សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមសិទ្ធិមនុស្ស៖ នៅក្នុងប្រទេសម៉ាលី ទាហានស៊ីឈ្នួលWagnerរបស់រុស្ស៊ី កំពុងជួយកងទ័ពសម្លាប់ជនស៊ីវិល

2024/03/29 09:58:08 am        112
ក្រុមសិទ្ធិមនុស្ស បាននិយាយនៅក្នុងរបាយការណ៍ពីខែធ្នូដល់ខែមីនាដែលបានចេញផ្សាយ នៅសប្តាហ៍នេះថា ក្រុមស៊ីឈ្នួលរុស្ស៊ីដែលគេស្គាល់ថា ជាWagner កំពុងជួយកងកម្លាំងរដ្ឋាភិបាល នៅភាគ កណ្តាល និងភាគខាងជើងប្រទេសម៉ាលី ធ្វើការវាយឆ្មក់ និងវាយប្រហារដោយយានដ្រូន ដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់ រួមទាំងកុមារជាច្រើនផងដែរ។ ប្រទេសម៉ាលី រួមជាមួយនឹងប្រទេសជិតខាងប៊ួគីណាហ្វាសូ និងនីហ្សេអស់រយៈពេលជាងមួយទសវត្សរ៍បានប្រយុទ្ធនឹងការបះបោរដែលបង្កឡើងដោយក្រុមជីហាដ រួមទាំងសម្ព័ន្ធមិត្តមួយចំនួនជាមួយអាល់កៃដា និងក្រុមរដ្ឋឥស្លាម។ បន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងប្រទេសទាំងបី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របបយោធាដែលកំពុងកាន់អំណាច បានបណ្តេញកងកម្លាំងបារាំង ហើយងាកទៅរកអង្គភាពទាហានស៊ីឈ្នួលរបស់រុស្ស៊ីសម្រាប់ជំនួយផ្នែកសន្តិសុខជំនួសវិញ។អំពើហិង្សា បានកើនឡើងនៅក្នុងប្រទេសម៉ាលី ចាប់តាំងពីទាហានស៊ីឈ្នួលរុស្ស៊ី បានទៅដល់ទីនោះបន្ទាប់ពីរដ្ឋប្រហារក្នុងឆ្នាំ២០២១។ របបយោធាដែលកំពុងកាន់អំណាចរបស់ខ្លួន បានបង្កើនប្រតិបត្តិការដោយបានធ្វើការវាយប្រហារដោយយានដ្រូនទៅលើការប្រមូលផ្តុំជនស៊ីវិល និងការវាយឆ្មក់អមដោយទាហានស៊ីឈ្នួលរុស្ស៊ីដែលបានសម្លាប់ជនស៊ីវិលយ៉ាងច្រើន។អ្នកស្រុកនៃតំបន់សាហែល ( Sahel) ដែលរាប់បញ្ចូលទាំងប្រទេសម៉ាលី បាននិយាយថា វត្តមានរបស់ រុស្ស៊ីហាក់ដូចជាមិនផ្លាស់ប្តូរ ចាប់តាំងពីមេដឹកនាំ Wagner លោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះគួរឲ្យសង្ស័យ កាលពីឆ្នាំមុន។ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រី Ilaria Allegrozzi អ្នកស្រាវជ្រាវជាន់ខ្ពស់តំបន់សាហែលនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW)ថា៖«រដ្ឋាភិបាលយោធាអន្តរកាលរបស់ម៉ាលីដែលគាំទ្រដោយប្រទេសរុស្ស៊ី មិនត្រឹមតែប្រព្រឹត្តការរំលោភបំពានដ៏គួរឲ្យរន្ធត់ប៉ុណ្ណោះទេ ថែមទាំងកំពុងធ្វើការដើម្បីលុបបំបាត់ការត្រួតពិនិត្យលើស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួនទៀតផង។

សម្តេចតេជោ ហ៊ុន សែន ជជែកពិភាក្សាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការយោធាមជ្ឈឹមបក្សចិន

