱ្យប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ទាំងក្រុងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែកាលពីឆ្នាំមុន បានប្តេជ្ញាថានឹងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ត្រូវបានដាក់ដោយគ្មានពេលកំណត់។ ប៉ុន្តែក្នុងអំឡុងពេលការចរចា លើសេចក្តីព្រាងឯកសារ ដែលត្រូវបានប្រើសិទ្ធវ៉េតូ កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ី និងចិន ពុំទទួលបានជោគជ័យនោះទេសម្រាប់រឿងនេះ ដែលវាត្រូវរួមបញ្ចូលលក្ខខណ្ឌតម្រូវឱ្យរបបទណ្ឌកម្មត្រូវបានបន្តជារៀងរាល់ឆ្នាំ។

សារព័ត៌មាន Financial Times៖ អ៊ុយក្រែនជំរុញឲ្យឥណ្ឌាគិតឡើងវិញអំពី«កេរដំណែលសូវៀត»នៃទំនាក់ទំនងរុស្ស៊ី

2024/03/29 11:50:19 am        81
សារព័ត៌មាន Financial Times (FT) បានរាយការណ៍នៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌ្មីត្រូ កូលេបា (Dmytro Kuleba) បានជំរុញឲ្យប្រទេសឥណ្ឌាឈរក្បែរទីក្រុងគីវ ដោយនិយាយថាទំនាក់ ទំនងជិតស្និទ្ធរបស់ប្រទេសជាមួយរុស្ស៊ី គឺផ្អែកលើកេរដំណែលសូវៀត ដែលកំពុងរលាយបាត់បន្តិច ម្តងៗ។លោកកូលេបា បានមកដល់ទីក្រុងញូវដែលី (New Delhi) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញចក្ខុវិស័យរបស់ទីក្រុងគីវអំពីផ្លូវទៅកាន់សន្តិភាព ក្នុងប្រទេសអ៊ុយក្រែន និងដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសឥណ្ឌា។ជាប្រពៃណី ឥណ្ឌាមានទំនាក់ទំនងសេដ្ឋកិច្ច និងការពារជាតិយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូ ហើយបានបដិសេធមិនរិះគន់រុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ជំនួសឲ្យការបង្កើនការទិញប្រេងពីរុស្ស៊ីដល់កម្រិតកំណត់ត្រា។លោកបាននិយាយថា ឥណ្ឌាទទួលបានអត្ថប្រយោជន៍ជាច្រើនពីការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និង បច្ចេកវិទ្យាជាមួយអ៊ុយក្រែន ហើយបានផ្តល់ឲ្យក្រុមហ៊ុនឥណ្ឌានូវតួនាទីក្នុងការកសាងឡើងវិញក្រោយ សង្គ្រាម។លោកបានប្រាប់សារព័ត៌មានFT ថា បច្ចុប្បន្ន អ៊ុយក្រែនកំពុងស្វែងរក «ស្តារពាណិជ្ជកម្មឡើងវិញ» ជាមួយប្រទេសឥណ្ឌា ដោយបានបន្តការនាំចេញផលិតផលកសិកម្ម ដូចជាប្រេងផ្កាឈូករ័ត្ន និងការទិញទំនិញឥណ្ឌាបន្ថែមទៀត។លោកបានបន្តថា៖«យើងមានចំណាប់អារម្មណ៍ក្នុងការនាំចូលគ្រឿងម៉ាស៊ីនធុនធ្ងន់មួយចំនួន ដែលឥណ្ឌាកំពុងផលិត។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ស្នើឱ្យតុលាការពន្យារពេលកំណត់លើផែនការយោធាកាតព្វកិច្ចដ៏ចម្រូងចម្រាស