2024/03/29 08:24:00 am        95
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រកម្ពុជាបានអញ្ជើញជំនួបទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិក​ការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃ​គណៈកម្មការ​យោធា​មជ្ឈឹម​បក្ស​ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ អនុប្រ​ធាន​គណៈកម្មកា​រ​យោធាមជ្ឈឹមបក្ស​ចិន បានជជែកពិភាក្សា​ទៅ​លើកា​រ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​បណ្តុះ​បណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការដោះមីន។ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈឹមបក្ស​ចិន បានបង្ហាញ​ការពេញ​ចិត្ត​ចំពោះ​ការ​រីក​ចំរើន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និងចិន៕

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

2024/03/28 04:30:08 pm        176
រសៀលថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះ នៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលា ខេត្តជាន់ទី៣មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ នឹងមានការ​អញ្ជើញ​ចូលរួមពីសំណាក់លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត មន្រ្ដីរនៃមន្ទីរអភិវឌ្ឍន៍ជនបទជាច្រើនរូបផងដែរ។ឯកឧត្តបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងថា បច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ច និងនយោបាយ​សកលលោកស្ថិតក្នុងភាពផុសស្រួយ ដោយសារឥទ្ធិពល នៃកូវិបត្តិជំងឺកូវីដ-១៩ សង្គ្រាម​រុស្សី -អ៊ុយក្រែន អ៊ីស្រាអែល ហាម៉ាសប៉ាឡេស្ទីន និងការ​ប្រែប្រួល​អាកាស​ធាតុ​ជា​សាកល។ កត្តាទាំង នេះកំពុងជះឥទ្ធិពលយ៉ាងខ្លាំងមក លើព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យមានដំណោះ ស្រាយប្រកប​ដោយភាពប៉ិនប្រសព្វ។ ជា​ភ័ព្វសំណាង​ កម្ពុជារក្សាបានសន្តិភាព សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសសម្រាប់ការ អភិវឌ្ឍន៍​ប្រទេសជាតិ​ស្របតាម​ ក្រមខណ្ឌយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៤៖ ​កំណើនការ​ ងារ​សមធម៌ និង​ប្រសិទ្ធភាព។ឯកឧត្តម បានបន្តថា នៅ​ក្នុងបុព្វហេតុ ​នៃការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន​ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងនីតិកាលទី៧ ​នៃរដ្ឋសភា ​ដឹកនាំដោយសម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ​និងស្ថេរភាពនយោបាយនៅក្នុងផ្ទៃប្រ ទេសព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១៖ កំណើនការងារសមធម៌ ប្រសិទ្ធភាព ​និងចីរភាព​ព្រមទាំងបានកំណត់អាទិភាព គន្លឹះចំនួន៥ ​គឺមនុស្ស ផ្លូវ ទឹក ភ្លើង ​និងបច្ចេកវិទ្យា ​ដែលជា​មូលដ្ឋានសម្រាប់ ការរៀបចំគោល​នយោបាយ ​និងផែនការយុទ្ធសាស្រ្តតាមវិស័យ​ ក្នុងគោលដៅអភវឌ្ឍន៍​កម្ពុជាឲ្យ ទៅជា​ប្រទេស​មានប្រាក់ចំណូលមធ្យម ​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ​និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្រ្តខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ​ បានដាក់ចេញ នូវគោល​នយោបាយអភិវឌ្ឍន៍​ជនបទ ​ដែលមានគោលបំណងប្រែក្លាយ ជតំបន់អភិវឌ្ឍន៍រីក ចម្រើន​ប្រកប​ដោយបរិយាបន្ត ​និងមាននិរន្តភាព។ នៅក្នុងន័យនេះ ​ក្រសួងបានដាក់ចេញនូវ ​ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍​ជនបទរយៈពេល៥ឆ្នាំ ​ជាបន្តបន្ទាប់​ ជាអាទិ៍ផែនការ​យុទ្ធសាស្រ្ត​ អភិវឌ្ឍន៍​ជនបទ៥ឆ្នាំ (២០១៩-២០២៣) ​មានគោលបំណង ​“ លើក​កម្ពស់គុណភាព​ និង​ គុណតម្លៃនៃជីវិតរស់នៅ របស់​ប្រជាជន​នៅតំបន់ជនបទ ​ប្រកប​ដោយ​បរិយាបន្តទាំងផ្នែក​ សេដ្ឋកិច្ច​សង្គមកិច្ច ​និងវប្បធម៌” ដោយបានកំណត់យុទ្ធសាស្រ្តចំនួន៤ គឺ៖១. អភិវឌ្ឍន៍​ហេដ្ឋារចនា សម្ព័នរូបវ័ន ​និងគមនាគមន៍ ២. លើកកម្ពស់លក្ខខណ្ឌ ​នៃការរស់នៅរបស់សហគមន៍ជនបទ ៣. ធ្វើពិពិធកម្មសកម្មភាព​សេដ្ឋកិច្ច​ជនបទ និង៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល ​និងកិច្ចការទូទៅ ​ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័ន៕

អូស្រ្តាលី បង្កើតមូលនិធិ ៦៥៣លានដុល្លារ ដើម្បីពង្រីកការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ

2024/03/28 03:03:41 pm        83
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកនឹងបង្កើតមូលនិធិ ១ពាន់លានដុល្លារអូស្រ្តាលី(ស្មើនឹង ៦៥៣លានដុល្លារសហរដ្ឋអាមេរិក)ដើម្បីជួយពង្រីកការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ(បន្ទះសូឡា)នៅក្នុងស្រុក ស្របពេលដែលពួកគេបង្កើនការផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលធ្យូងថ្ម មកប្រើប្រាស់ថាមពលកកើតឡើងវិញ ។ រដ្ឋាភិបាលពលករនិយមកណ្តាល-ឆ្វេងរបស់លោក Albanese បានបង្កើនការចំណាយ ដើម្បីធានាដល់គម្រោងថាមពលខ្យល់ ពន្លឺព្រះអាទិត្យ និងអាគុយ ជាមួយនឹងការវិនិយោគទុនជាង ៤០ពាន់លានដុល្លារអូស្រ្តាលី ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីឆ្នាំ ២០២២ ។ រដ្ឋាភិបាលរបស់លោក Albanese មានគោលដៅសម្រចឲ្យបានថាមពលកកើតឡើងវិញចំនួន ៨២ភាគរយនៅឆ្នាំ ២០៣០ ពោលគឺកើនឡើងពីចំនួនបច្ចុប្បន្ន ៤០ភាគរយ ។ លោក Albanese និយាយថា គំនិតផ្តួចផ្តើមនេះនឹងរួមបញ្ចូលការឧបត្ថម្ភធនផលិតកម្ម និងជំនួយឥតសំណង និងជួយដល់ការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យនៅអតីតស្ថានីយ៍ថាមពល Liddell របស់ក្រុមហ៊ុន AGL Energy ដែលជាក្រុមហ៊ុនថាមពលកំពូលរបស់អូស្រ្តាលី ។ លោកបន្តថា ពួកយើងមានធនធានពន្លឺព្រះអាទិត្យល្អបំផុតនៅលើពិភពលោក ដែលជាថាមពលឥតគិតថ្លៃ ហើយពួកយើងមានធនធានថាមពលខ្យល់ល្អបំផុត ។ ពួកយើងមានផងដែរធនធានមនុស្សល្អបំផុត ដូច្នេះហើយអូស្រ្តាលី ឈានមុខគេក្នុងនវានុវត្តន៍ ៕

មេដឹកនាំរបបសឹក មីយ៉ាន់ម៉ា៖ លោកកាន់អំណាចបណ្ដោះអាសន្ន ក្នុងបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យ