2024/03/29 11:45:58 am        68
លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) បានស្នើឱ្យតុលាការកំពូលរបស់អ៊ីស្រាអែល ពន្យាពេលកាលបរិច្ឆេទកំណត់ថ្ងៃទី ៣១ ខែមីនា សម្រាប់រដ្ឋាភិបាលក្នុងការបង្កើតផែនការយោធាកាតព្វកិច្ចថ្មី ដែលនឹងដោះស្រាយការខឹងសម្បារជាចម្បងចំពោះការលើកលែងចូលបម្រើទ័ព ដែលផ្តល់ដល់ជនជាតិជ្វីហ្វជ្រុលនិយម។ភាពចម្រូងចម្រាសជាច្រើនទស្សវត្សន៍បានក្លាយជាភាពរសើបជាពិសេសនៅពេលដែលកងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល ដែលភាគច្រើនជាទាហានកាតព្វកិច្ចវ័យជំទង់ និងជនស៊ីវិលវ័យចំណាស់ ដែលត្រូវបានចល័តសម្រាប់កាតព្វកិច្ចបម្រុង កំពុងធ្វើសង្រ្គាមជិតប្រាំមួយខែនៅហ្កាហ្សា ដើម្បីព្យាយាមលុបបំបាត់ចលនាអ៊ីស្លាមនិយមហាម៉ាស ដែលគ្រប់គ្រងលើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ។ខណៈពេលដែលតុលាការកំពូលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់លោក ណេតាន់យ៉ាហ៊ូ តុលាការបានសម្រេចដោយឡែកពីគ្នាថា ការឧបត្ថម្ភធនរបស់រដ្ឋសម្រាប់បុរសជនជាតិជ្វីហ្វជ្រុលនិយមមានវ័យបម្រើយោធា ដែលកំពុងសិក្សានៅក្នុងថ្នាក់សិក្ខាសាលា ជាជាងការបម្រើក្នុងឯកសណ្ឋាន ត្រូវផ្អាកនៅថ្ងៃចន្ទ (០១ មេសា) ខាងមុខនេះ។តុលាការកំពូលក្នុងឆ្នាំ ២០១៨ បានសម្រេចផ្ដល់ការគាំទ្រចំពោះអ្នកប្តឹងតវ៉ាដែលអះអាងថាការលើកលែងកាតព្វកិច្ចយោធានេះគឺមានការរើសអើង។ សភាបានបរាជ័យក្នុងការរៀបចំផែនការថ្មី ហើយការលើកលែងដែលចេញដោយរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចយោធានៃពួកជនជាតិជ្វីហ្វជ្រុលនិយមនេះ នឹងត្រូវផុតកំណត់នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ៕

ស្ពានអាកាស « មរតកតេជោ » នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១ មេសា ខាងមុខនេះ

2024/03/29 11:45:57 am        623
រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការអនុញ្ញាត​ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុង​ការដាក់​ឱ្យ​ប្រើប្រាស់​ស្ពានអាកាស « មរតកតេជោ » ជាបណ្តោះអាសន្ន សម្រាប់បងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ នៅថ្ងៃ​ទី០១ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ពោលនៅ​មុនពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ចូល​មក​ដល់ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ និងជួយកាត់បន្ថយការកកស្ទះ ។ ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ គឺ ស្ពានជាន់ទី២ ដែលជាដំណាក់កាលទី១ ត្រូវ​បាន​បញ្ចប់​ការ​សាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ដោយតភ្ជាប់ពីមហាវិថីសម្តេចតេជោ ( ផ្លូវ៦០ម៉ែត្រ ) ភ្ជាប់ទៅកាន់មហាវិថី ព្រះមុន្នីវង្ស ។ ប្រជាពលរដ្ឋអ្នកដំណើរ បានសម្តែងក្តីរំភើបរីករាយ ចំពោះ​ការ​បើក​ឱ្យ​ប្រើប្រាស់​បណ្តោះ​អាសន្ន​ក្នុង​ពេល​ឆាប់ៗខាងមុខនេះ ព្រោះស្ពាននេះ នឹងជួយសម្រួលច្រើន​ដល់​លំហូរ​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ពួក​គាត់បានលឿនរហ័ស មិនចំណាយពេល និងជួយកាត់​បន្ថយ​ការ​កក​ស្ទះ​បាន​ច្រើន​ឡើង​ផង​ដែរ ព្រោះកន្លងទៅតំបន់អតីតច្រមុះជ្រូកក្បាលថ្នល់ តែងតែប្រឈមការកកស្ទះមករហូត ។ ពលរដ្ឋ ក៏បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ចំពោះ​ការ​បន្ត​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​សមិទ្ធ​ផលថ្មីៗជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ។ សូមបញ្ជាក់ថា ស្ពានអាកាស “មរតកតេជោ” ខាងលើនេះ មានកម្ពស់ពីរជាន់ ស្ថិត​នៅ​ចំណុច​ប្រសព្វ​រវាង​មហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថី​កង​យោធ​ពល​ខេមរ​ភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ។ បច្ចុប្បន្ន​ដំណាក់​កាលទី​១ ​នឹងត្រូវបញ្ចប់ក្នុងរយះពេល២ថ្ងៃទៀតប៉ុណ្ណោះ ដោយឡែក​ការសាង​សង់​ដំណាក់​កាល​ទី២​ ក៏នឹងត្រូវបញ្ចប់ការសាងសង់នៅមុនខែមេសា ឆ្នាំ២០២៥ខាងមុន ។ គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសី​ហា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពាន​នេះ​ទទួល​ការ​សាង​សង់​ដោយ​ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោង​ចំណាយ​ថវិកា​សាង​សង់​ជាង ៣៦លានដុល្លារអាមេរិក៕ អត្ថបទ៖ លីហេង &កុម្ភះ