2024/03/28 02:07:04 pm        86
ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយកាលពីថ្ងៃពុធ ទី២៧ ខែមីនាថា របបយោធាកំពុងកាន់អំណាចបណ្តោះអាសន្នក្នុងគោលបំណង ពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយបានអំពាវនាវឱ្យមានឯកភាពជាតិក្នុងចំណោមប្រជាជន និងយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធ ដែលលោកបាននិយាយថាកំពុងព្យាយាមបំផ្លាញផែនការបោះឆ្នោត។ ថ្លែងទៅកាន់ក្បួនព្យុហយាត្រាទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំ ដែលបានផ្សាយតាមទូរទស្សន៍សហភាពមីយ៉ាន់ម៉ា ឧត្តមសេនីយកំពុងកាន់អំណាចដែលបានដឹកនាំរដ្ឋប្រហារនៅឆ្នាំ២០២១ 2021 បាននិយាយថា ក្រុមគូប្រជែងរបស់លោកកំពុងទទួលបានការគាំទ្រពីបរទេស និងព្យាយាមបំផ្លាញប្រទេស និងរារាំងផែនការវិលត្រឡប់របស់សហភាពមីយ៉ាន់ម៉ាទៅកាន់របបគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។របបសឹកនេះកំពុងប្រឈម បញ្ហាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីការឡើងកាន់អំណាចលើកដំបូងនៅក្នុងអតីតអាណានិគមអង់គ្លេសកាលពីឆ្នាំ ១៩៦២ មក ដោយបានប្រយុទ្ធគ្នានៅតាមសមរភូមិមុខជាច្រើន ដើម្បីទប់ស្កាត់ការបះបោរនៅក្នុងផ្នែកជាច្រើននៃប្រទេសនេះ និងរក្សាស្ថិរភាពសេដ្ឋកិច្ចដែលដួលរលំចាប់តាំងពីរដ្ឋប្រហារមកនោះ ។លោក Min Aung Hlaing បានរំលឹកឡើងវិញថា យោធាបានដណ្តើមអំណាច ដោយសារតែការបោះឆ្នោតឆ្នាំ២០២០ ពោពេញដោយការក្លែងបន្លំ ដោយមានសន្លឹកឆ្នោតជិត ៣០% ខុសប្រក្រតី ។ គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបានឈ្នះការបោះឆ្នោតដ៏ច្រើនលើសលប់ បានទាត់ចោល ការចោទប្រកាន់នោះ។ បច្ចុប្បន្នលោកស្រី ស៊ូជី កំពុងជាប់ពន្ធនាគារ ដោយកាត់ទោសឲ្យជាប់ពន្ធនាគារ ២៧ ឆ្នាំពីបទល្មើសផ្សេងៗ។ មេដឹកនាំយោធារូបនេះបានលើកឡើងថា ការបោះឆ្នោតនៅពេលបន្ទាប់ ដែលលោកពុំបានកំណត់ពេលវេលា នឹងត្រូវធ្វើឡើងក្រោមប្រព័ន្ធតំណាងសមាមាត្រសមាជិកចម្រុះ ដែលនឹងរួមបញ្ចូលកាន់តែច្រើន៕

សម្ព័ន្ធមិត្តរបស់លោកពូទីន មិនជឿថា អ៊ុយក្រែនជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្ម នៅទីក្រុងមូស្គូ