ចិន ព្រមានពីការបង្កហេតុរបស់ហ្វីលីពីន និងការជ្រៀតជ្រែករបស់អាមេរិកនៅសមុទ្រចិនខាងត្បូង

2024/03/29 11:39:52 am        98
អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងមិនអនុញ្ញាតឱ្យហ្វីលីពីនធ្វើសកម្មភាពតាមអំពើចិត្ត លើបញ្ហាសមុទ្រចិនខាងត្បូងឡើយ ហើយប្រឆាំងការជ្រៀតជ្រែកលើបញ្ហានេះ ពីសំណាក់សហរដ្ឋអាមេរិក។ លោក វូ ជៀន (Wu Qian)បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅក្នុងទីក្រុងប៉េកាំងថា ពុំមានកត្តាធំជាងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក ក្នុងការបង្កភាពចលាចលនៅសមុទ្រចិនខាងត្បូងនោះទេ ហើយការយាយី និងការបង្កហេតុរបស់ហ្វីលីពីន គឺជាមូលហេតុនាំឲ្យមានការកើនឡើងបញ្ហាភ្លាមៗ នៅសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ។ លោក វូ បាននិយាយថា ចំពោះបញ្ហាសមុទ្រចិនខាងត្បូងរវាងចិន និងហ្វីលីពីន ប្រទេសចិនប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកពីបរទេស ការរំលោភបំពាន និងការញុះញង់បង្កហេតុ និងតស៊ូមតិក្នុងការគ្រប់គ្រងការខ្វែងគំនិតឱ្យបានត្រឹមត្រូវ។ លោកបាននិយាយថា ប្រទេសចិនក៏ត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ភាពអាសន្នណាមួយ ហើយនឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពទឹកដី សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិនដែរ។អ្នកនាំពាក្យរូបនេះបានបញ្ជាក់ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីអ្វីដែលហៅថា គោលគំនិតការពារប្រជុំកោះទូលំទូលាយ របស់ទីក្រុងម៉ានីល និងការចោទប្រកាន់របស់ខ្លួនថា ចិនបានរារាំងបេសកកម្មផ្គត់ផ្គង់របស់ខ្លួនឡើងវិញ ទៅកាន់ កោះមានជម្លោះ រិន អាយ ជីអាវ (Ren'ai Jiao) ជាច្រើនលើក។ តាមរបាយការណ៍ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ថ្មីៗនេះបានចោទប្រកាន់ចិនអំពីប្រតិបត្តិការរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ហើយបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តការពារជាតិអាមេរិកចំពោះហ្វីលីពីន ហើយភាគីអាមេរិកក៏បានរិះគន់សកម្មភាពរបស់ភាគីចិនប្រឆាំងនឹងភាគីហ្វីលីពីននៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី២៣ខែមីនា៕

ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលការងារចំនួន៥ សម្រេចបានក្នុងឆ្នាំ២០២៣

2024/03/29 11:33:45 am        88
នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជានឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ខណៈនៅក្នុង សន្និបាតបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងការ​បរទេស​កម្ពុជា​បង្ហាញ​លទ្ធផល​ការងារសំខាន់ៗចំនួន៥ ដែលសម្រេចបាន។អង្គសន្និបាត បានធ្វើការកត់សម្គាល់ដោយការវាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធផល​សំខាន់ៗ​គួរ​ជាទី​មោទនៈ​ដែល​ក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣ លើសមរភូមិការទូត ដោយផ្ដោតជាចម្បង​លើកា​រងារធំៗទាំង៥។ ការងារទី១ គឺការការពារផលប្រយោជន៍ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណ​ភាពទឹកដី ដោយក្រសួងបានចូលរួមសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ទទួលបាន​ជោគ​ជ័យ​ក្នុងការនាំ កម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលនេះជា​ការ​ចូលរួម​ចំណែក​ដ៏ធំធេងក្នុងការលើកកម្ពស់ទំនុកចិត្តវិនិយោគនៅកម្ពុជា។ ចំពោះការជួយសង្រ្គោះពលរដ្ឋខ្មែរនៅបរទេស ដោយមាន​ការសហការជិតស្និទ្ធជាមួយ​ក្រសួង​មហា​ផ្ទៃ ក្រសួងបានផ្ដល់ការគាំទ្រ ជួយសង្រ្គោះ និងសម្របសម្រួលមា​តុភូមិនិវត្តន៍​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញ​ដូរ​មនុស្ស​ចំនួន​៧.៩៥៣​នាក់ ពីប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី។ការងារទី២ គឺការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនវាងវៃ តប​ទៅ​នឹង​សម្ពាធ​ភូមិ​សាស្ត្រនយោបាយ មានជាអាទិ៍ កម្ពុជាបានសម្រេច​ដាក់​បេក្ខភាព​ជា​អ្នក​សង្កេត​ការណ៍​ក្នុង​អង្គ​ការសហប្រតិបត្តិការឥស្លាម និងអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំង​បាន​សម្រេច​ដាក់​បេក្ខភាព​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ផងដែរ។ ការងារទី៣ គឺការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និង​ដំណោះស្រា​យ​បញ្ហា​ប្រឈ​ម​នានា​នៅ​ក្នុង​ពិភពលោក មានជាអាទិ៍ កម្ពុជាបានវិវត្តពីប្រទេសដែលលិចលង់ក្នុងភ្នក់ភ្លើងសង្គ្រាម ទៅ​ជា​តួអ​ង្គសំខាន់ក្នុងបុព្វហេតុសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយចាប់​ពី​ឆ្នាំ​២០០៦ ដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៩.២៨១នាក់ ទៅ​បំពេញ​បេសកកម្មនៅប្រទេសចំនួន១០ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ នៅលើ​ពិភព​លោក ​និងទី៣ ក្នុងតំបន់អាស៊ាន ក្នុងការចូលរួមបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។  ការងារទី៤ គឺការអនុវត្តការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីលើ​ក​ស្ទួយ​សេដ្ឋកិច្ច និងកិត្យានុភាពជាតិ។ ជាក់ស្ដែង សៀវភៅកេរដំណែលម្ហូបខ្មែរ - The Taste of Angkor ដែលបានបោះពុម្ព ផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ឈ្នះពានរង្វាន់ Best Television Awards in the World ដែលជាពានរង្វាន់ទី៤ បន្ទាប់​ពី​ការ​ឈ្នះពា​ន​រង្វាន់ Best Asian Cookbook  និង Best Heads of State/Food កាលពីឆ្នាំ២០២១ និង២០២២។ ការងារទី៥ គឺការបន្តការដ្ឋាន កំណែទម្រង់ស្ថាប័ននៅក្នុងក្រសួង។ ក្រសួង​បាន​ពង្រឹង​កិច្ចខិតខំ​ប្រឹង​ប្រែង​ជាបន្តបន្ទាប់ក្នុងការគ្រប់គ្រង ធនធានមនុស្ស ការសម្រួលការិយាធិបតេយ្យ និងនិតិ​វិធី​រដ្ឋបាល ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពដែលការណ៍នេះដើរ       តួនាទី​ដ៏​ចាំបាច់ក្នុងការលើកកម្ពស់ផលប្រយោជន៍ជាតិ និងកិត្យានុភាពជាតិ។នៅក្នុង​សុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោត​សរសើរ​ចំពោះ​ការ​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា និងមានប្រសិទ្ធភាពរបស់អ្នកការទូត និងមន្រ្តីរាជការរបស់ក្រសួង ដែលមានមន​សិការ​ស្នេហា​ជាតិ​យ៉ាងស្មោះស្ម័គ្រ ខិតខំបំពេញការងារជូនជាតិមាតុភូមិ ហើយតែងតែយកចិត្ត​ទុក​ដាក់​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាដល់សុខ​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយមិនខ្លាចភាពនឿយហត់៕