2024/03/28 01:21:35 pm        118
តាមសេចក្តីរាយការណ៍ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក វ្ល៉ាឌីមៀ ពូទីន បានបដិសេធមិនជឿការអះអាងរបស់គាត់ដែលថាអ៊ុយក្រែនមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងមូស្គូកាលពីសប្តាហ៍មុន ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣៧ នាក់ស្លាប់។អាជ្ញាធររុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនៅសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូកាលពីសប្តាហ៍មុននោះ បានកើនឡើងដល់ ១៤៣នាក់។ មនុស្សប្រហែល ៨០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការឡោមព័ទ្ធរបស់ក្រុមខ្មាន់កាំភ្លើង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។សារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់សម្តីមនុស្ស៤នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងវិមានក្រឹមឡាំងថា មន្ត្រីវិមានក្រឹមឡាំងមានការភ្ញាក់ផ្អើលចំពោះការបរាជ័យនៃសេវាសន្តិសុខ ដើម្បីការពារការសម្លាប់រង្គាលកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដែលបុរស៤នាក់ បានបើកការបាញ់ប្រហារទៅលើអ្នកទស្សនាការប្រគុំតន្ត្រី នៅឯសាលប្រគុំតន្ត្រី Crocus City Hall។ របាយការណ៍ បាននិយាយថា ប៉ុន្តែស្ទើរតែគ្មាននរណាម្នាក់ នៅក្នុងក្រុមឥស្សរជននយោបាយ ឬធុរកិច្ចរបស់រុស្ស៊ី ជឿថា ទីក្រុងគីវ ជាអ្នកនៅពីក្រោយការវាយប្រហារនេះ ទោះបីជាលោក ពូទីន អះអាងម្តងហើយម្តងទៀតថា បុរសទាំងនោះ កំពុងព្យាយាមភៀសខ្លួនឆ្លងព្រំដែនចូលអ៊ុយក្រែន នៅពេលពួកគេ ត្រូវបានគេចាប់ខ្លួនក៏ដោយ។យោងតាមប្រភពមួយដែលមិនបញ្ចេញឈ្មោះ លោក ពូទីន មានវត្តមាននៅក្នុងការពិភាក្សាដែលក្រុមមន្ត្រីបានយល់ព្រមថា មិនមានទំនាក់ទំនងជាមួយទីក្រុងគីវទេ។កាលពីថ្ងៃចន្ទ លោក ពូទីន បានទទួលស្គាល់ថា ក្រុមឥស្លាមជ្រុលនិយម បានធ្វើការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុត នៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលពីរទសវត្សរ៍មកនេះ ប៉ុន្តែបានអះអាងម្តងហើយម្តងទៀតថា អ៊ុយក្រែន ក៏ជាប់ពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តព្រះវិហារ

2024/03/28 01:15:57 pm        98
រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ២៧ ខែមីនា ម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំស្តីពីការពិ និត្យ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ របស់ខេត្ត ព្រះវិហារ ។ នាឱកាសនោះលោក សុខ សាន្តដារ៉ា អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា រដ្ឋបាលខេត្តបានកំណត់ យកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយរបស់ខេត្ត ក្នុងចំណោម​វិស័យអាទិភាពផ្សេងៗទៀត ស្រប់តាមសក្តានុពលដែលមាននៅក្នុងខេត្ត សម្រាប់រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចខេត្ត និងលើក កម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់​ឱកាសការងារធ្វើនៅក្នុងវិស័យឧស្សា ហកម្មទេសចរណ៍។ លោក បានបន្ថែមទៀតថា ឈរលើមូលដ្ឋាននេះ ដើម្បីជាចក្ខុវិស័យវែងឆ្ងាយ ក្នុង ការតម្រង់ទិសចាត់តាំងអនុវត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ក្រសួងទេសចរណ៍ ដែលមានមន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការ តែងតែបានកសាង​នូវផែនការសម្រាប់អភិវឌ្ឍន៍ ទេសចរណ៍រយៈពេល ៥ឆ្នាំ ៣ឆ្នាំ ដោយមានការចូលរួមពីគ្រប់មន្ទីរ អង្គភាព និងភាគីពាក់ពព័ន្ធផ្សេង ទៀតក្នុងខេត្ត ក្រោមយន្តការគណៈកម្មាធិការអភិវឌ្ឍ​ទេសចរណ៍ខេត្ត ទាំងនេះ បានបង្ហាញឲ្យឃើញ​ យ៉ាងច្បាស់ថា វិស័យទេសចរណ៍ គឺមាន​លក្ខណៈជាប្រព័ន្ធ និងមានភាពប្រទាក់ក្រឡាគ្នានៅក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសក្កិសមដែលរាជរដ្ឋាភិបាលបានកំណត់ជា «មាសបៃតង» ផងដែរ។មានមតិក្នុងកិច្ចប្រជុំលោក ម៉ែន ភារម្យ ប្រធានប្រតិភូក្រសួងទេសចរណ៍ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងអាណត្តិថ្មីក្រោមការដឹកនាំ របស់ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរៀបចំនូវគោលនយោបាយអភិវឌ្ឍន៍ ទេសចរណ៍ច្បាស់លាស់ ជាពិសេសគំនិតផ្តួចផ្តើមថ្មី បង្កើត ៥ និងអភិវឌ្ឍន៍៣ រួមមាន៖ បង្កើត៥. ទី១.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ទី២.បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាព ទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ ទី៣.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និង សម្របសម្រួលកិច្ចការផ្ទៃក្នុង ពាក់ព័ន្ធទៅនឹងការ​ធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធទន់ និងរឹង ទី៤.បង្កើត​ប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ និងទី៥.បង្កើន ប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ខ្ពស់។ អភិវឌ្ឍ ៣ រួមមាន៖ ទី១.អភិវឌ្ឍន៍រចនាសម្ព័ន្ធស្ថាប័ន ទី២.អភិវឌ្ឍន៍បរិវត្តកម្មឌីជីថល និង ទី៣.អភិវឌ្ឍន៍ធនធានមនុស្ស។ លោក ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព​ នូវយន្តការ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ទេសចរណ៍ខេត្តព្រះវិហារ ប្រកបដោយភាពបត់បែន​ នវានុវត្ត និងស្មារតីទទួលខុសត្រូវ ខ្ពស់ រហូតទទួលបានសមិទ្ធផលគួរជាទីមោទន ស្របតាមទស្សនទាន «រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នា ទទួលខុសត្រូវ» ៕ 