ហ្វីលីពីន បង្កើនភាពតានតឹងក្នុងជម្លោះជាមួយចិន ដោយប្តេជ្ញាប្រឆាំងនឹងការវាយប្រហារឆ្មាំល្បាតឆ្នេរ

2024/03/29 10:34:26 am        88
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) ថា ហ្វីលីពីននឹងអនុវត្តវិធានការប្រឆាំងនឹង «ការវាយប្រហារខុសច្បាប់ បែបបង្ខិតបង្ខំ ឈ្លានពាន និងបង្កគ្រោះថ្នាក់» ពីឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន ដែលនោះបានបង្កើនភាពតានតឹងបន្ថែមទៀតក្នុងជម្លោះដែលកំពុងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង។ប្រទេសហ្វីលីពីន មានការខឹងសម្បារចំពោះអ្វីដែលខ្លួនហៅថា អរិភាពម្តងហើយម្តងទៀតដោយនាវាចិនជុំវិញដែនទឹកពិសេសដែលមានជម្លោះ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយជាង ៣០០ គីឡូម៉ែត្ររបស់ទីក្រុងម៉ានីល។ សហរដ្ឋអាមេរិក បានបន្តជាមួយនឹងការគាំទ្រខាងសីលធម៌សម្រាប់អតីតអាណានិគម និងសម្ព័ន្ធមិត្តយោធារបស់ខ្លួនលើបញ្ហានេះ។លោក ម៉ាកូស មិនបានបញ្ជាក់ពីអ្វីដែលជាវិធានការតបតដែលនឹងត្រូវអនុវត្តនោះទេ ប៉ុន្តែបាននិយាយថា វិធានការទាំងនោះនឹងដាក់ក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ ហើយមានលក្ខណៈសមាមាត្រ ចេតនា និងសមហេតុផល ក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ការវាយប្រហារដោយបើកចំហ និងខ្លាំងក្លា។ភាពយ៉ាប់យ៉ឺនក្នុងទំនាក់ទំនងជាមួយចិន កើតឡើងនៅពេលដែលលោក ម៉ាកូស ស្វះស្វែងរកការពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ ដោយបើកដៃឱ្យសហរដ្ឋអាមេរិក បង្កើនការចូលទៅកាន់មូលដ្ឋានយោធាហ្វីលីពីន និងពង្រីកសមយុទ្ធរួម ដើម្បីរួមបញ្ចូលការល្បាតតាមសមុទ្រ និងផ្លូវអាកាសលើសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យទីក្រុងប៉េកាំង មិនពេញចិត្តជាខ្លាំង៕

គណៈកម្មាធិការសិទ្ធិមនុស្ស UN ជំរុញឱ្យចក្រភពអង់គ្លេស លុបចោលផែនការនិរទេសជនភៀសខ្លួនទៅរ៉្វាន់ដា

2024/03/29 10:31:27 am        69
គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) បានជំរុញចក្រភពអង់គ្លេស ឱ្យបោះបង់ចោលសេចក្ដីស្នើច្បាប់ដែលមានជម្លោះ ក្នុងការនិរទេសជនភៀសខ្លួនទៅកាន់ប្រទេសរ៉្វាន់ដា ដែលអាចក្លាយជាច្បាប់ពេញលេញនៅខែក្រោយ។នៅក្នុងការពិនិត្យឡើងវិញរបស់ខ្លួននៃចក្រភពអង់គ្លេស គណៈកម្មាធិការនេះបាននិយាយថា ខ្លួនមានការសោកស្តាយយ៉ាងខ្លាំងចំពោះការរៀបចំដែលបានធ្វើឡើងជាមួយប្រទេសទីបី ជាពិសេសប្រទេសរ្វ៉ាន់ដា ដើម្បីផ្ទេរអ្នកស្វែងរកសិទ្ធិជ្រកកោន ក៏ដូចជា «កិច្ចខិតខំប្រឹងប្រែងដើម្បីអនុម័តច្បាប់ស្តីពីសុវត្ថិភាពនៃប្រទេសរ្វ៉ាន់ដា លើសិទ្ធិជ្រកកោន និងអន្តោប្រវេសន៍ ទោះបីជាការសម្រេចរបស់តុលាការកំពូលចក្រភពអង់គ្លេស និយាយថា ការរៀបចំនេះនឹងមិនស្របតាមច្បាប់អន្តរជាតិក៏ដោយ»។គណៈកម្មាធិការនេះបាននិយាយថា ខ្លួនកំពុងអំពាវនាវឱ្យរដ្ឋាភិបាលអង់គ្លេសដកសេចក្ដីស្នើច្បាប់ ឬលុបចោលច្បាប់នោះ ប្រសិនបើត្រូវបានអនុម័ត។ រដ្ឋាភិបាលអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ (Rishi Sunak) ចង់ផ្លាស់ប្តូរទីលំនៅអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ ដែលទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗជារៀងរាល់ឆ្នាំ ដើម្បីទៅរស់នៅក្នុងប្រទេសរ្វ៉ាន់ដាជំនួសវិញ ប៉ុន្តែបញ្ហាប្រឈមផ្នែកច្បាប់ជាច្រើនរហូតមកដល់ពេលនេះ បានរារាំងមិនឱ្យជនអន្តោប្រវេសន៍ណាម្នាក់ត្រូវបានបញ្ជូនទៅប្រទេសអាហ្វ្រិកខាងកើតមួយនេះឡើយ៕