រដ្ឋបាលខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលសៀវភៅណែនាំ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

2024/03/28 01:05:58 pm        61
នៅថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំបើកវគ្គបណ្តុះបណ្តាល សៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព​លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់លោកលោកស្រី ជាអភិបាល អភិបាលរង និងមន្ត្រី បង្គោល ក្រុង ស្រុក ទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ជាច្រើនរូប និងបានប្រព្រឹត្តធ្វើឡើងនៅ អគារសាលាខេត្តជាន់ទី៣។នាឱកាសនោះលោក វ៉ាត ប៉ារ៉ានីន បានឱ្យដឹងថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពត្រូវបានរៀបចំនិងវិវត្តខ្លួន ពីមួយ ជំហានទៅមួយជំហាន តាមរយៈការធ្វើ​វេទិកា​សាធារណៈ ក៏ដូចជាការផ្សព្វផ្សាយ ​គោលការណ៍ច្បាប់ ទៅដល់បងប្អូនប្រជាពលរដ្ឋ មន្ទីរអង្គភាព អជ្ញាធរដែលមានការពាក់ព័ន្ធ ជាបន្តបន្ទាប់យ៉ាងសកម្ម។ ជាក់ស្តែងថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំវគ្គបណ្តុះបណ្តាល សៀវភៅណែនាំ ស្តីពីការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នេះឡើងដើម្បី អោយ អាជ្ញាធរ ក្រុង ស្រុក ទាំង៨ ព្រមទាំង លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានកសាងបន្ថែមទៀត នូវសមត្ថភាពនិង​ជំនាញ​របស់ខ្លួនក៏ដូចជាបានយល់កាន់តែច្បាស់ នូវលក្ខណៈសម្បត្តិទាំង៧ ស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងចេះរៀបចំ និងអនុវត្តផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំ។បន្ថែមពីនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះដើម្បីជម្រុញ បន្ថែមទៀតនូវការ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាពនិងទទួលបានជំនឿទុកចិត្ត និង កាត់បន្ថយបាននូវ បទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ ។ កសាង និងពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំង លើកទឹកចិត្តអោយមានការដោះស្រាយ វិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការដើម្បី​បង្ក​ភាព​អនុគ្រោះដល់ដំណើរការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច នៅមូលដ្ឋាននិងឈានទៅការបង្កើន​ល្បឿននៃការកាត់បន្ថយភាពក្រីក្រ។ជាមួយគ្នានេះផងដែរ លោកក៏បាន ផ្តាំផ្ញើដល់អាជ្ញាធរ ក្រុង ស្រុក ទាំង៨ ត្រូវក្តាប់​អោយ​បាន​ច្បាស់​អំពីទិន្នន័យរបស់ប្រជាការពារ នៅក្នុងមូលដ្ឋានរបស់ខ្លួន​ និងត្រូវ​ជំរុញ​ដល់​អធិការ ​និង​បុស្តិ៍ នគរបាល​រដ្ឋបាល​ ចុះផ្សព្វផ្សាយ​ អំពី​ចលនាប្រជាការពារ ​តាមរយៈសេចក្ដីណែនាំ​លេខ ០៣៧ ស្តីពីតួនាទីភារកិច្ចរបស់ប្រជាការពារ ។នៅក្នុងឱកាសនោះផងដែរ លោកក៏បានថ្លែង ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ​ប្រឹងប្រែង​របស់ លោក លោកស្រី ​នាពេល​កន្លងមកស្តីពី ​ការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួល​បានលទ្ធផលល្អប្រសើរ ៕

សមាជិកសភាអាមេរិក ដែលកំពុងធ្វើទស្សនកិច្ច សន្យាបន្តគាំទ្រសភាកោះតៃវ៉ាន់

2024/03/28 12:28:11 pm        109
សមាជិកសភាសហរដ្ឋអាមេរិក ដែលកំពុងធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា នេះ បាននិយាយរំលឹកឡើងវិញពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។នៅក្នុងជំនួបជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉េន(Tsai Ing-wen) នៅទីក្រុងតៃប៉ិ សមាជិកសភាអាមេរិក លោក ជេក ប៊ឺកម៉ាន(Jack Bergman) មកពីគណបក្សសាធារណរដ្ឋ ដែលមានតំណែងនៅគណៈកម្មាធិការអង្គភាពសេវាប្រដាប់អាវុធរបស់សភា និងជាប្រធានអនុគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការពិសេស បាននិយាយថា គណៈប្រតិភូរបស់លោក នៅទីនេះ ដើម្បីបង្ហាញពីការគាំទ្រដែលនៅតែបន្តរបស់សភាអាមេរិក សម្រាប់កោះតៃវ៉ាន់។លោក Bergman ដែលអមដំណើរដោយសមាជិកសភាគណបក្សប្រជាធិបតេយ្យ លោក ដូណាល់ ណ័រក្រូស(Donald Norcross) និងលោក ជីមី ប៉ាណេតា(Jimmy Panetta) បាននិយាយថា ពួកគេនឹងជួបជាមួយបុគ្គលិកសហរដ្ឋអាមេរិក ខណៈស្នាក់នៅកោះតៃវ៉ាន់ ទោះបីជាមិនបានបញ្ជាក់ច្បាស់ថាតើពួកគេនោះជាយោធា ឬជាជនស៊ីវិល។សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់សព្វាវុធសំខាន់បំផុតរបស់កោះតៃវ៉ាន់ និងជាអ្នកគាំទ្រអន្តរជាតិ ទោះបីជាពុំមានទំនាក់ទំនងផ្នែកការទូតជាផ្លូវការក៏ដោយ។រដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ បានច្រានចោលការទាមទារសិទ្ធដែនអធិបតេយ្យភាពរបស់ប្រទេសចិន ដោយនិយាយថា មានតែប្រជាជនរបស់កោះនេះប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេ។

គណៈប្រតិភូរុស្ស៊ី ធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រឆាំងនឹងចារកម្ម