វិមានក្រឹមឡាំង៖ រុស្ស៊ី បដិសេធតួនាទីក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន

2024/03/29 10:21:39 am        95
រុស្ស៊ីនឹងមិនពាក់ព័ន្ធក្នុងកិច្ចពិភាក្សាដែលកំពុងបន្តអំពីលទ្ធផលនៃគំនិតផ្តួចផ្តើមសន្តិភាពនៅក្នុងអ៊ុយក្រែនទេ ប៉ុន្តែកំពុងតាមដានព័ត៌មានលម្អិតបែបនេះយ៉ាងដិតដល់ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា)។នៅព្រឹកថ្ងៃដដែលនោះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូស (Olaf Scholz) បានលើកឡើងថា ប្រទេសជាច្រើនរួមទាំងអ៊ុយក្រែន បាននឹងកំពុងពិភាក្សាគ្នានៅកម្រិតនៃក្រុមទីប្រឹក្សាសន្តិសុខស្តីពីគំនិតផ្តួចផ្តើមដែលអាចនាំទៅរកដំណើរការសន្តិភាពក្នុងវិបត្តិអ៊ុយក្រែន។លោក ផេស្កូវ បាននិយាយថា វិធីសាស្រ្តនៃការញុះញង់ និងលើកទឹកចិត្តទីក្រុងគីវ ឱ្យ «បន្តប្រយុទ្ធរហូតដង្ហើមចុងក្រោយ» បានគ្រប់ដណ្ដប់ចិត្តមនុស្សនៅក្នុងទ្វីបអឺរ៉ុប ហើយពុំមានអ្វីបានផ្លាស់ប្តូរទេ ទោះបីជាមានទស្សនៈផ្សេងគ្នា ជាមួយនឹងភាពខុសប្លែកគ្នានៅក្នុងការបង្កើតនយោបាយអឺរ៉ុបក៏ដោយ។ អ្នកនាំពាក្យរូបនេះបាននិយាយថា បើទោះបីជាមានការចរចាពីផែនការសន្តិភាពក៏ដោយ ក៏អាល្លឺម៉ង់មានជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងវិបត្តិនេះ។ លោកបានបន្ថែមថា ទីក្រុងមូស្គូ មើលឃើញថា ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាន់ជំហរជ្រុលនិយមបំផុតក្នុងវិបត្តិ ដោយបានរំលឹកឡើងវិញនូវសំណើរបស់លោក ម៉ាក្រុង ក្នុងការបញ្ជូនកងកម្លាំងយោធាបរទេសទៅកាន់អ៊ុយក្រែនកាលពីខែកុម្ភៈ៕

ចិនជំរុញឲ្យអាមេរិកដើរតួនាទីស្ថាបនាក្នុងស្ថិរភាពសមុទ្រចិនខាងត្បូង និងឈប់កកូរកកាយបញ្ហាតៃវ៉ាន់ និងហុងកុង