2024/03/28 12:24:16 pm        66
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា គណៈប្រតិភូនៃការិយាល័យចារកម្មខាងក្រៅរបស់រុស្ស៊ី បានធ្វើទស្សនកិច្ចនៅរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង នៅចន្លោះថ្ងៃចន្ទ (ទី២៥ មីនា) និងថ្ងៃពុធ ហើយបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការធ្វើចារកម្ម។សារព័ត៌មាន KCNA បានឲ្យដឹងថា ប្រធានការិយាល័យ លោក សឺហ្គេ អ៊ី ណារីស្គីន (Sergei E Naryshkin) និងរដ្ឋមន្ត្រីសន្តិសុខរដ្ឋកូរ៉េខាងជើង Ri Chang Dae បានពន្យល់គ្នាទៅវិញទៅមកអំពីស្ថានភាពអន្តរជាតិ និងតំបន់ទាក់ទងនឹងឧបទ្វីបកូរ៉េ និងរុស្ស៊ី។សារព័ត៌មាន KCNA បានបន្ថែមថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់មន្ត្រីនៃការិយាល័យចរកម្ម និងក្រសួងនេះ ក៏បានធ្វើការពិភាក្សាកម្រិតការងារផងដែរ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋនេះ បាននិយាយថា ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីដោះស្រាយជាមួយនឹង«ការធ្វើចារកម្មដែលកំពុងកើនឡើង និងការរៀបចំផែនការរបស់កងកម្លាំងអរិភាព។គណៈប្រតិភូកូរ៉េខាងជើងដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមដឹកនាំដោយលោក Kim Song Nam ប្រធាននាយកដ្ឋានអន្តរជាតិនៃគណបក្សពលករកូរ៉េខាងជើង ក៏បានជួបប្រជុំគ្នានៅទីក្រុងហាណូយកាលពីថ្ងៃអង្គារ ជាមួយលោកស្រី Truong Thi Mai សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបក្សកុម្មុយនីស្តវៀតណាម។ គណៈកម្មាធិការកណ្តាល។សារព័ត៌មាន KCNA បានឲ្យដឹងទៀតថា អ្នកទាំងពីរ បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងការកែលម្អទំនាក់ទំនង។កិច្ចប្រជុំនេះ ធ្វើឡើង នៅពេលដែលក្រុងព្យុងយ៉ាងស្វែងរកការពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន បន្ទាប់ពីមានការបិទប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺCOVID-19។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
07/21/2025 09:07 PM
​ការអនុវត្ត​វិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅសាលាបឋមសិក្សា ត្រពាំងអារ័ក្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
07/21/2025 08:07 PM
អ្នកជំនាញ UN ជំរុញឲ្យក្រុមតាលីបង់ដោះលែងប្តីប្រពន្ធសញ្ជាតិអង់គ្លេសវ័យចំណាស់ជាប់ឃុំនៅអាហ្វហ្គានីស្ថាន
07/21/2025 08:07 PM
អ៊ីរ៉ង់បន្ទោសអឺរ៉ុបថា បានធ្វើឲ្យដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនការចរចាថ្មី
07/21/2025 08:07 PM
កសិករកំពង់ធំជាង១០០គ្រួសារ ទទួលផលចំណេញច្រើនជាងមុន ក្រោយស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប
07/21/2025 08:07 PM
ទាហានប៉ារ៉ាប៉ាគីស្ថាន ៨នាក់ និងសមាជិកក្រុមប្រយុទ្ធ ៤នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នា នៅភាគពាយព្យ
07/21/2025 08:07 PM
វិមានក្រឹមឡាំងមិនច្រានចោលពីលទ្ធភាពមានកិច្ចប្រជុំ Putin-Trump នៅទីក្រុងប៉េកាំង ក្នុងខែកញ្ញា
07/21/2025 08:07 PM
វិមានក្រឹមឡាំងទទួលស្គាល់ភាពតានតឹងក្នុងទំនាក់ទំនងជាមួយអាស៊ែបៃហ្សង់ តែសង្ឃឹមថា នឹងប្រសើរឡើងវិញ
07/21/2025 07:07 PM
រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា
07/21/2025 07:07 PM
អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
07/21/2025 07:07 PM