2024/03/29 10:09:33 am        132
ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកដើរតួនាទីប្រកបដោយការស្ថាបនាក្នុងការការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះរវាងអ្នកការទូតជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រីការបរទេសចិន លោក ម៉ា ចាវស៊ូ (Ma Zhaoxu) បាននិយាយជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ខត ខេមបេល (Kurt Campbell) តាមទូរស័ព្ទ តបតាមសំណើរបស់ភាគីអាមេរិកកាលពីថ្ងៃពុធ។ អ្នករាយការណ៍ព័ត៌មានអំពីការសន្ទនាទូរសព្ទនេះ និងជាអ្នកនាំពាក្យក្រសួងការបរទេសចិនបានលោក លីន ជៀន (Lin Jian) និយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកស្តីពីទំនាក់ទំនងរវាងចិន-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន និងបញ្ហាអន្តរជាតិ និងតំបន់ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ លោក Lin បាននិយាយថា ក្នុងអំឡុងកិច្ចពិភាក្សានេះ លោក Ma បានរៀបរាប់លម្អិតអំពីជំហររបស់ចិនចំពោះកោះតៃវ៉ាន់ ទីក្រុងហុងកុង សមុទ្រចិនខាងត្បូង និងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។យោងតាមអ្នកនាំពាក្យ ខាងលើ លោក Ma បានស្នើឱ្យភាគីអាមេរិក គោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមបីចំណុច រវាងចិន-អាមេរិក និងគោរពផលប្រយោជន៍ស្នូលរបស់ចិន។លោកក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការអូសទាញបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រឡូកប្រឡាក់ក្នុងបញ្ហានយោបាយ និងសន្តិសុខ ហើយបញ្ឈប់កកូរកកាយដោយគ្មានការទទួលខុសត្រូវចំពោះទីក្រុងហុងកុងទៀត ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនយោបាយ និងអ្នកវិភាគ៖ ច្បាប់ដកសញ្ជាតិមិនប៉ះពាល់ចំពោះពលរដ្ឋ និង​អ្នក​នយោបាយ​ស្នេហា​ជាតិ​ទេ
07/21/2025 11:07 AM
អាល្លឺម៉ង់ព្រមានថា រុស្ស៊ីមានបំណងបាញ់យានដ្រូន ២ពាន់គ្រឿងលើអ៊ុយក្រែន ក្នុងពេលតែមួយ
07/21/2025 11:07 AM
ប្រទេសចិន ចាប់ផ្តើមសាងសង់ទំនប់វារីអគ្គីសនីដ៏ធំបំផុតរបស់ពិភពលោក នៅតំបន់ទីបេ
07/21/2025 11:07 AM
UN ព្រមានថា បញ្ជាជម្លៀសអ៊ីស្រាអែល នៅភាគកណ្តាលហ្កាហ្សា "បំផ្លាញ" កិច្ចប្រឹងប្រែងផ្ដល់ជំនួយ
07/21/2025 10:07 AM
លោក Trump និងលោក Xi អាចនឹងជួបគ្នា មុនឬអំឡុងកិច្ចប្រជុំកំពូល APEC ខែតុលា នៅកូរ៉េខាងត្បូង
07/21/2025 10:07 AM
រលកកម្ដៅបង្កឱ្យមានការខ្វះទឹកនៅប្រទេសអ៊ីរ៉ង់ ខណៈសីតុណ្ហភាពឡើងខ្ពស់ដល់៥០អង្សាសេ
07/21/2025 10:07 AM
អ៊ីរ៉ង់និយាយថា ប្រព័ន្ធការពារដែនអាកាសដែលរងការខូចខាត ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវជំនួសរួចរាល់
07/21/2025 10:07 AM
បណ្តេញលោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនគរបាលខណ្ឌព្រែកព្នៅ ចេញពីក្របខ័ណ្ឌក្រោយល្មើសវិន័យ ខណៈពាក់ព័ន្ធលក់ដីឡូត៍ខ្យល់
07/21/2025 09:07 AM
បេសកជនអាមេរិក៖ បទឈប់បាញ់អ៊ីស្រាអែល-ស៊ីរី បានចូលជាធរមាន ខណៈអ្នកស្លាប់កើនឡើងជាង១ពាន់នាក់
07/21/2025 09:07 AM
NHK៖ ក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ជប៉ុន បាត់បង់ការគ្រប់គ្រងនៅសភាជាន់ខ្ពស់
07/21/2025 09:07 AM